ថ្នាក់​សិក្ខាសាលា
ហាបាគុក ៖ រង់ចាំ​ចម្លើយ​ចំពោះ​សំណួរ​ដ៏​ស្មោះ​របស់​យើង


« ហាបាគុក ៖ រង់ចាំ​ចម្លើយ​ចំពោះ​សំណួរ​ដ៏​ស្មោះ​របស់​យើង » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« ហាបាគុក ៖ រង់ចាំ​ចម្លើយ​ចំពោះ​សំណួរ​ដ៏​ស្មោះ​របស់​យើង » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មីកា, ណាហ៊ុម, ហាបាគុក, សេផានា ៖ មេរៀន​ទី ១៥៣

ហាបាគុក

រង់ចាំ​ចម្លើយ​ចំពោះ​សំណួរ​ដ៏​ស្មោះ​របស់​យើង

Girl watching the stars in night sky

នៅពេល​ដែល​ព្យាការី ហាបាគុក មាន​សំណួរ​ពី​អំពើទុច្ចរិត​នៅ​ជុំវិញ​លោក លោក​បានស្វះស្វែង ហើយ​រង់​ចាំ​ចម្លើយ​ពី​ព្រះអម្ចាស់ ។ ដូច​ហាបាគុក​ដែរ យើង​អាច​ងាក​ទៅរក​ព្រះអម្ចាស់​ជាមួយ​សំណួរ​របស់​យើង ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​យល់​ពី​របៀប​រក្សា​ជំនឿ​របស់​ពួកគេ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ នៅពេល​ដែល​ពួកគេ​មាន​សំណួរ​ដែល​ហាក់​ដូច​ជា​គ្មាន​ចម្លើយ ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

ការ​មាន​សំណួរ​គឺជា​រឿង​ធម្មតា

កាន់​ក្រឡ​មួយ​ដែល​មាន​សញ្ញា​សួរ​ក្នុង​ដៃ​ម្ខាង ហើយ​ក្រឡ​មួយ​ទៀត​មាន​ស្លាក​រូប​ព្រះគ្រីស្ទ​នៅ​ដៃ​ម្ខាង​ទៀត ។ សូម​ពន្យល់​ថា ក្រឡ​មួយ​តំណាង​ឲ្យ​សំណួរ ឬ​កង្វល់​ដែល​យើង​អាច​មាន ហើយ​ក្រឡ​មួយទៀត​តំណាង​ឲ្យ​សេចក្តីជំនឿ​របស់​យើង​លើ​ព្រះអម្ចាស់ និង​ដំណឹងល្អ​របស់​ទ្រង់ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​សំណួរ​ខាងក្រោម​នេះ មុនពេល​អាន​សេចក្ដី​ថ្លែងការណ៍​របស់​ប្រធាន អុជដូហ្វ ។

Line are of a Person having questions and concerns
  • តើ​វា​អាច​ទៅ​រួច​ទេ​ក្នុង​ការ​មាន​ការ​ពិបាក​ជាមួយ​នឹង​សំណួរ​ពិបាកៗ ហើយ​មាន​ជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ទ្រង់​ក្នុង​ពេល​ទន្ទឹមគ្នា​នេះ ?

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែល​កាល​នោះ​នៅក្នុង​គណៈ​ប្រធាន​ទីមួយ​បាន​បង្រៀន ៖

44:25
Official portrait of Elder Dieter F. Uchtdorf of the Quorum of the Twelve Apostles, 2006.Called as Second Counselor in the First Presidency, 3 February 2008.Made official portrait in 2008 replacing portrait taken in 2004.

ការសួរ​គឺជាដើមកំណើត​នៃ​ទីបន្ទាល់ ។ អ្នក​ខ្លះ​អាច​មាន​អារម្មណ៍​អៀនខ្មាស ឬ​ថាមិន​ស័ក្ដិសម ដោយសារ​ពួកគេ​បាន​រក​សំណួរ​ដែល​ទាក់ទង​ទៅនឹង​ដំណឹងល្អ ប៉ុន្ដែ​ពួកគេ​មិន​ចាំបាច់​មាន​អារម្មណ៍​បែប​នោះ​ទេ ។ ការសួរ​សំណួរ មិន​មែន​ជា​សញ្ញា​នៃ​ភាពទន់​ខ្សោយ​នោះ​ទេ វា​គឺជា​ប្រផ្នូល​មួយ​នៃ​ការរីកចម្រើន ។

ព្រះ​បាន​បញ្ជា​យើង​ឲ្យ​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​យើង ហើយ​សួរ​តែ​អ្វី​ដែល​យើង​ស្វែងរក ‹ ដោយ​ចិត្ត​ស្មោះ​សរ គឺ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ដោយ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះគ្រីស្ទ › [ មរ៉ូណៃ ១០​:៤ ] ។ នៅ​ពេល​យើង​ធ្វើ​ដូច្នោះ សេចក្ដីពិត​នៃ​ការណ៍​ទាំងអស់​អាច​ត្រូវ​បាន​បង្ហាញ​ដល់​យើង « ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » [ មរ៉ូណៃ ១០:៥ ] ។

ចូរ​កុំ​ខ្លាច​សួរ​សំណួរ​ឡើយ ។ ចូរ​ឆ្ងល់ ប៉ុន្ដែ​កុំ​សង្ស័យ​ឡើយ ! សូម​កាន់​ខ្ជាប់​ទៅនឹង​សេចក្ដីជំនឿ និង​ពន្លឺ​ដែល​អ្នក​បាន​ទទួល​រួច​ហើយ​នោះ​ជានិច្ច ។ ( « The Reflection in the Water » [ កម្មវិធី​ជួបជុំ​ប្រព័ន្ធ​អប់រំ​សាសនាចក្រ​សម្រាប់​យុវមជ្ឈិមវ័យ នៅ​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០០៩ ] នៅលើ​គេហទំព័រ broadcasts.ChurchofJesusChrist.org )

  • អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​យុវវ័យ​ត្រូវ​យល់​ពី​អ្វី​ដែល​ប្រធាន អុជដូហ្វ បាន​បង្រៀន ?

សំណួរ​ពិបាកៗ

ព្រះអម្ចាស់​បាន​ហៅ​ហាបាគុក​ឲ្យ​ធ្វើ​ជា​ព្យាការី​ដល់​នគរ​យូដា មុន​ពេល​ពួក​បាប៊ីឡូន​ឡោម​ព័ទ្ធ​ក្រុង​យេរូសាឡិម ។ ដូច​ជា​ព្យាការី​ដទៃ​ទៀត​ដែរ ហាបាគុក​មាន​សំណួរ និង​ស្វះស្វែងរក​ការ​យល់ដឹង​ពី​ព្រះអម្ចាស់ ( សូម​មើល យេរេមា ១២:១; គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១២១:១–៦ ) ។

សូម​អាន ហាបាគុក ១:២–៤ ដោយ​រកមើល​សំណួរ​ដែល​ហាបាគុក​បាន​ជួប​ការពិបាក ។ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក សូម​ពិពណ៌នា​អំពី​របៀប​ដែល​នរណា​ម្នាក់​សព្វថ្ងៃ​នេះ​អាច​បង្ហាញ​សំណួរ ឬ​កង្វល់​ស្រដៀង​គ្នា​នេះ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ ពួកគេ​អាច​ចែកចាយ​រឿង​ដូច​តទៅ​នេះ ៖

  • ព្រះអម្ចាស់​អើយ តើ​ទ្រង់​ឮ​ទូលបង្គំ​ទេ ? ( ខទី ២ )

  • ហេតុ​អ្វី​បាន​ជា​មាន​អំពើ​ហិង្សា និង​អំពើ​បាប​ជា​ច្រើន​នៅ​ជុំវិញ​ទូលបង្គំ ? ( ខទី ៣ )

  • ហេតុ​អ្វី​បាន​ជា​មនុស្ស​អាក្រក់​រួចខ្លួន​ពី​អំពើ​អាក្រក់​ច្រើន​ម្ល៉េះ ? ( ខទី ៤ )

សូម​ចែកក្រដាស​តូច​មួយ​សន្លឹកទៅ​ឲ្យ​សិស្ស​សរសេរ​ចម្លើយ​របស់ពួកគេ​ចំពោះ​ការ​បំផុសគំនិត​ខាងក្រោម ។

ដូចជា​ហាបាគុក​ដែរ យើង​ក៏​ប្រហែល​ជា​មាន​សំណួរ​ផង​ដែរ ។ សរសេរ​សំណួរ​ពិបាក​ដែល​អ្នក​ប្រហែល​ជា​មាន ដែល​អ្នក​មាន​អារម្មណ៍​ថា​មិន​ទាន់​មាន​ចម្លើយ​នៅ​ឡើយ ។

សិស្ស​អាច​ដាក់​អ្វី​ដែល​ពួកគេ​សរសេរ​ក្នុង​ក្រឡ​តំណាង​ឲ្យ​សំណួរ​របស់​យើង ។

លើក​ក្រឡ​ដែល​មាន​សំណួរ​ឡើង ហើយ​ដាក់​ក្រឡ​តំណាង​ឲ្យ​ជំនឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ​ចុះ ។ សូម​ពន្យល់​ថា នៅពេល​យើង​មាន​សំណួរ យើង​អាច​នឹង​ត្រូវ​បាន​ល្បួង​ឲ្យ​ទុកចោល​នូវ​ជំនឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ដោយសារ​យើង​មិន​មាន​ចម្លើយ ។

  • តើ​អ្វី​ទៅ​ជា​គ្រោះថ្នាក់​នៃ​ការ​ទុក​ចោល​សេចក្តីជំនឿ និង​ទំនាក់ទំនង​របស់​យើង​ជាមួយ​នឹង​ព្រះអម្ចាស់ នៅពេល​យើង​មាន​សំណួរ ?

កាន់​ក្រឡ​ទាំងពីរ​នៅ​ក្នុង​ដៃ​របស់​អ្នក ហើយ​ពន្យល់​ថា យើង​មិន​ចាំបាច់​ទុក​ចោល​ជំនឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ដោយ​សារ​សំណួរ​ទាំង​នោះ​នោះ​ទេ ។ យើង​អាច​បន្ត​ឆ្ពោះ​ទៅមុខ​ដោយ​ការ​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ នៅពេល​យើង​ស្វែងរក​ចម្លើយ ។

នៅ​ពេល​អ្នក​សិក្សា​ហាបាគុក សូម​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ចំណាប់​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​អាច​ជួយ​អ្នក​បន្ត​ឆ្ពោះ​ទៅមុខ​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់ នៅ​ពេល​អ្នក​រង់ចាំ​ចម្លើយ ។

ការ​មើល​មក​ឯ​ព្រះ

គ្រប់​មេរៀន​ដែល​នៅ​សេសសល់ អ្នក​អាច​ពិចារណា​ជា​ទៀងទាត់​អំពី​ការ​អញ្ជើញ​សិស្ស​ឲ្យ​បន្ថែម​វត្ថុ​ទៅ​ក្នុង​ក្រឡ​នៃ​សេចក្ដី​ជំនឿ ។ ប្រសិនបើ​អ្នក​ធ្វើ​ដូច្នេះ សូម​ឲ្យ​ក្រដាស​តូចៗ​ជាច្រើន​ទៅ​សិស្ស​ដើម្បី​សរសេរ​អ្វី​ដែល​ពួកគេ​រៀន​ពី​ហាបាគុក ឬ​មិត្ត​រួម​ថ្នាក់​អំពី​មូលហេតុ ឬ​របៀប​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ ។

ជា​ការ​ឆ្លើយ​តប​នឹង​សំណួរ​របស់​ហាបាគុក​អំពី​អំពើទុច្ចរិត​នៅក្នុង​សង្គម​របស់​លោក ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា ទ្រង់​នឹង « តាំង​សាសន៍​ខាល់ដេ​ឡើង » ( ពួក​បាប៊ីឡូន ) ដើម្បី​ដាក់ទោស​កូនចៅ​នៃ​អ៊ីស្រាអែល ( សូម​មើល ហាបាគុក ១:៦ ) ។ ហាបាគុក​ឆ្ងល់​ថា ហេតុអ្វី​បាន​ជា​ព្រះអម្ចាស់​នឹង​អនុញ្ញាត​ឲ្យ​ពួក​បាប៊ីឡូន​ដ៏​ទុច្ចរិត​វាយ​យក​ដែនដី​ប្រជារាស្រ្ត​របស់​ទ្រង់ ( សូម​មើល ហាបាគុក ១:១២–១៧ ) ។

សូម​អាន ហាបាគុក ២:១–៤ ដោយ​រកមើល​អ្វី​ដែល​ហាបាគុក​បាន​ជ្រើសរើស​ធ្វើ នៅពេល​លោក​ពុះពារ​ជាមួយ​នឹង​សំណួរ​របស់លោក និង​របៀប​ដែល​ព្រះអម្ចាស់​បាន​ឆ្លើយតប ។

  • តើ​អ្នក​បាន​រក​ឃើញ​អ្វីខ្លះ ?

អ្នក​អាច​សួរ​សំណួរ​តាមដាន​ដូច​ជា « តើ​អ្នក​គិត​ថា​វា​មាន​លក្ខណៈ​យ៉ាង​ណា​ដើម្បី ‹ មើល​ទៅ ដើម្បី​ឲ្យ​ដឹង​ជា​[ ព្រះ ]​នឹង​មាន​ព្រះបន្ទូល​មក​ដូច​ម្តេច › ? ( សូម​មើល ហាបាគុក ២:១ ) » ឬ « តើ​ការ ‹ រស់​នៅ​ដោយសារ​សេចក្តី​ជំនឿ​[ របស់​យើង ]​មាន​លក្ខណៈ​ដូច​ម្ដេច › ? ( សូម​មើល ហាបាគុក ២:៤ ) » ។

អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​បន្ថែម​អ្វី​ដែល​ពួកគេ​កំពុង​រៀន​ទៅ​ក្នុង​ក្រឡ​នៃ​សេចក្ដី​ជំនឿ ។

សូម​ពន្យល់​ថា ព្រះអម្ចាស់​បាន​មាន​បន្ទូល​ប្រាប់​ហាបាគុក​ថា នៅ​ទី​បំផុត ពួក​បាប៊ីឡូន​នឹង​ត្រូវ​ទទួល​ទោស​ដោយ​សារ​អំពើ​ទុច្ចរិត​របស់​ពួកគេ ( សូម​មើល ហាបាគុក ២:៥–២០ ) ។

សូម​អាន ហាបាគុក ៣:១៧–១៩ ដោយ​រកមើល​របៀប​ដែល​ហាបាគុក​បាន​ជ្រើសរើស​ដើម្បី​រស់នៅ​ដោយ​សេចក្ដីជំនឿ​របស់​លោក​លើ​ព្រះអម្ចាស់ ។

ប្រសិនបើ​សិស្ស​ត្រូវការ​ជំនួយ​ដើម្បី​យល់​អំពី ហាបាគុក ៣:១៧–១៨ អ្នក​អាច​ពន្យល់​ថា​នៅ​ក្នុង ខទី ១៧ ហាបាគុក​បាន​ពិពណ៌នា​អំពី​លទ្ធផល​ដែល​មិន​គួរ​ឲ្យ​ចង់បាន​ជាច្រើន ( រុក្ខជាតិ​មិន​ផ្តល់​ផ្លែ វាលស្រែ​មិន​ផ្តល់​ផលដំណាំ​ជាដើម ) ។ នៅ​ក្នុង ខទី ១៨ លោក​បាន​និយាយថា​លោក​នឹង « រីករាយ​ដោយសារ​ព្រះយេហូវ៉ា » ដោយមិន​គិតពី​លទ្ធផល​នោះ​ឡើយ ។

អ្នក​ក៏​អាច​ពន្យល់​បាន​ដែរ​ថា « ជើង​ឈ្លូស » នៅ​ក្នុង ហាបាគុក ៣:១៩ សំដៅ​លើ​ជើង​ឈ្លូស ដែល​អាច​ឲ្យ​សត្វ​ឈ្លូស​ឡើង​លើ​ដី​ដែល​ពិបាក ។ រូបភាព​នេះ​បង្ហាញ​ថា ព្រះអម្ចាស់​នឹង​ប្រទាន​ឲ្យ​យើង​នូវ​សមត្ថភាព​ដើម្បី​ឡើង​ភ្នំ​ដែល​ពិបាក​ឡើង​របស់​យើង ។

  • តើ​ឥរិយាបថ និង​ទង្វើ​របស់​ហាបាគុក​បង្ហាញ​ជំនឿ​របស់​លោក​លើ​ព្រះ​យ៉ាង​ដូច​ម្ដេច ?

    សូម​ជួយ​សិស្ស​មើល​ឃើញ​ពី​គំរូ​របស់​ហាបាគុក​ដែល យើង​អាច​ជ្រើសរើស​ដើម្បី​រក្សា​ភាព​ស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់ ខណៈ​ដែល​កំពុង​រង់ចាំ​ចម្លើយ​ចំពោះ​សំណួរ​ដ៏​ស្មោះ​របស់​យើង ។

  • តើ​អ្នក​ដឹង​អ្វីខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​ជួយ​អ្នក​ទុក​ចិត្ត​ទ្រង់​ទាំងទ្វេ ខណៈ​កំពុង​រង់ចាំ​ចម្លើយ ?

នៅពេល​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​ដឹង អ្នក​អាច​នឹង​សួរ​សំណួរ​តាមដាន​ដូចជា « តើ​អ្នក​បាន​ដឹង​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀបណា ? »

អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​បន្ថែម​អ្វី​ដែល​ពួកគេ​កំពុង​រៀន​ពី​ហាបាគុក ឬ​មិត្ត​រួមថ្នាក់​របស់​ពួកគេ​ទៅ​ក្នុង​ក្រឡ​នៃ​សេចក្ដី​ជំនឿ ។

របៀប​បន្ត​ឆ្ពោះ​ទៅមុខ

សូម​ជួយ​សិស្ស​គិត​អំពី​របៀប​ដើម្បី​បន្ត​ឆ្ពោះ​ទៅមុខ​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះ ទោះ​ជា​ពួកគេ​អាច​មាន​សំណួរ​ក៏​ដោយ ។ ដើម្បី​ធ្វើ​ដូច្នេះ សិស្ស​អាច​មើល « His Grace: Choosing to Believe in God » ( ៤:០៧ ) ដោយ​រកមើល​អ្វី​ដែល​អ័ដាម​បាន​ធ្វើ ដើម្បី​រក្សា​ភាពស្មោះត្រង់​ចំពោះ​ព្រះ ទោះបីជា​មាន​សំណួរ និង​កង្វល់​ដ៏​លំបាក​ក៏ដោយ ។

4:7

សិស្ស​ក៏​អាច​អាន​ផងដែរ​នូវ នីហ្វៃទី១ ១០:១៧–២២; ១១:១ម៉ូសាយ ២៤:៩–១៧ ឬ​ស្វែងយល់​ពី​ផ្នែក​មួយ​នៅក្នុង « Seeking Answers to Questions » នៅក្នុង​Topics and Questions ( បណ្ណាល័យ​ដំណឹង​ល្អ ) ។

  • តើ​អ្នក​រៀន​អ្វី​ខ្លះដែល​អាច​ជួយ​ដល់យុវជន​ម្នាក់ដើម្បី​ជ្រើសរើស​រក្សា​ភាពស្មោះត្រង់​ចំពោះ​ព្រះ នៅពេល​ពួកគេ​រង់ចាំ​ចម្លើយ ?

សិស្ស​អាច​ចែកចាយ​បទពិសោធន៍​អំពី​ពេលដែល​ពួកគេ ឬ​នរណាម្នាក់​ដែល​ពួកគេ​ស្គាល់​បាន​ជ្រើសរើស​ទុកចិត្ត​លើ​ព្រះ​ដោយ​ស្មោះត្រង់ ខណៈពេល​កំពុង​រង់ចាំ​ចម្លើយ ។ អ្នក​ក៏​អាច​ចែកចាយ​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​អ្នក ឬ​ថ្លែងទីបន្ទាល់​អំពី​មូលហេតុ​ដែល​អ្នក​ទុកចិត្ត​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​សរសេរ​អ្វី​ដែល​ពួកគេ​បាន​រៀន​ថ្ងៃនេះ ដែល​នឹង​ជួយ​ពួកគេ​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ នៅពេល​ពួកគេ​រង់ចាំ​ចម្លើយ ។ សិស្ស​អាច​បន្ថែម​គំនិត​ទាំងនេះ​ទៅ​ក្នុង​ក្រឡ​នៃ​សេចក្តី​ជំនឿ ។

ប្រសិនបើ​មាន​ពេល​គ្រប់គ្រាន់ អ្នក​អាច​អាន​ក្រដាស​មួយ​ចំនួន​ពី​ក្រឡ​នៃ​សេចក្តី​ជំនឿ ។ នៅពេល​អ្នក​អាន អ្នក​អាច​សុំ​សិស្ស​ឲ្យ​ចែកចាយ​គំនិត ឬ​ចំណាប់អារម្មណ៍​បន្ថែម​ដែល​កើតមាន​ចំពោះ​ពួកគេ ។

ពិចារណា​រក្សាទុក​ក្រឡ​ទាំង​នេះ​ដើម្បី​យោង​នៅ​ក្នុង​មេរៀន​នាពេល​អនាគត ។ ឧទាហរណ៍ អ្នក​អាច​នឹង​ប្រើ​អ្វី​ដែល​សិស្ស​បាន​បន្ថែម​ទៅ​ក្នុង​ក្រឡ​នៃ​សេចក្ដី​ជំនឿ ដើម្បី​លើកកម្ពស់​មេរៀន​អនុវត្ត​ចំណេះចំណាន​ខាង​គោល​លទ្ធិ ។