ថ្នាក់​សិក្ខាសាលា
អេសាយ ២៥ ៖ ការរង់ចាំ​ព្រះអម្ចាស់


« អេសាយ ២៥ ៖ ការរង់ចាំ​ព្រះអម្ចាស់ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់ សម្រាប់​គ្រូ​បង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« អេសាយ ២៥ ៖ ការរង់ចាំ​ព្រះអម្ចាស់ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់ សម្រាប់​គ្រូ​បង្រៀន​ថ្នាក់​សិក្ខាសាលា

អេសាយ ១៣–១៤; ២២; ២៤–៣០; ៣៥ ៖ មេរៀន​ទី ១១៧

អេសាយ ២៥

ការរង់ចាំ​ព្រះអម្ចាស់

A young woman kneels at her bedside and looks out the window as if she is pondering or waiting for an answer to her prayer.

តើ​អ្នក​ឆ្លើយតប​យ៉ាង​ណា នៅ​ពេល​វា​ហាក់​ដូច​ជា​ការអធិស្ឋាន​ដ៏​ស្មោះសរ​របស់​អ្នក​គ្មាន​ចម្លើយ​នោះ ? នៅ​ក្នុង​ព្រះគម្ពីរ​ទាំងមូល ព្រះអម្ចាស់ និង​ពួកព្យាការី​របស់​ទ្រង់​បាន​បញ្ជាក់​ពី​តម្រូវការ​របស់​យើង​ដើម្បី​រង់ចាំ​ព្រះអម្ចាស់ ( សូមមើល អេសាយ ២៥:៩ ) ដោយ​អត់ធ្មត់​ស្វែងរក​ពរជ័យ និង​ចម្លើយ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​ការរង់ចាំ​ព្រះអម្ចាស់ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​អំពី​គ្រា​មួយ​ដែល​ពួកគេ ឬ​នរណាម្នាក់​ដែល​ពួកគេ​ស្គាល់​ត្រូវ​រង់ចាំ​ដោយ​អត់ធ្មត់​សម្រាប់​ចម្លើយ ឬ​ពរជ័យ​ពី​ព្រះវរបិតាសួគ៌ ។ ពួកគេ​អាច​រៀបចំ​ខ្លួន​ដើម្បី​ចែកចាយ​អ្វី​ដែល​ធ្វើ​ឲ្យ​បទពិសោធន៍​នៃ​ការរង់ចាំ​ងាយស្រួល ឬ​ពិបាក​សម្រាប់​ពួកគេ ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

អភិវឌ្ឍ​ការអត់ធ្មត់​ដោយ​ការអនុវត្ត

Kids with marshmallows

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ថា​តើ​វា​លំបាក​យ៉ាងណា​ក្នុង​ការរង់ចាំ​អ្វីមួយ​ដោយ​អត់ធ្មត់ សូម​ពិចារណា​បង្ហាញ​ស្ករ​ម៉ាស់មេឡូ ឬ​រូបភាព​របស់​កុមារ​ដែល​កំពុង​សម្លឹងមើល​ម៉ាស់មេឡូ ពេល​ដែល​អាន ឬ​សង្ខេប​កថាខណ្ឌ​ខាងក្រោម​នេះ ។ ជម្រើស​មួយ​ផ្សេង​ទៀត អ្នក​អាចប្រើ​វីដេអូ « Continue in Patience » មកពី​គេហទំព័រ ChurchofJesusChrist.org ចាប់ពី​នាទីទី ០:០០–១:០៨ ដើម្បី​ឲ្យ​សិស្ស​គិត​អំពី​តម្រូវការ​ដើម្បី​រង់ចាំ​ដោយ​អត់ធ្មត់ ។ វីដេអូ​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ដែល​នៅពេល​នោះ​នៅក្នុង​គណៈ​ប្រធាន​ទី​មួយ បានណែនាំ​ពី​ការពិសោធន៍​ស្ករ​ម៉ាស់មេឡូ​ដូច​គ្នា ។

2:42

ដើម្បី​សាកល្បង​សមត្ថភាព​របស់​កុមារ​ក្នុង​ការរង់ចាំ​ដោយអត់ធ្មត់ អ្នកស្រាវជ្រាវ​បាន​ដាក់​ស្ករម៉ាស់មេឡូ​ដ៏​ធំ​មួយ​នៅ​ចំពោះមុខ​ក្មេង​អាយុ​បួន​ឆ្នាំ​ជាច្រើន ។ កុមារ​ត្រូវ​បាន​ប្រាប់​ថា ពួកគេ​អាច​បរិភោគ​ស្ករម៉ាស់មេឡូ​ភ្លាមៗ ។ ទោះជា​យ៉ាងណា​ក៏ដោយ ប្រសិនបើ​ពួកគេ​អាច​រង់ចាំ ១៥ នាទី​ពួកគេ​នឹង​ទទួល​បាន​ស្ករ​ម៉ាស់មេឡូ ២ ។ មាន​តែ​កុមារ ៣០ ភាគរយ​ប៉ុណ្ណោះ​ដែល​អាច​រង់ចាំ​បាន ។

  • តើ​អ្នក​គិត​ថា​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​មាន​ភាពខុសគ្នា​រវាង​កុមារ​ដែល​អាច​រង់ចាំ និង​អ្នក​ដែល​មិន​អាច​រង់ចាំ ?

  • តើ​នៅពេល​ណា​ដែល​អ្នក​មាន​ការលំបាក​ក្នុង​ការរង់ចាំ​អ្វីមួយ ? តើ​អ្វី​បាន​ធ្វើ​ឲ្យ​វា​មាន​ការលំបាក​សម្រាប់​អ្នក ?

ជួនកាល ព្រះវរបិតាសួគ៌​អាច​នឹង​បង្គាប់​ឲ្យ​យើង​រង់ចាំ​ចម្លើយ ឬ​ពរជ័យ​ដែល​ចង់​បាន ។ ពេលខ្លះ ទ្រង់​អាច​មិន​ប្រទាន​ចម្លើយ ឬ​ពរជ័យ​ដែល​ចង់​បាន​តាម​របៀប ឬ​តាម​ពេល​ដែល​យើង​ចង់​បាន​នោះ​ទេ ។

  • តើ​គំរូ​អ្វីខ្លះ​នៃ​ពរជ័យ ឬ​ចម្លើយ​មក​ពី​ព្រះអម្ចាស់ ដែល​យើង​អាច​នឹង​ត្រូវ​រង់ចាំ​ដោយ​អត់ធ្មត់ ?

    សិស្ស​អាច​លើកឡើង​អំពី​ការរង់ចាំ​ការបញ្ជាក់​ថា​ព្រះគម្ពីរ​មរមន​ពិត ដោយ​ស្វែងរក​ពរជ័យ​នៃ​ការព្យាបាល​សម្រាប់​មនុស្ស​ជា​ទី​ស្រឡាញ់​ដែល​ឈឺ ឬ​ទូលអង្វរ​ព្រះវរបិតាសួគ៌​សម្រាប់​ចម្លើយ​ចំពោះ​សំណួរ​របស់​ពួកគេ​ពី​ដំណឹងល្អ ។

    ដើម្បី​ជួយ​សិស្ស​រកឃើញ​ពី​របៀប​ដែល​មេរៀន​នេះ​អនុវត្ត​ចំពោះ​តម្រូវការ​បុគ្គល​របស់​ពួកគេ សូម​ផ្តល់​ឱកាស​ឲ្យ​ពួកគេ​ពិចារណា​ពី​សំណួរ​ស្វ័យ​វាយតម្លៃ​ខាងក្រោម​នេះ ។

  • តើ​ពរជ័យ ឬ​ចម្លើយ​អ្វី​ខ្លះ​មក​ពី​ព្រះវរបិតាសួគ៌ ដែល​បច្ចុប្បន្ន​នេះ​អ្នក​កំពុង​រង់ចាំ​ទទួល ? តើ​ទ្រង់​អាច​បង្គាប់​ឲ្យ​អ្នក​រង់ចាំ​អ្វី​នៅពេល​អនាគត ?

  • តើ​អ្វី​ធ្វើ​ឲ្យ​ការរង់ចាំ​អ្វីមួយ​ពី​ព្រះវរបិតាសួគ៌ ងាយស្រួល ឬ​ពិបាក​សម្រាប់​អ្នក ?

នៅពេល​អ្នក​សិក្សា​ថ្ងៃនេះ សូម​ស្វែងរក​ជំនួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​បង្កើន​ការយល់ដឹង​របស់អ្នក​អំពី​សារៈសំខាន់​នៃ​ការរង់ចាំ​តាម​ព្រះ​ឆន្ទៈ និង​ពេលវេលា​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ អ្នក​អាច​យាងអញ្ជើញ​ព្រះវរបិតាសួគ៌​ដោយ​អធិស្ឋាន​ដើម្បី​ពង្រឹង​សមត្ថភាព​របស់​អ្នក​ដើម្បី​រង់ចាំ​ដោយ​អត់ធ្មត់ ។

ដោយអត់ធ្មត់​រង់ចាំ​ព្រះអម្ចាស់

វា​ប្រហែល​ជា​មាន​ប្រយោជន៍​ក្នុង​ការចែកចាយ​ជាមួយ​សិស្ស​ថា ព្រះអម្ចាស់​បានបញ្ជូន​ព្យាការី​អេសាយ​ទៅ​ប្រជាជាតិ​យូដា​ក្នុង​អំឡុង​ពេល​ច្របូកច្របល់​នៃ​ភាព​មិន​ប្រាកដប្រជា​ខាង​នយោបាយ និង​សង្គម ។ អេសាយ ២៥ រំឭក​ដល់​វង្ស​អ៊ីស្រាអែល​អំពី​ពរជ័យ​ដ៏​អស្ចារ្យ​ដែល​ពួកគេ​មាន ហើយ​នឹង​ទទួល​បាន​ពី​ព្រះអម្ចាស់ ។

សូម​អាន អេសាយ ២៥:១–៤, ៦–៩ ដោយ​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បានធ្វើ​រួចហើយ​សម្រាប់​អ៊ីស្រាអែល និង​អ្វី​ដែល​ទ្រង់​នឹង​ធ្វើ​សម្រាប់​ពួកគេ​នា​ពេល​អនាគត ។

  • តើ​ពរជ័យ​អ្វី​ដែល​លេចធ្លោ​សម្រាប់​អ្នក ?

  • យោងតាម ខទី ៩ តើ​ព្រះអម្ចាស់​បង្គាប់​ឲ្យ​យើង​ធ្វើ​អ្វីខ្លះ ដើម្បី​ទទួល​បាន​ពរជ័យ​របស់​ទ្រង់ ?

សូម​ជួយ​សិស្ស​ឲ្យ​ស្វែងរក​សេចក្តីពិត ដូចជា ប្រសិនបើ​យើង​រង់ចាំ​សម្រាប់​ព្រះអម្ចាស់ នោះ​យើង​នឹង​ត្រេកអរ និង​រីករាយ​នៅក្នុង​សេចក្តីសង្រ្គោះ​របស់​ទ្រង់ ។ អ្នក​អាច​សរសេរ​ឃ្លា « ការរង់ចាំ​ព្រះអម្ចាស់ » នៅលើ​ក្ដារខៀន ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្រមៃ​មើល​ពី​មិត្តភក្តិ​ម្នាក់​បានសុំ​ពួកគេ​ឲ្យ​ពន្យល់​ពី​អត្ថន័យ​នៃ​ឃ្លា​នេះ ។ សូម​ជួយ​សិស្ស​បង្កើត​ការពន្យល់​សម្រាប់​ឃ្លា​នេះ ។ ប្រសិនបើ​សិស្ស​ត្រូវការ​ជំនួយ​បន្ថែម​ដើម្បី​យល់​ពី​អត្ថន័យ​នៃ​ការរង់ចាំ​ព្រះអម្ចាស់ អ្នក​អាច​ចែកចាយ​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​នេះ ។

អែលឌើរ រ៉ូបឺត ឌី ហែល ( ឆ្នាំ១៩៣២–២០១៧ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​បង្រៀន ៖

Portrait of Robert D. Hales.

នៅក្នុង​ព្រះគម្ពីរ​ពាក្យ រង់ចាំ មានន័យ​ថា សង្ឃឹម ចូលរួម និង​ទុកចិត្ត ។ ដើម្បី​សង្ឃឹម ហើយ​ទុក​ចិត្ត​លើ​ព្រះអម្ចាស់​តម្រូវ​ឲ្យ​មាន​សេចក្ដីជំនឿ សេចក្ដីអត់ធន់ ចិត្ត​រាបសា ភាព​ស្លូត​បូត សេចក្ដី​អត់ធ្មត់ គោរព​បទបញ្ញត្តិ និង​ការ​កាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ។ ( « Waiting Upon the Lord: Thy Will Be Done » Liahona ខែវិច្ឆិកា ឆ្នាំ២០១១ ទំព័រ ៧១ )

  • តើ​មាន​អ្វី​ខ្លះ​ដែល​អ្នក​នឹង​បន្ថែម​ដើម្បី​ជួយ​នរណា​ម្នាក់​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​ការរង់ចាំ​ព្រះអម្ចាស់ ?

  • ហេតុអ្វី​អ្នក​គិត​ថា​វា​មាន​សារៈសំខាន់​ដើម្បី​រង់ចាំ​ព្រះអម្ចាស់​ដែល​យើង​រៀន​ត្រូវ​រង់ចាំ​ទ្រង់ ? តើ​ការណ៍​នោះ​ជួយ​យើង​ប្រែក្លាយ​កាន់តែ​ដូចជា​ទ្រង់​ដោយ​របៀប​ណា ?

សិស្ស​អាច​ទទួល​បាន​ប្រយោជន៍​ពី​ការមើលឃើញ​គំរូ​នៃ​ព្រះយេស៊ូវគ្រីស្ទ​កំពុង​រង់ចាំ​ព្រះវរបិតាសួគ៌ ។ អ្នក​អាច​ចែកចាយ​គំរូ​ផ្សេង​ទៀត​មកពី​សារលិខិត​របស់​អែលឌើរ ហេលស៍ « Waiting Upon the Lord: Thy Will Be Done » ( ចាប់ពី​នាទីទី ០:៥៩–២:៥៧ ) ។

16:12

ពរជ័យ​ដ៏​អស្ចារ្យ​បានសន្យា​ចំពោះ​អ្នក​ដែល​រង់ចាំ​ព្រះអម្ចាស់

ដើម្បី​ជួយ​សិស្ស​មើលឃើញ​ពរជ័យ​ផ្សេង​ទៀត​ដែល​ព្រះអម្ចាស់​បានសន្យា​ចំពោះ​អ្នក​ដែល​រង់ចាំ​ទ្រង់ នោះ​អ្នក​អាច​ប្រើ​សកម្មភាព​ជំនាញ​សិក្សា​ព្រះគម្ពីរ​ខាងក្រោម ។ សកម្មភាព​នេះ​ជួយ​សិស្ស​ឲ្យ​អនុវត្ត​ការភ្ជាប់ ឬ​សេចក្តី​យោង​ខគម្ពីរ ដើម្បី​ជួយ​បង្កើន​ការយល់ដឹង​របស់​ពួកគេ​អំពី​គោលការណ៍​នេះ ។

សូម​ជ្រើសរើស​ខគម្ពីរ​មួយ ឬ​ច្រើន​ដូច​ខាងក្រោម​ដើម្បី​សិក្សា ៖ ទំនុកដំកើង ២៧:១៤; អេសាយ ៤០:៣១; គោលលទ្ធិ និង​សេចក្តីសញ្ញា ១៣៣:៤៥ ។ សូម​រកមើល​ពរជ័យ​បន្ថែម​ដែល​ព្រះអម្ចាស់​បាន​សន្យា​ចំពោះ​អ្នក​ដែល​រង់ចាំ​ទ្រង់ ។

  • តើ​ពរជ័យ​នៃ​ការរង់ចាំ​ព្រះអម្ចាស់​មាន​លក្ខណៈ​ដូច​ម្តេច​នៅ​សព្វថ្ងៃ​នេះ ?

    សិស្ស​អាច​ចែកចាយ​ពរជ័យ​ដូច​ជា សេចក្តីសុខសាន្ត អំណរ ឬ​កម្លាំង ខណៈពេល​ពួកគេ​កំពុង​រង់ចាំ​ព្រះអម្ចាស់ ។

    ជា​ឧទាហរណ៍​នៃ​ពរជ័យ​ដែល​បាន​មក​បន្ទាប់ពី​ការ​រង់ចាំ​ព្រះអម្ចាស់ អ្នក​អាច​បង្ហាញ​រឿង​របស់​ប្រធាន អុជដូហ្វ ក្នុង​វីដេអូ « Continue in Patience » មកពី​គេហទំព័រ ChurchofJesusChrist.org នាទីទី ១:០៧–២:៤១ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​អ្វី​ដែល​ប្រធាន អុជដូហ្វ ដែល​កាល​នោះ​នៅក្នុង​គណៈប្រធាន​ទីមួយ​បានធ្វើ​ដើម្បី​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ នៅពេល​លោក​រង់ចាំ​ពរជ័យ​ដែល​បាន​សន្យា​ពី​ការធ្វើ​តាម​ពាក្យសម្តី​នៃ​ប្រាជ្ញា​វាងវៃ ។

    2:42

    បន្ទាប់ពី​អ្នក​បង្ហាញ​សំណួរ​ខាងក្រោម​នេះ អ្នក​អាច​នឹង​ចែកចាយ​បទពិសោធន៍​ខ្លី​មួយ​ដែល​អ្នក​មាន ខណៈ​សិស្ស​គិត​អំពី​របៀប​ដែល​ពួកគេ​នឹង​ឆ្លើយតប ។

  • តើ​នៅពេល​ណា​អ្នក​ធ្លាប់​មាន​បទពិសោធន៍​នៃ​ការរង់ចាំ​ចម្លើយ ឬ​ពរជ័យ ?

  • តើ​អ្នក​បាន​ធ្វើ​អ្វីខ្លះ ដែល​បានជួយ​អ្នក​រង់ចាំ​ព្រះអម្ចាស់ ?

យើង​ត្រូវ​រង់ចាំ​ព្រះអម្ចាស់​យ៉ាង​សកម្ម

ការផ្តល់​ឱកាស​សម្រាប់​សិស្ស​ដើម្បី​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បានសិក្សា អាច​ធ្វើ​ឲ្យ​វា​កាន់តែ​ងាយស្រួល​សម្រាប់​ពួកគេ​ក្នុង​ការដឹង​ពី​ការរៀនសូត្រ និង​ការរីកចម្រើន​របស់​ពួកគេ ។ របៀប​មួយ​ដើម្បី​ធ្វើ​ការណ៍​នេះ​នឹង​ជា​សកម្មភាព​ខាងក្រោម ។ ប្រសិនបើ​មាន​ប្រយោជន៍ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​ពី​ព័ត៌មាន​លម្អិត​បន្ថែម ដើម្បី​បន្ថែម​លើ​សាច់រឿង ដើម្បី​ធ្វើ​ឲ្យ​វា​ទាក់ទង​នឹង​ពួកគេ ។

ស្រមៃ​ថា​អ្នក​ត្រូវ​បាន​គេ​សុំ​ឲ្យ​ផ្តល់​ដំបូន្មាន​ដល់​នរណា​ម្នាក់​ដែល​កំពុង​ពុះពារ ខណៈពេល​ដែល​កំពុង​រង់ចាំ​ពរជ័យ ឬ​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​ពួកគេ ។ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

  • សូម​រាយបញ្ជី​អ្វីមួយ​ដែល​អ្នក​បានរៀន​នៅ​ថ្ងៃនេះ ដែល​ជួយ​អ្នក​ឲ្យ​យល់​អំពី​សារៈសំខាន់​នៃ​ការរង់ចាំ​ព្រះអម្ចាស់ ។ អ្នក​អាច​ចែកចាយ​អ្វីមួយ​ដែល​អ្នក​ដឹង​អំពី​ព្រះអម្ចាស់​ដែល​បាន​ជួយ​អ្នក ។

  • សរសេរ​វគ្គបទគម្ពីរ​មកពី អេសាយ ២៥ ឬ​បទគម្ពីរ​ផ្សេងទៀត​ដែល​អាច​មាន​ប្រយោជន៍​សម្រាប់​នរណា​ម្នាក់​ដែល​កំពុង​រង់ចាំ​ព្រះអម្ចាស់​យ៉ាង​សកម្ម ។

  • សរសេរ​អ្វីមួយ​ដែល​អ្នក​មាន​អារម្មណ៍​ថា​នឹង​មាន​ប្រយោជន៍​សម្រាប់​នរណា​ម្នាក់​ដើម្បី​ធ្វើ ខណៈដែល​ពួកគេ​កំពុង​រង់ចាំ​ចម្លើយ និង​ពរជ័យ​របស់​ព្រះអម្ចាស់ ។ អ្នក​អាច​រួមបញ្ចូល​បទពិសោធន៍​មួយ នៅពេល​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​បាន​ដកពិសោធន៍​នូវ​ពរជ័យ​របស់​ព្រះអម្ចាស់ ។

សូម​ពិចារណា​អំពី​ការបញ្ចប់​ថ្នាក់​ដោយ​ការចែកចាយ​ពី​របៀប​ដែល​អ្នក​បានដឹង​ថា​អ្នក​អាច​ទុកចិត្ត​លើ​ព្រះអម្ចាស់ នៅពេល​អ្នក​រង់ចាំ​ទ្រង់ ។