2025
ក្រដាស « មិន​អាច​ទៅ​រួច »
ខែមករា ឆ្នាំ២០២៥


ក្រដាស « មិន​អាច​ទៅ​រួច »

ក្រដាស « មិន​អាច​ទៅ​រួច »

ទាញ​យក​ឯកសារ PDF

ខ្ញុំ​អាច​កាត់​ប្រលោះ​មួយ​លើ​ក្រដាស​ធម្មតា​ដែល​ធំ​ល្មម ដើម្បី​ឈាន​ជើង​ចូល​ប្រលោះ​នោះ ។ មិន​ជឿ​ខ្ញុំ​មែនទេ ? គិតថា​វា​មិន​អាច​ទៅ​រួច​មែនទេ ? ខ្ញុំ​សន្យា​ថា គ្មាន​ល្បិច​អី​ទេ ។ បងប្អូន​អាច​ប្រើ​មេរៀន​ដែល​ប្រើ​សម្ភារ​នេះ​ដើម្បី​បង្រៀន​ថ្នាក់​របស់​បងប្អូន កូរ៉ុម ឬ​គ្រួសារ​របស់​បងប្អូន​អំពី​ការទុកចិត្ត​លើ​ព្រះ នៅពេល​ដែល​បងប្អូន​មាន​សំណួរ—សូម្បីតែ​សំណួរ​នោះ « មិន​អាច​ទៅ​រួច » ។

  1. សូម​សួរ​ក្រុម​របស់​បងប្អូន តើ​ពួកគេ​ជឿ​ថា បងប្អូន​អាច​កាត់​ប្រលោះ​មួយ​នៅលើ​ក្រដាស​ដែល​ធំ​ល្មម ដើម្បី​ឲ្យ​មនុស្ស​ម្នាក់​អាច​ចូល​ប្រលោះ​នោះ​បាន ។ ​វា​ទំនង​ជាមាន​អ្នកខ្លះ​មិន​ជឿ​បងប្អូន​នោះ​ទេ ។

  2. សូមអាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៣–២៥ ។ សូម​ពន្យល់​ថា មនុស្ស​ជា​ច្រើន​មិន​ជឿ​ថា វា​អាច​ទៅ​រួច​ទេ​ដែល យ៉ូសែប ស្ម៊ីធ បាន​ឃើញ​ការនិមិត្ត​មួយ​នោះ ។ ប៉ុន្តែ​លោក​បាន​ដឹង​ថា វា​គឺជា​ការពិត ។

  3. ដល់ពេល​ដើម្បី​កាត់​ប្រលោះ​នោះ​ហើយ !

    • សូម​បត់​ក្រដាស​ជា​ពាក់​កណ្តាល​តាម​បន្ទាត់​ផ្ដេក ។

    • ចាប់ផ្ដើម​កាត់​លើ​កន្លែងបត់ ធ្វើ​ការកាត់​បញ្ឈរ​នៅ​ចុង​ក្រដាស​នីមួយៗ ប៉ុន្តែ​ឈប់​មុន​ពេល​ទៅ​ដល់​គែម ។

    • បង្វិល​ចុះ​ឡើង ពី​ផ្នែក​ម្ខាង​ទៅ​ម្ខាង​ទៀត បន្ត​កាត់​ឆ្នូត​បញ្ឈរ​លើ​ក្រដាស ( ដោយ​មិន​កាត់​ដល់​ចុង​ក្រដាស​ទេ ! ) ។

    • រំលង​ឆ្នូត​នៅ​គែម​ទាំង​ពីរ កាត់​តាម​ស្នាម​បត់​របស់​ក្រដាស ។

    • បើក​វា​ឡើង រួចរាល់​ហើយ—មាន​ប្រលោះ​ធំ​ល្មម​ដើម្បី​ចូល​ចុះ !

  4. ពិភាក្សា ពី​របៀប​ដែល​អ្វី​មួយ​ច្របូកច្របល់ ឬ​មើលទៅ​មិន​អាច​ទៅ​រួច តែ​មិនមែន​មានន័យ​ថា វា​មិនពិត​នោះទេ ។ យ៉ូសែប ស្ម៊ីធ ពិត​ជា​បាន​ឃើញ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​មែន ។

ប្រហែល​ជា​មាន​ពេល​ខ្លះ​ដែល​សេចក្ដី​ជំនឿ​របស់​បងប្អូន​ត្រូវបាន​ជំទាស់​ដោយ​អ្នកដទៃ​ទៀត ឬ​បងប្អូន​ជួប​នឹង​សំណួរ​ដែល​ច្របូកច្របល់ ។ ពេល​រឿង​នេះ​កើត​ឡើង សូម​គិត​អំពី​ក្រដាស « មិន​អាច​ទៅ​រួច » ។ សូម​សម្រេច​ចិត្ត​ទុកចិត្ត​ព្រះ ហើយ​បែរ​ទៅ​រក​ទ្រង់ និង​ប្រភព​ល្អៗ​ផ្សេងទៀត ដើម្បី​បាន​ចម្លើយ ។

« សេចក្ដី​ជំនឿ​គឺ​ត្រូវ​សង្ឃឹម​លើ​ការណ៍​ដែល​មើល​ពុំ​ឃើញ តែ​ពិត ។ … សូម​សង្ស័យ​មន្ទិល​អ្នក​ពី​មុន​សង្ស័យ​សេចក្ដី​ជំនឿ​អ្នក » ។

កំណត់​ចំណាំ

  1. ឌៀថើរ អេហ្វ អុជដូហ្វ « Come, ​Join with Us » សន្និសីទ​ទូទៅ ខែ​តុលា ឆ្នាំ​២០១៣ ( EnsignLiahona ខែវិច្ឆិកា ឆ្នាំ២០១៣ ទំព័រ២៣ ) ។