ថ្នាក់​សិក្ខាសាលា
ម៉ូសេ ៧:២២–៤៧—ការនិមិត្ត​របស់​ហេណុក


« ម៉ូសេ ៧:២២–៤៧—ការនិមិត្ត​របស់​ហេណុក » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់​សម្រាប់​សិស្ស​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ​២០២៦ )

ការនិមិត្ត​របស់​ហេណុក

ម៉ូសេ ៧ ៖ មេរៀន​ទី ១៧

ម៉ូសេ ៧:២២–៤៧

ការនិមិត្ត​របស់​ហេណុក

សូម​មើល « ការសិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

ពេលខ្លះ យើង​មើលឃើញ​គំនូរ​របស់​ព្រះ​ដែល​គង់​នៅលើ​បល្ល័ង្ក​មួយ ។ ការគិត​អំពី​ទ្រង់​តាម​របៀប​នោះ អាច​គួរឲ្យ​ខ្លាច​បន្ដិច ។ ចុះបើ​ព្រះ​ដូចជា​ឪពុក ឬ​ម្ដាយ​ដែល​ខ្វល់ខ្វាយ​ចិត្ត ដែល​នៅដល់​យប់​ជ្រៅ ចាំ​មើល​ផ្លូវ​កូន សង្ឃឹម និង​រង់ចាំ​ឲ្យ​កូនៗ​របស់​ខ្លួន​ត្រឡប់​មក​ផ្ទះ​វិញ​ដោយ​សុវត្ថិភាព​វិញ​នោះ ? មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ទទួល​អារម្មណ៍​នូវ​សេចក្តី​មេត្តា​ករុណា និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​បុត្រា​បុត្រី​ទាំងអស់​របស់​ទ្រង់ ។

សិក្សា​ព្រះគម្ពីរ

សូម​អាន​សាច់រឿង​ខាងក្រោម​នេះ ហើយ​គិត​អំពី​មូលហេតុ​ដែល​បុគ្គល​ទាំងនេះ​អាច​មាន​អារម្មណ៍​បែប​នោះ ។

ខាលេប​ឆ្ងល់​ថា តើ​ព្រះ​យក​ព្រះទ័យ​ទុក​ដាក់​តែ​ចំពោះ​មនុស្ស​ដែល​កំពុង​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ប៉ុណ្ណោះ​ឬ ។

ហ្សូ​ព្រួយបារម្ភ​ថា ព្រះ​ប្រហែលជា​ក្រោធខឹង​នឹង​ជម្រើស​ដែល​នរណា​ម្នាក់​ជិតស្និទ្ធ​នឹង​នាង​កំពុងធ្វើ ។ នាង​ព្រួយបារម្ភ​ថា ទ្រង់​ប្រហែល​ជា​ចង់​ដាក់​ពិន័យ​ដល់​ពួកគេ ។

អូលីវៀ​គិត​ថា នាង​មិន​អាច​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​បាន​នោះ​ទេ ។

សូម​ជ្រើសរើស​សាច់រឿង​មួយ ក្នុង​ចំណោម​សាច់រឿង​ទាំងនេះ​ដើម្បី​ពិចារណា នៅពេល​ដែល​អ្នក​បន្ត​មេរៀន​នេះ ។

  • តើ​អ្នក​ដឹង​អ្វីខ្លះ​អំពី​ព្រះវរបិតាសួគ៌​ដែល​អាច​ជួយ​អ្នក ប្រសិនបើ​អ្នក​មាន​កង្វល់​ស្រដៀង​គ្នា​នេះ ?

  • តើ​អ្នក​មាន​សំណួរ​អ្វីខ្លះ​អំពី​ព្រះវរបិតាសួគ៌ ?

សូម​រំឭក​ថា តាមរយៈ​ជំនួយ និង​ការណែនាំ​របស់​ព្រះអម្ចាស់ ហេណុក​បាន​ស្ថាបនា​ទីក្រុង​ស៊ីយ៉ូន​ឡើង ។ ប្រជារាស្ត្រ​នៃ​ស៊ីយ៉ូន​បាន​រួបរួម​គ្នា​នៅក្នុង​ព្រះ​អម្ចាស់ បានរស់នៅ​ដោយ​សុចរិត ហើយ​យកចិត្តទុកដាក់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ( សូម​មើល ម៉ូសេ ៧:១៦–១៩ ) ។ នៅក្នុង​ការនិមិត្ត​មួយ ព្រះអម្ចាស់​បានបង្ហាញ​ហេណុក​ថា ទ្រង់​យក​ប្រជារាស្រ្ត​នៃ​ស៊ីយ៉ូន​ទៅកាន់​ស្ថានសួគ៌​ដោយសារ​សេចក្ដី​ជំនឿ និង​សេចក្ដី​សុចរិត​របស់​ពួកគេ ( សូមមើល ម៉ូសេ ៧:២០–២១ ) ។ ហេណុក « ក៏​បានឃើញ​មនុស្ស​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន » ( ម៉ូសេ ៧:២២ ) ដែល​សំដៅ​ទៅលើ​មនុស្ស​ដែល​នៅសល់​នៅ​លើ​ផែនដី ព្រោះ​ពួកគេ​មិន​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ​នោះ​ទេ ។

សូម​ស្វែងរក​ជំនួយ​ពី​ព្រះអម្ចាស់​ដើម្បី​ដឹង និង​ទទួល​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​អ្នក និង​សម្រាប់​បុត្រាបុត្រី​របស់​ទ្រង់​ទាំងអស់ ។

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​បំពេញ​ជម្រើស​មួយ ឬ​ច្រើន ។

ជម្រើស ក

តើ​ព្រះ​មាន​ព្រះទ័យ​យ៉ាង​ដូចម្តេច​ដែរ នៅពេល​បុត្រា​បុត្រី​របស់​ទ្រង់​មិន​ធ្វើតាម​ទ្រង់​នោះ ?

ពិភពលោក

ហេណុក​បាន​មាន​បទពិសោធន៍​ដ៏​ទន់ភ្លន់​មួយ នៅពេល​លោក​បាន​មើល​ឃើញ​ព្រះ​ទត​ទៅ​មនុស្ស​ដែល​បាន​ជ្រើសរើស​មិន​គោរព​តាម​ទ្រង់ ។

រូបតំណាង​ស្លាកសូម​អាន ម៉ូសេ ៧:២៨–៣៣ ហើយ​ដាក់​ស្លាក​ពាក្យ ឬ​ឃ្លា​ដែល​បង្ហាញ​ថា ព្រះ​ស្រឡាញ់​បុត្រា​បុត្រី​របស់​ទ្រង់ ។ ស្លាក​របស់​អ្នក​អាច​ជា « សេចក្តី​ស្រឡាញ់​របស់​ព្រះ » ឬ « ព្រះ​ទ្រង់​ព្រះកន្សែង » ឬ​អ្នក​អាច​សរសេរ​ស្លាក​ផ្ទាល់ខ្លួន​របស់​អ្នក ។

រូបតំណាង​កត់​ចំណាំបន្ទាប់មក សូម​សរសេរ​កំណត់​ចំណាំ​មួយ​នៅជាប់​នឹង​ពាក្យ ឬ​ឃ្លា​មកពី​ខគម្ពីរ​ដែល​អ្នក​ចូលចិត្ត ហើយ​ឆ្លើយ​សំណួរ​ដូច​ខាងក្រោម ៖

  • ហេតុអ្វី​សេចក្ដីពិត​នោះ​អំពី​ព្រះវរបិតាសួគ៌​មាន​អត្ថន័យ​ចំពោះ​អ្នក ?

  • តើ​ការដឹង​ពី​សេចក្ដីពិត​នោះ​អាច​ជួយ​ដល់​បុគ្គល​នៅក្នុង​ស្ថានភាព​ដែល​អ្នក​បាន​ជ្រើសរើស​យ៉ាង​ដូចម្ដេច ? តើ​វា​អាច​ជួយ​ដល់​អ្នក​ដោយ​របៀប​ណា ?

រូបតំណាង​តំណ​ភ្ជាប់អ្នក​អាច​ដាក់​តំណភ្ជាប់​ខគម្ពីរ​ទាំងនេះ​ទៅនឹង​សេចក្ដី​ថ្លែង​ការណ៍​ខាងក្រោម​ដោយ​ប្រធាន ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

ប្រធាន ជែហ្វ្រី អ័រ ហូឡិន

វា​ជា​ស្ថានភាព​តែ​មួយ​គត់​ដែល​បង្រៀន​អ្វី​ជាច្រើន​អំពី​និស្ស័យ​ដ៏​ពិត​នៃ​ព្រះ ជាង​សន្ធិសញ្ញា​អំពី​ទ្រឹស្ដី​ធម្មតា​ទាំងអស់​អាច​បង្រៀន​បាន ។ …

ឱ នោះ​ជា​រូបភាព​នៃ​ការពាក់ព័ន្ធ​របស់​ព្រះ​នៅក្នុង​ជីវិត​របស់​យើង​ដែល​មិន​អាច​លុបចោល​បាន​ឡើយ ! តើ​ព្រះបិតា​ឈឺ​ព្រះទ័យ​យ៉ាង​ណា​ទៅ ពេល​បុត្រា​បុត្រី​របស់​ទ្រង់​មិន​បាន​ជ្រើសរើស​ទ្រង់ ហើយ​មិន​ជ្រើសរើស « ដំណឹងល្អ​នៃ​ព្រះ » ដែល​ទ្រង់​បាន​បញ្ជូន​មក​នោះ ! [ រ៉ូម ១:១ ] ឱ វា​ងាយស្រួល​យ៉ាង​ណា​ទៅ ដើម្បី​ស្រឡាញ់​នរណា​ម្នាក់​ដែល​ស្រឡាញ់​តែ​យើង​ម្នាក់​យ៉ាង​ខ្លាំង​នោះ ! …

ខ្ញុំ​ថ្លែង​ទីបន្ទាល់​ដោយ​ផ្ទាល់​នៅ​ថ្ងៃនេះ​ពី​ព្រះ​ផ្ទាល់ ព្រះ​ដែល​មាន​ព្រះជន្ម​រស់ ដែល​ស្គាល់​ឈ្មោះ​យើង ស្តាប់ និង​ឆ្លើយ​តប​ការអធិស្ឋាន​របស់​យើង ហើយ​ស្រឡាញ់​យើង​អស់កល្ប​ជានិច្ច​ជា​បុត្រា​បុត្រី​ខាង​វិញ្ញាណ​របស់​ទ្រង់ ។ ( « The Grandeur of God » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០០៣ ទំព័រ​៧២ )

សូម​មើលទៅ​សាច់រឿង​នៅ​ដើម​មេរៀន​នេះ ។ សូម​ស្រមៃ​ថា អ្នក​មាន​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ឆ្លើយតប​ទៅ​បុគ្គល​ម្នាក់​ក្នុង​ចំណោម​បុគ្គល​ទាំងនោះ ។ សូម​ជ្រើសរើស​វិធី​ទំនាក់ទំនង ដូចជា​សំបុត្រ កំណត់​ចំណាំ ឬ​សារ​ជា​អក្សរ ។ ជា​ផ្នែក​មួយ​នៃ​សារលិខិត​របស់​អ្នក សូម​បញ្ចូល​ដូច​ខាងក្រោម ៖

  • អ្វី​ដែល​អ្នក​បាន​រៀន​មកពី ម៉ូសេ ៧ អំពី​សេចក្ដី​មេត្តា​ករុណា និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ រួមទាំង​ឃ្លា ឬ​ខគម្ពីរ​ជាក់លាក់ ដែល​អ្នក​មាន​អារម្មណ៍​ថា​នឹង​មាន​អត្ថន័យ​ជា​ពិសេស

  • បទគម្ពីរ ឬ​បទពិសោធន៍​ផ្សេងទៀត​ដែល​បាន​ជួយ​អ្នក​ឲ្យ​ទទួល​អារម្មណ៍​ពី​សេចក្ដី​មេត្តា​ករុណា និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ

  • គំនិត​បន្ថែម​ទាំងឡាយ​ដែល​អ្នក​គិត​ថា​អាច​ជួយ​បុគ្គល​ម្នាក់​នេះ​ឲ្យ​ទទួល​អារម្មណ៍​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ​បាន

ជម្រើស ខ

តើ​ខ្ញុំ​អាច​រៀន​អ្វីខ្លះ មកពី​ការប្រៀបធៀប​ព្រះ​ទៅនឹង​សាតាំង ?

ព្រះអង្គ​សង្គ្រោះ

រូបតំណាង​គូសសម្គាល់សូម​សិក្សា​ខគម្ពីរ​ដែល​បាន​រាយបញ្ជី​នៅ​ខាងក្រោម​នេះ ដើម្បី​ប្រៀបធៀប​ព្រះ​ទៅនឹង​សាតាំង ។ សូម​យកចិត្ត​ទុកដាក់​លើ​របៀប​ដែល​ទ្រង់ និង​វា​មាន​ប្រតិកម្ម​នឹង​ប្រជាជន ដែល​ហេណុក​បាន​ឃើញ​នៅក្នុង​ការនិមិត្ត ។ នៅពេល​អ្នក​សិក្សា អ្នក​អាច​បំពេញ​តារាង​មួយ​ដូច​តារាង​ខាងក្រោម ដើម្បី​កត់ត្រា​អ្វី​ដែល​អ្នក​រៀន ។ ជា​ជម្រើស អ្នក​អាច​គូស​សម្គាល់​ពាក្យ ឬ​ឃ្លា​ដែល​បង្ហាញ​ពី​របៀប​ដែល​សាតាំង​មាន​ប្រតិកម្ម ដោយ​ពណ៌ ឬ​រចនាប័ទ្ម​មួយ បន្ទាប់​មក​គូស​សម្គាល់​ពី​របៀប​ដែល​ព្រះ​មាន​ប្រតិកម្ម​ចំពោះ​មនុស្ស​ដូចគ្នា​នេះ ដោយ​ពណ៌ ឬ​រចនាប័ទ្ម​មួយ​ទៀត ។

សាតាំង ( ម៉ូសេ ៧:២៣–២៦ )

ព្រះ ( ម៉ូសេ ៧:២៨–៣៣ )

សាតាំង ( ម៉ូសេ ៧:២៣–២៦ )

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​កត់ត្រា​ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ៖

  • តើ​អ្នក​គិត​ថា ហេតុអ្វី​ព្រះ​ទ្រង់​ព្រះកន្សែង​ដោយសារ​យើង នៅពេល​យើង​ជ្រើសរើស​មិន​ធ្វើ​តាម និង​មិន​ស្រឡាញ់​ទ្រង់ ?

  • តើ​ការកុហក​អ្វីខ្លះ​ដែល​សាតាំង​ចង់​ឲ្យ​យើង​ជឿ​អំពី​អារម្មណ៍​របស់​ព្រះ​ចំពោះ​យើង ?

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​យល់ពី​សេចក្ដី​មេត្តា​ករុណា និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​បុត្រា​បុត្រី​ទាំងអស់​របស់​ទ្រង់ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • អ្វី​ដែល​អ្នក​បាន​សរសេរ​ទៅកាន់​បុគ្គល​ដែល​អ្នក​បាន​ជ្រើសរើស តាំងពី​ដើម​មេរៀន​នេះ ។

  • កំណត់​ចំណាំ ឬ​គំនិត​របស់​អ្នក​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​មកពី​ការប្រៀបធៀប​ព្រះ​ទៅនឹង​សាតាំង ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?