« ចំណេះចំណានខាងគោលលទ្ធិ ៖ ការរំឭកអំពីការវាយតម្លៃទី ១ ៖ នីហ្វៃទី១ ៣:៧ ទៅដល់ ម៉ូសាយ ១៨:៨–១០ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ចំណេះចំណានខាងគោលលទ្ធិ ៖ ការរំឭកអំពីការវាយតម្លៃទី ១ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ចំណេះចំណានខាងគោលលទ្ធិ ៖ ការរំឭកអំពីការវាយតម្លៃទី ១
នីហ្វៃទី១ ៣:៧ រហូតដល់ ម៉ូសាយ ១៨:៨–១០
ការរំឭកការវាយតម្លៃអំពីចំណេះចំណានខាងគោលលទ្ធិនេះត្រូវបានបង្កើតឡើងសម្រាប់ជាបទពិសោធន៍នៃការរៀនសូត្រមួយដើម្បីជួយដល់សិស្សរំឭកវគ្គចំណេះចំណានខាងគោលលទ្ធិទាំង ១២ ដែលមាននៅក្នុង នីហ្វៃទី ១ រហូតដល់គម្ពីរ ម៉ូសាយ ។ ការរំឭកឡើងវិញនេះនឹងអនុញ្ញាតឲ្យពួកគេបង្ហាញពីការយល់ដឹង និងការអនុវត្តសេចក្តីពិតនៅក្នុងវគ្គបទគម្ពីរទាំងនេះ ។ វាត្រូវបានបង្កើតឡើងដើម្បីជួយរៀបចំសិស្សសម្រាប់ការវាយតម្លៃនៅពេលខាងមុខនេះផងដែរ ( « ចំណេះចំណានខាងគោលលទ្ធិ ៖ ការរំឭកអំពីការវាយតម្លៃទី ១ » ) ។
មេរៀនរំឭកឡើងវិញនេះមានគោលបំណងសម្រាប់ជាបទពិសោធន៍នៃការសិក្សាតាមអនឡាញ ឬដោយផ្ទាល់ ។
សូមប្រើប្រាស់ការរំឭកនេះ និងធ្វើការវាយតម្លៃចំណេះចំណានខាងគោលលទ្ធិបានគ្រប់ពេលវេលា បន្ទាប់ពីបានបង្រៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំងអស់មកពីនីហ្វៃទី ១ រហូតដល់ម៉ូសាយ ។ សូមទុកពេលគ្រប់គ្រាន់ចំពោះការរំឭក និងការវាយតម្លៃនេះសម្រាប់សិស្សដើម្បីសិក្សាវគ្គបទគម្ពីរដែលពួកគេមិនទាន់បានចេះច្បាស់ ។ វាប្រហែលជាមានភាពចាំបាច់ក្នុងការកែសម្រួលកាលវិភាគនៃការបង្រៀនដើម្បីសម្រេចបានលទ្ធផលនេះ ដូច្នេះការវាយតម្លៃអាចធ្វើមុនពេលបញ្ចប់ឆមាសទីមួយនៃវគ្គសិក្សានេះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
សូមគិតពិចារណាទៅតាមតម្រូវការរបស់សិស្ស ហើយជ្រើសរើសផ្នែកនៃការរំឭកនេះ ដែលនឹងជួយពួកគេរៀបចំបានល្អបំផុតសម្រាប់ « ចំណេះចំណានខាងគោលលទ្ធិ ៖ ការរំឭកអំពីការវាយតម្លៃទី ១ » ។ ពេញមួយការរំឭកឡើងវិញនេះ សូមអញ្ជើញសិស្សឲ្យកត់ចំណាំវគ្គបទគម្ពីរទាំងឡាយ ដែលពួកគេមិនសូវស្គាល់ច្បាស់ ហើយធ្វើផែនការដើម្បីសិក្សា និងរំឭកវគ្គបទគម្ពីរទាំងនោះ ដើម្បីរៀបចំសម្រាប់ការវាយតម្លៃ ។
លំហាត់ខាងក្រោមនៅក្នុងសកម្មភាពរំឭកឡើងវិញទី១ និង ទី ២ គឺមានគោលបំណងជួយដល់សិស្សរំឭកសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះ ។ សកម្មភាពផ្សេងៗអាចត្រូវបានប្រើប្រាស់ ដើម្បីឲ្យសិស្សចូលរួមក្នុងដំណើរការរំឭកឡើងវិញ ។ មានគំនិតមួយចំនួននៅលើកម្មវិធីទូរសព្ទចំណេះចំណានខាងគោលលទ្ធិ ។
សកម្មភាពរំឭកឡើងវិញ ទី ១ ៖ ដឹងអំពីសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះ
សូមជួយសិស្សក្នុងការរំឭកឡើងវិញ និងរៀបចំដើម្បីផ្គូផ្គងសេចក្តីយោងបទគម្ពីរខាងក្រោមចំពោះឃ្លាបទគម្ពីរគន្លឹះ ។ សូមលើកទឹកចិត្តសិស្សឲ្យកត់ចំណាំទៅលើវគ្គបទគម្ពីរដែលពួកគេប្រហែលជាមិនទាន់បានចេះ ដូច្នេះពួកគេអាចបន្តសិក្សាវគ្គបទគម្ពីរទាំងនោះមុនពេលធ្វើការវាយតម្លៃ ។
វិធីមួយដើម្បីឲ្យសិស្សចូលរួមនៅក្នុងការរំឭកឡើងវិញនេះ គឺត្រូវសរសេរសេចក្ដីយោងបទគម្ពីរនីមួយៗក្នុងចំណោមសេចក្តីយោងបទគម្ពីរ ទាំង ១២ នៅលើក្រដាសដាច់ដោយឡែក ហើយសរសេរឃ្លាបទគម្ពីរគន្លឹះនីមួយៗទាំង ១២ នៅលើក្រដាសដាច់ដោយឡែក ។ បន្ទាប់មកយកក្រដាសទាំង ២៤ ទៅបិទជាប់នៅនឹងជញ្ជាំងនៅកន្លែងផ្សេងៗគ្នាមិនតាមលំដាប់លំដោយនៅជុំវិញបន្ទប់ឡើយ ដោយបិទខាងសរសេរបែរមុខទៅជញ្ជាំង ដើម្បីកុំឲ្យសិស្សឃើញអ្វីនៅលើក្រដាស ។
សូមអញ្ជើញសិស្សម្នាក់ឲ្យជ្រើសរើសក្រដាសណាមួយ រួចបើកវាឡើង បន្ទាប់មកអានវា ។ សូមអញ្ជើញសិស្សទាំងអស់ឲ្យសរសេរចុះនូវអ្វីដែលពួកគេគិតថាសេចក្តីយោងត្រូវគ្នា ឬឃ្លាបទគម្ពីរគន្លឹះ គឺជាអ្វី ។ បន្ទាប់មក សូមអញ្ជើញសិស្សដដែលនោះឲ្យបើកក្រដាសមួយសន្លឹកទៀត ដើម្បីមើលថា តើក្រដាសនោះត្រូវគ្នាឬអត់ ។ ប្រសិនបើក្រដាសនោះត្រូវគ្នា សូមដកវាចេញពីជញ្ជាំង ។ ប្រសិនបើវាមិនត្រូវគ្នាទេ សូមឲ្យសិស្សយកវាទៅបិទជាប់នឹងជញ្ជាំងម្តងទៀត ដើម្បីកុំឲ្យសិស្សអានវាបាន ។ បន្ទាប់មក សូមអញ្ជើញសិស្សម្នាក់ទៀតឲ្យជ្រើសរើសក្រដាសពីរបន្ទាប់ទៀត ។ សូមបន្តធ្វើបែបនេះរហូតបានរកឃើញក្រដាសដែលត្រូវគ្នាទាំងអស់ ហើយក្រដាសទាំងនោះអស់ពីលើជញ្ជាំង ។
ចម្លើយសម្រាប់សំណួរ ៖ ១-ញ, ២-គ, ៣-ឆ, ៤-ក, ៥-ឋ, ៦-ច, ៧-ជ, ៨-ឈ, ៩-ខ, ១០-ង, ១១-ដ, ១២-ឃ
|
ឃ្លាគន្លឹះ |
សេចក្តីយោងបទគម្ពីរ |
|---|---|
ឃ្លាគន្លឹះ
| សេចក្តីយោងបទគម្ពីរ |
ឃ្លាគន្លឹះ
| សេចក្តីយោងបទគម្ពីរ |
ឃ្លាគន្លឹះ
| សេចក្តីយោងបទគម្ពីរ |
ឃ្លាគន្លឹះ
| សេចក្តីយោងបទគម្ពីរ |
ឃ្លាគន្លឹះ
| សេចក្តីយោងបទគម្ពីរ |
ឃ្លាគន្លឹះ
| សេចក្តីយោងបទគម្ពីរ |
ឃ្លាគន្លឹះ
| សេចក្តីយោងបទគម្ពីរ |
ឃ្លាគន្លឹះ
| សេចក្តីយោងបទគម្ពីរ |
ឃ្លាគន្លឹះ
| សេចក្តីយោងបទគម្ពីរ |
ឃ្លាគន្លឹះ
| សេចក្តីយោងបទគម្ពីរ |
ឃ្លាគន្លឹះ
| សេចក្តីយោងបទគម្ពីរ |
ឃ្លាគន្លឹះ
| សេចក្តីយោងបទគម្ពីរ |
សកម្មភាពរំឭកឡើងវិញ ២ ៖ ស្គាល់សេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះ
សូមជួយសិស្សរំឭកឡើងវិញនូវឃ្លាបទគម្ពីរគន្លឹះក្នុងរបៀបចូលរួមដ៏គួរឲ្យទាក់ទាញ ។ សូមលើកទឹកចិត្តពួកគេឲ្យកត់ចំណាំវគ្គបទគម្ពីរដែលពួកគេប្រហែលជាមិនទាន់បានចេះ ដូច្នេះពួកគេអាចបន្តសិក្សាវគ្គបទគម្ពីរទាំងនោះមុនពេលធ្វើការវាយតម្លៃ ។
វិធីមួយដើម្បីធ្វើកិច្ចការនេះ គឺត្រូវដាក់ឃ្លាបទគម្ពីរគន្លឹះផ្សេងៗគ្នាទៅដល់សិស្សផ្សេងគ្នា ។ សូមអញ្ជើញសិស្សម្នាក់ៗឲ្យជ្រើសរើសពាក្យបីចេញពីឃ្លាបទគម្ពីរគន្លឹះរបស់ពួកគេ ដែលពួកគេចង់ទុកឲ្យនៅទទេ ។ បន្ទាប់មក សូមអញ្ជើញឲ្យសិស្សប្តូរវេនគ្នា ហើយអានឃ្លារបស់ពួកគេដោយប្រើប្រាស់ចន្លោះដែលពួកគេបានជ្រើសរើស ចំណែកឯសិស្សផ្សេងទៀតនៅក្នុងថ្នាក់ព្យាយាមសរសេរពាក្យដែលនៅក្នុងចន្លោះទទេនោះ ។
អ្នកអាចជ្រើសរើសរំឭកឡើងវិញលើឃ្លាបទគម្ពីរគន្លឹះទាំង ១២ តាមរបៀបនេះជាជាងឃ្លាដែលបានណែនាំខាងក្រោមតែប៉ុណ្ណោះ ។
ចម្លើយសម្រាប់សំណួរ ៖ ( ១ ) ជ្រើសរើស ជីវិត ការជាប់ឃុំឃាំង ( ២ ) ការបម្រើ មនុស្ស ព្រះ ( ៣ ) ខាងសាច់ឈាម អ្នកបរិសុទ្ធ ដង្វាយធួន ( ៤ ) ព្រះ ជឿ ប្រាជ្ញា ( ៥ ) ទទួលបុណ្យជ្រមុជទឹក ទីបន្ទាល់ សេចក្ដីសញ្ញា
សូមបំពេញចន្លោះចំពោះពាក្យដែលបាត់ ឬពាក្យពីឃ្លាបទគម្ពីរគន្លឹះ ។
-
« ពួកគេមានសិទ្ធិនឹង យកឥស្សរភាព និង … ដ៏នៅអស់កល្បជានិច្ច ឬ … និងការស្លាប់ » ( នីហ្វៃទី២ ២:២៧ ) ។
-
« កាលណាអ្នករាល់គ្នានៅក្នុង ដល់មនុស្សទូទៅ នោះអ្នករាល់គ្នាគ្រាន់តែនៅក្នុងការបម្រើដល់ របស់អ្នកតែប៉ុណ្ណោះ » ( ម៉ូសាយ ២:១៧ ) ។
-
« [ សម្រាត ] ភាព ខាងសាច់ឈាមចេញហើយ [ ក្លាយទៅជា ] តាមរយៈ នៃព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ » ( ម៉ូសាយ ៣:១៩ ) ។
-
« សូមជឿដល់ ; … សូមជឿថា ទ្រង់មានគ្រប់ » ( ម៉ូសាយ ៤:៩ ) ។
-
ត្រូវ « ដោយនូវព្រះនាមនៃព្រះអម្ចាស់ ដើម្បីធ្វើជា … ថា អ្នករាល់គ្នាបានចូលក្នុង ជាមួយនឹងទ្រង់ » ( ម៉ូសាយ ១៨:៨–១០ ) ។
សកម្មភាពរំឭកឡើងវិញ ទី ៣ ៖ អនុវត្តគោលលទ្ធិ
សកម្មភាពខាងក្រោមនឹងជួយដល់សិស្សបង្ហាញការយល់ដឹងអំពីសេចក្តីពិតនៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ដោយអនុញ្ញាតឲ្យពួកគេពន្យល់អំពីរបៀប ដែលវគ្គបទគម្ពីរអាចនឹងត្រូវបានអនុវត្តនៅក្នុងស្ថានភាពជីវិតពិត ។ សិស្សអាចប្រើប្រាស់ព្រះគម្ពីររបស់ពួកគេ ដើម្បីជួយពួកគេជ្រើសរើសវគ្គចំណេះចំណានខាងគោលលទ្ធិមួយ ឬច្រើនដែលពួកគេមានអារម្មណ៍ថា អាចជួយបុគ្គលដែលបានពិពណ៌នានៅក្នុងសាច់រឿងនីមួយៗ ។ សូមអញ្ជើញពួកគេឲ្យពន្យល់អំពីរបៀបដែលសេចក្ដីពិតពីវគ្គបទគម្ពីរនេះអាចជួយបុគ្គលនោះ ។ វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិច្រើនអាចត្រូវបានអនុវត្តចំពោះសាច់រឿងនីមួយៗ ។
-
យុវជនម្នាក់ត្រូវធ្វើការសម្រេចចិត្តដ៏សំខាន់មួយ ដែលអាចនឹងមានឥទ្ធិពលខ្លាំងដល់អនាគតរបស់គាត់ ។ គាត់មានការភ័យខ្លាច ហើយមិនដឹងច្បាស់ថា ត្រូវជ្រើសរើសអ្វីនោះទេ ។
-
ឪពុកម្ដាយរបស់យុវនារីម្នាក់មិនគាំទ្រចំពោះការសម្រេចចិត្តរបស់នាងក្នុងការរក្សាព្រះបញ្ញត្តិរបស់ព្រះឡើយ ។ នាងចង់ស្តាប់តាមបង្គាប់ព្រះ ប៉ុន្តែចំពោះស្ថានភាពរបស់នាងហាក់បីដូចជាពិបាកខ្លាំងពេក ។
-
មិត្តភក្តិរបស់អ្នកម្នាក់ត្រូវបានមិត្តរួមថ្នាក់របស់គាត់មើលងាយចំពោះការរស់នៅដោយគោរពតាមដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ អ្នកចង់បញ្ជាក់ប្រាប់គាត់ថា វាមានតម្លៃក្នុងការរក្សាភាពស្មោះត្រង់ចំពោះសេចក្ដីសញ្ញារបស់គាត់ ។
បន្ទាប់ពីសិស្សបានបញ្ចប់ការពិភាក្សាពីសាច់រឿងទាំងបីនៅខាងដើមនេះរួច សូមពិចារណាឲ្យពួកគេធ្វើការជាគូដើម្បីបង្កើតសាច់រឿងបន្ថែមទៀត ។ សិស្សម្នាក់ៗអាចជ្រើសរើសវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិសម្រាប់ដៃគូរបស់ពួកគេ ។ បន្ទាប់មក ដោយប្រើប្រាស់វគ្គបទគម្ពីរ ដែលដៃគូរបស់ពួកគេបានជ្រើសរើសសម្រាប់ពួកគេ សិស្សអាចគិតនិងចែកចាយសាច់រឿង នៅពេលដែលវគ្គបទគម្ពីរនោះអាចជួយនរណាម្នាក់បាន ។
សកម្មភាពរំឭកឡើងវិញ ទី ៤ ៖ ប្រើប្រាស់គោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ
សូមពិចារណាប្រើប្រាស់សាច់រឿងខាងក្រោមដើម្បីជួយសិស្សឲ្យរំឭកគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណឡើងវិញ ។ វាប្រហែលជាមានប្រសិទ្ធភាពសម្រាប់សិស្សក្នុងការសម្តែងសកម្មភាពនេះ ដោយបែងចែកជាក្រុមបីនាក់ ដោយសិស្សម្នាក់ៗពន្យល់អំពីគោលការណ៍ផ្សេងគ្នានៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។
អ្នកមានមិត្តភក្តិម្នាក់កំពុងសួរថា មូលហេតុអ្វីបានជាមានចំណុចខ្លះដែលនាងទើបនឹងរៀននៅសាលាហាក់ដូចជាផ្ទុយនឹងអ្វី ដែលព្រះបានបង្រៀនតាមរយៈបទគម្ពីរ និងព្យាការីសម័យទំនើប ។
សូមបង្រៀនមិត្តរបស់អ្នកអំពីគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណទាំងបីខាងក្រោម និងអំពីបៀបដែលនាងអាចប្រើប្រាស់វា ដើម្បីបែរទៅរកព្រះវរបិតាសួគ៌ ដើម្បីទទួលបានជំនួយពីបញ្ហាកង្វល់របស់នាង ។
-
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
-
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បមួយ
-
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព
សូមពិចារណាអញ្ជើញសិស្សឲ្យធ្វើការជាក្រុមដែលមានបីនាក់ ដោយសិស្សម្នាក់ៗសរសេរចម្លើយរបស់គាត់ចំពោះសំណួរមួយក្នុងចំណោមសំណួរខាងក្រោមនៅលើក្រដាសមួយ ។
បន្ទាប់មក សូមអញ្ជើញសិស្សឲ្យប្តូរក្រដាសគ្នា ហើយសរសេរនៅលើក្រដាសរបស់សិស្សម្នាក់ទៀតនូវអ្វីដែលពួកគេចូលចិត្តអំពីចម្លើយរបស់សិស្សនោះ ។ បន្ទាប់មក សុំឲ្យពួកគេប្តូរឯកសាររបស់ពួកគេជាលើកទីពីរ ដើម្បីពួកគេនឹងឆ្លើយតបទៅសមាជិកទាំងពីរនៃក្រុមរបស់ពួកគេ ។ ជាបញ្ចប់ សូមអញ្ជើញពួកគេឲ្យយកក្រដាសផ្ទាល់ខ្លួនរបស់ពួកគេមកវិញ ហើយអានចម្លើយរបស់សមាជិកក្រុមរបស់ពួកគេ ។
-
តើវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយណាមកពីនីហ្វៃទី ១ ដល់ម៉ូសាយ អាចជួយមិត្តរបស់អ្នកបាន ? តើវគ្គបទគម្ពីរទាំងនេះអាចជួយដោយរបៀបណា ?
-
តើវាមានប្រយោជន៍ក្នុងការប្រើប្រាស់គោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ នៅពេលដែលយើងកំពុងស្វែងរកចម្លើយចំពោះសំណួរ ឬបញ្ហាកង្វល់របស់យើងយ៉ាងដូចម្តេច ?
-
តើអ្នកបានប្រើប្រាស់គោលការណ៍ទាំងនេះដើម្បីជួយដល់អ្នកដទៃ ឬដោះស្រាយបញ្ហាកង្វល់របស់អ្នកយ៉ាងដូចម្តេច ?
សកម្មភាពរំឭកឡើងវិញ ទី ៥ ៖ វគ្គបទគម្ពីរដែលមានអត្ថន័យជាពិសេសនៅក្នុងជីវិតរបស់អ្នក
សូមអញ្ជើញសិស្សគិតពិចារណាអំពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ដែលមានឥទ្ធិពលដល់ពួកគេនៅអំឡុងពេលសិក្សារហូតមកដល់ពេលនេះនៅក្នុងព្រះគម្ពីរមរមន ។ ពួកគេអាចជ្រើសរើសវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយដែលជួយដល់ពួកគេឲ្យទទួលបានអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ សូមពន្យល់ថា ពួកគេនឹងមានឱកាសចែកចាយវគ្គបទគម្ពីរដែលពួកគេបានជ្រើសរើសសម្រាប់ជាផ្នែកមួយនៃការវាយតម្លៃនេះ ។
សូមពិចារណាចែកចាយសំណៅមេរៀនខាងក្រោមនេះទៅដល់សិស្ស ដើម្បីជួយដល់ពួកគេរៀបចំការវាយតម្លៃ ( « ចំណេះចំណានខាងគោលលទ្ធិ ៖ ការវាយតម្លៃទី ១ » ) ។
ចំណេះចំណានខាងគោលលទ្ធិ ៖ ការវាយតម្លៃទី ១ —សៀវភៅណែនាំការសិក្សា
ទន្ទេញសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះ
ចាប់ផ្តើមស្គាល់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះ ។ អ្នកប្រហែលជាចង់ទាញយក និងប្រើកម្មវិធីឧបករណ៍ចល័តចំណេះចំណានខាងគោលលទ្ធិ ដើម្បីជួយអ្នកឲ្យរំឭកឡើងវិញ ។
|
សេចក្តីយោងបទគម្ពីរ |
ឃ្លាបទគម្ពីគន្លឹះ |
|---|---|
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ខ្ញុំនឹងទៅ ហើយធ្វើនូវអ្វីៗដែលព្រះអម្ចាស់ទ្រង់បានបញ្ជា » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « លោកអ័ដាមបានធ្លាក់ខ្លួន ដើម្បីឲ្យមានមនុស្សលោក ហើយមានមនុស្សលោក ដើម្បីឲ្យគេអាចមានសេចក្ដីអំណរ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ពួកគេមានសិទ្ធិនឹងរើសយកឥស្សរភាព និងជីវិតដ៏នៅអស់កល្បជានិច្ច … ឬ … ការជាប់ឃុំឃាំង និងការស្លាប់ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « មនុស្សទាំងអស់គ្នាគឺដូចគ្នានៅចំពោះព្រះ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ ព្រះ « នឹងប្រទានដល់កូនចៅមនុស្សមួយបន្ទាត់ម្ដងៗ មួយសិក្ខាបទម្ដងៗ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « សូមទទួលទាននូវព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ ដ្បិតមើលចុះ ព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ នឹងប្រាប់ដល់អ្នកនូវគ្រប់អ្វីទាំងអស់ដែលអ្នកត្រូវធ្វើ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « អ្នករាល់គ្នាត្រូវតែអធិស្ឋានជានិច្ច » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « កាលណាអ្នករាល់គ្នានៅក្នុងការបម្រើដល់មនុស្សទូទៅ នោះអ្នករាល់គ្នាគ្រាន់តែនៅក្នុងការបម្រើដល់ព្រះរបស់អ្នកតែប៉ុណ្ណោះ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « អស់អ្នកណាដែលកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ … បានពរគ្រប់យ៉ាង » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « [ សម្រាត ] ភាពខាងសាច់ឈាមចេញហើយ [ ក្លាយ ] ទៅជាអ្នកបរិសុទ្ធវិញតាមរយៈដង្វាយធួននៃព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « សូមជឿដល់ព្រះចុះ … សូមជឿថាទ្រង់មានគ្រប់ប្រាជ្ញា » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ ចូរ « ទទួលបុណ្យជ្រមុជទឹកដោយនូវព្រះនាមនៃព្រះអម្ចាស់ដើម្បីធ្វើជាសាក្សី … ថាអ្នករាល់គ្នាបានចូលក្នុងសេចក្ដីសញ្ញាជាមួយនឹងទ្រង់ » ។ |
អនុវត្តគោលលទ្ធិចំពោះស្ថានភាពជីវិតជាក់ស្តែង
-
សូមប្រើវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយ ឬច្រើន ដើម្បីជួយនរណាម្នាក់ដែលចង់បានការណែនាំ សម្រាប់ធ្វើការសម្រេចចិត្តសំខាន់ៗនៅក្នុងជីវិតរបស់គាត់ ឬនាង ។
-
ជ្រើសរើសវគ្គបទគម្ពីរមួយ ឬច្រើន ដើម្បីជួយដល់នរណាម្នាក់ដែលមានអារម្មណ៍ថា ស្ថានភាពរបស់ពួកគេពិបាកធ្វើតាមព្រះបញ្ញត្តិទាំងឡាយរបស់ព្រះ ។
-
សូមជ្រើសរើសវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិណាមួយ ហើយគិតអំពីស្ថានភាពមួយដែលសេចក្ដីពិតបានបង្រៀននៅក្នុងវគ្គបទគម្ពីរនោះអាចជួយដល់ក្មេងជំទង់ម្នាក់ក្នុងជីវិតរបស់គាត់ ។ បើសិនជាអាច សូមគិតអំពីស្ថានភាពពិតជាក់ស្តែងដែលអ្នកបានដឹង ឬអ្នកបានជួបប្រទះដោយខ្លួនឯង ។
-
សូមត្រៀមខ្លួនដើម្បីចែកចាយវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិណាដែលមានឥទ្ធិពលលើអ្នកខ្លាំងបំផុត ។ តើវគ្គបទគម្ពីរនោះបង្រៀនអ្នកអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
គោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ
សូមរំឭកឡើងវិញនូវ កថាខណ្ឌទី ៥–១២ នៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២៣ ) ។ សូមពិចារណាគិតអំពីរបៀប ដែលអ្នកអាចប្រើប្រាស់គោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ដើម្បីជួយដល់នរណាម្នាក់ឲ្យយកឈ្នះលើបញ្ហាប្រឈមមុខ ឬបញ្ហាកង្វល់ដែលគាត់កំពុងជួបប្រទះ ។