ថ្នាក់​សិក្ខាសាលា
អែសរ៉ា ១; ៣–៧; នេហេមា ២; ៤–៦; ៨ ៖ ទិដ្ឋភាព​ទូទៅ


« អែសរ៉ា ១; ៣–៧; នេហេមា ២; ៤–៦; ៨ ៖ ទិដ្ឋភាព​ទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« អែសរ៉ា ១; ៣–៧; នេហេមា ២; ៤–៦; ៨ ៖ ទិដ្ឋភាព​ទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

អែសរ៉ា ១; ៣–៧; នេហេមា ២; ៤–៦; ៨

អែសរ៉ា ១; ៣–៧; នេហេមា ២; ៤–៦;

ទិដ្ឋភាព​ទូទៅ

ប្រមាណជាឆ្នាំ ៥៨៧ ម.គ.ស. ពួក​បាប៊ីឡូន​បាន​ដណ្ដើម​យក​ក្រុង​យេរូសាឡិម បំផ្លាញ​ព្រះវិហារ​បរិសុទ្ធ ហើយ​ចាប់​ពួក​សាសន៍​យូដា​ជា​ច្រើន​នាក់​ធ្វើជា​ឈ្លើយ​ទៅ​ក្រុង​បាប៊ីឡូន ។ ប៉ុន្មាន​ទសវត្សរ៍​ក្រោយមក ពួក​សាសន៍​យូដា​ជា​ច្រើន​នាក់​បាន​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ ហើយ​បាន​យក​ឈ្នះ​ការលំបាក​ក្នុង​ការ​កសាង​ព្រះវិហារ​ឡើងវិញ និង​កំផែង​ជុំវិញ​ក្រុង​យេរូសាឡិម ។

រូបតំណាង​ថ្នាក់​សិក្ខាសាលាអធិស្ឋាន​សម្រាប់​ពួកគេ​តាម​ឈ្មោះ​ពួកគេ ។ ការ​អធិស្ឋាន​សម្រាប់​សិស្ស​របស់​អ្នក​តាម​ឈ្មោះ​អាច​ជួយ​រៀបចំ​អ្នក​ឲ្យ​ទទួល​បាន​ការបំផុស​គំនិត​ដើម្បី​ជួយ​សិស្ស​ទាំងឡាយ​ក្នុង​ថ្នាក់​របស់​អ្នក​ឲ្យ​កាន់​តែ​ខិត​ទៅ​ជិត​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ ដើម្បី​ស្វែងយល់​បន្ថែម សូម​មើល « ព្រះអង្គសង្គ្រោះ​បាន​អធិស្ឋាន​សម្រាប់​អស់​អ្នក​ដែល​ទ្រង់​បាន​បង្រៀន » នៅ​ក្នុង ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ។ សម្រាប់​ការ​បំពាក់​បំប៉ន​បន្ថែម សូមមើល « អធិស្ឋាន​សម្រាប់​ពួកគេ​តាម​ឈ្មោះ​ពួកគេ » នៅ​ក្នុង ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាងក្រោម​ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​ខ្លះៗ​អំពី​អ្វី​ដែល​អ្នក​អាច​ត្រូវ​រៀបចំ​ទុក​ជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

អែសរ៉ា

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​មាន​អារម្មណ៍​ចង់​រៀបចំ​ខ្លួន​ថ្វាយបង្គំ​ព្រះអម្ចាស់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់​កាន់តែ​ខ្លាំង​ឡើង ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​បញ្ជី​នៃ​កិច្ចការ​ទាំង​រយៈពេល​ខ្លី និង​រយៈពេល​វែង​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​រៀបចំ​ខ្លួន​ថ្វាយបង្គំ​ព្រះអម្ចាស់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ បន្ទាប់មក ពួកគេ​អាច​ពិចារណា​ពី​របៀប​ដែល​ការរៀបចំ​ខ្លួន​របស់​ពួកគេ​អាច​មាន​ឥទ្ធិពល​ដល់​បទពិសោធន៍​របស់​ពួកគេ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

  • រូបភាព ៖ ព្រះវិហារ​បរិសុទ្ធ សលត៍ លេក នៅជិត​ពេល​ដែល​បាន​ឧទ្ទិស​ជា​លើក​ដំបូង

  • វីដេអូ ៖ « Hearts, Love, and the Temple » ( ២៤:៣៣ ) ចាប់​នាទី​ទី ២១:៤៦ ដល់ ២៤:០៥

  • សំណៅ​មេរៀន ៖ « ការរៀបចំ​ខ្លួន​ថ្វាយ​បង្គំ​ព្រះអម្ចាស់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ »

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ សំណួរ​ឆ្ពោះ​ទៅ​ចុងបញ្ចប់​នៃ​មេរៀន​នេះ

នេហេមា

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​នៅ​តែ​ផ្តោត​ទៅ​លើ​កិច្ចការ​ដែល​ព្រះវរបិតាសួគ៌​បាន​ប្រទាន​ឲ្យ​ពួក​គេ​ធ្វើ ។

  • ការរៀបចំ​របស់​សិស្ស ៖ អញ្ជើញ​សិស្ស​មក​រៀន​ដោយ​មាន​នូវ​បញ្ជី​កិច្ចការ​បី​យ៉ាង​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​ព្រះវរបិតាសួគ៌​នឹង​ឲ្យ​ពួកគេ​ផ្ដោត​ទៅលើ ៖ កិច្ចការ​មួយ​សម្រាប់​សប្តាហ៍​នេះ មួយ​សម្រាប់​ពីរបី​ឆ្នាំ​ខាងមុខ​នេះ និង​កិច្ចការ​មួយ​សម្រាប់​ពេលក្រោយ​ក្នុង​ជីវិត ។ អ្នក​អាច​ស្នើ​ឲ្យ​សិស្ស​ដែល​មាន​ពរ​របស់​លោក​អយ្យកោ​រួច​ហើយ​អាន​កិច្ចការ​នោះ​ម្ដងទៀត​មុន​នឹង​បង្កើត​បញ្ជី​របស់​ពួកគេ ។

  • វីដេអូ ៖ « ធ្វើ​អ្វី​ដែល​សំខាន់​បំផុត » ( ១:៤២ ); « The Soul’s Sincere Desire » ( ៣:២៨ )

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ សេចក្តីថ្លែងការណ៍​ចំនួន​ពីរ​​មកពី​អែលឌើ ឌៀថើរ អេហ្វ អុជដូហ្វ សេចក្តី​ណែនាំ​ដើម្បី​ធ្វើ​សកម្មភាព​សិក្សា

  • សម្ភារ​សម្រាប់​សិស្ស ៖ បរិមាណ​ក្រដាសស​គ្រប់គ្រាន់​សម្រាប់​សិស្ស​ជា​ក្រុម​តូចៗ ក្រុម​នីមួយៗ​មាន​ក្រដាស​មួយ​សន្លឹក