ថ្នាក់​សិក្ខាសាលា
មីកា, ណាហ៊ុម, ហាបាគុក, សេផានា ៖ ទិដ្ឋភាពទូទៅ


« មីកា, ណាហ៊ុម, ហាបាគុក, សេផានា ៖ ទិដ្ឋភាពទូទៅ › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ​២០២៦ )

« មីកា, ណាហ៊ុម, ហាបាគុក, សេផានា ៖ ទិដ្ឋភាពទូទៅ › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មីកា, ណាហ៊ុម, ហាបាគុក, សេផានា

មីកា, ណាហ៊ុម, ហាបាគុក, សេផានា

ទិដ្ឋភាព​ទូទៅ

ព្យាការី​មីកា​បាន​បង្រៀន​ថា​ព្រះអម្ចាស់​ចង់​ឲ្យ​យើង « ប្រព្រឹត្ត​ដោយ​សុចរិត ឲ្យ​ស្រឡាញ់​សេចក្តី​សប្បុរស ហើយ​ឲ្យ​ដើរ​ជា​មួយ​នឹង​ព្រះ​នៃ​ខ្លួន ដោយ​សុភាព​រាបទាប » ជាមួយ​នឹង​ទ្រង់ ( មីកា ៦:៨ ) ។ នៅពេល​ដែល​ព្យាការី ហាបាគុក មាន​សំណួរ​ពី​អំពើទុច្ចរិត​នៅ​ជុំវិញ​លោក លោក​បាន​ស្វែងរក​ចម្លើយ​ពី​ព្រះអម្ចាស់ ហើយ​បាន​ជ្រើសរើស​រក្សា​សេចក្តី​ជំនឿ​របស់​លោក ខណៈ​ពេល​ដែល​លោក​រង់​ចាំ​ចម្លើយ ។

រូបតំណាង​ថ្នាក់​សិក្ខាសាលាផ្តោត​លើ​សេចក្តីពិត​ដែល​ដឹកនាំ​ទៅ​រក​ការ​ប្រែចិត្តជឿ និង​ស្ថាបនា​ជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។ ការ​សួរ​សំណួរ​ស្វែងរក និង​សំណួរ​តាមដាន​ដែល​ជួយ​សិស្ស​ស្វែងរក​សេចក្តីពិត​ដែល​ប្រែចិត្ត​ជឿ​អាច​កសាង​សេចក្តីជំនឿ​របស់​ពួកគេ​លើ​ព្រះគ្រីស្ទ និង​បំណង​ប្រាថ្នា​របស់ពួកគេ​ដើម្បី​គោរព​តាម​ទ្រង់ ។ ឧទាហរណ៍​មួយ​នៃ​របៀប​ធ្វើ​បែបនេះ អាច​រក​បាន​នៅក្នុង​មេរៀន​ទី ១៥២ ៖ « មីកា » ។

ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​សារៈសំខាន់​នៃ​ការផ្ដោត​លើ​សេចក្តីពិត​ដែល​ប្រែចិត្ត​ជឿ សូម​មើល « ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​សេចក្តីពិត​ដែល​នាំ​ទៅ​ការ​ប្រែចិត្តជឿ និង​ស្ថាបនា​សេចក្តី​ជំនឿ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ [ ឆ្នាំ២០២២ ] ទំព័រ ២២ ) ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាង​ក្រោម​ផ្តល់​ដល់​អ្នក​នូវ​គំនិត​ខ្លះៗ​អំពី​អ្វី​ដែល​អ្នក​អាច​រៀបចំខ្លួន​សម្រាប់​មេរៀន​នីមួយៗ ។

មីកា

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​ដាក់​ផែនការ ដើម្បី​ប្រព្រឹត្ត​ដោយ​សុចរិត ឲ្យ​ស្រឡាញ់​សេចក្តី​សប្បុរស ហើយ​ឲ្យ​ដើ​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។

  • ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​សមាជិក​គ្រួសារ ឬ​មិត្តភក្តិ​ពីរបី​នាក់ បន្ទាប់មក​គិត​អំពី​អ្វី​ជាក់លាក់​ដែល​ពួកគេ​នឹងធ្វើ ដើម្បី​ផ្គាប់ចិត្ត​បុគ្គល​ម្នាក់ៗ​នោះ ។ ពួកគេ​អាច​កត់ចំណាំ​ពីរបៀប​ដែល​ពួកគេ​អាច​ធ្វើ​អ្វី​ផ្សេងៗគ្នា​សម្រាប់​បុគ្គល​ម្នាក់ៗ ។

  • សំណៅ​មេរៀន ៖ « តើ​ព្រះអម្ចាស់​ទាមទារ​អ្វីខ្លះ ? »

  • សម្ភារ ៖ កូន​ក្រដាស​កត់ចំណាំ​បកបិទបាន ឬ​សន្លឹក​ក្រដាស​តូចៗ និង​វិធី​បិទ​វា​នៅលើ​ក្ដារខៀន

  • មាតិកា​ដែល​ត្រូវបង្ហាញ ៖ សេចក្តី​ណែនាំ និង​ការជំរុញ​ដើម្បី​ដាក់​ផែនការ​នៅ​ចុងបញ្ចប់​មេរៀន​នេះ

ហាបាគុក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​របៀប​រក្សា​ជំនឿ​របស់​ពួកគេ​នៅលើ​ព្រះយេស៊ូវគ្រីស្ទ នៅពេល​ដែល​ពួកគេ​មាន​សំណួរ​ដែល​ហាក់​ដូច​ជា​គ្មាន​ចម្លើយ ។

  • ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​សួរ​មិត្តភក្តិ ឬ​សមាជិក​គ្រួសារ ប្រសិនបើ​ពួកគេ​ធ្លាប់​ពុះពារ​នឹង​សំណួរ​ពិបាកៗ​ដែល​ហាក់​ដូច​ជា​គ្មាន​ចម្លើយ ។ បើដូច្នេះ សិស្ស​អាច​សួរ​ថាតើ​បុគ្គល​រូប​នេះ​បាន​ធ្វើអ្វី​ខ្លះ​ដើម្បី​រក្សា​ភាព​ស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់ ខណៈ​ដែល​ពួកគេ​រង់ចាំ​ចម្លើយ ។

  • សម្ភារ​ដែល​ត្រូវ​បង្ហាញ ៖ ក្រឡ​ដែល​បាន​ដាក់​ស្លាក​សញ្ញាសួរ ក្រឡ​ដែល​បាន​ដាក់​ស្លាក​រូបភាព​ព្រះគ្រីស្ទ

  • វីដេអូ ៖ « The Reflection in the Water » ( ៤៤:២៤ ) ចាប់ពី​នាទី​ទី ៣៨:១៨ ដល់ ៣៩:២០; « His Grace: Choosing to Believe in God » ( ៤:០៧ )

  • សម្ភារ ៖ ក្រដាស​តូចៗ​ច្រើន​សន្លឹក​សម្រាប់​សិស្ស​ម្នាក់ៗ

ការអនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ១០

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​ចែកចាយ​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ដែល​មាន​អត្ថន័យ​នៅក្នុង​ជីវិត​របស់​ពួកគេ ហើយ​ជួយ​ពួកគេ​រៀន និង​អនុវត្ត​តាម​គោលការណ៍​ដ៏​ទេវភាព​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិនិត្យមើល​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ដែល​ពួកគេ​បាន​រៀន ។ លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​មក​រៀន​ដោយ​រៀបចំ​ខ្លួន​ដើម្បី​ចែកចាយ​វគ្គបទគម្ពីរ​មួយ​ដែល​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ ការយល់ដឹង​អំពី​ដំណឹងល្អ ឬ​ទំនាក់ទំនង​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ បញ្ជី​នៃ​វគ្គបទ​គម្ពីរ​មាន​នៅ​ចុង​បញ្ចប់​នៃ ឯកសារ​គោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ២០២២ ) ។

  • សម្ភារ ៖ ក្រដាស​តូចៗ​សម្រាប់​ក្រុម​តូចៗ