« មរ៉ូណៃ ១០:២៦–៣៤ ៖ ‹ ចូរមករកព្រះគ្រីស្ទ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« មរ៉ូណៃ ១០:២៦–៣៤ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
មរ៉ូណៃ ១០:២៦–៣៤
« ចូរមករកព្រះគ្រីស្ទ »
យើងត្រូវបានបញ្ជូនឲ្យមកផែនដីដើម្បីរៀន និងរីកចម្រើន ដើម្បីឲ្យយើងអាចទទួលបានជីវិតអស់កល្បជានិច្ច ។ ដើម្បីជួយដល់យើង ព្រះវរបិតាសួគ៌បានចាត់ព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់ក៏បានហៅពួកព្យាការីឲ្យបង្រៀន និងថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទផងដែរ ។ នៅក្នុងខគម្ពីរចុងក្រោយនៃព្រះគម្ពីរមរមន មរ៉ូណៃបានអញ្ជើញមនុស្សទាំងអស់ឲ្យដើរតាមព្រះអង្គសង្គ្រោះ ។ មេរៀននេះអាចជួយដល់អ្នក « ចូរមករកព្រះគ្រីស្ទហើយឲ្យបានល្អឥតខ្ចោះនៅក្នុងទ្រង់ » ( មរ៉ូណៃ ១០:៣២ ) ។
សូមលើកទឹកចិត្តឲ្យសិស្សព្យាយាមឲ្យបានក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ ។ សូមជួយដល់សិស្សឲ្យស្គាល់ការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីរកមើលវិធី ដែលពួកគេអាចប្រែក្លាយឲ្យកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ ។ សូមលើកទឹកចិត្តសិស្សឲ្យពិចារណាដោយការអធិស្ឋានពីជំហានជាក់លាក់ដែលពួកគេអាចធ្វើបាន ក្នុងការខិតខំរបស់ពួកគេដើម្បីប្រែក្លាយកាន់តែដូចជាព្រះអង្គសង្គ្រោះ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យមកដោយរៀបចំខ្លួនត្រៀមចែកចាយអ្វីដែលពួកគេគិតថាជាអត្ថន័យនៃឃ្លា « ចូរមករកព្រះគ្រីស្ទ » ។ សិស្សអាចស្វែងរកឃ្លានៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ ប្រសិនបើពួកគេត្រូវការជំនួយ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ចំណាំ ៖ មេរៀននេះផ្តោតលើគោលលទ្ធិ ដែលបានបង្រៀននៅក្នុង មរ៉ូណៃ ១០:២៦–៣៤ ។ សិស្សនឹងមានឱកាសរាយការណ៍ពីបទពិសោធន៍របស់ពួកគេដែលកំពុងសិក្សាព្រះគម្ពីរមរមនទាំងមូលនៅក្នុងមេរៀន « វាយតម្លៃការរៀនសូត្ររបស់អ្នក ទី១០ » ។
គោលបំណងនៃព្រះគម្ពីរមរមន
សូមពិចារណាបង្ហាញរូបភាពនៃវត្ថុផ្សេងៗ ឬយករូបភាពមកក្នុងថ្នាក់រៀន ។ សូមឲ្យសិស្សសង្ខេបពីគោលបំណងនៃវត្ថុនីមួយៗ ។ បន្ទាប់មក សូមលើកព្រះគម្ពីរមរមនមួយក្បាល ហើយពិភាក្សាអំពីគោលបំណងរបស់ព្រះគម្ពីរមរមន ។
នៅក្នុង ទំព័រចំណងជើងនៃព្រះគម្ពីរមរមន មរ៉ូណៃបានប្រកាសថា ព្រះគម្ពីរមរមនបានសរសេរក្នុងគោលបំណងបញ្ចុះបញ្ចូលយើងថា « ព្រះយេស៊ូវ គឺជាព្រះគ្រីស្ទ » ។ ពាក្យថា « ព្រះគ្រីស្ទ » គឺជា « ភាសាក្រេកដែលស្មើនឹង ព្រះមែស៊ី ។ មានន័យថាជាព្យាការី សង្ឃ ស្ដេច និងជាអ្នករំដោះ°» (°សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ «°ព្រះមែស៊ី°» នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org°)°។
-
តើការសិក្សាព្រះគម្ពីរមរមនបានពង្រឹងជំនឿរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
-
តើការសិក្សាព្រះគម្ពីរមរមនបានជួយអ្នកឲ្យធ្វើតាមព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេចដែរ ?
សំណួរខាងក្រោម គឺមានគោលបំណងសម្រាប់ការគិតពិចារណាផ្ទាល់ខ្លួន ។
-
តើអ្នកមានអារម្មណ៍ថាបច្ចុប្បន្ននេះអ្នកកំពុងធ្វើយ៉ាងណាក្នុងការខិតខំរបស់អ្នកដើម្បីដើរតាមទ្រង់ ?
ការអញ្ជើញចុងក្រោយរបស់មរ៉ូណៃ
បន្ទាប់ពីបង្រៀនអំពីអំណោយទាននៃវិញ្ញាណ និងការព្រមានអំពីផលវិបាកនៃការមិនជឿ មរ៉ូណៃបាននិយាយអំពីព្រះគម្ពីរមរមន ។
សូមអាន មរ៉ូណៃ ១០:២៧–២៩ ដោយរកមើលអ្វីដែលមរ៉ូណៃបានព្យាករណ៍ថានឹងកើតឡើង ។
-
តើបងប្អូនគិតយ៉ាងណាដែរ ចំពោះការជួប មរ៉ូណៃនៅកន្លែងជំនុំជម្រះ ?
បន្ទាប់មក មរ៉ូណៃបានបន្តការដាស់តឿន ឬការអញ្ជើញជាចុងក្រោយរបស់គាត់ ។
សូមអាន មរ៉ូណៃ ១០:៣០–៣៤ ដោយរកមើលអ្វី ដែលមរ៉ូណៃបានអញ្ជើញយើងឲ្យធ្វើ និងសម្រាប់ពរជ័យដែលបានសន្យាដែលលោកបានចែកចាយមក
គោលបំណងនៃការអនុវត្តខាងក្រោម គឺដើម្បីជួយដល់សិស្សឲ្យយល់កាន់តែស៊ីជម្រៅពីឃ្លាមួយចំនួនរបស់មរ៉ូណៃ ។
អ្នកអាចបង្ហាញតារាងខាងក្រោម ឬបង្កើតតារាងឡើងវិញនៅលើក្តារខៀន ។ ប្រសិនបើអ្នកបង្កើតតារាងឡើងវិញនៅលើក្ដារខៀន សូមសរសេរចំណងជើងនៃជួរឈរនីមួយៗ ហើយឲ្យសិស្សអាន មរ៉ូណៃ ១០:៣០–៣៤ ហើយសរសេររាយបញ្ជីអ្វីដែលមាននៅក្នុងជួរឈរនីមួយៗ ។ បន្ទាប់មក បងប្អូនអាចបន្ថែមសេចក្ដីយោងបទគម្ពីរ និងការសិក្សាដែលជួយសិស្សឲ្យយល់កាន់តែស៊ីជម្រៅ ។
សូមពិចារណាពីការបែងចែកការអញ្ជើញ និងការសន្យាទាំងនេះនៅក្នុងចំណោមសិស្ស ហើយអញ្ជើញពួកគេឲ្យពន្យល់ដល់សិស្សក្នុងថ្នាក់រៀនពីអត្ថន័យរបស់វា ។ សិស្សក៏អាចសិក្សាជាក្រុមតូចៗផងដែរ ។ បន្ទាប់ពីមានពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សឲ្យពិភាក្សាអ្វីដែលពួកគេបានរកឃើញ ។ សំណួរនៅក្នុងតារាងអាចជួយសម្រួលដល់ការពិភាក្សា ។
អ្នកក៏អាចសរសេរការអញ្ជើញ ការសន្យា និងបទគម្ពីរដែលពាក់ព័ន្ធរបស់វានៅលើក្រដាសដាក់នៅជុំវិញថ្នាក់រៀន ។ សូមអញ្ជើញសិស្សឲ្យយកទៅដាក់នៅកន្លែងផ្សេងៗទៀតនៅជុំវិញបន្ទប់ ហើយសិក្សាទៅលើការអញ្ជើញ និងការសន្យាផ្សេងៗ ។
|
អ្វីដែលយើងត្រូវធ្វើ ( ការអញ្ជើញរបស់មរ៉ូណៃ ) |
អ្វីដែលព្រះវរបិតាសួគ៌សន្យា |
|---|---|
អ្វីដែលយើងត្រូវធ្វើ ( ការអញ្ជើញរបស់មរ៉ូណៃ ) ចូរយកនូវអំណោយទានដ៏ល្អទាំងអស់ ។ ( សូមមើល មរ៉ូណៃ ៧:១៩; គោលលទ្ធិ និងសេចក្តីសញ្ញា ៦:៧ ) ។ ចៀសវាងអំណោយទានអាក្រក់ និងរបស់មិនបរិសុទ្ធ ។ ( សូមមើល នីហ្វៃទី២ ៤:២៧–២៨; មរមន ៩:២៨ ) ។ បដិសេធខ្លួនយើងពីអំពើទុច្ចរិតទាំងអស់ ។ ( សូមមើល ការបកប្រែដោយ យ៉ូសែប ស្ម៊ីធ ម៉ាថាយ ១៦:២៥–២៩ [ នៅក្នុង ម៉ាថាយ ១៦:២៤ footnote a ]; ម៉ូសាយ ៣:១៩ ) ។ ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯងឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតឯង ។ ( សូមមើល ម៉ាថាយ ២២:៣៦–៣៨; អោមណៃ ១:២៦ ) ។ | អ្វីដែលព្រះវរបិតាសួគ៌សន្យា ព្រះគុណរបស់ទ្រង់ គឺគ្រប់គ្រាន់ ហើយអាចធ្វើឲ្យយើងល្អឥតខ្ចោះបាន ។ (°សូមមើល នីហ្វៃទី២ ១០:២៤; ២៥:២៣; អេធើរ ១២: ២៧; សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ «°ព្រះគុណ°» នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org°) ។ យើងនឹងត្រូវបានញែកជាបរិសុទ្ធ ហើយទទួលបានការផ្ដាច់បាបរបស់យើង ។ (°សូមមើល នីហ្វៃទី៣ ២៧:២០; គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦:៤១; សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ «°ញែកជាបរិសុទ្ធ, ការញែកជាបរិសុទ្ធ°» នៅលើគហេទំព័រ scriptures.ChurchofJesusChrist.org) ។ យើងនឹងបានបរិសុទ្ធដោយគ្មានប្រឡាក់អ្វីសោះឡើយ ។ (°សូមមើល លេវីវិន័យ ១៩:២; គោលលទ្ធិ និងសេចក្តីសញ្ញា ៨៧:៨; សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ «°បរិសុទ្ធ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org°) ។ |
-
តើការអញ្ជើញ ឬការសន្យាណាមួយមានអត្ថន័យបំផុតសម្រាប់អ្នក ហើយហេតុអ្វី ?
-
តើការធ្វើតាមការអញ្ជើញទាំងនេះអាចជួយដល់អ្នកឲ្យមករកព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
-
តើគោលការណ៍អ្វីខ្លះ ដែលយើងអាចរៀនសូត្របានពី មរ៉ូណៃ ១០:៣០–៣៤ ?
គោលការណ៍មួយដែលយើងបានរៀនសូត្រ គឺនៅពេលដែលយើងចូលមករកព្រះយេស៊ូវគ្រីស្ទ នោះយើងអាចបានល្អឥតខ្ចោះនៅក្នុងទ្រង់ ។
« ចូរមករកព្រះគ្រីស្ទ ហើយឲ្យបានល្អឥតខ្ចោះនៅក្នុងទ្រង់ »
អ្នកប្រហែលជាចង់បង្ហាញវីដេអូ « Come unto Christ: 2014 Theme Song » (°៤:៤៨ ) មាននៅគេហទំព័រ ChurchofJesusChrist.org°។ នៅពេលដែលពួកគេកំពុងមើល សូមអញ្ជើញសិស្សឲ្យពិចារណាអំពីរបៀបដែលព្រះគុណរបស់ព្រះអង្គសង្រ្គោះបានជួយដល់ពួកគេក្នុងគ្រាដែលពួកគេត្រូវការ ។
-
តើព្រះយេស៊ូវគ្រីស្ទបានធ្វើអ្វីខ្លះ ដើម្បីឲ្យយើងអាចទទួលបានការសន្យានៅក្នុង មរ៉ូណៃ ១០:៣០–៣៤ ហើយឲ្យបានល្អឥតខ្ចោះនៅក្នុងទ្រង់ ?
-
តើអ្នកបានឃើញព្រះគុណ ( ជំនួយ ឬ កម្លាំងដ៏ទេវភាព ) របស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ធ្វើការនៅក្នុងជីវិតរបស់អ្នកដោយរបៀបណា ?
ដើម្បីជួយសិស្សឲ្យចូលមករកព្រះគ្រីស្ទកាន់តែពេញលេញ សូមពិចារណាពីការចែកចាយទីបន្ទាល់អំពីព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះ ដើម្បីធ្វើឲ្យយើងឥតខ្ចោះ និងញែកឲ្យយើងបរិសុទ្ធ ប្រសិនបើយើងចូលមករកទ្រង់ ។
សំណួរខាងក្រោមនេះអាចជួយដល់សិស្សគិតអំពីអ្វី ដែលពួកគេអាចធ្វើដើម្បីចូលមករកព្រះគ្រីស្ទ ហើយទទួលបានភាពឥតខ្ចោះនៅក្នុងទ្រង់ ។ អ្នកប្រហែលជាចង់បង្ហាញសំណួរខាងក្រោម ហើយអញ្ជើញឲ្យសិស្សកត់ត្រាចម្លើយរបស់ពួកគេចូលទៅក្នុងសៀវភៅកំណត់ហេតុការសិក្សាពួកគេ ។ សូមផ្តល់ពេលវេលាគ្រប់គ្រាន់ដល់សិស្សនៅក្នុងថ្នាក់ ដើម្បីធ្វើសកម្មភាពលើការសម្រេចចិត្តរបស់ពួកគេ ប្រសិនបើអាចធ្វើទៅបាន ។ ប្រសិនបើសិស្សកំពុងធ្វើការលើគោលដៅអភិវឌ្ឍន៍យុវជន ដែលកំពុងជួយដល់ពួកគេឲ្យចូលមករកព្រះគ្រីស្ទ នោះពួកគេអាចបន្តធ្វើការទៅលើគោលដៅទាំងនោះបាន ។
-
តើមានអ្វីខ្លះដែលមិនល្អនៅក្នុងជីវិតរបស់ខ្ញុំ ដែលខ្ញុំត្រូវបដិសេធខ្លួនឯង ( ឧទាហរណ៍ ឥទ្ធិពលប្រព័ន្ធផ្សព្វផ្សាយ ឬទម្លាប់មិនល្អ ) ដែរឬទេ ?
-
តើខ្ញុំអាចស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯងឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតរបស់ខ្ញុំយ៉ាងដូចម្ដេច ?
-
តើការធ្វើរឿងទាំងនេះនឹងជួយខ្ញុំឲ្យក្លាយដូចជាព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?