ថ្នាក់​សិក្ខាសាលា
សាំយូអែល ទី១ ១៥ ៖ ការព្យាយាម​រក្សា​បទបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ


« សាំយូអែល ទី១ ១៥ ៖ ការព្យាយាម​រក្សា​បទបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« សាំយូអែល ទី១ ១៥ ៖ ការព្យាយាម​រក្សា​បទបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

សាំយូអែល ទី១ ៨–១០; ១៣; ១៥–១៦ ៖ មេរៀនទី ៧២

សាំយូអែល ទី១ ១៥

ការព្យាយាម​រក្សា​បទបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ

The Old Testament prophet Samuel talking to Saul. Samuel is declaring to Saul that he will become the king of Israel.

ទោះ​ជា​ព្រះ​ប្រទាន​បទបញ្ញត្តិ​ទាំងឡាយ​ដើម្បី​ណែនាំ​យើង ហើយ​នាំ​មក​នូវ​អំណរ​ក៏​ដោយ យើង​អាច​នឹង​ត្រូវ​បាន​ល្បួង​ឲ្យ​ឆ្លើយ​តប​នឹង​បទបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់​តាម​របៀប​ដែល​សូល​បាន​ធ្វើ ។ ព្រះ​បាន​ប្រទាន​ការណែនាំ​ជាក់លាក់​ដល់​សូល និង​កងទ័ព​របស់គាត់​តាមរយៈ​ព្យាការី​សាំយូអែល អំពី​ទំនាស់​របស់​ពួកគេ​ជាមួយ​នឹង​ពួក​អាម៉ាលេក ។ សូល និង​កងទ័ព​របស់​ទ្រង់​បាន​ធ្វើ​តាម​បទបញ្ញត្តិ​របស់​ព្រះ​មួយ​ចំនួន ប៉ុន្តែ​មាន​អារម្មណ៍​ថា​ការ​មិន​គោរព​តាម​បទបញ្ញត្តិ​ផ្សេងទៀត​ក៏​សមហេតុ​សមផល​ដែរ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​អំពី​សារៈសំខាន់​នៃ​ការព្យាយាម​គោរព​តាម​បទបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ហេតុផល​ដែល​មនុស្ស​អាច​មាន​សម្រាប់​ការ​ជ្រើសរើស​មិន​គោរព​តាម​បទបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ។ សិស្ស​អាច​កត់ត្រា​បញ្ជី​របស់​ពួកគេ​នៅក្នុង​កំណត់​ចំណាំ​នៅ​លើ​ទូរសព្ទ​របស់​ពួកគេ ឬ​សរសេរ​វា​នៅលើ​ក្រដាស​តូច​មួយ ។ អញ្ជើញ​សិស្ស​ឲ្យ​យក​បញ្ជី​របស់​ពួកគេ​មក​ក្នុង​ថ្នាក់​រៀន ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

កង់ទីន

សូម​ពិចារណា​ចាប់ផ្តើម​ថ្នាក់​រៀន​ដោយ​ធ្វើ​ឲ្យ​ស្ថានភាព​មាន​លក្ខណៈ​ផ្ទុយគ្នា នៅពេល​ដែល​ស្ថានភាព​ត្រឹមត្រូវ​សម្រាប់​ជ្រើសរើស​អ្វី​ដែល​យើង​ចូលចិត្ត​ជាមួយ​នឹង​ស្ថានភាព​នៅពេល​ដែល​យើង​ជ្រើសរើស​អ្វី​មិន​ចូលចិត្ត ។ អ្នក​អាច​បង្ហាញ​អាហារ​ជា​ច្រើន​ប្រភេទ ឬ​រូបភាព​នៃ​អាហារ​ជា​ច្រើន​ប្រភេទ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្រមៃ​មើល​ថា​អាហារ​ទាំងអស់​នេះ​មាន​សម្រាប់​ឲ្យ​ពួកគេ​បរិភោគ ។

  • តើ​អាហារ​ណា​ដែល​អ្នក​ជ្រើសរើស​បរិភោគ ? តើ​អ្នក​នឹង​ជ្រើសរើស​មិន​បរិភោគ​អាហារ​មួយ​ណា ? ហេតុអ្វី ?

សូម​អាន​សេចក្តី​ថ្លែងការណ៍​នេះ​ពី​ប្រធាន រ័សុល អិម ណិលសុន ដោយ​រក​មើល​ពី​របៀប​ដែល​វិធី​របស់​យើង​ក្នុង​ការគោរព​តាម​បទបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ​គួរតែ​ខុសគ្នា​ពី​របៀប​ដែល​យើង​ជ្រើសរើស​អាហារ​របស់​យើង ៖

14:33
Official portrait of President Russell M. Nelson taken January 2018

[ មាន ] សេចក្ដី​ជំនឿ​ដើម្បី​កាន់តាម​ព្រះបញ្ញតិ្ត ទាំងអស់ របស់​ព្រះ ដោយ​ដឹង​ថា វា​ត្រូវបាន​ប្រទាន​មក​ដើម្បី​ផ្ដល់​ពរជ័យ​ដល់​បុត្រា​បុត្រី​របស់​ទ្រង់ ហើយ​នាំឲ្យ​ពួកគេ​មាន​អំណរ ។ [ អ្នក ] នឹង​ជួបប្រទះ​មនុស្ស​ដែលនឹង​ជ្រើសយក​បទបញ្ញត្តិ​ណាមួយ​ដែល​ពួកគេ​នឹង​គោរពតាម ហើយ​មិន​អើពើនឹង​បទបញ្ញត្តិ​ទាំងឡាយ​ផ្សេងៗទៀត​ដែល​ពួកគេ​បាន​ជ្រើសរើស​ដើម្បី​បំពាន ។ ខ្ញុំហៅ​ការណ៍​នេះថា ការគោរព​ប្រតិបត្តិ​ដូចជា​ការហូប​អាហារ​នៅ​កង់ទីន ។ ការអនុវត្ត​នៃ​ការរើស​មួយ​ទុក​មួយ​នេះ​នឹង​គ្មាន​បាន​ការ​ទេ ។ វា​នឹង​នាំ​ទៅរក​សេចក្ដី​វេទនា ។ ដើម្បី​រៀបចំ​ខ្លួន​ទៅ​ជួប​នឹង​ព្រះ បុគ្គល​ម្នាក់​ត្រូវ​កាន់​តាម​បទបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ទាំងអស់ ។ វា​ត្រូវការ​សេចក្ដី​ជំនឿ​ដើម្បី​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ ហើយ​ការកាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នឹង​ពង្រឹង​ដល់​សេចក្ដី​ជំនឿ​នោះ ។ ( « Face the Future with Faith » Liahona ខែឧសភា ឆ្នាំ២០១១ ទំព័រ ៣៤ )

សូម​អញ្ជើញ​សិស្ស​ឲ្យ​សង្ខេប​ពី​អ្វី​ដែល​ប្រធាន ណិលសុន បានបង្រៀន​អំពី​ការរក្សា​បទបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ​ទៅជា​សេចក្តីថ្លែងការណ៍​នៃ​សេចក្ដីពិត ។ ដោយ​ប្រើ​ពាក្យ​ពេចន៍​ផ្ទាល់​របស់​សិស្ស សូម​ជួយ​ពួកគេ​ឲ្យ​ស្គាល់​សេចក្តី​ពិត​មួយ ដូចជា ការព្យាយាម​រក្សា​នូវ​បទបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ​នាំ​ឲ្យ​មាន​អំណរការចាប់យក ហើយ​ជ្រើសរើស​បទបញ្ញត្តិ​ណាមួយ​របស់​ព្រះ​ដើម្បី​គោរព​តាម នាំ​ទៅរក​ទុក្ខវេទនា ។

  • ហេតុអ្វី​បាន​ជា​មនុស្ស​ម្នាក់​អាច​ជ្រើសរើស​មិន​រក្សា​បទបញ្ញត្តិ​ជាក់លាក់​មួយ​ចំនួន​ពី​ព្រះ ?

សូម​ជញ្ជឹងគិត​ពី​វិធីសាស្រ្ត​ផ្ទាល់​ខ្លួន​របស់​អ្នក​ក្នុង​ការគោរពតាម​បទបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ដោយ​ការជញ្ជឹងគិត​ដោយ​ស្ងៀមស្ងាត់​នូវ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​អ្នក​ឆ្លើយតប​យ៉ាង​ណា ពេល​អ្នក​ឮ​បទបញ្ញត្តិ ឬ​បទដ្ឋាន​មួយ​ដែល​អ្នក​ប្រហែល​ជា​មិន​ប្រាកដ​ថា​អ្នក​ចង់​គោរព​តាម ?

  • តើ​ការព្យាយាម​គោរព​តាម​បទបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ​មាន​សារៈសំខាន់​សម្រាប់​អ្នក​យ៉ាងណា ?

នៅ​ពេល​អ្នក​សិក្សា​ថ្ងៃ​នេះ សូម​ស្វែងរក​ជំនួយ​ពី​ព្រះវិញ្ញាណ​ក្នុង​ការយល់​ពី​សារៈសំខាន់​នៃ​ការព្យាយាម​គោរព​តាម​បទបញ្ញត្តិ​ទាំងអស់​របស់​ព្រះ ។

ជម្រើស​របស់​ស្តេច​សូល

សូម​ពិចារណា​អំពី​ការសង្ខេប ឬ​អាន​កថាខណ្ឌ​ខាងក្រោម​នេះ ដើម្បី​ជួយ​សិស្ស​យល់​អំពី​ព្រឹត្តិការណ៍​ដែល​ដឹកនាំ​ទៅកាន់ សាំយូអែល ទី១ ១៥ ។

បន្ទាប់ពី​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់​សាំយូអែល​ដើម្បី​អនុញ្ញាត​ឲ្យ​ពួកសាសន៏​អ៊ីស្រាអែល​មាន​ស្តេច​មួយ​អង្គ នោះ​ព្រះអម្ចាស់​បាន​បង្គាប់​សាំយូអែល​ឲ្យ​ចាក់​ប្រេង​តែងតាំង​យុវជន​ម្នាក់​ឈ្មោះ​សូល​ឲ្យ​ធ្វើ​ជា​ស្តេច ( សូម​មើល សាំយូអែល ទី១ ៨–១០ ) ។ ពេល​ដែល​រង​ការគំរាមកំហែង​ពី​ការវាយប្រហារ​ពី​ពួក​ភីលីស្ទីន សូល​មិន​គោរព​ព្រះអម្ចាស់​ដោយ​ថ្វាយ​ដង្វាយដុត​ដែល​ទ្រង់​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ ( សូម​មើល សាំយូអែល ទី១ ១៣:៨–៩ ) ។ បន្ទាប់​មក សាំយូអែល​បានបង្រៀន​សូល​ពី​ផលវិបាក​នៃ​ការមិន​គោរព​ប្រតិបត្តិ​របស់​ទ្រង់ ( សូម​មើល សាំយូអែល ទី១ ១៣:១០–១៤ ) ។ នៅក្នុង ជំពូក​ទី ១៥ យើង​ឃើញ​គំរូ​ស្រដៀង​គ្នា​នេះ នៅពេល​ដែល​សូល​មិន​ធ្វើតាម​ការណែនាំ​របស់​ព្រះអម្ចាស់​ឲ្យ​បាន​ត្រឹមត្រូវ ។

សូម​អាន សាំយូអែល ទី១ ១៥:១–៣, ៧–៩ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​សូល និង​បទបញ្ញត្តិ​ជាក់លាក់​ដល់​កងទ័ព​របស់​ទ្រង់ ។ នៅពេល​អ្នក​អាន សូម​រកមើល​បទបញ្ញត្តិ​ណាមួយ​របស់​ព្រះអម្ចាស់ ដែល​សូល និង​កងទ័ព​របស់​ទ្រង់​បាន​ជ្រើសរើស​ដើម្បី​គោរព​តាម ហើយ​បទបញ្ញត្តិ​ណាមួយ​ដែល​ពួកគេ​ជ្រើសរើស​មិន​គោរព​តាម ។

អ្នក​អាច​រំឭក​សិស្ស​ថា យើង​មិន​ដឹង​ពី​មូលហេតុ​ទាំង​អស់​ដែល​ព្រះ​បាន​បញ្ជា​សូល និង​កង​ទ័ព​របស់​ទ្រង់​ឲ្យ​បំផ្លាញ​ពួក​អាម៉ាលេក និង​សត្វ​របស់​ពួកគេ​ទេ ។ ប៉ុន្តែ​យើង​ដឹង​ថា​ព្រះ​គឺ​ល្អ​ឥត​ខ្ចោះ ហើយ​ស្រឡាញ់​បុត្រាបុត្រី​របស់​ទ្រង់​ទាំងអស់ ហើយ​យើង​នៅ​តែ​អាច​រៀន​មេរៀន​ដ៏​មាន​តម្លៃ​ពី​ការឆ្លើយ​តប​របស់​សូល​ចំពោះ​បទបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ។

  • តើ​សេចក្ដីពិត​ដែល​បានបង្រៀន​ដោយ​ប្រធាន ណិលសុន បាន​ជួយ​សូល និង​កងទ័ព​របស់​ទ្រង់​យ៉ាង​ដូចម្ដេច ?

ឥរិយាបថ និង​ហេតុផល

សកម្មភាព​សិក្សា​ខាងក្រោម​អាច​ជួយ​សិស្ស​ឲ្យ​ស្គាល់​ឥរិយាបថ និង​ការដោះសា​ដែល​អាច​នាំ​ទៅ​រក​ការមិនគោរព​ប្រតិបត្តិ​តាម​ព្រះ ។ សិស្ស​អាច​បំពេញ​សកម្មភាព​ជា​ក្រុម ឬ​ជា​បុគ្គល ។

បន្ទាប់​ពី​ច្បាំង​ជា​មួយ​ពួក​អាម៉ាលេក​ហើយ សាំយូអែល​បាន​ទូល​ទៅ​កាន់​សូល​អំពី​ការមិនគោរព​ប្រតិបត្តិ​របស់​ទ្រង់ និង​កង​ទ័ព​របស់​ទ្រង់ ។

សូម​អាន សាំយូអែល ទី១ ១៥:១៣–២៤ ដោយ​រក​មើល​ឥរិយាបថ​និង​ការដោះសា​ដែល​មាន​ឥទ្ធិពល​លើ​ជម្រើស​របស់​សូល​ក្នុង​ការមិនគោរព​ប្រតិបត្តិ​តាម​បទបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ។

សិស្ស​អាច​សរសេរ​អ្វី​ដែល​ពួកគេ​រកឃើញ​នៅលើ​ក្ដារខៀន ។ ពួកគេ​អាច​ចង្អុល​បង្ហាញ​ថា សូល ៖

  • កុហក​អំពី​ការគោរព​ប្រតិបត្តិ​របស់​ទ្រង់ ( ខទី ១៣, ២០ ) ។

  • ព្យាយាម​បង្ហាញ​អំពី​ភាពត្រឹមត្រូវ​នៃ​ការគោរព​ប្រតិបត្តិ​របស់​ទ្រង់ ( ខទី ១៥, ២១ ) ។

  • បន្ទោស​អ្នកដទៃ​ចំពោះ​ទង្វើ​របស់​ទ្រង់ ( ខទី ១៥, ២១ ) ។

  • ប្រែជា​មាន​មោទនភាព ( ខទី ១៧ ) ។

  • មិន​បាន​កំណត់​អាទិភាព​អ្វី​ដែល​សំខាន់​បំផុត​ទេ ( ខទី ២២ ) ។

  • ខ្វល់ខ្វាយ​ច្រើន​អំពី​យោបល់​របស់​អ្នក​ដទៃ ជាជាង​ការគោរពតាម​ព្រះ ( ខទី ២៤ ) ។

អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ប្រៀបធៀប​អាកប្បកិរិយា និង​ហេតុផល​របស់​សូល ជាមួយ​នឹង​អាកប្បកិរិយា និង​សកម្មភាព​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង ម៉ាថាយ ២៦:៣៦–៣៩ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​រៀន​អំពី​ការគោរព​ប្រតិបត្តិ​ពី​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ។

បន្ទាប់​មក សូម​ពិចារណា​បំបែក​សិស្ស​ជា​ក្រុម​ៗ ។ សុំ​ឲ្យ​ពួកគេ​បង្កើត​បញ្ជី​ខាងក្រោម ។

សូម​ធ្វើ​បញ្ជី​នៃ​បទបញ្ញត្តិ​មួយ​ចំនួន​ដែល​មនុស្ស​សព្វ​ថ្ងៃ​នេះ​អាច​នឹង​ជ្រើសរើស​មើល​រំលង ឬ​មិន​អើពើ ។

សុំ​ឲ្យ​ក្រុម​នីមួយៗ​ជ្រើសរើស​បទបញ្ញត្តិ​មួយ​ក្នុង​បញ្ជី​របស់​ពួកគេ ។ សូម​ឲ្យ​ពួកគេ​បង្កើត​សាច់រឿង​មួយ​ដែល​ក្មេងវ័យជំទង់​អាច​នឹង​ត្រូវ​បាន​ល្បួង​ឲ្យ​មិន​គោរព​តាម​បទបញ្ញត្តិ​ទាំងឡាយ ដោយ​ការ​ទទួលយក​អាកប្បកិរិយា ឬ​ហេតុផល​មួយចំនួន​ដែល​សិស្ស​បានរកឃើញ​ពី សាំយូអែល ទី១ ១៥ ឬ​អ្នក​អាច​មើល « Honesty: You Better Believe It! » ( ៤:៤៦ ) ពី​គេហទំព័រ ChurchofJesusChrist.org ។ សូម​បញ្ឈប់​វីដេអូ​នៅ​នាទី​ទី ១:២៧ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ប្រើ​ស្ថានភាព​របស់​យុវនារី​ជា​សាច់រឿង ។ ( អ្នក​អាច​បង្ហាញ​សេចក្ដី​បញ្ចប់​នៃ​វីដេអូ បន្ទាប់​ពី​សិស្ស​ឆ្លើយ​សំណួរ​ខាងក្រោម​ហើយ ) ។

4:47

ដោយ​ប្រើ​សាច់រឿង​របស់​ពួកគេ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​សំណួរ​ខាងក្រោម​ជាមួយ​ក្រុម​របស់​ពួកគេ ។

  • តើ​អ្នក​ណា​ម្នាក់​ក្នុង​ស្ថានភាព​នេះ​អាច​ត្រូវ​ល្បួង​ឲ្យ​ប្រើ​អាកប្បកិរិយា ឬ​ហេតុផល​ដែល​សូល​បាន​ប្រើ ?

  • តើ​ការ​ជ្រើសរើស​ដើម្បី​គោរព​តាម ឬ​មិន​គោរព​បទបញ្ញត្តិ​ទាំងឡាយ​នេះ​នៅទីបំផុត​អាច​នាំ​ទៅរក​អំណរ ឬ​ទុក្ខវេទនា​ដោយ​របៀបណា ?

  • តើ​ការបង្រៀន​ដំណឹងល្អ​ដែល​ទាក់ទង​នឹង​អ្វី​ដែល​អាច​ជួយ​យើង​ជ្រើសរើស​គោរព​តាម​ព្រះ ប្រសិនបើ​យើង​ស្ថិតក្នុង​ស្ថានភាព​នេះ ?

សេចក្តីស្រឡាញ់​របស់​ព្រះ

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ជួយ​យើង​ឲ្យ​យល់​អំពី​មូលហេតុ​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ប្រទាន​ក្រឹត្យវិន័យ​ដល់​យើង ដែល​ទ្រង់​ទាំងទ្វេ​រំពឹង​ថា​យើង​គោរព​តាម ៖

13:12
Portrait of Elder D. Todd Christofferson.  Photographed in March 2020.

សេចក្តីស្រឡាញ់​របស់​ព្រះវរបិតា​និង​ព្រះរាជបុត្រា​ត្រូវ​បាន​ផ្តល់​ដោយ​សេរី ប៉ុន្តែ​ក៏​រួម​បញ្ចូល​ទាំង​ក្តី​សង្ឃឹម​និង​ការរំពឹងទុក​ផងដែរ ។ … [ ស ] ម្រង់​សម្តី​របស់​ប្រធាន ណិលសុន ថា ក្រឹត្យវិន័យ​របស់​ព្រះ​ត្រូវ​បាន​លើក​កម្ពស់​ទាំង​ស្រុង តាមរយៈសេចក្ដី​ស្រឡាញ់ដ៏​គ្មាន​ដែន​កំណត់​របស់​ទ្រង់​ចំពោះ​យើង និង​ព្រះរាជ​បំណង​របស់​ទ្រង់​ចង់​ឲ្យ​យើង​ក្លាយ​ជា​អ្វីៗ​ដែល​យើង​អាច​ប្រែ​ក្លាយ » ។

ដោយសារ​ទ្រង់ទាំងទ្វេ​ស្រឡាញ់​បងប្អូន នោះ​ទ្រង់ទាំងទ្វេ​មិន​សព្វព្រះទ័យ​ទុក​ឲ្យ​បងប្អូន « ក្នុង​សភាព​ដែល​បងប្អូន​មាន » នោះ​ទេ ។ ដោយសារ​តែ​ទ្រង់ទាំងទ្វេ​ស្រឡាញ់​បងប្អូន នោះ​ទ្រង់​ទាំង​ទ្វេ​សព្វព្រះទ័យ​ឲ្យ​បងប្អូន​មាន​ភាពរីករាយ​និង​ជោគជ័យ ។ ដោយសារ​ទ្រង់ទាំងទ្វេ​ស្រឡាញ់​បងប្អូន នោះ​ទ្រង់ទាំងទ្វេ​មាន​ព្រះទ័យ​ឲ្យ​បងប្អូន​ប្រែចិត្ត ដោយសារ​នោះ​ជា​ផ្លូវ​ទៅកាន់​ភាពរីករាយ ។ ប៉ុន្តែ​វា​ជា​ជម្រើស​របស់​បងប្អូន—ទ្រង់ទាំងទ្វេ​គោរព​សិទ្ធិ​ជ្រើសរើស​របស់​បងប្អូន ។ បងប្អូន​ត្រូវ​តែ​ជ្រើស​ស្រឡាញ់​ទ្រង់ បម្រើ​ទ្រង់ រក្សា​បទបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ទាំងទ្វេ ។ បន្ទាប់​មក ទ្រង់​អាច ប្រទានពរ ក៏​ដូចជា ស្រឡាញ់ បងប្អូន​កាន់តែ​បរិបូរ​ឡើង ។ ( « ក្តីស្រឡាញ់​នៃ​ព្រះ » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២១ ទំព័រ ១៨ )

  • តើ​អ្នក​នឹង​ចែកចាយ​អ្វី​ពី​សេចក្ដី​ថ្លែងការណ៍​នេះ​ជាមួយ​នឹង​នរណា​ម្នាក់​ដែល​មាន​អារម្មណ៍​ថា​បទបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ​មិន​សំខាន់​ខ្លាំង​នោះ ?

  • តើ​ការរក្សា​បទបញ្ញត្តិ​ជាក់លាក់​មួយ​របស់​ព្រះ​បាន​ជួយ​អ្នក​ឲ្យ​មាន « ភាពរីករាយ​និង​ជោគជ័យ » យ៉ាង​ដូចម្ដេច ?

ការជ្រើសរើស​គោរព​តាម​បទបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ

អ្នក​អាច​នឹង​ប្រាប់​សិស្ស​ថា ការជ្រើសរើស​របស់​សូល​ដើម្បី​បដិសេធ​ព្រះ​ឱវាទ​របស់​ព្រះ​បាន​នាំ​ឲ្យ​ព្រះ​បាន​ណែនាំ​សាំយូអែល​ឲ្យ​ស្វែងរក​ស្ដេច​មួយ​អង្គ​ទៀត​ដើម្បី​ជំនួស​សូល ( សូម​មើល សាំយូអែល ទី១ ១៣:១៤; ១៥:២៨ ) ។

ដើម្បី​ជួយ​សិស្ស​បង្ហាញ​ការ​យល់ដឹង​របស់​ពួកគេ​អំពី​សារៈសំខាន់​នៃ​ការ​គោរពតាម​បទបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ សូម​ពិចារណា​បង្ហាញ​ការ​ណែនាំ​ខាងក្រោម ។

សូម​ជ្រើសរើស​សកម្មភាព​មួយ​ក្នុង​ចំណោម​សកម្មភាព​ខាងក្រោម​នេះ ដើម្បី​បំពេញ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

  1. សូម​ស្រមៃ​ថា អ្នក​មាន​មិត្តភក្តិ​ដែល​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ហើយ​ដែល​ជា​អ្នក​មាន​ហេតុផល​ដើម្បី​បំពាន​បទបញ្ញត្តិ​មួយ​ចំនួន ។ ពួកគេ​បាន​ដាក់​សម្ពាធ​ឲ្យ​អ្នក​ធ្វើ​ដូច​គ្នា ។ សូម​សរសេរ​អ្វី​ដែល​អ្នក​ចង់​ចងចាំ​ពី​មេរៀន​នេះ ដើម្បី​ជួយ​អ្នក​ធ្វើ​តាម​បទបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ។

  2. សូម​បំពេញ​ចន្លោះ ៖ ខ្ញុំ​ចង់​គោរព​តាម​បទបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ពីព្រោះ  ។ អ្វី​មួយ​ដែល​ខ្ញុំ​ចង់​ចងចាំ​ពី​អ្វី​ដែល​ខ្ញុំ​ទទួល​អារម្មណ៍ ឬ​បាន​រៀន​នៅ​ថ្ងៃនេះ​គឺ  ។

សូម​ពិចារណា​ពី​ការចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ពរជ័យ​ដែល​មក​ពី​ការព្យាយាម​គោរព​តាម​បទបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ។