« មេរៀនទី ១៣៤—ការស្ថាបនាណៅវូ ៖ ទីក្រុងដ៏ស្រស់ស្អាត » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« ការស្ថាបនាណៅវូ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៣៤ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ១២៤
ការស្ថាបនាណៅវូ
ទីក្រុងដ៏ស្រស់ស្អាត
បន្ទាប់ពីពួកបរិសុទ្ធត្រូវបានបណ្តេញចេញពីរដ្ឋមិសសួរី ពួកគេបានប្តូរដីភក់តាមដងទន្លេមីស៊ីស៊ីពី ទៅជាទីក្រុងមួយដែលជឿនលឿន ។ ទីក្រុងណៅរូ រដ្ឋអិលលីណោយ បានក្លាយជាកន្លែងមួយនៃភាពស្រស់ស្អាត និងបានបម្រើជាទីស្នាក់ការកណ្តាលរបស់សាសនាចក្រចាប់តាំងពីឆ្នាំ ១៨៣៩ ដល់ឆ្នាំ ១៨៤៦ ។ មេរៀននេះអាចជួយសិស្សឲ្យប្រដូចបទគម្ពីរ និងដំណើររឿងប្រវត្តិសាស្ត្រសាសនាចក្រទៅនឹងខ្លួនរបស់ពួកគេ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ប្រដូចទៅនឹងខ្លួនយើង
សូមអញ្ជើញសិស្សឲ្យពិចារណាថាតើពួកគេរៀនសេចក្ដីពិតញឹកញាប់ប៉ុនណានៅក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា ហើយនៅក្នុងប្រវត្តិសាស្រ្តសាសនាចក្រដែលទាក់ទងនឹងពួកគេ ។
នៅម្ខាងបន្ទប់ សូមពិចារណាបង្ហាញនូវព្រគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ឬរូបភាពរបស់ព្យាការី យ៉ូសែប ស្ម៊ីធ ដើម្បីតំណាងឲ្យពេលវេលារបស់ពួកបរិសុទ្ធដំបូង ។ សូមអញ្ជើញសិស្សម្នាក់ឲ្យឈរនៅបន្ទប់ម្ខាងទៀត ដើម្បីតំណាងឲ្យពេលវេលារបស់យើង ។ សូមចង្អុលបង្ហាញពីចន្លោះរវាងពេលវេលារបស់ យ៉ូសែប ស្ម៊ីធ និងពេលឥឡូវនេះ ហើយសួរសំណួរដូចខាងក្រោមនេះ ។
-
តើវាអាចលំបាកសម្រាប់យើងដើម្បីប្រៀបធៀបនឹង យ៉ូសែប ស្ម៊ីធ និងពួកបរិសុទ្ធសម័យដើមដោយរបៀបណា ?
-
នៅពេលអ្នកសិក្សាអំពីគោលលទ្ធិ និងសេចក្ដីសញ្ញា និងប្រវត្តិសាស្រ្តសាសនាចក្រ តើអ្នកធ្វើអ្វីខ្លះដើម្បីប្រៀបធៀបនឹង យ៉ូសែប ស្ម៊ីធ និងពួកបរិសុទ្ធសម័យដើម ឬដើម្បីប្រដូចអ្វីដែលអ្នកសិក្សាទៅនឹងខ្លួនអ្នក ?
សូមសរសេរចម្លើយរបស់សិស្សចំពោះសំណួរចុងក្រោយនៅលើក្ដារខៀន ។ ប្រសិនបើសិស្សមិននិយាយពីគោលការណ៍ទាំងបួននេះទេ សូមពិចារណាសរសេរគោលការណ៍ទាំងនោះនៅលើក្ដារខៀនផងដែរ ។ សិស្សនឹងប្រើវាពេញមួយមេរៀន ។
-
ស្វែងរកព័ត៌មានលម្អិតសំខាន់ៗ ។
-
ធ្វើការប្រៀបធៀបទៅនឹងជីវិតអ្នក ។
-
ស្វែងយល់ពីមេរៀនដ៏មានតម្លៃ ។
-
កំណត់ការអនុវត្តផ្ទាល់ខ្លួន ។
សូមអញ្ជើញសិស្សឲ្យពិចារណាពីអ្វីដែលពួកគេត្រូវការជំនួយរបស់ព្រះអម្ចាស់បំផុតនៅក្នុងជីវិតរបស់ពួកគេនៅពេលនេះ ។
សូមលើកទឹកចិត្តពួកគេឲ្យស្វែងរកការណែនាំ និងជំនួយពីព្រះលើបញ្ហានេះនៅពេលដែលពួកគេសិក្សាអំពីពួកបរិសុទ្ធនៅទីក្រុងណៅវូ ។ សូមថ្លែងទីបន្ទាល់ថា ព្រះអាចឆ្លើយតបពួកគេតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។
សម្ភារខាងក្រោមនេះ គឺមានបំណងដើម្បីដឹកនាំសិស្សឲ្យមានជំនាញនៃការប្រដូច និងរៀបចំពួកគេដើម្បីធ្វើបែបនេះដោយខ្លួនពួកគេផ្ទាល់ ។
ជំហានទី ១ ៖ ស្វែងរកព័ត៌មានលម្អិតសំខាន់ៗ
ដើម្បីអនុវត្តជំហាននេះ សូមអញ្ជើញសិស្សឲ្យស្ដាប់ព័ត៌មានលម្អិតសំខាន់ៗនៅពេលដែលអ្នកអាន ឬសិស្សអានព័ត៌មានខាងក្រោមនេះឮៗ ៖
ខណៈដែលព្យាការី យ៉ូសែប ស្ម៊ីធ កំពុងជាប់នៅក្នុងគុកលិបើទី ពួកបរិសុទ្ធរាប់ពាន់នាក់ត្រូវបានបណ្តេញចេញពីផ្ទះរបស់ពួកគេនៅរដ្ឋមិសសួរី ។ បន្ទាប់ពីលោកបានដោះលែង យ៉ូសែបបានជួបជុំជាមួយគ្រួសាររបស់លោក និងជនភៀសខ្លួនជិត ៥,០០០ នាក់ផ្សេងទៀតមកពីរដ្ឋមិសសួរី ដែលត្រូវបានប្រជាជនចិត្តល្អនៅ ឃ្វីនស៊ី រដ្ឋអ៊ីលីណយ ជួយ ។
ព្រះអម្ចាស់បានដឹកនាំពួកបរិសុទ្ធឲ្យទិញ និងប្រមូលផ្ដុំដីដែលមានតម្លៃថោកនៅជិតដងទន្លេមិសសួរី ។ ពួកគេរស់នៅក្នុងតង់ និងរទេះខណៈដែលពួកគេបានចាប់ផ្តើមសាងសង់ទីក្រុងមួយដែលពួកគេនឹងហៅក្រោយមកថា ណៅវូ ។ ពួកបរិសុទ្ធជាច្រើនបានមានជំងឺគ្រុនចាញ់ ដែលបណ្ដាលឲ្យមានជំងឺក្ដៅខ្លួន ញាក់ ហើយមនុស្សជាច្រើនបានស្លាប់ ។
-
តើសេចក្តីលម្អិតនៃដំណើររឿងនេះហាក់មានសារៈសំខាន់ចំពោះអ្នកអ្វីខ្លះ ?
ជំហានទី ២ ៖ ធ្វើការប្រៀបធៀបទៅនឹងជីវិតរបស់អ្នក
សូមអញ្ជើញសិស្សឲ្យអនុវត្តជំហានទីពីរ ដោយឆ្លើយសំណួរខាងក្រោមនេះ ដោយរក្សាព័ត៌មានលម្អិតសំខាន់ៗនៅក្នុងគំនិតចាប់ពីជំហានទី ១ ។
-
ទោះបីជាកាលៈទេសៈរបស់យើងអាចខុសគ្នាក្តី តើមានរបៀបណាខ្លះដែលអាចទាក់ទងនឹងអ្វីខ្លះដែលបានកើតឡើងចំពោះពួកបរិសុទ្ធនៅពេលនោះទៅនឹងជីវិតរបស់យើង ?
ចម្លើយមួយចំនួនអាចរួមមានអារម្មណ៍ដូចជា យើងបានបំពេញការសាកល្បងមួយតែប៉ុណ្ណោះ ដោយប្តូរទៅកន្លែងថ្មី ឬចាប់ផ្ដើមជាថ្មី ដោយការរស់នៅក្នុងស្ថានភាពលំបាក ឬមានជំងឺធ្ងន់ធ្ងរ ។
-
តើអ្នកធ្វើយ៉ាងណាដើម្បីបង្ហាញជំនឿលើព្រះអម្ចាស់ក្នុងអំឡុងពេលមានស្ថានភាពបែបនេះ ?
ជំហានទី ៣ ៖ ស្វែងយល់ពីមេរៀនដ៏មានតម្លៃ
សូមអញ្ជើញសិស្សឲ្យស្វែងរកមេរៀនដ៏មានតម្លៃដូចខាងក្រោមនេះ ៖ សូមមើល« Joseph Smith: Prophet of the Restoration (2002 version) » ចាប់ពីនាទីទី ៤៧:៣៩ ដល់នាទីទី ៥០:៥៤ ឬពន្យល់ថា នៅថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ១៨៣៩ យ៉ូសែប ស្ម៊ីធ និងអ្នកផ្សេងទៀតបានទៅពីផ្ទះមួយទៅផ្ទះមួយ និងតង់មួយទៅតង់មួយដើម្បីព្យាបាលអ្នកជំងឺ ។ បន្ទាប់មក សូមពន្យល់ថា មនុស្សម្នាក់ដែលពួកលោកបានទៅសួរសុខទុក្ខគឺ អេលីយ៉ា ហ្វតហាំ ។ គាត់ឈឺធ្ងន់ ហើយភរិយារបស់គាត់ អានណាបានទួញយំ និងរៀបចំសម្លៀកបំពាក់បញ្ចុះសពរបស់គាត់ទៅហើយ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានដូចតទៅនេះ ៖
យ៉ូសែបបានទៅជិតអេលីយ៉ា ហើយកាន់ដៃរបស់គាត់ ។ លោកបានសួរថា ៖ « បងប្រុស ហ្វតហាំ » តើបងមិនមានជំនឿថា ត្រូវបានព្យាបាលទេឬអី ?
គាត់បាននិយាយថា « ខ្ញុំខ្លាចថាវាយឺតពេកហើយ » ។
« តើបងមិនជឿថា ព្រះយេស៊ូវជាព្រះគ្រីស្ទទេឬអី ? »
« ខ្ញុំពិតជាជឿ បងប្រុស យ៉ូសែប » ។
ព្យាការីបានប្រកាសថា ៖ « អេលីយ៉ា ខ្ញុំបញ្ជាបងនៅក្នុងព្រះនាមព្រះយេស៊ូវនៃណាសារ៉េត ឲ្យក្រោកឡើង ហើយបានជាសះស្បើយចុះ » ។
ពាក្យសម្តីនេះហាក់ដូចជាអង្រួនផ្ទះ ។ អេលីយ៉ាបានក្រោកឡើងពីគ្រែរបស់គាត់ មុខរបស់គាត់ឡើងក្រហម ។ គាត់ស្លៀកពាក់ រួចបានសុំបរិភោគអាហារ ហើយដើរតាមយ៉ូសែបទៅខាងក្រៅដើម្បីជួយធ្វើការងារបម្រើដល់មនុស្សជាច្រើនទៀត ។ ( ពួកបរិសុទ្ធ ៖ រឿងអំពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ភាគ ១ បទដ្ឋាននៃសេចក្ដីពិត ឆ្នាំ ១៨១៥–១៨៤៦ [ ឆ្នាំ២០១៨ ] ទំព័រ ៤០២–៤០៣ )
សូមអានយ៉ាងហោចណាស់វគ្គបទគម្ពីរពីរដូចខាងក្រោមនេះ ដោយស្វែងរកភាពស្រដៀងគ្នារវាងអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើ ឬបានបង្ហាញ និងដំណើររឿងខាងលើ ៖ ម៉ាថាយ ៤:២៣; នីហ្វៃ ទី ១ ១១:៣១; គោលលទ្ធិ និងសេចក្តីសញ្ញា ៤២:៤៤; ៦៦:៩; ៨៤:៦៨ ។
-
តើអ្នកបានរៀនមេរៀនអ្វីខ្លះពីព្រះគម្ពីរទាំងនេះ និងពីពួកបរិសុទ្ធនៅទីក្រុងណៅវូ ?
សូមសរសេរចម្លើយរបស់សិស្សនៅលើក្ដារខៀន ។ គំរូមួយគឺថា តាមរយៈជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ និងអំណាចនៃបព្វជិតភាពរបស់ទ្រង់ ព្រះអាចប្រទានពរ និងពង្រឹងយើង ។
ដើម្បីជួយសិស្សឲ្យយល់ពីគោលការណ៍នេះ សូមពិចារណាសួរសំណួរតាមដានដូចជា « តើសេចក្ដីពិតនេះបង្រៀនយើងអ្វីខ្លះអំពីព្រះអម្ចាស់ ? » « តើអ្នកបានមានបទពិសោធន៍អ្វីខ្លះ ដែលបញ្ជាក់ពីគោលការណ៍នេះនៅក្នុងជីវិតរបស់អ្នក ? » ហើយ « ក្រៅពីការព្យាបាលយើង តើមានរបៀបអ្វីខ្លះទៀតដែលព្រះអម្ចាស់អាចពង្រឹង និងប្រទានពរដល់យើង ? » សូមពិចារណាសួរទៅសិស្ស ប្រសិនបើពួកគេមានសំណួរណាមួយអំពីគោលការណ៍ទាំងនេះ ។ បើដូច្នេះ សូមពិភាក្សាវាជាថ្នាក់ ។
សូមពន្យល់ដូចខាងក្រោម ៖
ទោះបីជាមានពេលនៃការព្យាបាលក្តី ក៏ជំងឺបានបន្តនៅក្នុងចំណោមពួកបរិសុទ្ធជាច្រើនខែបន្តទៀត ។ ទោះជាយ៉ាងណា ពួកគេបន្តមើលថែគ្នាទៅវិញទៅមក ហើយអនុវត្តជំនឿលើព្រះអម្ចាស់ ។ ពួកគេបានជីករណ្តៅដើម្បីបង្ហូរទឹកពីវាលភក់ហូរទៅទន្លេ ដែលធ្វើឲ្យដីកាន់តែងាយប្រើប្រាស់ និងកាត់បន្ថយបញ្ហាមូស ។ ពួកគេបានសង់សហគមន៍មួយដែលជឿនលឿន ហើយនៅទីបំផុតគឺសាងសង់ព្រះវិហារបរិសុទ្ធណៅវូ ។
ជំហានទី ៤ ៖ កំណត់ការអនុវត្តផ្ទាល់ខ្លួន
សម្រាប់ជំហាននេះ សូមអញ្ជើញសិស្សឲ្យចែកចាយវិធីមួយចំនួនដែលពួកគេអាចអនុវត្តសេចក្ដីពិតដែលពួកគេបានរៀន ។ ចម្លើយរបស់ពួកគេអាចរួមបញ្ចូលនូវរបៀបដែលពួកគេអាចអនុវត្តសេចក្តីជំនឿលើព្រះអម្ចាស់ រួមទាំងការសុំពរជ័យបព្វជិតភាពផងដែរ ។
មេរៀនបន្ថែម
ដើម្បីបន្តអនុវត្តការប្រៀបប្រដូចបទគម្ពីរ និងប្រវត្តិសាស្រ្តសាសនាចក្រទៅនឹងខ្លួនរបស់ពួកគេ នោះសិស្សអាចធ្វើសកម្មភាពតាមសំណៅចែក « ការប្រដូចប្រវត្តិសាស្រ្តរបស់សាសនាចក្រទៅនឹងខ្លួនរបស់យើង » ។ សិស្សអាចបំពេញសកម្មភាពនេះរៀងៗខ្លួន ឬនៅក្នុងក្រុមតូចៗ ។ សូមអញ្ជើញសិស្សឲ្យសរសេរនូវអ្វីដែលពួកគេបានធ្វើសម្រាប់ជំហាននីមួយៗទាំងបួន ។
ការប្រដូចប្រវត្តិសាស្រ្តរបស់សាសនាចក្រទៅនឹងខ្លួនរបស់យើង
សកម្មភាព ក
ការផ្សព្វផ្សាយដំណឹងល្អ
ព្យាការី យ៉ូសែប ស៊្មីធ បានសរសេរថា « ការបៀតបៀនមិនបានបញ្ឈប់ការរីកចម្រើននៃសេចក្តីពិតឡើយ » ( History of the Church ៤:៥៤០ ) ។ ព្រះអម្ចាស់ធ្លាប់បានហៅសមាជិកក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ជាច្រើន ដើម្បីបម្រើបេសកកម្មនៅក្រៅប្រទេស ។ ទោះបីជាមានជំងឺ និងការលំបាកក៏ដោយ ក៏បងប្អូនដែលមានការតាំងចិត្តទាំងនេះបានចាកចេញពីទីក្រុងណៅវូ ដោយគោរពប្រតិបត្តិដើម្បីបម្រើ ។ ជាលទ្ធផល ប្រជាជនរាប់ពាន់នាក់—ជាចម្បងមកពីប្រទេសអង់គ្លេស—បានទទួលសាក្សីមកពីព្រះ បានចូលរួមសាសនាចក្រ ហើយបានធ្វើដំណើរទៅទីក្រុងណៅវូ ។ ពួកគេបានក្លាយជាកម្លាំងដ៏អស្ចារ្យមួយចំពោះសាសនាចក្រ ។
សូមអាន នីហ្វៃទី១ ៣:៧ និង គោលលទ្ធិ និងសេចក្តីសញ្ញា ៣:១ និងពិចារណាពីរបៀបដែលខគម្ពីរទាំងនេះទាក់ទងនឹងគំរូនៃកិច្ចការផ្សព្វផ្សាយសាសនានេះ ។
សកម្មភាព ខ
ការបង្កើតសមាគមសង្រ្គោះ
ខណៈពេលពួកបរិសុទ្ធកំពុងកសាងព្រះវិហារបរិសុទ្ធណៅវូ នោះមានបងប្អូនស្រីមួយចំនួនបានសង្កេតឃើញថា បុរសជាច្រើនដែលធ្វើការនៅព្រះវិហារបរិសុទ្ធគ្មានស្បែកជើង ខោ និងអាវគ្រប់គ្រាន់ទេ ។ ដោយបានបំផុសគំនិតពីព្រះអម្ចាស់ ពួកគេបានរៀបចំក្រុមស្ត្រីមួយក្រុម ហើយចាប់ផ្ដើមធ្វើការជាមួយគ្នាដើម្បីផ្ដល់សម្លៀកបំពាក់ទាំងនេះ ។ ដូចជាក្រុមស្រដៀងគ្នានៅពេលនោះដែរ ពួកគេបានព្រាងរដ្ឋធម្មនុញ្ញមួយ ។ ពួកគេបានបង្ហាញឯកសារនេះទៅ យ៉ូសែប ស្ម៊ីធ ដើម្បីទទួលបានការអនុម័តពីលោក ។
[ នៅពេល ] យ៉ូសែប [ បានឃើញឯកសារនេះ លោក ] បានមានប្រសាសន៍ថា វាគឺជារដ្ឋធម្មនុញ្ញដ៏ល្អបំផុត ។ លោកបានមានប្រសាសន៍ថា « ប៉ុន្តែនេះមិនមែនជាអ្វីដែលបងប្អូនចង់បាននោះទេ » ។ សូមប្រាប់បងប្អូនស្ដ្រីថា ការថ្វាយរបស់ពួកគាត់ត្រូវបានព្រះអម្ចាស់ទទួលយក ហើយទ្រង់មានអ្វីមួយដែលប្រសើរជាងនេះសម្រាប់ពួកគាត់ ។ … ខ្ញុំនឹងរៀបចំស្ត្រីនៅក្រោមបព្វជិតភាព តាមលំនាំនៃបព្វជិតភាព » ។ ( Saints ១:៤៤៨ )
នៅថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ១៨៤២ ព្រះបានដឹកនាំ យ៉ូសែប ស្ម៊ីធ ឲ្យរៀបចំសមាគមសង្គ្រោះ ។ ព្រះបន្តបំផុសគំនិតដល់ថ្នាក់ដឹកនាំសមាគសង្គ្រោះនៅថ្ងៃនេះដើម្បីបម្រើ និងពង្រឹងសមាជិកសាសនាចក្រ និងអ្នកដទៃរាប់មិនអស់ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៥៨:២៦–២៨ ដោយរកមើលរបៀបដែលខគម្ពីរទាំងនេះអាចទាក់ទងនឹងស្ត្រីដែលបានទទួលការបំផុសគំនិត ដែលទង្វើរបស់ពួកគាត់បាននាំឲ្យមានការបង្កើតសមាគមសង្គ្រោះនេះឡើង ។
បន្ទាប់ពីសិស្សបានបំពេញការសិក្សារបស់ពួកគេហើយ សូមអញ្ជើញពួកគេឲ្យចែកចាយពីរបៀបដែលពួកគេប្រដូចអ្វីដែលពួកគេបានរៀនទៅនឹងជីវិតរបស់ពួកគេ ។
ឧទាហរណ៍ខ្លះៗអំពីសេចក្ដីពិត ពួកគេអាចរកឃើញ រួមមានដូចខាងក្រោម ៖ ព្រះអម្ចាស់រៀបចំផ្លូវមួយសម្រាប់យើងដើម្បីសម្រេចនូវអ្វីដែលទ្រង់បញ្ជា ។ កិច្ចការរបស់ព្រះមិនអាចស្មុគស្មាញឡើយ ។ ព្រះប្រទានរង្វាន់ដល់អស់អ្នកដែលព្យាយាមយ៉ាងសកម្មដើម្បីនាំមកនូវសេចក្ដីសុចរិត ។
-
តើអ្នកបានរៀនអ្វីខ្លះចេញពីបទពិសោធន៍នេះ ?
-
តើការប្រដូចបទគម្ពីរនេះ និងដំណើររឿងប្រវត្តិសាស្រ្តសាសនាចក្រទៅនឹងជីវិតរបស់អ្នក ជួយអ្នកនៅពេលអនាគតដោយរបៀបណា ?