« និក្ខមនំ ១ ៖ ការគោរពប្រតិបត្តិព្រះក្នុងពេលប្រឈមមុខនឹងការប្រឆាំង » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៦ )
« និក្ខមនំ ១ ៖ ការគោរពប្រតិបត្តិព្រះក្នុងពេលប្រឈមមុខនឹងការប្រឆាំង » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
និក្ខមនំ ១–៦ ៖ មេរៀនទី ៣៨
និក្ខមនំ ១
ការគោរពប្រតិបត្តិព្រះក្នុងពេលប្រឈមមុខនឹងការប្រឆាំង
ផារ៉ោននៃស្រុកអេស៊ីព្ទបានយកពួកសាសន៏អ៊ីស្រាអែលធ្វើជាទាសករ ហើយបានបង្គាប់ឆ្មបឲ្យសម្លាប់ទារកទាំងឡាយរបស់ពួកសាសន៏អ៊ីស្រាអែលដែលកើតមកជាប្រុស ។ ឆ្មបទាំងនេះបានជ្រើសរើសមិនស្តាប់បង្គាប់ផារ៉ោន ដោយសារសេចក្ដីគោរពកោតក្រែងរបស់ពួកគេចំពោះព្រះ ។ ដូចស្ត្រីដ៏ស្មោះត្រង់ទាំងនេះដែរ យើងក៏អាចជ្រើសរើសទុកចិត្តលើព្រះ ទោះជាស្ថិតក្នុងកាលៈទេសៈដ៏លំបាកក៏ដោយ ។ មេរៀននេះអាចជួយសិស្សឲ្យចង់ផ្ដល់អាទិភាពដល់ព្រះលើសពីសម្ពាធផ្សេងៗទៀត ។
ការរៀបចំសិស្ស ៖ សូមពិចារណាអញ្ជើញសិស្សឲ្យសួរសមាជិកគ្រួសារ ឬមិត្តភក្តិអំពីរបៀបដែលពួកគេបានឃើញព្រះប្រទានពរដល់ពួកគេ ដែលធ្វើតាមទ្រង់ជាជាងធ្វើតាមអ្នកដទៃ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ចិត្តក្លាហានដូចជាព្រះគ្រីស្ទ
សូមពិចារណាចែកចាយមកពីប្រធាន ណិលសុន ដូចតទៅនេះ ។
ប្រធាន រ័សុល អិម ណិលសុន បានពិពណ៌នាអំពីចរិកលក្ខណៈនៃពួកសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ៖
សិស្សពិតរបស់ព្រះយេស៊ូវគ្រីស្ទស្ម័គ្រចិត្តឈរឡើង បញ្ចេញមតិ ហើយខុសពីមនុស្សនៃលោកិយ ។ ពួកគេពុំខ្លាច មានការលះបង់ និងភាពក្លាហាន ។ ( « Drawing the Power of Jesus Christ into Our Lives » Liahona ខែឧសភា ឆ្នាំ២០១៧ ទំព័រ ៤០–៤១ )
-
ហេតុអ្វីត្រូវមានចិត្តក្លាហានដើម្បីធ្វើតាមរបៀបដែលប្រធាន ណិលសុន បានពិពណ៌នា ?
-
តើអ្នកគិតថាហេតុអ្វីបានជាវាសំខាន់ក្នុងការធ្វើតាមប្រសាសន៍ណែនាំរបស់ប្រធាន ណិលសុន ?
សូមបង្ហាញស្វ័យវាយតម្លៃខាងក្រោមនេះ ដើម្បីជួយសិស្សឲ្យជញ្ជឹងគិតពីអារម្មណ៍របស់ពួកគេ អំពីការស្តាប់បង្គាប់ព្រះ ជាជាងចុះចាញ់នឹងសម្ពាធផ្សេងទៀត ។
សូមអានប្រយោគខាងក្រោមនេះ ហើយវាយតម្លៃថាតើវាពិតចំពោះអ្នកកម្រិតណា ពី ១ ( មិនពិតទាំងអស់ ) ដល់ ៥ ( ពិតខ្លាំងណាស់ ) ។
-
ខ្ញុំស្ម័គ្រចិត្តទុកព្រះជាចម្បង ទោះជាពេលខ្ញុំមានអារម្មណ៍មានសម្ពាធពីអ្នកដទៃ ឲ្យបន្ទាបបទដ្ឋានរបស់ខ្ញុំក៏ដោយ ។
-
ខ្ញុំមិនប្រាកដថាតើព្រះនឹងប្រទានពរដល់ខ្ញុំចំពោះការព្យាយាមគោរពតាមព្រះបញ្ញត្តិរបស់ទ្រង់ឬអត់នោះទេ ។
-
ខ្ញុំស្ម័គ្រចិត្តក្រោកឈរឡើងគាំទ្រអ្វីដែលខ្ញុំដឹងថាត្រឹមត្រូវ ទោះបីជាវាមិនមែនជាជម្រើសដ៏ពេញនិយមក៏ដោយ ។
សូមលើកទឹកចិត្តសិស្សឲ្យយកចិត្តទុកដាក់ចំពោះចំណាប់អារម្មណ៍ពីព្រះវិញ្ញាណ នៅពេលពួកគេសិក្សា និក្ខមនំ ១ ។ ព្រះវិញ្ញាណអាចជួយពួកគេរៀបចំខ្លួនធ្វើសកម្មភាពដោយចិត្តក្លាហាន នៅពេលពួកគេមានសម្ពាធក្នុងការធ្វើអ្វីដែលផ្ទុយនឹងព្រះហឫទ័យនៃព្រះ ។
គំរូដ៏សុចរិត
សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយនូវអ្វីដែលពួកគេដឹងអំពីអ្វីដែលបានកើតឡើងចំពោះពួកសាសន៏អ៊ីស្រាអែល បន្ទាប់ពីយ៉ូសែបនៃស្រុកអេស៊ីព្ទបានស្លាប់ទៅ ។ សូមប្រើសេចក្តីសង្ខេបមួយចំនួន ឬទាំងអស់ខាងក្រោម តាមការចាំបាច់ ។
បន្ទាប់ពីយ៉ូសែបនៃស្រុកអេស៊ីព្ទបានស្លាប់ ពួកសាសន៏អ៊ីស្រាអែល ( ហៅម្យ៉ាងទៀតថា សាសន៍ហេព្រើរ ) បានកើនចំនួនជាច្រើននៅក្នុងស្រុកអេស៊ីព្ទ ។ ដោយភ័យខ្លាចថា ពួកសាសន៏អ៊ីស្រាអែលអាចយកឈ្នះលើសាសន៍អេស៊ីព្ទ ផារ៉ោនថ្មីក៏បានដាក់ពួកគេជាទាសករ ( សូមមើល និក្ខមនំ ១:៦–១៤ ) ។
សូមអាន និក្ខមនំ ១:១៥–១៦ ដោយរកមើលអ្វីដែលផារ៉ោនបានបង្គាប់នាងស៊ីប្រា និងនាងពូអា ដែលជាឆ្មបសាសន៍ហេព្រើរពីរនាក់ ឲ្យធ្វើ ។ « ឆ្មប » សំដៅលើស្ត្រីដែលជួយសម្រាលកូន ។ « កំពុងតែសម្រាល » ( ខទី ១៦ ) សំដៅលើកៅអីដែលស្ត្រីសម្រាលកូនប្រើ ។
សូមអញ្ជើញសិស្សឲ្យចែកចាយនូវអ្វីដែលពួកគេបានរកឃើញ ។ សូមស្វែងរករបៀបដើម្បីជួយសិស្សយល់អារម្មណ៍ជាសម្ពាធដែលស្ត្រីទាំងនេះទទួល ដើម្បីធ្វើតាមអ្វីដែលអ្នកដទៃចង់បានជាជាងអ្វីដែលព្រះសព្វព្រះទ័យ ។ សំណួរ និងសកម្មភាពខាងក្រោមនេះគឺជារបៀបមួយដើម្បីធ្វើការណ៍នេះ ។
-
បើអ្នកជានាងស៊ីប្រា ឬនាងពូអា តើអ្វីដែលអាចធ្វើឲ្យអ្នកពិបាកក្នុងការដាក់ព្រះហឫទ័យរបស់ព្រះលើអស់ព្រះទ័យរបស់ផារ៉ោន ?
សូមពិចារណាបែងចែកសិស្សទៅជាក្រុមៗ ។ សូមអញ្ជើញក្រុមទាំងឡាយឲ្យស្វែងរកកាលៈទេសៈដែលពួកគេបានឆ្លងកាត់ ឬអាចប្រឈមមុខ ដែលវាអាចពិបាកក្នុងការជ្រើសរើសតាមព្រះហឫទ័យរបស់ព្រះ ដោយសារសម្ពាធផ្សេងៗ ។ សូមឲ្យពួកគេបង្កើតបញ្ជីមួយអំពីមូលហេតុដែលមនុស្សម្នាក់អាចខ្វល់ខ្វាយអំពីការធ្វើតាមព្រះ ក្នុងកាលៈទេសៈទាំងនោះ ។
សូមអាន និក្ខមនំ ១:១៧–២១ ដោយរកមើលមូលហេតុដែលនាងស៊ីប្រា និងនាងពូអា ធ្វើការសម្រេចចិត្តដែលពួកគេបានធ្វើ ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
-
នៅក្នុងខគម្ពីរទាំងនេះ តើអ្វីដែលអាចជំរុញចិត្តនរណាម្នាក់ដែលអាចឆ្ងល់ថាតើពួកគេគួរដាក់ព្រះលើអស់ទាំងសម្ពាធផ្សេងៗដែលពួកគេឆ្លងកាត់ ?
នៅពេលសិស្សចែកចាយ អ្នកអាចប្រាប់ពួកគេថា « សេចក្ដីកោតខ្លាចដល់ព្រះ » ( សូមមើល ខទី ១៧, ២១ ) សំដៅដល់គារវភាព ឬគោរពព្រះ ។ សូមចង្អុលបង្ហាញឃ្លា « ព្រះប្រទានពរ » ដល់នាងស៊ីប្រា និងនាងពូអា ( ខទី ២០ ) ប្រសិនបើសិស្សរកវាមិនឃើញទេ ។ សូមអញ្ជើញសិស្សឲ្យគូសចំណាំឃ្លានេះ ។ ការណ៍នេះមានន័យថា ព្រះបានប្រទានពរដល់នាងស៊ីប្រា និងនាងពូអា ដែលបានដាក់ទ្រង់លើអស់ពីសម្ពាធដែលពួកនាងបានប្រឈម ។ យោងតាម footnote b នៅក្នុង ខទី ២១ ពរជ័យមួយដែលព្រះអម្ចាស់បានប្រទានដល់នាងស៊ីប្រា និងនាងពូអា គឺកូនចៅ ។
-
តើសេចក្ដីពិតអ្វីខ្លះដែលយើងអាចរៀនពីនាងស៊ីប្រា និងនាងពូអា ដែលអាចជួយយើងពេលយើងប្រឈមមុខនឹងសម្ពាធឲ្យធ្វើតាមអ្នកដទៃ ជាជាងធ្វើតាមព្រះ ?
ដោយប្រើពាក្យសម្ដីរបស់ពួកគេផ្ទាល់ សិស្សអាចស្វែងរកសេចក្ដីពិតមួយ ដូចជា ពេលយើងចុះចូលតាមព្រះទ័យព្រះ ជាជាងទោរទន់ទៅតាមសម្ពាធផ្សេងៗ នោះទ្រង់នឹងប្រទានពរដល់យើង ។
ទោះបីជាមេរៀនដែលនៅសល់ផ្តោតលើរបៀបដែល « ព្រះ [ ប្រទាន ] ពរ » ជាមួយយើងក៏ដោយ អ្នកអាចពិចារណាចំណាយពេលផ្តោតលើគំរូរបស់ព្រះអង្គសង្គ្រោះ ក្នុងការចុះចូលតាមព្រះហឫទ័យរបស់ព្រះវរបិតាសួគ៌ ។ អ្នកអាចប្រើសំណួរមួយដូចខាងក្រោម ដើម្បីធ្វើដូច្នោះ ។ ប្រសិនបើសិស្សលំបាករកនឹកពីឧទាហរណ៍នានា អ្នកអាចណែនាំឲ្យពួកគេមើល យ៉ូហាន ៦:៣៨ ឬ លូកា ២២:៤២ ។
-
តើព្រះអង្គសង្គ្រោះបានបង្រៀន ឬធ្វើអ្វីខ្លះដែលបង្ហាញពីរបៀប ឬធ្វើអ្វីខ្លះដែលបង្ហាញពីរបៀប ដែលទ្រង់ជាគំរូដ៏ល្អឥតខ្ចោះនៃសេចក្តីពិតនេះ ?
សូមគិតអំពីសកម្មភាពមួយដើម្បីជួយសិស្សយល់ពីរបៀបដែលព្រះអម្ចាស់អាចប្រទាន ( ពរ ) ដល់ពួកគេ សម្រាប់ការគោរពទ្រង់ ដោយដាក់ទ្រង់ជាចម្បង ។ នេះជាគំនិតចំនួនពីរ ។ សូមជ្រើសរើសជម្រើសមួយក្នុងចំណោមជម្រើសទាំងនេះ ឬជម្រើសមួយផ្សេងទៀតរបស់អ្នក ដើម្បីជួយសិស្សឆ្លើយសំណួរខាងក្រោម ។
-
សូមចែកចាយជាមួយសិស្សនូវវីដេអូ « Leave the Party » ( ៦:២៦ ) ឬ វីដេអូ « ចូរមានចិត្តក្លាហានអង់អាច កម្លាំង និង សកម្មភាព » ចាប់ពីនាទីទី ១:២០ ដល់ ៥:១៣ ( វីដេអូទាំងពីរនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ) ។ សូមអញ្ជើញសិស្សឲ្យស្វែងរករបៀបដែលព្រះអម្ចាស់បានប្រទានពរដល់យ៉ូហាន សម្រាប់ការដាក់ព្រះនៅលើអស់ទាំងសម្ពាធផ្សេងៗ ។
6:2610:35-
សូមផ្តល់បទគម្ពីរមួយចំនួនឲ្យសិស្សសិក្សា ដែលបង្ហាញពីរបៀបដែលព្រះបានប្រទានពរដល់់អ្នកដទៃ សម្រាប់ការជ្រើសរើសទ្រង់លើសអស់សម្ពាធផ្សេងៗ ។ ពួកគេអាចសិក្សា នីហ្វៃទី២ ៥:៦–១៣; ម៉ូសាយ ២៤:១១–១៥; នីហ្វៃទី៤ ១:១៥–១៨ ។ សិស្សក៏អាចស្វែងរកបទគម្ពីរផ្សេងទៀតដែលបង្ហាញពីរបៀបដែលព្រះប្រទានពរដល់កូនចៅរបស់ទ្រង់ នៅពេលពួកគេដាក់ទ្រង់ជាចម្បង ។
-
-
តើវាអាចមានសភាពដូចម្ដេចដែរនៅពេល « ព្រះ [ ប្រទាន ] ពរ » ដល់យើង ?
-
តើព្រះបានប្រទានពរដល់អ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ សម្រាប់ការចុះចូលតាមព្រះហឫទ័យរបស់ទ្រង់ ជាជាងការទោរទន់ទៅតាមសម្ពាធផ្សេងៗដោយរបៀបណា ?
-
ហេតុអ្វីបានជាវាមានតម្លៃសម្រាប់អ្នកក្នុងការជ្រើសរើសដាក់ព្រះជាចម្បង មិនថាមានលទ្ធផលយ៉ាងណានោះទេ ?
ការចុះចូលតាមព្រះហឫទ័យព្រះ
សូមពិចារណាបង្ហាញសំណួរខាងក្រោម ដើម្បីជួយសិស្សគិតអំពីអ្វីដែលពួកគេបានរៀន ឬទទួលអារម្មណ៍នៅថ្ងៃនេះ និងរបៀបដែលវាអាចជួយពួកគេ នៅពេលពួកគេប្រឈមមុខនឹងស្ថានភាពលំបាកៗ ។
សូមជ្រើសរើសសំណួរមួយក្នុងចំណោមសំណួរខាងក្រោមនេះ ដើម្បីឆ្លើយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
-
តើអ្នកបានរៀន ឬទទួលអារម្មណ៍អ្វីខ្លះនៅថ្ងៃនេះ ដែលអាចជួយអ្នកឲ្យមានទំនុកចិត្តថា ព្រះនឹងប្រទានពរដល់អ្នក នៅពេលអ្នកជ្រើសរើសដាក់ទ្រង់ជាចម្បង ?
-
តើអ្នកនឹងចែកចាយអ្វីខ្លះជាមួយនឹងនរណាម្នាក់ដែលមិនប្រាកដថា តើវាស័ក្តិសមនឹងជ្រើសរើសព្រះឬទេ នៅពេលយើងប្រឈមមុខនឹងសម្ពាធផ្សេងៗនោះ ?
សូមពិចារណាផ្តល់ឱកាសឲ្យសិស្សចែកចាយអ្វីដែលពួកគេបានសរសេរ ។ អ្នកក៏អាចចែកចាយផងដែរពីការសន្យារបស់ព្រះអង្គសង្គ្រោះដល់បុគ្គលដែលត្រូវគេបៀតបៀនដោយសារការជ្រើសរើសទ្រង់ ដែលមាននៅក្នុង ម៉ាថាយ ៥:១០–១២ ។ សូមពិចារណាចែកចាយទីបន្ទាល់របស់អ្នកអំពីរបៀបដែលព្រះនឹងប្រទានពរដល់យើង នៅពេលយើងជ្រើសរើសធ្វើតាមទ្រង់ សូម្បីតែនៅពេលដែលវាពិបាកក៏ដោយ ។