ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី៧–១៣ ខែធ្នូ  « បរិសុទ្ធ​ដល់​ព្រះយេហូវ៉ា » ៖ ហាកាយ ១–២; សាការី ១–៤; ៧–១៤


« ថ្ងៃទី៧–១៣ ខែធ្នូ ‹ បរិសុទ្ធ​ដល់​ព្រះយេហូវ៉ា » ៖ ហាកាយ ១–២; សាការី ១–៤; ៧–១៤ › ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )

« ថ្ងៃទី៧–១៣ ខែធ្នូ ‹ បរិសុទ្ធ​ដល់​ព្រះយេហូវ៉ា › » ចូរ​មក​តាម​ខ្ញុំ ៖ ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ២០២៦

ព្រះវិហារ​បរិសុទ្ធ ឡាអ៊ីអេ​ហាវ៉ៃ ក្រោម​ផ្ទៃមេឃ​ស្រអាប់

ព្រះវិហារ​បរិសុទ្ធ ឡាអ៊ីអេ ហាវ៉ៃ

ថ្ងៃទី៧–១៣ ខែធ្នូ ៖ « បរិសុទ្ធ​ដល់​ព្រះយេហូវ៉ា »

ហាកាយ ១–២; សាការី ១–៤; ៧–១៤

បន្ទាប់ពី​ការជាប់​ក្នុង​សេវកភាព​អស់​ជា​ច្រើន​ទសវត្សរ៍​មក សាសន៍​អ៊ីស្រាអែល​មួយ​ក្រុម​ដែល​ប្រហែល​ជា​រួម​ទាំង​ព្យាការី​ហាកាយ និង​សាការី​ដែរ ត្រូវបាន​គេ​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ ។ មនុស្ស​មួយចំនួន​នៅ​ក្នុង​ក្រុម​នេះ​នៅ​ចងចាំ​ពី​ទិដ្ឋភាព​របស់​ព្រះវិហារ​បរិសុទ្ធ មុន​ពេល​ដែល​ក្រុង​នេះ​ត្រូវ​បាន​បំផ្លាញ ។ ចំពោះ​អស់​អ្នក​ដែល​ឆ្ងល់​ថា តើ​ព្រះវិហារ​បរិសុទ្ធ​នឹង​មាន​លក្ខណៈ​ដូចជា « ព្រះវិហារ​នេះ​តាម​សិរីល្អ​ជាន់​ដើម » ( ហាកាយ ២:៣ ) ម្ដងទៀត​ឬទេ នោះ​ហាកាយ​បាន​ថ្លែង​ពាក្យ​លើកទឹកចិត្ត​របស់​ព្រះអម្ចាស់​ថា ៖ « ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា ចូរ​ឯង​រាល់​គ្នា​មាន​កម្លាំង ហើយ​ធ្វើការ​ទៅ ដ្បិត​យើង​នៅ​ជាមួយ​នឹង​ឯង … កុំខ្លាច​ឡើយ » ។ « យើង​នឹង​បំពេញ​វិហារ​នេះ ដោយ​សិរីល្អ … ហើយ​យើង​នឹង​ឲ្យ​មាន​សេចក្តី​សុខសាន្ត​នៅ​ទី​នេះ​ផង »​( ហាកាយ ២:៤–៥, ៧, ៩ ) ។

ប៉ុន្តែ​វា​មិនមែន​គ្រាន់តែ​ជា​ព្រះវិហារ​បរិសុទ្ធ​ដែល​ចាំបាច់​ត្រូវ​សង់​ឡើង​វិញ​នោះ​ទេ ។ រាស្រ្ត​របស់​ព្រះ​ត្រូវ​បាន​បំផ្លាញ​ខាងវិញ្ញាណ​តាម​របៀប​ជាច្រើន ។ ហើយ​ការស្ថាបនា​រាស្រ្ត​ដ៏​បរិសុទ្ធ​ឡើង​វិញ គឺ​ត្រូវការ​លើសពី​ការកាត់ និង​រៀប​ឥដ្ឋ​ដើម្បី​សង់​ព្រះវិហារ​បរិសុទ្ធ​ទៅទៀត ។ វា​មាន​ន័យ​ថា​ការពិពណ៌នា « បរិសុទ្ធ​ដល់​ព្រះយេហូវ៉ា » ត្រូវតែ​ឆ្លាក់​មិន​ត្រឹមតែ​នៅលើ​ជញ្ជាំង​ព្រះវិហារ​បរិសុទ្ធ ឬ​នៅក៏​នៅលើ « ចង្ក្រង់​សេះ » និង « គ្រប់​ទាំង​ភាជនៈ​នៅ​ក្រុង​យេរូសាឡិម » ប៉ុណ្ណោះ​ទេ ( សាការី ១៤:២០–២១ ) ។ វា​ក៏​ត្រូវតែ​ឆ្លាក់​នៅលើ​គ្រប់​ដួងចិត្ត​ផងដែរ ។

សម្រាប់​ទិដ្ឋភាព​ទូទៅ​ស្ដីពី​គម្ពីរ​ហាកាយ និង​សាការី សូម​មើល « ហាកាយ » និង « សាការី » នៅក្នុង​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ឯ​សាសនាចក្រ

ហាកាយ ១; ២:១–៩

រូបតំណាង​ថ្នាក់​សិក្ខាសាលា
« ចូរ​ឯង​រាល់គ្នា​ពិចារណា​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន​ចុះ » ។

មាន​កិច្ចការ​សំខាន់​ជាច្រើន​ដើម្បី​ស្ថាបនា​ឡើងវិញ​នៅ​ឯ​ក្រុង​យេរូសាឡិម ។ ប៉ុន្តែ​បន្ទាប់​ពី​ប្រហែលជា ១៥ ឆ្នាំ​បាន​កន្លង​ផុត​ទៅ ចាប់​តាំង​ពី​សាសន៍​អ៊ីស្រាអែល​បាន​ត្រឡប់​មកវិញ ព្រះអម្ចាស់​មិន​សព្វ​ព្រះទ័យ​ទេ ដែល​ការសង់​ព្រះវិហារ​បរិសុទ្ធ​មិន​ទាន់​ជា​អាទិភាព​នៅឡើយ ( សូមមើល ហាកាយ ១:២–៥; សូមមើល​ផងដែរ អែសរ៉ា ៤:២៤ ) ។ នៅពេល​បងប្អូន​អាន ហាកាយ ១; ២:១–៩, សូម​ពិចារណា​សំណួរ​ដូច​ទាំងនេះ ៖

  • តើ​មាន​ផលវិបាក​អ្វី​ដែល​ពួក​សាសន៍​អ៊ីស្រាអែល​ប្រឈម​មុខ​ដោយសារ​ពួកគេ​មិន​បាន​បញ្ចប់​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ ?

  • តើ​ពរជ័យ​អ្វី​ខ្លះ​ដែល​ព្រះ​អម្ចាស់​បាន​សន្យា​ដល់​ពួកគេ ប្រសិនបើ​ពួកគេ​បាន​បញ្ចប់​ការសាងសង់​ដំណាក់​របស់​ព្រះ​នោះ ?

  • តើ​អ្វី​ជា​សារ​របស់​ព្រះអម្ចាស់​ចំពោះ​បងប្អូន​នៅក្នុង ហាកាយ ១:៥–៧ ? តើ​បងប្អូន​អាច​សម្រប​អាទិភាព​របស់​បងប្អូន​តាម​ព្រះអម្ចាស់​ដោយ​របៀប​ណា ? តើ​នៅពេល​ណា​ដែល​បងប្អូន​បានទទួល​ពរជ័យ​សម្រាប់​ការដាក់​ព្រះ​ជា​មុន​ក្នុង​ជីវិត​របស់​បងប្អូន ?

ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅ​សម័យ​ដើម​បាន​ប្រឈមមុខ​នឹង​ស្ថានភាព​ស្រដៀង​គ្នា​នេះ​នឹង​ពួក​សាសន៍​អ៊ីស្រាអែល​នៅ​សម័យ​ហាកាយ ( សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ៩៥ ) ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​ពី​គំរូ​ទាំងពីរ​នេះ​អំពី​អារម្មណ៍​របស់​ព្រះអម្ចាស់​ពី​ព្រះវិហារ​បរិសុទ្ធ ?

សូមមើល​ផងដែរ ឌែល ជី រិនឡាន់ « ព្រះយេស៊ូវគ្រីស្ទ​គឺជា​កំណប់​ទ្រព្យ » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២៣ ទំព័រ ៩៦–៩៩; ធើរ៉ែន អិម វីនសុន « True Disciples of the Savior » Liahona ខែវិច្ឆិកា ឆ្នាំ២០១៩ ទំព័រ ៩–១១ « យើង​ស្រឡាញ់​ដំណាក់​ទ្រង់ » ទំនុកតម្កើង ល.រ. ១៤៥; « Provo City Center Temple Completed » ( វីដេអូ ) នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

7:17

Provo City Center Temple Completed

សាការី ១–៣; ៧–៨; ១៤

ព្រះអម្ចាស់​អាច​ធ្វើ​ឲ្យ​ខ្ញុំ​បរិសុទ្ធ ។

តាម​ទស្សនៈ​របស់​បងប្អូន តើ​ការមាន​ភាព « បរិសុទ្ធ​ដល់​ព្រះយេហូវ៉ា » ឆ្លាក់​រាល់​ថ្ងៃ​នៅលើ​វត្ថុ​ទាំងឡាយ​ដូច​ដែល​បាន​លើកឡើង​នៅក្នុង សាការី ១៤:២០ មាន​តម្លៃ​អ្វី ? ( សូមមើល និក្ខមនំ ២៨:៣៦–៣៨ ) ។ តើ​ការឆ្លាក់​លើ​ព្រះវិហារ​បរិសុទ្ធ​សព្វថ្ងៃ​មាន​តម្លៃ​អ្វីខ្លះ ? តើ​ឃ្លា​នេះ​មាន​អត្ថន័យ​យ៉ាង​ណា​ដែរ​ចំពោះ​បងប្អូន ? តើ​បងប្អូន​អាច​ធ្វើ​ឲ្យ​ភាពបរិសុទ្ធ​ជា​ផ្នែក​មួយ​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​បងប្អូន​ដោយ​របៀប​ណា ? សូម​ជញ្ជឹងគិត​ពី​សំណួរ​ទាំងនេះ នៅពេល​បងប្អូន​អាន​ការអញ្ជើញ​របស់​ព្រះអម្ចាស់​ដល់​រាស្ដ្រ​របស់​ទ្រង់​ឲ្យ​ធ្វើ​ជា​មនុស្ស​បរិសុទ្ធ​ជាង​មុន សាការី ១:១–៦; ៣:១–៧; ៧:៨–១០; ៨:១៦–១៧ ។

បងប្អូន​អាច​អាន​ផងដែរ​នៅ សាការី ២:១០–១១; ៨:១–៨; ១៤:៩–១១, ២០–២១ ដើម្បី​រៀន​ថា តើ​ជីវិត​នឹង​ទៅ​ជា​យ៉ាង​ណា​នា​ថ្ងៃ​អនាគត ជាពេល​ដែល​យើង​ទាំង​អស់គ្នា​នឹង​រស់នៅ​ជាមួយ​ព្រះអម្ចាស់​ក្នុង​ស្ថានភាព​ដ៏​បរិសុទ្ធ​នោះ ។ តើ​បងប្អូន​ចាប់​អារម្មណ៍​លើ​អ្វីខ្លះ អំពី​ចក្ខុវិស័យ​របស់​សាការី​ទាក់ទង​នឹង​អនាគត​នៃ​ក្រុង​យេរូសាឡិម ? តើ​បងប្អូន​រក​ឃើញ​អ្វី​នៅ​ទីនេះ​ដែល​បងប្អូន​ចង់​ឲ្យ​មាន​នៅក្នុង​សហគមន៍​របស់​បងប្អូន​ដែរ ? តើ​បងប្អូន​អាច​រៀបចំខ្លួន​ដើម្បី​រស់នៅ​ក្នុង​ស្ថានភាព​ដែល​សាការី​បាន​រៀបរាប់​នេះ​ដោយ​របៀប​ណា ?

ព្រះយេស៊ូវ​បាន​ជិះ​លា​ចូល​ទៅ​កាន់​ទីក្រុង​យេរូសាឡិម

« មើល ស្តេច​របស់​នាង ទ្រង់​យាង​មក​ឯ​នាង ៖ ទ្រង់​ជា​អ្នកសុចរិត ហើយ​មាន​ជ័យជំនះ ទ្រង់​ក៏​សុភាព ទ្រង់​គង់លើ​សត្វលា » ( សាការី ៩:៩ ) ។ Triumphal Entry [ ការយាង​ចូល​ដោយ​ជោគជ័យ ] ដោយ ហារី អាន់ឌើរសុន

សាការី ៩:៩–១១; ១១:១២–១៣; ១២:១០; ១៣:៦–៧; ១៤:១–៩

ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះមែស៊ី​ដែល​បាន​សន្យា ។

សំណេរ​ជា​ច្រើន​របស់​សាការី​បង្ហាញ​ទាំង​អំពី​ការងារ​បម្រើ​របស់​ព្រះ​យេស៊ូវគ្រីស្ទ​នៅលើ​ផែនដី និង​ការយាង​មក​ជា​លើក​ទីពីរ​របស់​ទ្រង់​នៅ​ទីបំផុត ។ ខាងក្រោម​នេះ​គឺជា​ការព្យាករ​មួយ​ចំនួន​របស់​សាការី ព្រម​ជាមួយនឹង​បទគម្ពីរ​អំពី​ការបំពេញ​នៃ​ការព្យាករ​ទាំងនោះ ។ នៅ​ពេល​បងប្អូន​សិក្សា​វគ្គបទគម្ពីរ​ទាំងនេះ សូម​សួរ​ខ្លួន​ឯង​ថា តើ​ការណ៍​នេះ​បង្រៀន​អ្វី​ខ្ញុំ​អ្វី​ខ្លះ​អំពី​ព្រះអង្គសង្រ្គោះ ?

  • សាការី ៩:៩–១១ ( សូមមើល ម៉ាថាយ ២១:១–១១; ពេត្រុស ទី១ ៣:១៨–១៩ )

  • សាការី ១១:១២–១៣ ( សូមមើល ម៉ាថាយ ២៦:១៤–១៦; ២៧:១–៧ )

  • សាការី ១២:១០ ( សូមមើល យ៉ូហាន ១៩:៣៧; វិវរណៈ ១:៧ )

  • សាការី ១៣:៦–៧; ១៤:១–៩ ( សូមមើល ម៉ាថាយ ២៦:៣១; គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៥:៤៧–៥៣ )

តើ​បងប្អូន​គិត​ថា​វា​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា​ក្នុង​ចំណោម​មនុស្ស​ដែល​ទទួល​ព្រះយេស៊ូវ​ចូល​ក្រុង​យេរូសាឡិម ដូច​បានពិពណ៌នា​នៅក្នុង សាការី ៩:៩–១១ ? តើ​បងប្អូន​អាច​ស្វាគមន៍​ទ្រង់​ចូល​ក្នុង​ជីវិត​បងប្អូន ផ្ទះ​បងប្អូន និង​សហគមន៍​បងប្អូន​ដោយ​របៀបណា ?

សូមមើល​ផងដែរ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ព្រះ​មែស៊ី » បណ្ណាល័យ​ដំណឹង​ល្អ « The Lord’s Triumphal Entry into Jerusalem » ( វីដេអូ ) បណ្ណាល័យ​ដំណឹង​ល្អ; រ៉ូណល អេ រ៉ាសបាន « ហូសាណា​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត » លីអាហូណា ខែឧសភា ឆ្នាំ២០២៣ ទំព័រ ១០៨–១១២ ។

1:22

The Lord's Triumphal Entry into Jerusalem

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

រូបតំណាង​ផ្នែក​របស់​កុមារ

គំនិត​សម្រាប់​បង្រៀន​កុមារ

ហាកាយ ១:២–៨

« ពិចារណា​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន​ចុះ » ។

  • នៅពេល​បងប្អូន​អាន​ផ្នែក​នៃ ហាកាយ ១:២–៥ ជាមួយនឹង​កូនៗ​បងប្អូន សូម​ជួយ​ពួកគេ​ស្វែងរក​ពី​មូលហេតុ​ដែល​ព្រះអម្ចាស់​មិន​ពេញ​ព្រះទ័យ​នឹង​ប្រជាជន​ទាំងនេះ ។ ប្រហែលជា​កូនៗ​បងប្អូន​អាច​រើស​ឃ្លាមួយ​ចេញ​ពី ខទី ៦ ហើយ​គូរ​រូបភាព​មួយ​អំពី​វា ។ ពួកគេ​អាច​បង្ហាញ​វា​ដល់​គ្នា​ទៅវិញ​ទៅមក ហើយ​ទស្សន៍ទាយ​ថា​តើ​ឃ្លា​នីមួយៗ​តំណាង​ឲ្យ​អ្វី ។ នៅពេល​យើង​ចំណាយ​ពេល​លើ​អ្វី​ផ្សេង​ពី​អ្វី​ដែល​ព្រះអម្ចាស់​សព្វ​ព្រះទ័យ តើ​វា​ដូច​ជា​ការទទួលទាន​អាហារ​តែ​មិន​បាន​ឆ្អែត​យ៉ាង​ដូចម្ដេច​ទៅ ? បងប្អូន​អាច​នឹង​និយាយ​ជាមួយ​គ្នា​អំពី​របៀប​ដែល​បងប្អូន​អាច​ទុក​ពេល​សម្រាប់​រឿង​ដែល​សំខាន់​ចំពោះ​ព្រះអម្ចាស់ ។

  • បងប្អូន​ក៏​អាច​អាន ខទី ៨ ទៅកាន់​កូនៗ​បងប្អូន ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​ដូច​ជា « ឡើង​ទៅ​ឯ​ភ្នំ » « យក​ឈើ » និង « សង់​ព្រះវិហារ [ នៃ​ព្រះអម្ចាស់ ] » ផងដែរ ។ កូនៗ​បងប្អូន​អាច​ធ្វើ​បញ្ជី​មួយ​អំពី​ការណ៍​ទាំងឡាយ ដែល​ពួកគេ​អាច​ធ្វើ​បាន​នៅ​ថ្ងៃ​ធម្មតាៗ រួម​ទាំង​ការណ៍​ទាំងឡាយ​ដែល​ព្រះអម្ចាស់​បាន​សូម​ឲ្យ​យើង​ធ្វើ​ផងដែរ ។ សូម​សួរ​ឲ្យ​កូនៗ​បងប្អូន « ពិចារណា​ផ្លូវ​ប្រព្រឹត្ត [ របស់​ខ្លួន ] ចុះ » ដោយ​ការគូរ​រង្វង់​លើ​អ្វី​ដែល​ព្រះអម្ចាស់​អាច​នឹង​មាន​ព្រះបន្ទូល​ថា​ជា​ការណ៍​ដែល​សំខាន់​បំផុត​នៅក្នុង​បញ្ជី​របស់​ពួកគេ ។

ការបង្រៀន​ដែល​ផ្ដោតលើ​គេហដ្ឋាន ។ ប្រធាន រ័សុលអិម ណិលសុន បាន​បង្រៀន​ថា គេហដ្ឋាន​គប្បី​ជា « មជ្ឈមណ្ឌល​នៃ​ការរៀនសូត្រ​ដំណឹងល្អ » ( « Becoming Exemplary Latter-day Saints » Liahona ខែវិច្ឆិកា ឆ្នាំ២០១៨ ទំព័រ ១១៣ ) ។ នៅពេល​គ្រួសារ​របស់​បងប្អូន​បានសិក្សា​ដំបូន្មាន​របស់​ហាកាយ​នៅក្នុង « ពិចារណា​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន » នោះ​បងប្អូន​អាច​និយាយ​អំពី​របៀប​ដាក់​ព្រះ​ជា​អាទិភាព​នៅក្នុង​ជីវិត​គ្រួសារ​របស់​បងប្អូន ។

សាការី ៣:១–៧

ការធ្វើ និង​ការរក្សា​សេចក្ដី​សញ្ញា​អាច​ជួយ​ខ្ញុំ​ឲ្យ​កាន់តែ​ក្លាយ​ដូចជា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។

  • នៅក្នុង​ការនិមិត្ត​មួយ សាការី​បាន​ឃើញ​សម្ដេច​សង្ឃ​ដែល « ស្លៀកពាក់​កខ្វក់ » ( សាការី ៣:៣ ) ។ ទេវតា​មួយ​អង្គ​បានប្រទាន​សម្លៀក​បំពាក់​ស្អាត​ដល់​គាត់ ។ បងប្អូន​អាច​ជួយ​កូនៗ​បងប្អូន​ស្វែងរក​សេចក្តីពិត​ដ៏​សំខាន់​ដោយ​ការអាន​ជាមួយ​គ្នា សាការី ៣:១–៧ ហើយ​និយាយ​អំពី​អ្វី​ដែល​សម្លៀកបំពាក់​កខ្វក់ និង​សម្លៀកបំពាក់​ស្អាត​អាច​តំណាង​ឲ្យ ។ តើ​យើង​អាច​បានស្អាត​ពី​អំពើ​បាប​របស់​យើង​យ៉ាង​ដូចម្ដេច សូម្បីតែ​បន្ទាប់ពី​យើង​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ហើយ​ក្តី ? តើ​សេចក្ដីសញ្ញា​បុណ្យ​ជ្រមុជទឹក​របស់​យើង​ជួយ​យើង​ឲ្យ « ដើរ​តាម​ផ្លូវ [ របស់​ព្រះអម្ចាស់ ] » ដោយ​របៀប​ណា ?

  • បងប្អូន និង​កូនៗ​បងប្អូន​អាច​មើល​រូបភាព​ពិធីបុណ្យ​ជ្រមុជទឹក ដូចជា​រូបភាព​នៅក្នុង​គម្រោង​នេះ ។ ហេតុ​អ្វី​យើង​ស្លៀកពាក់​ពណ៌ស​នៅ​បុណ្យ​ជ្រមុជ​ទឹក​របស់​យើង ? បងប្អូន​ក៏​អាច​ច្រៀងចម្រៀង​អំពី​ពិធីបុណ្យ​ជ្រមុជទឹក ដូចជា​បទ « ពេល​ខ្ញុំ​បាន​ជ្រមុជ​ទឹក » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៥៣ ) តើ​បទ​ចម្រៀង​នេះ​បង្រៀន​អ្វីខ្លះ​អំពី​មូលហេតុ​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​យើង​ទទួល​បុណ្យ​ជ្រមុជទឹក ?

ឪពុក​កំពុងធ្វើ​ពិធីជ្រមុជទឹក​ឲ្យ​កូនស្រី​នៅក្នុង​ទន្លេ

សាការី ៩:៩–១១; ១១:១២; ១៣:៦–៧

ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះមែស៊ី​ដែល​បាន​សន្យា ។

  • កូនៗ​បងប្អូន​អាច​ចូលចិត្ត​ស្រមៃមើល​ពី​ព្រឹត្តិការណ៍​ដែល​បានប្រាប់​ជាមុន​នៅក្នុង សាការី ៩:៩ នៅពេល​ដែល​ព្រះយេស៊ូវ​បានយាង​មក​ក្រុង​យេរូសាឡិម​ក្នុង​អំឡុង​សប្តាហ៍​ចុងក្រោយ​នៃ​ព្រះជន្ម​រមែងស្លាប់​របស់​ទ្រង់ ។ ដើម្បី​ជួយ​ក្នុង​រឿង​នេះ សូម​បង្ហាញ​ពួកគេ​នូវ​រូបភាព​នៃ​ព្រឹត្តិការណ៍ ដូចជា​រូបភាព​នៅក្នុង​គម្រោង​មេរៀន​នេះ ។ បងប្អូន​ក៏​អាច​ចែកចាយ​ជាមួយ​ពួកគេ « ព្រះអង្គសង្គ្រោះ​យាង​ទៅ​ក្រុង​យេរ៉ូសាឡិម » ( នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ថ្មី ទំព័រ ១១០–១១២ ) ។ កូនៗ​បងប្អូន​អាច​ចង្អុល​ទៅ​មនុស្ស​នៅក្នុង​រូបភាព​ដែល « រីករាយ​ជា​ខ្លាំង » ។ តើ​នរណា​ជា​ស្តេច​នៅក្នុង សាការី ៩:៩ ? ហេតុអ្វី​យើង​មាន​អំណរគុណ​ចំពោះ​ទ្រង់ ?

    1:35

    Chapter 44: The Savior Goes to Jerusalem

  • សូម​ពិចារណា​ជួយ​កូនៗ​បងប្អូន​ប្រៀបធៀប​ការព្យាករ​ពី​សាការី​ជាមួយនឹង​ខគម្ពីរ​ក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី​ដែល​ពិពណ៌នា​អំពី​ការបំពេញ​របស់​ការព្យាករ​ទាំងនេះ ។ នេះ​គឺជា​ឧទាហរណ៍​មួយ​ចំនួន ៖ សាការី ៩:៩ និង ម៉ាថាយ ២១:៥–៩; សាការី ៩:១១ និង ពេត្រុស ទី១ ៣:១៨–១៩; សាការី ១១:១២ និង ម៉ាថាយ ២៦:១៤–១៦; សាការី ១៣:៧ និង ម៉ាថាយ ២៦:៣១ ។ តើ​យើង​រៀន​អ្វីខ្លះ​អំពី​ព្រះអង្គ​សង្គ្រោះ​ចេញ​មកពី​ខគម្ពីរ​ទាំងនេះ ?

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

សញ្ញា​នៅលើ​ព្រះវិហារ​បរិសុទ្ធ​ជាច្រើន​ដែល​អាន​សរសេរ « បរិសុទ្ធ​ដល់​ព្រះយេហូវ៉ា » និង « ដំណាក់​ព្រះយេហូវ៉ា » ជា​ភាសា​ផ្សេងៗ

« បរិសុទ្ធ​ដល់​ព្រះយេហូវ៉ា » មាន​នៅលើ​គ្រប់​ព្រះវិហារ​បរិសុទ្ធ ។

ទំព័រ​សកម្មភាព​សម្រាប់​អង្គការ​បឋម​សិក្សា ៖ ព្រះ​យេស៊ូវ​គ្រីស្ទ​អាច​ធ្វើ​ឲ្យ​វិញ្ញាណ​របស់​ខ្ញុំ​ស្អាត