ក្បួនខ្នាត និង​ការហៅ
៣៧. ស្ដេក វួដ និង​សាខា​ពិសេស


« ៣៧. ស្ដេក វួដ និង​សាខា​ពិសេស » ជម្រើសចេញ​មកពី​ក្បួនខ្នាតទូទៅ ( ឆ្នាំ២០២៣ ) ។

« ៣៧. ស្ដេក វួដ និង​សាខា​ពិសេស » ជម្រើសចេញ​មកពី​ក្បួនខ្នាតទូទៅ

មនុស្សកំពុង​បរិភោគ​អាហារនៅ​ខាង​ក្រៅ

៣៧.

ស្ដេក វួដ និង​សាខា​ពិសេស

៣៧.០

សេចក្ដីផ្ដើម

ប្រធាន​ស្តេក​អាច​ស្នើ​សុំ​ឲ្យ​បង្កើត​ស្តេក វួដ និង​សាខា​ពិសេស​ដើម្បី​បម្រើ​ដល់​សមាជិក ដូច​ដែល​បាន​គូស​បញ្ជាក់​នៅ​ក្នុង​ជំពូក​នេះ ។

៣៧.១

វួដ និង​សាខា​ដែល​និយាយ​ភាសា​បរទេស

ប្រធាន​ស្តេក​អាច​ស្នើ​បង្កើត​វួដ ឬ​សាខា​ដែល​និយាយ​ភាសា​បរទេស​សម្រាប់​សមាជិក​ស្តេក (១) ដែល​ពុំ​ចេះ​និយាយ​ភាសា​កំណើត​ក្នុង​មូលដ្ឋាន ឬ (២) ដែល​ប្រើ​ភាសា​គ ។

៣៧.៧

ក្រុម​នៅ​ក្នុង​ស្ដេក បេសកកម្ម និង​តំបន់

ក្រុម​គឺជា​ការ​ប្រមូល​ផ្ដុំ​សមាជិក​មួយ​ក្រុមតូច​ដែល​បាន​ផ្ដល់​សិទ្ធិ​អនុញ្ញាត ហើយ​មើល​ខុសត្រូវ​ដោយ​ប៊ីស្សព ប្រធាន​សាខា ឬ​ប្រធាន​បេសកកម្ម ។ ប្រធាន​ស្តេក ឬ​ប្រធាន​បេសកកម្ម​អាច​ចេញ​អនុសាសន៍​ឲ្យ​បង្កើត​ក្រុម​មួយ​នៅ​ក្នុង​ស្ថានភាព​ដូច​តទៅ​នេះ ៖

  • ការ​ធ្វើ​ដំណើរ​សម្រាប់​សមាជិក​សក្ដានុពល​របស់​ខ្លួន ដើម្បី​ជួប​គ្នា​នៅ​វួដ ឬ​សាខា​មាន​ការ​លំបាក ។

  • សមាជិក​មួយ​ចំនួន​តូច​ដែល​និយាយ​ភាសា​មួយ​ខុស​ពី​ភាសា​របស់​សមាជិក​នៅ​ក្នុង​វួដ ឬ​សាខា​នោះ ។

  • សមាជិក​នៅ​ក្នុង​ជួរ​កង​ទ័ព​ត្រូវ​បាន​បម្រើ​យ៉ាង​ល្អ​បំផុត​ដោយ​ការ​ស្ថិត​នៅ​ក្នុង​ក្រុម ។

ក្រុម​មួយ​ត្រូវ​តែ​មាន​សមាជិក​យ៉ាង​ហោច​ណាស់​ពីរ​នាក់ ។ សមាជិក​ម្នាក់​ត្រូវ​តែ​ជា​សង្ឃ​ដ៏​ស័ក្ដិសម​នៅក្នុង​បព្វជិតភាព​អើរ៉ុន ឬ​អ្នកកាន់​បព្វជិតភាព​ម៉ិលគីស្សាដែក​ដ៏​ស័ក្ដិសម ។

នៅ​ក្នុង​ស្តេក ប្រធាន​ស្តេក​ចាត់​ប៊ីស្សព ឬ​ប្រធាន​សាខា​ម្នាក់​ឲ្យ​រៀបចំ ហើយ​គ្រប់​គ្រង​លើ​ក្រុម​នោះ ។ នៅ​ក្នុង​បេសកកម្ម ប្រធាន​បេសកកម្ម​ចាត់​ប្រធាន​សាខា​ឲ្យ​រៀបចំ ហើយ​គ្រប់​គ្រង​លើ​ក្រុម​នោះ ។

ប្រធាន​ស្ដេក ប្រធាន​បេសកកម្ម ប៊ីស្សព ឬ​ប្រធាន​សាខា ហៅ​អ្នកដឹកនាំ​ក្រុម​មួយ​រូប ហើយ​ធ្វើ​ពិធីញែក​ចេញ​ដល់​គាត់ ។ អ្នកដឹកនាំ​ក្រុម​រូប​នោះ​រៀបចំ ហើយ​ដឹកនាំ​ការប្រជុំ​ក្រុម ដែល​រួម​ទាំង​ការគ្រប់​គ្រង​ពិធី​សាក្រាម៉ង់​ផង​ដែរ ។

អ្នក​ដឹកនាំ​ក្រុម​មួយ​រូប​ពុំ​កាន់​កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព​ទេ ហើយ​គាត់​ពុំ​ត្រូវ​បាន​ផ្ដល់​សិទ្ធិ​អំណាច​ឲ្យ ៖

  • ទទួល​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ដង្វាយ​ផ្សេងៗ ។

  • ប្រឹក្សា​ដល់​សមាជិក​អំពី​អំពើ​បាប​ធ្ងន់​ធ្ងរ ។

  • ផ្ដល់​ការ​ដាក់​កំហិត​ផ្នែក​សមាជិកភាព​ជា​ផ្លូវ​ការ ឬ​ក្រៅ​ផ្លូវ​ការ ។

  • បំពេញ​ភារកិច្ច​ផ្សេង​ទៀត​ដែល​តម្រូវ​ឲ្យ​មាន​កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព ។

ជាទូទៅ ក្រុមទាំងឡាយ​ប្រើប្រាស់​កម្មវិធី​អង្គភាព​មូលដ្ឋាន ។

កំណត់ត្រា​សមាជិកភាព​របស់​សមាជិក​ក្រុម ត្រូវ​បាន​រក្សាទុក​នៅក្នុង​សាខា ឬ​វួដ​ដែល​គ្រប់គ្រង​ក្រុម​នោះ ។

ទីស្នាក់​ការ​កណ្ដាល​របស់​សាសនាចក្រ​ពុំ​ដាក់​លេខ​អង្គភាព​មួយ​ឲ្យ​ទៅ​ក្រុម​ទេ ។