ថ្នាក់​សិក្ខាសាលា
នៅក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​ធ្វើ​សេចក្ដីសញ្ញា​ដើម្បី​គោរពតាម​ក្រឹត្យវិន័យ​នៃ​ការគោរព​ប្រតិបត្តិ និង​ការពលិកម្ម ៖ សេចក្ដីសញ្ញា​ដើម្បី​គោរព​តាម​ព្រះ ហើយ​ធ្វើ​ការពលិកម្ម​សម្រាប់​ទ្រង់


« នៅក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​ធ្វើ​សេចក្ដីសញ្ញា​ដើម្បី​គោរពតាម​ក្រឹត្យវិន័យ​នៃ​ការគោរព​ប្រតិបត្តិ និង​ការពលិកម្ម ៖ សេចក្ដីសញ្ញា​ដើម្បី​គោរព​តាម​ព្រះ ហើយ​ធ្វើ​ការពលិកម្ម​សម្រាប់​ទ្រង់ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« នៅក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​ធ្វើ​សេចក្ដីសញ្ញា​ដើម្បី​គោរពតាម​ក្រឹត្យវិន័យ​នៃ​ការគោរព​ប្រតិបត្តិ និង​ការពលិកម្ម ៖ សេចក្ដីសញ្ញា​ដើម្បី​គោរព​តាម​ព្រះ ហើយ​ធ្វើ​ការពលិកម្ម​សម្រាប់​ទ្រង់ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ការរៀបចំ​ខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ ៖ ក្រឹត្យវិន័យ​នៃ​ការគោរព​ប្រតិបត្តិ និង​ការពលិកម្ម

នៅក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​ធ្វើ​សេចក្ដីសញ្ញា​ដើម្បី​គោរពតាម​ក្រឹត្យវិន័យ​នៃ​ការគោរព​ប្រតិបត្តិ និង​ការពលិកម្ម

សេចក្ដីសញ្ញា​ដើម្បី​គោរព​តាម​ព្រះ ហើយ​ធ្វើ​ការពលិកម្ម​សម្រាប់​ទ្រង់

youth attending temple

ព្រះវរបិតាសួគ៌​ស្រឡាញ់​បុត្រាបុត្រី​របស់​ទ្រង់​ទាំងអស់ ។ របៀប​មួយ​ក្នុង​ចំណោម​របៀប​ដែល​ព្រះវរបិតាសួគ៌​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ គឺ​ដោយ​ការអញ្ជើញ​បុត្រាបុត្រី​របស់​ទ្រង់​ឲ្យ​ធ្វើ​សេចក្ដីសញ្ញា​ជាមួយ​ទ្រង់​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ សេចក្ដីសញ្ញា​ទាំងនេះ​រួម​បញ្ចូល​ទាំង​ការសន្យា​របស់​យើង​ក្នុង​ការ​គោរព​តាម​ក្រឹត្យវិន័យ​នៃ​ការគោរព​ប្រតិបត្តិ និង​ក្រឹត្យវិន័យ​នៃ​ការពលិកម្ម ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​ពី​ក្រឹត្យវិន័យ​នៃ​ការគោរព​ប្រតិបត្តិ និង​ការពលិកម្ម ដែល​យើង​ធ្វើ​សេចក្តីសញ្ញា​ថា​នឹង​រក្សា​នៅក្នុង​ពិធីអំណោយទាន​ពិសិដ្ឋ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​សំណួរ​នេះ​មុន​ពេល​មក​ថ្នាក់ ៖ តើ​ការធ្វើ​សេចក្ដីសញ្ញា​បន្ថែម​ជាមួយ​ព្រះវរបិតាសួគ៌​នឹង​ប្រទានពរ​ដល់​ជីវិត​ខ្ញុំ​យ៉ាង​ដូចម្ដេច ?

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

គោលបំណង​នៃ​ព្រះវិហារ​បរិសុទ្ធ

ចាប់ផ្តើម​មេរៀន​នេះ​ដោយ​ជួយ​សិស្ស​ឲ្យ​ស្គាល់​ពី​មូលហេតុ​ដែល​ពួកគេ​ចង់​ធ្វើ​សេចក្តីសញ្ញា​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ ខាង​ក្រោមនេះ​គឺ​ជា​វិធី​មួយ​ដើម្បី​ធ្វើ​កិច្ចការ​នេះ ។ អ្នក​អាច​ចាប់ផ្តើម​ដោយ​ការស្វែងរក​កាលៈទេសៈ​លំបាក​មួយ​ចំនួន​ដែល​មនុស្ស​អាច​ប្រឈម​មុខ​ក្នុង​ជីវិត ដែល​អាច​នាំ​ពួកគេ​ឲ្យ​ឃ្លាតឆ្ងាយ​ពី​ព្រះ ។ គំនិត​មួយ​ចំនួន​អាច​ជា​ការលែងលះ ជំងឺ ឬ​ការបាត់បង់​ការងារ ។

  • ហេតុអ្វី​បាន​ជា​កាលៈទេសៈ​លំបាកៗ​មួយ​ចំនួន​ដែល​មនុស្ស​ប្រឈម​មុខ​ធ្វើ​ឲ្យ​ពួកគេ​ឃ្លាតឆ្ងាយ​ពី​ព្រះ ?

  • ហេតុអ្វី​បាន​ជា​វា​សំខាន់​ខ្លាំង​ម៉្លេះ​ដែល​យើង​នៅ​ជិត​ព្រះ ជាជាង​នៅ​ឆ្ងាយ​ពី​ទ្រង់ នៅក្នុង​កាលៈទេសៈ​ទាំងនេះ ?

សូម​ជញ្ជឹងគិត​ពី​របៀប​ដែល​យើង​អាច​រៀបចំខ្លួន​សម្រាប់​បញ្ហាប្រឈម​ក្នុង​ជីវិត ដើម្បី​ឲ្យ​យើង​នៅ​ជិត​ព្រះ ហើយ​ទទួល​ជំនួយ និង​ព្រះចេស្ដា​របស់​ព្រះ ។

យក​កៅស៊ូ​ហាត់​ប្រាណ​ចំនួន​បី​ទៅ​ថ្នាក់រៀន ។ សូម​អញ្ជើញ​សិស្ស​បី​នាក់​ឲ្យ​ឡើង​មក​ខាង​មុខ​ថ្នាក់ ឬ​បង្ហាញ​រូបភាព​ដែល​ភ្ជាប់​មក​ជាមួយ ហើយ​ពិពណ៌នា​អំពី​អ្វី​ដែល​កំពុង​កើត​ឡើង ។ រុំ​កៅស៊ូ​ហាត់​ប្រាណ​នៅ​ជុំ​វិញ​កដៃ​សិស្ស​ទីមួយ ។ រុំ​កៅស៊ូ​ហាត់​ប្រាណ​ពីរ​ជុំ​នៅ​ជុំវិញ​កដៃ​សិស្ស​ទី​ពីរ ។ បន្ទាប់មក​រុំ​កៅស៊ូ​ហាត់​ប្រាណ​បី​ជុំ​នៅ​ជុំវិញ​កដៃ​សិស្ស​ទី​បី ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ក្នុង​ចំណោម​សិស្ស​ទាំង​បី​នាក់​ឲ្យ​ត្រដាង​ដៃ​ចេញ​ពី​គ្នា ដើម្បី​មើល​ថា​តើ​អ្នក​ណា​អាច​ត្រដាង​ដៃ​បាន​ស្រួល​ជាង​គេ ។ អ្នក​ក៏​អាច​សួរ​សិស្ស​ក្នុង​ថ្នាក់​ថាតើ​ក្នុង​ចំណោម​សិស្ស​ទាំង​បី​នាក់​នេះ ម្នាក់​ណា​ដែល​ពួកគេ​គិតថា​អាច​ដក​ដៃ​ចេញ​ពី​កៅស៊ូ​បាន​ស្រួល​ជាង​គេ ។

ជា​ជម្រើស​មួយ​ផ្សេង​ទៀត អ្នក​អាច​ចែកចាយ​វីដេអូ​នេះ « Stronger and Closer Connection to God Through Multiple Covenants » ចាប់ពី​នាទីទី ៤:១៣ ដល់ ៥:៤៤ ដែល​អែលឌើរ ឌែល ជី រិនឡាន់ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បានបង្ហាញ​មេរៀន​អំពី​មេរៀន​ដែល​ប្រើ​វត្ថុ​នេះ​ជាមួយ​យុវមជ្ឈិមវ័យ​បី​នាក់ ។

Hands With Exercise Band
  • តើ​មេរៀន​ដែល​ប្រើ​វត្ថុ​នេះ​អាច​បង្រៀន​យើង​អ្វីខ្លះ​អំពី​ការធ្វើ និង​ការរក្សា​សេចក្តីសញ្ញា​ជាមួយ​ព្រះ ?

អែលឌើរ ឌែល ជី រិនឡាន់ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ចែកចាយ​ពី​របៀប​ដែល​ការធ្វើ​សេចក្តីសញ្ញា​ជាមួយ​ព្រះ​អាច​ផ្ដល់​ពរ​ដល់​យើង ៖

Elder Dale G. Renlund takes an official portrait in 2021.

សេចក្ដីសញ្ញា​នីមួយៗ​បន្ថែម​ចំណង​មួយ ដោយ​នាំ​ឲ្យ​យើង​កាន់តែ​ខិតជិត និង​ពង្រឹង​ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះ ។

… នៅពេល​យើង​ប្រឈមមុខ​នឹង​ឧបសគ្គ​ក្នុង​ជីវិត លទ្ធភាព​ដែល​យើង​ធ្វើ​ឲ្យ​យើង​ឃ្លាតឆ្ងាយពី​ព្រះ​គឺ​នឹង​ថយចុះ ។ ( « Stronger and Closer Connection to God Through Multiple Covenants » [ ការប្រជុំ​ធម្មនិដ្ឋាន​នៅ​សាកលវិទ្យាល័យ​ព្រិកហាំ​យ៉ង់ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ] ទំព័រ ២, ៣ នៅលើ​គេហទំព័រ speeches.byu.edu )

អ្នក​អាច​សុំ​ឲ្យ​សិស្ស​ស្វែងរក​សេចក្ដីសញ្ញា​មួយ​ចំនួន​ដែល​យើង​ធ្វើ​ជាមួយ​នឹង​ព្រះ ។

យើង​ធ្វើ​សេចក្ដីសញ្ញា​ជាមួយ​នឹង​ព្រះវរបិតាសួគ៌​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ជា​ផ្នែក​នៃ​អំណោយទាន​ពិសិដ្ឋ​នៅក្នុង​ព្រះវិហារបរិសុទ្ធ ។ ដោយ​ជា​ផ្នែក​នៃ​អំណោយទាន​ពិសិដ្ឋ នោះ​យើង​បាន​ធ្វើ​សេចក្ដី​សញ្ញា​ដើម្បី​គោរពតាម​ក្រឹត្យវិន័យ​នៃ​ការគោរព​ប្រតិបត្តិ និង​ការពលិកម្ម ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ព្រហ្មចារីភាព និង​ការថ្វាយ ( សូមមើល ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ២៧.២ ) ។ មេរៀន​នេះ​ផ្តោតលើ​ក្រឹត្យវិន័យ​នៃ​ការគោរព​ប្រតិបត្តិ និង​ការពលិកម្ម ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ដូច​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់​ពួកគេ ៖ ដោយ​ជា​ផ្នែក​នៃ​ពិធីអំណោយទាន​ពិសិដ្ឋ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​ធ្វើ​សេចក្តីសញ្ញា​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ​ដើម្បី​រស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការគោរព​ប្រតិបត្តិ និង​ក្រឹត្យវិន័យ​នៃ​ការពលិកម្ម ។

ក្រឹត្យវិន័យ​នៃ​ការគោរព​ប្រតិបត្តិ និង​ការពលិកម្ម

រូបតំណាង​ថ្នាក់​សិក្ខាសាលា សំណៅ​មេរៀន​ដែល​ភ្ជាប់​មក​ជាមួយ « ក្រឹត្យវិន័យ​នៃ​ការគោរព​ប្រតិបត្តិ និង​ការពលិកម្ម » គឺ​ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ស៊ីជម្រៅ​ពី​ក្រឹត្យវិន័យ​ទាំងនេះ ។ ខាងក្រោម​នេះ​គឺជា​របៀប​មួយចំនួន​ដែល​សិស្ស​អាច​បំពេញ​សំណៅ​មេរៀន​នេះ ៖

១. សិស្ស​អាច​ធ្វើការ​ជា​គូ ដោយ​ដៃគូ​ម្នាក់ៗ​យក​ផ្នែក​មួយ​ដើម្បី​បំពេញ ។ បន្ទាប់មក​ពួកគេ​អាច​ចែកចាយ​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក​នូវ​អ្វី​ដែល​ពួកគេ​បានរៀន ។

២. សិស្ស​អាច​ធ្វើការ​រៀងៗខ្លួន ហើយ​ជ្រើសរើស​ផ្នែក​មួយ​ដែល​ពួកគេ​ចង់​បំពេញ ។ បន្ទាប់ពី​បំពេញ​ផ្នែក​ទាំងនេះ ពួកគេ​អាច​ស្វែងរក​នរណា​ម្នាក់​ដែល​សិក្សា​ផ្នែក​ផ្សេង ហើយ​ចែកចាយ​អ្វី​ដែល​ពួកគេ​បានរៀន ។

៣. អាច​រៀបចំ​សិស្ស​ជា​ក្រុម​ដែល​មាន​គ្នា​បី​នាក់ ។ បន្ទាប់មក អាច​ចាត់​សំណួរ​មួយ​នៃ​សំណួរ​ទាំង​បី​អំពី​ការគោរព​ប្រតិបត្តិ​ទៅ​សិស្ស​ម្នាក់ៗ​ដើម្បី​ឆ្លើយ ។ បន្ទាប់ពី​ពិភាក្សា​អំពី​អ្វី​ដែល​ពួកគេ​បានរៀន​អំពី​ការគោរព​ប្រតិបត្តិ ពួកគេ​អាច​ធ្វើ​ដូច​គ្នា​សម្រាប់​ការពលិកម្ម ។

អ្វី​ដែល​ខ្ញុំ​បានរៀន

ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​បញ្ជាក់​ពី​សេចក្តីពិត​ដែល​សិស្ស​បានរៀន នៅពេល​ពួកគេ​ចែកចាយ​បទពិសោធន៍ និង​ទីបន្ទាល់ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​បទពិសោធន៍​ផ្ទាល់ខ្លួន ឬ​គិត​អំពី​នរណា​ម្នាក់​ដែល​ជា​គំរូ​នៃ​ការគោរព​ប្រតិបត្តិ ឬ​ដែល​មាន​ឆន្ទៈ​ដើម្បី​ធ្វើ​ការពលិកម្ម​សម្រាប់​កិច្ចការ​របស់ព្រះអម្ចាស់ ។ វា​អាច​មាន​ប្រយោជន៍​ក្នុង​ការចែកចាយ​បទពិសោធន៍ ឬ​ឧទាហរណ៍​ផ្ទាល់ខ្លួន ។ សំណួរ​ខាងក្រោម​អាច​ប្រើប្រាស់​បាន​នៅពេល​ដែល​សិស្ស​ចែកចាយ​បទពិសោធន៍ ដែល​ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​ក្នុងថ្នាក់ ឬ​សម្រាប់​សិស្ស​ដើម្បី​ឆ្លើយ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

  • តើ​ការគោរព​តាម​ក្រឹត្យវិន័យ​នៃ​ការគោរព​ប្រតិបត្តិ និង​ការពលិកម្ម​អាច​ជួយ​យើង​ឲ្យ​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះយេស៊ូវគ្រីស្ទ​បាន​យ៉ាង​ដូចម្ដេច ?

  • តើ​ការ​ធ្វើ​សេចក្ដីសញ្ញា​ដើម្បី​គោរព​តាម​ក្រឹត្យវិន័យ​ទាំងពីរ​នេះ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​អាច​ជួយ​យើង​ខិត​ទៅ​ជិត និង​ពង្រឹង​ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះ​បាន​យ៉ាង​ដូចម្ដេច ?