ថ្នាក់​សិក្ខាសាលា
ម៉ូសេ ៤:៥–៣២; ៥:១–១៥ ផ្នែក​ទី ១— « ស្រាប់តែ​ភ្នែក​របស់​អ្នក​ទាំងពីរ​បាន​ភ្លឺ​ឡើង »


« ម៉ូសេ ៤:៥–៣២; ៥:១–១៥ ផ្នែក​ទី ១—‹ ស្រាប់តែ​ភ្នែក​របស់​អ្នក​ទាំងពីរ​បាន​ភ្លឺ​ឡើង › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់​សម្រាប់​សិស្ស​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ​២០២៦ )

លោក​អ័ដាម និង​នាង​អេវ៉ា

លោកុប្បត្តិ ៣–៤; ម៉ូសេ ៤–៥ ៖ មេរៀន​ទី ១១

ម៉ូសេ ៤:៥–៣២; ៥:១–១៥ ផ្នែក​ទី ១

« ស្រាប់តែ​ភ្នែក​របស់​អ្នក​ទាំងពីរ​បាន​ភ្លឺ​ឡើង »

សូម​មើល « ការសិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

ការធ្លាក់​របស់​លោក​អ័ដាម និង​នាង​អេវ៉ា​ប៉ះពាល់​ដល់​ពួកយើង​ទាំងអស់ ។ តាម​ពិត​ទៅ បើ​គ្មាន​ការធ្លាក់​នេះ​ទេ នោះ​យើង​ក៏​នឹង​មិន​ចាប់​កំណើត​មក​ដែរ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់ពី​ឥទ្ធិពល​នៃ​ការធ្លាក់​នៅក្នុង​ផែនការ​របស់​ព្រះវរបិតា​សួគ៌ និង​ក្នុង​ជីវិត​របស់​អ្នក​ផ្ទាល់ ។

គន្លឹះ​ក្នុង​ការសិក្សា ។ ការកត់ត្រា​អ្វី​ដែល​អ្នក​កំពុង​រៀន អាច​ជួយ​អ្នក​ឲ្យ​យល់ពី​អ្វី​ដែល​អ្នក​សិក្សា ។ វា​ក៏​អាច​ជួយ​អ្នក​ឲ្យ​ចងចាំ​អ្វី​ដែល​អ្នក​រៀន​ផងដែរ ។ ការកត់ត្រា​អាច​ធ្វើឡើង​ដោយ​ការសរសេរ ការគូរ ឬ​សូម្បីតែ​ការប្រើ​ទម្រង់​ឌីជីថល ដូចជា​ការថត​សំឡេង ឬ​វីដេអូ​ជាដើម ។ នៅពេល​អ្នក​សិក្សា សូម​ពិចារណា​កត់ត្រា​មេរៀន​សំខាន់ៗ​ដែល​អ្នក​ចង់​យល់​កាន់តែ​ច្បាស់ និង​ចងចាំ​វា ។

សិក្សា​ព្រះគម្ពីរ

នៅក្នុង​ចំណោម​សេចក្ដីពិត​ដ៏​សំខាន់​បំផុត​ដែល​យើង​ដឹង​គឺ​ថា ព្រះវរបិតា​សួគ៌​ស្រឡាញ់​យើង ។ ជា​ការពិត ព្រះ​ស្រឡាញ់​យើង​យ៉ាង​ខ្លាំង រហូត​ដល់​ទ្រង់​បាន​បញ្ជូន​ព្រះយេស៊ូវ​គ្រីស្ទ​ឲ្យ​មក​ក្នុង​ពិភពលោក​នេះ​ដើម្បី​ជួយ​ដល់​យើង ( សូម​មើល យ៉ូហាន ៣:១៦ ) ។

តើ​អ្នក​ធ្លាប់​គិត​ថា ហេតុអ្វី​បានជា​ព្រះវរបិតា​សួគ៌​ជាទី​ស្រឡាញ់ បាន​អនុញ្ញាត​ឲ្យ​រឿង​លំបាកៗ ដូចជា​ការស្លាប់ ការងារ ទុក្ខសោក និង​អំពើបាប​ចូល​មកក្នុង​ពិភពលោក​នេះ​ដែរ​ឬទេ ? ការយល់ដឹង​ពី​រឿង​នេះ​អាច​ជួយ​អ្នក​ឲ្យ​ស្រឡាញ់​ទ្រង់​កាន់តែ​ខ្លាំង​ឡើង​បាន ! ប៉ុន្ដែ​ដើម្បី​យល់ពី​ការណ៍​នេះ អ្នក​ត្រូវ​ដឹង​ពី​ការធ្លាក់​របស់​លោក​អ័ដាម និង​នាង​អេវ៉ា​សិន ។ តើ​អ្នក​ដឹង​អ្វីខ្លះ​អំពី​ការធ្លាក់ ?

ប្រសិនបើ​មាន សូម​មើល​វីដេអូ « Adam and Eve » ( ១:៥៣ ) ។

1:53

រូបតំណាង​គូសសម្គាល់សូម​អាន ម៉ូសេ ៤:៦–១៣, ២២–២៥; ៥:១០–១១ ។ សូម​រកមើល​អ្វី​ដែល​បាន​កើតឡើង​ដោយសារតែ​ការធ្លាក់ ។ អ្នក​អាច​គូស​ចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។ វា​ក៏​អាច​មាន​ប្រយោជន៍​ផងដែរ​ក្នុង​ការដាក់​ស្លាក​វគ្គ​បទគម្ពីរ​ទាំងនេះ​នូវ​ចំណងជើង​ថា « ការធ្លាក់ » ។

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​បំពេញ​ជម្រើស​មួយ ឬ​ច្រើន ។

ជម្រើស ក

តើ​មាន​អ្វី​បាន​កើតឡើង​ដោយសារតែ​ការធ្លាក់​របស់​អ័ដាម និង​អេវ៉ា ?

អ័ដាម និង​អេវ៉ា​បង្រៀន​កូនចៅ​របស់​ពួកគាត់

ដើម្បី​ជួយ​អ្នក​ឲ្យ​រៀបចំ​អ្វី​ដែល​អ្នក​រៀន​អំពី​ការធ្លាក់ សូម​បង្កើត​កូន​សៀវភៅ​មួយ​ដោយ​ប្រើ​ការណែនាំ​ខាងក្រោម​នេះ ។ សូម​ស្រមៃ​ថា អ្នក​នឹង​ប្រើ​កូន​សៀវភៅ​នេះ​ដើម្បី​បង្រៀន​អ្នកដទៃ​អំពី​ការធ្លាក់ និង​អំពី​មូលហេតុ​ដែល​វា​ចាំបាច់​នៅក្នុង​ផែនការ​របស់​ព្រះវរបិតា​សួគ៌ ។ សូម​មាន​ភាពច្នៃប្រឌិដ្ឋ​ក្នុង​ការបង្កើត​កូនសៀវភៅ​តាម​ទម្រង់​ផ្ទាល់ខ្លួន​របស់​អ្នក ។

  1. សូម​បត់​ក្រដាស​ជា​ពីរ ។ សូម​បង្កើត​ទំព័រ​ក្របមុខ​ដោយ​ដាក់​ចំណងជើង​ដូចជា « សារៈសំខាន់​នៃ​ការធ្លាក់​នៅក្នុង​ផែនការ​របស់​ព្រះវរបិតា​សួគ៌ » ។ សូម​បន្ថែម​គំនូរ ឬ​រូបភាព​ដែល​រំឭក​អ្នក​អំពី​ការធ្លាក់ ដូចជា ដើមឈើ​ហូប​ផ្លែ ឬ​ផ្លែឈើ​មួយ​ផ្លែ ។

  2. នៅក្នុង​កូនសៀវភៅ​នេះ សូម​ដាក់​ចំណងជើង​នៅ​ទំព័រ​ខាង​ឆ្វេង​ថា « ឥទ្ធិពល​នៃ​ការធ្លាក់ » ។

  3. សូម​សិក្សា ម៉ូសេ ៤:១៣–១៦, ២២–២៥, ២៨–២៩; ៥:១–៤ ។ សូម​សរសេរ ឬ​គូរ​រូបភាព​នៃ​ឥទ្ធិពល​នៃ​ការធ្លាក់​នេះ​មក​លើ​បុត្រា​បុត្រី​របស់​ព្រះ ។ សូម​សរសេរ​ខគម្ពីរ​ដែល​អ្នក​បាន​រៀន​អំពី​ឥទ្ធិពល​នីមួយៗ​ទៅក្នុង​កូន​សៀវភៅ​របស់​អ្នក ។

ជម្រើស ខ

តើ​ការធ្លាក់​របស់​លោក​អ័ដាម និង​នាង​អេវ៉ា ជះ​ឥទ្ធិពល​លើ​ការរីកចម្រើន​ដ៏អស់កល្ប​ជានិច្ច​របស់​ខ្ញុំ​យ៉ាង​ដូចម្តេច ?

ផែនការ​នៃ​សេចក្តី​សង្រ្គោះ

សូម​ស្រមៃ​ថា អ្នក​ត្រូវបាន​សុំ​ឲ្យ​បង្រៀន​មេរៀន​ខ្លី​មួយ​ដល់​កុមារ​ថ្នាក់​អង្គការ​បឋម​សិក្សា អំពី​របៀប​ដែល​ការធ្លាក់​របស់​លោក​អ័ដាម និង​នាង​អេវ៉ា ត្រូវគ្នា​នឹង​ផែនការ​របស់​ព្រះវរបិតា​សួគ៌​សម្រាប់​ពួកយើង ។

  1. សូម​សិក្សា​ធនធាន​ខាងក្រោម​នេះ ៖

    ប្រធាន ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ បាន​ពន្យល់​ពី​មូលហេតុ​ដែល​ការធ្លាក់​គឺ​ចាំបាច់​នៅក្នុង​ជីវិត​របស់​យើង ៖

    ប្រធាន ជែហ្វ្រី អ័រ ហូឡិន

    ការធ្លាក់​គឺជា​ផ្នែក​មួយ​ដ៏ចាំបាច់​នៃ​ផែនការ​ដ៏ទេវភាព​របស់​ព្រះវរបិតា​សួគ៌ ។ បើ​គ្មាន​ការធ្លាក់​ទេ នោះ​ក៏​គ្មាន​កូនចៅ​រមែង​ស្លាប់​ណាម្នាក់​អាច​កើត​មកពី​លោក​អ័ដាម និង​នាង​អេវ៉ា​ឡើយ ហើយ​នឹង​គ្មាន​ក្រុមគ្រួសារ​មនុស្ស​ណាមួយ​អាច​ដក​បទពិសោធន៍​ភាពផ្ទុយគ្នា និង​ការលូតលាស់ សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌ និង​សេចក្ដី​អំណរ​នៃ​ដំណើរ​រស់ឡើង​វិញ សេចក្ដី​ប្រោសលោះ និង​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច​បាន​ដែរ ។ ( Christ and the New Covenant: The Messianic Message of the Book of Mormon [ ឆ្នាំ​១៩៩៧ ] ទំព័រ​២០៧ )

    រូបតំណាង​តំណ​ភ្ជាប់អ្នក​អាច​ចម្លង​សេចក្តី​ថ្លែងការណ៍​របស់​ប្រធាន ហូឡិន ទៅក្នុង​បទគម្ពីរ ឬ​សៀវភៅ​កំណត់​ចំណាំ​របស់​អ្នក​បាន ។ ឬ​អ្នក​អាច​ដាក់​តំណភ្ជាប់​សេចក្តី​ថ្លែងការណ៍​នេះ​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ​ទៅកាន់ នីហ្វៃ​ទី​២ ២:២២–២៥ ហើយ​ដាក់​ស្លាក​វា​ថា « ការធ្លាក់ » ។

  2. សូម​ពិចារណា​សំណួរ​ខាងក្រោម ដែល​អាច​ជួយ​អ្នក​រៀបចំ​គម្រោង​មេរៀន​របស់​អ្នក​បាន ។

    • តើ​ការរីក​ចម្រើន​ដ៏​អស់កល្ប​ជានិច្ច​របស់​អ្នក​បាន​រង​ឥទ្ធិពល​ជា​វិជ្ជមាន​ដោយសារ​តែ​ការធ្លាក់​យ៉ាង​ដូចម្ដេច ?

    • តើ​ផលប៉ះពាល់​នៃ​ការធ្លាក់​មួយ​ណា ដែល​អ្នក​ត្រូវការ​ជំនួយ​ដើម្បី​យកឈ្នះ ?

  3. សូម​បង្កើត​គម្រោង​មេរៀន​មួយ ដែល​អាច​ជួយ​អ្នក​ឲ្យ​ពន្យល់​ពី​ការធ្លាក់ និង​របៀប​ដែល​វា​ជួយ​យើង​ឲ្យ​ក្លាយ​កាន់តែ​ដូចជា​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​អំពី​ឥទ្ធិពល​នៃ​ការធ្លាក់​ក្នុង​ផែនការ​របស់​ព្រះវរបិតា​សួគ៌ និង​ក្នុង​ជីវិត​របស់​អ្នក​ផ្ទាល់ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • កូន​សៀវភៅ​ដែល​អ្នក​បាន​បង្កើត ។

  • គម្រោង​មេរៀន​របស់​អ្នក ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?