« ម៉ាឡាគី ៣ ៖ ការថ្វាយដង្វាយមួយភាគក្នុងដប់គឺជាការបើកទ្វារស្ថានសួគ៌ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« ម៉ាឡាគី ៣ ៖ ការថ្វាយដង្វាយមួយភាគក្នុងដប់គឺជាការបើកទ្វារស្ថានសួគ៌ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ម៉ាឡាគី ៖ មេរៀនទី ១៥៨
ម៉ាឡាគី ៣
ការថ្វាយដង្វាយមួយភាគក្នុងដប់គឺជាការបើកទ្វារស្ថានសួគ៌
តាំងពីបុរាណកាលមក ព្រះវរបិតាសួគ៌បានប្រទានពរដល់បុត្រាបុត្រីរបស់ទ្រង់សម្រាប់ឆន្ទៈរបស់ពួកគេក្នុងការគោរពតាមក្រឹត្យវិន័យនៃដង្វាយមួយភាគក្នុងដប់របស់ទ្រង់ ។ ព្រះបន្ទូលរបស់ព្រះអម្ចាស់តាមរយៈព្យាការីម៉ាឡាគី ជួយយើងរៀនពីរបៀបដែលទ្រង់នឹងប្រទានពរដល់យើង ដោយសារការគោរពប្រតិបត្តិរបស់យើងចំពោះក្រឹត្យវិន័យរបស់ទ្រង់ ។ មេរៀននេះអាចជួយសិស្សឲ្យមានបំណងចង់គោរពតាមច្បាប់ដង្វាយមួយភាគក្នុងដប់របស់ព្រះអម្ចាស់ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យរៀបចំខ្លួនដើម្បីចែកចាយរឿងមួយដែលនរណាម្នាក់បានទទួលពរដោយការគោរពតាមព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ដើម្បីបង់ដង្វាយមួយភាគក្នុងដប់ ។ ប្រសិនបើមានប្រយោជន៍ សិស្សអាចសួរឪពុកម្តាយ ឬថ្នាក់ដឹកនាំសាសនាចក្រ ឬរកមើលដំណើររឿងនៅក្នុងបណ្ណាល័យដំណឹងល្អ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការថ្វាយដង្វាយមួយភាគក្នុងដប់
ដើម្បីចាប់ផ្តើមមេរៀន អ្នកប្រហែលអាចចែកចាយផ្នែកមួយនៃរឿងដែលបង្ហាញពីកាលៈទេសៈនៅពេលដែលវាពិបាកក្នុងការថ្វាយដង្វាយមួយភាគក្នុងដប់ ។ អ្នកអាចចែកចាយបទពិសោធន៍របស់អែលឌើរ ខរដុន ឬបទពិសោធន៍មួយរបស់អ្នកផ្ទាល់ ។
ប្រសិនបើចាំបាច់សូមពន្យល់ថា ដង្វាយមួយភាគក្នុងដប់គឺកំពុងបរិច្ចាគ « ដង្វាយមួយភាគក្នុងដប់គឺជាការថ្វាយមួយភាគដប់នៃចំណូលរបស់យើងទៅកាន់សាសនាចក្រ » ( ប្រកាសដំណឹងល្អរបស់យើង ៖ មគ្គុទេសន៍ចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ [ ឆ្នាំ ២០២៣ ] ទំព័រ ៨៥, សូមមើលផងដែរ គោលលទ្ធិ និងសេចក្ដីសញ្ញា ១១៩:៣–៤ ) ។
សូមអានបទពិសោធន៍ខាងក្រោមពីអែលឌើរ វ៉ាលើរី វី ខរដុន នៃពួកចិតសិបនាក់ ដោយរកមើលមូលហេតុដែលវាប្រហែលជាពិបាកសម្រាប់ឪពុកម្តាយរបស់លោកក្នុងការគោរពតាមច្បាប់ដង្វាយមួយភាគក្នុងដប់របស់ព្រះអម្ចាស់ ។
បន្ទាប់ពីព្រឹត្តិការណ៍ខ្លះៗទាក់ទងនឹងសង្គ្រាមស៊ីវិលមួយនៅអាមេរិកកណ្ដាល អាជីវកម្មរបស់ឪពុកខ្ញុំបានក្ស័យធន ។ គាត់ធ្លាប់មានបុគ្គលិកពេញម៉ោងចំនួន ២០០ នាក់ធ្លាក់មកសល់មិនដល់ប្រាំនាក់ផង ដែលជាបុគ្គលសំខាន់ៗនៅក្នុងរោងជាងក្នុងផ្ទះរបស់ពួកយើង ។ នៅថ្ងៃមួយ អំឡុងពេលដ៏លំបាកទាំងនេះ ខ្ញុំស្ដាប់ឮឪពុកម្ដាយរបស់ខ្ញុំកំពុងពិភាក្សាគ្នាថាតើពួកគាត់គួរតែថ្វាយដង្វាយមួយភាគក្នុងដប់ ឬក៏ត្រូវទិញអាហារសម្រាប់កូនៗវិញ ។ ( « The Language of the Gospel » Liahona ខែឧសភា ឆ្នាំ២០១៧ ទំព័រ ៥៦ )
-
តើមានកាលៈទេសៈអ្វីទៀតដែលយើងអាចប្រឈមមុខដែលការថ្វាយដង្វាយមួយភាគក្នុងដប់អាចជាការលំបាក ?
ក្រាហ្វិកខាងក្រោមអាចជួយសិស្សរៀបចំគំនិតរបស់ពួកគេនៅក្នុងមេរៀននេះ ។ សូមអញ្ជើញសិស្សឲ្យគូរក្រាហ្វិក ឬអ្វីដែលស្រដៀងគ្នានេះនៅលើទំព័រសទទេក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ អ្នកក៏អាចគូរអ្វីដែលស្រដៀងគ្នានៅលើក្តារខៀនផងដែរ ។
ចង្អុលទៅរង្វង់ « អារម្មណ៍របស់ខ្ញុំ » ។ សូមប្រាប់សិស្សថា នៅចុងបញ្ចប់នៃមេរៀន ពួកគេនឹងមានឱកាសសរសេរពីអារម្មណ៍របស់ពួកគេអំពីដង្វាយមួយភាគក្នុងដប់ ។ ពួកគេប្រហែលជាចង់ជញ្ជឹងគិតឥឡូវនេះអំពីកង្វល់ ឬបញ្ហាប្រឈមនានាដែលពួកគេប្រឈមនឹងការថ្វាយដង្វាយមួយភាគក្នុងដប់ ។ ពួកគេក៏អាចជញ្ជឹងគិតពីរបៀបដែលពួកគេអាចទទួលបានអត្ថប្រយោជន៍ពីការសម្គាល់ពរជ័យដែលព្រះអម្ចាស់បានសន្យាចំពោះមនុស្សដែលថ្វាយដង្វាយមួយភាគក្នុងដប់ ។
នៅពេលអ្នកសិក្សាច្បាប់ដង្វាយមួយភាគក្នុងដប់របស់ព្រះអម្ចាស់ ព្រះវិញ្ញាណបរិសុទ្ធអាចជួយអ្នកឲ្យយល់អំពីពរជ័យដែលមានសម្រាប់អ្នក ហើយពង្រឹងបំណងប្រាថ្នារបស់អ្នកដើម្បីធ្វើតាមច្បាប់នេះ ។
ចាក់ស្រោចព្រះពរ
ដើម្បីជួយសិស្សយល់ពីបរិបទនៃ ម៉ាឡាគី ៣ សូមចែកចាយជាពាក្យពេចន៍របស់អ្នកនូវសេចក្ដីសង្ខេបខាងក្រោមនៃ ម៉ាឡាគី ១–២ ។
ទោះជាមនុស្សនៅជំនាន់របស់ម៉ាឡាគីបានបន្តថ្វាយដង្វាយដល់ព្រះអម្ចាស់ក្ដី ក៏ពួកគេមិនបានគោរពដល់ទ្រង់ឡើយ ដោយបានថ្វាយ « នំបុ័ងដែលមិនបរិសុទ្ធ » និងសត្វខ្វាក់ សត្វខ្ញើច និងសត្វឈឺ ( សូមមើល ម៉ាឡាគី ១:៧–៨, ១៣ ) ធ្វើជាដង្វាយដែលតំណាងឲ្យព្រះយេស៊ូវគ្រីស្ទ ។ ព្រះអម្ចាស់បានបន្ទោសពួកសង្ឃនៅជំនាន់ដែលបាន « ទាសចេញពីផ្លូវ[ របស់ព្រះអម្ចាស់ ] » និង « បាននាំឲ្យមនុស្សជាច្រើនជំពប់ដួល » ( ម៉ាឡាគី ២:៨ ) ដោយសារតែគំរូអាក្រក់របស់ពួកគេ ។ នៅក្នុង ម៉ាឡាគី ៣ ព្រះអម្ចាស់បានបង្រៀនពីវិធីមួយដែលយើងអាចថ្វាយដង្វាយដោយស្ម័គ្រចិត្តដល់ទ្រង់ ។
ម៉ាឡាគី ៣:៨–១០ គឺជាវគ្គចំណេះចំណានខាងគោលលទ្ធិ ។ សូមពិចារណាអញ្ជើញសិស្សឲ្យគូសចំណាំវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិតាមរបៀបដែលងាយចំណាំ ដើម្បីឲ្យពួកគេអាចងាយរកវាឃើញ ។
សូមអាន ម៉ាឡាគី ៣:៧–១២ ដោយស្វែងរកពរជ័យដែលព្រះអម្ចាស់បានសន្យាសម្រាប់អ្នកដែលថ្វាយដង្វាយមួយភាគក្នុងដប់ដល់ទ្រង់ ។ សូមសរសេរពរជ័យដែលអ្នករកឃើញនៅជុំវិញ « ពរជ័យរបស់ព្រះអម្ចាស់ » នៅលើក្រាហ្វិករបស់អ្នក ។
វាអាចជួយសិស្សឲ្យដឹងថាឃ្លា « ល្បងលយើងឥឡូវ » អាចមានន័យថា ព្រះអម្ចាស់កំពុងមានព្រះបន្ទូលថា « សាកល្បងយើងក្នុងការណ៍នេះ » ។
-
តើសេចក្ដីពិតអ្វីខ្លះដែលអ្នករៀនអំពីដង្វាយមួយភាគក្នុងដប់ពីព្រះបន្ទូលរបស់ព្រះអម្ចាស់នៅក្នុង ម៉ាឡាគី ៣:៧–១២ ?
អនុញ្ញាតឲ្យសិស្សចែកចាយសេចក្តីពិតដែលពួកគេបានរកឃើញ ។ សូមអញ្ជើញសិស្សឲ្យសរសេរសេចក្ដីពិតមួយដូចជា នៅពេលយើងគោរពតាមច្បាប់ដង្វាយមួយភាគក្នុងដប់របស់ព្រះអម្ចាស់ ទ្រង់នឹងប្រទានពរដល់យើងដោយចិត្តសប្បុរស ជាកំណត់ចំណាំនៅក្នុងព្រះគម្ពីររបស់ពួកគេនៅជាប់នឹងខគម្ពីរទាំងនេះ ។
ដើម្បីជួយសិស្សយល់ពីសេចក្តីពិតនេះ សូមពិចារណាយកខ្ទះ ពែង និងទឹកមួយថូមកថ្នាក់ ។ ដាក់ពែងនៅក្នុងខ្ទះ ។ សូមពន្យល់ថា ទឹកតំណាងឲ្យពរជ័យដែលព្រះអម្ចាស់នឹងប្រទានដល់យើង នៅពេលយើងថ្វាយដង្វាយមួយភាគក្នុងដប់ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យចាក់ទឹកពីថូចូលក្នុងពែងរហូតដល់ទឹកហៀរចូលក្នុងខ្ទះ ។ សូមប្រដូចការណ៍នេះទៅនឹងអ្វីដែលព្រះអម្ចាស់បានសន្យានៅក្នុង ម៉ាឡាគី ៣:១០ ។
ច្បាប់ដង្វាយមួយភាគក្នុងដប់របស់ព្រះអម្ចាស់
សំណៅមេរៀនដែលភ្ជាប់មកជាមួយ « ច្បាប់ដង្វាយមួយភាគក្នុងដប់របស់ព្រះអម្ចាស់ » អាចធ្វើឲ្យសិស្សយល់កាន់តែស៊ីជម្រៅអំពីពរជ័យដែលព្រះអម្ចាស់ប្រទានដល់យើង នៅពេលយើងគោរពតាមច្បាប់របស់ទ្រង់ ។ សូមពិចារណារៀបចំសិស្សជាក្រុមតូចៗ ហើយផ្តល់ឲ្យក្រុមនីមួយៗនូវច្បាប់ចម្លងនៃសំណៅមេរៀនមួយច្បាប់ ។ សិស្សអាចប្តូរវេនគ្នាអានសម្រង់សម្តីឲ្យឮៗ ។ បន្ទាប់ពីបានអានសម្រង់សម្តីនីមួយៗរួចហើយ សិស្សអាចបន្ថែមពរជ័យបន្ថែមទៀតទៅក្រាហ្វិកនៅក្នុងសៀវភៅកំណត់ហេតុសិក្សារបស់ពួកគេ ។
បន្ទាប់ពីក្រុមបានបន្ថែមពរជ័យទៅក្នុងក្រាហ្វិករបស់ពួកគេហើយ សិស្សអាចជញ្ជឹងគិតពីរបៀបដែលពួកគេបានឃើញព្រះអម្ចាស់ប្រទានពរដល់ពួកគេ ឬអ្នកដទៃទៀតសម្រាប់ការគោរពតាមច្បាប់ដង្វាយមួយភាគក្នុងដប់របស់ទ្រង់ ។ បន្ទាប់មក សិស្សអាចចែកចាយពរជ័យខ្លះដែលពួកគេ ឬអ្នកដទៃទៀតបានដកពិសោធន៍ដោយការគោរពតាមច្បាប់នេះ ។
សូមពិចារណាមើល « ភាសានៃដំណឹងល្អ » នៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីនាទីទី ៦:៤២ ដល់ ៧:៤០ ។ នៅក្នុងវីដេអូនេះ សិស្សអាចឮបទពិសោធន៍ដែលនៅសល់របស់ អែលឌើរ ខរដុន ចាប់ពីពេលចាប់ផ្តើមថ្នាក់ ។
-
តើយើងអាចរៀនអ្វីខ្លះអំពីព្រះវរបិតាសួគ៌ នៅពេលទ្រង់ប្រទានពរដល់យើងសម្រាប់ការថ្វាយដង្វាយមួយភាគក្នុងដប់ ?
បន្ទាប់ពីពិភាក្សាអំពីពរជ័យនៃការថ្វាយដង្វាយមួយភាគក្នុងដប់ អ្នកអាចចង្អុលបង្ហាញថា មនុស្សមួយចំនួនដែលថ្វាយដង្វាយមួយភាគក្នុងដប់ ប្រហែលជាមិនបានទទួលពរជ័យដែលពួកគេសង្ឃឹមចង់បាននោះទេ ហើយអាចនឹងនៅតែជួបបញ្ហាផ្នែកហិរញ្ញវត្ថុដដែល ។ ពួកគេអាចនឹងឆ្ងល់ថាហេតុអ្វីបានជាពួកគេគួរបន្តថ្វាយដង្វាយមួយភាគក្នុងដប់របស់ពួកគេ ។ អ្នកអាចអាន ម៉ាឡាគី ៣:១៤, ១៦–១៧ ដោយរកមើលអ្វីដែលព្រះអម្ចាស់បានសន្យានឹងអ្នកដែលបន្តដោយស្មោះត្រង់ក្នុងការគោរពប្រតិបត្តិរបស់ពួកគេចំពោះទ្រង់ ។
ការគោរពតាមច្បាប់ដង្វាយមួយភាគក្នុងដប់របស់ព្រះអម្ចាស់
នៅជិតនឹង « អារម្មណ៍របស់ខ្ញុំ » នៅលើក្រាហ្វិករបស់អ្នក សូមសរសេរអំពី ៖
-
តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះការគោរពតាមច្បាប់ដង្វាយមួយភាគក្នុងដប់របស់ព្រះអម្ចាស់ ។
-
អ្វីក៏ដោយដែលអ្នកបានសិក្សា ឬទទួលអារម្មណ៍នៅថ្ងៃនេះ ដែលបង្កើនបំណងប្រាថ្នារបស់អ្នកក្នុងការថ្វាយដង្វាយមួយភាគក្នុងដប់ ។ ការណ៍នេះអាចរួមបញ្ចូលពរជ័យដែលបានសន្យាពីព្រះអម្ចាស់ដែលអ្នកចង់ទទួល ។
សូមអញ្ជើញសិស្សពីរបីនាក់ដែលស្ម័គ្រចិត្តចែកចាយអារម្មណ៍របស់ពួកគេអំពីព្រះអម្ចាស់ និងច្បាប់ដង្វាយមួយភាគក្នុងដប់របស់ទ្រង់ ។ អ្នកក៏អាចចែកចាយពរជ័យដែលអ្នកបានទទួលដោយការគោរពច្បាប់នេះផងដែរ ។
ទន្ទេញ
អ្នកអាចជួយសិស្សឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះក្នុងអំឡុងមេរៀននេះ ហើយរំឭកវាក្នុងមេរៀនក្រោយៗទៀត ។ ឃ្លាបទគម្ពីរគន្លឹះសម្រាប់ ម៉ាឡាគី ៣:៨–១០ គឺ « ពរជ័យនៃការថ្វាយដង្វាយមួយភាគក្នុងដប់ » ។ គំនិតសម្រាប់សកម្មភាពទន្ទេញ មាននៅក្នុងឯកសារឧបសម្ព័ន្ធដែលនៅក្រោម « សកម្មភាពរំឭកចំណេះចំណានខាងគោលលទ្ធិ » ។