« ចំណេះចំណានខាងគោលលទ្ធិ ៖ ការវាយតម្លៃ ទី ២ ៖ អាលម៉ា – មរ៉ូណៃ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ចំណេះចំណានខាងគោលលទ្ធិ ៖ ការវាយតម្លៃទី ២ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ចំណេះចំណានខាងគោលលទ្ធិ ៖ ការវាយតម្លៃទី ២
ក្នុងអំឡុងពេលសិក្សាបានពាក់កណ្តាលនៃវគ្គសិក្សានេះ សិស្សបានសិក្សាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំង ១២ ចាប់ពី អាលម៉ា រហូតដល់មរ៉ូណៃ ។ ការវាយតម្លៃនេះត្រូវបានរៀបចំឡើង ដើម្បីវាយតម្លៃទៅលើសមត្ថភាពរបស់សិស្សក្នុងការចងចាំសេចក្តីយោងបទគម្ពីរ និង ឃ្លាបទគម្ពីរគន្លឹះសម្រាប់វគ្គបទគម្ពីរទាំងនេះ ព្រមទាំងសមត្ថភាពរបស់ពួកគេដើម្បីអនុវត្តចំពោះស្ថានភាពជីវិតជាក់ស្តែង ។ វាក៏នឹងវាយតម្លៃការយល់ដឹងរបស់សិស្សអំពីគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណផងដែរ ។
សូមចាប់ផ្តើមដំណើរការវាយតម្លៃទៅលើចំណេះចំណានខាងគោលលទ្ធិបានគ្រប់ពេលវេលា បន្ទាប់ពីអ្នកបានបង្រៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំងអស់ចប់សព្វគ្រប់ចាប់ពី អាលម៉ា ៧:១១–១៣ រហូតដល់ មរ៉ូណៃ ១០:៤–៥ ។ ដើម្បីជួយរៀបចំសិស្ស សូមបង្រៀន « ចំណេះចំណានខាងគោលលទ្ធិ ៖ ការរំឭកអំពីការវាយតម្លៃទី ២ » ឬផ្តល់សៀវភៅណែនាំការសិក្សា ដែលមាននៅចុងបញ្ចប់នៃមេរៀនទៅដល់សិស្ស ។ វាប្រហែលជាត្រូវការបង្រៀនមេរៀនអំពីចំណេះចំណានខាងគោលលទ្ធិមួយចំនួនមុនពេលពួកគេចាប់ផ្តើមមេរៀនតាមលំដាប់ជាបន្តបន្ទាប់ ដូច្នេះការវាយតម្លៃអាចធ្វើបាននៅមុនពេលបញ្ចប់ឆ្នាំសិក្សា ។
ប្រសិនបើអាចធ្វើបាន សូមចាប់ផ្តើមដំណើរការការវាយតម្លៃនេះដោយផ្ទាល់ ហើយដាក់ពិន្ទុវាភ្លាមៗ បន្ទាប់ពីសិស្សបានបញ្ចប់ការវាយតម្លៃ ។ អ្នកអាចដាក់ពិន្ទុការវាយតម្លៃនីមួយៗដោយផ្ទាល់ ហើយពិភាក្សាអំពីចម្លើយត្រឹមត្រូវ បន្ទាប់មកក្នុងថ្នាក់ទាំងមូល ឬអ្នកអាចអញ្ជើញសិស្សម្នាក់ៗឲ្យដាក់ចំណាត់ថ្នាក់របស់ពួកគេផ្ទាល់ ។ ដោយសារសិស្សអាចចែកចាយព័ត៌មានផ្ទាល់ខ្លួននៅក្នុងចម្លើយរបស់ពួកគេមួយចំនួន សូមកុំសុំឲ្យសិស្សដាក់ពិន្ទុលើការវាយតម្លៃរបស់សិស្សផ្សេងទៀតឡើយ ។
បន្ថែមពីលើការវាយតម្លៃទៅលើចំណេះដឹងបច្ចុប្បន្នរបស់សិស្ស បទពិសោធន៍នៃការទទួលយក និងពិភាក្សាអំពីការវាយតម្លៃមានន័យថា ជាពេលវេលាសម្រាប់ការគិតពិចារណាផ្ទាល់ខ្លួនដ៏មានអត្ថន័យសម្រាប់សិស្ស ។ នៅពេលដែលកំពុងពិភាក្សាសំណួរ ៧–១២ សូមអញ្ជើញសិស្សឲ្យបង្ហាញពីមូលហេតុ ដែលពួកគេបានជ្រើសរើសចម្លើយ ដែលពួកគេបានធ្វើ ហើយពន្យល់អំពីរបៀបដែលវគ្គបទគម្ពីរដែលពួកគេបានជ្រើសរើសអាចជួយទៅដល់ស្ថានភាពដែលបានពិពណ៌នាយ៉ាងដូចម្តេច ។ សូមជួយសិស្សឲ្យយល់ពីសំណួរណាមួយដែលពួកគេប្រហែលជាបានឆ្លើយមិនត្រឹមត្រូវ ។ សូមចំណាយពេលដើម្បីឆ្លើយសំណួរបន្ថែមណាមួយដែលសិស្សអាចមាន ។
សកម្មភាពរៀនសូត្រដែលអាចមាន
វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរមរមន ៖ ការវាយតម្លៃ ទី ២
សេចក្តីយោងចំណេះចំណានខាងគោលលទ្ធិ
សម្រាប់សំណួរទី ១–៣ សូមសរសេរអក្សរនៃសេចក្ដីយោងដែលត្រូវគ្នាក្នុងចន្លោះទទេនៅជាប់នឹងឃ្លានីមួយៗ ។ សូមកុំប្រើព្រះគម្ពីររបស់អ្នកដើម្បីធ្វើការវាយតម្លៃនៅផ្នែកនេះឡើយ ។
|
ឃ្លាគន្លឹះ |
សេចក្តីយោងបទគម្ពីរ |
|---|---|
| |
| |
| |
ឃ្លាបទគម្ពីរគន្លឹះ
សម្រាប់សំណួរទី ៤–៦ សូមបំពេញពាក្យដែលបាត់ក្នុងឃ្លាបទគម្ពីរគន្លឹះនៃចំណេះចំណានខាងគោលលទ្ធិនេះ ។ សូមកុំប្រើព្រះគម្ពីររបស់អ្នកដើម្បីធ្វើការវាយតម្លៃនៅផ្នែកនេះឡើយ ។
-
« សូមសួរដោយចិត្ត គឺដោយស្មោះ ដោយមានសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ ។ … ហើយដោយព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ នោះអ្នករាល់គ្នាអាច សេចក្តីពិតនៃគ្រប់ការណ៍ទាំងអស់ » ។ ( មរ៉ូណៃ ១០:៤–៥ )
-
« គឺនៅលើ នៃ នៃយើង … ដែលកូនត្រូវសង់ របស់កូន » ។ ( ហេលេមិន ៥:១២ )
-
« ដ្បិតអ្នករាល់គ្នាពុំទទួល ឡើយ លុះដល់ពេលក្រោយពី នៃ របស់អ្នកសិន » ។ ( អេធើរ ១២:៦ )
ការអនុវត្តចំពោះស្ថានភាពជីវិតជាក់ស្តែង
អ្នកអាចប្រើប្រាស់ព្រះគម្ពីររបស់អ្នកសម្រាប់ការវាយតម្លៃដែលនៅសល់ ។
សម្រាប់សំណួរ ៧–៩ សូមរកមើលនូវវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយ ឬច្រើន ចាប់ពីអាលម៉ារហូតដល់មរ៉ូណៃ ដែលអាចជួយដល់នរណាម្នាក់ស្ថិតនៅក្នុងស្ថានភាពខាងក្រោម ។ សូមពន្យល់អំពីមូលហេតុដែលអ្នកជ្រើសរើសវគ្គបទគម្ពីរដែលអ្នកបានជ្រើសរើស ។
-
យុវនារីម្នាក់ដែលកំពុងរៀនអំពីសាសនាចក្រចង់ដឹងថា តើនាងគួរធ្វើអ្វីខ្លះដើម្បីដើរតាមព្រះយេស៊ូវគ្រីស្ទ ។
-
មិត្តរបស់អ្នកមិនយល់អំពីសារៈសំខាន់នៃព្រះយេស៊ូវគ្រីស្ទ ហើយសួរអ្នកពីចំណុចអ្វីខ្លះដែលទ្រង់បានធ្វើសម្រាប់ពួកយើង ។
-
យុវជនម្នាក់ចង់ដឹងអំពីរបៀបដែលគាត់អាចទទួលបានជំនួយ និងកម្លាំងមកពីព្រះ ដើម្បីទទួលបានការការពារពីការល្បួងរបស់អារក្សសាតាំង ។
គោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ
សម្រាប់សំណួរ ១០–១១ សូមបង្ហាញចំណេះដឹងរបស់អ្នកអំពីសមត្ថភាពក្នុងការប្រើប្រាស់គោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។
-
តើអ្នកនឹងពន្យល់អំពីគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណខាងក្រោមនេះទៅដល់នរណាម្នាក់ដោយរបៀបណា ?
-
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ ។
-
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយការប្រើទស្សនដ៏អស់កល្បមួយ ។
-
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព ។
-
-
ពេលខ្លះយុវនារីម្នាក់មានអារម្មណ៍ថា ព្រះបញ្ញត្តិរបស់ព្រះមានការរឹតត្បិតខ្លាំងពេក ។ នាងឆ្ងល់ថា តើនាងនឹងសប្បាយចិត្តជាងនេះទៀតឬអត់ ប្រសិនបើនាងគ្រាន់តែរស់នៅតាមរបៀបណាដែលនាងមានអារម្មណ៍ថាវាល្អបំផុតសម្រាប់នាង ។
សូមឆ្លើយសំណួរខាងក្រោមនេះ ៖
-
តើបុគ្គលនេះអាចធ្វើកិច្ចការជាក់លាក់អ្វីខ្លះ ដើម្បីធ្វើសកម្មភាពដោយសេចក្ដីជំនឿបាន ?
-
តើការមើលឃើញស្ថានភាពនេះជាមួយនឹងទស្សវិស័យដ៏អស់កល្បមួយអាចជួយនាងយ៉ាងដូចម្ដេច ?
-
វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិគឺជាឧទាហរណ៍នៃប្រភពដែលបានតែងតាំងដ៏ទេវភាព ។ តើវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិអ្វីខ្លះ ដែលអាចមានប្រយោជន៍ក្នុងស្ថានភាពនេះ ? តាមរបៀបណា ?
-
-
ក្នុងចំណោមវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំង ១២ ដែលអ្នកបានសិក្សានៅក្នុងពាក់កណ្តាលទីពីរនៃព្រះគម្ពីរមរមន តើវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ អ្វីដែលមានប្រយោជន៍ជាពិសេស ឬមានអត្ថន័យចំពោះអ្នក ? ហេតុអ្វី ?
សូមទុកពេលគ្រប់គ្រាន់ឲ្យសិស្សបំពេញការវាយតម្លៃ ។ បន្ទាប់ពីបានបញ្ចប់ការវាយតម្លៃនេះហើយ សូមរំឭកវាឡើងវិញជាមួយនឹងសិស្ស ។ អ្នកអាចដាក់ចំណាត់ថ្នាក់ការវាយតម្លៃ ឬឲ្យសិស្សកែកិច្ចការរបស់ពួកគេផ្ទាល់ ។
ចម្លើយសម្រាប់សំណួរ ៖
-
ក. អាលម៉ា ៣៩:៩
-
ដោយចិត្តស្មោះសរ ដោយស្មោះអស់ពីចិត្ត ដឹង
-
សិលា ព្រះប្រោសលោះ គ្រឹះ
-
សាក្សី ការសាកល្បង សេចក្ដីជំនឿ
-
ចម្លើយដែលអាចត្រូវ មាន នីហ្វៃទី៣ ២៧:២០ ឬ មរ៉ូណៃ ៧:៤៥–៤៨ ប៉ុន្តែសិស្សអាចទទួលបានពិន្ទុសម្រាប់ការប្រើប្រាស់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិណាមួយ ប្រសិនបើពួកគេអាចពន្យល់អំពីរបៀប ដែលសេចក្តីពិតនៅក្នុងវគ្គបទគម្ពីរនេះពាក់ព័ន្ធគ្នា ។
-
ចម្លើយដែលអាចត្រូវ មាន អាលម៉ា ៧:១១–១៣ ឬ អាលម៉ា ៣៤:៩–១០ ប៉ុន្តែសិស្សអាចទទួលបានពិន្ទុសម្រាប់ការប្រើប្រាស់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិណាមួយ ប្រសិនបើពួកគេអាចពន្យល់អំពីរបៀប ដែលសេចក្តីពិតនៅក្នុងវគ្គបទគម្ពីរនេះពាក់ព័ន្ធគ្នា ។
-
ចម្លើយដែលអាចត្រូវ មាន ហេលេមិន ៥:១២ ឬ អេធើរ ១២:២៧ ប៉ុន្តែសិស្សអាចទទួលបានពិន្ទុសម្រាប់ការប្រើប្រាស់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិណាមួយ ប្រសិនបើពួកគេអាចពន្យល់អំពីរបៀប ដែលសេចក្តីពិតនៅក្នុងវគ្គបទគម្ពីរនេះពាក់ព័ន្ធគ្នា ។
-
សិស្សគួរតែចេះពន្យល់គោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណដោយសង្ខេប ។ សូមពិចារណាអញ្ជើញឲ្យពួកគេប្រៀបធៀបចម្លើយរបស់ពួកគេជាមួយនឹង កថាខណ្ឌទី ៥–១២ នៃផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២៣ ) ។
-
សិស្សគួរតែចេះពន្យល់អំពីរបៀបដែលយុវនារីរូបនេះអាចធ្វើសកម្មភាពដោយសេចក្តីជំនឿ និងពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយការប្រើទស្សនដ៏អស់កល្បមួយ ។ ពួកគេក៏គួរតែស្គាល់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិដែលអាចជួយដល់បញ្ហាកង្វល់របស់នាងបានផងដែរ ។ ចម្លើយដែលអាចត្រូវ មាន អាលម៉ា ៤១:១០, អេធើរ ១២:៦, និង មរ៉ូណៃ ១០:៤–៥ ។
-
ឲ្យតែសិស្សឆ្លើយសំណួរនេះដោយស្មោះត្រង់ និងពេញលេញ នោះគួរតែផ្តល់ពិន្ទុឲ្យពួកគេ ។ សូមឲ្យសិស្សពិភាក្សាអំពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិដែលពួកគេបានជ្រើសរើសសម្រាប់សំណួរ ១២ និងមូលហេតុដែលពួកគេបានជ្រើសរើសវា ។ វាអាចមានប្រសិទ្ធភាពក្នុងការឲ្យសិស្សចែកចាយឲ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន បើសិនមានពេលនៅសល់ ។ សូមអញ្ជើញពួកគេឲ្យចែកចាយនូវអ្វីដែលបទគម្ពីរដែលពួកគេបានជ្រើសរើសនោះ បង្រៀនពួកគេអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
សូមបញ្ចប់ការវាយតម្លៃដោយថ្លែងទីបន្ទាល់មួយអំពីអំណាចនៃការដឹងអំពីគោលលទ្ធិនៃព្រះយេស៊ូវគ្រីស្ទ ដូចដែលមាននៅក្នុងបទគម្ពីររបស់ទ្រង់ និងការរៀបចំដើម្បីអនុវត្តការបង្រៀនរបស់ទ្រង់នៅក្នុងស្ថានភាពជីវិតពិតជាក់ស្តែង ។