ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី៦–១២ ខែមេសា  « ចូរ​នឹក​ចាំ​ពី​ថ្ងៃ​នេះ គឺ​ពី​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ » ៖ និក្ខមនំ ៧–១៣


« ថ្ងៃទី៦–១២ ខែមេសា ‹ ចូរ​នឹក​ចាំ​ពី​ថ្ងៃ​នេះ គឺ​ពី​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ › ៖ និក្ខមនំ ៧–១៣ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )

« ថ្ងៃទី៦–១២ ខែមេសា ‹ ចូរ​នឹក​ចាំ​ពី​ថ្ងៃនេះ គឺ​ពី​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ២០២៦

ម៉ូសេ និង​អើរ៉ុន នៅក្នុង​តុលាការ​របស់​ផារ៉ោន

ការរចនា​រូបភាព​នៃ​ម៉ូសេ និង​អើរ៉ុន នៅ​ក្នុង​តុលាការ​របស់​ផារ៉ោន ដោយ រ៉ូប៊ើត ធី បារេត

ថ្ងៃទី៦–១២ ៖ « ចូរ​នឹក​ចាំ​ពី​ថ្ងៃនេះ គឺ​ពី​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ »

និក្ខមនំ ៧–១៣

សេចក្ដី​វេទនា​ជា​ខ្លាំង​ដែល​បាន​កើតឡើង​ម្ដង​ហើយ​ម្ដង​ទៀត​មកលើ​ស្រុក​អេស៊ីព្ទ ប៉ុន្តែ​ផារ៉ោន​នៅតែ​បដិសេធន៍​មិនព្រម​ដោះលែង​ពួក​អ៊ីស្រាអែល ។ ហើយ​ព្រះ​បានបន្ត​បង្ហាញ​ព្រះចេស្តា​របស់ទ្រង់ ហើយ​ប្រទាន​ដល់​ផារ៉ោន នូវ​ឱកាស​ដើម្បី​ទទួល​យក​ថា « យើង​ជា​ព្រះយេហូវ៉ា » ហើយ « នៅ​គ្រប់​លើ​ផែនដី​គ្មាន​អ្នក​ឯ​ណា​ដូច​អញ​ឡើយ » ( និក្ខមនំ ៧:៥; ៩:១៤ ) ។ ទន្ទឹម​នឹង​នោះ ម៉ូសេ និង​ពួកសាសន៍​អ៊ីស្រាអែល​ច្បាស់​ជា​បាន​មើល​ដោយ​ស្ញប់ស្ញែង​ចំពោះ​ការបង្ហាញ​ទាំងនេះ​ពី​ព្រះចេស្តា​របស់ព្រះ​ជំនួស​ឲ្យ​ពួកគេ ។ ពិតប្រាកដណាស់ ទីសម្គាល់​ដែល​បន្ត​បង្ហាញ​ទាំងនេះ​បាន​បញ្ជាក់​ពី​សេចក្តីជំនឿ​របស់​ពួកគេ​នៅ​លើ​ព្រះ និង​បានពង្រឹង​ឆន្ទៈ​របស់​ពួកគេ​ដើម្បី​ធ្វើតាម​ព្យាការី​របស់​ព្រះ ។ បន្ទាប់មក ក្រោយពី​សេចក្តីវេទនា​ជា​ខ្លាំង​បានកើត​ឡើង​ចំនួន​ប្រាំបួន​ដង​មិនបាន​រំដោះ​ពួកសាសន៍​អ៊ីស្រាអែល ក៏មាន​សេចក្តីវេទនា​ជា​ខ្លាំង​លើកទី​ដប់​កើតឡើង—គឺ​សេចក្តីស្លាប់​នៃ​កូនច្បង រួមទាំង​កូនច្បង​របស់​ផារ៉ោន—ដែល​ទីបំផុត​ក៏បាន​បញ្ចប់​ការជាប់​ឃុំឃាំង ។ រឿង​ទាំងនេះ​ហាក់​ដូចជា​ត្រឹមត្រូវ ដោយសារ​នៅគ្រប់​ករណី​នៃ​ការជាប់ឃុំឃាំង​ខាងវិញ្ញាណ ពិតប្រាកដ​ណាស់​គឺ​មានតែ​ផ្លូវ​មួយ​ប៉ុណ្ណោះ​ដើម្បី​រត់គេច ។ មានតែ​ការពលិកម្ម​របស់​ព្រះយេស៊ូវ គ្រីស្ទ​ប៉ុណ្ណោះ ជាបុត្រច្បង—ព្រះលោហិត​នៃ​កូនចៀម​ដែល​ឥតខ្ចោះ—ទើបអាច​សង្រ្គោះ​យើងបាន ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ឯ​សាសនាចក្រ

និក្ខមនំ ៧–១១

ខ្ញុំ​អាច​ជ្រើសរើស​ដើម្បី​បន្ទន់ចិត្ត​របស់ខ្ញុំ ។

សង្ឃឹមថា​ឆន្ទៈ​របស់​បងប្អូន​នឹង​មិន​ដែល​ប្រឆាំង​នឹង​ព្រះទ័យ​របស់​ព្រះ​ដូចជា​ផារ៉ោន​បាន​ធ្វើ​ឡើយ ។ ទោះជា​យ៉ាងណា យើងទាំងអស់​គ្នា​មាន​ពេលខ្លះ​ដែល​ចិត្ត​យើង​មិន​បន្ទន់ ដូច​ដែល​ចិត្ត​យើង​គួរតែ​ធ្វើ​នោះ​ទេ ។ តើ​អ្វី​ដែល​បងប្អូន​ចាប់​អារម្មណ៍​អំពី​ការឆ្លើយតប​របស់​ផារ៉ោន​ចំពោះ​គ្រោះកាច​នៅក្នុង និក្ខមនំ ៧:១៤–២៥; ៨:៥–៣២; ៩:១–២៦; ១០:១២–២៩; ១២:២៩–៣៣ ? សូម​កត់ចំណាំ​ការបញ្ជាក់​នៅក្នុង​ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ នៃ និក្ខមនំ ៧:៣, ១៣; ៩:១២ ។

ហេតុអ្វី​ពាក្យ « រឹងទទឹង » ជា​ការពិពណ៌នា​ដ៏​ល្អ​មួយ​អំពី​ព្រះទ័យ​របស់​ផារ៉ោន ? សូម​ពិចារណា​អំពី​អ្វី​ដែល​បងប្អូន​រៀន​ពី​ខគម្ពីរ​ទាំងនេះ​អំពី​ការមាន​ចិត្ត​ទន់ភ្លន់ ៖ នីហ្វៃទី១ ២:១៦; ម៉ូសាយ ៣:១៩; អាលម៉ា ២៤:៧–៨; ៦២:៤១; អេធើរ ១២:២៧ ។ នៅពេល​បងប្អូន​អាន​អំពី​លទ្ធផល​នៃ​ចិត្ត​រឹងរូស​របស់​ផារ៉ោន សូម​ពិចារណា​អំពី​ស្ថានភាព​នៃ​ដួងចិត្ត​របស់​បងប្អូន ។ តើ​បងប្អូន​មាន​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ធ្វើ​ការផ្លាស់ប្តូរ​អ្វីខ្លះ ?

និក្ខមនំ ១២:១–៤២

រូបតំណាង​ថ្នាក់​សិក្ខាសាលា
ព្រះយេស៊ូវ​គ្រីស្ទ​អាច​សង្គ្រោះ​ខ្ញុំ ដោយសារ​ដង្វាយធួន​របស់​ទ្រង់ ។

របៀប​តែ​មួយ​គត់​ដែល​ពួកសាសន៍​អ៊ីស្រាអែល​រួចផុត​ពី​គ្រោះកាច​ទីដប់ ត្រូវបាន​ពិពណ៌នា​នៅក្នុង និក្ខមនំ ១១:៤–៥ គឺ​ត្រូវ​ធ្វើតាម​សេចក្តីណែនាំ​ដែល​ព្រះអម្ចាស់​បានប្រទាន​ដល់​ម៉ូសេ​យ៉ាងជាក់លាក់​នៅក្នុង និក្ខមនំ ១២ ជាពិធី​មួយ​ដែល​គេហៅថា បុណ្យរំលង ។ បុណ្យរំលង​បង្រៀន​យើង​តាមរយៈ​និមិត្តរូប ដែល​ព្រះអម្ចាស់​បាន​រំដោះ​ពួកសាសន៍​អ៊ីស្រាអែល ចេញពី​សេវកភាព​នៅក្នុង​ស្រុកអេស៊ីព្ទ ទ្រង់​ក៏​អាច​រំដោះ​យើង​ចេញពី​សេវកភាព​នៃ​អំពើបាប​ផងដែរ ។ ដើម្បី​រុករក​ទីសម្គាល់​នៅក្នុង និក្ខមនំ ១២:១–៤២ បងប្អូន​អាច​ប្រើ​តារាង​ដូចជា​តារាង​មួយ​នេះ ៖

និមិត្តរូប

អត្ថន័យ​ដែល​អាច​មាន

សារលិខិត​របស់​ព្រះ​ចំពោះ​ខ្ញុំ

និមិត្តរូប

ការចាប់ផ្ដើម​នៃ​ខែខទី ២ ព្រះអម្ចាស់​បានបញ្ជា​ពួកសាសន៍​អ៊ីស្រាអែល​ឲ្យ​ប្រើ​ព្រឹត្តិការណ៍​នេះ​ដើម្បី​សម្គាល់​ការចាប់ផ្តើម​នៃ​ប្រតិទិន​របស់​ពួកគេ ) ។

អត្ថន័យ​ដែល​អាច​មាន

នេះ​គឺជា​ការចាប់ផ្តើម​ថ្មី​សម្រាប់​អ៊ីស្រាអែល ។ ពួកគេ​ត្រូវ « កើតម្តងទៀត » ។

និមិត្តរូប

កូនចៀមខទី ៣–៥ ) ។

អត្ថន័យ​ដែល​អាច​មាន

សូមមើល​ផងដែរ យ៉ូហាន ១:២៩; ៦:៥៤; ពេត្រុស ទី១ ១:១៩ ។

និមិត្តរូប

ឈាម​ប្រឡាក់​នៅ​ក្របទ្វារ​ខទី ៧, ១៣, ២៣ ) ។

អត្ថន័យ​ដែល​អាច​មាន

សូមមើល ម៉ូសាយ ៤:២; វិវរណៈ ១២:១១ ។

និមិត្តរូប

នំបុ័ង​ឥត​ដំបែខទី ៨, ១៥, ១៩–២០ ) ។

អត្ថន័យ​ដែល​អាច​មាន

ដំបែ ឬ​មេ អាច​ជា​និមិត្តរូប​នៃ​អំពើ​ពុករលួយ ព្រោះ​វា​ងាយ​នឹង​ខូច ។ សូមមើល ម៉ាថាយ ១៦:៦–១២; យ៉ូហាន ៦:៣៥ ។

និមិត្តរូប

បន្លែ​ល្វីងខទី ៨ ) ។

អត្ថន័យ​ដែល​អាច​មាន

ការរំឭក​អំពី​ភាពល្វីង​នៃ​អំពើបាប និង​ការជាប់​ឃុំឃាំង ។ សូម​មើល និក្ខមនំ ១:១៤; ម៉ូសេ ៦:៥៥ ។

និមិត្តរូប

បរិភោគ​ឲ្យ​រហ័ស ស្លៀកពាក់​ដើម្បី​ចេញទៅខទី ១១ ) ។

អត្ថន័យ​ដែល​អាច​មាន

និមិត្តរូប​នៃ​ភាពបន្ទាន់​ដើម្បី​ចាកចេញ​ពី​ការជាប់​ឃុំឃាំង​នៃ​អំពើបាប ។ សូមមើល លោកុប្បត្តិ ៣៩:១២; ធីម៉ូថេ ទី២ ២:២២ ។

និមិត្តរូប

មេ​បំផ្លាញខទី ១៣, ២៣ ) ។

អត្ថន័យ​ដែល​អាច​មាន

សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៩:១៨–២១ ។

និមិត្តរូប

ពួកសាសន៍​អ៊ីស្រាអែល​បាន​មាន​សេរីភាពខទី ២៩–៣២ ) ។

អត្ថន័យ​ដែល​អាច​មាន

សូមមើល នីហ្វៃទី២ ២:២៦; គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣៨:១៥–១៩, ៣១ ។

តើ​បងប្អូន​រកឃើញ​អ្វី​ទៀត​នៅក្នុង​សេចក្តីណែនាំ និង​និមិត្តរូប​នៃ​បុណ្យរំលង​ដែល​រំឭក​បងប្អូន​អំពី​ព្រះយេស៊ូវ គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ? តើ​និមិត្តរូប​ទាំងនេះ​ផ្ដល់​មតិយោបល់​អ្វីខ្លះ​ដល់​បងប្អូន​អំពី​របៀប​ដើម្បី​ទទួល​ពរជ័យ​នៃ​ដង្វាយធួន​របស់​ទ្រង់ ?

សូម​មក​រក​ព្រះគ្រីស្ទ​ដោយ​ស្វែងរក​និមិត្តរូប​ដែល​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់ ។ ព្រះអម្ចាស់​បាន​ប្រកាស​ថា « គ្រប់​អ្វី​ទាំងអស់​ត្រូវបាន​បង្កើត ហើយ​ធ្វើ​ឡើង​មក ដើម្បី​ធ្វើ​បន្ទាល់​អំពី​យើង » ( ម៉ូសេ ៦:៦៣ សូមមើល​ផងដែរ នីហ្វៃ​ទី២ ១១:៤ ) ។ នៅក្នុង និក្ខមនំ ១២ និមិត្តរូប​ដូចជា​កូនចៀម ឈាម នំបុ័ង​ឥត​ដំបែ អព្ភូតហេតុ និង​ការជួយដោះ​ទាំងអស់​បង្ហាញ​ពី​ព្រះគ្រីស្ទ ។ « ពេល​យើង​យល់​ពី​របៀប​ដែល​វត្ថុ​ទាំង​នេះ​ទាក់ទង​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ នោះ​វត្ថុ​ទាំង​នេះ​អាច​បង្រៀន​យើង​អំពី​ព្រះចេស្តា និង​គុណ​លក្ខណៈ​របស់​ទ្រង់​បាន » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ  ) ។

ព្រះយេស៊ូវ​បានប្រទាន​សាក្រាម៉ង់​ដល់​ពួកសិស្ស​របស់​ទ្រង់

ដោយ​នូវ​ការចងចាំ​ដល់​ខ្ញុំ ដោយ វ៉លធើរ រ៉េន

និក្ខមនំ ១២:១៤–១៧, ២៤–២៧; ១៣:១–១៦

ពិធី​សាក្រាម៉ង់​ជួយ​ខ្ញុំ​ចងចាំ​ការរំដោះ​ដែល​ខ្ញុំ​ទទួលបាន​តាមរយៈ​ព្រះយេស៊ូវ គ្រីស្ទ ។

ព្រះអង្គសង្គ្រោះ​បានបញ្ជា​ពួកសាសន៍​អ៊ីស្រាអែល​ឲ្យ​ប្រារព្ធ​ពិធីបុណ្យ​រំលង​រាល់​ឆ្នាំ ដើម្បី​ជួយ​ពួកគេ​ចងចាំ​ថា ទ្រង់​បានជួយដោះ​ពួកគេ សូម្បីតែ​ក្រោយ​ការជាប់​ឃុំឃាំង​របស់​ពួកគេ​បានក្លាយជា​ការចងចាំ​ពី​ចម្ងាយ​ក៏​ដោយ ។ កាលណា​បងប្អូន​អាន​សេចក្តីណែនាំ​របស់ទ្រង់​នៅក្នុង និក្ខមនំ ១២:១៤–១៧, ២៤–២៧; ១៣:១–១៦ សូម​គិត​អំពីអ្វី​ដែល​បងប្អូន​កំពុងធ្វើ​ដើម្បី​ចងចាំ​ពរជ័យ​របស់​ព្រះ​ដែលបាន​ប្រទាន​ដល់​បងប្អូន ។ តើ​បងប្អូន​អាច​ថែរក្សា​ការចងចាំ « ដរាប​នៅ​អស់​ទាំង​ដំណរ​រៀងរាប​ត​ទៅ » យ៉ាងដូចម្តេច ? ( សូមមើល និក្ខមនំ ១២:១៤, ២៦–២៧ ) ។

តើ​បងប្អូន​មើលឃើញ​មាន​ភាពស្រដៀង​គ្នា​អ្វីខ្លះ​រវាង​ពិធីបុណ្យ​រំលង និង​ពិធីសាក្រាម៉ង់ ? តើ​បងប្អូន​អាច​ធ្វើ​អ្វី​ដើម្បី « ចងចាំ [ ព្រះយេស៊ូវ​គ្រីស្ទ ] ជានិច្ច » ? ( មរ៉ូណៃ ៤:៣ ៥:២ ) ។

បងប្អូន​ក៏អាច​សញ្ជឹងគិត​ពី​រឿងផ្សេងៗទៀត​ដែល​ព្រះអម្ចាស់​មានព្រះទ័យ​ចង់​ឲ្យ​បងប្អូន​ចងចាំ សូមមើល ឧទាហរណ៍ ហេលេមិន ៥:៦–១២; មរ៉ូណៃ ១០:៣; គោលលទ្ធិ និង​សេចក្តីសញ្ញា ៣:៣–៥, ១០; ១៨:១០; ៥២:៤០ ។

សូមមើល​ផងដែរ ខេវីន ដបុលយូ ភៀរសិន « តើ​បងប្អូន​នៅ​តែ​ព្រម​ទេ ? » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២២ ទំព័រ ៦៧–៦៩; « Always Remember Him » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ « ក្នុង​ការនឹកចាំ​ដល់​ពលិកម្ម » ទំនុកតម្កើង ល.រ. ១១២ ។

5:28

ចងចាំទ្រង់ជានិច្ច

សម្រាប់​គំនិត​បន្ថែម សូម​មើល​ការចុះផ្សាយ​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

រូបតំណាង​ផ្នែក​របស់​កុមារ

គំនិត​សម្រាប់​បង្រៀន​កុមារ

និក្ខមនំ ៧–១១

ព្រះអម្ចាស់​មាន​ព្រះចេស្ដា​លើ​អ្វីៗ​គ្រប់យ៉ាង ។

  • គ្រោះកាច​ដែល​បានពិពណ៌នា​នៅក្នុង និក្ខមនំ ៧–១១ បានបង្ហាញ​សាសន៍​អេស៊ីព្ទ និង​ពួកសាសន៍​អ៊ីស្រាអែល​ថា ព្រះ​អម្ចាស់​មាន​ឫទ្ធានុភាព​ដ៏​អស្ចារ្យ ។ ព្រះអម្ចាស់​នឹង​ជួយ​កូនៗ​បងប្អូន​ពេញមួយ​ជីវិត​របស់​ពួកគេ នៅពេល​ពួកគេ​មាន​សេចក្តីជំនឿ​លើ​ព្រះចេស្ដា​របស់​ទ្រង់ ។ ដើម្បី​ជួយ​ពួកគេ​រៀនចេញពី​ដំណើររឿង​នេះ នោះ​បងប្អូន​អាច​ឲ្យ​កុមារ​ម្នាក់ៗ​នូវ​ក្រដាស​ដែល​ចែកជា ១០ ផ្នែក ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​គូរ​រូបភាព​នៃ​គ្រោះកាច​ដែល​បានពិពណ៌នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ៖ និក្ខមនំ ៧:១៧–១៨; ៨:១–៤; ៨:១៦–១៧; ៨:២០–២២; ៩:១–៦; ៩:៨–៩; ៩:២២–២៣; ១០:៤–៥; ១០:២១–២២; ១១:៤–៧ ( សូមមើល​ផងដែរ « គ្រោះកាច​នៅ​ស្រុក​អេស៊ីព្ទ » នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់ ៦៧–៦៩ ) ។ សូម​អាន​ជាមួយ​គ្នា និក្ខមនំ ៧:៥ និង ៩:១៤ ដើម្បី​ពន្យល់​អំពី​មូលហេតុ​ដែល​ព្រះអម្ចាស់​បាន​បញ្ជូន​គ្រោះកាច​មក ។

    2:3

    The Plagues of Egypt

  • សូម​ចែកចាយ​ជាមួយ​កូនៗ​បងប្អូន​អំពី​របៀប​ដែល​ព្រះអម្ចាស់​បានបង្ហាញ​ដល់​បងប្អូន « នៅ​គ្រប់​លើ​ផែនដី គ្មាន​អ្នក​ឯ​ណា​ដូច [ ទ្រង់ ] ឡើយ » ( និក្ខមនំ ៩:១៤ ) ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​របៀប​ដែល​ពួកគេ​ដឹង​ថា ព្រះអម្ចាស់​មាន​ព្រះចេស្តា ។

និក្ខមនំ ៨:២៨–៣២; ៩:៧

ព្រះអម្ចាស់​អាច​ជួយ​ខ្ញុំ​ដើម្បី​មាន​ដួងចិត្ត​ទន់ភ្លន់ ។

  • ដើម្បី​ជួយ​កូនៗ​បងប្អូន​មើលឃើញ​ពី​អត្ថន័យ​នៃ​ការមាន​ដួងចិត្ត​ទន់ភ្លន់ វា​អាច​ជា​ការសប្បាយ​ក្នុង​ការបង្ហាញ​ពួកគេ​នូវ​វត្ថុ​ដែល​រឹង ដូចជា​ថ្ម និង​វត្ថុ​មួយ​ទៀត​ដែល​ទន់ និង​ជក់ទឹក ដូចជា​អេប៉ុង ។ បងប្អូន​ក៏​អាច​ចាក់​ទឹក​លើ​វត្ថុ​ទាំងនេះ ដើម្បី​បង្ហាញ​ពី​របៀប​ដែល​ចិត្ត​ទន់ភ្លន់​ទទួល​បាន​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​បាន​យ៉ាងងាយ ។ បន្ទាប់មក បងប្អូន​អាច​អាន​ខគម្ពីរ​មួយ​ចំនួន​ជាមួយ​គ្នា​ដែល​ពិពណ៌នា​អំពី​របៀប​ដែល​ផារ៉ោន​បាន​ឆ្លើយតប​ចំពោះ​គ្រោះកាច​ដែល​ព្រះអម្ចាស់​បានបញ្ជូន​មក ( សូម​មើល និក្ខមនំ ៨:២៨–៣២; ៩:៧ ) ។ តើ​វត្ថុ​មួយណា​តំណាង​ឲ្យ​ព្រះទ័យ ឬ​អាកប្បកិរិយា​របស់​ផារ៉ោន​បានល្អ​បំផុត ? តើ​វា​មាន​ន័យ​ដូចម្តេច​ដើម្បី​មាន​ចិត្ត​ទន់ភ្លន់ ? ( សូមមើល ម៉ូសាយ ៣:១៩  ) ។

  • បងប្អូន និង​កូនៗ​បងប្អូន​អាច​បង្កើត​បញ្ជី​សកម្មភាព​មួយ​ចំនួន​ដែល​អាច​បង្ហាញ​នៅពេល​ដែល​យើង​មាន​ដួងចិត្ត​រឹងរូស ( ឧទាហរណ៍ ការប្រើ​ពាក្យ​មិន​សមរម្យ ឬ​មិន​ចង់​ចែកចាយ ) ។ តើ​យើង​អាច​បង្ហាញ​ព្រះអម្ចាស់​ថា យើង​មាន​ឆន្ទៈ​ចង់​មាន​ដួងចិត្ត​ទន់​ភ្លន់​យ៉ាង​ដូចម្ដេច​ខ្លះ ?

គ្រួសារ​មួយ​កំពុង​ទទួលទាន​សាក្រាម៉ង់

និក្ខមនំ ១២:១–១៣

ពិធី​សាក្រាម៉ង់​ជួយ​ខ្ញុំ​ឲ្យ​ចងចាំ​ព្រះយេស៊ូវ ។

  • បុណ្យរំលង​បានបង្រៀន​ពួកសាសន៍​អ៊ីស្រាអែល​ឲ្យ​ទន្ទឹង​រង់ចាំ​ព្រះអង្គ​សង្គ្រោះ និង​ការពលិកម្ម​របស់ទ្រង់​សម្រាប់​យើង ។ នៅពេល​បងប្អូន​ស្វែងយល់ និក្ខមនំ ១២:១–១៣ ជាមួយ​គ្នា សូម​ជួយ​កូនៗ​បងប្អូន​មើលឃើញ​ទំនាក់ទំនង​រវាង​សេចក្តីលម្អិត​នៃ​បុណ្យរំលង និង​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ( សូមមើល​ផងដែរ « បុណ្យ​រំលង » នៅក្នុង ដំណើរ​ព្រះគម្ពីរ​សញ្ញាចាស់ ទំព័រ ៧០–៧៤ ) ។ ឧទាហរណ៍ តើ​ព្រះ​យេស៊ូវ​ដូចជា​កូនចៀម​ដែល​បាន​រៀបរាប់​នៅ​ក្នុង ខទី ៥យ៉ាង​ដូចម្ដេច ?

    2:54

    The Passover

  • សព្វថ្ងៃនេះ យើង​បាន​ទទួល​ទាន​សាក្រាម៉ង់ ដើម្បី​ចងចាំ​ពី​ពលិកម្ម​របស់​ព្រះយេស៊ូវ ។ បងប្អូន​អាច​បង្ហាញ​កូនៗ​បងប្អូន​នូវ​រូបភាព​នៃ​សាក្រាម៉ង់ ហើយ​និយាយ​អំពី​របៀប​ដែល​ពិធីបរិសុទ្ធ​នេះ​ជួយ​យើង​ចងចាំ​ព្រះយេស៊ូវ​គ្រីស្ទ ។ បងប្អូន​អាច​ជួយ​កូនៗ​បងប្អូន​ស្វែងរក​ពាក្យ « ចងចាំ » នៅក្នុង​ការអធិស្ឋាន​ពិធីសាក្រាម៉ង់ ( សូមមើល មរ៉ូណៃ ៤–៥ ) ។ ឬ​ច្រៀង​ទំនុកតម្កើង​ដែល​ចូលចិត្ត​អំពី​សាក្រាម៉ង់​ជាមួយ​គ្នា ហើយ​ជួយ​កូនៗ​បងប្អូន​កត់សម្គាល់​ពី​អារម្មណ៍​សុខសាន្ត​ដែល​ពួកគេ​មាន នៅពេល​ពួកគេ​គិត​អំពី​ព្រះអង្គសង្គ្រោះ ។ តើ​យើង​អាច​ស្វែងរក​អារម្មណ៍​នោះ​ដោយ​របៀប​ណា ពេល​យើង​ទទួលទាន​សាក្រាម៉ង់ ?

សម្រាប់​គំនិត​បន្ថែម សូម​មើល​ការចុះផ្សាយ​ទស្សនាវដ្តី ប្រិយមិត្ត នៅ​ខែ​នេះ ។

រូបភាព​នៃ​អាហារ​បុណ្យរំលង

The Passover Supper [ អាហារ​បុណ្យរំលង ] ដោយ ប្រាយអិន ខល

ទំព័រ​សកម្មភាព​សម្រាប់​កុមារ ៖ ពិធី​សាក្រាម៉ង់​អាច​ជួយ​ខ្ញុំ​ចងចាំ​ព្រះ​យេស៊ូវ