ថ្នាក់​សិក្ខាសាលា
អេសាយ ១៣–១៤; ២២; ២៤–៣០; ៣៥ ៖ ទិដ្ឋភាពទូទៅ


« អេសាយ ១៣–១៤; ២២; ២៤–៣០; ៣៥ ៖ ទិដ្ឋភាពទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« អេសាយ ១៣–១៤; ២២; ២៤–៣០; ៣៥ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

អេសាយ ១៣–១៤; ២២; ២៤–៣០; ៣៥

អេសាយ ១៣–១៤; ២២; ២៤–៣០; ៣៥

ទិដ្ឋភាព​ទូទៅ

អេសាយ​បានព្យាករ​អំពី​ពរជ័យ​ទាំងឡាយ​ដែល​អស់​អ្នក​រង់ចាំ​ព្រះអម្ចាស់​នឹង​ទទួលបាន ។ លោក​ក៏​បានព្យាករ​អំពី​ការស្ដារ​ឡើងវិញ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ និង​ព្រះគម្ពីរ​មរមន​ផងដែរ ។

រូបតំណាង​ថ្នាក់​សិក្ខាសាលារៀបចំ​ខ្លួន​ខាង​វិញ្ញាណ​របស់​អ្នក ព្រះ​អង្គ​សង្រ្គោះ​បាន​រៀបចំ​ព្រះកាយ​ទ្រង់​ខាង​វិញ្ញាណ​ដើម្បី​បង្រៀន ។ យើង​អាច​ធ្វើតាម​គំរូ​របស់​ទ្រង់ ។ បើសិន​អ្នក​បាន​រៀបចំ​ខ្លួន​ខាង​វិញ្ញាណ​ជា​ស្រេច នោះ​អ្នក​នឹង​អាច​ស្តាប់​ឮ និង​ធ្វើ​តាម​ការណែនាំ​ពី​ព្រះវិញ្ញាណ​បាន​កាន់តែ​ប្រសើរ នៅពេល​អ្នក​បង្រៀន ។ ដើម្បី​រៀន​បន្ថែម​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បានរៀបចំ​ព្រះកាយ​ដើម្បី​បង្រៀន សូមមើល « ព្រះ​អង្គ​សង្រ្គោះ​បាន​រៀបចំ​ព្រះកាយ​ទ្រង់​ខាងវិញ្ញាណ​ដើម្បី​បង្រៀន » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ [ ឆ្នាំ២០២២ ] ទំព័រ ១៦ ) ។ សកម្មភាព​ខាងក្រោម​អាច​ជួយ​អ្នក​រៀបចំ​ខ្លួន​ខាងវិញ្ញាណ ។ វា​នឹង​ជួយ​អ្នក​វាយតម្លៃ​ពី​របៀប​ដែល​អ្នក​កំពុង​អនុវត្ត​គោលការណ៍​នៃ​ការបង្រៀន​ដូចជា​ព្រះគ្រីស្ទ​រួច​ទៅ​ហើយ ក៏​ដូចជា​ជួយ​អ្នក​បង្កើត​គោលដៅ​សម្រាប់​ការកែលម្អ​បន្ថែម​ផងដែរ ។ សូមមើល « ការកែលម្អ​ឲ្យ​បាន​ប្រសើរ​ឡើង​ក្នុងនាមជា​គ្រូបង្រៀន​ដូចជា​ព្រះគ្រីស្ទ—ការវាយតម្លៃ​ផ្ទាល់ខ្លួន » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ [ ឆ្នាំ២០២២ ] ទំព័រ ៣៧ ) ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាង​ក្រោម​ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​ខ្លះៗ​អំពី​អ្វី​ដែល​អ្នក​អាច​ត្រូវ​រៀបចំ​ទុកជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

អេសាយ ២៥

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​ការរង់ចាំ​ព្រះអម្ចាស់ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​អំពី​គ្រា​មួយ​ដែល​ពួកគេ ឬ​នរណាម្នាក់​ដែល​ពួកគេ​ស្គាល់​ត្រូវ​រង់ចាំ​ដោយ​អត់ធ្មត់​សម្រាប់​ចម្លើយ ឬ​ពរជ័យ​ពី​ព្រះវរបិតាសួគ៌ ។ ពួកគេ​អាច​រៀបចំ​ខ្លួន​ដើម្បី​ចែកចាយ​អ្វី​ដែល​ធ្វើ​ឲ្យ​បទពិសោធន៍​នៃ​ការរង់ចាំ​ងាយស្រួល ឬ​ពិបាក​សម្រាប់​ពួកគេ ។

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ សំណួរ​ដែល​អញ្ជើញ​ឲ្យ​មាន​ការគិតពិចារណា​អំពី​បទពិសោធន៍​ផ្ទាល់ខ្លួន​ដែល​កំពុងរង់ចាំ​ព្រះអម្ចាស់

  • វីដេអូ ៖ « Continue in Patience » ( ២:៤១ ) ចាប់ពី​នាទី​ទី ០:០០ ដល់ ១:០៨ និង ១:០៧ ដល់ ២:៤១ « Waiting Upon the Lord: Thy Will Be Done » ( ១៦:១១ ) ចាប់ពី​នាទីទី ០:៥៩ ដល់ ២:៥៧

អេសាយ ២៩

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​មាន​អារម្មណ៍​ដឹងគុណ​ចំពោះ​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ និង​ព្រះគម្ពីរ​មរមន ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​ពី​របៀប​ដែល​ពួកគេ​អាច​ឲ្យ​និយមន័យ​ពាក្យ​ស្ញប់ស្ញែង និង​អស្ចារ្យ ។ ដោយ​ប្រើ​និយមន័យ​របស់​ពួកគេ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​ខគម្ពីរ ឬ​ដំណើររឿង​មួយ​នៅក្នុង​ព្រះគម្ពីរ​មរមន​ដែល​ស្ញប់ស្ញែង ឬ​អស្ចារ្យ​សម្រាប់​ពួកគេ។

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ ឃ្លា​ដែល​ពិពណ៌នា​អំពី​ការក្បត់​សាសនា​ដ៏​អស្ចារ្យ សេចក្ដី​យោង​បទគម្ពីរ​ដើម្បី​ជួយ​សិស្ស​យល់​អំពី អេសាយ ២៩:៤ សេចក្តីណែនាំ​អំពី​សកម្មភាព​នៅ​ចុងបញ្ចប់​នៃ​មេរៀន​នេះ

  • វីដេអូ ៖ « What Is the Restoration? » ( ៥:១៣ ) ចាប់ពី​នាទីទី ០:៣២ ដល់ ២:០៩ និង ២:០៩ ដល់ ៥:១៣ « ព្រះគម្ពីរ​មរមន ៖ តើ​ជីវិត​របស់​អ្នក​ទៅ​ជា​យ៉ាង​ណា បើ​គ្មាន​គម្ពីរ​នេះ ? » ( ១៥:០១ ) ចាប់ពី​នាទីទី ៥:៣៨ ដល់ ៨:៤៤