« គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៤ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ១២៤ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
គោលលទ្ធិ និងសេចក្តីសញ្ញា ១២៤
គោលលទ្ធិ និងសេចក្តីសញ្ញា ១២៤
ទិដ្ឋភាពទូទៅ
ក្រោយពីពួកបរិសុទ្ធត្រូវបានបណ្តេញចេញពីរដ្ឋមិសសួរី ព្រះអម្ចាស់បានដឹកនាំពួកគេឲ្យបង្កើតទីក្រុងណៅវូ រដ្ឋអិលលីណោយ ។ ពួកគេបានខិតខំប្រឹងប្រែងដើម្បីកែលម្អវាលភក់ យកឈ្នះលើជំងឺ និងសាងសង់ព្រះវិហារបរិសុទ្ធថ្មីមួយ ។ ការបង្កើតទីក្រុងនេះគឺអំឡុងពេលដែលព្រះអម្ចាស់បានបើកសម្តែងពិធីបរិសុទ្ធទាំងឡាយក្នុងព្រះវិហារបរិសុទ្ធដែលយើងអនុវត្តរហូតដល់សព្វថ្ងៃនេះ ដូចជាអំណោយទានពិសិដ្ឋ ។
ជួយអ្នករៀនពិភាក្សាអំពីជំនឿនៃដំណឹងល្អជាមួយអ្នកដទៃ ៖ ការយល់ដឹងបានកើនឡើងនៅពេលដែលសិស្សពន្យល់ដំណឹងល្អទៅកាន់គ្នាទៅវិញទៅមក ។ សូមបង្កើតបរិយាកាសមួយដែលសិស្សមានទំនុកចិត្តក្នុងការចែកចាយការយល់ដឹងរបស់ពួកគេអំពីសេចក្តីពិតនៃដំណឹងល្អជាមួយអ្នកដទៃ ។ សម្រាប់ព័ត៌មានបន្ថែមទៀតអំពីរបៀបដែលព្រះអង្គសង្គ្រោះបានធ្វើការណ៍នេះ សូមមើលផ្នែក « ព្រះអង្គសង្គ្រោះបានលើកទឹកចិត្តអ្នកដទៃឲ្យចែកចាយសេចក្តីពិតដែលពួកគេបានរៀន » នៅក្នុង ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ។ អ្នកក៏អាចមើលឃើញឧទាហរណ៍មួយអំពីរបៀបធ្វើកិច្ចការនេះក្នុងមេរៀននៅក្នុងសប្តាហ៍នេះផងដែរ ដែលមានចំណងជើងថា « គោលលទ្ធិ និងសេចក្តីសញ្ញា ១២៤ » ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ឲ្យអ្នកនូវគំនិតខ្លះៗអំពីអ្វីដែលអ្នកអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
ការបង្កើតទីក្រុងណៅវូ
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យប្រដូចព្រះគម្ពីរ និងប្រវត្តិសាសនាចក្រទៅនឹងដំណើររឿងផ្ទាល់ខ្លួនរបស់ពួកគេ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យពិចារណាអំពីរបៀបដែលពួកគេប្រដូចព្រះគម្ពីរទៅនឹងជីវិតផ្ទាល់ខ្លួនរបស់ពួកគេក្នុងអំឡុងពេលការសិក្សាព្រះគម្ពីរប្រចាំថ្ងៃរបស់ពួកគេ ។
-
វត្ថុដែលត្រូវបង្ហាញ ៖ ព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញាមួយក្បាល ឬរូបភាពរបស់ យ៉ូសែប ស្ម៊ីធ
-
វីដេអូ ៖ « Joseph Smith: Prophet of the Restoration ( 2002 version ) » ( ១:០៩:៣៥ មើលពីនាទីទី ៤៧:៣៩ ដល់នាទីទី ៥០:៥៤ )
-
សំណៅចែក ៖ « ការប្រដូចប្រវត្តិសាសនាចក្រទៅនឹងខ្លួនរបស់យើង »
គោលលទ្ធិ និងសេចក្តីសញ្ញា ១២៤
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យយល់អំពីសារៈសំខាន់នៃព្រះវិហារបរិសុទ្ធរបស់ព្រះអម្ចាស់ និងពិធីបរិសុទ្ធដែលបានធ្វើឡើងនៅទីនោះ ដោយបូករួមទាំងអំណោយទានពិសិដ្ឋផងដែរ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សចូលទៅគេហទំព័រ temples.ChurchofJesusChrist.org ហើយរកមើលអ្វីដែលគួរឲ្យចាប់អារម្មណ៍ ឬមានអត្ថន័យចំពោះពួកគេ ។
-
សម្ភារដែលត្រូវបង្ហាញ ៖ រូបភ្លើងសញ្ញាចរាចរណ៍
-
សំណៅចែក ៖ « អំណោយទានពិសិដ្ឋ »