ប្រវត្តិ​សាសនាចក្រ
ការស្ដារ​បព្វជិតភាព​អើរ៉ុន​ឡើងវិញ


« ការស្ដារ​បព្វជិតភាព​អើរ៉ុន​ឡើងវិញ » ប្រធានបទ​ប្រវត្តិ​សាសនាចក្រ

« ការស្ដារ​បព្វជិតភាព​អើរ៉ុន​ឡើងវិញ »

ការស្ដារ​បព្វជិតភាព​អើរ៉ុន​ឡើងវិញ

នៅក្នុង​សំបុត្រ​មួយ​ចំនួន​ដែល​បាន​បោះពុម្ព​នៅក្នុង​ឆ្នាំ១៨៣៤ អូលីវើរ ខៅឌើរី បាន​កត់ត្រា​ដំណើរ​រឿង​លម្អិត​ដំបូង​បំផុត​នៃ​ការលេច​មក​របស់​យ៉ូហាន បាទីស្ទ មកកាន់ខៅឌើរី និង យ៉ូសែប ស្ម៊ីធ ក្នុង​ឆ្នាំ១៨២៩ នៅ​ភូមិ​ហាម៉ូនី រដ្ឋផែនស៉ីលវេញ៉ា ។ យោង​តាម​ខៅឌើរី ការមកជួប​របស់ យ៉ូហាន បាទីស្ទ ត្រូវ​បាន​បំផុស​ដោយ​ការបកប្រែ​វគ្គ​បទគម្ពីរ​មួយ​នៅ​ក្នុង​នីហ្វៃទី៣ ដែល​ពិពណ៌នា​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ប្រគល់​សិទ្ធិ​អំណាច​ដើម្បី​ធ្វើ​ពិធីបុណ្យ​ជ្រមុជ​ទឹក​ដល់​សិស្ស​របស់​ទ្រង់​កាលពី​បុរាណ ។ បុរស​ទាំងពីរ​រូបនេះ​ឆ្ងល់ថា តើ​ពិធីបុណ្យ​ជ្រមុជទឹក​ដែល​ត្រូវបាន​ធ្វើឡើង​អស់​ជាច្រើន​សតវត្សរ៍​តាម​សិទ្ធិអំណាច​ត្រឹមត្រូវ​ឬទេ ? ដោយ​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ ពួកលោក​បាន​ដក​ខ្លួន​ទៅ​កន្លែង​ស្ងាត់​ក្បែរ​ផ្ទះ​របស់​យ៉ូសែប​ដើម្បី​ទូលសួរ​ព្រះ ។ ខៅឌើរី​បានចាំ​ថា « សំឡេង​នៃ​ព្រះ​ដ៏​ប្រោស​លោះ ទ្រង់​មាន​ព្រះបន្ទូល​ប្រាប់​ពី​សេចក្ដី​សុខសាន្ត​ដល់​យើង » ហើយ​ទេវតា​មួយអង្គ​ « បាន​ចុះ​មក​ពាក់​ដោយ​សិរី​ល្អ ហើយ​បាន​ប្រាប់​នូវ​សារ​ដែល​បាន​ទន្ទឹង​ចាំ » ។

យ៉ូហាន បាទីស្ទ ដាក់ដៃ​លើ​ក្បាល យ៉ូសែប ស្ម៊ីធ ​ដែល​បាន​លុតជង្គង់ ជាមួយនឹង អូលីវើរ ខៅឌើរី ដែល​កំពុង​លុតជង្គង់​នៅក្បែរ​លោក​ផងដែរ

យ៉ូហាន បាទីស្ទ ប្រគល់​បព្វជិតភាព​អើរ៉ុន​ដល់ យ៉ូសែប ស្ម៊ីធ

បុរស​ទាំង​ពីរ​រូបនេះ​បាន​ថ្លែង​ទីបន្ទាល់​ថា ពួកលោក​បាន​លុត​ជង្គង់​នៅ​ចំពោះ​មុខ​ទេវតា​ដែល​បន្ទាប់មក « បានដាក់​ដៃ​លើ​យើង » ហើយ​និយាយ​ថា « នៅ​លើ​អ្នក ជា​ពួក​អ្នក​បម្រើ​ដូច​រូប​ខ្ញុំ​អើយ ដោយ​នូវ​ព្រះនាម​នៃ​ព្រះមែស៊ី ខ្ញុំ​សូម​ប្រគល់​បព្វជិតភាព​អើរ៉ុន​ » ។ ទោះបីជា​ឥឡូវនេះ​ពួកគេ​មាន​សិទ្ធិអំណាច​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​ឲ្យ​គ្នា​ទៅវិញ​ទៅមក​ក៏​ដោយ ទេវតា​បាន​ប្រកាស​ថា ​បព្វជិតភាព​នេះ​មិន​បាន​អនុញ្ញាត​ឲ្យ​ពួកលោក​ផ្តល់​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នោះ​ទេ ។ ទេវតា​បានបញ្ជាក់​ដល់​ពួកលោក​នូវ « អំណាច​នៃ​ការដាក់​ដៃ​លើ​ក្បាល​ដើម្បី​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » នឹង​មក « នៅ​វេលា​កំណត់ » ។ លោក​បានប្រាប់​ថា លោក​ឈ្មោះ​យ៉ូហាន « ជា​បុគ្គល​ដដែល ដែល​ត្រូវបាន​ហៅថា យ៉ូហាន បាទីស្ទ នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី » ហើយ​បាន​មាន​ប្រសាសន៍​ថា លោក​បាន​ធ្វើ « នៅក្រោម​ការដឹកនាំ​ពី ពេត្រុស យ៉ាកុប និង​យ៉ូហាន ដែល​កាន់​កូន​សោ​ទាំងឡាយ​នៃ​បព្វជិតភាព​ម៉ិលគីស្សាដែក » ។ យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរ បានថ្លែង​ថា បទពិសោធន៍​នេះ​បានកើតឡើង​នៅ​ថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៨២៩ ។ នៅពេល​ការនិមិត្ត​បានចប់ ពួកលោក​បាន​ទៅ​ទន្លេ​សុសគ្វីហាណា ដែល​នៅ​ជិត​នោះ ហើយ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​គ្នាទៅវិញ​ទៅមក ។

ដំណើររឿង​ផ្ទាល់​លម្អិត​របស់ យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី ត្រូវ​បានសរសេរ​ជាច្រើន​ឆ្នាំ​បន្ទាប់ពី​ការលេច​មក​របស់ យ៉ូហាន បាទីស្ទ ។ ប៉ុន្តែ​ទាំង​ប្រភព​ដែល​បាន​បោះពុម្ព​ផ្សាយ និង​មិន​ទាន់​បាន​បោះពុម្ព​ផ្សាយ ដែល​បាន​សរសេរ​អំពី​ព្រឹត្តិការណ៍​នេះ បញ្ជាក់​ការចងចាំ​របស់​ពួកលោក ។ ឧទាហរណ៍ កាសែត​មួយ​ដែល​មិន​ទាក់ទង​ជាមួយ​សាសនាចក្រ​បាន​រាយការណ៍​ពី​ការអះអាង​របស់​ខៅឌើរី​ថា គាត់​បានទទួល​ភារកិច្ច​មួយ​មក​ទេវតា​ដែលបាន​មក​តែប៉ុន្មាន​ខែ​បន្ទាប់ពី​ការបោះពុម្ព​ព្រះគម្ពីរ​មរមន ។ ក្រោយមក យ៉ូសែប ស្ម៊ីធ បាន​ពន្យល់​ថា ដំបូងឡើយ លោក និង​ខៅឌើរី​មាន​ការស្ទាក់ស្ទើរ​ក្នុង​ការចែកចាយ​ព័ត៌មាន​លម្អិត​អំពី​បទពិសោធន៍​របស់​ពួកលោក « ដោយ​ព្រោះ​វិញ្ញាណ​ខាង​ការបៀតបៀន »​នៅក្នុង​តំបន់ ។

ដំណើរ​រឿង​ឆ្នាំ១៨៣៤ របស់​ខៅឌើរី បាន​កើត​ឡើង​ជា​ផ្នែក​មួយ​នៃ​ការខិតខំ​ដំបូង​របស់​យ៉ូសែប​ក្នុង​ការកត់ត្រា និង​បោះពុម្ព​ផ្សាយ​ប្រវត្តិសាស្ត្រ​ពេញលេញ​របស់​សាសនាចក្រ ។ នៅក្នុង​ប្រវត្តិសាស្ត្រ​ជា​លាយ​លក្ខណ៍​អក្សរ​ដំបូង​របស់​លោក ដែល​ផលិត​នៅ​រដ្ឋ​អូហៃអូ នៅក្នុង​ឆ្នាំ១៨៣២ យ៉ូសែប​បាន​សន្យា​ថា​នឹង​រៀបរាប់​ពី​ព្រឹត្តិការណ៍​ដំបូង​សំខាន់ៗ រួមទាំង​ការទទួល « បព្វជិតភាព​ដ៏​បរិសុទ្ធ » ដោយ​ការបម្រើ​របស់​ពួកទេវតា ។ កិច្ចខិតខំ​ប្រឹងប្រែង​បោះពុម្ព​ផ្សាយ​ត្រូវបាន​ពន្យារ​ពេល​ជាលើក​ដំបូង នៅពេល​ដែលក្រុម​មនុស្ស​កំណាច​បាន​បំផ្លាញ​សារព័ត៌មាន​សាសនាចក្រ​នៅទីក្រុង​អ៊ិនឌីប៉ែនដែនស៍ ​រដ្ឋ​មិសសួរី នៅក្នុង​ឆ្នាំ១៨៣៣ ។ ហើយ​ប្រវត្តិសាស្ត្រ​នោះ​ត្រូវបាន​ធ្វើការ​កែសម្រួល និង​ការចងក្រង​ជាច្រើន​នៅ​ជំនាន់​របស់​យ៉ូសែប ស្ម៊ីធ ។ ក្រោម​ការដឹកនាំ​របស់​យ៉ូសែប ក្រោយមក​ស្មៀន​បាន​បញ្ចូល​ដំណើររឿង​របស់​ខៅឌើរី ជាមួយនឹង​ព័ត៌មាន​បន្ថែម​ដែល​ផ្តល់ឲ្យ​ដោយ​យ៉ូសែប​ដែល​សព្វថ្ងៃ​នេះ​មាន​នៅក្នុង​កណ្ឌទី ១៣ នៃ​គោលលទ្ធិ និង​សេចក្តីសញ្ញា និង​នៅក្នុង​មុក្តា​ដ៏​មាន​តម្លៃ​មហិមា ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៨–៧២ ) ។

ទោះបីជា​ឃ្លា បព្វជិតភាព​អើរ៉ុន មិនបាន​បង្ហាញ​នៅក្នុង​វិវរណៈ​របស់ យ៉ូសែប ស្ម៊ីធ រហូត​ទាល់តែ​ឆ្នាំ១៨៣៤​ក៏ដោយ ក៏គំនិត​អំពី​បព្វជិតភាព​តូចជាង ប្រៀបធៀប​ទៅនឹង​បព្វជិតភាព​ធំជាង ឬខ្ពស់ ក៏​បព្វជិតភាព​ត្រូវបាន​លើកឡើង​ទាំង​នៅក្នុង​ព្រះគម្ពីរ​ប៊ីប និង​នៅក្នុង​ព្រះគម្ពីរ​មរមន ។ វិវរណៈ​របស់ យ៉ូសែប ស្ម៊ីធ អំពី​និក្ខមនំ ( ផ្នែកមួយ​នៃ​ការបកប្រែ​ដ៏​បំផុស​គំនិត​របស់​លោក​អំពី​ព្រះ​គម្ពីរ​ប៊ីប ) នៅ​រដូវ​ក្តៅ​នៃ​ឆ្នាំ១៨៣២ បាន​កត់​សម្គាល់​ការបែងចែក​រវាង​បព្វជិតភាព​ធំ​ជាង និង​បព្វជិតភាព​តូច​ជាង ។ វិវរណៈ​មួយ​ដែល​យ៉ូសែប​បាន​ទទួល​នៅ​ខែកញ្ញា​ក្រោយមក​បានបញ្ជាក់​ថា បព្វជិតភាព​តូច​ជាង​ដែល​ត្រូវបាន​ប្រទាន​ដល់ « លោក​អើរ៉ុន និង​ពូជពង្ស​របស់​លោក » ទាក់ទង​ទៅនឹង « ដំណឹង​ល្អ​ខាង​ការរៀបចំ … គឺជា​ដំណឹង​ល្អ​ពី​ការប្រែចិត្ត និង​ពី​បុណ្យ​ជ្រមុជ​ទឹក និង​ពី​ការផ្ដាច់​បាប និង​ពី​ក្រឹត្យវិន័យ​អំពី​ព្រះបញ្ញត្តិ​ទាំង​ឡាយ​ខាង​លោកិយ »។

នៅពេល យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី បាន​រៀបចំ​សាសនាចក្រ​ជាលើក​ដំបូង​នៅដើម​ឆ្នាំ១៨៣០ ពួកគេ​បាន​បែងចែក​ទំនួល​ខុសត្រូវ​ក្នុង​ចំណោម​តំណែង​ជាច្រើន ដោយ​យក​លំនាំ​តាម​ឯកសារ​យោង​ដែល​មាន​នៅក្នុង​ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​មរមន ។ តំណែង​ទាំងនេះ​គឺ​ស្រដៀង​គ្នា​ទៅនឹង​ព្រះវិហារ​ផ្សេងទៀត​នៅសម័យ​នោះ ដែល​ជាទូទៅ​បាន​រៀបចំ​ក្រុមជំនុំ​របស់​ពួកគេ​តាម​គំរូ​ក្នុង​គម្ពីរ​សញ្ញាថ្មី ហើយ​មាន​អ្នក​កាន់​តំណែង​ដូចជា ឌីកុន គ្រូបង្រៀន សង្ឃ អែលឌើរ និងប៊ីស្សព ។ ដំបូង តំណែង​ទាំងនេះ​នៅក្នុង​សាសនាចក្រ​ដែល​ទើប​រៀបចំ​ថ្មី មិន​ជាប់​ទាក់ទង​ទៅនឹង​បព្វជិតភាព​អើរ៉ុន ឬ​ម៉ិលគីស្សាដែក​ទេ ។ យូរៗទៅ វិវរណៈ​បន្ថែម​បានណែនាំ​ដល់ យ៉ូសែប ស្ម៊ីធ អំពី​របៀប​តម្រង់​ការរៀបចំ​សាសនាចក្រ​ឲ្យ​ស្របទៅ​នឹង​សិទ្ធិអំណាច​បព្វជិតភាព ។ នៅ​ឆ្នាំ១៨៣៥ តំណែង និងភារកិច្ច​ត្រូវបាន​រៀបចំ​យ៉ាង​ហ្មត់ចត់​ជាងមុន ក្រោម​ការដឹកនាំ​នៃ​បព្វជិតភាព​អើរ៉ុន និង​ម៉ិលគីស្សាដែក ។

5:18

ប្រធានបទ​ដែល​ទាក់ទង ៖ ការស្ដារ​បព្វជិតភាព​ម៉ិលគីស្សាដែក​ឡើង​វិញ, ការបកប្រែ​ព្រះគម្ពីរ​មរមន

កំណត់ចំណាំ

  1. សំបុត្រ​របស់ អូលីវើរ ខៅឌើរី ​ទៅកាន់​ វិលលាម ដ័បបុលយូ ហ្វែប្ស ថ្ងៃទី​៧ ខែ​កញ្ញា ឆ្នាំ​១៨៣៤ នៅក្នុង Latter Day Saints’ Messenger and Advocate ភាគ ១ លេខ ១ ( ខែតុលា ឆ្នាំ១៨៣៤ ) ទំព័រ ១៥ ។

  2. យ៉ូសែប ស្ម៊ីធ « History, 1838–1856, Volume A-1 [23 December 1805–30 August 1834] » ទំព័រ ១៧–១៨, នៅលើ​គេហទំព័រ josephsmithpapers.org ។

  3. សូមមើល « The Golden Bible » Painesville [Ohio] Telegraph ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៨៣០ ទំព័រ ៣ និង Painesville Telegraph, ថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៨៣០ នៅក្នុង​ប្រាយអិន ឃ្យូ ខានិន និង​បុគ្គលិក ការសិក្សា ប៊ីវ៉ាយយូ « Seventy Contemporaneous Priesthood Restoration Documents » នៅក្នុង​ការបោះពុម្ព​របស់ ចន ដបុលយូ វ៉េល Opening the Heavens: Accounts of Divine Manifestations, 1820–1844 ( ប្រូវ៉ូ យូថាហ៍ ៖ Brigham Young University Press ឆ្នាំ២០០៥ ) ទំព័រ ២៤១–២៤២; សេចក្ដីណែនាំ​ប្រវត្តិសាស្ត្រ « History, circa Summer 1832 »,នៅលើ​គេហទំព័រ josephsmithpapers.org ។

  4. យ៉ូសែប ស្ម៊ីធ « History, 1838–1856, volume A-1 [23 December 1805–30 August 1834] » ទំព័រ ១៨ josephsmithpapers.org ។

  5. យ៉ូសែប ស្ម៊ីធ « History, circa Summer 1832 » ទំព័រ ១ josephsmithpapers.org ។

  6. ការរៀបរាប់​របស់​ខៅឌើរី​បាន​ចាប់ផ្តើម​នៅត្រង់​កន្លែង ដែល​ដំណើររឿង​របស់​យ៉ូសែប​ឆ្នាំ១៨៣២​បានបញ្ចប់ ។ យ៉ូសែប ស្ម៊ីធ, អូលីវើរ ខៅឌើរី, និង យ៉ូហាន វិតមើរ អាច​នឹង​ទទួល​ខុសត្រូវ​សម្រាប់​វគ្គ​ផ្សេងគ្នា​ដែល​បាន​រៀបរាប់​នៅ​ក្នុង​សៀវភៅ​ណែនាំ​របស់​យ៉ូសែប ដោយ​យ៉ូសែប​យក​ពីរវគ្គ​ដំបូង ( ដែល​មានតែ​លោក​ប៉ុណ្ណោះ​ជា​សាក្សី ) ខៅឌើរី​យក​វគ្គ​ទីបី ( ដែល​គាត់​មាន​វត្តមាន​ផងដែរ) និង យ៉ូហាន វិតមើរ ( ជាអ្នក​ប្រវត្តិសាស្ត្រ​សាសនាចក្រ​ក្រោយមក ) យកវគ្គ​ទីបួន ( សូមមើល សេចក្ដីណែនាំ​ប្រវត្តិសាស្ត្រ « History, circa Summer 1832 » ) ។

  7. សូមមើល ហេព្រើរ ៧:១–១៧ និង អាលម៉ា ៤–៥, ១៣ ។ យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី បាន​បកប្រែ​វគ្គ​បទគម្ពីរ​ព្រះគម្ពីរ​មរមន​ទាំងនេះ​មុន ថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៨២៩ ។

  8. « Old Testament Revision 2 »” ទំព័រ ៧០ josephsmithpapers.org; « Revelation, 22–23 September 1832 [D&C 84] » នៅលើ​គេហទំព័រ josephsmithpapers.org ។

  9. « Revelation, 22–23 September 1832 [D&C 84] » ទំព័រ ១, ការប្រកប​ត្រូវ​បាន​សម្រួល; គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៤:១៨, ២៦–២៧ ។

  10. The Doctrines and Discipline of the Methodist Episcopal Church, ការបោះពុម្ព​លើក​ទី ២២ ( ញូវយ៉ក ៖ អ៊ិន បេងស៍ និង ជេ អេម៉ូរី ឆ្នាំ១៨៤២ ) ទំព័រ ២៤–៣០, ៨០–៨២; The Constitution of the Presbyterian Church, in the United States of America: Containing the Confession of Faith, the Catechisms, and the Directory for the Worship of God ( ហ្វីឡាដេលហ្វី៖ ធូវ៉ា និងហូហ្គាន ឆ្នាំ​១៨២៧ ) ទំព័រ ៣៥៧–៣៦១, ៣៨០–៣៨១; Ratio Disciplinae, or the Constitution of the Congregational Churches ( ផួតលែន មែន ៖ ឆើលី និង ហៃដ ឆ្នាំ១៨២៩ ) ទំព័រ ៧២–៧៩; « Formula for the Government and Discipline of the Evangelical Lutheran Church » appendix 2 in S. S. Schmucker, Elements of Popular Theology, with Special Reference to the Doctrines of the Reformation, as Avowed before the Diet at Augsburg, នៅក្នុង MDXXX ( អាន់ដូវើរ ៖ ហ្គូដ និង​ញូវមិន ឆ្នាំ១៨៣៤ ) ទំព័រ ៣៧២–៣៧៤ ។

  11. « Instruction on Priesthood, between circa 1 March and circa 4 May 1835 [D&C 107] » នៅក្នុង គោលលទ្ធិ និង សេចក្តី​សញ្ញា ឆ្នាំ​១៨៣៥ ទំព័រ ៨២–៨៥ josephsmithpapers.org ។