នីហ្វៃទី៣ ១២:១៧–៤៨ ៖ « យើងចង់ឲ្យអ្នករាល់គ្នាបានល្អឥតខ្ចោះ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី៣ ១២:១៧–៤៨ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី៣ ១២:១៧–៤៨
« យើងចង់ឲ្យអ្នករាល់គ្នាបានល្អឥតខ្ចោះ »
ព្រះយេស៊ូវគ្រីស្ទបានបង្រៀនថា យើងគួរតែ « បានល្អឥតខ្ចោះ » ដូចជាទ្រង់ និងព្រះវរបិតាសួគ៌របស់យើងគឺទ្រង់ល្អឥតខ្ចោះ ( នីហ្វៃទី៣ ១២:៤៨ ) ។ នៅខណៈពេលដែលព្រះបញ្ញត្តិនេះអាចមានអារម្មណ៍លើសលប់ នោះវាផ្តល់នូវការយល់ដឹងដ៏មានអត្ថន័យអំពីលក្ខណៈរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ វាក៏បង្រៀនយើងថា យើងអាចប្រែក្លាយដូចជាទ្រង់បានផងដែរ ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យយល់អំពីសក្ដានុពលរបស់អ្នក ដើម្បីប្រែក្លាយជាមនុស្សល្អឥតខ្ចោះដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទរបស់យើងផងដែរ ។
ការបង្ហាញសេចក្តីស្រឡាញ់ និងការរំពឹងទុកខ្ពស់ ។ នៅពេលដែលគ្រូបង្រៀនពិតជាស្រឡាញ់សិស្សរបស់ខ្លួន នោះពួកគាត់នឹងយកចិត្តទុកដាក់ខ្លាំងអំពីការរីកចម្រើន និងជោគជ័យរបស់ពួកគេ ដើម្បីបំពេញចិត្តជាមួយនឹងការខិតខំប្រឹងប្រែងតិចតួច ។ សូមលើកទឹកចិត្តសិស្សរបស់អ្នកដោយសេចក្ដីស្រឡាញ់ឲ្យឈានដល់សក្តានុពលរបស់ពួកគេនៅក្នុងនាមជាអ្នកសិក្សា និងជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ។
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យសិក្សានៅក្នុងកថាខណ្ឌទីមួយនៅក្រោមផ្នែក « ល្អឥតខ្ចោះ » នៅក្នុងសេចក្តី ណែនាំដល់បទគម្ពីរទាំងឡាយ ហើយមករៀនដោយរៀបចំខ្លួនដើម្បីចែកចាយអ្វីដែលពួកគេរកឃើញថាមានអត្ថន័យបំផុតអំពីនិយមន័យនេះ និងអំពីមូលហេតុ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ចំណាំ ៖ ទោះបីជាមេរៀននេះនិយាយអំពីចំណុចមួយចំនួនអំពីក្រឹត្យវិន័យជាន់ខ្ពស់ដែលព្រះយេស៊ូវបានបង្រៀននៅក្នុង ខទី ១៧–៤៧ ក៏ដោយ ក៏គោលបំណងសំខាន់នៃមេរៀននេះ គឺដើម្បីជួយសិស្សឲ្យយល់អំពីសេចក្តីពិតដែលបានបង្រៀននៅក្នុងវគ្គចំណេះចំណានខាងគោលលទ្ធិ នីហ្វៃទី៣ ១២:៤៨ ។ ប្រសិនបើវាល្អបំផុតសម្រាប់សិស្សរបស់អ្នកដើម្បីចំណាយពេលបន្ថែមទៀតដើម្បីសិក្សាអំពីទិដ្ឋភាពនៃក្រឹត្យវិន័យជាន់ខ្ពស់ សូមចំណាយពេលពីរថ្ងៃ ដើម្បីសិក្សាទៅលើឯកសារនៅក្នុងមេរៀននេះ ហើយជំនួសមេរៀននៅពេលខាងមុខ ។
មានគំនិតមួយចំនួននៅក្នុងផ្នែក « សកម្មភាពរៀនសូត្របន្ថែម » ដែលអាចមានប្រយោជន៍ក្នុងការបង្រៀនពីទិដ្ឋភាពផ្សេងទៀតអំពីក្រឹត្យវិន័យជាន់ខ្ពស់ ។
សក្តានុពលរបស់អ្នក
សូមបង្ហាញរូបភាពខាងក្រោម ឬរូបភាពផ្សេងទៀតដែលបង្ហាញអំពីអ្វីមួយដែលមិនទាន់ត្រូវបានអភិវឌ្ឍន៍ឲ្យបានពេញលេញនៅឡើយ ។
-
តើអ្វីៗនីមួយៗទាំងនេះប្រែក្លាយជាអ្វី នៅពេលដែលវាអភិវឌ្ឍន៍ពេញលក្ខណៈ ?
-
តើពួកគេត្រូវការអ្វីខ្លះ ដើម្បីអាចឈានទៅដល់សក្តានុពលរបស់ពួកគេ ?
-
តើអ្វីទៅជាសក្តានុពលរបស់បុត្រម្នាក់ៗនៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ?
-
តើការយល់អំពីសក្តានុពលដ៏ទេវភាពរបស់អ្នកមានឥទ្ធិពលតៅលើការសម្រេចចិត្តរបស់អ្នកដោយរបៀបណា ? តើវាមានឥទ្ធិពលទៅលើរបៀបដែលអ្នកគិតអំពីខ្លួនឯងដោយរបៀបណា ?
នៅខណៈពេលដែលអ្នកសិក្សាមេរៀននៅថ្ងៃនេះសូមគិតអំពីការរីកចម្រើននិងការរៀនសូត្រនៅក្នុងជីវិតរបស់អ្នកដល់កម្រិតណាហើយ និងតើមានអ្វីខ្លះដែលអ្នកនៅតែអាចប្រែក្លាយដូចជាទ្រង់បានតាមរយៈជំនួយមកពីព្រះ ។
ការអញ្ជើញរបស់ព្រះអង្គសង្គ្រោះ ដើម្បីអាចសម្រេចបានដោយឈានទៅដល់សក្តានុពលរបស់យើង ។
នៅក្នុង នីហ្វៃទី៣ ១២:១៧–៤៧ព្រះយេស៊ូវបានចែកចាយគំរូមួយចំនួនអំពីក្រឹត្យវិន័យរបស់លោកម៉ូសេជាមួយនឹងព្រះគម្ពីរមរមន ។ លោកបានធ្វើតាមគំរូនីមួយៗដោយមានការពន្យល់អំពីក្រឹត្យវិន័យដ៏ខ្ពស់ជាង ឬការអញ្ជើញឲ្យរស់នៅក្នុងសេចក្តីសុចរិតកម្រិតខ្ពស់ ដែលអាចជួយយើងឲ្យយល់បានកាន់តែច្បាស់អំពីអ្វីដែលទ្រង់ និងព្រះវរបិតាសួគ៌ចង់ឲ្យយើងប្រែក្លាយទៅជា ។
ដើម្បីមើលឃើញគំរូនៃក្រឹត្យវិន័យដ៏ខ្ពស់ជាងដែលព្រះយេស៊ូវបានបង្រៀន អ្នកអាចបែងចែកថ្នាក់ទៅជាបីក្រុម ហើយចាត់តាំងក្រុមនីមួយៗនូវបណ្តុំគម្ពីរខាងក្រោមដើម្បីអាន នីហ្វៃទី៣ ១២:២១–២២, ២៧–២៩ និង ៣៨-៤២ ដោយស្វែងរករបៀបដែលព្រះអង្គសង្គ្រោះអញ្ជើញពួកយើងឲ្យមកដើម្បីរីកចម្រើនឆ្ពោះទៅដល់នូវ សក្តានុពលរបស់យើង ។ សូមអញ្ជើញសិស្សឲ្យចែកចាយអំពីរបៀបដែលព្រះអង្គសង្គ្រោះអញ្ជើញយើងនៅក្នុងខគម្ពីរទាំងនេះដើម្បីរស់នៅក្នុងសេចក្តីសុចរិតកម្រិតខ្ពស់ ។ អ្នកអាចជួយសិស្សគិតអំពីគំរូនៃរបៀបគោរពប្រតិបត្តិតាមក្រឹត្យវិន័យទាំងនេះនៅក្នុងជំនាន់របស់យើង ។
-
តើមានរបៀបណាខ្លះដែលការបង្រៀនទាំងនេះអាចជួយដល់ពួកយើងឲ្យក្លាយដូចជាព្រះវរបិតាសួគ៌និងព្រះយេស៊ូវគ្រីស្ទបាន ?
សូមអាន នីហ្វៃទី៣ ១២:៤៨ ដោយស្វែងរកសក្តានុពលដ៏ពេញលេញដែលព្រះយេស៊ូវគ្រីស្ទទ្រង់ជ្រាបនៅក្នុងចំណោមយើងម្នាក់ៗ ។
នីហ្វៃទី៣ ១២:៤៨ គឺជាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ សូមពិចារណាគូសចំណាំវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិតាមរបៀបដែលងាយចំណាំ ដើម្បីអ្នកអាចងាយរកវាឃើញ ។ អ្នកនឹងមានឱកាសនៅក្នុងមេរៀនបន្ទាប់ដើម្បីអនុវត្តតាមគោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរនេះចំពោះសំណួរ ឬស្ថានភាពមួយ ។
ខគម្ពីរនេះបង្រៀនថា ព្រះយេស៊ូវគ្រីស្ទមានព្រះទ័យចង់ឲ្យយើងបានល្អឥតខ្ចោះដូចទ្រង់និងព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌ ។
សូមពិចារណាឲ្យសិស្សសរសេរចម្លើយនៅសំណួរទីមួយខាងក្រោមនៅលើសន្លឹកក្រដាស ហើយបន្ទាប់មកប្រមូលក្រដាសនោះមក ។ អ្នកអាចអានសំណួរឬកង្វល់មួយចំនួនរបស់ពួកគេនៅចុងបញ្ចប់នៃមេរៀន ហើយឲ្យសិស្សឆ្លើយទៅតាមអ្វីដែលពួកគេបានរៀន ។
-
តើអ្នកគិតថាមនុស្សប្រហែលជាមានសំណួរ ឬកង្វល់អ្វីខ្លះអំពីការបង្រៀននេះ ? ហេតុអ្វី ?
-
តើអ្វីខ្លះដែលធ្វើឲ្យអ្នកមានសេចក្តីសង្ឃឹមឬទំនុកចិត្តថា ការក្លាយដូចជាព្រះវរបិតាសួគ៌និងព្រះយេស៊ូវគ្រីស្ទ គឺអាចធ្វើទៅបាន ?
-
តើសេចក្ដីពិតនេះអាចនឹងទាក់ទងរូបភាពនៅខាងដើមមេរៀននេះដោយបៀបណា ?
សេចក្ដីស្រឡាញ់ដ៏ឥតខ្ចោះរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ
ការបានល្អឥតខ្ចោះ គឺជាការបានដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ ក្រឹត្យវិន័យដ៏ខ្ពស់ជាងដែលព្រះយេស៊ូវបានបង្រៀននៅក្នុងជំពូកនេះអាចជួយយើងយល់អំពីចរិកលក្ខណៈ និងលក្ខណៈរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ នៅពេលដែលយើងយល់កាន់តែច្បាស់អំពីទ្រង់ទាំងទ្វេ យើងអាចខិតខំប្រឹងប្រែងធ្វើដូចទ្រង់ទាំងទ្វេ ហើយទទួលបានសេចក្តីសង្ឃឹមថាទ្រង់ទាំងទ្វេនឹងជួយយើងដោយអត់ធ្មត់ នៅពេលយើងព្យាយាមរីកចម្រើន ។
សូមអាន នីហ្វៃទី៣ ១២:៤៣–៤៥ និងសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដោយស្វែងរកអ្វីដែលពួកលោកបង្រៀនអំពីព្រះវរបិតាសួគ៌ និងសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទ ។
ដោយភាពពុំល្អឥតខ្ចោះជាច្រើន របស់ខ្ញុំ ខ្ញុំមានអំណរគុណដែលដឹងថា យ៉ាងហោចណាស់ព្រះល្អឥតខ្ចោះ—ឧទាហរណ៍ យ៉ាងហោចណាស់ទ្រង់អាចស្រឡាញ់មារសត្រូវរបស់ទ្រង់ ដោយសារតែជាញឹកញាប់ « មនុស្សខាងសាច់ឈាម » ទាំងប្រុស និងស្រី ទាំងអ្នក និងខ្ញុំ ពេលខ្លះយើងគឺជាមារសត្រូវនោះ ។ ខ្ញុំមានអំណរគុណដែលយ៉ាងហោចណាស់ ព្រះអាចប្រទានពរដល់អស់អ្នកដែលធ្វើទុក្ខបៀតបៀនទ្រង់ ដោយសារយើង ទាំងអស់ គ្នា ក៏បានធ្វើទុក្ខបៀតបៀនទ្រង់ពេលខ្លះដែរ ទោះចង់ឬមិនចង់ក្ដី ។ ( ជែហ្វ្រី អ័រ ហូឡិន « Be Ye Therefore Perfect—Eventually » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៤១ )
-
តើហេតុអ្វីបានជាវាជាការលួងលោមនៅក្នុងការដឹងថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្រឡាញ់សត្រូវរបស់ទ្រង់ទាំងទ្វេ ហើយសូម្បីតែប្រទានពរដល់អស់អ្នកដែលបានប្រើប្រាស់ទ្រង់ទាំងទ្វេផងដែរ ?
-
តើសេចក្ដីស្រឡាញ់ ការជួយ និងការអត់ធ្មត់របស់ទ្រង់ទាំងទ្វេអាចផ្ដល់សេចក្ដីសង្ឃឹមដល់អ្នកនៅថ្ងៃណាមួយដើម្បីសម្រេចបានភាពល្អឥតខ្ចោះដោយរបៀបណា ?
ភាពល្អឥតខ្ចោះ គឺជាដំណើរការដែលអាចធ្វើទៅបានតែតាមរយៈព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ
វាជារឿងធម្មតាទេក្នុងការងឿងឆ្ងល់ ថាតើការបានល្អឥតខ្ចោះនឹងធ្វើទៅរួចដែរឬទេនោះ ។ ប្រសិនបើយើងត្រូវសម្រេចឲ្យបាននូវភាពល្អឥតខ្ចោះដោយខ្លួនឯង ឬប្រសិនបើយើងត្រូវសម្រេចនៅក្នុងជីវិតរមែងស្លាប់របស់យើង នោះវាមិនអាចទៅរួចនោះទេ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៧៦:៦៩–៧០ និង មរ៉ូណៃ ១០:៣២–៣៣ ដោយស្វែងយល់ពីអ្វីដែលធ្វើឲ្យយើងបានល្អឥតខ្ចោះ ។ សូមពិចារណាធ្វើសេចក្តីយោងឆ្លងវគ្គបទគម្ពីរទាំងនេះជាមួយ នីហ្វៃទី៣ ១២:៤៨ ។
-
តើមានអ្វីខ្លះដែលធ្វើឲ្យអ្នកទាំងអស់នោះបានល្អឥតខ្ចោះនៅទីបំផុត ?
ប្រសិនបើសិស្សមានការពិបាកនៅក្នុងឆ្លើយសំណួរពីមុន សូមពន្យល់ពួកគេឲ្យបានច្បាស់ថា មានតែតាមរយៈព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះដែលយើងអាចបានល្អឥតខ្ចោះបាន ។ ប្រសិនបើគ្មានទ្រង់ទេ នោះយើងមិនអាចធ្វើបានឡើយ ។ នៅពេលយើងប្រែចិត្តជារៀងរាល់ថ្ងៃ ហើយខិតខំឲ្យមានការរីកចម្រើនខាងវិញ្ញាណជានិច្ច នោះយើងកំពុងតែបានល្អឥតខ្ចោះនៅក្នុងព្រះគ្រីស្ទហើយ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៩៣:១១–១៣ ហើយរកមើលមានចំណុចអ្វីខ្លះដែលខគម្ពីរទាំងនោះបន្ថែមឲ្យយើងកាន់តែយល់ដឹងអំពីភាពល្អឥតខ្ចោះរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
តើហេតុអ្វីបានជា វាមានសារៈសំខាន់ក្នុងការយល់ដឹងច្បាស់ថាសូម្បីតែភាពល្អឥតខ្ចោះរបស់ព្រះយេស៊ូវគ្រីស្ទ ក៏ជាដំណើរការមួយដែរ ?
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនដូចខាងក្រោមនេះអំពីនិយមន័យ និងដំណើរការនៃភាពល្អឥតខ្ចោះ ៖
សូមកត់ចំណាំថា ពាក្យ [ ល្អឥតខ្ចោះ ] ពុំមានន័យថា « គ្មានកំហុស » នោះទេ ។…
យើងពុំចាំបាច់ស្រងាកចិត្តទេ បើកិច្ចខិតខំដ៏ខ្លាំងបំផុតរបស់យើងទៅកាន់ភាពល្អឥតខ្ចោះ នៅក្នុងពេលនេះមើលទៅហាក់ដូចជា [ លំបាក ] ក្រៃលែង ឬគ្មានទីបញ្ចប់នោះ ។ ភាពឥតខ្ចោះពុំទាន់អាចកើតឡើងបានទេ ។ មានតែបន្ទាប់ពីដំណើររស់ឡើងវិញ និងតាមរយៈព្រះអម្ចាស់ប៉ុណ្ណោះ ទើបភាពល្អឥតខ្ចោះបានពេញលេញ ។ វារង់ចាំសម្រាប់អស់អ្នកដែលស្រឡាញ់ទ្រង់ ហើយរក្សាបទបញ្ញត្តិរបស់ទ្រង់ ។ ( រ័សុល អិម ណិលសុន « Perfection Pending » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ៨៨ )
-
តើសេចក្តីថ្លែងការណ៍នេះបន្ថែមអ្វីខ្លះដល់ការយល់ដឹងរបស់អ្នកអំពីភាពល្អឥតខ្ចោះ ?
នៅផ្នែកចុងក្រោយនៃមេរៀននេះទុកឱកាសឲ្យសិស្សបង្ហាញអំពីការយល់ដឹងរបស់ពួកគេអំពីសក្តានុពលរបស់យើង ដើម្បីបានល្អឥតខ្ចោះដូចជាព្រះ ។
របៀបមួយដើម្បីធ្វើបែបនេះ គឺត្រូវអានសំណួរនិងកង្វល់មួយចំនួនដែលសិស្សបានសរសេរពីមុននៅក្នុងមេរៀននេះ ។ សូមទុកពេលឲ្យសិស្សចែកចាយអំពីអ្វីដែលពួកគេបានរៀន ដែលអាចយកមកអនុវត្តចំពោះសំណួរ ឬកង្វល់នីមួយៗ ។
សូមស្រមៃថា អ្នកត្រូវបានសុំឲ្យផ្តល់គំនិតយោបល់ខាងវិញ្ញាណពីរទៅបីនាទីនៅក្នុងសកម្មភាពយុវវ័យរបស់អ្នកនៅពេលក្រោយ ។ ថ្នាក់ដឹកនាំរបស់អ្នកសុំឲ្យអ្នកចែកចាយគំនិតរបស់អ្នកអំពីមូលហេតុដែលការបង្រៀននៅក្នុង នីហ្វៃទី៣ ១២:៤៨ គួរផ្តល់សេចក្តីសង្ឃឹមដល់យើង ។ សរសេរគំនិតរបស់អ្នក ។ សូមបញ្ចូលចម្លើយរបស់អ្នកចំពោះសំណួរខាងក្រោម ៖
-
តើការបានល្អឥតខ្ចោះមានន័យយ៉ាងណា ? តើវាមានន័យដូចម្ដេចទៅ ?
-
តើអ្វីដែលអ្នកដឹងអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ផ្តល់សេចក្តីសង្ឃឹមដល់អ្នកដើម្បីប្រែក្លាយដូចជាទ្រង់ទាំងទ្វេដោយរបៀបណា ?
សូមពិចារណាចែកចាយទីបន្ទាល់របស់អ្នកអំពីអត្តសញ្ញាណរបស់សិស្សម្នាក់ៗនៅក្នុងនាមជាបុត្ររបស់ព្រះ និងសក្តានុពលដែលពួកគេមានដើម្បីប្រែក្លាយដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្របតាមពេលវេលា និងដោយមានជំនួយរបស់ទ្រង់ទាំងទ្វេ ។