« ផ្ទាំងចំណារមាស » ប្រធានបទប្រវត្តិសាសនាចក្រ
« ផ្ទាំងចំណារមាស »
ផ្ទាំងចំណារមាស
នៅពេលដែលពាក្យពេចន៍ផ្សព្វផ្សាយចេញថា យ៉ូសែប ស្ម៊ីធ បានទទួលការរក្សាសិទ្ធិសម្រាប់ព្រះគម្ពីរមរមន វាបានធ្វើឲ្យមានការរំជើបរំជួលនៅក្នុងសារព័ត៌មានក្នុងស្រុក ។ ពួកកាសែតបានចាប់ផ្តើមបោះពុម្ពផ្សាយព័ត៌មានអំពីព្រះគម្ពីរដែលនឹងមកនៅពេលខាងមុខ និងការបកប្រែរបស់ព្រះគម្ពីរនេះ ដោយពឹងផ្អែកលើការរំពឹងទុកដែលបានផ្សព្វផ្សាយ « អស់មួយរយៈកន្លងមកហើយ » យោងតាម Wayne Sentinel របស់ប៉ាលម៉ៃរ៉ា ។ Sentinel រាយការណ៍ថា វត្ថុបុរាណដែលយ៉ូសែបបានរកឃើញថា « ត្រូវបានគេស្គាល់ជាទូទៅ ហើយត្រូវបាននិយាយយ៉ាងទូលំទូលាយ » ថា « ជា ‹ ព្រះគម្ពីរប៊ីបមាស › » ។ ទោះបីជាអ្នកបោះពុម្ពផ្សាយបាននិយាយថា ពាក្យនេះបានក្លាយជារឿងធម្មតានៅក្នុងតំបន់នេះក៏ដោយ ការយោងរបស់គាត់ចំពោះរូបរាងពណ៌មាសរបស់ផ្ទាំងចំណារនេះ តំណាងឲ្យកំណត់ត្រាដំបូងបំផុតនៅលើកំណត់ត្រា ។
ការចម្លងផ្ទាំងចំណារព្រះគម្ពីរមរមន ។
ដោយមានពាក្យចចាមអារ៉ាមដែលកំពុងរីករាលដាលអំពីផ្ទាំងចំណារនេះ យ៉ូសែបបានខិតខំបញ្ជាក់ឲ្យបានច្បាស់ តាមរយៈការបោះផ្សាយសេចក្តីថ្លែងការណ៍ផ្លូវការនៅក្នុងការបោះពុម្ពលើកដំបូងនៃព្រះគម្ពីរមរមន ។ បុព្វកថារបស់យ៉ូសែប និងទីបន្ទាល់មួយដែលសរសេរដោយក្រុមសាក្សីប្រាំបីនាក់បានពិពណ៌នាថាផ្ទាំងចំណារនោះមាន « រូបរាង ជាមាស » ។ អ្នកនិពន្ធព្រះគម្ពីរមរមនបាននិយាយយ៉ាងសាមញ្ញថា ពួកលោកបានឆ្លាក់សំណេររបស់ពួកគាត់នៅលើ « ផ្ទាំងចំណារ » ។ នៅក្នុងការពិពណ៌នារបស់ពួកលោក យ៉ូសែប ស្ម៊ីធ និងពួកសាក្សីទាំងឡាយបានសង្កត់ធ្ងន់លើភាពចាស់បុរាណនៃផ្ទាំងចំណារនេះ និងការឆ្លាក់ប្លែកៗ ប៉ុន្តែគឺពន្លឺរលោងពណ៌មាសរបស់ផ្ទាំងចំណារនេះ ដែលទាក់ទាញចំណាប់អារម្មណ៍ និងការស្រមើលស្រមៃ ។ យ៉ូសែបបានរកឃើញផ្ទាំងចំណារនេះនៅខែកញ្ញា ឆ្នាំ១៨២៧ តាមការណែនាំរបស់ទេវតាមរ៉ូណៃដែលបានបញ្ជាបន្ថែមទៀតឲ្យយ៉ូសែបបកប្រែកំណត់ត្រាបុរាណនោះ ។ លោកបានធ្វើការបកប្រែនៅរវាងដើមឆ្នាំ១៨២៨ និងខែមិថុនា ឆ្នាំ១៨២៩ បន្ទាប់ពីនោះលោកបានប្រគល់ផ្ទាំងចំណារនោះទៅឲ្យទេវតាអង្គនោះវិញ ។
ក្រោយមក ពួកសាក្សីទាំងនោះបានចេញសេចក្តីថ្លែងការណ៍ដែលរៀបរាប់លម្អិតអំពីសមាសភាពរបស់ផ្ទាំងចំណារនោះដែលមានទម្ងន់ ទំហំ កម្រាស់ និងការចងភ្ជាប់របស់ផ្ទាំងចំណារនោះ ។ ផ្ទាំងចំណារទាំងនោះមានទម្ងន់ប្រហែល « ដប់ប្រាំបីទៅម្ភៃប្រាំពីរ » គីឡូក្រាម ហើយមានកម្រាស់ពីដប់ទៅដប់ប្រាំសង់ទីម៉ែត្រ ។ សន្លឹកទាំងនោះមានទទឹងប្រហែល « ដប់ប្រាំ » ទៅ « ដប់ប្រាំបីសង់ទីម៉ែត្រ និងមានប្រវែងប្រហែលម្ភៃសង់ទីម៉ែត្រ » ហើយសន្លឹកនីមួយៗមានកម្រាស់ដូច « សន្លឹកស័ង្កសី » ហើយតាមការបញ្ជាក់របស់ អិមម៉ា ស្ម៊ីធ សន្លឹកទាំងនោះអាចនឹងមានសំឡេងដូចជាលោហៈ នៅពេលយកមេដៃទៅបើក ដូចជាមនុស្សយកមេដៃទៅបើកចុងសន្លឹកសៀវភៅដូចច្នោះដែរ » ។ កងបីដែលចងភ្ជាប់សន្លឹកទាំងនោះ « តាមគែមខាងក្រោយ » ឲ្យទៅជាសៀវភៅមួយក្បាល ។ យោងតាមសាក្សីម្នាក់ ផ្ទាំងចំណារនេះបានផ្សារភ្ជាប់ « ប្រហែលពាក់កណ្តាលសៀវភៅ » ដើម្បីការពារកុំឲ្យមានការផ្លាស់ប្តូរ ។ ផ្នែកដែលបានផ្សារភ្ជាប់នេះបានធ្វើឲ្យវាមិនអាចបំបែកសន្លឹកទាំងនោះបាន ហើយ « មើលទៅរឹងដូចជាឈើ » ។ យ៉ូសែប ស្ម៊ីធ បានបកប្រែចេញពីសន្លឹកផ្ទាំងចំណារដែលអាចបើកចុះឡើងបាន ។
ដោយផ្អែកលើលក្ខខណ្ឌទាំងនេះ ពួកអ្នកស្រាវជ្រាវសម័យទំនើបបានប៉ាន់ស្មានថា ផ្ទាំងមាសនោះមានមាសសុទ្ធទម្ងន់យ៉ាងតិចណាស់ ៤៥ គីឡូក្រាម ( ១០០ ផោន ) ហើយប្រហែលជាទន់ពេកសម្រាប់ការឆ្លាក់អក្សរ ។ អ្នករក្សាកំណត់ត្រាព្រះគម្ពីរមរមនប្រហែលជាបានប្រើលោហៈធាតុលាយចូលគ្នាដើម្បីធ្វើបន្ទះលោហះធាតុដែលធ្វើឲ្យវាមានពណ៌មាស ប៉ុន្តែមិនមានសារធាតុពណ៌មាសទាំងស្រុងឡើយ ។ វិលលាម ស្ម៊ីធ ជាប្អូនប្រុសរបស់យ៉ូសែបបានជឿថា « មាស និងទង់ដែងលាយបញ្ចូលគ្នា » បង្កើតបានជាផ្ទាំងចំណារនេះ ។
ប្រធានបទដែលទាក់ទង ៖ ទេវតាមរ៉ូណៃ, ការបកប្រែព្រះគម្ពីរមរមន