2
ចូរកុំសង្ស័យឡើយ
១. ជួនកាលមនុស្សយើងពុំជឿលើជំនឿទេ—
ជីវិតមិនថិតថេរ
ចប់ត្រឹមក្ដីស្លាប់ ។
តើអ្នកពន្យល់យ៉ាងណាទៅអំពីគំនិត
ដែលធ្លាប់មានក្នុងចិត្ត
ម្ដងហើយម្ដងទៀតបាន ?
តែអ្នកដឹងហើយថាមានអង្គដ៏មហិមា—
ទោះបីមានចិត្តសង្ស័យកុំរុញរា ។
[Chorus]
កុំសង្ស័យ ។
តោងជំនឿឲ្យជាប់ ។
ត្រូវរឹងមាំ
សម្រាប់ថ្ងៃថ្មី ។
ចូរកុំភិតភ័យតែត្រូវជឿ
នោះអ្នកនឹងបានឃើញអព្ភូតហេតុពិត ។
ព្រោះអ្នកនៅកន្លែងត្រឹមត្រូវ។
កុំសង្ស័យ ។
២. េលខ្លះពួកយើងចង់ដឹងរឿងគ្រប់យ៉ាងទាំងអស់
ព្រោះតែមានចម្ងល់ ។
ព្រោះតែចង់យល់
យើងមកផែនដីដើម្បីរៀនចេះទុកចិត្តលើទ្រង់
ឲ្យកាន់តែឧត្តម
ជឿផែនការទ្រង់ ។
តែអ្នកដឹងហើយថាមានអង្គដ៏មហិមា—
ទោះបីមានចិត្តសង្ស័យកុំរុញរា ។
[Chorus]
កុំសង្ស័យ ។
តោងជំនឿឲ្យជាប់ ។
ត្រូវរឹងមាំ
សម្រាប់ថ្ងៃថ្មី ។
ចូរកុំភិតភ័យតែត្រូវជឿ
នោះអ្នកនឹងបានឃើញអព្ភូតហេតុពិត ។
ព្រោះអ្នកនៅកន្លែងត្រឹមត្រូវ។
កុំសង្ស័យ ។
ថ្ងៃមួយអ្នកនឹងដឹងគ្រប់យ៉ាងដូចជាទ្រង់
ហើយពុំចង់សួរទ្រង់ម្ដងទៀតឡើយ ។
ទំរាំដល់ពេលនោះ
[Chorus]
កុំសង្ស័យ ។
តោងជំនឿឲ្យជាប់ ។
ត្រូវរឹងមាំ
សម្រាប់ថ្ងៃថ្មី ។
ចូរកុំភិតភ័យតែត្រូវជឿ
នោះអ្នកនឹងបានឃើញអព្ភូតហេតុពិត ។
ព្រោះអ្នកនៅកន្លែងត្រឹមត្រូវ។
កុំសង្ស័យ ។
និពន្ធបទភ្លេង និងទំនុកច្រៀង ដោយ នីខ ដេយ៍
Arranged by Mitch Davis and Todd Trần
Produced by Mitch Davis and Todd Trần
Artist: ប៊ូ រ៉ាឌីន (Bou Radin)
© 2024 by Intellectual Reserve, Inc. All rights reserved. បទចម្រៀងនេះ អាចថតចម្លងប្រើប្រាស់បន្ទាប់បន្សំនៅក្នុងព្រះវិហារ ឬនៅក្នុងគេហដ្ឋានដែលពុំមានលក្ខណៈជាពាណិជ្ជកម្មឡើយ ។ សេចក្តីជូនដំណឹងនេះត្រូវបិទនៅលើសំណៅថតចម្លងនីមួយៗ ។