« ទំនុកដំកើង ១០២–១០៣; ១១០; ១១៦–១១៩; ១២៧–១២៨; ១៣៥–១៣៩; ១៤៦–១៥០ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« ទំនុកដំកើង ១០២–១០៣; ១១០; ១១៦–១១៩; ១២៧–១២៨; ១៣៥–១៣៩; ១៤៦–១៥០ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ទំនុកដំកើង ១០២–១០៣; ១១០; ១១៦–១១៩; ១២៧–១២៨; ១៣៥–១៣៩; ១៤៦–១៥០
ទំនុកដំកើង ១០២–១០៣; ១១០; ១១៦–១១៩; ១២៧–១២៨; ១៣៥–១៣៩; ១៤៦–១៥០
ទិដ្ឋភាពទូទៅ
ក្នុងចំណោមទំនុកដំកើងទាំងឡាយ យើងរកឃើញការប្រៀបធៀបដែលជួយយើងឲ្យយល់ពីព្រះចេស្ដានៃព្រះបន្ទូលរបស់ព្រះ ហើយយើងរកឃើញការលើកទឹកចិត្តដើម្បីបង្ហាញការដឹងគុណចំពោះព្រះអម្ចាស់ ពរជ័យរបស់ទ្រង់ និងសេចក្ដីស្រឡាញ់ដ៏នៅអស់កល្បជានិច្ចរបស់ទ្រង់ ។
អញ្ជើញអ្នករៀនឲ្យរៀបចំខ្លួនដើម្បីរៀនសូត្រ ។ ការរៀបចំខ្លួនខាងវិញ្ញាណសំខាន់ណាស់—សម្រាប់អ្នក និងសម្រាប់មនុស្សដែលអ្នកបង្រៀន ។ នៅពេលយាងទៅទ្វីបអាមេរិក ព្រះអង្គសង្គ្រោះបានប្រាប់ដល់ហ្វូងមនុស្សថា « ចូរអ្នករាល់គ្នាត្រឡប់ទៅផ្ទះអ្នកវិញចុះ ហើយ … ប្រុងប្រៀបចិត្តគំនិតរបស់អ្នកចាំថ្ងៃស្អែក » ( នីហ្វៃទី៣ ១៧:៣ ) ។ សូមរកមើលរបៀបដែលអ្នកអាចធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ហើយលើកទឹកចិត្តសិស្សអ្នកឲ្យរៀបចំខ្លួនដើម្បីរៀននៅក្នុងថ្នាក់សិក្ខាសាលា ។ ដើម្បីស្វែងយល់បន្ថែមអំពីរបៀបដែលព្រះអង្គសង្គ្រោះបានធ្វើការណ៍នេះ សូមមើល « ព្រះអង្គសង្គ្រោះបានអញ្ជើញអ្នកដទៃឲ្យរៀបចំខ្លួនដើម្បីរៀន » ( ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ [ ឆ្នាំ២០២២ ] ទំព័រ ២៦ ) ។ ឧទាហរណ៍នៃការរៀបចំសិស្សឲ្យរៀន អាចរកបាននៅក្នុងការរៀបចំសិស្សសម្រាប់មេរៀនទី ១០៧ ៖ « ទំនុកដំកើង ១១៩ » ( សូមមើលខាងក្រោម ) ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ឲ្យអ្នកនូវគំនិតខ្លះៗអំពីអ្វីដែលអ្នកអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
ទំនុកដំកើង ១១៩
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សធ្វើផែនការសិក្សាព្រះបន្ទូលរបស់ព្រះ ។
ការអញ្ជើញអ្នករៀនឲ្យបំពេញកិច្ចការ ឬសកម្មភាពតូចៗ មុនពេលថ្នាក់បន្ទាប់អាចរៀបចំពួកគេឲ្យរៀនបន្ថែម ។ សកម្មភាពទាំងនេះអាចផ្តល់ឲ្យសិស្សនូវឱកាសដើម្បីសិក្សាព្រះគម្ពីរ ជញ្ជឹងគិតអំពីប្រធានបទនៃដំណឹងល្អ និងត្រូវបានបង្រៀនដោយព្រះវិញ្ញាណបរិសុទ្ធ ។ ការរៀបចំសិស្សខាងក្រោមនេះគឺជាឧទាហរណ៍មួយ ៖
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនមុនថ្នាក់បន្ទាប់ទៀត ។ សូមឲ្យពួកគេជញ្ជឹងគិតថាតើពួកគេមានអារម្មណ៍ថាមានការដឹកនាំរបស់ព្រះអម្ចាស់តាមរយៈការសិក្សាព្រះគម្ពីររបស់ពួកគេឬអត់ ។ បើដូច្នេះ តើពួកគេអាចគិតពីឧទាហរណ៍ណាមួយបានដែរឬទេ ?
សម្រាប់ការបំពាក់បំប៉នបន្ថែមអំពីការរៀបចំសិស្ស សូមមើល « បង្កើតការអញ្ជើញដែលជួយសិស្សឲ្យរៀបចំខ្លួនសម្រាប់បទពិសោធន៍រៀនសូត្រលើកក្រោយ » នៅក្នុង ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន ។
-
ការរៀបចំសិស្សបន្ថែម ៖ អ្នកក៏អាចសុំសិស្សឲ្យយកវត្ថុមួយដែលនឹងជួយបំពេញបង្ហើយសេចក្តីថ្លែងការណ៍ខាងក្រោម ៖ « ព្រះគម្ពីរគឺដូចជា ដោយសារ » ។
-
សម្ភារ ៖ ចង្កៀង ឬពិល សៀវភៅទំនុកតម្កើង កាក់ ( ឬអ្វីមួយដែលតំណាងឲ្យទ្រព្យសម្បត្តិ ) ទឹកឃ្មុំ ( ឬអ្វីមួយដែលផ្អែម ) រូបភាពផ្លូវមួយ រូបភាពទីប្រឹក្សា ( ឧទាហរណ៍ ទីប្រឹក្សាក្នុងគណៈប្រធានទីមួយនៃសាសនាចក្រ ឬទីប្រឹក្សាសាលារៀន )
-
មាតិកាដែលត្រូវបង្ហាញ ៖ ការណែនាំសម្រាប់សិស្សដើម្បីសិក្សាវគ្គបទគម្ពីរមួយក្នុងចំណោមវគ្គបទគម្ពីរទាំងប្រាំ
-
វីដេអូ ៖ « How I #HearHim: Elder David A. Bednar » ( ១:១៥ )
ទំនុកដំកើង ១៣៦
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សទទួលអារម្មណ៍ពីសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នៅពេលពួកគេបង្ហាញការដឹងគុណចំពោះទ្រង់ទាំងទ្វេ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យថ្វាយការអធិស្ឋានថ្លែងអំណរគុណដល់ព្រះវរបិតាសួគ៌ដោយមិនទាមទារអ្វីត្រឡប់មកវិញឡើយ ។ សិស្សអាចរៀបចំចែកចាយចំណាប់អារម្មណ៍របស់ពួកគេពីបទពិសោធន៍នេះជាមួយថ្នាក់ ។
-
សំណៅមេរៀន ៖ « ទំនុកដំកើង ១៣៦ ៖ អំណរគុណចំពោះព្រះអម្ចាស់ »
-
វីដេអូ ៖ « Principles of Peace: Gratitude » ( ២:៣២ )