តន្ត្រី​យុវវ័យ
ខ្ញុំត្រូវការកម្លាំងទ្រង់


7

ខ្ញុំត្រូវការកម្លាំងទ្រង់

១. ជួនកាលខ្ញុំជាប់ផុងក្នុងអន្លុងជីវិត

វិបត្តិរួមរឹតពេញដើមទ្រូង ។

អ្វីគ្រប់យ៉ាងហាក់រលាយបាត់សូន្យសុង

ខ្ញុំត្រូវការព្រះគុណទ្រង់ ។

បង្រៀនខ្ញុំឲ្យដើរឲ្យឡើង

និងឲ្យចេះស្រឡាញ់

ឲ្យបានសេរី ។

[Chorus]

ខ្ញុំត្រូវការទ្រង់

ព្រោះខ្ញុំពុំអាចរែកបន្ទុករួច

ដោយខ្លួនឯងទេ

ខ្ញុំត្រូវការព្រះចេស្ដាមកពីទ្រង់។

ខ្ញុំត្រូវការទ្រង់ ក្ដីស្រឡាញ់នៃទ្រង់

ដើម្បីចេញពីភាពងងឹត ។

ខ្ញុំត្រូវការទ្រង់ ។

២. េលខ្ញុំអធិស្ឋាន ទ្រង់បានយាងមកជិត

គ្មានអ្វីមកបាំងបិទផ្លូវខ្ញុំឡើយ

ទ្រង់ក៏បានកម្សាន្តចិត្តខ្ញុំមិនឲ្យភ័យភិត

នោះពិតជាអ្វីខ្ញុំត្រូវការ ។

បង្រៀនឲ្យខ្ញុំដើរឲ្យឡើង

និងឲ្យចេះស្រឡាញ់

ឲ្យបានសេរី ។

[Chorus]

ខ្ញុំត្រូវការទ្រង់

ព្រោះខ្ញុំពុំអាចរែកបន្ទុករួច

ដោយខ្លួនឯងទេ

ខ្ញុំត្រូវការព្រះចេស្ដាមកពីទ្រង់។

ខ្ញុំត្រូវការទ្រង់ ក្ដីស្រឡាញ់នៃទ្រង់

ដើម្បីចេញពីភាពងងឹត ។

ខ្ញុំត្រូវការទ្រង់ ។

ទ្រង់ធ្វើឲ្យខ្ញុំល្អជាងដែលខ្ញុំអាចធ្វើខ្លួនឯង

បើខ្ញុំធ្វើអ្វីគ្រប់យ៉ាងតាមដែលខ្ញុំតែងតែធ្វើ

នឹងមិនស្គាល់ក្ដីស្នេហ៍ទ្រង់

ខ្ញុំពុំចង់រស់នៅបែបនោះឡើយ ។

[Chorus]

ខ្ញុំត្រូវការទ្រង់

ព្រោះខ្ញុំពុំអាចរែកបន្ទុករួច

ដោយខ្លួនឯងទេ

ខ្ញុំត្រូវការព្រះចេស្ដាមកពីទ្រង់។

ខ្ញុំត្រូវការទ្រង់ ក្ដីស្រឡាញ់នៃទ្រង់

ដើម្បីចេញពីភាពងងឹត ។

ខ្ញុំត្រូវការទ្រង់ ។

និពន្ធបទភ្លេង និងទំនុកច្រៀង ដោយ នីខ ដេយ៍ និងមៃសាន គូមេន

Arranged by Gavin McMahan, Mitch Davis, and Todd Trần

Produced by Mitch Davis and Todd Trần

Artist: ប៊ូ រ៉ាឌីន (Bou Radin)

© 2024 by Intellectual Reserve, Inc. All rights reserved. បទចម្រៀងនេះ អាចថតចម្លងប្រើប្រាស់បន្ទាប់បន្សំនៅក្នុងព្រះវិហារ ឬនៅក្នុងគេហដ្ឋានដែលពុំមានលក្ខណៈជាពាណិជ្ជកម្ម ។ សេចក្តីជូនដំណឹងនេះត្រូវភ្ជាប់នៅលើសំណៅថតចម្លងនីមួយៗ ។