« មេរៀនទី ៧៦–គោលលទ្ធិ និងសេចក្តីសញ្ញា ៦៣:៥៧–៦៤ ៖ គារវភាពចំពោះព្រះនាមដ៏ពិសិដ្ឋរបស់ព្រះយេស៊ូវគ្រីស្ទ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ៦៣:៥៧–៦៤ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៧៦ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៦០–៦៣
គោលលទ្ធិ និងសេចក្តីសញ្ញា ៦៣:៥៧–៦៤
គារវភាពចំពោះព្រះនាមដ៏ពិសិដ្ឋរបស់ព្រះយេស៊ូវគ្រីស្ទ
នៅក្នុងវិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៦៣ ព្រះអង្គសង្គ្រោះបានសម្តែងនូវព្រះរាជបំណងរបស់ទ្រង់ដើម្បីឲ្យអ្នកដើរតាមរបស់ទ្រង់ « ប្រុងប្រយ័ត្នអំពីរបៀបពួកគេយកព្រះនាមរបស់ [ ទ្រង់ ] មកប្រើក្នុងបបូរមាត់របស់ពួកគេ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៦៣:៦១ ) ។ មេរៀននេះអាចជួយសិស្សឲ្យដឹងអំពីសារៈសំខាន់ក្នុងការប្រើព្រះនាមរបស់ព្រះអង្គសង្គ្រោះដោយមានគារវភាព ។
សកម្មភាពរៀនសូត្រដែលអាចមាន
ប្រុងប្រយ័ត្នជាជាងធម្មតាៗ
សូមសរសេរឃ្លា ប្រុងប្រយ័ត្នជាជាងធម្មតាៗ ដាក់នៅលើក្ដារខៀន ។ បន្ទាប់មក សូមអញ្ជើញសិស្សឲ្យពិភាក្សាសំណួរខាងក្រោមនេះ ៖
-
តើមានស្ថានភាពណាខ្លះ ដែលវាសំខាន់ដែលនរណាម្នាក់ត្រូវប្រុងប្រយ័ត្នជាជាងធម្មតាៗ ? ហេតុអ្វី ?
ប្រសិនបើសិស្សត្រូវការជួយដើម្បីគិតពីគំនិតនានា អ្នកអាចនិយាយអំពីគំរូមួយចំនួន ដូចជាការបើកបររថយន្ត ការស្វែងរកអ៊ីនធឺណិត ការកាត់សក់ ឬការបំពេញបែបបទព្យាបាលវេជ្ជសាស្ដ្រជាដើម ។
-
តើអ្នកគិតថា ព្រះអង្គសង្គ្រោះចង់ឲ្យយើងប្រុងប្រយ័ត្នក្នុងរឿងណាខ្លះនៅក្នុងជីវិតរបស់យើង ?
ស៊ីស្ទើរ រេបិកា អិល ក្រេវិន ក្នុងគណៈប្រធានយុវនារីទូទៅ បានចោទសួរសំណួរដូចខាងក្រោម ៖
តើយើងប្រុងប្រយ័ត្នក្នុងពាក្យសម្ដីរបស់យើងដែរឬទេ ? ឬតើយើងឱបក្រសោបពាក្យគ្រោតគ្រាត ជេរប្រមាថដែរឬទេ ? ( រេបិកា អិល ក្រេវិន « CarefulversusCasual » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ១០ )
តើមានស្ថានភាពណាខ្លះ ដែលអ្នកអាចជួបនឹងភាសាដែលមិនមានគារវភាពចំពោះព្រះ ឬរឿងពិសិដ្ឋផ្សេងទៀត ?
សូមអញ្ជើញសិស្សឲ្យគិតអំពីអារម្មណ៍របស់ពួកគេ នៅពេលពួកគេជួបនឹងភាសាបែបនេះ ។ សូមលើកទឹកចិត្តពួកគេនៅពេលពួកគេសិក្សា ដើម្បីរកមើលការបង្រៀនដែលអាចជួយពួកគេឲ្យដឹងអំពីសារៈសំខាន់នៃការប្រុងប្រយ័ត្នក្នុងរបៀបដែលពួកគេនិយាយអំពីរឿងពិសិដ្ឋ ជាពិសេសរបៀបដែលពួកគេប្រើព្រះនាមរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
គារវភាពចំពោះព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ
សេចក្ដីពន្យល់ខាងក្រោមនេះអាចជួយសិស្សឲ្យយល់អំពីបរិបទសម្រាប់ខគម្ពីរ ដែលពួកគេនឹងសិក្សានៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៦៣ ។
នៅពេលដែលវិវរណៈនេះបានកត់ត្រានៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៣ ពួកបរិសុទ្ធមួយចំនួននៅទីក្រុងខឺតឡង់ រដ្ឋអូហៃអូ បានប្រើព្រះនាមរបស់ព្រះអម្ចាស់ដោយគ្មានសិទ្ធិអំណាចបព្វជិតភាពត្រឹមត្រូវ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៣:៦២ ) ។ ព្រះអម្ចាស់បានថ្កោលទោសចំពោះទង្វើទាំងនេះ ហើយបានបង្រៀនពួកបរិសុទ្ធនូវសេចក្ដីពិតសំខាន់ៗអំពីរបៀបគួរតែប្រើព្រះនាមរបស់ទ្រង់ ។
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៣:៥៨–៦៤ ហើយរកមើលអ្វីដែលព្រះអម្ចាស់ចង់ឲ្យពួកបរិសុទ្ធយល់អំពីទ្រង់ ។
-
តើខគម្ពីរទាំងនេះជួយអ្នកយល់អ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ?
-
តើអ្នកបានរៀនអ្វីខ្លះមកពី ខទី ៦១–៦៤ អំពីរបៀបដែលយើងគួរតែប្រើព្រះនាមព្រះអង្គសង្គ្រោះ ?
សេចក្ដីពិតមួយដែលសិស្សអាចថ្លែងចេញពីខគម្ពីរទាំងនេះគឺថា ព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទគឺពិសិដ្ឋ ហើយត្រូវតែបានប្រើដោយការយកចិត្តទុកដាក់ ។
-
តើអ្នកគិតថា ការប្រើព្រះនាមរបស់ព្រះអង្គសង្គ្រោះដោយយកចិត្តទុកដាក់មានន័យដូចម្តេច ?
-
តើអ្នកមានសំណួរអ្វីខ្លះ អំពីអ្វីដែលអ្នកកំពុងរៀននៅក្នុងខគម្ពីរទាំងនេះ ?
ប្រសិនបើសិស្សមានសំណួរអំពីអត្ថន័យនៃការប្រើ « ព្រះនាមនៃព្រះអម្ចាស់ … ជាអសារឥតការ » ( ខទី ៦២ ) សូមពន្យល់ថា វាអាចពាក់ព័ន្ធនឹងការនិយាយដោយគ្មានគារវភាពអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ( សូមមើល ដាល្លិន អេក អូក « Reverent and Clean » Ensign ខែ ឧសភា ឆ្នាំ ១៩៨៦ ទំព័រ ៤៩–៥០ ) ។ វាក៏អាចពាក់ព័ន្ធនឹងការប្រើប្រាស់សិទ្ធិអំណាចបព្វជិតភាពរបស់ព្រះអង្គសង្គ្រោះដោយមិនស័ក្តិសមផងដែរ ( សូមមើល នែល អិល អាន់ឌើរសិន « Power in the Priesthood » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៩៣ ) ។ សូមប្រាកដថា សិស្សយល់ថា វាសមរម្យក្នុងការនិយាយអំពីព្រះអង្គសង្គ្រោះក្នុងដំណឹងល្អ ឬការសន្ទនាជារៀងរាល់ថ្ងៃ នៅពេលយើងនិយាយអំពីទ្រង់ដោយសេចក្ដីស្រឡាញ់ និងការគោរព ។
មុននឹងសួរសំណួរខាងក្រោមនេះ វាអាចនឹងមានប្រយោជន៍ដើម្បីឲ្យសិស្សស្រមៃថា ពួកគេស្គាល់នរណាម្នាក់ដែលមិនយល់ពីសារៈសំខាន់នៃការប្រើប្រាស់ព្រះនាមរបស់ព្រះអង្គសង្គ្រោះដោយគារវភាព ។ ពួកគេអាចនឹកគិតដល់មនុស្សនេះក្នុងចិត្ត នៅពេលពួកគេពិភាក្សា ។
-
តើអ្នកគិតថា មានអ្វីខ្លះទៅដែលអាចជួយយើងឲ្យមានបំណងប្រាថ្នាចង់ប្រើព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទប្រកបដោយមានគារវភាព ?
ការមានសេចក្ដីស្រឡាញ់ និងគារវភាពកាន់តែខ្លាំងចំពោះព្រះយេស៊ូវគ្រីស្ទ
សូមពន្យល់ថា ការយល់ដឹងបន្ថែមថាតើព្រះយេស៊ូវគ្រីស្ទគឺជានរណា និងអ្វីដែលទ្រង់បានធ្វើសម្រាប់យើង អាចជួយយើងឲ្យមានសេចក្ដីស្រឡាញ់ និងគារវភាពកាន់តែខ្លាំងចំពោះទ្រង់ ។
មុនពេលណែនាំសកម្មភាពសិក្សាខាងក្រោមនេះ សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយបទពិសោធន៍ដែលពួកគេមាន ឬសេចក្ដីពិតដែលពួកគេបានដឹងមកពីព្រះគម្ពីរដែលជំរុញពួកគេឲ្យគិត និងនិយាយដោយគារវភាពអំពីព្រះយេស៊ូវគ្រីស្ទ ។ អ្នកក៏អាចចែកចាយគំរូមួយចេញពីជីវិតរបស់អ្នកផ្ទាល់បានផងដែរ ។
សូមចំណាយពេលខ្លះដើម្បីស្រាវជ្រាវរកប្រភពដែលបានតែងតាំងដោយទេវភាព ដែលអាចជួយអ្នកឲ្យមានសេចក្ដីស្រឡាញ់កាន់តែខ្លាំងចំពោះព្រះយេស៊ូវគ្រីស្ទ ហើយមានបំណងចង់ថ្លែងអំពីទ្រង់ដោយគារវភាព ។ អ្នកអាចស្រាវជ្រាវរកបទគម្ពីរ សេចក្ដីថ្លែងការណ៍មកពីថ្នាក់ដឹកនាំសាសនាចក្រ ទំនុកតម្កើង ឬធនធានដែលមានប្រយោជន៍ផ្សេងទៀត ដែលពិពណ៌នាថាតើទ្រង់ជានរណា ឬអ្វីដែលទ្រង់បានធ្វើ ។ សូមកត់ត្រាការយល់ដឹង និងអារម្មណ៍របស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
សិស្សអាចស្វែងរកធនធាននានាដោយខ្លួនឯង ឬជាមួយដៃគូ ។ ប្រសិនបើចាំបាច់ អ្នកអាចផ្ដល់ឲ្យពួកគេនូវឧទាហរណ៍មួយចំនួននៃធនធានដែលពួកគេអាចមើលបាន ដូចជាទំនុកតម្កើងដែលបង្រៀនអំពីលក្ខណៈពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ ឬបទគម្ពីរមួយចំនួនដូចតទៅនេះ ៖ ម៉ាថាយ ៨:២៣–២៧; នីហ្វៃទី២ ២៥:១៣; គោលលទ្ធិ និងសេចក្តីសញ្ញា ១៨:២៣–២៥; ៣៥:១–២; ១១០:១–៥ ។
បន្ទាប់ពីទុកពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេបានរៀន និងទទួលអារម្មណ៍មកពីការសិក្សារបស់ពួកគេ ។ ប្រសិនបើសិស្សបានរកឃើញទំនុកតម្កើងដ៏មានអត្ថន័យ នោះសិស្សក្នុងថ្នាក់អាចច្រៀងទំនុកតម្កើងមួយ ឬច្រើនជាមួយគ្នា ។ អ្នកក៏អាចអញ្ជើញសិស្សឲ្យអានបទគម្ពីរមួយដែលពួកគេបានរកឃើញផងដែរ ហើយចែកចាយពីមូលហេតុដែលវាមានអត្ថន័យចំពោះពួកគេ ។
សំណួរខាងក្រោមអាចជួយសិស្សឲ្យចែកចាយការយល់ដឹងរបស់ពួកគេ ៖
-
តើអ្នកបានសិក្សាអ្វីខ្លះ ដែលបំផុសគំនិតឲ្យមានការដឹងគុណ ឬការគោរពចំពោះព្រះអង្គសង្គ្រោះ ?
-
តើការចងចាំអ្វីដែលអ្នកបានសិក្សា អាចមានឥទ្ធិពលយ៉ាងណាទៅលើជម្រើសរបស់អ្នក ?
អ្នកអាចពង្រីកការពិភាក្សាអំពីសំណួរទីពីរបាន ដោយបែងចែកសិស្សទៅជាក្រុមតូចៗ ហើយអញ្ជើញពួកគេឲ្យពិភាក្សាអំពីរបៀបដែលវាមានឥទ្ធិពលទៅលើផ្នែកជាក់លាក់ក្នុងជីវិតរបស់ពួកគេ នៅពេលយើងមានគារវភាពកាន់តែខ្លាំងចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ ឧទាហរណ៍នៃផ្នែកខ្លះក្នុងជីវិតរបស់ពួកគេ ដែលពួកគេអាចនិយាយបាន រួមមាន ៖
-
ជម្រើសដែលពួកគេធ្វើទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ។
-
ការប្រាស្រ័យទាក់ទងរបស់ពួកគេជាមួយមនុស្សដទៃទៀត ។
-
ឆន្ទៈរបស់ពួកគេក្នុងការចែកចាយដំណឹងល្អ ។
-
របៀបដែលពួកគេអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌ ។
ការភ្ជាប់ទំនាក់ទំនងការណ៍នេះទៅនឹងជីវិតរបស់អ្នក
ដើម្បីជួយសិស្សឲ្យគិតពិចារណាអំពីការរៀនសូត្ររបស់ពួកគេ សូមអញ្ជើញពួកគេឲ្យឆ្លើយយ៉ាងហោចណាស់សំណួរមួយក្នុងចំណោមសំណួរខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ៖
-
ដោយផ្អែកលើអ្វីដែលអ្នកបានរៀនមកពីព្រះវិញ្ញាណ ឬមកពីមិត្តភក្តិរបស់អ្នកនៅថ្ងៃនេះ តើអ្នកកត់សម្គាល់ឃើញមានការផ្លាស់ប្ដូរអ្វីខ្លះនៅក្នុងអារម្មណ៍របស់អ្នក ឬទស្សនវិស័យរបស់អ្នកអំពីព្រះអង្គសង្គ្រោះ ?
-
តើអ្វីទៅដែលធ្វើឲ្យអ្នកមានបំណងប្រាថ្នាដើម្បីធ្វើឲ្យបានកាន់តែប្រសើរឡើង ឬខុសពីមុន ដែលជាលទ្ធផលនៃអ្វីដែលអ្នកបានរៀននៅថ្ងៃនេះ ?
សូមអញ្ជើញសិស្សស្ម័គ្រចិត្តពីរបីនាក់ឲ្យឡើងចែកចាយអ្វីដែលពួកគេបានសរសេរ ។ បន្ទាប់មក សូមបញ្ចប់មេរៀននេះដោយការចែកចាយទីបន្ទាល់របស់អ្នកអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ហើយពន្យល់ពីមូលហេតុដែលព្រះនាមរបស់ទ្រង់ទាំងទ្វេគឺពិសិដ្ឋចំពោះអ្នក ។