« អេម៉ុស; អូបាឌា; យ៉ូណាស ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« អេម៉ុស; អូបាឌា; យ៉ូណាស ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
អេម៉ុស; អូបាឌា; យ៉ូណាស
អេម៉ុស; អូបាឌា; យ៉ូណាស
ទិដ្ឋភាពទូទៅ
ទោះបីជាប្រជាជនរបស់លោកមិនបានទទួលលោកបានល្អក្តី ក៏អេម៉ុសបានថ្លែងទីបន្ទាល់ពីតួនាទីរបស់ពួកព្យាការីផងដែរ ( សូមមើល អេម៉ុស ៣:៧ ) ហើយការព្យាករពីការមកដល់នៃការក្បត់សាសនា ( សូមមើល អេម៉ុស ៨:១១–១២ ) ។ យ៉ូណាសបានរត់គេចពីការអំពាវនាវដ៏មេត្តាករុណារបស់ព្រះអម្ចាស់ឲ្យទៅព្រមានពួកបណ្តាជននៅក្រុងនីនីវេ ។ យ៉ូណាសត្រូវបានបោះចូលទៅក្នុងសមុទ្រ ត្រូវបានសង្រ្គោះដោយអព្ភូតហេតុដោយត្រីបាឡែន ហើយនៅទីបំផុតបានធ្វើតាមអ្វីដែលព្រះអម្ចាស់សុំឲ្យលោកធ្វើ ។ ពួកបណ្តាជននៅក្រុងនីនីវេ បានប្រែចិត្ត ហើយបានផ្លាស់ប្ដូរ ខណៈដែលព្រះអម្ចាស់បានបង្រៀនយ៉ូណាសពីហេតុផលដែលទ្រង់គួរតែមានសេចក្ដីមេត្តាករុណាចំពោះពួកគេ ។
សូមលើកទឹកចិត្តសិស្សឲ្យចាប់ផ្ដើមស្គាល់ព្រះអង្គសង្គ្រោះតាមរយៈការសិក្សាដំណឹងល្អប្រចាំថ្ងៃ ។ ការសិក្សាព្រះគម្ពីរជាប់លាប់អាចជួយយើងឲ្យស្គាល់ព្រះអង្គសង្គ្រោះ និងទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ទ្រង់ ។ សូមលើកទឹកចិត្តសិស្សឲ្យអភិវឌ្ឍទម្លាប់សិក្សាព្រះគម្ពីរជាប្រចាំ ។ សួរសំណួរដែលជួយសិស្សឲ្យភ្ជាប់អ្វីដែលពួកគេបានរៀននៅក្នុងការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន និងជាក្រុមគ្រួសាររបស់ពួកគេ ទៅនឹងបទពិសោធន៍នៅក្នុងថ្នាក់រៀន ។ ឧទាហរណ៍មួយនៃរបៀបធ្វើការណ៍នេះ អាចរកបាននៅក្នុងការរៀបចំសិស្ស សម្រាប់មេរៀនទី ១៥១ ៖ « យ៉ូណាស » ។ ( សូមមើលព័ត៌មានលម្អិតខាងក្រោម សម្រាប់មេរៀននេះ ) ។
សម្រាប់ព័ត៌មានបន្ថែមទៀតដើម្បីធ្វើការណ៍នេះ សូមមើល « ព្រះអង្គសង្គ្រោះបានលើកទឹកចិត្តអ្នកដទៃឲ្យមកស្គាល់ទ្រង់តាមរយៈការសិក្សាព្រះបន្ទូលរបស់ទ្រង់ » ( ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ទំព័រ ២៥ ) ។
រៀបចំខ្លួនដើម្បីបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ឲ្យអ្នកនូវគំនិតខ្លះៗអំពីអ្វីដែលអ្នកអាចត្រូវការដើម្បីរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
អេម៉ុស ៣; ៧
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សយល់ថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបើកសម្តែងដំបូន្មាន និងសេចក្តីពិតតាមរយៈពួកព្យាការីរបស់ទ្រង់ទាំងទ្វេ ។
-
សម្ភារដែលត្រូវបង្ហាញ ៖
-
នៅលើក្ដារខៀន សូមសរសេរការឆ្លើយតបនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលចាប់ផ្ដើមមេរៀន
-
រូបភាពរបស់ព្យាការីដែលនៅរស់
-
ការណែនាំដើម្បីឆ្លើយតបទៅនឹងមតិយោបល់តាមប្រព័ន្ធផ្សព្វផ្សាយសង្គម ពួកគេត្រូវបានដាក់ស្លាកថា « ១ » និង « ២ » នៅក្រោមចំណងជើង « ការធ្វើតាមព្យាការីរបស់ព្រះអម្ចាស់ »
-
អេម៉ុស ៨
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សបង្កើនទំនុកចិត្តរបស់ពួកគេថា ព្រះបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទអាចបំពេញភាពស្រេកឃ្លានខាងវិញ្ញាណរបស់ពួកគេបានតាមរយៈការស្តារឡើងវិញនៃដំណឹងល្អ ។
-
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យពិចារណាពីរបៀបដែលជីវិតរបស់ពួកគេនឹងខុសពីនេះ ប្រសិនបើពួកគេមិនមានព្រះគម្ពីរ ឬប្រសាសន៍របស់ព្យាការីទេនោះ ។ សិស្សអាចមករៀនដោយត្រៀមខ្លួនរួចជាស្រេចដើម្បីចែកចាយអ្វីដែលពួកគេបានគិត ។
-
សម្ភារដែលត្រូវបង្ហាញ ៖ រូបភាពអាហារមួយចំនួន ឬយកអាហារសាមញ្ញៗ
-
វីដេអូ ៖ « Dispensations: The Pattern of Apostasy and Restoration » ( ៦:៥២ )
យ៉ូណាស
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យទទួលអារម្មណ៍នៃសេចក្តីមេត្តាករុណារបស់ព្រះអម្ចាស់សម្រាប់ពួកគេ និងអ្នកដទៃ ។
-
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យសិក្សាដំណើររឿងរបស់យ៉ូណាស ជាមួយគ្រួសាររបស់ពួកគេ ឬមើលដំណើររឿងនេះដោយខ្លួនឯង ហើយពិចារណាពីអ្វីដែលពួកគេមានអារម្មណ៍ថាជាសារសំខាន់របស់ដំណើររឿងនេះ ។ ពួកគេក៏អាចបង្កើតជាសំណួរ ឬការយល់ដឹងចេញពីការសិក្សារបស់ពួកគេបានផងដែរ ។
ការអញ្ជើញនេះគឺជាឧទាហរណ៍នៃការជួយសិស្សភ្ជាប់អ្វីដែលពួកគេកំពុងរៀននៅផ្ទះជាមួយនឹងការសិក្សារបស់ពួកគេនៅក្នុងថ្នាក់ ។ ការណ៍នេះអាចជួយសិស្សពង្រឹងការរៀនសូត្ររបស់ពួកគេអំពីព្រះគម្ពីរ និងព្រះអង្គសង្រ្គោះ ។ សម្រាប់ការបំពាក់បំប៉នបន្ថែមអំពីការភ្ជាប់អ្វីដែលសិស្សកំពុងរៀននៅផ្ទះជាមួយបទពិសោធន៍របស់ពួកគេនៅក្នុងថ្នាក់រៀន សូមមើល « អភិវឌ្ឍ និងសួរសំណួរដែលជួយសិស្សឲ្យភ្ជាប់អ្វីដែលពួកគេបានរៀននៅក្នុងការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន និងជាក្រុមគ្រួសាររបស់ពួកគេ ទៅនឹងបទពិសោធន៍នៅក្នុងថ្នាក់រៀន » នៅក្នុង ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន ។
-
សម្ភារដែលត្រូវបង្ហាញ ៖
-
នៅលើក្ដារខៀន សូមគូររង្វាស់ដែលមានពី « ឃោរឃៅ មិនប្រកបដោយសេចក្តីមេត្តាករុណា មិនសប្បុរស » ទៅ « ពេញដោយក្តីស្រឡាញ់ ប្រកបដោយសេចក្តីមេត្តាករុណា សប្បុរស »
-
-
សំណៅមេរៀន ៖ « ដំណើររឿងរបស់យ៉ូណាស »
-
វីដេអូ ៖ « Moving On from Past Mistakes » ( ៣:៤៣ )