« ចំណេះចំណានខាងគោលលទ្ធិ ៖ នីហ្វៃទី៣ ១២:៤៨—‹ យើងចង់ឲ្យអ្នករាល់គ្នាបានល្អឥតខ្ចោះដូចជាយើង ឬដូចជាព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ ទ្រង់ល្អឥតខ្ចោះដែរ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ចំណេះចំណានខាងគោលលទ្ធិ ៖ នីហ្វៃទី៣ ១២:៤៨ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ចំណេះចំណានខាងគោលលទ្ធិ ៖ នីហ្វៃទី៣ ១២:៤៨
« យើងចង់ឲ្យអ្នករាល់គ្នាបានល្អឥតខ្ចោះដូចជាយើង ឬដូចជាព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ ទ្រង់ល្អឥតខ្ចោះដែរ »
នៅក្នុងការសិក្សារបស់អ្នកអំពី នីហ្វៃទី៣ ១២ អ្នកបានរៀនអំពីការបានល្អឥតខ្ចោះដូចជាព្រះយេស៊ូវគ្រីស្ទ និងព្រះវរបិតាសួគ៌ ។ មេរៀននេះនឹងជួយអ្នកឲ្យទន្ទេញសេចក្តីយោង និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ នីហ្វៃទី៣ ១២:៤៨ ពន្យល់អំពីគោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរនេះ និងអនុវត្តគោលការណ៍ទាំងឡាយនៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតពិតៗ ។
ការបង្កើតបរិយាកាសរៀនសូត្រដ៏សកម្ម ។នៅខណៈពេលដែលកំពុងរៀបចំមេរៀន និងមានទំនាក់ទំនងជាមួយនឹងសិស្ស សូមរកមើលរបៀបដើម្បីអញ្ជើញសិស្សឲ្យចូលរួមយ៉ាងសកម្ម ។ ឧទាហរណ៍រួមមានការអញ្ជើញសិស្សឲ្យសរសេរនៅលើក្ដារខៀន បង្ហាញអ្វីដែលពួកគេរៀនទៅដល់សិស្សក្នុងថ្នាក់ ឬជ្រើសរើសចេញពីជម្រើសសិក្សាផ្សេងៗទៀត ។ ការធ្វើដូច្នេះនឹងជួយសិស្សឲ្យចូលរួមនៅក្នុងការសិក្សា ហើយជួយពួកគេឲ្យខិតកាន់តែជិតព្រះអង្គសង្គ្រោះ ។
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យទន្ទេញ នីហ្វៃទី៣ ១២:៤៨ មុនពេលមកដល់ថ្នាក់រៀន ។ អ្នកអាចអញ្ជើញពួកគេឲ្យអនុវត្តការសូត្រព្រះគម្ពីរ ចេញពីការចងចាំទៅកាន់សមាជិកក្នុងថ្នាក់ផ្សេងទៀត ខណៈពេលដែលបានចូលមកដល់ក្នុងថ្នាក់ មិនថាក្នុងថ្នាក់រៀនដែលមានមនុស្សចូលរួមផ្ទាល់ តាមរយៈការផ្ញើសារ ឬតាមវិធីផ្សេងទៀតនោះទេ ។
សកម្មភាពរៀនសូត្រដែលអាចមាន
មេរៀនវគ្គចំណេះចំណានខាងគោលលទ្ធិនេះត្រូវបានរៀបចំឡើងដើម្បីបង្រៀនបន្ទាប់ពីមេរៀន « នីហ្វៃទី៣ ១២:១៧–៤៨ » ដែលជាមេរៀនបរិបទសម្រាប់វគ្គចំណេះចំណានខាងគោលលទ្ធិ នីហ្វៃទី៣ ១២:៤៨ ។ ប្រសិនបើមេរៀនវគ្គចំណេះចំណានខាងគោលលទ្ធិនេះត្រូវប្តូរទៅសប្តាហ៍ផ្សេង សូមប្រាកដថាមេរៀនបរិបទដែលត្រូវគ្នានេះត្រូវបានបង្រៀននៅអំឡុងសប្តាហ៍នោះផងដែរ ។
ពន្យល់ និងទន្ទេញ
នៅក្នុងអំឡុងពេលសិក្សាមេរៀនមុន អ្នកបានរៀនអំពីសេចក្តីពិតខាងក្រោម ៖ ព្រះយេស៊ូវគ្រីស្ទចង់ឲ្យពួកយើងបានល្អឥតខ្ចោះដូចទ្រង់ និងព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌ ។
សូមគិតស្រមៃថា អ្នកមានមិត្តម្នាក់ដែលជឿថា ព្រះមិនមានសេចក្តីរំពឹងទុកពីពួកយើងលើសពីការល្អនិងការគោរពអ្នកដទៃនោះទេ ។
-
តើអ្នកនឹងពន្យល់ នីហ្វៃទី៣ ១២:៤៨ តាមរបៀបដែលអាចជួយបន្ថែមដល់ការយល់ដឹងរបស់មិត្តអ្នកយ៉ាងដូចម្តេច ?
សូមពិចារណាផ្តល់ពេលវេលាដល់សិស្ស ដើម្បីសរសេរចម្លើយរបស់ពួកគេចំពោះសំណួរមុន ។ នៅពេលដែលពួកគេបញ្ចប់រួចហើយ សូមអញ្ជើញអ្នកស្ម័គ្រចិត្តពីរបីនាក់ឲ្យចែកចាយជាមួយសិស្សក្នុងថ្នាក់រៀននូវអ្វីដែលពួកគេបានសរសេរ សម្តែងតាមការសន្ទនា ឬចែកចាយចម្លើយរបស់ពួកគេជាមួយដៃគូ ។ នៅពេលសិស្សឆ្លើយ សូមប្រាកដថា ពួកគេយល់ថាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ រំពឹងថា យើងខិតខំប្រែងក្លាយឲ្យដូចជាទ្រង់ទាំងទ្វេ ភាពល្អឥតខ្ចោះ នោះអាចធ្វើទៅបានតែតាមរយៈជំនួយរបស់ព្រះអង្គសង្គ្រោះ ហើយថាដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ធ្វើឲ្យមានភាពល្អឥតខ្ចោះអាចកើតមាននាពេលអនាគត ទោះបីជាយើងមានអំពើបាបនិងកំហុសក៏ដោយ ។
ឃ្លាបទគម្ពីរគន្លឺះនេះសម្រាប់ នីហ្វៃទី៣ ១២:៤៨ គឺ « យើងចង់ឲ្យអ្នករាល់គ្នាបានល្អឥតខ្ចោះដូចជាយើង ឬដូចជាព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ ទ្រង់ល្អឥតខ្ចោះដែរ » ។ សូមប្រើវិធីសាស្រ្តខាងក្រោម ឬវិធីសាស្រ្តផ្សេងទៀតដែលអ្នកជ្រើសរើស ដើម្បីជួយឲ្យអ្នកទន្ទេញសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះ ។
សូមជ្រើសរើសវិធីសាស្រ្តណាមួយ ដើម្បីជួយដល់សិស្សឲ្យទន្ទេញឃ្លាគន្លឹះ និងឯកសារយោងសម្រាប់វគ្គនេះ ។ សកម្មភាពខាងក្រោម គឺជាឧទាហរណ៍អំពីវិធីមួយដែលអ្នកអាចធ្វើវាបាន ៖
សម្រាប់សកម្មភាព សូមឲ្យក្រដាសពាក់កណ្តាលសន្លឹកទៅសិស្សម្នាក់ៗ ហើយលើកទឹកចិត្តពួកគេឲ្យសរសេរឃ្លាទាងឡាយនៅតាមជ្រុងផ្សេងៗនៃក្រដាសរបស់ពួកគេ ។ នៅពេលដែលពួកគេសរសេរចប់នៅលើក្រដាសរបស់ពួកគេរៀងៗខ្លួនហើយ ពួកគេអាចប្តូរក្រដាសជាមួយនឹងសិស្សផ្សេងទៀត ហើយធ្វើសកម្មភាពនេះម្តងទៀត ។
សូមសរសេរ « នីហ្វៃទី ៣ ១២:៤៨ » នៅចំកណ្តាលក្រដាសមួយសន្លឹក ។ នៅជ្រុងមួយនៃទំព័រ សូមសរសេរពាក្យ « បានល្អឥតខ្ចោះ » ។ នៅជ្រុងមួយទៀត សូមសរសេរថា « ដូចជាយើង » ។ នៅជ្រុងមួយទៀត សូមសរសេរថា « ឬដូចជាព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ » ។ នៅជ្រុងចុងក្រោយ សូមសរសេរថា « ល្អឥតខ្ចោះ » ។ សូមព្យាយាមទន្ទេញឲ្យចាំនូវសេចក្តីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឺះ ដោយប៉ះជាមួយខ្មៅដៃ ឬម្រាមដៃរបស់អ្នកទៅលើឃ្លានីមួយៗតាមលំដាប់លំដោយ ដោយការចាប់ផ្តើមជាមួយនឹងសេចក្តីយោងបទគម្ពីនៅចំកណ្តាល ។ វាអាចជួយអ្នកបានដោយការនិយាយពាក្យទាំងនោះឲ្យឮៗ នៅពេលអ្នកប៉ះពាក្យទាំងនោះ ។ បន្ទាប់ពីការធ្វើដូចនេះបានពីរបីដងហើយ សូមព្យាយាមនិយាយឡើងវិញនូវសេចក្តីយោង និងឃ្លាទាំងមូលចេញពីការចងចាំនោះ ។
ការរៀនអនុវត្ត
សូមបែងចែកសិស្សជាក្រុមៗដែលនៅក្នុងមួយក្រុមៗមានគ្នាបីនាក់ ។ សូមអញ្ជើញសិស្សម្នាក់ៗឲ្យជ្រើសរើសគោលការណ៍មួយនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ( សូមមើល ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ [ ឆ្នាំ ២០២៣ ] « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » កថាខណ្ឌទី ៥–១២ ) ។ សូមឲ្យសិស្សពិនិត្យគោលការណ៍នេះដោយសង្ខេប ហើយបន្ទាប់មកពន្យល់វាទៅកាន់ក្រុមរបស់ពួកគេ ។
សូមប្រើប្រាស់សាច់រឿងខាងក្រោមនេះ ដើម្បីជួយអ្នកអនុវត្តការបង្រៀនរបស់ព្រះអង្គសង្រ្គោះនៅក្នុង នីហ្វៃទី៣ ១២:៤៨ និងគោលការណ៍ទាំងឡាយនៃការទទួលបានចំណេះដឹងខាងវវិញ្ញាណ ។
សូមផ្លាស់ប្តូរឈ្មោះ ឬផ្លាស់ប្តូរសាច់រឿងដោយសេរី ដើម្បីបំពេញទៅតាមតម្រូវការសិស្សរបស់អ្នក ។
យ៉ូហានជាយុវជនម្នាក់ដែលជឿនៅលើព្រះ ។ ប៉ុន្តែ មានទិដ្ឋភាពមួយចំនួននៃដំណឹងល្អ ដែលគាត់មិនចូលចិត្តគិតអំពី ។ ទិដ្ឋភាពមួយក្នុងចំណោមចំណុចទាំងនោះ គឺជាការដាស់តឿនរបស់ព្រះអង្គសង្រ្គោះដើម្បីបានល្អឥតខ្ចោះ ។ គាត់បានខិតខំព្យាយាមផ្លាស់ប្តូរ ហើយប្រែក្លាយឲ្យមានបុគ្គលិកលក្ខណៈកាន់តែដូចព្រះគ្រីស្ទ ប៉ុន្តែគាត់នៅតែមិនអាចធ្វើបាន ។ គាត់មានអារម្មណ៍ថា គាត់បរាជ័យរួចទៅហើយ ដូច្នេះភាពល្អឥតខ្ចោះសម្រាប់គាត់ គឺមិនអាចទៅរួចនោះទេ ។
ដើម្បីបន្ថែមភាពចម្រុះទៅក្នុងសកម្មភាពខាងក្រោម សូមពិចារណាសិក្សាផ្នែក « ធ្វើសកម្មភាពដោយសេចក្តីជំនឿ » នៃមេរៀននេះនៅក្នុងថ្នាក់ និងផ្នែកផ្សេងទៀតជាក្រុមតូចៗ ឬជាមួយដៃគូ ។ បន្ទាប់មក សិស្សអាចឆ្លើយសំណួរចុងក្រោយជាលក្ខណៈបុគ្គល ។
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយការប្រើទស្សនៈអស់កល្បជានិច្ច
ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ បង្រៀនថា នៅពេលដោះស្រាយបញ្ហាដែលពិបាក នោះយើងអាច « កំណត់សំណួរឡើងវិញ ( ដើម្បីមើលសំណួរតាមបែបខុសគ្នា ) និងពិនិត្យមើលគំនិតដោយផ្អែកទៅលើបទដ្ឋាននៃសេចក្ដីពិតរបស់ព្រះអម្ចាស់ ជាជាងការទទួលយកបរិវេណ ឬការសន្មតរបស់ពិភពលោក » ( ទំព័រ ៣ ) ។ សំណួរខាងក្រោមអាចជួយដល់ដំណើរការនេះបាន ។
-
តើអ្នកគិតថា ព្រះអម្ចាស់មានទស្សនៈអំពីភាពល្អឥតខ្ចោះខុសពីមនុស្សជាច្រើននៅក្នុងពិភពលោកដោយរបៀបណា ?
-
តើចំណេះដឹងរបស់យើងអំពីផែនការនៃសេចក្ដីសង្គ្រោះ និងដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ជួយយើងឲ្យយល់កាន់តែច្បាស់អំពីអ្វីដែលព្រះអង្គសង្គ្រោះបង្រៀននៅក្នុង នីហ្វៃទី៣ ១២:៤៨ ដោយរបៀបណា ?
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព
-
តើអ្នកអាចប្រើប្រាស់អ្វីដែលអ្នកបានរៀននៅក្នុង នីហ្វៃទី៣ ១២:៤៨ អំពីភាពល្អឥតខ្ចោះដើម្បីឆ្លើយតបទៅនឹងសេចក្តីកង្វល់របស់ យ៉ូហាន ដោយរបៀបណា ?
សូមពិចារណាអញ្ជើញសិស្សឲ្យស្វែងរកបទគម្ពីរ ឬសេចក្ដីថ្លែងការណ៍មកពីថ្នាក់ដឹកនាំសាសនាចក្រ ដែលអាចជួយយ៉ូហានយល់កាន់តែច្បាស់អំពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះនៅក្នុង នីហ្វៃទី៣ ១២:៤៨ ។ ប្រសិនបើសិស្សត្រូវការជំនួយ អ្នកអាចណែនាំបទគម្ពីរមួយចំនួនខាងក្រោមបាន ។
ក៏មានសុន្ទរកថាសន្និសីទនៅក្នុងផ្នែក « សកម្មភាពរៀនសូត្របន្ថែម » ដែលអាចមានប្រយោជន៍ផងដែរ ។
-
អេភេសូរ ៤:១១–១៣
-
តើការយល់ដឹងដែលអ្នករកឃើញអាចជួយដល់យ៉ូហាន ចំពោះបញ្ហាបារម្ភរបស់គាត់បានដោយរបៀបណា ?
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
សូមអាន កថាខណ្ឌទី ៥–៧ នៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ហើយរកមើលអ្វីដែល យ៉ូហាន អាចធ្វើសកម្មភាពដោយសេចក្ដីជំនឿបាន ។
-
តើការបង្រៀនមួយណាដែលអ្នកគិតថា អាចជួយដល់យ៉ូហានបាន ? ហេតុអ្វី ?
-
តើយ៉ូហានអាចអធិស្ឋានអំពីអ្វីខ្លះដែលនឹងជួយដល់ស្ថានភាពរបស់គាត់បាន ?
-
តើអ្នកនឹងផ្ដល់យោបល់អ្វីខ្លះដែលយ៉ូហានធ្វើដើម្បី « រស់នៅដោយសេចក្ដីជំនឿ » រហូតដល់គាត់មានការយល់ដឹងបន្ថែមទៀតអំពីសក្ដានុពលរបស់គាត់ដើម្បីបានល្អឥតខ្ចោះ ?
សូមពិចារណាឲ្យសិស្សឆ្លើយសំណួរខាងក្រោមដោយផ្ទាល់ខ្លួននៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
តើអ្វីខ្លះដែលអ្នកបានរៀននៅក្នុង នីហ្វៃទី៣ ១២:៤៨ អំពីភាពល្អឥតខ្ចោះមានឥទ្ធិពលទៅលើអារម្មណ៍ និងសកម្មភាពផ្ទាល់ខ្លួនរបស់អ្នកដោយរបៀបណា ?
ការរំឭកចំណេះចំណានខាងគោលលទ្ធិ
សូមពិចារណាគូរជាក្រដាសមួយសន្លឹកនៅលើក្ដារខៀន នីហ្វៃទី៣ ១២:៤៨ នៅចំកណ្តាល ហើយឃ្លានៅជ្រុងនីមួយៗ ដូចជាសកម្មភាពទន្ទេញចាំមាត់នៅក្នុងមេរៀននេះ ក្រោមចំណងជើង « ការពន្យល់ និងទន្ទេញ » ។ ចង្អុលទៅកាន់ឃ្លានីមួយៗតាមលំដាប់លំដោយ ហើយឲ្យសិស្សនិយាយឃ្លាដោយព្រមៗគ្នាឡើងវិញ ។ លុបឃ្លាមួយ ហើយធ្វើសកម្មភាពនេះម្តងទៀត ។ សូមបន្តលុបហើយធ្វើដដែលៗរហូតដល់ឃ្លា និងសេចក្ដីយោងបទគម្ពីរទាំងអស់បានលុបអស់ ។