ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី១៤–២០ ខែធ្នូ  « ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា យើង​បាន​ស្រឡាញ់​ឯង​រាល់គ្នា » ៖ ម៉ាឡាគី


« ថ្ងៃទី១៤–២០ ខែធ្នូ ‹ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា យើង​បាន​ស្រឡាញ់​ឯង​រាល់​គ្នា › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )

« ថ្ងៃទី១៤–២០ ខែធ្នូ ‹ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា យើង​បាន​ស្រឡាញ់​ឯង​រាល់​គ្នា › » ចូរ​មក​តាម​ខ្ញុំ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ២០២៦

រូបសំណាក​ព្រះយេស៊ូវ​នៅលើ​មេឃ​ដែល​មាន​ផ្កាយ​រះ

ថ្ងៃទី១៤–២០ ខែធ្នូ ៖ « ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា យើង​បាន​ស្រឡាញ់​ឯង​រាល់គ្នា »

ម៉ាឡាគី

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅ​រាស្រ្ត​របស់ទ្រង់​តាមរយៈ​ព្យាការី​ម៉ាឡាគី​ថា « យើង​បាន​ស្រឡាញ់​ឯង​រាល់​គ្នា » ។ ប៉ុន្តែ​សាសន៍​អ៊ីស្រាអែល ដែល​បាន​រងទុក្ខ និង​ជាប់​ក្នុង​សេវកភាព​រាប់​ជំនាន់ បាន​ទូលសួរ​ថា « ទ្រង់​មាន​ស្រឡាញ់​យើង​រាល់​គ្នា​ឯ​ណា ? » ( ម៉ាទ្បាគី ១:២ ) ។ បន្ទាប់ពី​អ្វីៗ​គ្រប់យ៉ាង​ដែល​សាសន៍​អ៊ីស្រាអែល​បាន​ឆ្លងកាត់ នោះពួកគេ​អាច​នឹង​ងឿង​ឆ្ងល់​ថា​តើ​ប្រវត្តិសាស្ត្រ​របស់​ពួកគេ​គឺ​ពិតជា​ដំណើរ​រឿង​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​រាស្ត្រ​នៃ​សេចក្ដី​សញ្ញា​របស់​ទ្រង់​ដែរ​ឬទេ ។ តាមរបៀប​មួយចំនួន វា​ងាយ​ស្រួល​ដើម្បី​មើលឃើញ​ថា​វា​ជា​ដំណើររឿង​មួយ​អំពី​ភាពទន់ខ្សោយ និង​ការបះបោរ​របស់​មនុស្ស ។ ប៉ុន្តែ​ទោះជា​យ៉ាងណាក្ដី ក៏​ព្រះ​ពុំ​ដែល​ឈប់​ឈោង​ទៅជួយ​ដោយ​សេចក្ដី​ស្រឡាញ់​ដែរ ។ នៅពេល​ពួក​កូនប្រុស​របស់​យ៉ាកុប​ធ្វើ​ខុស​ចំពោះ​យ៉ូសែប ជា​ប្អូនប្រុស​របស់​ពួកគេ នោះ​ព្រះអម្ចាស់​នៅ​តែ​សង្គ្រោះ​ពួកគេ​ពី​គ្រោះ​អំណត់អត់​ដែរ ( សូមមើល លោកុប្បត្តិ ៤៥:៤–៨ ) ។ នៅពេល​សាសន៍​អ៊ីស្រាអែល​បាន​ត្អូញត្អែរ​នៅ​ក្នុង​ទីរហោស្ថាន នោះទ្រង់​បាន​ចិញ្ចឹម​ពួកគេ​ដោយ​នំ​ម៉ាន៉ា ( សូម​មើល និក្ខមនំ ១៦:១–៤ ) ។ សូម្បីតែ​នៅពេល​ដែល​សាសន៍​អ៊ីស្រាអែល​បានងាកទៅ​រក​ព្រះ​ផ្សេង​ទៀត ហើយ​បាន​បែក​ខ្ញែក​គ្នា​ក្ដី ក៏​ព្រះ​បាន​សន្យា​ថា ប្រសិន​បើ​ពួកគេ​ប្រែចិត្ត នោះទ្រង់​នឹង​ប្រមូល ហើយ​ប្រោសលោះ​ពួកគេ « ដោយ​សេចក្ដីមេត្តា​ជាខ្លាំង » ( សូមមើល អេសាយ ៥៤:៧ ) ។ ប្រាកដណាស់ ព្រះគម្ពីរ​សញ្ញា​ចាស់​គឺជា​ដំណើររឿង​ស្ដីពី​សេចក្ដីស្រឡាញ់​ដែល​អត់ធ្មត់​ដ៏​ខ្ជាប់​ខ្ជួន​របស់​ព្រះ ។ ហើយ​ដំណើររឿង​នេះ​បន្ត​មក​ដល់​សព្វថ្ងៃនេះ ។ ដូចដែល​ម៉ាឡាគី​បានហៅ​ព្រះ​យេស៊ូវ​គ្រីស្ទ​ថាជា « ព្រះអាទិត្យ​នៃ​សេចក្តី​សុចរិត » បាន​យាងមក​ដោយ​« មាន​ទាំង​អំណាច​ប្រោស​ឲ្យ​ជា នៅ​ក្នុង​ចំអេង​ស្លាប » ( ម៉ាឡាគី ៤:២ ) ។ ទ្រង់​គឺជា​ភស្ដុតាង​ដ៏​ធំ​បំផុត​នៃ​សេចក្ដីស្រឡាញ់​របស់​ព្រះ​ចំពោះ​សាសន៍​អ៊ីស្រាអែល​កាល​ពី​បុរាណ និង​ចំពោះ​យើង​គ្រប់​គ្នា ។

សម្រាប់​ព័ត៌មាន​បន្ថែម​ស្ដីពី​គម្ពីរ​ម៉ាឡាគី សូមមើល « ម៉ាឡាគី » នៅ​ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ឯ​សាសនាចក្រ

ម៉ាឡាគី ១–៤

« ចូរ​វិល​មក​ឯ​យើង​វិញ​ចុះ នោះ​យើង​នឹង​ត្រឡប់​មក​ឯ​ឯង​ដែរ » ។

នៅសម័យ​ម៉ាឡាគី ពួក​សាសន៍​អ៊ីស្រាអែល​បាន​សង់​ឡើង​វិញ​នូវ​ព្រះវិហារ​បរិសុទ្ធ​ក្នុង​ក្រុង​យេរូសាឡិម​រួចហើយ ប៉ុន្តែ​ក្នុង​នាម​ជា​ប្រជាជន ពួកគេ​នៅ​តែ​ត្រូវ​ស្ថាបនា​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​នឹង​ព្រះអម្ចាស់​ឡើង​វិញ​ដដែល ។ នៅពេល​បងប្អូន​សិក្សា​គម្ពីរ​ម៉ាឡាគី សូម​រកមើល​សំណួរ​ដែល​ព្រះអម្ចាស់​បាន​ចោទសួរ​ពួក​សាសន៍​អ៊ីស្រាអែល ឬ​សំណួរ​ដែល​ពួកគេ​បាន​ទូល​សួរ​ទ្រង់ ។ សូមពិចារណា​សួរ​ខ្លួន​ឯង​នូវ​សំណួរ​ស្រដៀង​គ្នា ( ឧទាហរណ៍​មួយចំនួន​ត្រូវ​បាន​ណែនាំ​ដូច​ខាងក្រោម ) ដើម្បី​ជួយ​បងប្អូន​ឲ្យ​វាយតម្លៃ​ទំនាក់ទំនង​របស់​បងប្អូន​ជាមួយ​នឹង​ព្រះអម្ចាស់ ហើយ​ខិតកាន់​តែ​ជិតទ្រង់ ។

  • តើ​ខ្ញុំ​ទទួល​បាន​អារម្មណ៍​នៃ​សេចក្ដីស្រឡាញ់​របស់​ព្រះចំពោះ​ខ្ញុំ​យ៉ាង​ដូចម្ដេច ? ( សូមមើល ម៉ាឡាគី ១:២ ) ។

  • តើ​ដង្វាយ​របស់​ខ្ញុំ​ចំពោះ​ព្រះអម្ចាស់​ពិតជា​សេចក្តី​គោរព​ចំពោះ​ទ្រង់​ដែរ​ឬទេ ? ( សូមមើល ម៉ាឡាគី ១:៦–១១ )

  • តើ​ខ្ញុំ​ត្រូវ « វិល​មក » ឯ​ព្រះអម្ចាស់​តាម​របៀបណា ? ( សូមមើល ម៉ាឡាគី ៣:៧ ) ។

  • តើ​ខ្ញុំ​កោង​យក​របស់​ព្រះ​តាម​របៀបណា ? ( សូមមើល ម៉ាឡាគី ៣:៨–១១ ) ។

  • តើ​អាកប្បកិរិយា​របស់​ខ្ញុំ​ក្នុង​គ្រា​លំបាក បង្ហាញ​ពី​អារម្មណ៍​របស់ខ្ញុំ​ចំពោះ​ព្រះអម្ចាស់​យ៉ាង​ដូច​ម្តេច ? ( សូមមើល ម៉ាឡាគី ៣:១៣–១៥; សូមមើល​ផងដែរ ២:១៧ ) ។

ម៉ាទ្បាគី ១:៦–១៤

ព្រះអម្ចាស់​បង្គាប់​ឲ្យ​មាន « ដង្វាយ​បរិសុទ្ធ » ។

នៅពេល​បងប្អូន​អាន​អំពី​ដង្វាយ​ដែល​បានរៀបរាប់​នៅក្នុង ម៉ាឡាគី ១ តើ​បងប្អូន​កត់សម្គាល់​អ្វីខ្លះ​អំពី​យញ្ញបូជា​ដែល​ពួកសង្ឃ​បាន​ថ្វាយ ? តើ​ការថ្វាយ​ដង្វាយ​ទាំងនេះ​បង្ហាញ​អ្វីខ្លះ​ពី​អារម្មណ៍​របស់​ពួកសង្ឃ​នេះ​ចំពោះ​ព្រះអម្ចាស់ ? ( សូមមើល ម៉ាឡាគី ១:១៣ ) ។ សូម​ពិចារណា​ធ្វើ​បញ្ជី​មួយ​អំពី​ដង្វាយ ឬ​ពលិកម្ម​នានា​ដែល​បងប្អូន​ថ្វាយ​ព្រះអម្ចាស់ ។ សម្រាប់​ចំណុច​នីមួយៗ​នៅលើ​បញ្ជី​នេះ សូម​ជញ្ជឹងគិត​ពី​អ្វី​ដែល​អាច​ធ្វើឲ្យ​ដង្វាយ​នោះ​ក្លាយ​ដង្វាយ « មិន​បរិសុទ្ធ » ឬ​ដង្វាយ « បរិសុទ្ធ » ( ម៉ាឡាគី ១:៧, ១១ ) ។

ម៉ាទ្បាគី ៣:៨–១២

រូបតំណាង​ថ្នាក់​សិក្ខាសាលា
ព្រះអម្ចាស់​បើក​បង្អួច​នៃ​ស្ថានសួគ៌ នៅពេល​ខ្ញុំ​បង្ហាញ​សេចក្ដី​ជំនឿ​របស់​ខ្ញុំ​តាមរយៈ​ការថ្វាយ​ដង្វាយ​មួយភាគ​ក្នុង​ដប់ ។

សូម​នឹកស្រមៃ​ថា បងប្អូន​មាន​មិត្ត​ម្នាក់​ដែល​ទើប​ដឹង​ថា បងប្អូន​បង់ដង្វាយ​មួយភាគ​ក្នុង​ដប់ ។ មិត្ត​របស់​បងប្អូន​សួរ​ថា « ហេតុអ្វី​ឯង​ធ្វើ​បែបនោះ ? » ។ សូម​គិត​អំពី​រឿង​នេះ​នៅពេល​បងប្អូន​អាន ម៉ាឡាគី ៣:៨–១២ ។ តើ​បងប្អូន​រកឃើញ​អ្វីខ្លះ​នៅទីនោះ​ដែល​អាច​ជួយ​បងប្អូន​ឲ្យ​ឆ្លើយ​សំណួរ​របស់​មិត្ត​បងប្អូន​បាន ? តើ​មានអ្វី​ផ្សេងទៀត​ដែល​បងប្អូន​ចង់​ឲ្យ​មិត្ត​របស់​បងប្អូន​យល់​អំពី​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ? សម្រាប់​ជំនួយ​បន្ថែមទៀត បងប្អូន​អាច​ស្រាវជ្រាវ​សារលិខិត​របស់​អែលឌើរ នែល អិល អាន់ឌើរសិន « ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ៖ ការបើក​ទ្វារ​នៃ​ស្ថាន​សួគ៌ » ( លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២៣ ទំព័រ ៣២–៣៥ ) ដោយ​រកមើល​ចម្លើយ​ចំពោះ​សំណួរ​ដូចតទៅនេះ ៖

  • ហេតុអ្វី​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​យើង​ថ្វាយ​ដង្វាយ​មួយភាគ​ក្នុងដប់ ?

  • តើ​មាន​អ្វីខ្លះ​ដែល​អាច​រារាំង​មនុស្សម្នាក់​មិនឲ្យ​បង់​ដង្វាយ​មួយភាគ​ក្នុងដប់ ហើយ​តើ​យើង​អាច​យក​ឈ្នះ​ឧបសគ្គ​ទាំងនោះ​ដោយ​របៀបណា ?

  • តើ​ការបង់ដង្វាយ​មួយភាគ​ក្នុង​ដប់​ពង្រឹង​សេចក្ដី​ជំនឿ​របស់​យើង​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

បងប្អូន​ក៏​អាច​ចែកចាយ​ជាមួយ​មិត្ត​របស់​បងប្អូន​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ដល់​បងប្អូន នៅពេល​បងប្អូន​បង់ដង្វាយ​មួយភាគ​ក្នុង​ដប់ផងដែរ ។ បងប្អូន​អាច​ស្វែងរក​គំនិត​នៅក្នុង​ផ្នែក​ដែលមាន​ចំណងជើង​ថា « Lesson Number 1—Significant but Subtle Blessings »​នៅក្នុង​សារលិខិត​របស់​អែលឌើរ ដេវីឌ អេ បែដណា « The Windows of Heaven » ( Liahona ខែវិច្ឆិកា ឆ្នាំ២០១៣ ទំព័រ ១៧–១៨ ) ។ តើ​យើង​ក្លាយ​ជា​មនុស្ស​ប្រភេទ​ណា ដោយសារ​ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​នោះ ?

តើ​បងប្អូន​គិត​ថា​ឃ្លា « បើកទ្វារ​ស្ថានសួគ៌ » ( ខទី ១០ ) អាច​មាន​ន័យ​ដូចម្ដេច ? ប្រហែលជា​បងប្អូន​អាច​មើលទៅ​ខាងក្រៅ​តាម​មាត់បង្អួច ហើយ​គិតអំពី​គោលបំណង​ដែល​បង្អួច​នានា​ត្រូវបាន​ធ្វើឡើង ។ ហេតុអ្វី​បាន​ជា « បង្អួច​នៃ​ស្ថានសួគ៌ » ជា​វិធី​ដ៏​ល្អ​មួយ​ដើម្បី​ពិពណ៌នា​អំពី​របៀប​ដែល​ព្រះអម្ចាស់​ប្រទានពរ​ដល់​យើង នៅពេល​យើង​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ?

ព្រះយេស៊ូវ​កំពុង​បង្ហាញ​កាយ​ដល់ យ៉ូសែប ស៊្មីធ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់

Vision in the Kirtland Temple [ ទស្សននិមិត្ដ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ] ដោយ ហ្គែរី ស្ម៊ីធ

ម៉ាទ្បាគី ៤:៥–៦

« យើង​នឹង​ចាត់​អេលីយ៉ា ឲ្យ​មក​ឯ​ឯង​រាល់គ្នា » ។

នៅពេល​មរ៉ូណៃ​បាន​ដកស្រង់ ម៉ាឡាគី ៤:៥–៦ ទៅកាន់ យ៉ូសែប ស្ម៊ីធ នោះ​លោក​បាន​ថ្លែង « ខុស​គ្នា​តែ​បន្តិចបន្តួច​ពី​ពាក្យ​ដែល​បាន​សរសេរ​ទុក » នៅក្នុង​ព្រះគម្ពីរ​ប៊ីប​របស់​យើង​ប៉ុណ្ណោះ ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣៦–៣៩ ) ។ តើ​ពាក្យ​ខុសគ្នា​បន្តិចបន្តួច​របស់​មរ៉ូណៃ បានបន្ថែម​អ្វីខ្លះ​ដល់​ការយល់ដឹង​របស់​បងប្អូន​អំពី​ការព្យាករ​នេះ ? ជាពិសេស សូម​ពិចារណា​សំណួរ​ដូច​តទៅនេះ ៖

  • តើ​« ពួកឪពុក »​គឺជា​នរណា ? ( សូមមើល ចោទិយកថា ២៩:១៣ ) ។ តើ​មាន​ការសន្យា​អ្វីខ្លះ​ត្រូវបាន​ធ្វើឡើង​ចំពោះ​ពួកគេ ? ( សូមមើល អ័ប្រាហាំ ២:៩–១១ ) ។ តើ​បងប្អូន​ជួយ​បំពេញ​ការសន្យា​ទាំងនេះ​ដោយ​របៀបណា ?

  • តើ​បទពិសោធន៍​អ្វីខ្លះ​ដែល​បាន​ជួយ​បងប្អូន​បង្វែរ​ដួងចិត្ត​របស់​បងប្អូន​មករក​បុព្វការីជន​របស់​បងប្អូន ? ហេតុអ្វី​រឿងនោះ​មាន​សារៈសំខាន់​ចំពោះ​ផែនការ​របស់​ព្រះវរបិតា​សួគ៌ ?

ដើម្បី​រៀន​បន្ថែមទៀត​អំពី​ការមក​របស់​អេលីយ៉ា និង​របៀប​ដែល​ការព្យាករ​នេះ​ត្រូវបាន​បំពេញ​នៅសព្វ​ថ្ងៃនេះ សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១១០:១៣–១៦ និង ឌី ថត គ្រីស្តូហ្វឺសិន « អំណាច​នៃ ការផ្សារភ្ជាប់ »​( លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២៣ ទំព័រ ១៩–២២ ) ។ ហេតុអ្វី​បងប្អូន​មាន​អំណរគុណ​ដែល​អេលីយ៉ាបាន​មក ?

សូមមើ​ផងដែរ ហ្គើរីត ដបុលយូ ហ្គង « យើង​មាន​ប្រវត្តិ​រៀងៗ​ខ្លួន » លីអាហូណា ខែឧសភា ឆ្នាំ២០២២ ទំព័រ ៤៣–៤៦; « ចូរ​បែរ​ចិត្ត​អ្នក » ទំនុកតម្កើង ល.រ. ១៨០; « The Sealing Power » ( វីដេអូ ), ChurchofJesusChrist.org ។

3:38

The Sealing Power

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

រូបតំណាង​ផ្នែក​របស់​កុមារ

គំនិត​សម្រាប់​បង្រៀន​កុមារ

ម៉ាទ្បាគី ១:២

ព្រះអម្ចាស់​ស្រឡាញ់​ខ្ញុំ ។

  • តើ​បងប្អូន និង​កូនៗ​បងប្អូន​នឹង​ឆ្លើយ​សំណួរ​ដែល​មាន​នៅក្នុង ម៉ាឡាគី ១:២ —« [ ព្រះអម្ចាស់ ]​ស្រឡាញ់​យើង​រាល់​គ្នា​ឯ​ណា » យ៉ាង​ដូចម្ដេច ? សូម​ចែកចាយ​ជាមួយគ្នា​ទៅវិញ​ទៅមក​នូវហេតុផល​ដែល​បងប្អូន​ដឹងថា​ទ្រង់​ស្រឡាញ់​បងប្អូន ។ ប្រហែលជា​កូនៗ​បងប្អូន​អាច​គូររូបភាព​ដែល​រំឭក​ពួកគេ​អំពី​សេចក្តី​ស្រឡាញ់​របស់ទ្រង់ ។

ធ្វើឲ្យ​កុមារ​ចូលរួម​ក្នុង​ការពិភាក្សា​អំពី​ដំណឹងល្អ ។ ប្រសិនបើ​បងប្អូន​កំពុង​បង្រៀន​កុមារ​តូចៗ បងប្អូន​អាច​នឹង​ត្រូវ​គិត​អំពី​វិធី​ច្នៃប្រឌិត​ដើម្បី​ដាក់បញ្ចូល​ពួកគេ​ក្នុង​ការពិភាក្សា​អំពី​ដំណឹងល្អ ។ ឧទាហរណ៍ កូនៗ​បងប្អូន​អាច​ហុច​បាល់​មួយ​ឲ្យ​គ្នា​ជា​រង្វង់ ។ នៅពេល​ពួកគេ​កាន់បាល់​នោះ ពួកគេ​អាច​ចែកចាយ​ហេតុផល​មួយ​ដែល​ពួកគេ​ដឹងថា​ព្រះយេស៊ូវ​ស្រឡាញ់​ពួកគេ ។

ឪពុកម្តាយ និង​ក្មេង​ប្រុស​ម្នាក់​មើលទៅ​ខាងក្រៅ​តាមបង្អួច

ម៉ាទ្បាគី ៣:៨–១២

ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​ដល់​ខ្ញុំ នៅពេល​ខ្ញុំ​ថ្វាយដង្វាយ​មួយភាគ​ក្នុងដប់ ។

  • តើ​បងប្អូន​នឹង​ជួយ​កូនៗ​បងប្អូន​រៀន​អំពី​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ដោយ​របៀប​ណា ? បងប្អូន​អាច​សុំ​ឲ្យ​ពួកគេ​រាប់​វត្ថុតូចៗ​ចំនួន ១០ ដូចជា​កាក់​នៅលើ​ទំព័រ​សកម្មភាព​សប្តាហ៍នេះ ។ បន្ទាប់មក ពួកគេ​អាច​ញែក​វត្ថុ​មួយ​ចេញពី​វត្ថុ​ដែល​នៅ​សេសសល់—នេះ​ជា​ចំនួន​ដែល​យើង​ថ្វាយ​ដល់​ព្រះអម្ចាស់​ជា​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។ យោងតាម ម៉ាឡាគី ៣:៨–១២ ហេតុអ្វី​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​យើង​ថ្វាយ​ដង្វាយ​មួយភាគ​ក្នុងដប់ ? ( សូមមើល​ផងដែរ « ព្យាការី​ម៉ាឡាគី » នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់ ទំព័រ ១៧១–១៧២; « First Things First! » [ វីដេអូ ] បណ្ណាល័យ​ដំណឹង​ល្អ ) ។

    0:58

    Malachi the Prophet

    1:18

    First Things First!

  • នៅពេល​បងប្អូន​អាន ម៉ាឡាគី ៣:១០ ជាមួយ​គ្នា បងប្អូន​អាច​អញ្ជើញ​កូនៗ​បងប្អូន​ឲ្យ​ឈរ​ក្បែរ​បង្អួច ពេល​បងប្អូន​អាន​ឃ្លា « ទ្វារ​ស្ថានសួគ៌ » ។ ឬ​បងប្អូន​អាច​ចាក់​ទឹក​ចូល​ក្នុង​ពែង​រហូត​ដល់​វា​ហៀរ​ដើម្បី​បង្ហាញ​ពី​ឃ្លា​« ដែល​នឹង​គ្មាន​កន្លែង​ល្មម​ទុក​បាន​ទេ » ។ សូម​ប្រាប់​កុមារ​អំពី​ពរជ័យ​ដែល​ព្រះ​បាន​ប្រទាន​ដល់​បងប្អូន នៅពេល​បងប្អូន​បង់​ដង្វាយ​មួយភាគ​ក្នុង​ដប់ ។ កូនៗ​បងប្អូន​អាច​គូរ​រូបភាព​តំណាង​ឲ្យ​ពរជ័យ​ទាំងនេះ ហើយ​ព្យួរវា​នៅលើ ឬ​ក្បែរ​បង្អួច​នៅក្នុង​ផ្ទះរបស់​បងប្អូន ។

ម៉ាទ្បាគី ៤:៥–៦

អេលីយ៉ា​បាន​មក​ដើម្បី​បង្វែរដួង​ចិត្ត​របស់​យើង​ទៅ​រក​ក្រុម​គ្រួសារ​របស់​យើង ។

  • នៅក្នុង ម៉ាឡាគី ៤:៥–៦ កូនៗ​បងប្អូន​អាច​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ខាងក្រោម​អំពី​ការព្យាករ​របស់​ម៉ាឡាគី ៖ តើ​ព្រះអម្ចាស់​បាន​សន្យា​ថា​នឹងចាត់ នរណា ឲ្យ​មក ? តើ​ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា បុគ្គល​នេះ​នឹងមក នៅពេលណា ? តើ​ព្រះអម្ចាស់​មាន​បន្ទូល​ថា បុគ្គល​នេះ​នឹង​ធ្វើ​អ្វីខ្លះ ? ហេតុអ្វី បុគ្គល​នេះ​ត្រូវ​មក ? តើ​ការព្យាករ​នេះ​ត្រូវបាន​បំពេញ នៅ​កន្លែង​ណា ? ( សូម​មើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ១១០:១៣–១៦ ) ។

  • ដើម្បី​ស្វែងរក​របៀប​ដែល​ការសន្យា​នៅក្នុង ម៉ាឡាគី ៤:៥ ត្រូវបាន​បំពេញ បងប្អូន​ក៏​អាច​មើល​ឡើង​វិញ​នូវ​ « Joseph and Oliver Receive Priesthood Keys » នៅក្នុង Doctrine and Covenants Stories ទំព័រ ២៦–៣០ ។ ចម្រៀង​មួយបទ​ដូចជា​បទ « The Hearts of the Children » ( Children’s Songbook ទំព័រ ៩២ )​ អាចជួយ​កូនៗ​បងប្អូន​រៀនពី​ហេតុផល​ដែល​វា​សំខាន់​យ៉ាងខ្លាំង​ដែល​អេលីយ៉ា​បាន​មក ។ បងប្អូន​ក៏អាច​ទៅ​គេហទំព័រ FamilySearch.org/discovery, FamilySearch Tree app ឬ My Family booklet សម្រាប់​សកម្មភាព​ដែល​អាច​ជួយ​បងប្អូន និង​កូនៗ​បងប្អូន​បង្វែរ​ដួងចិត្ត​ទៅរក​បុព្វការីជន​របស់​បងប្អូន ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

ស្ត្រី​ម្នាក់​កំពុង​គ្រវី​កូន​កន្សែងដៃ​ពណ៌ស

ហូសាណា​របស់​ម៉ននីង ដោយ រ៉ូស ដាតុច ដាល ។ ស្រ្តី​ម្នាក់​ដែល​មាន​ឈ្មោះថា ម៉ននីង ឈរ​នៅក្នុង​ពិភព​វិញ្ញាណ ដោយ​មាន​ជុំជិត​ដោយ​ពួក​បុព្វការីជន​របស់​នាង ។ នាង​អបអរ​នឹង​ការរំដោះខ្លួន​របស់​ពួកគេ​ចេញ​ពី​ការជាប់​ជាឈ្លើយ​ខាង​វិញ្ញាណ ។

ទំព័រ​សកម្មភាព​សម្រាប់​អង្គការ​បឋម​សិក្សា ៖ ព្រះអម្ចាស់​ប្រទានពរ​ខ្ញុំ នៅពេល​ខ្ញុំ​ថ្វាយ​ដង្វាយ​មួយភាគ​ក្នុង​ដប់