តន្ត្រី​យុវវ័យ
កិច្ចការទ្រង់


5

កិច្ចការទ្រង់

១. ខ្ញុំជាបុត្រាសំណព្វនៃព្រះ

នោះទ្រង់មានកិច្ចការមួយឲ្យខ្ញុំធ្វើ ។

ខ្ញុំនឹងជម្រះនូវរាល់បញ្ហា

ធ្វើជាអ្នកការពារក្តីពិតដ៏អស្ចារ្យ ។

ដោយអស់ពីចិត្តគំនិត

និងកម្លាំងខ្ញុំ

ខ្ញុំនឹងមិនភ្លេចសច្ចាដែលខ្ញុំបានធ្វើ ។

[Chorus]

ខ្ញុំនឹងរៀបចំឲ្យបានដូចទ្រង់

ទាំងវាចា និងការរស់នៅខ្ញុំ ។

ខ្ញុំយកទ្រង់ជាធំដោយពុំសង្ស័យអ្វីឡើយ ។

ខ្ញុំនឹងរៀបចំលោកិយសម្រាប់

សម្រាប់ថ្ងៃទ្រង់យាងមកម្ដងទៀត ។

ខ្ញុំនឹងចេញទៅបម្រើតាមសំណើររបស់ទ្រង់ ។

ខ្ញុំធ្វើកិច្ចការទ្រង់ ។

ខ្ញុំធ្វើកិច្ចការទ្រង់ ។

២. ខ្ញុំឲ្យទ្រង់ព្យាបាលដួងចិត្ត

ទម្លាក់បន្ទុកនៅនឹងព្រះបាទាទ្រង់

ខ្ញុំនឹងឈរនៅលើកំពូលភ្នំ

ធ្វើជាពន្លឺបំភ្លឺដល់មនុស្សទាំងអស់ ។

[Chorus]

ខ្ញុំនឹងរៀបចំឲ្យបានដូចទ្រង់

ទាំងវាចា និងការរស់នៅខ្ញុំ ។

ខ្ញុំយកទ្រង់ជាធំដោយពុំសង្ស័យអ្វីឡើយ ។

ខ្ញុំនឹងរៀបចំលោកិយសម្រាប់

សម្រាប់ថ្ងៃទ្រង់យាងមកម្ដងទៀត ។

ខ្ញុំនឹងចេញទៅបម្រើតាមសំណើររបស់ទ្រង់ ។

ខ្ញុំធ្វើកិច្ចការទ្រង់ ។

ខ្ញុំធ្វើកិច្ចការទ្រង់ ។

[Chorus]

ខ្ញុំនឹងរៀបចំឲ្យបានដូចទ្រង់

ទាំងវាចា និងការរស់នៅខ្ញុំ ។

ខ្ញុំយកទ្រង់ជាធំដោយពុំសង្ស័យអ្វីឡើយ ។

ខ្ញុំនឹងរៀបចំលោកិយសម្រាប់

សម្រាប់ថ្ងៃទ្រង់យាងមកម្ដងទៀត ។

ខ្ញុំនឹងចេញទៅបម្រើតាមបង្គាប់របស់ទ្រង់ ។

ខ្ញុំធ្វើកិច្ចការទ្រង់ ។

ខ្ញុំធ្វើកិច្ចការទ្រង់ ។

និពន្ធ​បទភ្លេង និង​ទំនុកច្រៀង ដោយ នីខ ដេយ៍ និង​មៃសាន គូមេន

Arranged by Connor Austin, Mitch Davis, Nik Day, and Todd Trần

Produced by Mitch Davis and Todd Trần

Artist: ប៊ូ រ៉ាឌីន (Bou Radin)

© 2024 by Intellectual Reserve, Inc. All rights reserved. បទចម្រៀងនេះ អាចថតចម្លងប្រើប្រាស់បន្ទាប់បន្សំនៅក្នុងព្រះវិហារ ឬនៅក្នុងគេហដ្ឋានដែលពុំមានលក្ខណៈជាពាណិជ្ជកម្ម ។ សេចក្តីជូនដំណឹងនេះត្រូវភ្ជាប់នៅលើសំណៅថតចម្លងនីមួយៗ ។