« ប៉ាលម៉ៃរ៉ា និង ម៉ែនឆែស្ទើរ » ប្រធានបទប្រវត្តិសាសនាចក្រ
« ប៉ាលម៉ៃរ៉ា និង ម៉ែនឆែស្ទើរ »
ប៉ាលម៉ៃរ៉ា និង ម៉ែនឆែស្ទើរ
នៅដើមចុងទសវត្សរ៍ឆ្នាំ១៧០០ ប្រជាជនតំបន់ ញូវ អ៊ីងឡែនដឺ បានផ្លាស់ទីទៅភាគខាងលិចនៃទីក្រុងញូវយ៉កជាក្រុមដ៏ធំ ដោយត្រូវបានទាក់ទាញដោយដីមានជីវជាតិ និងដីថោក ។ ការបញ្ចប់ប្រឡាយ អេរី ក្នុងឆ្នាំ១៨២៥ បានបន្ថែមទៅនឹងការរីកចម្រើន ហើយភូមិតូចមួយនៃប៉ាលម៉ៃរ៉ា បានផ្លាស់ប្តូរយ៉ាងឆាប់រហ័សទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មមួយ ។ ជាមួយនឹងការកើនឡើងនៃចំនួនប្រជាជន បានធ្វើឲ្យមានការកើនឡើងភាពចម្រុះសាសនាខណៈដែលពួកបាទីស្ទ ពួកមែថូឌីស្ទ ពួកប្រែសប៊ីធារាន និងពួកពួកខ្វេឃឺរ៍ ទាំងអស់បានប្រមូលផ្តុំគ្នានៅតំបន់នេះ និងចាប់ផ្តើមប្រកួតប្រជែងទាក់ទាញពួកអ្នកប្រែចិត្តជឿ ។ អ្នកស្រុកនៅទូទាំងតំបន់នេះបានចូលរួមក្នុងការប្រមូលផ្តុំសាសនា រួមទាំងការប្រជុំការត្រឡប់មកវិញ ។
ផ្ទះឈើដែលបានសាងសង់ឡើងវិញនៅលើកសិដ្ឋានរបស់គ្រួសារស្ម៊ីធ ក្បែរប៉ាលម៉ៃរ៉ា រដ្ឋញូវយ៉ក
គ្រួសារស្ម៊ីធនៅប៉ាលម៉ៃរ៉ា និងម៉ែនឆែស្ទើរ
គ្រួសារ យ៉ូសែប ស៊ីញ្ញ័រ និង លូស៊ី ម៉ាក ស្មីធ បានធ្វើចំណាកស្រុកទៅភាគខាងលិចនៃទីក្រុងញូវយ៉កក្នុងឆ្នាំ១៨១៦ និងឆ្នាំ១៨១៧ បន្ទាប់ពីការប្រមូលផលមិនល្អ និងការលំបាកខាងហិរញ្ញវត្ថុបានធ្វើឲ្យជីវភាពរបស់ពួកគាត់ជួបបញ្ហា ។ ដំបូង ពួកគេបានតាំងទីលំនៅនៅក្នុងប៉ាលម៉ៃរ៉ា ហើយបានជួលផ្ទះមួយរយៈពេលពីរឆ្នាំ ដោយរស់នៅដោយប្រាក់ឈ្នួលដែលរកបានពីកម្លាំងពលកម្មប្រចាំថ្ងៃ និងការបើកហាងតូចមួយ ។ ក្នុងឆ្នាំ១៨២០ គ្រួសារនេះបានទិញកសិដ្ឋានទំហំ ១០០ ហិចតានៅភាគខាងត្បូងប៉ាលម៉ៃរ៉ា ក្នុងទីក្រុងម៉ែនឆែស្ទើរ ។
ព្រឹត្តិការណ៍សំខាន់ៗជាច្រើននៃការស្តារឡើងវិញដំបូងបានកើតឡើងនៅក្នុងតំបន់នេះ ។ យ៉ូសែប ស្ម៊ីធ ជុញ្ញ័រ បានរៀបរាប់ថា នៅចន្លោះពេលវេលានៃការផ្លាស់ប្តូរលំនៅនៃគ្រួសាររបស់លោកទៅភាគខាងលិចទីក្រុងញូវយ៉ក គំនិតរបស់លោក « ត្រូវបានប៉ះពាល់យ៉ាងខ្លាំង » ជាមួយនឹងសំណួរខាងសាសនា ។ ការព្រួយបារម្ភខាងវិញ្ញាណទាំងនេះបាននាំឲ្យការនិមិត្តដំបូងរបស់លោក ដែលបានកើតឡើងនៅក្នុងតំបន់ព្រៃមួយនៅក្នុងកសិដ្ឋានរបស់គ្រួសារនេះ ។ នៅក្នុងផ្ទះឈើមួយនៅលើកសិដ្ឋាននេះ គឺជាកន្លែងដែលទេវតាមរ៉ូណៃបានមកជួបលោកជាលើកដំបូង ។ បួនឆ្នាំក្រោយមក យ៉ូសែបបានយកផ្ទាំងចំណារមាសនោះពីភ្នំមួយដែលនៅជិតម៉ែនឆែស្ទើរ ហើយនៅឆ្នាំ១៨៣០ ព្រះគម្ពីរមរមនត្រូវបានបោះពុម្ពនៅប៉ាលម៉ៃរ៉ា ។
នៅក្នុងប្រវត្តិរបស់លោក លូស៊ី ម៉ាក ស្ម៊ីធ បានមានប្រសាសន៍ថា យ៉ូសែបបានទទួលវិវរណៈនៅរដូវស្លឹកឈើជ្រុះឆ្នាំ១៨៣០ ដែលដឹកនាំគ្រួសារ យ៉ូសែប ស៊ីញ្ញ័រ ឲ្យផ្លាស់ទៅក្រុងវ៉ាទឺរលូ រដ្ឋញូវយ៉ក ។ នៅក្នុងខែតុលាគ្រួសារនេះបានចាកចេញពីម៉ែនឆែស្ទើរ ទៅក្រុងវ៉ាទឺរលូ ជាកន្លែងដែលពួកគាត់បន្តរស់នៅរហូតដល់ពួកបរិសុទ្ធបានប្រមូលផ្តុំគ្នាទៅរដ្ឋអូហៃអូ នៅដើមឆ្នាំក្រោយ ។ ក្នុងឆ្នាំ១៩០៧ សាសនាចក្របានទិញកសិដ្ឋាននៅម៉ែនឆែស្ទើរ ពី កូនប្រុសរបស់មិត្តវ័យកាលពីក្មេងរបស់ យ៉ូសែប ស្ម៊ីធ ។
ការជជែកពិភាក្សាអំពីការត្រឡប់មកវិញនៅប៉ាលម៉ៃរ៉ា
វិថី មេន ទីក្រុងប៉ាលម៉ៃរ៉ា រដ្ឋញូវយ៉ក
អ្នកស្រាវជ្រាវមួយចំនួនបានសួរ ថាតើប៉ាលម៉ៃរ៉ាពិតជាកន្លែងនៃការរំជើបរំជួលខាងសាសនាមិនធម្មតា និងជម្លោះរវាងព្រះវិហារនៅក្នុងឆ្នាំ១៨២០ ដូចដែលបានរៀបរាប់នៅក្នុងប្រវត្តិរបស់ យ៉ូសែប ស្ម៊ីធ មែនដែរអត់ ។ ទោះជាយ៉ាងណាក៏ដោយ ដំណើររឿងរបស់យ៉ូសែបមិនបានផ្ដោតទៅលើប៉ាលម៉ៃរ៉ាតែម្យ៉ាងប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីភាពរំជើបរំជួលដែលបានកើតឡើងនៅ « ទូទាំងប្រទេស » ផងដែរ ។ ពួកអ្នកប្រវត្តិវិទូយល់ស្របយ៉ាងទូលំទូលាយថា ភាពក្លៀវក្លានៃសាសនាកើនឡើង រួមទាំងការប្រកួតប្រជែងរវាងព្រះវិហារដើម្បីទាក់ទាញពួកអ្នកប្រែចិត្តជឿ គឺជារឿងធម្មតានៅភាគខាងលិចទីក្រុងញូវយ៉ក ក្នុងអំឡុងពេលដែលគ្រួសារស្ម៊ីធ រស់នៅក្នុងប៉ាលម៉ៃរ៉ា ។ ឧទាហរណ៍ នៅខែមិថុនា ឆ្នាំ១៨១៨ ការប្រជុំនៅជំរំពួកមែថូឌីស្ទកើតឡើងនៅប៉ាលម៉ៃរ៉ា ។ នៅរដូវក្ដៅក្រោយមក ពួកមែថូឌីស្ទបានជួបជុំគ្នាម្ដងទៀតចម្ងាយប្រមាណតែ២៥គីឡូម៉ែត្រ ពីកសិដ្ឋានរបស់គ្រួសារស្ម៊ីធ នៅទីក្រុងវីយែន ( ឥឡូវ ហ្វែប្ស ) រដ្ឋញូវយ៉ក ។ គ្រូគង្វាលមែថូឌីស្ទម្នាក់បានកត់ទុកនៅក្នុងទិនានុប្បវត្តិរបស់គាត់អំពីការត្រឡប់មកវិញនៅជិតប៉ាលម៉ៃរ៉ា និងម៉ែនឆែស្ទើរ ក្នុងឆ្នាំ១៨១៩ និងឆ្នាំ១៨២០ ។ ចំពោះយុវជន យ៉ូសែប ស្ម៊ីធ ដែលសូម្បីតែបានឃើញភាពខុសគ្នានៃសាសនានៅក្នុងគ្រួសាររបស់លោក វាពិតជាពេលវេលានៃការរំជើបរំជួលផ្នែកសាសនា ដូចដែលលោកបានអះអាងនៅក្នុងប្រវត្តិរបស់លោកពិតមែន ។
ប្រធានបទដែលទាក់ទង ៖ ព្រៃពិសិដ្ឋ និងកសិដ្ឋានរបស់គ្រួសារស្មីធ, ការបោះពុម្ព និងការបោះពុម្ពផ្សាយព្រះគម្ពីរមរមន, ការភ្ញាក់ដឹងខ្លួន និងការបណ្ដុះសេចក្តីជំនឿឡើងវិញ , ការប្រជុំបង្កើតសាសនាចក្ររបស់ព្រះគ្រីស្ទ