« នីហ្វៃទី ២ ១ ៖ ការស្វែងរកគោលការណ៍នៃដំណឹងល្អ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី ២ ១ ៖ ការស្វែងរកគោលការណ៍នៃដំណឹងល្អ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី ២ ១
ការស្វែងរកគោលការណ៍នៃដំណឹងល្អ
សូមស្រមៃមើលថា តើអ្នកអាចមានអារម្មណ៍យ៉ាងណា ប្រសិនបើនរណាម្នាក់ដែលអ្នកបានកោតសរសើរ ស្ថិតនៅជិតចុងបញ្ចប់នៃជីវិតរបស់គាត់ ហើយកំពុងចែកចាយដំបូន្មាន ឬការប្រឹក្សាយោបល់ចុងក្រោយជាមួយអ្នក ។ លីហៃបានដឹងថា លោកនឹងស្លាប់ក្នុងពេលឆាប់ៗនេះ ដូច្នេះលោកបាននិយាយជាមួយកូនៗរបស់លោក ដើម្បីបំផុសគំនិតពួកគេឲ្យកាន់តាមបទបញ្ញត្តិនៃព្រះ ។ សេចក្តីពិតដែលលោកបានបង្រៀនអាចជាប្រភពនៃការបំផុសគំនិត និងការណែនាំសម្រាប់អ្នក ។ មេរៀននេះអាចជួយអ្នកឲ្យរៀនរកឃើញគោលការណ៍ដែលអាចណែនាំអ្នកឲ្យទទួលជំនួយពីព្រះនៅក្នុងជីវិតរបស់អ្នក នៅពេលអនុវត្តតាមគោលការណ៍នោះ ។
ការជួយសិស្សស្វែងយល់ពីគោលលទ្ធិ និងគោលការណ៍នៃដំណឹងល្អ ។ ទោះបីជាពេលខ្លះ វាមានប្រយោជន៍ក្នុងការចង្អុលបង្ហាញពីគោលលទ្ធិ ឬគោលការណ៍ដល់សិស្សក៏ដោយ អ្វីដែលពួកគេត្រូវការញឹកញាប់បំផុតគឺ ការទទួលបានការណែនាំ និងការលើកទឹកចិត្តឲ្យស្វែងរកគោលលទ្ធិ និងគោលការណ៍ដោយខ្លួនឯង ។ សូមឧស្សាហ៍ជួយសិស្សឲ្យទទួលបានសមត្ថភាពក្នុងការរកឃើញគោលលទ្ធិ និងគោលការណ៍ដោយខ្លួនពួកគេផ្ទាល់ ។
ការរៀបចំសិស្ស ៖ សូមលើកទឹកចិត្តសិស្សឲ្យធ្វើការសិក្សាព្រះគម្ពីរប្រចាំថ្ងៃរបស់ពួកគេ ។ សូមអញ្ជើញពួកគេឲ្យស្វែងរកគោលការណ៍ពិតនៅក្នុង នីហ្វៃទី ២ ១ ហើយមកដោយត្រៀមខ្លួនចែកចាយឧទាហរណ៍មួយ ។
សកម្មភាពរៀនសូត្រដែលអាចមាន
អ្វីដែលត្រូវរកមើល
សូមបង្ហាញរូបភាពខាងក្រោម ហើយអញ្ជើញសិស្សឲ្យបំពេញសកម្មភាពដែលទាក់ទង ។ ប្រសិនបើអ្នកគិតថា សកម្មភាពរូបភាពលាក់កំបាំងផ្សេងនឹងផ្តល់អារម្មណ៍កាន់តែទាក់ទងទៅនឹងថ្នាក់របស់អ្នកជាង សូមស្វែងរក « រូបភាពលាក់កំបាំង » លើគេហទំព័រ ChurchofJesusChrist.org ។
ម្យ៉ាងវិញទៀត អ្នកអាចលាក់វត្ថុផ្សេងៗនៅក្នុងបន្ទប់ សូមប្រាប់សិស្សអំពីអ្វីដែលត្រូវរកមើល ហើយអញ្ជើញសិស្សក្នុងថ្នាក់ឲ្យស្វែងរកវត្ថុទាំងនោះ ។
សូមពិនិត្យមើលរូបភាពខាងក្រោម ហើយមើលថា តើមានវត្ថុលាក់កំបាំងប៉ុន្មានដែលអ្នកអាចរកបាននៅនាទីបន្ទាប់ ។
-
តើវត្ថុណាដែលអ្នកងាយស្រួលរក ? តើវត្ថុមួយណាត្រូវការការខិតខំបន្ថែម ?
-
តើសមត្ថភាពរបស់អ្នកក្នុងការស្វែងរកវត្ថុលាក់កំបាំងបានផ្លាស់ប្តូរយ៉ាងដូចម្តេច ប្រសិនបើអ្នកមិនដឹងថាត្រូវរកមើលអ្វីនោះ ?
សូមអញ្ជើញសិស្សឲ្យចែកចាយចម្លើយរបស់ពួកគេចំពោះសំណួរខាងក្រោមជាគូ ឬក្រុមតូចៗ មុនពេលចែកចាយចម្លើយជាមួយសិស្សក្នុងថ្នាក់ ។
-
តើសកម្មភាពនេះស្រដៀងនឹងការសិក្សាព្រះគម្ពីរយ៉ាងដូចម្ដេច ?
បទពិសោធន៍របស់អ្នកជាមួយនឹងបទគម្ពីរអាចកាន់តែមានភាពរឹងមាំ ពេលអ្នកស្វែងរកគោលការណ៍នានានៅពេលអ្នកសិក្សា ។
អែលឌើរ ដាវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ពីអត្ថន័យនៃពាក្យថាគោលការណ៍ ៖
គោលការណ៍នៃដំណឹងល្អគឺជាគោលការណ៍ណែនាំដែលមានមូលដ្ឋានលើគោលលទ្ធិ សម្រាប់ការអនុវត្តត្រឹមត្រូវនៃសិទ្ធិជ្រើសរើសខាងសីលធម៌ ។ គោលការណ៍បានមកពីសេចក្ដីពិតនៃដំណឹងល្អដ៏ទូលំទូលាយ ហើយផ្ដល់ការណែនាំ និងបទដ្ឋាន នៅពេលយើងដើរឆ្ពោះទៅមុខលើផ្លូវនៃសេចក្ដីសញ្ញា ។ ( ដាវីឌ អេ បែដណា « The Principles of My Gospel » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១២៣ )
ឧទាហរណ៍មួយចំនួននៃគោលការណ៍ដែលអ្នកបានសិក្សាពីមុនមកក្នុង នីហ្វៃទី ១ គឺ ប្រសិនបើយើងរក្សាសេចក្ដីសញ្ញារបស់យើង នោះយើងនឹងប្រដាប់អាវុធដោយសេចក្ដីសុចរិត និងដោយព្រះចេស្ដានៃព្រះ ( សូមមើល នីហ្វៃទី ១ ១៤:១៤ ) និង ពេលយើងប្រៀបធៀបបទព្រះគម្ពីរទៅនឹងខ្លួនយើង នោះយើងនឹងបានរៀន ហើយបានផលប្រយោជន៍ពីបទគម្ពីរទាំងនោះ ( នីហ្វៃទី ១ ១៩:២៣ ) ។
-
តើអ្នកនឹងសង្ខេបអត្ថន័យរបស់ពាក្យគោលការណ៍ដូចម្តេច ?
-
តើហេតុផលអ្វីខ្លះដែលការរកឃើញគោលការណ៍នានាអាចមានប្រយោជន៍ក្នុងជីវិតរបស់យើង ?
សូមស្តាប់ចម្លើយរបស់សិស្សដោយយកចិត្តទុកដាក់ ។ សូមប្រាកដថា ពួកគេយល់ថាអ្វីជាគោលការណ៍ និងរបៀបដែលគោលការណ៍អាចផ្ដល់ការណែនាំក្នុងជីវិតរបស់យើង ។
ការស្វែងរកគោលការណ៍
សូមអញ្ជើញសិស្សឲ្យចែកចាយចម្លើយរបស់ពួកគេចំពោះសំណួរខាងក្រោម ។ ពួកគេអាចសញ្ជឹងគិតលើការរៀបចំខ្លួនរបស់ពួកគេសម្រាប់ថ្នាក់ នៅពេលពួកគេពន្យល់ ឬយកគំរូតាមវិធីផ្សេងៗ ដើម្បីស្វែងរកគោលការណ៍ដោយប្រើខគម្ពីរមកពី នីហ្វៃទី ២ ១ ។
-
តើអ្នកបានធ្វើអ្វីខ្លះពីអតីតកាល ដែលបានជួយអ្នកស្វែងរកគោលការណ៍នៅក្នុងព្រះគម្ពីរ ?
-
តើមានការលំបាកអ្វីខ្លះចំពោះអ្នក នៅពេលអ្នកបានព្យាយាមស្វែងរកគោលការណ៍ ?
មធ្យោបាយដ៏មានប្រសិទ្ធភាពមួយដើម្បីស្វែងរកគោលការណ៍នៅក្នុងព្រះគម្ពីរគឺការអានរកមើលពាក្យ ឃ្លា ឬគំនិតសំខាន់ៗ ។ សំណួរខាងក្រោមនេះអាចជួយអ្នកធ្វើរឿងនេះបាន ៖
សូមបង្ហាញសំណួរ និងការណែនាំខាងក្រោមនៅលើក្ដារខៀន ដើម្បីឲ្យសិស្សចម្លងចូលសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ សំណួរ និងការណែនាំទាំងនេះអាចជាឯកសារយោងដ៏មានប្រយោជន៍ពេញរយៈពេលសិក្សាក្នុងថ្នាក់សិក្ខាសាលាទាំងមូល និងនៅក្នុងការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់ពួកគេ ។
-
តើពាក្យ ឬឃ្លាអ្វីខ្លះត្រូវបានគេនិយាយដដែលៗ ឬហាក់ដូចជាសំខាន់ ?
-
តើការព្រមាន ឬការសន្យាអ្វីខ្លះត្រូវបានបញ្ចូលនៅក្នុងខគម្ពីរទាំងនេះ ?
-
តើអ្វីអាចជាគំនិត ឬចំណុចសំខាន់ដែលអ្នកនិពន្ធកំពុងព្យាយាមបង្ហាញ ?
-
តើព្រះវិញ្ញាណបរិសុទ្ធបានគូសបញ្ជាក់អ្វីខ្លះដល់អ្នក ?
ចេញពីពាក្យ ឃ្លា ឬគំនិតទាំងនេះ សូមសរសេរសេចក្តីថ្លែងការណ៍នៃសេចក្តីពិត ដែលអាចជួយអ្នកក្នុងជីវិតរបស់អ្នក ។ បន្ទាប់ពីសរសេររួច សូមសួរខ្លួនឯងនូវសំណួរខាងក្រោម ៖
-
តើគោលការណ៍នេះពិតនៅគ្រប់ស្ថានភាព ពេលវេលា និងវប្បធម៌ដែរឬទេ ? ប្រសិនបើមិនពិតទេ តើមានការកែតម្រូវអ្វីខ្លះដែលធ្វើឲ្យវាពិត ?
-
តើគោលការណ៍នេះនឹងនាំខ្ញុំ និងអ្នកដទៃទៀតមកកាន់តែជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដែរឬទេ ?
នីហ្វៃទី ២ ១ មានការទូន្មានចុងក្រោយមួយចំនួនរបស់លីហៃចំពោះកូនៗរបស់លោកមុនពេលលោកស្លាប់ ។ លោកបានរំឭកពួកគេពីសេចក្តីល្អរបស់ព្រះ ហើយបានបង្រៀនគោលការណ៍ជាច្រើនដែលលោកសង្ឃឹមថា នឹងដឹកនាំពួកគេពេញមួយជីវិតរបស់ពួកគេ ។
សូមអាន នីហ្វៃទី ២ ១:១–៤ ដោយស្វែងរកគោលការណ៍ពិត ។ សូមពិចារណាប្រើសំណួរដែលមានចំណុចដិតរៀបរាប់ខាងលើ ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
សូមអញ្ជើញសិស្សមួយចំនួនឲ្យចែកចាយ ។ ពួកគេអាចរកឃើញគោលការណ៍ផ្សេងៗ ។ សូមអរគុណពួកគេសម្រាប់ការខិតខំរបស់ពួកគេ ហើយប្រាប់ពួកគេថា ការចែកចាយរបស់ពួកគេមានតម្លៃសម្រាប់អ្នក និងសិស្សផ្សេងទៀតក្នុងថ្នាក់ ។
ឧទាហរណ៍អំពីគោលការណ៍មួយដែលលីហៃបានបង្រៀនគឺ ៖ យើងអាចទទួលបានការការពារពីព្រះអម្ចាស់ដោយការធ្វើតាមការព្រមានរបស់ទ្រង់ ( សូមមើល នីហ្វៃទី ២ ១:៣–៤ ) ។
បន្ទាប់ពីរកឃើញសេចក្តីពិត វាមានប្រយោជន៍ក្នុងការសញ្ជឹងគិតថា តើវាមានន័យយ៉ាងណា និងរបៀបដែលវាអាចជួយអ្នកក្នុងជីវិតរបស់អ្នក ។
សូមអញ្ជើញសិស្សឲ្យចែកចាយរបៀបដែលពួកគេអាចយល់កាន់តែច្បាស់ ឬអនុវត្តសេចក្ដីពិតដែលពួកគេទើបតែបានរកឃើញ ។ សូមសួរសំណួរមួយចំនួន ឬទាំងអស់ខាងក្រោម ប្រសិនបើចាំបាច់ ។
សំណួរខាងក្រោមមួយចំនួនអាចមានប្រយោជន៍ ៖
-
តើព្រះអម្ចាស់បានការពារអ្នក ឬមនុស្សដែលអ្នកស្គាល់ដោយរបៀបណា បន្ទាប់ពីធ្វើតាមការព្រមានរបស់ទ្រង់ ?
-
តើការព្រមានរបស់ទ្រង់បង្រៀនអ្នកអ្វីខ្លះអំពីទ្រង់ និងព្រះទ័យរបស់ទ្រង់ចំពោះអ្នក ?
សូមសញ្ជឹងគិតពីរបៀបដែលព្រះអម្ចាស់អាចនឹងព្រមានអ្នកនៅថ្ងៃនេះ និងរបៀបដែលអ្នកអាចចង់ឆ្លើយតប ។
អភិវឌ្ឍសមត្ថភាពរបស់អ្នកក្នុងការស្វែងរកគោលការណ៍
សូមអភិវឌ្ឍសមត្ថភាពរបស់អ្នកក្នុងការស្វែងរកគោលការណ៍នៅក្នុងបទគម្ពីរ ដោយធ្វើតាមដំណើរការនេះនៅក្នុងសកម្មភាពខាងក្រោម ។
សូមអានយ៉ាងហោចណាស់ឲ្យបានពីរវគ្គបទគម្ពីរខាងក្រោមអំពីការទូន្មានចុងក្រោយរបស់លីហៃដល់ពួកកូនប្រុសរបស់លោក ។ អ្នកក៏អាចមើល « Lehi Teaches His Family » ចាប់ពីនាទីទី ០:៣៩ ដល់នាទីទី ៣:៣៥ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ដើម្បីរំឭកវគ្គបទគម្ពីរទាំងនេះ ។ សូមប្រើដំណើរការ « ស្វែងរកគោលការណ៍ » ដើម្បីរកមើលគោលការណ៍ពិត ។
សូមបង្ហាញវគ្គបទគម្ពីរខាងក្រោម ឬសរសេរវានៅលើក្តារខៀន ។
សូមជ្រើសរើសសេចក្តីពិតមកពី នីហ្វៃទី ២ ១ ដែលអ្នកមានអារម្មណ៍ថា មានប្រយោជន៍បំផុតសម្រាប់អ្នក ហើយសរសេរឃ្លាខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
-
គោលការណ៍ដែលអ្នកបានរកឃើញ និងខគម្ពីរមួយ ឬច្រើនដែលអ្នកបានរកឃើញនៅក្នុងគោលការណ៍នោះ
-
ការពន្យល់អំពីអ្វីដែលអ្នកគិតថា ជាអត្ថន័យរបស់គោលការណ៍នេះ
-
របៀបដែលអ្នកទទួលអារម្មណ៍ថា សេចក្ដីពិតនេះអាចដឹកនាំអ្នក និងនាំមកនូវពរជ័យដ៏អស្ចារ្យដល់ជីវិតរបស់អ្នក
-
អ្វីដែលអ្នករៀនអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទពីគោលការណ៍នេះ
សូមអញ្ជើញសិស្សឲ្យចែកចាយចម្លើយរបស់ពួកគេ ។ របៀបមួយក្នុងការធ្វើបែបនេះគឺ ត្រូវឲ្យសិស្សច្រើននាក់សរសេរគោលការណ៍ដែលពួកគេបានរកឃើញនៅលើក្ដារខៀន ។ បន្ទាប់មក សូមអញ្ជើញសិស្សម្នាក់ឲ្យជ្រើសរើសគោលការណ៍មួយក្នុងចំណោមគោលការណ៍ជាច្រើនដែលបានសរសេរដោយមិត្តរួមថ្នាក់របស់គាត់ ដែលហាក់ដូចជាគួរឲ្យចាប់អារម្មណ៍ ឬមានអត្ថន័យសម្រាប់គាត់ ។ សិស្សដែលបានរកឃើញគោលការណ៍នោះ អាចចែកចាយចម្លើយរបស់គាត់ចំពោះសំណួរខាងលើ ។ សកម្មភាពនេះអាចធ្វើឡើងវិញបានច្រើនដង ។ សូមគូសបញ្ជាក់អំពីសេចក្ដីពិតដ៏អស់កល្បដែលសិស្សចែកចាយ និងរបៀបដែលការដឹង និងការអនុវត្តសេចក្ដីពិតទាំងនេះអាចជួយយើងក្នុងជីវិតរបស់យើង ។ សូមសរសើរពួកគេសម្រាប់ភាពជោគជ័យរបស់ពួកគេ ។ សូមពិចារណាចែកចាយគោលការណ៍មួយដែលអ្នកបានរកឃើញផងដែរ ។
សូមសញ្ជឹងគិតពីអ្វីដែលអ្នកបានធ្វើ ដើម្បីរកឃើញ និងយល់ពីគោលការណ៍នៅក្នុង នីហ្វៃទី ២ ១ ។
-
តើការស្វែងរកគោលការណ៍ជាទៀងទាត់ នៅក្នុងការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់អ្នកអាចជួយអ្នកបានដោយរបៀបណា ?
-
តើវាអាចមានឥទ្ធិពលលើទំនាក់ទំនងរបស់អ្នកជាមួយព្រះយេស៊ូវគ្រីស្ទ និងបំណងប្រាថ្នារបស់អ្នកដើម្បីក្លាយដូចជាទ្រង់យ៉ាងដូចម្ដេច ?
សូមថ្លែងទីបន្ទាល់អំពីសារៈសំខាន់នៃការស្រាវជ្រាវគោលការណ៍នៅក្នុងព្រះគម្ពីរ ហើយអញ្ជើញសិស្សឲ្យប្រើជំនាញដែលពួកគេបានរៀននៅថ្ងៃនេះឲ្យបានញឹកញាប់នៅក្នុងការសិក្សាព្រះគម្ពីររបស់ពួកគេ ។