ចំណេះចំណានខាងគោលលទ្ធិ ៖ នីហ្វៃទី៣ ១១:១០–១១—‹ យើងបានធ្វើការនេះ ដោយបានស៊ូទ្រាំតាមព្រះហឫទ័យនៃព្រះវរបិតាចំពោះគ្រប់ការណ៍ទាំងអស់ ចាប់តាំងពីដើមដំបូងមក › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ចំណេះចំណានខាងគោលលទ្ធិ ៖ នីហ្វៃទី៣ ១១:១០–១១ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ចំណេះចំណានខាងគោលលទ្ធិ ៖ នីហ្វៃទី៣ ១១:១០–១១
« យើងបានធ្វើការនេះ ដោយបានស៊ូទ្រាំតាមព្រះហឫទ័យនៃព្រះវរបិតាចំពោះគ្រប់ការណ៍ទាំងអស់ ចាប់តាំងពីដើមដំបូងមក »
នៅក្នុងការសិក្សារបស់អ្នកអំពី នីហ្វៃទី៣ ១១ អ្នកបានរៀនអំពីព្រះយេស៊ូវគ្រីស្ទកំពុងបង្ហាញព្រះអង្គទ្រង់ទៅដល់ពួកសាសន៍នីហ្វៃ ។ ទ្រង់បានប្រាប់ទៅដល់ពួកគេថា ទ្រង់បានសម្រេចព្រះរាជបំណងប្រាថ្នារបស់ព្រះវរបិតាសួគ៌ដោយបានទទួលយកអំពើបាបទាំងឡាយរបស់មនុស្សលោកមកដាក់លើព្រះអង្គទ្រង់ ។ មេរៀននេះអាចជួយសិស្សឲ្យទន្ទេញវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ នីហ្វៃទី ៣ ១១:១០–១១ សូមពន្យល់អំពីគោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរនេះ និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតពិត ។
ការផ្តល់ឱកាសសម្រាប់សិស្សដើម្បីថ្លែងទីបន្ទាល់ ។សូមប្រាកដថា សិស្សដឹងថាទីបន្ទាល់មិនចាំបាច់ទាល់តែមានការចាប់ផ្ដើមដោយប្រើពាក្យពេចន៍ជាក់លាក់ ឬត្រូវបានចែកចាយតែនៅក្នុងការរៀបចំជាផ្លូវការប៉ុណ្ណោះនោះទេ ។ សូមជួយឲ្យពួកគេដឹងថាពួកគេកំពុងថ្លែងទីបន្ទាល់ នៅពេលដែលពួកគេចែកចាយអំពីគំនិតដ៏សាមញ្ញ និងស្មោះត្រង់ទៅលើអ្វីដែលពួកគេជឿថា ជាសេចក្តីពិត ។
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សសាកសួរសមាជិកគ្រួសារ ឬអ្នកដឹកនាំសាសនាចក្រឲ្យពន្យល់ពួកគេ អំពីមូលហេតុអ្វីបានជាពួកគាត់បានជ្រើសរើសដើរតាមព្រះយេស៊ូវគ្រីស្ទ ។
សកម្មភាពរៀនសូត្រដែលអាចមាន
មេរៀនវគ្គចំណេះចំណានខាងគោលលទ្ធិនេះ ត្រូវបានរៀបចំឡើងដើម្បីបង្រៀនបន្ទាប់ពីមេរៀន « នីហ្វៃទី ៣ ១១:១–១១ » ដែលជាមេរៀនបរិបទសម្រាប់បទគម្ពីរចំណេះចំណានខាងគោលលទ្ធិ នីហ្វៃទី ៣ ១១:១០–១១ ។ ប្រសិនបើមេរៀនវគ្គចំណេះចំណានខាងគោលលទ្ធិនេះត្រូវប្តូរទៅសប្តាហ៍ផ្សេង សូមប្រាកដថាមេរៀនបរិបទដែលត្រូវគ្នានេះត្រូវបានបង្រៀននៅអំឡុងសប្តាហ៍នោះផងដែរ ។
ទន្ទេញ និងពន្យល់
ឃ្លាបទគម្ពីរគន្លឹះសម្រាប់ នីហ្វៃទី ៣ ១១:១០–១១ គឺ « យើងបានធ្វើការនេះ ដោយបានស៊ូទ្រាំតាមព្រះហឫទ័យនៃព្រះវរបិតាចំពោះគ្រប់ការណ៍ទាំងអស់ ចាប់តាំងពីដើមដំបូងមក » ។ អ្នកអាចគូសចំណាំផ្នែកនេះនៃ ខទី ១១ តាមរបៀបមួយពិសេសដើម្បីធ្វើងាយចាប់អារម្មណ៍ជាងខគម្ពីរផ្សេងៗទៀត ។
សូមជួយសិស្សឲ្យទន្ទេញសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ នីហ្វៃទី ៣ ១១: ១០-១១ ។ មានរបៀបមួយដើម្បីធ្វើបែបនេះបាន គឺការបង្ហាញរូបភាពដូចខាងក្រោមរបស់ព្រះយេស៊ូវគ្រីស្ទដែលតំណាងឲ្យព្រះយេស៊ូវគ្រីស្ទបំពេញព្រះទ័យរបស់ព្រះវរបិតា ដោយទទួលយកអំពើបាបរបស់យើងមកដាក់លើព្រះអង្គទ្រង់ ។
សូមអញ្ជើញសិស្សឲ្យសូត្រសេចក្ដីយោងខគម្ពីរ និងឃ្លាបទគម្ពីរសំខាន់ៗជាច្រើនដង ។ នៅពេលសិស្សទន្ទេញ សូមលើកទឹកចិត្តពួកគេឲ្យពិនិត្យមើលមិនត្រឹមតែពាក្យប៉ុណ្ណោះទេ ប៉ុន្តែមើលរូបភាពដែលបានបង្ហាញនោះផងដែរ ។ សូមអញ្ជើញពួកគេឲ្យសញ្ជឹងគិតអំពីអត្ថន័យនៃព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះដែលពួកគេកំពុងទន្ទេញ ។
នៅក្នុងមេរៀនមុន អ្នកបានពិភាក្សាអំពីសេចក្តីពិតដែលបានរកឃើញដែលមាននៅក្នុង នីហ្វៃទី ៣ ១១:១១ ដែល ព្រះយេស៊ូវគ្រីស្ទបានធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតាសួគ៌ ដោយទទួលយកអំពើបាបនៃពិភពលោកមកដាក់លើព្រះអង្គទ្រង់ ។
សូមស្រមៃមើលថា មាននរណាដែលដឹងតិចតួចអំពីព្រះយេស៊ូវគ្រីស្ទ បានសុំឲ្យអ្នកបង្រៀននូវអ្វីដែលអ្នកដឹងអំពីទ្រង់ ។
-
ដោយប្រើប្រាស់សេចក្ដីថ្លែងការណ៍អំពីសេចក្ដីពិត និងឃ្លាបទគម្ពីរគន្លឺះ តើអ្នកនឹងពន្យល់អំពីអ្វីដែលព្រះយេស៊ូវគ្រីស្ទបានធ្វើសម្រាប់ពួកយើងយ៉ាងដូចម្ដេច ហើយតើមូលហេតុអ្វីបានជាវាមានសារៈសំខាន់ ?
ការរៀនអនុវត្ត
សូមរំឭកដោយសង្ខេបនូវគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុង កថាខណ្ឌទី ៥–១២ នៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២៣ ) ។
សូមផ្តល់ឱកាសដល់សិស្សធ្វើការបង្ហាញអំពីការយល់ដឹងរបស់ពួកគេ អំពីគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។ របៀបមួយដើម្បីធ្វើដូចនេះ គឺការបង្ហាញគោលការណ៍ទាំងបីនៅលើក្ដារខៀន ហើយអញ្ជើញសិស្សបីបួននាក់ឲ្យសរសេរ ឬពន្យល់អំពីគោលការណ៍នៅក្នុងប្រយោគមួយ ។
ដំណើររឿងខាងក្រោមនេះ អាចជួយដល់សិស្សអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ និងគោលលទ្ធិដែលបានបង្រៀននៅក្នុង នីហ្វៃទី ៣ ១១:១០–១១ បាន ។ សូមពិចារណាដោយធ្វើការបង្ហាញដំណើររឿងនេះ ដើម្បីឲ្យសិស្សអាចយោងទៅលើដំណើររឿងនេះនៅក្នុងមេរៀនទាំងមូលដែលនៅសល់ទាំងអស់ ។
ចេស៊ីកាបានចាប់ផ្ដើមចំណាយពេលជាមួយក្រុមមិត្តភក្តិថ្មីកាន់តែច្រើនថែមទៀត ។ មិត្ដភក្ដិទាំងនេះមិនបានដើរតាមព្រះយេស៊ូវគ្រីស្ទទេ ប៉ុន្តែនាងសម្គាល់ឃើញថាពួកគេហាក់ដូចជាមានភាពសប្បាយរីករាយ ដោយមិនបានទទួលស្គាល់ថាព្រះនៅក្នុងជីវិតរបស់ពួកគេឡើយ ។ ចេស៊ីកា ទទួលបានការបង្រៀនឲ្យជឿ ហើយដើរតាមព្រះយេស៊ូវគ្រីស្ទ ។ នាងតែងតែបានភ្ជាប់សុភមង្គលជាមួយនឹងការគោរពប្រតិបត្តិតាមព្រះយេស៊ូវគ្រីស្ទជានិច្ច ប៉ុន្តែនាងចាប់ផ្តើមឆ្ងល់ថា តើវាមានភាពចាំបាច់កម្រិតណានៅក្នុងការដើរតាមទ្រង់ ។
គោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ អាចមានប្រយោជន៍នៅក្នុងស្ថានភាពដូច ចេស៊ីកា ។
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយការប្រើទស្សនៈអស់កល្បជានិច្ច
ដើម្បីជួយឲ្យអ្នកដឹងអំពីរបៀប ដែលចេស៊ីកាអាចពិនិត្យមើលអំពីសេចក្តីកង្វល់របស់នាងដោយទស្សនដ៏អស់កល្បមួយ សូមកត់ចម្លងតារាងខាងក្រោមចូលទៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ បន្ទាប់មកបំពេញតារាងដោយរាយបញ្ជីអំពីមូលហេតុ និងលទ្ធផលទាំងអស់ដែលអ្នកអាចគិតឃើញសម្រាប់ជួរឈរទាំងពីរនោះ ។ ត្រូវប្រាកដថា ដាក់បញ្ចូលគំនិតមកពី នីហ្វៃទី ៣ ១១:១០–១១ នៅពេលអ្នកបំពេញជួរឈរនៅខាងស្តាំ ។
សិស្សអាចធ្វើការជាមួយគ្នាជាក្រុមតូចៗ ដើម្បីបំពេញតារាងខាងក្រោមនេះ ឬអ្នកអាចបំពេញតារាងនេះរួមគ្នាជាមួយសិស្សនៅក្នុងថ្នាក់ទាំងអស់ក៏បាន ។
ជួយសិស្សឲ្យទទួលបានអារម្មណ៍សុវត្ថិភាពនៅក្នុងការបញ្ចេញទស្សនៈរបស់ពួកគេ ។ ប្រសិនបើសិស្សត្រូវការជំនួយនៅក្នុងការបំពេញតារាងនេះ អ្នកអាចសួរសំណួរជាក់លាក់បន្ថែមទៀត ដូចជាសំណួរខាងក្រោមនេះ ៖ តើចេស៊ីកាអាចមានមូលហេតុអ្វីខ្លះសម្រាប់ការចង់រស់នៅឲ្យដូចជាក្រុមមិត្តថ្មីរបស់នាង ? តើលទ្ធផលរយៈពេលខ្លី និងរយៈពេលវែងនៃជម្រើសនេះមានអ្វីខ្លះ ? តើអ្នកដឹងអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ដែលនឹងធ្វើឲ្យវាកាន់តែមានតម្លៃដើម្បីដើរតាមទ្រង់ ? តើពរជ័យអ្វីខ្លះដែលចេស៊ីកាអាចទទួលបានតាមរយៈការជ្រើសរើសដើរតាមព្រះយេស៊ូវគ្រីស្ទ ?
|
ការធ្វើតាមអ្នកដទៃ |
ការដើរតាមព្រះយេស៊ូវគ្រីស្ទ | |
|---|---|---|
|
ហេតុផល ៖ | ការធ្វើតាមអ្នកដទៃ | ការដើរតាមព្រះយេស៊ូវគ្រីស្ទ |
|
លទ្ធផល ៖ | ការធ្វើតាមអ្នកដទៃ | ការដើរតាមព្រះយេស៊ូវគ្រីស្ទ |
បន្ទាប់ពីសិស្សបានបញ្ចប់តារាងនេះហើយ សូមស្នើសុំឲ្យពួកគេចែកចាយអំពីអ្វីដែលពួកគេបានរៀន ។ សំណួរខាងក្រោមនេះអាចយកមកប្រើប្រាស់ធ្វើជាផ្នែកមួយនៃការពិភាក្សានេះបាន ៖
-
តើវាមានប្រយោជន៍នៅក្នុងការគិតអំពីជម្រើសរបស់ចេស៊ីកា ទៅតាមរបៀបនេះបានដោយរបៀបណា ?
សំណួរខាងក្រោមនេះអាចជួយដល់សិស្សឲ្យដឹងអំពីរបៀប ដែលគោលការណ៍ផ្សេងៗទៀតនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ក៏អាចមានប្រយោជន៍នៅក្នុងស្ថានភាពរបស់ចេស៊ីកាបានផងដែរ ។
-
បន្ថែមពីលើ នីហ្វៃទី ៣ ១១: ១០–១១ តើមានប្រភពដែលត្រូវបានតែងតាំងដ៏ទេវភាពផ្សេងទៀតអ្វីខ្លះដែលអាចជួយដល់ចេស៊ីកា ឲ្យយល់អំពីសារៈសំខាន់នៃការដើរតាមព្រះយេស៊ូវគ្រីស្ទ ?
នៅពេលដែលសិស្សពិភាក្សាអំពីសំណួរមុនៗ នោះពួកគេអាចបន្ថែមការយល់ដឹងថ្មីៗរបស់ពួកគេ ចូលទៅក្នុងផ្នែកសមស្របនៃជួរឈរទីពីរនៃតារាងរបស់ពួកគេបាន ។ ប្រសិនបើសិស្សត្រូវការជំនួយនៅក្នុងការស្វែងរកប្រភព ដែលត្រូវបានតែងតាំងដ៏ទេវភាពដែលទាក់ទង នោះអ្នកអាចដឹកនាំពួកគេទៅកាន់បទគម្ពីរដូចជា យ៉ូហាន ១៤:៦; កិច្ចការ ៤:១២និង នីហ្វៃទី ២ ២៥:២០ ។
-
តើចេស៊ីកាអាចធ្វើអ្វីខ្លះបានដើម្បីបង្កើនសេចក្តីជំនឿរបស់នាងនៅលើព្រះយេស៊ូវគ្រីស្ទ ហើយកាន់តែស្ម័គ្រចិត្តធ្វើតាមទ្រង់ថែមទៀត ?
សូមគិតអំពីរបៀបអ្វីខ្លះដែលអ្នកបានរៀននៅថ្ងៃនេះ ដែលអាចផ្ដល់ពរជ័យដល់ជីវិតរបស់អ្នក ឬជីវិតរបស់មនុស្សដែលអ្នកស្គាល់ផងដែរ ។ ធ្វើតាមការបំផុសគំនិតខាងវិញ្ញាណដែលអ្នកអាចទទួលបាននៅក្នុងអំឡុងពេលសិក្សាមេរៀន ។
ការរំឭកចំណេះចំណានខាងគោលលទ្ធិ
នៅក្នុងអំឡុងពេលសិក្សាមេរៀននាពេលខាងមុខ សូមបង្ហាញរូបភាពមួយ ឬពីរនៃការយាងមកវិញរបស់ព្រះយេស៊ូវគ្រីស្ទទៅកាន់ពួកសាសន៍នីហ្វៃ ។ សុំឲ្យសិស្សសូត្រសេចក្ដីយោងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឺះដែលទាក់ទងទៅនឹងការពិពណ៌នានេះ ។ ប្រសិនបើសិស្សត្រូវការជំនួយ សូមសរសេរព័ត៌មានខ្លះៗនៅលើក្ដារខៀន ដើម្បីជួយដល់ការចងចាំរបស់ពួកគេ ។ ឧទាហរណ៍អ្នកអាចសរសេរនីហ្វៃទី ៣ _______ ១១:១០– ____ ៖ « យើងបានធ្វើការនេះ _______________ តាមព្រះហឫទ័យនៃ _____________គ្រប់ _____ ទាំងអស់ ចាប់តាំងពី________________ » ។