ប្រវត្តិ​សាសនាចក្រ
ដំបង​ដ៏​ទេវភាព


« ដំបង​ដ៏​ទេវភាព » ប្រធានបទ​ប្រវត្តិ​សាសនាចក្រ

« ដំបង​ដ៏​ទេវភាព »

ដំបង​ដ៏​ទេវភាព

យ៉ូសែប ស្ម៊ីធ និង​អ្នក​រស់នៅ​ក្នុង​សម័យ​របស់​គាត់​បានរស់នៅ​ក្នុង​វប្បធម៌​មួយ​ដែល​ជ្រោតជ្រាប​នូវ​គំនិត ពាក្យ​វាក្យសព្ទ និង​ការអនុវត្ត​តាម​ព្រះគម្ពីរ​ប៊ីប ។ ដំណើររឿង​ក្នុង​ព្រះគម្ពីរប៊ីប ដូចជា​រឿង​របស់​ម៉ូសេ និង​អើរ៉ុន ជា​បងប្រុស​របស់​លោក បានពិពណ៌នា​អំពី​ការប្រើ​វត្ថុ​រូបវន្ត ដូចជា​ដំបង ដើម្បី​បើកសម្តែង​ពី​ព្រះហឫទ័យ​របស់​ព្រះ ( សូមមើល និក្ខមនំ ៧:៩–១២ និង ជនគណនា ១៧:៨ ) ។ ពួកគ្រីស្ទាន​ជាច្រើន​នៅ​ជំនាន់​របស់ យ៉ូសែប ស្ម៊ីធ បានចាត់ទុក​ដំបង​ដ៏​ទេវភាព​ថា​ដូចជា​ឧបករណ៍​សម្រាប់​ទទួល​វិវរណៈ ។ ពួកគេ​ជឿថា ដំបង​ទាំងនេះ​អាច​ជួយ​ពួកគេ​ស្វែងរក​ទឹក ឬ​រ៉ែ​ដែល​មាន​​នៅក្រោមដី​បាន ។

អូលីវើរ ខៅឌើរី

អូលីវើរ ខៅឌើរី

វិវរណៈ​កំណែ​ដំបូងៗ​នៅក្នុង គោលលទ្ធិ និង​សេចក្តីសញ្ញា ៨ ចែងថា អូលីវើរ ខៅឌើរី មាន « អំណោយទាន​នៃ​ការធ្វើការ​ជា​មួយ​ពន្លក » ឬ « ដំបង​នៃ​ធម្មជាតិ » ដែល​បង្ហាញ​ថា លោក​ប្រើ​ដំបង​ដ៏​ទេវភាព​នៅ​ពេល​ណា​មួយ ។ ព្រះអម្ចាស់​បានទទួល​ស្គាល់​អំណោយទាន​របស់​ខៅឌើរី ដោយ​ប្រកាស​ថា « គ្មាន​អំណាច​ណា​ផ្សេង​ទៀត​ក្រៅ​ពី​ព្រះ​ ដែល​អាច​ធ្វើ​ឲ្យ​កិច្ចការ​នៃ​ធម្មជាតិ​នេះ​ដំណើរការ​នៅក្នុង​ដៃ​របស់​អ្នក​ឡើយ » ។ នៅពេល​ថ្នាក់ដឹកនាំ​សាសនាចក្រ​រៀបចំ​វិវរណៈ​នេះ សម្រាប់​ការដាក់​បញ្ចូល​ក្នុង​ព្រះគម្ពីរ​​គោលលទ្ធិ និង​សេចក្តីសញ្ញា​នៅក្នុង​ឆ្នាំ១៨៣៥ នោះ​ពួកគាត់​បាន​ហៅ​អំណោយទាន​របស់​ខៅឌើរី ថា « អំណោយទាន​របស់​អើរ៉ុន » ដែល​ឆ្លុះបញ្ចាំង​ពី​ភាពស្រដៀងគ្នា​ទៅនឹង​ដំបង​របស់​អើរ៉ុន ។

ប្រភព​ផ្សេង​ទៀត​ក៏​ណែនាំ​ដែរ​ថា អូលីវើរ ខៅឌើរី ក៏​ដូចជា យ៉ូសែប ស្ម៊ីធ ស៊ីញ្ញ័រ និង យ៉ូសែប ស្ម៊ីធ ជុញ្ញ័រ ដែល​ទំនង​ជា​បានប្រើ​ដំបង​ដ៏​ទេវភាព ។ ប៉ុន្តែ​វិវរណៈ​មិន​បញ្ជាក់​ពី​របៀប​ដែល​ខៅឌើរី​ប្រើ​ដំបង​របស់​គាត់​ទេ ។ វា​បានបង្ហាញ​ថា ការណ៍​នេះ​គ្រាន់តែ​ជា​អំណោយទាន​មួយ​ក្នុង​ចំណោម​អំណោយទាន​ជាច្រើន​ដែល​មាន​សម្រាប់​ខៅឌើរី​តែប៉ុណ្ណោះ ។ លើស​ពី​នេះ វិវរណៈ​បានបង្រៀន​ខៅឌើរី​ពី​របៀប​ដើម្បី​ទទួល​បាន​អំណោយទាន​នៃ​ការបកប្រែ​តាមរយៈ​ការសិក្សា ការអធិស្ឋាន និង​ជំនួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ប្រធានបទ​ដែល​ទាក់ទង ៖ ត្បូង​នៃ​អ្នកមើលឆុត, ការស្វែងរក​រត្ថុ​មាន​តម្លៃ

កំណត់ចំណាំ

  1. ការអនុវត្ត​ស្រដៀង​គ្នា​នេះ​នៅតែ​បន្ត​កើត​មាន​នៅ​សព្វ​ថ្ងៃ​នេះ​ក្នុង​ចំណោម​មនុស្ស​មួយ​ចំនួន​ដែល​រស់នៅ​ក្នុង​សហគមន៍​ជនបទ ។

  2. ច្បាប់ចម្លង​ឯកសារ​សរសេរ​ដោយ​ដៃ​ដំបូង​បំផុត​នៃ​វិវរណៈ​នេះ ឥឡូវនេះ​ត្រូវ​បាន​រកឃើញ​នៅក្នុង គោលលទ្ធិ និង​សេចក្តីសញ្ញា ៨ ហៅ​វា​ថា​ជា « ពន្លក » ។ នៅ​ឆ្នាំ១៨៣៣ នៅពេល​វិវរណៈ​នេះ​ត្រូវ​បានរៀបចំ​សម្រាប់​ការបោះពុម្ព ស៊ីឌនី រិកដុន បានកែប្រែ​អត្ថបទ​ដើម្បី​សំដៅ​ទៅ​លើ « ដំបង​នៃ​ធម្មជាតិ » ។ Revelation, April 1829–B [D&C 8] » នៅក្នុង Revelation Book ទំព័រ ១, ១៣ នៅលើ​គេហទំព័រ josephsmithpapers.org; Book of Commandments, 1833 ទំព័រ ១៩ នៅលើ​គេហទំព័រ josephsmithpapers.org; Doctrine and Covenants, ឆ្នាំ១៨៣៥ ទំព័រ ១៦១ នៅលើ​គេហទំព័រ josephsmithpapers.org ។