សន្និសីទ​អ្នក​អប់រំ​ខាង​សាសនា ស៊ី.អ៊ី.អេស
ការពិភាក្សា​ជាក្រុម​ជាមួយ​នឹង​អែលឌើរ ហ្គីលប៊ឺត


69:19

ការពិភាក្សា​ជាក្រុម ៖ ការអញ្ជើញ​អ្នករៀន​ឲ្យ​ចូលរួម

ការប្រជុំ​ធម្មនិដ្ឋាន​សន្និសីទ​សម្រាប់​អ្នកអប់រំ​ខាង​សាសនា ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ២០២៥

កំណត់ចំណាំ​របស់​អ្នកនិពន្ធ ៖ អត្ថបទ​នេះ​ត្រូវ​បាន​កែប្រែ​បន្តិចបន្តួច​ដើម្បី​ឲ្យ​មាន​ភាពច្បាស់លាស់ ។

អែលឌើរ ក្លាក ជី ហ្គីលប៊ឺត ៖ អរគុណ​អែលឌើរ មេរ៉ាឌីត ។ ឱ នោះ​គឺជា​សារលិខិត​ដ៏​អស្ចារ្យ​ណាស់ ។ ហើយ​បើ​បងប្អូន​មិន​ស្គាល់​អែលឌើរ មេរ៉ាឌីត ខ្ញុំ​សង្ឃឹម​ថា​បងប្អូន​អាច​ទទួល​អារម្មណ៍​នៃ​កម្លាំង និង​ជំនឿ​របស់​គាត់ ។ ខ្ញុំ​បាន​ឃើញ​គាត់​នៅលើ​ទីលាន​លេង​វៃបាល់​តែននីស ហើយ​ខ្ញុំ​គិតថា ក្រុម​អត្តពលិក​គ្រីស្ទាន​នឹង​ត្រូវ​ពិចារណា​អំពី​ការជ្រើសរើស​របស់​ពួកគេ​ឡើងវិញ ។

ខ្ញុំ​នឹង​បង្កើត​ប្រធាន​បទ​ដែល​យើង​នឹង​ពិភាក្សា​គ្នា​នៅ​ទីនេះ​នាពេល​បន្តិច​ទៀត​នេះ ។ ហើយ​ខ្ញុំ​ចង់​លើកឡើង​ពី​អ្វី​ដែល​អែលឌើរ មេរ៉ាឌីត បាន​មាន​ប្រសាសន៍ ៖ ពី​របៀប​ដែល​យើង​បង្រៀន​កិច្ចការ​នេះ ។ នៅក្នុង​សុន្ទរកថា​របស់​លោក​បង្ហាញ​យ៉ាង​ច្បាស់ ហើយ​ខ្ញុំ​គិតថា​យើង​ទាំងអស់​គ្នា​ដឹង​អំពី​កិច្ចការ​នេះ ថា​គ្រូបង្រៀន​ដែល​មាន​ប្រសិទ្ធភាព​ធ្វើ​ឲ្យ​មានភាព​ខុសគ្នា​នៅក្នុង​ជីវិត​សិស្ស​របស់​យើង និង​នៅក្នុង​របៀប​ដែល​ពួកគេ​រស់នៅ ។ ប៉ុន្តែ អ្វី​ដែល​យើង​ត្រូវ​ធ្វើ​កិច្ចការ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​គឺជា​រឿង​ដ៏​ចាំបាច់​បំផុត ។ អែលឌើរ គ្រីស្តូហ្វឺសិន បានសំដៅ​ដល់​កិច្ចការ​នេះ​កាល​ពី​យប់​មិញ ។ អែលឌើរ មេរ៉ាឌីត បាន​មាន​ប្រសាសន៍​អំពី​កិច្ចការ​នេះ​ម្ដង​ទៀត​នៅ​ថ្ងៃ​នេះ ។

ប៉ុន្តែ​យើង​បានអញ្ជើញ​បងប្អូន​មក​ចូលរួម​ការ​រៀបចំ​សិក្ខាសាលា​​នេះ ដោយ​ការអាន​និង​ពិនិត្យ​មើល​ឡើងវិញ​នូវ ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ផ្នែក​នេះ​ត្រូវបាន​ហៅថា « អញ្ជើញឲ្យ​រៀនសូត្រ​ដោយ​ឧស្សាហ៍ » ។ នៅក្នុង​[ ផ្នែក ]​នោះ​ជាច្រើន​តម្រូវ​ឲ្យ​យើង​អញ្ជើញ​សិស្ស​ឲ្យ​ទទួល​ខុសត្រូវ​លើ​ការរៀនសូត្រ​របស់​ពួកគេ ។

បងប្អូន​មួយ​ចំនួន​បាន​ឮ​រឿង​នេះ​ពី​មុន​មក ដូច្នេះ​ខ្ញុំ​សុំ​អភ័យទោស​ផង ។ អ្នក​ស្នាក់​នៅក្នុង​បន្ទប់​ជាមួយ​ខ្ញុំ​នៅ​មហាវិទ្យាល័យ​របស់​ខ្ញុំ​បាន​និយាយ ៖ « ក្លាក ខ្ញុំ​ចូលចិត្ត​រឿង​របស់​ឯង ។ នៅ​ប្រាំ ឬ​ប្រាំមួយ​ដង​ដំបូង រឿង​នោះ​ស្ដាប់​ទៅ​គួរ​ឲ្យ​ចង់​ស្ដាប់​ណាស់ » ។ ប៉ុន្តែ​ខ្ញុំ​ចង់​ចែកចាយ​រឿង​នេះព្រោះ​វា​មាន​ឥទ្ធិពល​ចំពោះ​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ចែកចាយ​កំហុស​ដែល​ខ្ញុំបាន​ធ្វើ​ក្នុង​ការបង្រៀន​របស់​ខ្ញុំ​ម្តង ។ នៅក្នុង​សណ្ឋាគារ ឆាលីស៍ ក្នុងទីក្រុងខេមប្រ៊ិច រដ្ឋម៉ាស្សាឈូសេត រាល់​បន្ទប់​សណ្ឋាគារ​ទីបី​មាន​ផ្ទាំង​គំនូរ​មួយព្យួរ​នៅក្នុង​នោះ ដែល​បង្ហាញ​ពី​ក្តារខៀន និង​សាស្រ្តាចារ្យ​នៅ​ឯក្តារខៀនដែល​កំពុង​គូរ​រូប​ខ្លួន​គាត់ ។ ហើយ​ផ្ទាំង​គំនូរ​នោះ​សរសេរ​ថា « ដូហ្គ ចូលចិត្ត​ការបង្រៀន​របស់​គាត់ » ហើយ​អ្វី​ដែល​គាត់​ធ្វើ​នោះ​គឺជា​ការគូររូប​របស់គាត់​ខ្លួន​ឯង គូរ​ហើយ​គូរ​ទៀត​សម្រាប់​សិស្ស​របស់​គាត់ ។ ហើយ​ពេល​ខ្លះ​ព្រោះតែ​សេចក្ដី​ស្រឡាញ់​របស់​យើង—ហើយ​ជាសេចក្តីស្រឡាញ់​ដ៏​ស្មោះ​របស់​យើង​ចំពោះ​សិស្ស​យើង—នោះ​យើង​ចង់​ចែកចាយ​ជាមួយ​ពួកគេ​នូវ​រឿងដែល​មាន​អត្ថន័យ​ចំពោះ​យើង​ផ្ទាល់ ប៉ុន្តែ​ពេលខ្លះ​ការណ៍​នោះ​វា​អាច​ជាការរារាំង​ពួកគេ​ពី​ការមាន​ឱកាស​ឲ្យ​ធ្វើ​តាម និង​អញ្ជើញ​ឲ្យ​មាន​ការរៀនសូត្រ​របស់​ពួកគេ​ផ្ទាល់​ទៅ​វិញ ។

ខ្ញុំ​ចងចាំ​ថា នៅពេល​រដូវកាល​ដូច​គ្នា​នោះ ខ្ញុំ​បាន​ចំណាយពេល​បួន​ឆ្នាំ​នៃ​ជីវិត​ខ្ញុំ​សិក្សា​អំពី​ប្រធានបទ​មួយ ហើយ​ខ្ញុំ​បាន​សរសេរ​ករណី​សិក្សា​មួយដែល​សំណេរ​នោះ​បាន​ក្លាយ​ទៅជា​កម្មវិធីសិក្សា​សម្រាប់​វគ្គសិក្សា​មួយ​នៅ​ឯ​សាលា​ធុរកិច្ច​របស់​ហាវឺដ អំពី​ក្រុមហ៊ុន​មួយ​ដែល​មាន​ឈ្មោះ​ថា Knight Ridder ។ ខ្ញុំ​គឺជា​អ្នក​សរសេរ​ពី​ករណីសិក្សា​នោះ ហើយ​[ នៅពេល ]​ខ្ញុំ​បង្រៀន​នៅ​ឆ្នាំ​ដំបូង ខ្ញុំ​គិតថា​មហាវិទ្យាល័យ​ចំនួនប្រាំបី​ខុសៗ​គ្នា​បង្រៀន​ករណី​សិក្សា​របស់​ខ្ញុំ ។ នៅ​ចុង​ឆ្នាំ​នោះ ខ្ញុំ​ទទួល​បានទិន្នន័យ​អំពី​របៀប​ដែល​ករណី​នេះមាន​ទំនាក់ទំនង​ទៅនឹង​ករណី​ផ្សេងៗ​ទៀត​ទាំងអស់ ។ ហើយ​ពេល​ខ្ញុំ​មើល​ទិន្នន័យ​នេះ នៅពេល​ខ្ញុំបង្រៀន វា​គឺជា​ករណីទីពីរ​ដែល​មិន​ល្អ​ទាល់តែ​សោះ​សម្រាប់​ឆមាស​នោះ ហើយ​ខ្ញុំ​គឺជា​អ្នក​សរសេរ​ករណី​នោះ ។ សម្រាប់​សាស្រ្តាចារ្យ​ដទៃ​ទៀត ករណី​សិក្សា​នោះ​គឺ​នៅ​កម្រិត​កំពូល​ទី​ប្រាំ ។

ដូច្នោះ​តើ​មាន​អ្វី​កើតឡើង ? ហេតុអ្វី​ករណី​សិក្សា​ដែល​ខ្ញុំបានសរសេរ ដែល​ខ្ញុំ​បាន​ចំណាយពេល​បួន​ឆ្នាំ​សិក្សាវា ជា​ចុងក្រោយ នៅ​លេខរៀង​ទីពីរ​ចុងក្រោយ ក្រោយពី​ការបង្រៀន​នៅ​ពេញ​មួយ​ឆមាស​សម្រាប់​ខ្ញុំ ហើយ​សម្រាប់​សាស្រ្តាចារ្យ​ផ្សេង​ទៀត​នៅ​លេខរៀង​ទី​ប្រាំ​ទៅ​វិញ ? តើ​បងប្អូន​គិត​ថា​មាន​អ្វី​កើតឡើង ? ហើយ​ខ្ញុំ​នឹង​សួរ​ទៅ​កាន់​ក្រុមថា តើ​បងប្អូន​គិតថា​មាន​អ្វី​កើតឡើង ? ខ្ញុំ​មិន​ដឹង​ថា យើង​មាន​ក្បាល​មីក្រូហ្វូន​ឬ​អត់​នោះ​ទេ ដូច្នេះ​ខ្ញុំ​នឹង​រើស​ប្អូន​នៅ​ជិតៗ ។ រ៉ូសម៉ារី តើ​ខ្ញុំ​អាច​ហៅ​ប្អូន​បាន​ទេ ? ហេតុអ្វី​ករណី​សិក្សា​របស់​ខ្ញុំ​ផ្ទាល់​ដែល​ខ្ញុំ​ជាអ្នកបង្រៀន ជា​ករណី​សិក្សា​ដែល​ធ្វើ​មិន​បាន​ល្អ​ទាល់តែ​សោះ ? ហើយ​សូម​កុំ​និយាយ​ថា « ដោយសារលោក​ជា​គ្រូបង្រៀន​មិន​ល្អ​ទាល់​តែ​សោះ ក្លាក » ។

បងស្រីទី ២ ( រ៉ូសម៉ារី ) ៖ ប្រហែលជា​លោក​ត្រូវពន្យល់​បន្ថែម​ទៀត ហើយ​ទុក​ឲ្យ​ពួកគេ​គិត​តិចតួច​អំពី​ករណី​នោះ ។

អែលឌើរ ក្លាក ជី ហ្គីលប៊ឺត ៖ បាទ រ៉ូសម៉ារី​បាន​និយាយ​ថា ប្រហែល​ជា​ខ្ញុំ​ត្រូវ​ពន្យល់​បន្ថែម​ទៀត ហើយ​ទុក​ឲ្យ​ពួកគេ​គិត​តិចតួច​អំពី​ករណី​នោះ ។ ច្បាស់​ណាស់ នោះ​គឺជា​ផ្នែក​មួយ​នៃ​ករណី​នោះ ។ តើ​មាន​គំនិត​អ្វី​ផ្សេង​ទៀត​ទេ ? តើ​ខ្ញុំ​ធ្វើ​ខុស​—អ្វី​ដែល​ធ្វើ​ឲ្យ​ករណី​សិក្សា​នោះធ្វើ​មិន​បាន​ល្អ​ដូច្នេះ ? មែនហើយ ! នៅ​ខាងក្រោយ​នោះ ។ អូ ! ប្អូនប្រុស ប្រោន កំពុង​ខំ​ហាត់សម​នៅ​ខាងក្នុង​នេះ ។

បងស្រីទី ៣ ៖ ប្រហែល​ជា​វា​មិន​អនុវត្ត​ចំពោះ​សិស្ស​នោះ​ទេ ។

អែលឌើរ ក្លាក ជី ហ្គីលប៊ឺត ៖ បាទ ! ប្រហែលជា​វា​មិន​អនុវត្ត​ចំពោះ​សិស្ស​នោះ​ទេ ។ ឬ​ប្រហែលជា​មាន​បញ្ហា​ច្រើន អ្វី​ដែល​ខ្ញុំ​បានជ្រើសរើស​ដែល​គិតថា​ពិត​ជា​សំខាន់ ប្រហែលជា​មិន​អនុវត្ត​ចំពោះ​សិស្ស​នោះ​ទេ ។ មែនហើយ នៅ​ឆមាស​បន្ទាប់មិត្តភក្តិ​ដែល​ធ្វើការ​ជាមួយ​ខ្ញុំ បាននិយាយ​ថា « ក្លាក ករណី​សិក្សា​នេះ​ល្អ​គ្រប់​សព្វ​ហើយ ។ លោក​គ្រាន់តែ​ត្រូវការ​សំណួរ​ល្អៗបី​ប៉ុណ្ណោះ ព្រោះ​លោក​ធ្វើ​ឲ្យ​វា​ពិបាក​ពេក ។ លោក​ចេះ​ច្រើន​អំពី​ករណី​សិក្សា​នេះ​ពេកហើយ វា​ហួស​ពី​សមត្ថភាព​របស់​សិស្ស ។ មែនហើយ ខ្ញុំ​បានប្រើ​ផែនការបង្រៀន​របស់​គាត់​ដោយ​មាន​ចំណុច​ពិបាក​តិចតួច ត្រង់ៗ ហើយ​ភ្លាមៗ ករណីសិក្សា​នោះ​បាន​ត្រឡប់ទៅ​ចំណុច​ល្អ​វិញ ។

មានពេល​ខ្លះ ជំនាញ និង​ចំណេះដឹង​របស់​យើង ប្រសិនបើ​វា​រារាំង​សិស្សមិន​ឲ្យ​រៀនសូត្រ នោះ​វា​អាច​ជា​បន្ទុក​ទៅ​វិញ ។ ហើយ​នោះ​មាន​ន័យ​ថា ចំណេះដឹង​មិន​គួរ​ផ្ដល់​ឲ្យ​អ្នក​ដទៃ​នោះ​ទេ ។ ប៉ុន្តែ តើ​ករណី​សិក្សា​នេះ​បង្ហាញ​តាម​របៀប​ដែល​អញ្ជើញ​ឲ្យ​រៀនសូត្រ​ដោយ​ឧស្សាហ៍​ដោយ​របៀប​ណា ? នៅ​ថ្ងៃនេះ ខ្ញុំ​ចង់​ឲ្យ​ក្រុម​ពិភាក្សាគ្នា​ជាមួយ​គ្រូបង្រៀន​ចំនួន​បួន​នាក់​ដែល​ធ្វើ​បាន​ល្អ​អំពី « របៀប​ដែល​យើង​អញ្ជើញសិស្ស​ឲ្យ​ទទួល​ខុសត្រូវ​លើ​ការរៀនសសូត្រ​របស់​ពួកគេ ? » ដូច្នេះ ខ្ញុំ​នឹងអញ្ជើញ​ពួកគាត់​ឲ្យ​ឡើង​មក​ទីនេះ​ចូលរួម​ជាមួយ​ខ្ញុំ​សម្រាប់​ការពិភាក្សា​ជា​ក្រុម​នេះ ហើយ​ខ្ញុំ​នឹងណែនាំ​ឲ្យ​ស្គាល់​ពួកគាត់​ម្នាក់ៗ ។

អ្នក​ឡើង​មក​ទីនេះ​អង្គុយជិត​ខ្ញុំ​គឺ​ប្អូនស្រី ខាលី មឺរីល ។ គាត់​គឺជា​នាយក​ថ្នាក់​សិក្ខាសាលានៅ​ឯ អ៊ីសធ៍ ហាយ ក្នុង​ទីក្រុង សលត៍ លេក រដ្ឋ​យូថាហ៍ ។ អ្នក​ដែល​អង្គុយ​នៅ​ជិត​នាង​គឺ ចន ហ៊ីលតុន ជា​សាស្រ្តាចារ្យ​នៃ​ព្រះគម្ពីរ​ពី​បុរាណ​នៅ​សាកលវិទ្យាល័យ ប៊ី.វ៉ាយ.យូ. ។ អ្នក​អង្គុយ​នៅ​ជិត​គាត់​គឺ ជេនេត អ៊ីរីកសុន ជា​សាស្រ្តាចារ្យ​នៃ​ប្រវត្តិសាស្រ្ត និង​គោលលទ្ធិ​នៃ​សាសនាចក្រ​នៅ​ឯ​សាកលវិទ្យាល័យ ប៊ី.វ៉ាយ.យូ. ។ ហើយ​អង្គុយ​ជិត​គាត់​គឺ ណេត ភីធឺសុន ជា​សាស្រ្តាចារ្យ​នៃ​មហាវិទ្យាល័យ​សាសនា​នៅ​ឯ​សាកលវិទ្យាល័យ ប៊ី.វ៉ាយ.យូ.–អៃដាហូ ។

ខ្ញុំ​នឹង​ចាប់ផ្ដើម​ការពិភាក្សា​របស់​យើង​នៅ​ថ្ងៃនេះ ហើយ​ទៅ​ត្រង់​ចំណុច​សុន្ទរកថា​របស់​អែលឌើរ គ្រីស្តូហ្វឺសិន ដែល​មាន​ប្រសាសន៍​កាល​ពី​យប់​មិញ ។ ហើយ​នៅពេល​យើង​មើល​សុន្ទរកថា​របស់​លោក យើង​បានដឹង​ពីប្រធានបទ​ដែល​លើកឡើង​នៅក្នុង​ការពិភាក្សា​ជា​ក្រុម​នេះ ហើយ​យើង​ពិភាក្សា​គ្នា​ជា​ក្រុមដើម្បី​ត្រៀមខ្លួន​សម្រាប់​ការពិភាក្សា​នេះ—ហើយ​ដូចជា​អែលឌើរ មេរ៉ាឌីត ទើបតែ​បាន​មាន​ប្រសាសន៍​មួយ​នាទី​មុន​នេះ—ឲ្យ​ទទួល​ខុសត្រូវ​សម្រាប់​ការរៀនសូត្រ និង​ការធ្វើ​ជា​សិស្ស​ពេញ​មួយ​ជីវិត ។ មិន​មែន​គ្រាន់តែ​ធ្វើ​ជា​សិស្ស​នោះ​ទេ ប៉ុន្តែ​គឺ​ភាពជា​សិស្ស​ពេញ​មួយ​ជីវិត ។

ខ្ញុំនឹង​ចាប់​ផ្ដើម​ពី​ប្អូនស្រី អ៊ីរីកសុន ។ ហើយ​នៅពេល​ប្អូន​មើល​ទៅ​សំណួរ​នោះ តើ​ប្អូន​គិតថា​រឿង​ទាំងពីរ​នេះ​ទាក់ទង​គ្នា​ដោយ​របៀប​ណា ? តើ​ប្អូនបាន​រៀន​អ្វីខ្លះ​ចេញពី​សុន្ទរកថា​របស់អែលឌើរ គ្រីស្តូហ្វឺសិន កាល​ពី​យប់​មិញ ? ហើយ​តើ​អ្វី​ដែល​លោក​បាន​មាន​ប្រសាសន៍​នោះ រំឭកអំពី​របៀប​ដែល​យើង​បង្រៀន​ដោយ​របៀប​ណា ?

បងស្រី ជេនេត អ៊ីរីកសុន ៖ សូម​អរគុណ អែលឌើរ ហ្គីលប៊ឺត ។ វា​ជា​ការណ៍​ល្អ​ដែល​បាន​នៅ​ជាមួយ​បងប្អូន​ទាំងអស់​គ្នា ដែល​ជា​គ្រូបង្រៀន​ដ៏​មាន​ការបំផុសគំនិត​នេះ ។ នៅគ្រាដំបូង ពីមុនពេល​ខ្ញុំ​ចាប់ផ្ដើម​បង្រៀន​នៅ ប៊ី.វ៉ាយ.យូ.—នៅ​ពីមុន​ខ្ញុំ​ចាប់ផ្ដើម​បន្តិច—អែលឌើរ រីឆាដ ជី ស្កត ដែល​ជា​គ្រូបង្រៀន​ដ៏​ចំណាន បាន​អញ្ជើញ​មក​ផ្ដល់​បទ​បង្ហាញ​នៅ​ព្រឹត្តិការណ៍​ស្តីពី​ការអប់រំ ។ ហើយ​លោក​បាន​ចែកចាយ​អ្វីមួយ​ដ៏គួរ​ឲ្យ​ចាប់អារម្មណ៍​ចំពោះ​ខ្ញុំ ហើយ​ខ្ញុំ​បាន​យក​ទៅ​អនុវត្ត​នៅក្នុង​ថ្នាក់រៀន​នៅ​ឆមាស​នោះ ដែល​ខ្ញុំ​មិន​បាន​យល់​ពី​មុន​ឡើយ ។ លោក​បាន​មាន​ប្រសាសន៍​អំពី​សារៈសំខាន់នៃ​ជីវិត គឺជា​ដំណើរ​ស្វែងរក​ដើម្បី​ទទួល​ការបង្រៀន​ពី​ព្រះអម្ចាស់តាមរយៈ​ព្រះវិញ្ញាណ​របស់​ទ្រង់ ។ នោះ​គឺជា​ហេតុផល​ដែល​យើង​នៅ​ទីនេះ ។ បន្ទាប់មក លោក​បាន​មាន​ប្រសាសន៍​ថា « នៅ​ពេល​ណា​ដែល​គ្រូបង្រៀន​អញ្ជើញ​សិស្ស​ឲ្យ​ចូលរួម ហើយ​សិស្ស​លើកដៃរបស់​ពួកគេ​ឡើង​ឆ្លើយ នោះ​ពួកគេ​បង្ហាញ​ទីសម្គាល់​ដល់​ព្រះអម្ចាស់នូវ​បំណងប្រាថ្នា​ចង់រៀនសូត្រ​របស់​ពួកគេ » ។ ហើយ​កាល​ពី​យប់​មិញ នៅពេល​យើង​បានស្ដាប់សុន្ទរកថា​របស់​អែលឌើរ គ្រីស្តូហ្វឺសិន អំពី​ឥទ្ធិពល​នៃ​សិទ្ធិ​ជ្រើសរើស ខ្ញុំ​បាន​នឹកឃើញពី​ការប្រជុំ​ធម្មនិដ្ឋាន​នា​ពេល​ថ្មីៗ​នេះ​ដែល​បាន​ធ្វើឡើង​នៅ ប៊ី.វ៉ាយ.យូ.–អៃដាហូ ដែល​គ្រូបង្រៀនដ៏​អស្ចារ្យ​ទាំងនេះ បានបង្រៀន​ដោយ​អំណាច​គឺ​មាន​នៅ​ក្នុង​ខ្លួន​ពួកគាត់—ភាសា​ដែល​លោក​ប្រើ អែលឌើរ ហ្គីលប៊ឺត ។ ហើយ​នោះ​គឺជា​ពេល​ដែល​យើង​ស្គាល់​ព្រះចេស្ដានៃ​ព្រះ អំណាច​នៃ​ពួក​មារសត្រូវ អំណាច​ដែល​មាន​នៅក្នុង​ខ្លួន​យើង នៅក្នុង​បុគ្គល​ទាំងឡាយ ថា​អំណាច​នោះ​គឺ​ដើម្បី​បង្ហាញការស្ម័គ្រចិត្ត​ទទួល​យក—ដើម្បី​ឲ្យ—ព្រះអម្ចាស់​គង់​នៅ​សម្រាប់​ជីវិត​របស់​ពួកគេ ។

នោះ​គឺជា​អ្វី​ដែល​ខ្ញុំ​ចង់អញ្ជើញ​សិស្ស​របស់​ខ្ញុំ ៖ បំណងប្រាថ្នា​របស់​ពួកគេ​ទុក​ឲ្យ​ព្រះអម្ចាស់គង់​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ពីព្រោះ​ទ្រង់​គឺជា​អំណាច​ដើម្បី​ផ្លាស់ប្តូរ ។ ទ្រង់​គឺជា​អំណាច​ដើម្បី​រីកចម្រើន ។ ដូច្នោះ ការណ៍​នេះ​កើតឡើង​តាមរបៀប​រាប់រយ​លាន​របៀប ។ បងប្អូន​អាច​ស្ដាប់​ប្រធាន ផាកកឺ មាន​ប្រសាសន៍​ថា ទីបន្ទាល់​មួយ​អាច​មាននៅក្នុង​ការចែកចាយ​ទីបន្ទាល់​នោះ ។ នៅក្នុង​ដំណើរការ​នោះ យើង​ដកពិសោធន៍​នូវ​អំណាច​ដើម្បី​ពន្លឿន​ការងារ​របស់​ទ្រង់​នៅក្នុង​ជីវិត​របស់​យើង​ផ្ទាល់ ហើយ​យើង​ដកពិសោធន៍​ការផ្លាស់ប្តូរ​របស់​ទ្រង់ ឥទ្ធិពល​នៃ​ការប្រែចិត្តជឿ​របស់​ទ្រង់ ដែល​ក្រោយមក​បញ្ចេញ​ពន្លឺពព្រាយ ។ តាម​ប្រសាសន៍​របស់​អែលឌើរ គ្រីស្តូហ្វឺសិន កាលពី​យប់​មិញ—គឺ​វា​ធ្វើ​ឲ្យ​សកម្ម​ឡើងវិញ—វា​ធ្វើ​ឲ្យ​សកម្ម​ឡើងវិញ​នូវ​ព្រះចេស្ដា​ដើម្បី​អនុញ្ញាត​ឲ្យ​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ឥទ្ធិពល​របស់​ទ្រង់​មាន​នៅក្នុង​ជីវិត​របស់​យើង ។

ឥឡូវ​នេះ ខ្ញុំ​នៅ​តែ​រៀនសូត្រ​ដើម្បី​ធ្វើ​កិច្ចការ​នេះ ។ ខ្ញុំ​មាន​អំណរគុណ​យ៉ាង​ខ្លាំងសម្រាប់​អ្នក​ណែនាំ​ដែល​អញ្ជើញ​មក​ថ្នាក់​របស់​ខ្ញុំ ហើយ​និយាយ​ថា « ជេនេត សូម​សាកល្បង​នេះ សាកល្បង​នោះ » ។ ហើយ​នៅក្នុង​គ្រប់​ករណី​ទាំងអស់អ្វី​ដែល​ពួកគាត់​បានអញ្ជើញ​ខ្ញុំ​ឲ្យ​ធ្វើ គឺ​ត្រូវ​ឲ្យ​សិស្ស​សកម្ម​ឡើងវិញនូវ​សិទ្ធិជ្រើសរើស​របស់​ពួកគេ​ក្នុង​ការស្វែងរក ក្នុងការ​ចូលរួម ហើយ​ក្រោយមក​ពួកគេ​អាច​ទទួល​អារម្មណ៍​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ខ្ញុំ​អាច​ទទួល​អារម្មណ៍​ដូចជា​ពួកគេ​ទទួល​អារម្មណ៍​ដែរ ព្រះវិញ្ញាណ​បរិសុទ្ធ​ថ្លែង​ជា​សាក្សី​ទៅកាន់​ពួកគេ​នូវ​សេចក្តីពិត​ដ៏​ជ្រាលជ្រៅ​ផ្ទាល់ខ្លួនដែល​ពួកគេ​ត្រូវការ​នៅក្នុង​ជីវិត​របស់ពួកគេ ។ ហើយ​ការណ៍​នោះ​រៀបចំ​ពួកគេនៅ​លើ​ផ្លូវ​នៃ​ការធ្វើ​សកម្មភាព ដោយ​នូវ​សិទ្ធិជ្រើសរើស​ដើម្បី​ធ្វើ​ជា​សិស្ស​ពេញ​មួយ​ជីវិត ។

អែលឌើរ ក្លាក ជី ហ្គីលប៊ឺត ៖ ល្អ​ណាស់ ! ខ្ញុំ​គិតថា អ្វី​ដែល​ប្អូនកំពុងផ្ដោតលើ​គឺជាអ្វីមួយ​អំពី​សកម្មភាព​ផ្ទាល់ខ្លួន—ដែល​ជា​ការធ្វើ​ឲ្យ​សកម្ម​ឡើងវិញ​នូវ​សិទ្ធិជ្រើសរើស—ដែល​ភ្ជាប់​ទៅនឹង​កិច្ចការ​នេះ ។ មាន​គំនិត​ផ្សេង​ទៀត​ទេ ? ការទទួល​ខុសត្រូវ​សម្រាប់​ការរៀនសូត្រ​របស់​យើង ។ តើ​ការណ៍​នោះ​បង្កើតភាព​ជា​សិស្ស​ពេញ​មួយ​ជីវិត​ដោយ​របៀប​ណា ? នរណា​ក៏​បាន​នៅក្នុង​ក្រុម​ពិភាក្សា​នេះ ?

បងប្រុស ចន ហ៊ីលតុន ទី ៣ ៖ ប្រហែល​ជា​ខ្ញុំ​អាច​ចែកចាយ​ការប្រៀបធៀប​ដែល​ខ្ញុំ​ប្រើ​ជា​មួយ​សិស្ស​ខ្ញុំ​នៅ​ពេល​ខ្លះ ។ វា​មិនមែន​ជា​ការប្រៀបធៀប​ដ៏​ឥតខ្ចោះ​នោះ​ទេ—ប៉ុន្តែ​ខ្ញុំ​នឹង​យក​រោមចៀម​ឆៅ​បន្តិច​មក ហើយ​ខ្ញុំ​នឹង​និយាយ​ថា « រោមចៀម​នេះ​គឺ​ដូចជា​ព្រះគម្ពីរ​ដែល​យើង​នឹង​ពិភាក្សា​នៅ​ថ្ងៃ​នេះ » ។ ហើយ​ឧទាហរណ៍​ថា ខ្ញុំបង្រៀន​មេរៀន​ដ៏​អស្ចារ្យនេះ ដែល​ខ្ញុំ​ចែកចាយ​ការយល់ដឹង​ដ៏​អស្ចារ្យ​ជាច្រើន ។ ខ្ញុំ​ឲ្យ​ប្អូនៗ​នូវ​រោមចៀម​ជា​ច្រើន ។ រោមចៀម​នេះ​ទន់​ណាស់ ។ ប្អូនៗ​ដាក់​នៅលើ​ក្បាល​ប្អូនៗ ហើយ​ប្អូនៗ​ដើរ​ចេញ​តាម​មាត់​ទ្វារ ហើយ​នៅពេល​ខ្យល់​បក់​មក ហើយ​វា​នឹង​ធ្លាក់​ចុះ ។

ដូច្នេះ អ្វី​ដែល​កើតឡើង គឺ​សិស្សត្រូវ​សិត​រោមចៀម​នោះ​ដាក់​នៅលើ​ក្ដារ​តម្រៀប​ឲ្យ​បាន​ស្អាត ។ ពួកគេ​ត្រូវ​ត្បាញ​ឲ្យ​ទៅជា​អំបោះ ហើយ​រួចមក​វា​អាច​ក្លាយ​ទៅជា​អាវធំដែល​ធ្វើ​ពី​រោមចៀម ហើយ​នៅពេល​សិស្ស​ដើរ​ចេញ​ទៅ​ក្រៅ​វា​នឹង​មិន​ហើរ​ធ្លាក់​នោះ​ទេ ។

ដូច្នេះ ខ្ញុំ​ចែកចាយ​ការប្រៀបធៀប​នោះ​ជា​ផ្នែក​មួយ ជា​ការរំឭក​ដល់​ខ្លួន​ខ្ញុំថា ខ្ញុំ​មិន​មាន​តួនាទី​ចែកចាយ​រោមចៀម​ឆៅ​នោះ​ទេ ។ ខ្ញុំ​ចង់​ឲ្យ​សិស្ស​មាន​អាវ​ធំ ហើយ​ពួកគេ​ត្រូវតែ​ធ្វើ​អ្វីមួយ​ដើម្បី​បាន​អាវធំ​នោះ ។

នៅពេលខ្លះ យើង​ដាក់​សារៈសំខាន់​ខ្លាំងលើ​អ្វី​ដែល​យើង​និយាយ ហើយ​វា​ពិបាក​ណាស់ ព្រោះ​ខ្ញុំ​ដឹង​ថាក្នុង​នាម​ជា​គ្រូបង្រៀន យើង​មាន​រឿង​ល្អៗ​ជាច្រើន​ដែល​ត្រូវ​និយាយ ។ ប៉ុន្តែ​សម្រាប់​សិស្ស​ដើម្បី​ទទួល​បាន​វា​នៅក្នុង​ចិត្ត​របស់​ពួកគេ​យ៉ាងប្រាកដ ពួកគេ​ត្រូវតែ​ធ្វើ​សកម្មភាព ។ វា​ត្រូវ​ផ្លាស់ប្តូរពី​ការយល់ដឹង​របស់​ពួកគេ​ចូល​ទៅក្នុង​ដួងចិត្ត​របស់​ពួកគេ ។ ដូច្នេះ​ហើយ តាមរយៈ​ការជួយ​សិស្ស​ឲ្យ​ធ្វើ​សកម្មភាព នោះ​ពិត​ជា​របៀប​តែ​មួយ​គត់ដែល​ពួកគេ​អាច​ធ្វើ​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​ពេញ​មួយ​ជីវិត ។

អែលឌើរ ក្លាក ជី ហ្គីលប៊ឺត ៖ ដូច្នេះ ចន លោក​ត្រូវតែ​រក​អ្វីមួយដែល​ល្អ​ជាង​រោមចៀម​ឆៅ ។ ហេតុអ្វី​បាន​ជា​ពួកគេ​ត្រូវ​កែលម្អរោមចៀម​នោះ តើ​លោក​ធ្វើ​តែ​ម្នាក់​ឯង​មិន​គ្រប់គ្រាន់​ទេ ?

បងប្រុស ចន ហ៊ីលតុន ទី ៣ ៖ គឺ​ដោយសារ​វា​នៅក្នុង​ដំណើរការ​នៃ​ការធ្វើ​សកម្មភាព នោះ​គឺជា​ពេល​ដែល​ពួកគេ​ធ្វើ​វា​សម្រាប់​ខ្លួន​ឯង ។ ដូច្នេះ បើ​ខ្ញុំ​គ្រាន់តែ​ប្រាប់​ពួកគេ ប្រាប់​ហើយ​ប្រាប់​ទៀត នោះ​គ្រាន់តែ​ជា​ការដាក់​រោមចៀម​នៅលើ​ពួកគេ​ប៉ុណ្ណោះ ។ ហើយ​ក្នុង​នាមជា​គ្រូបង្រៀន វា​ងាយ​ស្រួល​សម្រាប់​ខ្ញុំ ក្នុង​ការគិត​ថា​ខ្ញុំ​កំពុង​ធ្វើ​ការងារ​ដ៏​អស្ចារ្យ​ហើយ ។

ខ្ញុំ​គ្រាន់តែ​បិទ​វា​ប៉ុណ្ណោះ ។ ខ្ញុំ​បិទ​នៅលើ​ពួកគេ ។ ប៉ុន្តែ ដើម្បី​ឲ្យ​[ វា ]​ចូល​ទៅ​ក្នុង​នោះ អ្នក ត្រូវ​តែ​ធ្វើ​សកម្មភាព ។ គ្មាន​របៀប​ផ្សេង​ទៀត​នោះ​ទេ ។ អូខេ !

អែលឌើរ ក្លាក ជី ហ្គីលប៊ឺត ៖ ណេត—

បងប្រុស ណេត ភីធឺសុន ៖ អែលឌើរ ហ្គីលប៊ឺត និយាយអំពី​ចំណុច​នោះ អែលឌើរ គ្រីស្តូហ្វឺសិន បានលើក​ឡើង​ពី​ចំណុចនោះ មែន​ទេ ? ខ្ញុំ​មានន័យ​ថា តើ​នរណា​ទៅ​ដឹង​ថា​សិទ្ធិជ្រើសរើស​មាន​សារៈសំខាន់​យ៉ាង​នេះ ? វា​ជា​បុគ្គលិកលក្ខណៈ​បែបក្នុង​ខ្សែភាពយន្ត​ដែល​យើង​បាន​មើល​នៅលើ​ផ្ទៃ​ខាងក្រោយ​រហូត​មក ដែល​នៅ​ទីនោះ​តាំង​ពីចាប់​ផ្ដើម ។ ហើយ​ចុះ​បើ​សិទ្ធិជ្រើសរើស​គឺជា​ចម្លើយ—ដែល​នៅ​ទីនោះ​តាំង​ពីដើម​មក—ហើយ​នោះ​គឺជា​អ្វី​ដែល​លោក​បាន​មាន​ប្រសាសន៍ ។ សិទ្ធិ​ជ្រើសរើស ។ ត្រូវ​ទេ ? ការរីកចម្រើន​តម្រូវ​ឲ្យ​មាន​សិទ្ធិជ្រើសរើស ហើយ​បន្ទាប់មក​សិទ្ធិជ្រើសរើស​តម្រូវ​ឲ្យ​មាន​សេចក្តីពិត ។ ហើយ​ខ្ញុំ​អាច​បង្រៀន​សេចក្តីពិត​នៅក្នុង​មេរៀន​មួយ ។

ប៉ុន្តែ​នោះ​គឺជា​អ្វី​ដែល​លោក​មាន​ប្រសាសន៍ ។ នោះ​គឺជា​របៀប​មួយ​ដែល​សាតាំង​វាយលុក​លើ​សេចក្តីពិត ។ ខ្ញុំ​គិត​ថា នៅពេល​ខ្លះលោក​មិន​ថា​អ្វី​នោះ​ទេ ប្រសិនបើ​យើង​បង្រៀន​ពួកគេ​ពី​សេចក្តីពិត ។ ប៉ុន្តែ អែលឌើរ គ្រីស្តូហ្វឺសិនបាន​មាន​ប្រសាសន៍​ថា នៅ​លើក​ទីពីរ​នោះ​ហើយ ជា​ការវាយលុក​លើក​ទីពីរ​ដែល​យើង​ត្រូវយក​ឈ្នះ ដែល​យើង​អញ្ជើញ​ពួកគេ​ឲ្យ​ប្រើ​សិទ្ធិជ្រើសរើស​របស់​ពួកគេ ។ ដើម្បី​ខ្ញុំ​អាច​បង្រៀន​មេរៀន​ដ៏​ល្អ​មួយ ។ ខ្ញុំ​អាច​ថ្លែងទីបន្ទាល់​ពី​សេចក្តីពិត— វា​ជា​កម្រិត​បន្ទាប់​ដែល​ខ្ញុំផ្តល់​ឲ្យ​ពួកគេ​នូវ​ការអញ្ជើញ​ឲ្យ​ចូលរួម ដើម្បី​ធ្វើ​ជា​ភ្នាក់ងារ ហើយ​អនុញ្ញាត​ឲ្យ​ពួកគេ​ប្រើ​សិទ្ធិជ្រើសរើស​នោះ ដែល​ពួកគេ​បាន​មាន​ចាប់តាំង​ពី​ដើម​ដំបូង​មក ។

ដូច្នោះ ការរីកចម្រើន​នោះ​តម្រូវ​ឲ្យ​មាន​សិទ្ធិជ្រើសរើស ។ សិទ្ធិជ្រើសរើស​តម្រូវ​ឲ្យ​មាន​សេចក្តីពិត ហើយ​សេចក្តីពិត​តម្រូវ​ឲ្យ​មាន​ការអញ្ជើញ ។ ដែល​នាំ​យើង​ត្រឡប់​ទៅ​ការរីកចម្រើន​វិញ ។

អែលឌើរ ក្លាក ជី ហ្គីលប៊ឺត ៖ ល្អ​ណាស់ ! ខាលី តើ​ប្អូន​ចង់​បន្ថែម​អ្វី​ទេ ?

បងស្រី ខាលី មឺរីល ៖ ខ្ញុំ​ចូលចិត្ត​ការភ្ជាប់ទំនាក់ទំនង​ដែល​អែលឌើរ គ្រីស្តូហ្វឺសិន បាន​ថ្លែង​កាល​ពី​យប់​មិញ ។ ដើម្បី​បន្ថែម​លើ​នោះ លោក​បានភ្ជាប់​ទៅ​នឹង​សេចក្តីសញ្ញា ។ ពីព្រោះ​តើ​អ្វី​ទៅ​ជា​សិស្ស​ពេញ​មួយ​ជីវិត ? សិស្ស​ពេញ​មួយ​ជីវិត​គឺជា​អ្នក​ដែល​ធ្វើ និង​រក្សា​សេចក្តីសញ្ញា ។ ដូច្នេះ យើង​បាន​សុំ​ឲ្យ​សិស្ស​អនុវត្ត​សិទ្ធិជ្រើសរើស​នៅក្នុង​ថ្នាក់រៀន នៅ​ក្រៅ​ម៉ោងរៀន ដូច្នេះ​នៅពេល​មក​ដល់ ពួកគេ​ដឹង​ពី​របៀបដើម្បី​ប្រើ​សិទ្ធិជ្រើសរើស​របស់​ពួកគេ​ដើម្បី​ធ្វើ និង​រក្សា​សេចក្តីសញ្ញាអស់​មួយ​ជីវិត​របស់​ពួកគេ ។

អែលឌើរ ក្លាក ជី ហ្គីលប៊ឺត ៖ ល្អ​ណាស់ ! ខ្ញុំ​ចូលចិត្ត​ពេល​ដែល​លោក​មាន​ប្រសាសន៍​ថា សេចក្តីសញ្ញា​គឺជា​រឿង​បុគ្គល ។ វា​តម្រូវ​ឲ្យ​មាន​សកម្មភាព ហើយ​នោះគឺជា​វិធានការ​ចុងក្រោយ​នៃ​សិស្ស​ម្នាក់ ។

យើង​ចង់​សួរ​ដល់​បងប្អូន​ទាំងអស់​គ្នា ខ្ញុំ​សង្ឃឹម​ថា​បងប្អូនបាន​គិត​អំពី​សំណួរ​ដូច​គ្នា​នេះ ។ ខ្ញុំ​ចង់​ចំណាយ​ពេល​តែ​មួយ​នាទី​ប៉ុណ្ណោះ សូម​ឲ្យ​បងប្អូន​គិតពិចារណា​ពី​សំណួរ​នោះ ៖ តើ​អ្វី​ជា​ទំនាក់ទំនងរវាង​ការទទួល​យក​ទំនួល​ខុសត្រូវ និង​ជាពិសេស​ការបង្កើត​ភាពជា​សិស្ស​ពេញ​មួយ​ជីវិត ? ហេតុអ្វី​បាន​ជា​មាន​សារៈសំខាន់​ខ្លាំង​ម្ល៉េះ ?

អែលឌើរ គ្រីស្តូហ្វឺសិន បាន​មាន​ប្រសាសន៍​ថា គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃពួក​ដប់ពីរ​នាក់ បានបង្រៀន​យើង​នៅក្នុង​សិក្ខាសាលា​អ្នកដឹកនាំ​បេសកកម្ម ។ ពួកលោក​បានបង្រៀន​អំពី​កិច្ចការ​នេះទៅកាន់​ពួក​អ្នក​ប្រឹក្សា​ដល់​យុវវ័យ ។ ពួកលោក​បាន​បញ្ជាក់​អំពី​រឿង​នេះមក​កាន់​យើង​ដែល​ជា​អ្នកអប់រំ​ខាង​សាសនា ។

តើ​វា​មាន​ទំនាក់ទំនង​អ្វី ? ការទទួល​ខុសត្រូវ​ផ្ទាល់ខ្លួន​សម្រាប់​ការរៀនសូត្រ និង​ភាព​ជា​សិស្ស​ពេញ​មួយ​ជីវិត ។

សូម​ចំណាយពេល​មួយ​នាទី ។ សរសេរនូវ​អ្វី​ដែល​បងប្អូន​គិត​ថា ទំនាក់ទំនង​នោះ​ជា​អ្វី ។ តើ​បងប្អូន​បាន​ស្ដាប់​ឮ​អ្វីខ្លះ​កាល​ពី​យប់​មិញ ? តើ​បងប្អូន​បាន​ស្ដាប់​ឮ​អ្វី​ខ្លះ​ឥឡូវ​នេះ ? តើ​បងប្អូន​មាន​គំនិត​អ្វី​ផ្សេងទៀត​ដែរ​ឬ​ទេ ? មែនហើយ សូម​ផ្អាក​ការពិភាក្សា​ក្រុម​មួយ​នាទី​សិន ខណៈ​ដែល​បងប្អូន​សរសេរ​នូវ​គំនិត​មួយ​ចំនួន​អំពី​កិច្ចការ​នេះ ។

ឥឡូវ​នេះ ខ្ញុំ​នឹង​សួរ​បងប្អូននៅក្នុង​ក្រុម​ដែល​មាន​គ្នា​ពីរ ឬ​បី​នាក់ អាស្រ័យ​លើ​បងប្អូន​បានកំណត់ ។ ប្រសិនបើ​បងប្អូន​នៅ​ឯ​ផ្ទះ ហើយ​គ្មាន​នរណា​នៅ​ជិត​បងប្អូន នោះ​សូម​ស្វែងរក​នរណា​ម្នាក់​ដើម្បី​បងប្អូន​អាច​ចែកចាយ​វា​ជាមួយ​បាន ។

​ចែកចាយ​ជាមួយ​នរណា​ម្នាក់​នៅ​ជិត​បងប្អូន​នូវ​អារម្មណ៍​របស់​បងប្អូន ។ ហើយ​យើង​នឹង​អនុវត្ត​នៅ​ទីនេះ​ជាមួយ​ក្រុម​ពិភាក្សា ហើយ​ខ្ញុំ​ព្យាយាម​មិន​ប្រើ​ក្បាល​មីក្រូហ្វូន​របស់​ខ្ញុំ​ជាមួយ​បងប្អូន​ទាំងអស់​គ្នា​ទេ ។ ប៉ុន្តែ​នៅ​មួយ​នាទី​ទៀត​នេះ សូម​ចែកចាយ​ការយល់ដឹង​របស់​បងប្អូន ហើយ​សូម​ឲ្យ​អ្នក​ដែល​អង្គុយ​ជិតបងប្អូន​ចែកចាយ​ជាមួយ​បងប្អូន​ផងដែរ ។

[ ការពិភាក្សា​ដែល​មិន​អាច​ស្តាប់​បាន​ពី​អ្នក​ចូលរួម ]

សូម​ត្រឡប់​មក​វិញ ។ ខ្ញុំ​គិតថា គ្រួសារ​ហ្គីលប៊ឺត ចូលចិត្ត​បច្ចេកទេស​ថ្មី​នេះ​ណាស់ ដែល​ពួកគេ​អាច​បិទ​ក្បាល​មីក្រូហ្វូន​របស់​ប៉ា​បានគ្រប់​ពេល​នៅ​ឯ​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ ។

តើ​មាន​នរណា​មាន​ចំណាប់​អារម្មណ៍ចង់​ចែកចាយ​អ្វីមួយ​អំពី​ប្រធានបទ​នេះ​ទេ បើ​មាន​សូម​ងើបឈរ​ឡើងហើយ​ចែកចាយ​វា​ជា​មួយ​ក្រុម ? សូម​តែ​ពីរបី​នាក់​ប៉ុណ្ណោះ ។ សូម​លើក​ដៃ​ឡើង ហើយ​ក្រោក​ឈរ​ឡើង ។ អូ៎ នៅ​ទីនេះ ។ អូ ! ស្មាន​តែ​ឃើញ​ដៃ​លើក​នៅ​ទីនោះ ។ ខេមី អាន់ឌើរសុន ខ្ញុំ​នឹង​ហៅ​ប្អូនឲ្យ​ឆ្លើយ​ដោយ​មិន​បាន​ត្រៀមខ្លួន​ទុកជាមុន ។ អរគុណ ! នៅ​ពី​ក្រោយ​ប្អូន គឺប្អូនប្រុស ប្រោន ។ នេះ​ក្បាល​មីក្រូហ្វូន !

ប្អូនស្រី ខេមី អាន់ឌើរសុន ៖ អរគុណ​អែលឌើរ ហ្គីលប៊ឺត សម្រាប់​ឱកាស​ឲ្យ​ខ្ញុំ​ឆ្លើយ ។

មែនហើយ អីវ៉ននី និង​ខ្ញុំទើបតែ​និយាយ​គ្នា​អំពី​របៀប​ដែល​ភាពជាសិស្ស​ជា​រៀងរាល់​ថ្ងៃ ដែល​អែលឌើរ គ្រីស្តូហ្វឺសិន បាន​មាន​ប្រសាសន៍​អំពីរបៀប​ដែល​យើង​ជួយ​សិស្ស​ឲ្យ​មើល​ឃើញ​ថា វា​ជួយ​ពួកគេ​បន្ត​សេចក្តីជំនឿ​របស់​ពួកគេ និង​ភាព​ជា​សិស្សឆ្លងកាត់​ការប្រឈម​នៃ​ជីវិត ។ ហើយ​វា​លើស​ពី​ការគ្រាន់តែ​អាន​ព្រះគម្ពីរ ឬ​ពោល​ពាក្យអធិស្ឋាន​របស់​ពួកគេ​នៅគ្រា​ដែល​ជួប​ការលំបាក ប៉ុន្តែ​អាច​ធ្វើ​វា​នៅពេលពួកគេ​ប្រឈមមុខ​នឹង​ការប្រឈម​ពិបាកៗ ហើយ​ពួកគេ​ផ្ដោត​អារម្មណ៍​របស់​ពួកគេ​នៅលើ​ព្រះអង្គសង្រ្គោះ ។ ពួកគេ​ដឹង​ថា មិន​ថា​យ៉ាង​ណា​នោះ​ទេ សេចក្តីជំនឿ​របស់​ពួកគេ​គឺ​នៅលើ​ទ្រង់ ហើយ​ទ្រង់​នឹង​ជួយ​ពួកគេ មិន​ថា​ពួកគេប្រឈមមុខ​នឹង​ការប្រឈម​អ្វី​នោះ​ទេ ។

អែលឌើរ ក្លាក ជី ហ្គីលប៊ឺត ៖ ខ្ញុំ​ចូល​ចិត្ត​ណាស់ ! ហើយ​ខ្ញុំ​ចូលចិត្ត​គំនិត​ដែល​ថា​ការសាកល្បង​ជា​គោល ។ ដូចជា បើ​យើង​សួរ​ខ្លួនឯង តើ​ពួកគេ​នឹង​ចាំ​វា​នៅពេលជួប​ការលំបាក​នៅក្នុង​ជីវិត​ពួកគេ​ដែរ​ឬ​ទេ ? គំនិត​របស់​ប្អូនប្រុស ហ៊ីលតុន ៖ តើ​រោមចៀម​នេះ​នឹង​ហើរ​ចេញពី​ពួកគេ​ដែរ​ឬ​ទេ ? ឬ​តើ​វា​មាន​អ្វីមួយដែល​ពួកគេ​នឹង​យក​ទៅ​ជាមួយ​ពួកគេ​ឬ ?

មាន​គំនិត​ផ្សេង​ទៀត​ទេ ? សូមនរណា​ម្នាក់​លើកដៃ​ឡើង ហើយ​ស្ម័គ្រចិត្ត​ឆ្លើយ ។ នៅ​ទីនោះ ។ នៅ​ទីនោះ​ជិត​ប្អូន ។

ប្អូនប្រុស​ទី ៩ ៖ នេះ​ជា​អ្វី​ដែល​ខ្ញុំគិត​អំពី​ពេញ​មួយ​អាជីព​របស់​ខ្ញុំ ។ អែលឌើរ បែដណា បាន​ថ្លែង​សុន្ទរកថា « ស្វែងរក​ការរៀនសូត្រ​ដោយ​សេចក្តីជំនឿ » នៅពេល​ខ្ញុំ​ជា​គ្រូបង្រៀន​វ័យ​ក្មេង​ម្នាក់​ក្នុង​ថ្នាក់​សិក្ខាសាលា ។ ហើយ​លោក​បាន​មាន​ប្រសាសន៍​ថា យើង​និយាយ​អំពីការបង្រៀន​ដោយ​ព្រះវិញ្ញាណ​ជាញឹកញាប់ ប៉ុន្តែ​យើង​មិន​មាន​ពេល​គ្រាប់គ្រាន់​ដើម្បី​និយាយអំពី​អត្ថន័យ​ដើម្បី​រៀន​ដោយ​សេចក្តីជំនឿ​នោះ​ទេ ។ ហើយ​លោក​បានបង្រៀន​យើង​ចេញពី​នីហ្វៃទី២ ជំពូកទី៣៣ ថា​ព្រះវិញ្ញាណ​អាច​យក​ព្រះបន្ទូល​របស់​ព្រះ​ចូល​ទៅ​ក្នុង​ដួងចិត្ត ហើយ​ថាតើ​វា​នឹង​ចូល​ក្នុង​ដួងចិត្ត​របស់​យើង​ឬ​អត់​នោះ គឺ​អាស្រ័យ​ទៅលើ​យើង​ហើយ ។ ហើយ​យើង​ត្រូវតែ​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ ដើម្បី​យក​ការណ៍​នោះ​ចូលទៅ​ក្នុង​ដួងចិត្ត​របស់​យើង ។ ហើយ​យើង​ដែល​ជា​គ្រូ​បង្រៀន​មិន​មែន​គ្រាន់តែមាន​តួនាទី​ដើម្បី​ចែកចាយ​ចំណេះដឹង​នោះ​ទេ ។ យើង​ត្រូវ​បង្រៀន​ពួកគេ​ឲ្យ​ចេះ​ធ្វើ​អ្វី​ដោយ​ខ្លួន​ឯង ។ ថា​ការរៀន​ដ៏​មហិមា​បំផុតនៃ​ជីវិត គឺ​តាមរយៈ​បទពិសោធន៍ មិនមែន​តាមរយៈ​ការបង្រៀន​នោះ​ទេ ។

ហើយ​ចាប់តាំង​ពី​ពេល​នោះមក វា​បាន​ក្លាយ​ទៅជាសារលិខិត​ដ៏​មាន​ឥទ្ធិពល​លើ​ខ្ញុំ ។ ខ្ញុំ​បាន​ប្រដូច​វា​ទៅ​នឹង​យើង​ជា​គ្រូបង្រៀន​ថា—ការងារ​របស់​យើង​មិន​មែន​គ្រាន់​តែ​ធ្វើ​នៅ​ចំពោះ​មុខសិស្ស ហើយ​អនុវត្ត​នៅ​ចំពោះ​មុខ​ពួកគេ ហើយ​បង្ហាញ​ពួកគេ​ពី​អ្វី​ដែល​យើង​ធ្វើដើម្បី​រីកចម្រើន​នោះទេ ។ ការណ៍​នោះ​នឹងមិន​ធ្វើឲ្យ​ពួកគេ​រឹងមាំ​ឡើយ ។ យើង​ត្រូវ​តែ​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​សកម្មភាព ។ ពួកគេ​ត្រូវតែ​អនុវត្ត​ដោយ​ខ្លួនឯង ។ ពួកគេ​ត្រូវតែ​ធ្វើការ​របស់​ពួកគេ​ផ្ទាល់ ដើម្បីពួកគេ​អាច​ទទួល​បាន​កម្លាំង​ចេញពី​បទពិសោធន៍​ដែល​នឹង​ដឹកនាំ​ពួកគេ​ឲ្យឆ្ពោះ​ទៅមុខ​ក្នុងនាម​ជា​សិស្ស​ពេញ​មួយ​ជីវិត ហើយ​មាន​កម្លាំង​ប្រឈម​នឹង​ការសាកល្បង​ទាំងនោះ និង​បញ្ហា​ដែលពួកគេ​នឹង​ជួប ។

ដូច្នេះហើយ ចាប់តាំងពី​បាន​ស្ដាប់​សុន្ទរកថា​មកពី​អែលឌើរ បែដណា ខ្ញុំបាន​គិតអំពី​រឿង​នោះ ថា​វា​ពិតជា​ការទទួល​ខុសត្រូវ​របស់យើង​ដើម្បី​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ ដើម្បី​ពួកគេ​អាច​មាន​កម្លាំង​តាមរយៈ​ការអនុវត្ត​នោះ​ដើម្បី​ប្រឈម​នឹង​បញ្ហា​នានា ។

អែលឌើរ ក្លាក ជី ហ្គីលប៊ឺត ៖ ហើយ​នៅក្នុង​ការគិត​របស់​ប្អូន វា​គឺជា​ការតភ្ជាប់​ទៅ​នឹង​ភាព​ជា​សិស្ស​ពេញ​មួយ​ជីវិត ។ វា​គឺជា​លទ្ធភាព​ដើម្បី​អនុវត្ត​នៅក្នុង​ថ្នាក់រៀន​របស់​ប្អូននៅ​អំឡុង​ឆមាស​នោះ​នឹង​នៅតែ​បន្ត​មាន ពេល​ប្អូន​មិនបាន​នៅ​ទីនោះ ។

ប្អូនប្រុស​ទី ៩ ៖ ពិត​មែន​ហើយ !

អែលឌើរ ក្លាក ជី ហ្គីលប៊ឺត ៖ បាទ ! អរគុណ ! ប្រហែលជា​សុំ​មតិយោបល់​មួយ​ទៀត​បាន​ហើយ ។ បាទ បងប្រុស បូឡីងប្រ៊ូក ?

បងប្រុស បូឡីងប្រ៊ូក ៖ ពេលខ្ញុំ​ធ្វើជា​អ្នកសម្របសម្រួល​ថ្នាក់​ពេលព្រឹក​ព្រលឹម ខ្ញុំ​មាន​គ្រូបង្រៀន​ម្នាក់​ដែល​ជាគ្រូបង្រៀន​ឆ្នើមប្រចាំឆ្នាំ​នៅសាលា​ពេទ្យ​នៅឯ​សាកលវិទ្យាល័យ ណេវ៉ាដា ក្នុង​ទីក្រុង​រេណូ ហើយ​យើងបាន​ពិភាក្សា​គ្នា​អំពី​ការអនុវត្ត​ការត្រៀមខ្លួន​ចូលរួម​របស់​យើង ។

នៅទីបំផុត គាត់បាន​ថ្លែងថា « មែនហើយ បងប្រុស បូឡីងប្រ៊ូក សរុបសេចក្ដីមក នេះ​គឺជា​កែងដៃ ។ ហើយ​យើងអាចពិភាក្សា ហើយ​ចូលរួម ប៉ុន្តែ​នេះគឺជា​កែងដៃ ហើយ​នឹង​នៅតែ​ជាកែងដៃ​ជានិច្ច ។ ខ្ញុំ​គឺជា​គ្រូបង្រៀន​ផ្នែក​កាយវិភាគ​វិទ្យា ។ យើង​មិន​អាច​និយាយ​ផង ហើយ​ចែកចាយ​ផង​បាន​ទេ— » ប៉ុន្តែ​ខ្ញុំ​បានសួរ​គាត់​នូវ​សំណួរ​នេះ—ដែល​ជា​អ្វី​ដែល ណេត បាន​និយាយ—ពី​តុល្យភាព​រវាង​ការបង្រៀន​សេចក្ដីពិត ប៉ុន្តែ​ការ​ឲ្យ​ពួកគេ​អនុវត្ត ។ ខ្ញុំបាន​និយាយ​ថា « ប៉ុន្តែ​សិស្ស​របស់​អ្នក​នឹងរៀនកាន់តែ​ប្រសើរ នៅពេល​ពួកគេ​អង្រួន​កែងដៃ​របស់​ពួកគេ​ទេឬអី ?​ ពួកគេ​ដឹង​ថា តើ​កែងដៃ​នោះ​ដំណើរការ​បែបណា ? ពួកគេ​អាច​មើលឃើញ​សរសៃ​ពួរ​ទាំងអស់ ? »

ហើយ​ពេលខ្លះ​ខ្ញុំ​គិត​ថា​នៅក្នុង​ការអប់រំ​ខាងសាសនា មាន​នូវ​របៀប​ជាច្រើន​ដែល​ពួកគេ​អាច​អនុវត្ត​វា​ដោយខ្លួនឯង ។ ពួកគេ​នឹង​ចងចាំ​អំពី​កែងដៃ​នោះ​កាន់តែ​ច្រើន ប្រសិនបើ​ពួកគេ​ឈឺ ឬ​ប្រសិន​បើ​ពួកគេ​ធ្វើឲ្យ​វាមាន​របួស ឬ​បើ​ពួកគេ​ចាប់អារម្មណ៍​អំពី​វា ។ ដូច្នោះហើយ ក្នុងនាម​ជា​គ្រូបង្រៀន យើង​ប្រកាស​ចំពោះ​ពួកគេ​ថា អាពាហ៍ពិពាហ៍​រវាង​បុរស និង​ស្ត្រី គឺ​ត្រូវ​បាន​តែងតាំង​ឡើង​ដោយ​ព្រះ ហើយ​ថា​គ្រួសារ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ផែនការ​របស់​ព្រះ​ដ៏​បង្កបង្កើត​សម្រាប់​គោលដៅ​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៃកូនចៅ​របស់​ទ្រង់ ។ ប៉ុន្តែ​ពួកគេ​ត្រូវតែ​ស្វែងយល់​ពីរឿងនោះ ។ ហើយប្រសិនបើ​យើងគ្រាន់តែ​បង្រៀន​អំពី​សេចក្ដីពិត​ដោយ​មិន​បាន​ធ្វើ​ឲ្យ​កែងដៃ​នោះ​ដំណើរការ​ទេ នោះ​ពួកគេ​ងាយ​នឹង​ឆាប់​ភ្លេច​វាណាស់ ។

អែលឌើរ ក្លាក ជី ហ្គីលប៊ឺត ៖ ល្អ​ណាស់ ! អរគុណ ! ខ្ញុំ​សង្ឃឹមថា បងប្អូន​នឹង​បន្តគិត​អំពី​សំណួរនេះ ដោយសារ​ពេលខ្លះ ពេល​ខ្ញុំ​ពិភាក្សា​ជាមួយ​គ្រូបង្រៀន​អំពី​សារៈសំខាន់​នៃ​ការធ្វើ​ឲ្យ​សិស្ស​ចូលរួម​ពួកគេ​ចាត់ទុក​វាថា​ជាកាតព្វកិច្ច ។ ពួកគេ​មិនចង់ធ្វើ​ជា​សាស្ត្រាចារ្យ តាំងនាម​ជា​សាស្ត្រាចារ្យ ហើយ​ការពិភាក្សា​នោះ​ឈានចូលដល់​បច្ចេកទេស​ភ្លាម ហើយ​វា​មិន​ភ្ជាប់​ទៅនឹងថា « ហេតុអ្វី​យើង​ធ្វើរឿងនេះ ? តើ​ទំនាក់ទំនង​រវាង​ទម្រង់​នៃ​ការចូលរួម​នេះ និង​ភាពជាសិស្ស​ពេញមួយ​ជីវិត​ផ្ទាល់ខ្លួន​នោះ​មាន​ការទាក់ទង​អ្វី​ខ្លះ ? »

ហើយខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​បន្តគិត​អំពី​រឿងនោះ ទោះជា​ឥឡូវនេះ​យើង​បន្តពិភាក្សា​គ្នាអំពី​របៀប​បង្រៀន​មួយចំនួន​ដែល​ជួយ​ដល់​សិស្ស​របស់​យើងក្ដី ។ សូម​បន្ត​ត្រឡប់មកវិញជាមួយគោលបំណង​កាន់​តែ​ខ្ពស់​ជាង​នេះ​ទៀត—ហេតុអ្វី​យើង​ធ្វើ​កិច្ចការ​នេះ​ពី​ដំបូង​មក ។

ឥឡូវនេះ របៀប​មួយ​ដែល​យើង​អញ្ជើញឲ្យ​រៀនសូត្រ​ដោយឧស្សាហ៍ គឺត្រូវ​សុំសិស្ស​មករៀបចំ​ខ្លួន​ជាមុន ។ ហើយ​យើង​បាន​សុំ​ដល់បងប្អូន ។ ខ្ញុំ​នឹង​មិនសុំ​បងប្អូនទេ—សូម​ឲ្យធ្វើតែ​ការណ៍នេះ​បានហើយ ។ នេះ​គឺជា​ការរៀបចំ​សម្រាប់​វគ្គ​នៅ​ថ្ងៃ​នេះ ៖ សូម​អាន « អញ្ជើញ​ឲ្យ​រៀនសូត្រ​ដោយ​ឧស្សាហ៍ » មកពី ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ។ សូម​អាន « អំណាច​គឺ​មាន​នៅក្នុង​ខ្លួន​ពួកគេ » ជា​សុន្ទរកថា​ដែល​ខ្ញុំ​បាន​ថ្លែង​នៅ​ខែមករា កាល​ចូលរួម​ការប្រជុំ​ធម្មនិដ្ឋាន​របស់​អែលឌើរ គ្រីស្តូហ្វឺសិន ហើយ​គិតពិចារណា​ពី​សំណួរ​ទាំងពីរ​នោះ—តើ​ព្រះអង្គសង្រ្គោះ​បានអញ្ជើញ​ឲ្យ​មាន​ការរៀនសូត្រ​ដោយ​ឧស្សាហ៍​តាម​របៀប​ណា​ខ្លះ​នៅក្នុង​អ្វី​ដែល​លោក​បានបង្រៀន ? តើ​ខ្ញុំ​អាច​ជួយ​អស់អ្នក​ដែល​ខ្ញុំ​បង្រៀន​ឲ្យ​ទទួល​ខុស​ត្រូវ​លើ​ការ​រៀន​សូត្រ​របស់​ពួក​គេ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ដោយ​របៀប​ណា?

នោះគឺជា​កិច្ចការ​សម្រាប់​ការរៀបចំខ្លួន ។ តើមាន​បងប្អូន​ប៉ុន្មាននាក់ដែល​បានធ្វើ​សកម្មភាព​ទាំងនោះ​យ៉ាង​ហោចណាស់​ចំនួនពីរ​មុនការប្រជុំ​នៅទីនេះ ? អូខេ !

តើ​យើង​ធ្វើ​កិច្ចការ​នេះ​បាន​ដោយ​របៀប​ណា ? តើ​យើងអញ្ជើញ​សិស្សឲ្យ​រៀបចំខ្លួន​សម្រាប់​បទពិសោធន៍​រៀនសូត្រ និង​ត្រៀមខ្លួន​សម្រាប់​បទពិសោធន៍​នោះ​ដោយរបៀបណា ? តើ​បងប្អូន​បានទទួល​គំនិត​អ្វីខ្លះពី​ការពិភាក្សានេះ ?

បងប្រុស ណេត ភីធឺសុន ៖ ខ្ញុំ​គិត​ថា អែលឌើរ ហ្គីលប៊ឺត ដកឃ្លា​គិត​បន្តិច ។ វា​ល្អ​ណាស់—លោក​ដឹង​ទេ ដូចជា ចន កំពុង​បង្រៀន—វា​ល្អ​ណាស់​បើ​ពួកគេ​អាន​នៅ​ថ្នាក់​របស់​ខ្ញុំ ហើយ​វា​ល្អ​ណាស់​បើ​ពួកគេ​អាន​ហើយ​បន្ទាប់មក​ខ្ញុំ​ផ្តល់​ចំណាត់​ថ្នាក់​ល្អ​ដល់​ពួកគេ ។ ប៉ុន្តែ [ វា ] ជា​ការប្រសើរ​ជាង​នេះ​ទៅ​ទៀត បើ​ពួកគេ​បង្កើត​ទម្លាប់​នៃ​ការសិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ ។

ដូច្នេះ បើ​ខ្ញុំ​អាច​មើល​កាន់តែ​ល្អិតល្អន់ ហើយ​និយាយ « អ្វី​ដែល​ខ្ញុំ​សុំ​ឲ្យ​ពួកគេ​រៀបចំ​ខ្លួន ? ហេតុអ្វី​ខ្ញុំ​សុំ​ឲ្យ​ពួកគេ​រៀបចំ​ខ្លួន ? » ដូចជា​អែលឌើរ មេរ៉ាឌីត បានបង្រៀន​យើង—អ្នក​មើល​ទៅ​ផ្លូវ​នោះ ។ ភាពជាសិស្ស​ទាមទារ​នូវ​ការ​មាន​វិន័យ ។

ដូច្នេះ អ្វី​ដែល​ខ្ញុំ​ពិត​ជា​សុំ​ឲ្យ​ពួកគេធ្វើ​នោះ គឺ​មិន​គ្រាន់តែ​អាន​សម្រាប់​មក​រៀន​ថ្នាក់​របស់​ខ្ញុំ ដើម្បី​ពួកគេ​ទទួល​បាន​ពិន្ទុ​ល្អ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​សុំ​ឲ្យ​ពួកគេ​អាន​ព្រះគម្ពីរ​របស់​ពួកគេ ដើម្បី​ពួកគេ​អាច​ស្ដាប់​ឮ​ព្រះសូរសៀង​នៃ​ព្រះអម្ចាស់ ។ ស្ដាប់​តាម​ព្រះវិញ្ញាណ ។ វា​ល្អណាស់ បើ​ពួកគេ​អាន​វា​បាន​មួយ​ខែ​សម្រាប់​រៀន​ជាមួយ​ខ្ញុំ​មួយ​ឆមាស ប៉ុន្តែ​វា​កាន់តែ​ប្រសើរ បើ​ពួកគេ​នឹង​ចាប់ផ្ដើម​អាន​ជា​ទម្លាប់—​អាន​ឲ្យ​ជាប់លាប់ អ្នក​ដឹង​ទេ គ្រាន់តែ​ព្យាយាម​អាន​បន្តិច​ជា​រៀង​រាល់​ថ្ងៃ បើ​ទោះ​បី​ជា​វា​សម្រាប់​រៀបចំ​សម្រាប់​ថ្នាក់​របស់​ខ្ញុំ​ក៏​ដោយ ។ នោះ​គឺជា​ឱកាស​របស់​ខ្ញុំដើម្បី​អញ្ជើញ​ឲ្យ​ប្រើប្រាស់​សិទ្ធិជ្រើសរើស « មែនហើយ ! ខ្ញុំ​ចង់​ឲ្យ​ពួកគេ​អាន​នៅ​ទីនេះ ប៉ុន្តែ​ខ្ញុំ​ចង់​ឲ្យ​ពួកគេ​អាន​ជា​រៀងរហូត​ដោយសារ​វា​ជា​ព្រះបន្ទូល​របស់​ព្រះ ។ វា​នឹង​នាំ​មក​នូវ​ពន្លឺ​ក្នុង​ជីវិត​របស់​ពួកគេ ។ ហើយ​នោះ​ជា​របៀប​ដែល​អ្នក​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ—នោះ​គឺជា​របៀប​ដែល​ពួកគេ​ស្ដាប់ឮ​ព្រះបន្ទូលរបស់​ព្រះ » ដែល​នឹង​ជួយ​ពួកគេ​បន្ទាប់​ពី​ថ្នាក់​រៀន ។

អែលឌើរ ក្លាក ជី ហ្គីលប៊ឺត ៖ ប្អូនប្រុស ភីធឺសុន ខ្ញុំ​ចូលចិត្ត​រឿង​នេះ ពីព្រោះ​លោក​ភ្ជាប់ការរៀបចំ​ខ្លួន​ទៅនឹង​ភាពជាសិស្ស​ពេញ​មួយ​ជីវិត ។ ហើយ​តាមពិត វានឹង​ជួយ​យើង​នៅ​ថ្នាក់​នៅ​ថ្ងៃអង្គារ៍ ។ ប៉ុន្តែ​លោក​ចង់​មាន​ន័យ​ថា « ខ្ញុំ​កំពុង​ព្យាយាម​បង្កើត​គំរូ​នៃ​ការ​មក​រៀន​ដោយ​មាន​ការរៀបចំ​ខ្លួន​នៅ​ពេញ​មួយ​ជីវិត​របស់​សិស្ស » ។ ហើយ​នេះ​គឺជា​មូលហេតុ​មួយ​ដែលយើង​អញ្ជើញ​ឲ្យ​មាន​ការរៀបចំ​ខ្លួន​នៃ​បទពិសោធន៍​រៀនសូត្រ​ជាមុន ។

បងប្រុស ណេត ភីធឺសុន ៖ ពីព្រោះ​ពួកគេ​នឹង​ត្រូវការវា​នៅក្នុង​ថ្ងៃ​សាលា​ថ្ងៃ​អាទិត្យ ។​ ពួកគេ​នឹង​ត្រូវការ​វា​នៅក្នុង​អែលឌើរ​កូរ៉ុម និង​សមាគម​សង្គ្រោះ ។ យើង​មិន​គ្រាន់តែ​ចង់​ឲ្យ​ពួកគេអាន​នៅ​ថ្នាក់​រៀន​អំពី​សាសនា​នោះ​ទេ ។ យើង​ចង់​ឲ្យ​ពួកគេ​រៀបចំ​ខ្លួនសម្រាប់​ការប្រជុំ​សាក្រាម៉ង់ ។ យើង​សង្ឃឹម​ថា ពួកគេ​ទៅ​ព្រះវិហារ​បរិសុទ្ធ​ដោយ​បានរៀបចំ​ខ្លួន​ជាមុន ។ វា​គឺជា​គំរូ​នៃ​ការរៀបចំ​ខ្លួន នៃ​ភាពជា​សិស្ស​ពេញ​មួយ​ជីវិត ។

អែលឌើរ ក្លាក ជី ហ្គីលប៊ឺត ៖ ល្អ​ណាស់ ! មាន​គំនិត​ផ្សេង​ទៀត​ទេ ?

បងស្រី ជេនេត អ៊ីរីកសុន ៖ អែលឌើរ ហ្គីលប៊ឺត ខ្ញុំ​គិត​ថា—វា​ស្រស់ស្អាត​ណាស់​ដែល​បានស្ដាប់ ណេត—ខ្ញុំ​បាន​គិត​អំពី​របៀប​ថាតើ​ខ្ញុំ​ចង់​ឲ្យពួកគេ​ដឹង​ថា ព្រះ​យេស៊ូវគ្រីស្ទ​មាន​ព្រះទ័យ​ចង់​ជួយ​ពួកគេ​ប៉ុនណា ដែល​ទ្រង់​ពិតជាគង់​នៅ​មាត់​ទ្វារ ហើយ​គោះ ហើយ​ចង់​ធ្វើ​ជា​ផ្នែក​មួយ​នៅក្នុង​ជីវិត​របស់​ពួកគេ ។ ដូច្នេះ​រឿង​ខ្លះ​តម្រូវឲ្យ​ខ្ញុំ​រៀបចំ​ពួកគេ​ឲ្យ​មើលឃើញ​ពី​ភាពទាក់ទង​គ្នា​នៃ​អ្វី​ដែល​យើង​កំពុង​និយាយ ថាហេតុអ្វី​បានជា​រឿង​នោះ​សំខាន់​សម្រាប់​ពួកគេ ហេតុ​អ្វី​សំណួរ​របស់​ពួកគេ​តាមពិត​បាន​ទទួល​ចម្លើយ​ក្នុង​សេចក្តីពិត​នេះ ហេតុ​អ្វី​បានជា​បំណង​ដ៏ជ្រាលជ្រៅ​នៃ​ដួងចិត្ត អំណាច​ដើម្បី​ផ្លាស់ប្តូរ និង​រីកចម្រើន និង​ដើម្បី​ប្រោស​ឲ្យជា និង​អ្វីៗ​ផ្សេងទៀត​ដែល​ពួកគេ​ចង់​បាន គឺ​ពិតជា​ត្រូវបាន​ឆ្លើយ​នៅ​ទីនេះ​ក្នុង​ដំណើរការ​នេះ ។

ប៉ុន្តែ​វា​តម្រូវ​ឲ្យ​ខ្ញុំជឿ​ការណ៍​នោះ​អំពី​ខ្លួន​ខ្ញុំ និង​ពួកគេ ហើយ​ជួយ​ពួកគេយល់​ពី​ភាពទាក់ទង​សម្រាប់​ជីវិត​របស់​ពួកគេ—ថា​ព្រះយេស៊ូវគ្រីស្ទ​មិន​មែន​គ្រាន់តែ​អំពី​អ្វី​ដែល​ពួកគេ​រៀន​នោះ​ទេ ។ តាមពិត​បំណងប្រាថ្នា​របស់​ទ្រង់​គឺដើម្បីចាក់ស្រោច​ដោយផ្ទាល់​នូវ​សេចក្តីពិត និង​ជំនួយ ព្រមទាំង​ការព្យាបាល និង​ព្រះចេស្ដា​ដល់​ពួកគេ តាមរយៈអ្វី​ដែល​យើង​ធ្វើ​នៅក្នុង​ថ្នាក់រៀន​សព្វថ្ងៃនេះ និង​ការរៀបចំខ្លួន​របស់ពួកគេ​សម្រាប់​ការណ៍​នេះនិង​របៀប​ដែល​ពួកគេ​នឹងធ្វើ​សកម្មភាព​បន្ទាប់ពីនោះ ។

អែលឌើរ ក្លាក ជី ហ្គីលប៊ឺត ៖ ពេលខ្ញុំ​ស្ដាប់ប្អូនស្រី​និយាយ តើប្អូនដឹងទេ ខ្ញុំ​តែងគិតជា​និច្ចថា យើង​នឹង​ពិភាក្សាការអាន​នេះនៅក្នុង​ថ្នាក់ ។ សូម​អាន​វា​ពីមុន​មកថ្នាក់រៀន ។ ប្អូន​កំពុង​ណែនាំ​នូវអ្វីមួយ​ដែល​ខ្ញុំមិន​ធ្លាប់បាន​គិត ពោលគឺ​ប្រសិនបើ​ខ្ញុំអាច​ឲ្យ​ពួកគេគិត​អំពី​ភាពពាក់ព័ន្ធ​របស់វា នោះ​ការពិភាក្សា​ក្នុងថ្នាក់​នឹងកាន់តែ​មានឥទ្ធិពល ។ ការណ៍នោះ​ថែមទាំង​អាច​មាន​ឥទ្ធិពល​លើ​សំណួរ​ដែល​ខ្ញុំ​បាន​សុំ​ឲ្យ​ពួកគេ​គិត​ជាមុន ឬ​ការអាន​ដែល​ខ្ញុំ​ប្រាប់ពួកគេ​ជាមុន ពីព្រោះ​ខ្ញុំចង់​ឲ្យ​ពួកគេ​យល់​ពី​មូលហេតុ​ដែល​ការពិភាក្សា​របស់យើង​នឹង​មាន​សារៈសំខាន់ នៅពេល​យើង​ជួប​គ្នា​នៅក្នុង​ថ្នាក់រៀន ។

ចន តើ​ប្អូន​ចង់​បន្ថែម​អ្វី​ទេ ?

បងប្រុស ចន ហ៊ីលតុន ទី ៣ ៖ ខ្ញុំ​គិត​ថា​ផ្នែក​មួយ​នៃ​រឿង​នេះ​គឺជា​រូប​ខ្ញុំ​ក្នុង​នាម​ជា​គ្រូបង្រៀន​ម្នាក់ ដើម្បី​ផ្លាស់​ប្ដូរ​គំនិត​របស់​ខ្ញុំ​ទៅ​ធ្វើ​អ្វីមួយ​ដែល​ពិត​ជា​សំខាន់ ដែល​ជា​ផ្នែក​មួយ​នៃ​តួនាទី​របស់​ខ្ញុំ​ក្នុង​ការ​ជួយ​សិស្ស​ឲ្យ​សិក្សា—ខ្ញុំ​គិត​ថា​ពួក​យើង​ភាគច្រើន​កំពុងបង្រៀន​ពី​ព្រះគម្ពីរ—ដូច្នេះ ការរៀបចំ​ដ៏​សំខាន់​បំផុត​គឺ​ការអាន​ព្រះគម្ពីរ​មុន​ចូល​រៀន ។

ប៉ុន្មាន​ឆ្នាំ​មុន ប្រធាន អូក បានមាន​ប្រសាសន៍​ថា ខ្ញុំ​គិត​ថា​រឿង​សំខាន់​បំផុត​ដែល​យើង​អាច​ធ្វើ​ក្នុងនាម​ជា​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​គឺត្រូវ​ផ្សារភ្ជាប់​សិស្ស​ទៅនឹង​ព្រះគម្ពីរ និង​លទ្ធផល​នៃ​ការសិក្សា​ព្រះគម្ពីរ​ជា​ប្រចាំថ្ងៃ ។

ដូច្នេះ ប្រសិនបើ​គំនិត​នោះ​ដក់ជ្រៅ​ក្នុង​ចិត្ត​ខ្ញុំ នោះ​វា​មិន​មែន​ជា​រឿង​មួយ​បន្ថែមទៀត​ដែល​ខ្ញុំ​ធ្វើ​នោះ​ទេ ។ ប៉ុន្តែ​វា​គឺជា​ផ្នែក​ដ៏សំខាន់​នៃ​អ្វីដែលខ្ញុំ​ធ្វើ ។ តើ​ខ្ញុំ​នឹង​ជួយ​ពួកគេ​ដោយ​របៀប​ណា ? ហើយខ្ញុំ​គ្រាន់តែចង់​បន្ថែម​លើអ្វី​ដែល​អ្នកទាំងពីរ​បាន​និយាយថា ផ្នែកមួយនៃ​ការណ៍នេះ គឺជួយ​សិស្ស​ឲ្យ​មាន​ទំនាក់ទំនងជាមួយ​បទគម្ពីរ​មុនពេល​មកថ្នាក់​រៀន ។ ហើយ​មាន​បច្ចេកទេស​ជា​ច្រើនដែល​អាច​នឹង​សាមញ្ញ​ដូច​ជា​ការ​ជួយ​សិស្ស​ឲ្យ​រៀន​ពី​វិធីសាស្រ្ត​ផ្សេងៗសម្រាប់​ការសិក្សា​ព្រះគម្ពីរ ។

ពេលខ្លះ​វាគ្រាន់តែជួយ​ឲ្យ​ពួកគេ​យល់ប៉ុណ្ណោះ ។ ខ្ញុំ​មាន​សិស្ស​ម្នាក់​កាលពី​ឆមាស​មុនដែល​មាន​បញ្ហា​ជាមួយ​នឹង​ការ​អាន​ឲ្យ​យល់ ។ ខ្ញុំ​បាន​បង្រៀន​ថ្នាក់​ដែល​មាន​មូលដ្ឋាន​លើ​ព្រះគម្ពីរ​ប៊ីប ហើយ​ក្នុង​ថ្នាក់​យើង​បាន​និយាយ​អំពី​របៀប​ដែលក្បួនខ្នាត​សាសនាចក្រ​ចែង​ថា ជួនកាល​ការ​បកប្រែ​ព្រះគម្ពីរ​ប៊ីប​ផ្សេងទៀតអាច​មាន​ប្រយោជន៍​ក្នុង​ការ​សិក្សា​ផ្ទាល់ខ្លួន ។ ហើយ​យើង​បាន​មើល​គេហទំព័រ​មួយ​ដែល​បង្ហាញការ​បក​ប្រែ​ព្រះ​គម្ពីរ​ប៊ីប​ផ្សេងទៀត ។ នាង​បាន​ត្រឡប់​មកវិញ​នៅ​ពីរ​សប្តាហ៍ក្រោយមក ហើយ​និយាយថា « បងប្រុស ហ៊ីលតុន ខ្ញុំបាន​រកឃើញ​ការបកប្រែ​ព្រះគម្ពីរ​ប៊ីប​មួយដែលបាន​សរសេរ​នៅកម្រិត​អាន​ថ្នាក់​ទីប្រាំមួយ ហើយ​ការសិក្សា​ព្រះគម្ពីរប៊ីបរបស់ខ្ញុំ​បានផ្លាស់ប្តូរ​ទាំងស្រុង ។ ឥឡូវ ខ្ញុំយល់​ហើយ ។

ដូច្នេះហើយ ទោះ​យើង​អាច​ជួយ​សិស្ស​ទទួល​បាន​ការ​យល់ដឹង​កាន់តែ​ច្រើន​ពី​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់​ពួកគេ​តាម​វិធី​ណា​ក៏​ដោយ នោះ​ពួកគេ​នឹង​ចង់​ធ្វើ ។ ប្រសិនបើ​ពួកគេ​ភ្ជាប់​ទៅនឹង​ព្រះ​យេស៊ូវ​គ្រីស្ទ នោះ​ពួកគេ​នឹង​ចង់​សិក្សា ។ វា​មិនមែន​ជា​ប្រអប់​ដែល​ពួកគេ​ត្រូវ​គូស​សញ្ញាកែង​នោះ​ទេ ។

អែលឌើរ ក្លាក ជី ហ្គីលប៊ឺត ៖ លោក​ដឹង​ទេ នោះ​វា​ល្អ​ខ្លាំង​ណាស់ ។ ហើយ​ខ្ញុំ​ស្រមៃ​ឃើញ​ថា បងប្អូន​ទាំង​អស់​គ្នា​នឹង​មាន​អារម្មណ៍ថា បើ​សិស្ស​អាន​អ្វី​មួយ​មុន​ថ្នាក់​រៀន នោះ​បទពិសោធន៍​នៃ​ការរៀន​នៅក្នុង​ថ្នាក់​កាន់តែ​ស៊ីជម្រៅ​ដោយសារ​ការអាន​នោះ ។ ហើយ​នោះ​គឺជា​ការសន្មត​ត្រឹមត្រូវ​ឬ ?

ប្អូនប្រុស ចន ហ៊ីលថុន ទី៣ ៖ ពិតប្រាកដ​ណាស់ ។

អែលឌើរ ក្លាក ជី ហ្គីលប៊ឺត ៖ រឿង​មួយ​ដែល​ខ្ញុំ​បារម្ភ គឺ​មាន​ការរំពឹងទុក​ពី​គ្នាដែល​យើង​មាន​ជាមួយ​សិស្ស ។ បើ​យើង​សុំ​ឲ្យ​ពួកគេ​មក​រៀន​ដោយ​បានរៀបចំខ្លួន ប្រាកដ​ណាស់ តាម​ធម្មជាតិ​ពួកគេ​នឹង​ទទួល​បានរង្វាន់សម្រាប់​ការរៀបចំ​ខ្លួន​នោះ ។ ប៉ុន្តែ​បើ​ការរៀបចំខ្លួន​នោះ​មិន​បាន​ប្រើ ឬ​ស្ថាបនា​ឡើង ឬ​ធ្វើ​ឲ្យ​សកម្ម​ឡើងវិញ​នៅក្នុង​ថ្នាក់​ទេ នោះ​យើង​ហាក់​ដូចជា​កំពុង​ប្រាប់​ពួកគេ​ថាប្អូន​មិន​ចាំបាច់​រៀបចំខ្លួន​មុន​មក​រៀន​ថ្នាក់​របស់ខ្ញុំ​ទេ » ។ វា​គឺ « ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​ដាក់​វា​នៅក្នុង​កម្មវិធី​សិក្សា​នេះ ប៉ុន្តែ​វា​ពិតជា​មិន​សំខាន់​ដែល​ប្អូន​ត្រូវ​រៀបចំ​ខ្លួន​នោះ​ទេ » ។

នោះ​វា​អាច​ធ្វើ​ឲ្យ​វប្បធម៌​ធ្លាក់​ចុះ ។

លោក​បានមាន​ប្រសាសន៍​ថា ខ្ញុំ​កំពុង​ស្ថាបនា​ទម្លាប់នៃ​ការរៀបចំ​ខ្លួន​ជា​រៀងរាល់​ថ្ងៃ ។ ប៉ុន្តែ ណេត ប្រសិនបើ​ពួកគេ​មិន​មានឱកាស​ដើម្បី​ធ្វើ​ឲ្យ​សកម្ម​ឡើងវិញ និង​ប្រើប្រាស់ ហើយ​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការរៀបចំ​ខ្លួន​របស់​ពួកគេ​ទេ តើ​វា​នឹង​ធ្វើ​ដូចម្តេច​ដើម្បី​លើក​ទឹកចិត្តពួកគេ​ឲ្យ​មក​រៀន ?

បងប្រុស ណេត ភីធឺសុន ៖ ហើយ​ខ្ញុំ​គិត​ថា បើ​វា​មាន​ទំនាក់ទំនង​ទាំងអស់​នៅក្នុង​សិទ្ធិជ្រើសរើស និង​ភាពជាសិស្ស—ដែល​ខ្ញុំ​កំពុង​អញ្ជើញ​ពួកគេ ។ លោក​ដឹង​ទេ ដែលទាក់ទង​នឹង​អ្វី​ផ្សេងទៀត​ដែល​យើង​នឹង​ពិភាក្សា​អំពី​ការសួរ​ពួកគេ​នូវ​សំណួរ​ទាំងឡាយហើយ​ផ្តល់​ឱកាស​ទាំងនោះ​ដល់​ពួកគេ ។

ដូច្នេះ ប្រសិនបើ​ខ្ញុំ​សុំ​ឲ្យ​ពួកគេ​ធ្វើ​ជា​សិស្ស—ដូច​យើង​បានរៀន​ក្នុង​នាម​អ្នក​ផ្សព្វផ្សាយ​សាសនា—យើង​រៀន​នៅក្នុង​សាសនាចក្រ ។ ដូច្នេះ​ត្រូវ​មាន​ការតាមដាន​នៅ​ក្នុង​ថ្នាក់ ។ តើ​ពួកគេ​ទទួលបាន​ឱកាសដើម្បី​អនុវត្ត​ភាពជាសិស្ស​របស់ពួកគេ​រស់នៅ​ជាមួយ​មិត្តភក្ដិ​របស់ពួកគេ​ដែរ​ឬ​ទេ ?

ហេតុដូច្នេះហើយ វា​គឺជា​ទីបន្ទាល់ និង​ជា​សេចក្តីជំនឿ​របស់​ខ្ញុំ ៖ តើ​ខ្ញុំ​ពិត​ជា​ជឿ​ថា​ពួកគេ​ត្រូវការអាន​ព្រះគម្ពីរ​របស់​ពួកគេ​ឬ​ទេ ? ដូចជា ចន បាន​មាន​ប្រសាសន៍ថា ហេតុអ្វី ? ព្រោះ​ខ្ញុំ​ជឿ​ថា ព្រះ​អាច​មាន​បន្ទូល​មក​កាន់​ខ្ញុំ ។ ខ្ញុំ​ជឿ​ថា បើ​ខ្ញុំ​អាន​ព្រះគម្ពីរ វា​បើក​គំនិត​របស់​ខ្ញុំ​ទៅរក​ព្រះវិញ្ញាណ ។ ខ្ញុំ​រៀន​ច្រើន​ជាង​អ្វី​ដែល​មាន​នៅលើ​គេហទំព័រ ។

ដូច្នេះ​បើ​ខ្ញុំ​ជឿ នោះ​ខ្ញុំ​ត្រូវតែ​ជួយ​ពួកគេឲ្យ​រៀន​ពី​វា—ប៉ុន្តែ​ដើម្បី​ធ្វើ​វា​បាន ដូចជា​លោក​បាន​មាន​ប្រសាសន៍ខ្ញុំ​ជឿ​ថា​វា​ធ្វើ​ឲ្យ​ថ្នាក់​រៀន​កាន់តែ​ប្រសើរ​ឡើង ។ ដោយសារ​បើ​សិស្ស​អានព្រះគម្ពីរ​របស់​ពួកគេ ហើយ​អនុវត្ត​ភាពជាសិស្សរបស់​ពួកគេ និង​ការរក្សា​សេចក្ដីសញ្ញា​របស់ពួកគេ នោះ​នឹង​មាន​ពន្លឺ​កាន់តែច្រើន​នៅក្នុង​ថ្នាក់រៀន​របស់ខ្ញុំ ។ ថ្នាក់​របស់​ខ្ញុំ​នឹង​កាន់តែ​ប្រសើរ​ឡើងព្រោះ​ពួកគេ​កាន់តែ​មាន​ពន្លឺ ហើយ​ខ្ញុំ​ត្រូវ​ឲ្យ​ពួកគេ​អនុវត្តភាពជាសិស្ស​នោះ ។ ទុក​ឲ្យ​ពួកគេ​បញ្ចេញ​ពន្លឺ​ចែងចាំង​នៅក្នុង​ថ្នាក់ ។

អែលឌើរ ក្លាក ជី ហ្គីលប៊ឺត ៖ តើ​វា​អាច​បង្ហាញ​ដោយ​របៀប​ណា​ទៅ ? ខ្ញុំ​ចង់​និយាយ​ថា ខ្ញុំ​ដឹង​ថា ខ្ញុំ​ជឿ​ថា បើពួកគេ​បានអាន នោះ​ពួកគេ​នឹង​បាន​រៀន​បន្ថែម​ទៀត ។ ប៉ុន្តែ​តើ​ប្អូន​ធ្វើ​ឲ្យ​មាន​សុពលភាព និង​ធ្វើ​ឲ្យ​ការរៀបចំខ្លួន​នោះ​សកម្មនៅក្នុង​ថ្នាក់​របស់​ប្អូន​ដោយ​របៀប​ណា ?

ជេនេត ប្អូន​បង្រៀនវគ្គសិក្សា​ក្រុមគ្រួសារ​ដ៏​អស់កល្បជានិច្ច ។ ដូច្នេះហើយ សិស្ស​អាន​មួយ​វគ្គ​ចេញពី​ការប្រកាស​ដល់​ពិភពលោក ហើយ​ពួកគេ​អាន​សេចក្តីសង្ខេប​ត្រួសៗ—ប្រហែលជា​វា​ជា​សុន្ទរកថា​មកពីអែលឌើរ គ្រីស្តូហ្វឺសិន អំពី « ហេតុអ្វី​បាន​ជា​ក្រុម​គ្រួសារ »—និង​របៀប​ដែល​ការរៀបចំ​ខ្លួន​នោះ​នឹងត្រូវ​ប្រើ​ឥឡូវនេះ​នៅក្នុង​ថ្នាក់​របស់​ប្អូន​ដោយ​របៀប​ណា ?

បងស្រី ជេនេត អ៊ីរីកសុន ៖ រឿង​មួយ​ដែល​លោក​ពិតជា​បាន​ណែនាំ​កាលពី​ឆ្នាំ​មុន អែលឌើរ ហ្គីលប៊ឺត ដែល​ពិត​ជា​មាន​អានុភាពខ្លាំង គឺ​ត្រូវ​ឲ្យ​សិស្ស​សរសេរ​នៅក្នុង​ថ្នាក់ ។ ហើយ​ខ្ញុំ​ឲ្យ​ពួកគេ​យក​ក្រដាស និង​ខ្មៅដៃ​កាល​ឆមាស​មុន​នេះ ដើម្បី​ចែកចាយ​អារម្មណ៍របស់​ពួកគេ ។ ហើយ​គ្រប់ពេល​ដែល​ពួកគេ​ត្រូវ​ធ្វើ​សកម្មភាព—មិន​ថា​វា​គ្រាន់តែ​ជា​នឹកគិតនិង​សរសេរ​សាក្សី​របស់​ពួកគេ​អំពី​អ្វី​ដែល​ពួកគេ​បានដកពិសោធន៍ ហើយ​វា​ពិត​ជានឹកគិត​ពី​អ្វី​ដែល​ពួកគេ​បានរៀន អ្វី​ដែល​ព្រះវិញ្ញាណ​បានបង្រៀន​ពួកគេនៅក្នុង​ការអាន​សុន្ទរកថារបស់​អែលឌើរ គ្រីស្តូហ្វឺសិន ជា​ឧទាហរណ៍ ។ ហើយ​បន្ទាប់មក​នៅពេល​ពួកគេ​ចែកចាយ​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មកហើយ វា​ជា​រឿង​ដ៏​ស្រស់ស្អាត​បំផុត​ដែល​មាន​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ធ្វើ​ជា​សាក្សី​ដល់​ពួកគេ នៅពេល​ពួកគេ​កំពុង​ថ្លែងទីបន្ទាល់​មកកាន់​ពួកយើង​នៅក្នុង​ថ្នាក់អំពី​របៀប​ដែល​សេចក្តីពិត​បានបង្រៀន​ពួកគេ ។ ហើយ​បន្ទាប់មក​ពួកគេ​ដឹង—ពីព្រោះ​ពួកគេ​ធ្លាប់​មាន​បទពិសោធន៍—ទ្រង់​ចង់​បំភ្លឺ​ជីវិត​របស់​ខ្ញុំ ហើយ​នេះ​គឺជា​របៀប​ដែល​វា​កើតឡើង ហើយ​ខ្ញុំ​បាន​ដកពិសោធន៍​វា ហើយ​ខ្ញុំ​បានធ្វើ​ជាសាក្សី​អំពី​វា​នៅទីនេះ​ក្នុង​ថ្នាក់ ។

ដូច្នេះ មិន​ថា​ការចែកចាយ​នោះ​ជា​ក្រុម​តូចៗ—ទោះបី​ជា​អ្នក​ដែល​មិន​ចូលចិត្ត​ចែកចាយ​ច្រើន​អាច​គ្រាន់តែ​សរសេរ​វា​ចុះ​ក៏ដោយ ។ ខ្ញុំ​ទទួល​បានការឆ្លើយតប​ដ៏​ស្រស់ស្អាត​បំផុត​ពី​ពួកគេដូច​ដែល​ពួកគេ​បានទទួល​នូវ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​បង្រៀន​ពួកគេ​ពី​ចម្លើយ​ដែរ—ផ្ដល់​ចម្លើយ​ដែល​ពួកគេ​ត្រូវការ​ឲ្យ​ទៅ​ពួកគេ—ហើយ​បន្ទាប់មក ពួកគេ​អាច​ថ្លែង​ទីបន្ទាល់​ដល់​សិស្ស​ដទៃ​ទៀត​ពី​ការណ៍​នោះ ។ នោះ​ហើយ​ទើប​ជាសិស្ស​ពិតប្រាកដ ។ ការដកពិសោធន៍​វា​នៅក្នុង​ថ្នាក់​គឺមក​ពី​ការរៀបចំខ្លួន​ដែល​ពួកគេ​បានធ្វើ​ពិតប្រាកដ

អែលឌើរ ក្លាក ជី ហ្គីលប៊ឺត ៖ ឥឡូវនេះ ខ្ញុំ​ចូលចិត្ត​អ្វី​ដែល​ប្អូន​បាននិយាយ ប៉ុន្តែ​ដើម្បី​យុត្តិធម៌ ខ្ញុំ​បានចែកចាយ​វា​ជាមួយ​ប្អូន ។ ប៉ុន្តែ​ខ្ញុំបានសង្កេតឃើញ​ព្រឹទ្ធបុរស ប៊ី.វ៉ាយ.យូ. របស់​យើង​ធ្វើ​បែប​នោះ​នៅក្នុង​ថ្នាក់​របស់​គាត់ ហើយ​យើង​បង្រៀន​ចូល​គ្នា​កាល​ពី​ឆ្នាំ​មុនហើយ​នោះ​ជា​កន្លែង​ដែល​ខ្ញុំ​បាន​យក​វា​មក ។ ខ្ញុំ​មិន​ដែល​ធ្វើ​បែប​នេះ​នៅក្នុង​ថ្នាក់​របស់​ខ្ញុំ​ទេ ។ ប៉ុន្តែ​វា​មាន​ប្រសិទ្ធភាព​ណាស់ ស្កត ។

ស្កត និង ខាលី ខ្ញុំ​សូម​សួរ​បន្តិច ។ ពួកគាត់​បី​នាក់​នេះ​មាន​អ្វី​ក្នុង​ដៃ​លើស​ពី​ប្អូន​បន្តិច ។

បងស្រី ខាលី មឺរីល ៖ ចាស !

អែលឌើរ ក្លាក ជី ហ្គីលប៊ឺត ៖ ពួកគាត់​ដាក់​ពិន្ទុ​ឲ្យ​ថ្នាក់​រៀន​ពី​សាសនា​របស់​ពួកគាត់ ។ យើង​មិន​ដាក់​ពិន្ទុ​ឲ្យ​ថ្នាក់​សិក្ខាសាលា​ទេ ។ តើ​ប្អូន​អាច​ធ្វើ​ឲ្យ​សិស្ស​ថ្នាក់​សិក្ខាសាលា​មក​រៀន​ដោយ​ចង់​រៀបចំ​ខ្លួន​ដោយ​របៀបណា ដែល​ខ្ញុំ​សង្ឃឹម​ថា​នឹង​មាន​ប្រយោជន៍​សម្រាប់​សិស្ស​របស់​យើង ដែល​យើង​ដាក់​ពិន្ទុ ។

ប៉ុន្តែ​ពួកគាត់​ទាំងអស់​មាន​អ្វី​ដែល​មិន​យុត្តិធម៌​សម្រាប់​ប្អូន ។ ប្អូន​យល់​ទេ តើ​រង្វាន់​អ្វីសម្រាប់​ការរៀបចំ​ខ្លួន ? ហើយ​ប្អូន​អាច​ឲ្យសិស្ស​ថ្នាក់​សិក្ខាសាលា​មក​រៀន​នៅ​ព្រឹកព្រលឹម​ដោយ​មាន​អ្វីៗ​ជាច្រើន ដែល​បាន​រៀបចំ​សម្រាប់​ថ្នាក់​សិក្ខាសាលា​ឬ​ទេ ?

បងស្រី ខាលី មឺរីល ៖ ខ្ញុំ​គិត​ថា​មាន​រឿងជាច្រើន​ដែល​យើង​ត្រូវ​ផ្លាស់ប្តូរ ។ ខ្ញុំ​គិត​ថា​យើង​ត្រូវ​មាន​ឆន្ទៈ​ដើម្បី​ផ្លាស់ប្តូរ ។ ប្រសិនបើ​យើង​នឹង​សម្រេច​បាន​នូវ​អ្វី​ដែល​អែលឌើរ គ្រីស្តូហ្វឺសិន បានបង្រៀន​យើង​កាលពី​យប់មិញ ។ នោះ​វា​ត្រូវតែ​មាន​ការផ្លាស់ប្តូរ​នៅក្នុង​វប្បធម៌​របស់​យើង នៅក្នុង​ថ្នាក់​រៀន​របស់​យើង ។ ហើយ​ខ្ញុំ​គិត​ថា លេខ​មួយគឺជា​អ្វី​ដែល​លោក​បាន​លើក​ឡើង ។ យើង​ត្រូវតែ​មាន​ពេលវេលា​ជាក់លាក់ និង​សំខាន់​ដែល​បានបង្កើត​ឡើង​នៅក្នុង​ថ្នាក់​របស់​យើង ដែល​សិស្ស​កំពុងចែកចាយនូវ​អ្វី​ដែល​ពួកគេ​បានរៀបចំ​ខ្លួន ដែល​សិស្ស​ជា​ចំណែកនៃ​ដំណើរការ​បង្រៀន ។ ហើយ​ខ្ញុំ​គិត​ថា វា​ត្រូវតែខុសគ្នា​ជា​រៀង​រាល់ថ្ងៃ ។ ប៉ុន្តែ​ត្រូវតែ​មាន​ការយល់ដឹង​នេះ​នៅពេល​ពួកគេ​មក​រៀន ពួកគេ​ដឹង​ថា​នឹងមាន​ទំនួលខុសត្រូវ ។ ហើយ​ប្រសិនបើ​ពួកគេ​មិន​បាន​រៀបចំ​ទេនោះ ពួកគេ​មាន​អារម្មណ៍​ថា​មាន​គម្លាត​នៅក្នុង​បទពិសោធន៍​របស់​ពួកគេ ។

ហើយ​មាន​វិធី​ជាច្រើន​ដើម្បី​ធ្វើ​វា ។ ប៉ុន្តែ​ខ្ញុំ​គិត​ថា ការផ្លាស់ប្តូរ​មួយ​ដែល​យើង​ត្រូវធ្វើ—កាល​ពី​យប់​មិញ អែលឌើរ គ្រីស្តូហ្វឺសិន បាន​មាន​ប្រសាសន៍​ថា ការធ្វើ​បែប​នេះ​នឹង​តម្រូវ​ឲ្យ​គ្រូបង្រៀន​ដែល​បាន​រៀបចំ​ខ្លួន​បាន​យ៉ាងល្អ​បង្រៀន​សិស្ស​ដែល​បានត្រៀម​ខ្លួន​បាន​យ៉ាងល្អ ហើយ​យើង​ត្រូវ​ផ្លាស់ប្តូររបៀប​ដែល​យើង​កំពុង​រៀបចំ​ខ្លួន​នេះ ។ បើ​បងប្អូន​រៀបចំមេរៀន​របស់​បងប្អូន​នៅ​ប៉ុន្មាន​ថ្ងៃ​មុន ឬ​សូម្បីតែ​មួយ​ថ្ងៃ​មុន​ពេល​បងប្អូន​បង្រៀន​ពួកគេ នោះ​បងប្អូនមិនមាន​ពេលវេលាគ្រប់គ្រាន់​ដើម្បី​ជួយ​សិស្ស​រៀបចំ​ខ្លួន​នោះ​ទេ ។ យើង​ត្រូវតែ​រៀបចំខ្លួន​ជាមុនដើម្បី​យើង​អាច​នៅក្នុង​ថ្នាក់​ជា​មុន ក្នុង​ថ្នាក់​ពីរ ឬ​បី មុន​ពេល​ដែល​យើង​អាច​ត្រៀម​ខ្លួន​ដើម្បី​ចែកចាយ​ជាមួយ​សិស្ស​របស់​យើង​នូវ​អ្វី​ដែល​នឹង​បង្រៀន និង​អ្វី​ដែល​ពួកគេ​ត្រូវ​ធ្វើ ។

អែលឌើរ ក្លាក ជី ហ្គីលប៊ឺត ៖ ខ្ញុំ​ចូលចិត្ត​គំនិត​នេះ​អំពី​គ្រូបង្រៀន​ដែល​រៀបចំ​ខ្លួន​បាន​ល្អធ្វើការ​ជាមួយ​សិស្ស​ដែល​ត្រៀម​ខ្លួន​បាន​យ៉ាងល្អ ។ ខ្ញុំ​នឹង​លើកឡើង​នៅពេល​អែលឌើរ គ្រីស្តូហ្វឺសិន បាន​មាន​ប្រសាសន៍​អំពី​កិច្ចការ​នោះ ក៏​មាន​ការសើច​ខ្លះៗ​នៅក្នុង​បន្ទប់ ។ ហើយ​វា​ពិត​ដែរ​ឬ​ទេ ? តើ​យើង​ពិត​ជា​អាច​រំពឹង​ទុក​វា​ចេញពីសិស្ស​ថ្នាក់​សិក្ខាសាលា​អាយុ១៦ឆ្នាំ​ឬ​ទេ ?

បងស្រី ខាលី មឺរីល ៖ ខ្ញុំ​ជឿជាក់​យ៉ាងមុតមាំ​ថា បើ​យើង​ជួយ​សិស្ស​ទាំងនេះ​ឲ្យ​រស់នៅ​តាម​បទដ្ឋាន​ដែល​កាន់​តែ​ខ្ពស់ នោះ​ពួកគេនឹង​រស់នៅ​តាម​បទដ្ឋាន​ទាំងនេះ ។

ខ្ញុំ​គិត​អំពី​រឿង​ដែល​លោក​បាន​ចែកចាយ​នៅក្នុង « អំណាចគឺមាន​នៅក្នុង​ខ្លួន​ពួកគេ » អំពី​ពួកអ្នក​ផ្សព្វផ្សាយសាសនា ។ បើ​យើង​មិន​មើលឃើញ​សិស្សរបស់​យើង​រស់នៅ​តាម​បទដ្ឋាន​ដែល​កាន់តែ​ខ្ពស់​ទេ នោះ​ពួកគេ​នឹង​មិន​រស់​នៅ​តាម​បទដ្ឋាន​នោះ​ទេ ។ ហើយ​នេះ​គឺជា​អ្វី​ដែល​ព្រះអម្ចាស់​កំពុង​សុំ​ឲ្យ​យើង​ធ្វើ ។ យើង​ត្រូវ​មាន​សេចក្ដី​ជំនឿ និង​ការទុក​ចិត្ត​លើ​ព្រះអម្ចាស់ និង​សិស្ស​របស់​យើង ។ ថា​ប្រសិនបើ​យើង​ផ្លាស់ប្តូរ​វប្បធម៌ ហើយ​យើង​រឹងមាំនិង​ប្រកាន់ខ្ជាប់​នឹង​វា នោះ​ពួកគេ​នឹង​រស់នៅ​តាម​នោះ ព្រោះ​យើង​ដឹង​ថាពួកគេ​នឹង​ត្រូវ​រស់នៅ​តាម​បទដ្ឋាន​ទាំងនោះ​នៅក្នុង​ជីវិត ។ ដូច្នេះហើយ យើង​ត្រូវតែ​បង្ហាញ​ពួកគេ​ពី​របៀប​ធ្វើវា​នៅក្នុង​ថ្នាក់​រៀន ។

ហើយ​វា​មិន​ងាយ​ស្រួល​ទេ ។ ហើយ​យើង​នឹងមើលឃើញ​ការបរាជ័យ​មួយចំនួន​នៅក្នុង​ដំណើរ​នេះ ។ ប៉ុន្តែ​បើ​យើង​មាន​ភាពខ្ជាប់ខ្ជួន ខ្ញុំ​គិត​ថា​វា​អាច​ទៅ​រួច ។

អែលឌើរ ក្លាក ជី ហ្គីលប៊ឺត ៖ ដូច្នេះ ការរំពឹង​ទុក​ខ្ពស់​ជួយ​អ្នក​ដែល​មាន​មន្ទិល​សង្ស័យ​ដែល​និយាយ​ថា អ្នក​មិន​អាច​ធ្វើ​បាន​ទេ—អ្នក​ក៏​មិន​អាច​ធ្វើ​ឲ្យ​មនុស្ស​ចូលរៀន​ថ្នាក់​របស់ ចន ដែរ ។ ពួកគេ​នឹង​និយាយ​ថា « មែនហើយ គាត់​នឹង​ដាក់​រោមចៀម​នៅលើ​ក្បាល​ខ្ញុំ ។ ខ្ញុំ​អាច​ទៅ​រៀន​បាន » ។

ជាក់ស្តែង តើ​យើង​អាច​ធ្វើ​បែប​នេះ​ដោយ​របៀប​ណា ? តើ​បងប្អូន​នឹង​ធ្វើ​បែប​ណា សូម្បីតែ​បងប្អូន​ដែល​មាន​សិទ្ធិអំណាច ។ តើ​អ្វី​ដែលបាន​ជួយបងប្អូន​ឲ្យ​ជំរុញ​ការរៀបចំ​ខ្លួន ?

ប្អូនប្រុស ចន ហ៊ីលថុន ទី៣ ៖ ខ្ញុំ​ចូលចិត្ត​អ្វី​ដែលខាលីនិយាយ ហើយ​វា​ពិបាក ព្រោះ​វា​គ្រាន់តែ​មាន​ន័យ​ថា ខ្ញុំ​ត្រូវ​បែងចែកពេលវេលា​នៅក្នុង​ថ្នាក់​ដើម្បី​ធ្វើ​វា ។ ដូច្នេះ ប្រសិនបើ​ខ្ញុំ​ប្រើ​សិទ្ធិអំណាច​របស់ខ្ញុំ​ដើម្បី​និយាយ​ពីមុន​ថ្នាក់​ថា « ខ្ញុំចង់​ឲ្យ​ប្អូនៗ​គ្រប់​គ្នា​សរសេរ​កថាខណ្ឌ​មួយអំពី​អ្វី​ដែល​ប្អូន​បាន​រៀន » ។ មែនហើយ នោះ​មាន​ន័យ​ថា នៅក្នុង​ថ្នាក់ខ្ញុំ​ត្រូវ​ហៅ​សិស្ស​បី​ទៅ​បួន​នាក់ ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បានរៀន ។ ហើយ​ក្រោយមក​នោះ​មិន​អាច​ជា​ការបញ្ឈប់​សកម្មភាព​នោះ​ទេ ។ ខ្ញុំ​ត្រូវតែ​មាន​ភាពបត់បែន​នៅក្នុង​មេរៀន​របស់​ខ្ញុំ ដើម្បី​ស្ថាបនា​វា​ឡើង ។ ខ្ញុំ​ត្រូវ​និយាយ​តិច ហើយ​ទុក​ពេលឲ្យ​សិស្ស​និយាយ​ច្រើន ។

បងស្រី ជេនេត អ៊ីរីកសុន ៖ កាលពី​យប់មិញ ខ្ញុំ​បាន​ឮ​គ្រូបង្រៀន​ដ៏​អស្ចារ្យ​ម្នាក់​ឈ្មោះ ហ្វេត ស្ពេនសឺ ដែល​បង្រៀន​នៅ រ៉ូសវែល រដ្ឋ​យូថាហ៍—បានពិពណ៌នា​អំពី​អត្ថប្រយោជន៍នៃ​ការមាន​សិស្ស​ចូលរៀន​ជា​រៀង​រាល់​ថ្ងៃ នៅក្នុង​ថ្នាក់​សិក្ខាសាលា​ដែល​មាន​ប្រយោជន៍ដល់​គាត់​ជា​ខ្លាំង ។ ប៉ុន្តែ​គាត់​បាននិយាយ​ថា បើ​គាត់​បានដឹងពីរ​ថ្ងៃ​មុន​នូវ​អ្វី​ដែល​គាត់​នឹង​ត្រូវបង្រៀន ប្រសិនបើ​គាត់​អញ្ជើញសិស្ស​ពីរបី​នាក់—គាត់​នឹង​អញ្ជើញ​ឲ្យ​រៀបចំ​ខ្លួន ឬ​គិត​អំពី​វា​ចំពោះ​ពួកគេ​ទាំងអស់ ។ ប៉ុន្តែ​បន្ទាប់​មក គាត់​បាន​រកពួកគេ​ពីរ​បី​នាក់ ហើយ​និយាយ​ថា « ខ្ញុំ​ដឹង​ថា ប្អូន​មាន​អារម្មណ៍ឬ​បទពិសោធន៍​ខ្លះ​អំពី​រឿង​នេះ ។ តើ​ប្អូន​អាច​មក​រៀន​នៅ​ថ្ងៃ​ស្អែក ហើយ​ចែកចាយ​អំពី​រឿង​នោះ​ទេ ?

គាត់​បាននិយាយ​អ្វី​ដែល​មាន​ឥទ្ធិពល​គឺ នៅពេល​ពួកគេ​បាន​ថ្លែង​ទីបន្ទាល់ សិស្ស​ផ្សេងទៀត​ចង់​ចែកចាយ​ដែរ ។ ពួកគេ​ក៏​ចង់​បាន​បទពិសោធន៍​នោះ​ដែរ ។ ដូច្នេះ​ហើយ នៅ​លើក​ក្រោយ នឹងមាន​សិស្ស​ផ្សេង​ទៀត​ដែល​បានឃើញ​ឥទ្ធិពល​របស់​វា​នៅក្នុង​មិត្តរួម​ថ្នាក់​របស់​ពួកគេ ហើយ​ចង់​ចូលរួម​ផងដែរ ហើយ​ធ្វើ​ជា​សាក្សី​ផ្ទាល់ ទទួល​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​ពួកគេ ចែកចាយ​បទពិសោធន៍​របស់​ពួកគេ ។

ដូច្នេះ តើ​គ្រូ​បង្រៀន​ថ្នាក់​សិក្ខាសាលា​ទាំងនេះ​អស្ចារ្យប៉ុនណា​ទៅ ដែល​មាន​គំនិត​ច្នៃប្រឌិត​ខ្ពស់​អំពី​របៀប​ឲ្យ​សិស្ស​អាយុ ១៤, ១៥, ១៦ ឆ្នាំ​ចូលរួម​នៅក្នុង​ដំណើរការសិក្សា​នោះ វា​ជា​ការបំផុស​គំនិត​ចំពោះ​ខ្ញុំ ។

អែលឌើរ ក្លាក ជី ហ្គីលប៊ឺត ៖ ខ្ញុំ​ចូល​ចិត្ត​គំនិត​នេះ ហើយ​មាន​សិស្ស​មួយ​ចំនួន​ដែល​ខ្មាសអៀន ដែល​ជា​អ្នក​មិន​សូវ​ហ៊ាន​ចូលរួម​ចំណែក ។ ហើយ​មាន​ការរៀបចំខ្លួន​តិចតួច—មិន​ត្រឹមតែ​ជា​សញ្ញា​ដល់​សិស្ស​ផ្សេង​ទៀត​នៅក្នុង​ថ្នាក់​ថា « អេ៎ មាន​នរណា​ម្នាក់​បានគិត​អំពី​រឿង​នេះ »—ប៉ុន្តែ​វា​ក៏​អាច​នាំ​នរណា​ម្នាក់​ឲ្យ​ចូលរួម​ជាម្នាក់​ដែល​មិន​ដឹង ឬ​ប្រហែល​ជា​មិន​ចង់ចូល​រួម ។

ខ្ញុំ​សូម​ចូល​ទៅ​សំណួរ​បន្ទាប់ ៖ ការចូលរួម ការបង្រៀន​អ្វី​ដែល​បងប្អូន​កំពុងរៀន​ការ​ចូលរួម​ជាមួយ​អ្នកដទៃ​នៅក្នុង​បរិយាកាស​ថ្នាក់រៀន ។ តើ​អ្នក​ជួយ​សិស្ស​រៀន​ពី​មិត្តភក្តិ​របស់​ពួកគេ​ក្នុង​ថ្នាក់រៀន​ដោយ​របៀប​ណា ? តើ​អ្នក​ធ្វើ​អ្វីខ្លះ ?

ប្អូនប្រុស ចន ហ៊ីលថុន ទី៣ ៖ តើ​អ្នក​ធ្វើ​អ្វី​ខ្លះ ? រឿង​មួយ​ដែល​ខ្ញុំគិត​ថា​ពិត​ជា​សំខាន់ គឺ​ការជួយ​សិស្ស​ឲ្យ​យល់ពី​មូលហេតុ​ដែល​ខ្ញុំ​សុំ​ឲ្យ​ពួកគេ​ចែកចាយ ។

លោក​បាន​មាន​ប្រសាសន៍​មុន​នេះ​ថា ពេលខ្លះគ្រូបង្រៀន​វា​អាច​ស្ទើរតែ​ជា​អ្នក​ពិនិត្យមើល ។ ខ្ញុំ​មិន​ចង់​និយាយ​តែ​ម្នាក់​ឯង​ទេ ដូច្នេះ​សិស្ស​គ្រប់​គ្នា​និយាយ​ជាមួយ​ដៃគូ​របស់​ប្អូន​សាមសិប​វិនាទី ។ ប៉ុន្តែ​ប្រសិនបើ​ខ្ញុំ​ពិតជា​ពន្យល់​ដល់​សិស្ស​យ៉ាងច្បាស់—ដូចជា​វិវរណៈត្រូវបាន​ចែកចាយ​ក្នុង​ចំណោម​ពួកយើង—នោះ​បទពិសោធន៍​ផ្ទាល់ខ្លួន​ត្រូវ​បានចែកចាយ​ក្នុង​ចំណោម​ពួកយើង ។ ហើយ​ប្រហែលជា​មាន​សិស្សម្នាក់​ចូល​មក​រៀន ហើយ​នាង​មាន​សំណួរ​នៅក្នុង​ចិត្ត​នាង ។ ហើយ​ខ្ញុំ​មិន​មាន​បទពិសោធន៍​ដែល​អាច​និយាយ​ជាមួយ​នាង​បាន​ទេ ។ ប៉ុន្តែ​ប្អូនៗ​មាន ។ ដូច្នេះហើយ ប្រសិនបើ​ប្អូនៗ​អធិស្ឋាន ហើយ​មក​រៀន​ដោយ​មិន​គ្រាន់តែ​គិត​ថា « តើ​បងប្រុស ហ៊ីលតុន នឹង​បង្រៀន​ខ្ញុំពី​អ្វី ? » ប៉ុន្តែ​« តើ​ខ្ញុំ​អាច​រួមចំណែក​បាន​ដោយ​របៀបណា ? » ព្រះវិញ្ញាណ​អាច​បំផុសគំនិត​ប្អូនៗ​ឲ្យ​ចែកចាយ​បទពិសោធន៍​ដែល​នាង​ត្រូវការ ។ ហើយ​នៅពេល​ដែល​សិស្ស​ឃើញ​ថា ហេតុអ្វីបាន​ជា—អូ យើង​មិន​គ្រាន់តែ​ធ្វើវា​ដោយសារតែ​យើង​ត្រូវ​ធ្វើ​នោះ​ទេ ។

ហើយដោយព្រោះ​ខ្ញុំ​ជឿ​ថា​ការចែកចាយ​មិនមែន​ត្រឹមតែ​នៅក្នុង​ថ្នាក់​នោះ​ទេ—សូម្បីតែ​នៅ​ចុង​បញ្ចប់​នៃ​ថ្នាក់—នោះ​ខ្ញុំ​អាច​និយាយ​ថា មើលចុះ មាន​សិស្ស​សែ​សិប​នាក់នៅទីនេះ ហើយ​ឧបមា​ថា​យើង​ម្នាក់ៗ​ស្គាល់​ដប់​នាក់ ។ ដូច្នេះ សរុប​យើង​ស្គាល់​មនុស្ស​៤០០នាក់ ។ ហើយ​ប្រហែលជា​មាន​ពួកគេ​មួយចំនួនដែល​ពិត​ជា​ត្រូវការ​ស្តាប់​នូវ​អ្វី​ដែល​យើង​កំពុងនិយាយ​នៅថ្ងៃ​នេះ ។ ដូច្នេះ នៅពេល​ប្អូនៗ​ចាកចេញ តើ​ប្អូនៗនឹង​អធិស្ឋាន ហើយ​ពិចារណា​ថា​នរណា​នៅក្នុង​រង្វង់​របស់​ប្អូនៗ​ដែល​ត្រូវការ​បទពិសោធន៍​អ្វី​ដែល​ប្អូនៗ​បាន​ដកពិសោធ​នៅ​ថ្ងៃ​នេះ​ទេ ? រួចមក​ការចែកចាយ​នោះ​អាចកើតឡើង​នៅ​ខាងក្រៅ​ថ្នាក់រៀន ។

អែលឌើរ ក្លាក ជី ហ្គីលប៊ឺត ៖ ល្អ​ណាស់ ! មាន​គំនិត​ផ្សេង​ទៀត​ទេ ?

បងស្រី ខាលី មឺរីល ៖ ខ្ញុំ​គិត​ពី​រឿង​មួយ ពេល​ខ្ញុំបានរៀបចំ និង​សិក្សា ខ្ញុំ​បាន​រកឃើញ​ទំនាក់ទំនង​មួយ—មាន​ផ្នែក​មួយ​នៅ​ក្នុង Leading in the Savior’s Way អំពី​សិទ្ធិ​ជ្រើសរើស ។ ព្រះអង្គ​សង្គ្រោះ​គោរព និង​ផ្ដល់កិត្តិយស​ចំពោះ​សិទ្ធិជ្រើសរើស​របស់យើង ។ ហើយ​មាន​ពាក្យ​មួយឃ្លា​នៅក្នុង​នោះដែល​ពិតជា​ធ្វើឲ្យ​ខ្ញុំ​ជាប់ចិត្ត ។ វាចែងថា « លើសពីនេះសូម​ផ្តល់នូវ​ការរំពឹងទុក​ច្បាស់លាស់ ការបណ្តុះ​បណ្តាល ពេលវេលា និង​ទីកន្លែង​គ្រប់គ្រាន់សម្រាប់​អ្នកដទៃ​ធ្វើសកម្មភាព​ដោយខ្លួនឯង » ។

ខ្ញុំ​គិត​ថា យើង​អាច​រៀបចំ​ថ្នាក់​រៀន​របស់​យើង​តាម​របៀប​ដែល​ពួកគេ​ដឹងពី​អ្វី​ដែល​ពួកគេ​ត្រូវ​ធ្វើ ។ ដូច​ដែល​លោក​បាន​លើកឡើង ពួកគេ​ដឹងពី​មូល​ហេតុ​ដែល​យើង​កំពុង​ធ្វើរឿងនេះ បន្ទាប់​មក​យើង​ផ្តល់​ពេល​វេលា និង​កន្លែង​នោះ​ដល់​ពួកគេ​ដើម្បី​គេ​បង្ហាញអំពី​អ្វី​ដែល​ពួកគេ​កំពុង​គិត អ្វី​ដែល​ពួកគេ​កំពុង​មាន​អារម្មណ៍ អ្វី​ដែល​ពួកគេ​កំពុង​រៀន ។

អែលឌើរ ក្លាក ជី ហ្គីលប៊ឺត ៖ ខ្ញុំ​ចូលចិត្ត​គំនិត​អំពី​ការផ្តល់​ពេលវេលា​ឲ្យ​សិស្ស ហើយ​ពេលខ្លះ​នោះជារបៀប​ដែល​ប្អូន​រៀបចំ​ថ្នាក់​របស់ប្អូន ។ វា​បន្ទាប់ពី​សំណួរមួយ ។ ហើយ​ប្អូន​ដឹងទេ វិធី​ងាយស្រួល​បំផុត​ដើម្បី​បង្អាក់​ការចូលរួម​បន្ថែម​ទៀត​នៅក្នុង​ការពិភាក្សា​ក្នុង​ថ្នាក់​គឺ​សួរ​សំណួរ មិន​ទុក​ពេលឲ្យ​ឆ្លើយ​សំណួរ ហើយ​រួចមក​ឆ្លើយវា​ដោយ​ខ្លួនឯង ។

ហើយប្អូន​ដឹងទេ សិស្ស​គ្រប់​រូប​បានរៀន​ថា​បងប្រុស ហ្គីលប៊ឺត នឹងឆ្លើយ​ជំនួស​យើង ហើយ​យើង​មិន​ចាំបាច់​និយាយ​អ្វី​នោះ​ទេ ។ ហើយ​ការរង់ចាំ​ដ៏ស្ងាត់​រយៈពេល​យូរ​នោះ—ពួកគេ​នឹង​ឆ្លងកាត់​វាម្តង ឬ​ពីរដង​ប៉ុណ្ណោះ—ហើយ​ក្រោយមក​មាន​នរណា​ម្នាក់​នឹង​ជួយ​ប្អូន ។ ហើយ​នេះ​គឺ​ពិតជា​រឿង​សំខាន់—ហើយ​សិស្ស​អាច​ធ្វើ​រឿង​នេះ​បាន ។

ខ្ញុំ​ចងចាំ​ថា ពេលខ្ញុំនៅ ប៊ី.វ៉ាយ.យូ-អៃដាហូ ហើយ​យើង​បាន​ណែនាំ​គំរូ​ការសិក្សា​របស់ ប៊ី.វ៉ាយ.យូ-អៃដាហូ ។ ខ្ញុំ​បាន​បម្រើ​ក្នុង​គណៈប្រធាន​ស្តេក ហើយ​យើង​មាន​ប្រធាន​សមាគម​សង្គ្រោះ​ស្តេក​ដែល​មាន​ប្រសាសន៍​ថា « មែនហើយ ខ្ញុំ​នឹង​បង្រៀន​មេរៀន​នេះ​នៅ​រាល់​សប្តាហ៍​នៅក្នុង​សន្និសីទ​វួដ​របស់​យើង » នៅពេល​នោះ គឺ​នៅ​ម៉ោង​ទី​បី ។ ហើយ​ខ្ញុំ​គិត​ថា « អូ សិស្ស​ទាំងនេះ​នឹង​ចង់​បាន »—ហើយ​ខ្ញុំ​បាន​មើល​គាត់​បង្រៀន​ម្ដង ហើយ​គាត់​ចង់​បង្រៀន​ដល់​ទៅ​ហាសិប​ប្រាំ​នាទី ទៅកាន់​និស្សិត ប៊ី.វ៉ាយ.យូ-អៃដាហូ ទាំងនេះ ។

ហើយ​បន្ទាប់មក​មាន​រឿង​ដ៏​អស្ចារ្យ​បំផុត​បាន​កើតឡើង ៖ និស្សិត​បាន​ចាប់ផ្តើម​លើកដៃ​ឡើង ទោះបីជា​សំណួរ​មិនត្រូវបាន​ឆ្លើយ​ក៏ដោយ ពីព្រោះ​ពួកគេ​នៅក្នុង​ថ្នាក់រៀន​នៃ ប៊ី.វ៉ាយ.យូ-អៃដាហូ ជាកន្លែង​ដែល​ពួកគេ​ត្រូវបាន​ស្នើសុំឲ្យ​ចូលរួម​ម្តងហើយ​ម្តងទៀត ។ ពួកគេ​មិន​អាច​អង្គុយ​នៅ​ទីនោះ​រយៈពេល​ហាសិប​ប្រាំ​នាទី ហើយ​ស្តាប់​តែ​ការបង្រៀន​នេះ​បាន​ទេ ។

ហើយ​និស្សិត​បាន​បន្ត​លើក​ដៃ ប៉ុន្តែ​នាង​មិន​បាន​ហៅ​នរណា​ម្នាក់​ឡើយ ។ ដូច្នេះ និស្សិត​បាន​ចាប់ផ្ដើម​លើក​ដៃ​ឡើង ហើយ​និយាយ​តែ​ម្ដង ហើយ​នាង​បាន​គិត​ថា « តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​និស្សិត​នៅ​សាកលវិទ្យាល័យ​នេះ ? » ហើយ​នៅ​ទីបំផុត ខ្ញុំ​បាននិយាយ​ថា « ពួកគេ​ធ្លាប់​នឹង​ការចូលរួម​ផ្ដល់​យោបល់ ។ អ្នកត្រូវតែ​អនុញ្ញាត​ឲ្យ​ពួកគេ​ធ្វើ​វា ហើយ​មេរៀន​របស់អ្នក​នឹង​កាន់តែ​ស៊ីជម្រៅ ប៉ុន្តែ​អ្នក​នឹង​ត្រូវ​កាត់​បន្ថយ​មេរៀន​មួយ​ចំនួន​របស់អ្នក ដើម្បី​អនុញ្ញាត​ឲ្យ​ពួកគេ​ធ្វើ​ចឹង​បាន » ។ ហើយ​នោះគឺជា​គំរូនៃ​ការ​ផ្តល់​ពេលវេលា​ដល់​សិស្ស—ហើយ​ខ្ញុំ​ចូលចិត្ត​វិធីសាស្ត្រ​ផ្ដល់​ពេលវេលា​ឲ្យ​សិស្ស​របស់​ប្អូន វា​ពិតជា​រឿង​ដ៏​សំខាន់ ។

ប្រហែលជា​មាន​គ្រូបង្រៀន​មួយ​ចំនួន—ហើយ​ខ្ញុំ​ដឹង​ថា​សូម្បីតែ​គ្រូបង្រៀន​ល្អ ចេះ​គិត និង​គួរឲ្យ​ស្រឡាញ់—នឹង​និយាយ​ថា « លោក​ឯង​ឆ្កួត​ហើយ ។ ការធ្វើបែបនេះ—គឺ​លោក​កំពុង​សុំឲ្យ​យើង​អនុញ្ញាត​ឲ្យ​មនុស្ស​គ្រប់គ្នា​ចូលរួម​ដោយ​សេរី » តើលោក​ដឹងទេ ? ហើយ​វា​មានន័យ​ថា « មនុស្ស​គ្រប់គ្នា​និយាយ ។ ហើយ​អ្នក​ដឹង​ទេ អែលឌើរ ហ្គីលប៊ឺត នឹង​ចាប់​ដៃគូ ហើយ​ចែកចាយ​ការយល់ដឹង​ដ៏អស្ចារ្យ​របស់​អ្នក​ម្តងទៀត ។ ហើយ​យើង​ក៏​មិន​ដឹង​ដែរ​ថា​តើ​មាន​អ្នក​ណា​រៀនដែរ​ឬ​អត់​នោះទេ » ។

ណេត តើ​ប្អូន​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រាកដ—ព្រោះ​វា​នឹង​ជា​កំហុស​មួយ​ក្នុង​ការបកស្រាយ​រឿង​ដំបូង​របស់​ខ្ញុំអំពី​ករណី​សិក្សា​របស់​ខ្ញុំ​ដែល​ខ្ញុំ​បាន​សរសេរ ថា​ប្រវត្តិ​និង​ជំនាញ​របស់​ខ្ញុំ​មិន​សំខាន់ ។ វាគឺជា​ការរាំងស្ទះ ព្រោះ​ខ្ញុំមិនបាន​ឲ្យ​សិស្ស​រៀនសូត្រ ។ ប៉ុន្តែ​វា​គួរ​តែ​នាំ​យើង​ឲ្យ​សិក្សា​ស៊ីជម្រៅ​ជាង​នេះ​ទៅ​ទៀត ។ ខ្ញុំ​គួរតែ​ប្រើ​ភាពស៊ីជម្រៅ​នោះ ដើម្បី​ចូលទៅ​ជ្រៅ​ជាង​អ្វី​ដែល​ខ្ញុំអាច​ធ្វើបាន ប្រសិនបើ​ខ្ញុំ​គ្រាន់តែ​និយាយថា « អ្នក​គ្រប់គ្នា​ចាប់ដៃ​គូគ្នា ហើយ​នោះ​ជា​អ្វី​ដែល​យើង​នឹង​ធ្វើ​នៅ​ថ្ងៃនេះ » ។ តើ​ប្អូន​ធ្វើ​ដូចម្តេច​ដើម្បី​ប្រាកដ​ថា ថ្នាក់រៀន​មួយ-ដែល​ផ្តោត​លើ​អ្នក​ចូលរួម​មិន​មាន​ភាព​រញ៉េរញ៉ៃ និង​មាន​រចនា​សម្ព័ន្ធ ហើយ​ពិត​ជា​កន្លែង​និយាយ​ដោយ​សេរី​សម្រាប់​មនុស្ស​គ្រប់​គ្នា ?

បងប្រុស ណេត ភីធឺសុន ៖ ខ្ញុំ​គិត ដូច​លោក​បាន​លើក​ឡើង​ដែរ អែលឌើរ ហ្គីលប៊ឺត ពេលខ្លះ​យើង​ជួប​រឿងទាំង​នេះ—ហើយ​លោក​និយាយ​ថា « កុំ​បង្រៀន » ។ ដូច្នេះហើយ ពេល​ខ្លះ​យើង​ងាកទៅ​ផ្លូវ​ផ្សេង​ទៀត យើង​គ្រាន់តែ​សួរ​សំណួរ​ហើយ​ទុក​ពេល​ឲ្យ​សិស្ស​ឆ្លើយ​ជា​ការស្រេច ។ លោក​ដឹងទេ នោះ​ហើយ​ជា​អ្វី​ដែល​កើត​ឡើង​នៅក្នុង​ថ្នាក់ ។

ដូច្នេះ គាត់​គ្រាន់តែ​ប្រាប់​យើងឲ្យ​និយាយ ។ ហើយ​ពេល​ខ្លះ វា​ងាយ​ស្រួល​ក្នុង​ការ​ឲ្យ​សិស្ស​និយាយ ដូចជា​ការសួរថា តើ​មាន​អ្វី​នៅ​លើ​មតិ​ព័ត៌មាន​របស់​ប្អូន តើ​មាន​អ្វី​កើត​ឡើង ? ប៉ុន្តែ​ខ្ញុំ​គិត​ថា វា​បង្កើត​ឲ្យមាន​ការពិភាក្សា​នេះ បើ​យើង​កំពុង​ស្វែងរក​ភាព​ជា​សិស្ស ។ លោកដឹងទេ ទាំងនេះ​គឺជា​គ្រឹះ ។ យើង​កំពុង​ស្វែងរក​សិទ្ធិជ្រើសរើស ។

បន្ទាប់មក ដូចជា​ខាលី​បាន​និយាយ វាស្ថិត​នៅក្នុង​ផែនការ​របស់ខ្ញុំ ដែល​ខ្ញុំ​ត្រូវ​រៀបចំ​ផែនការ​ដោយ​មាន​គោលបំណង ។ ហើយ​ដូច​អ្វី​ដែល​លោក​បានលើក​ឡើង​សំណួរ​ដែល​ទាក់ទាញ​ចំនួន​បី​ដែល​ខ្ញុំ​គិតថា ប្រសិនបើ​ខ្ញុំចាប់​ផ្តើម​រៀបចំ​ផែនការ​ដោយមាន​គោលបំណង ។ ដូច្នេះ ខ្ញុំ​មិន​គ្រាន់​តែ​ចង់​ឲ្យ​ពួកគេ​និយាយ ហើយ​ខ្ញុំ​មិន​គ្រាន់តែ​ចង់​ឲ្យ​ពួកគេ​និយាយ​អំពី​បទគម្ពីរ ហើយ​ខ្ញុំ​មិន​គ្រាន់តែ​ចង់​ឲ្យ​ពួកគេ​និយាយ​អំពី​សេចក្ដីពិត​ប៉ុណ្ណោះ​ទេ ។ វា​ត្រូវតែ​មាន​ផែនការ និង​គោលបំណង​មួយ ។

ដូច្នេះ​ហើយ នៅក្នុង « ការពង្រឹង​ការអប់រំ​ខាង​សាសនា » វា​និយាយ​អំពី យើង​ចង់​ឲ្យ​ពួកគេ​ដឹងកាន់តែ​ស៊ីជម្រៅ និង​មានអារម្មណ៍​កាន់តែ​ស៊ីជម្រៅ ព្រមទាំង​ដើម្បី​ធ្វើ និង​កាន់តែ​ប្រសើរ​ឡើង ។ ដូច្នេះ​ហើយ ដូច​ខាលីបាននិយាយ ការណ៍នោះ​នឹង​តម្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ផែនការ​មួយ​ចំនួន ប្រហែលជា​ខ្ញុំមាន​សំណួរ​គ្រឹះ​ចំនួនបី ដែល​យើង​មិន​គ្រាន់តែ​នឹង​និយាយ​អំពីអ្វីៗ​នោះទេ ដូច​ដែល​ជេនេត​បាន​និយាយ​ថា យើង​ចូលទៅ — នេះ​គឺជា​បញ្ហា ។ ដូច្នេះ ខ្ញុំ​អាច​ត្រូវ​ណែនាំ​វា—តើ​យើង​យល់ស្រប​ថា យើង​មាន​បញ្ហា​ដែរទេ ។ ដូច​ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍​ថា យើង​ទាំង​អស់​គ្នា​នឹង​ស្លាប់ ។ យើង​ទាំងអស់​គ្នានឹង​ត្រូវ​កាត់​សេចក្ដី ។ យើង​ទាំងអស់គ្នា​នឹងត្រូវ​រស់ឡើងវិញ ។ ដូច្នេះ ខ្ញុំ​បញ្ជាក់ពី​ចំណុច​នោះ រួច​យើង​ចូលទៅ​ក្នុង​ព្រះគម្ពីរ ។ នោះ​គឺជា​ដំណើរការ ។ ដូច្នេះ ខ្ញុំ​បាន​បង្កើត​សំណួរ​មួយ​ថា « តើ​យើង​នឹង​ដោះស្រាយ​បញ្ហា​នេះ​ដោយ​របៀបណា ? ចប់​ហើយ យើង​ទាំង​អស់​គ្នា​នឹង​ស្លាប់ » ។ យើង​ទៅ​កាន់​ព្រះគម្ពីរ​ដើម្បី​ស្វែងរក​ចម្លើយ ។ អ្មក​ដឹង​ហើយ​នោះគឺជា​ផ្នែក​ដំណើរការ ។

ដូច្នេះ​ខ្ញុំ​គិតថា—ខ្ញុំ​កំពុង​ដឹង និង​យល់—ឥឡូវ​នេះ​ខ្ញុំ​កំពុង​មាន​អារម្មណ៍​អ្វី​មួយ ។ ប៉ុន្តែ​ក្រោយ​មក​វា​ត្រូវ​តែ​ទៅដល់​ដៃ​របស់​ពួកគេ ជា​កន្លែង​ដែល​យើង​ចាប់​ផ្ដើម​អនុវត្ត ។ ពេលនោះ​ហើយ ដែល​យើងត្រូវ​សួរ សំណួរ​ដែល​គួរឲ្យ​ទាក់ទាញ ៖ តើ​បញ្ហា​របស់​យើង​គឺជា​អ្វី ? តើ​យើង​ដោះស្រាយ​វា​ដោយ​របៀប​ណា ? ហើយ​តើ​អ្នក​នឹង​ធ្វើ​យ៉ាងណា​ចំពោះ​វា ? ប្រសិនបើ​ខ្ញុំ​រៀបចំ​ផែនការ ពង្រាង​សំណួរ និង​មើល​រឿង​នានា មិនថា​យើង​កំពុង​និយាយ​អំពី​កែងដៃ ឬ​ការលេង​ព្យាណូ ឬ​បាល់បោះ​នោះទេ គ្រូបង្រៀន​ម្នាក់​មិន​គ្រាន់តែ​និយាយ​ថា « មែនហើយ ហាត់​ព្យាណូ ឬ​មើល​ខ្ញុំ​បោះបាល់​ចូល​កន្ត្រក​នោះទេ ។ យើង​ជឿ—ប៊ី.វ៉ាយ.យូ–អៃដាហូ—បេសកកម្ម​របស់​យើង​គឺ​ការ​ស្ថាបនា​សិស្ស ការអភិវឌ្ឍ​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ នោះមាន​ន័យ​ថា ការអនុវត្ត ។

ដូច្នេះហើយ នៅក្នុង​ថ្នាក់​របស់ខ្ញុំ វា​ត្រូវតែ​មាន​ការអនុវត្ត ដូច្នេះ​នៅពេល​ដែល​ឱកាស​មកដល់ ពួកគេ​អាច​ធ្វើជា​សិស្ស​នៅខាងក្រៅ​សាលា​បាន ។

អែលឌើរ ក្លាក ជី ហ្គីលប៊ឺត ៖ ខ្ញុំ​ចូលចិត្ត​អ្វី​ដែល​ប្អូន​បាន​និយាយ សំឡេង​រំខាន ការជជែក​គ្នា មនុស្ស​និយាយ​មិន​ស្មើនឹង​ការរៀនសូត្រ​ស៊ីជម្រៅ​នោះទេ ។

ហើយ​ប្អូន​បាន​និយាយ​រឿង​ពីរបី ។ ប្អូន​ដឹងទេ សំណួរ​ដែល​យើង​សួរ តើ​វា​ជា​សំណួរ​ត្រឹមត្រូវ​ឬ​ជា​សំណួរ​ដែល​ធ្វើឲ្យ​ស៊ីជម្រៅ ? តើ​ប្អូន​ធ្លាប់បានអនុវត្ត​មុន​ដើម្បី​ធ្វើឲ្យ​សំណួរ​នោះ​កាន់តែ​ស៊ីជម្រៅ​ជាងនេះ​ទេ ? ប្អូនបាន​និយាយ​អំពី​បញ្ហា ។ វិធី​ដែល​យើង​រៀបចំ​រចនាសម្ព័ន្ធ​នៃថ្នាក់​ជុំវិញ​បញ្ហា​ជាក់លាក់​មួយ ។ ខ្ញុំ​គិត​ថា យើង​អាច​ធ្វើ​កិច្ចការ​នោះ​កាន់តែ​ស៊ីជម្រៅ​បាន ។

តើ​មាន​គំនិត​ផ្សេងទៀត​អំពី​ការរៀបចំ​រចនា​សម្ព័ន្ធ និង​ការរៀនសូត្រ​ឲ្យ​ស៊ីជម្រៅ​ដែរទេ ? ដូច្នេះ យើង​មិន​ត្រឹម​តែ​មាន​ការចូលរួម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​មាន​មនុស្ស​គិត និង​អនុវត្ត​សិទ្ធិជ្រើសរើស​របស់​ពួក​គេ និង​ចូល​ទៅ​កាន់​តែ​ស៊ី​ជម្រៅ ។

បងស្រី ខាលី មឺរីល ៖ អ្វី​មួយ​ដែល​លោក​បាន​និយាយ​មក​ខ្ញុំ វាគឺ​ជា​រឿង​មួយ​ដែល​មនុស្ស​ម្នាក់​ពិបាក​ទទួល​យក ថា​វិធីសាស្ត្រ​នៃ​ការបង្រៀន​នេះ​មិនមាន​ប្រយោជន៍ ។ យើង​នឹង​ត្រូវ​កាត់ចោល​នូវ​រឿង​មួយ​ចំនួន ។ យើង​នឹង​បាត់បង់​ពេលវេលា​ដ៏មាន​តម្លៃ​ដែល​យើង​ឃើញ ។ ដូច​លោក​បាននិយាយ ពេលខ្លះ​យើងចង់ធ្វើ​ជាអ្នកនិយាយ និងប្រើប្រាស់​ពេលវេលានោះ ប៉ុន្តែយើងនឹង​ត្រូវ​លះបង់​វា​សម្រាប់​អ្វី​មួយ​ដែល​ធំជាងនេះ ៖ បទពិសោធន៍​នៃការរៀនសូត្រ​ស៊ីជម្រៅ​នេះ ។ ដូច្នេះ វា​ប្រហែល​ជា​មិន​មាន​ប្រយោជន៍ ប៉ុន្តែ​វា​ពិត​ជា​មាន​ប្រសិទ្ធភាព​ជាង ។ ហើយ​ខ្ញុំគិតថា ប្រសិនបើ​យើង​អាចផ្លាស់ប្តូរវានៅក្នុង​ខួរក្បាល​របស់យើង ខ្ញុំគិតថា វា​នឹងងាយស្រួលសម្រាប់​ពួកយើង​ដើម្បី​ធ្វើ​ការផ្លាស់ប្ដូរ​នោះ ។

អែលឌើរ ក្លាក ជី ហ្គីលប៊ឺត ៖ ដូច្នេះ ខ្ញុំ​នឹង​ទាញ​យក​ខ្លឹមសារ​មួយ​ចំនួនដែល​ត្រូវ​រៀន​ក្នុង​ថ្នាក់​មក​វិញ។ ហើយ​ខ្ញុំ​នឹង​ចូលកាន់តែ​ជ្រៅ ហើយ​វា​អាច​នឹង​រញ៉េរញ៉ៃ ប៉ុន្តែ​ខ្ញុំ​នឹង​បន្តធ្វើឲ្យ​វា​ស៊ីជម្រៅ ក្នុង​នាមជា​គ្រូ​បង្រៀន ។

ខ្ញុំ​ចាំ​ពេល​យើង​បង្កើត​ការរៀន​តាម​អនឡាញ​នៅ ប៊ី.វ៉ាយ.យូ–អៃដាហូ ។ វា​មិនមែន​ជាបងប្រុស បូឡីងប្រ៊ូក ទេ—ខ្ញុំនឹង​មិននិយាយ​ថា អ្នកណា​និយាយ​រឿង​នេះ​មក​ខ្ញុំ​ទេ—ប៉ុន្តែ​ពួកគេ​បាន​និយាយ​ថា « ប្រធាន ហ្គីលប៊ឺត ហេតុអ្វី​បានជា​លោក​មិន​ថត​ខ្ញុំ​និយាយ​ហើយ​ថត​ការបង្រៀន​របស់ខ្ញុំ ហើយ​យើង​អាច​ដាក់​តាម​អនឡាញ​ហើយ​ពួកគេ​គ្រាន់តែ​មើលវា​ទៅ ? » ហើយ​ខ្ញុំ​បាន​និយាយ​ថា « នោះមិន​មែន​ជា​របៀប​ដែលយើង​នឹងធ្វើ​រឿងនេះ​ទេ » ។

ហើយ​វា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ ប្រសិនបើ​អ្វីៗ​ទាំងអស់​ដែល​យើង​ធ្វើ​គឺ​គ្រាន់តែ​និយាយ​ជា​ឯកតោ​ភាគី យើង​គ្រាន់តែ​ថត ហើយ​មើល​វា​បាន ។ យើង​គ្រាន់តែ​អាចធ្វើ​នូវអ្វី​ដែល​សាស្រ្តាចារ្យ​នោះបាន​និយាយ​មកកាន់​ខ្ញុំ គឺថត​ការបង្រៀន​របស់ខ្ញុំ ហើយ​ក្រោយមក​ពួកគេ​មិនចាំបាច់មកថ្នាក់រៀន​ទេ ព្រោះ​ពួកគេ​ពិតជា​មិនបាន​ធ្វើអ្វីនៅក្នុង​ថ្នាក់ក្រៅ​ពីការស្តាប់​នោះទេ ។ ហើយ​យើង​អាច​ដាក់​រឿង​ទាំងនោះទៅ​ក្នុង​ឯកសារ​សម្រាប់​ការអាន​ជាមុន ។ មែន​ទេ ? ដូច្នេះ​ហើយ មាន​វិធី​ផ្សេង​ទៀត​ដែល​ជួយ​ប្អូន​ធ្វើ​ឲ្យ​ការសិក្សា​កាន់តែស៊ី​ជម្រៅ​នៅក្នុង​ថ្នាក់​រៀន​របស់​ប្អូន ដែល​វា​មិន​គ្រាន់​តែ​ជា​ការ​និយាយ​ប៉ុណ្ណោះ​ទេ ។

បងស្រី ជេនេត អ៊ីរីកសុន ៖ អែលឌើរ ហ្គីលប៊ើត ខ្ញុំ​ចូលចិត្ត​អ្វី​ដែល​លោក​បាន​និយាយ ខ្ញុំបាន​គិត​អំពី​វិធី​ដ៏​អស្ចារ្យ—ដែល​យើង​រកបាន​នៅក្នុង​គោលលទ្ធិ និង​សេចក្ដីសញ្ញា « ឲ្យ​ទាំង​អស់​បាន​ស្អាង​ឡើង​ទាំង​អស់​គ្នា » ។ ហើយ​ការ​ណែនាំ​នេះ​ថា ឲ្យ​ទាំង​អស់​គ្នា​ធ្វើ​ជាគ្រូបង្រៀន​ក្នុង​ថ្នាក់​រៀន ។

ហើយខ្ញុំ​គិតថា ចន យើង​ត្រូវមករកការរៀបចំនោះ ដោយជឿថា ដូចដែល​អែលឌើរ គ្រីស្តូហ្វឺសិន បានបំភ្លឺថាមានសេចក្តីពិត​ជាមូលដ្ឋាន​ដែលយើង​កំពុង​ព្យាយាមបង្រៀន​នៅក្នុង​ថ្នាក់​ជារៀង​រាល់ថ្ងៃ ។ មាន​នូវ​សេចក្ដីពិត​ដែល​ខ្ញុំ​ចង់​ឲ្យ​ពួកគេ​យល់​កាន់តែ​ស៊ីជម្រៅ ។ ហើយខ្ញុំ​ក៏ទទួល​ស្គាល់​ផងដែរ​នូវ​ការបំផុស​គំនិត​របស់​លោកត្រូវបាន​សាយភាយ​ពេញ​ពួកគេ ហើយ​យើង​ត្រូវការ​សេចក្តីពិត​នោះ​រួមគ្នា ដើម្បី​ត្រូវបាន​ស្អាង​ដោយ​សេចក្ដីពិត​ដែលខ្ញុំកំពុង​ព្យាយាម​ជួយ​ចាក់​គ្រឹះ​សម្រាប់​មេរៀន​របស់​យើង ។

ដូច្នេះហើយ​ខ្ញុំគិតថា វាត្រឡប់​មក​សំណួរ​ដែល​ជួយ​ណែនាំ​ពី​សមត្ថភាព​របស់ពួកគេ​ក្នុងការទទួល​វិវរណៈអំពី​ប្រធានបទ​ជាក់លាក់​នោះ ហើយ​ចែកចាយ​នៅក្នុង​ថ្នាក់ ។ ការណ៍នោះ​តម្រូវ​ឲ្យ​មានការរៀបចំយ៉ាងយកចិត្ត​ទុកដាក់​ចំពោះ​សំណួរ​ដែលត្រូវ​បានសួរ​នៅក្នុង​ការរៀបចំ​របស់​ពួកគេ ។ ហើយ​បន្ទាប់មក ខ្ញុំគិតថា ពួកគេ​អាច​ដកពិសោធ​អត្ថន័យ​នៃ​ការស្អាង​ទាំងអស់គ្នា—ដែល​ខ្ញុំ​មិន​អាច​ធ្វើ​វា​ដោយ​ខ្លួនឯង​បាន ។ ខ្ញុំមិន​អាចបង្រៀន​បងប្អូន​ពីអ្វី​ដែលបងប្អូនត្រូវដឹង​អំពី​សេចក្ដី​ពិតនេះ​ដោយខ្លួនឯង​បានទេ ។ ដោយសារ​សេចក្ដីពិត​ត្រូវបាន​សាយភាយ​នៅ​ទីនេះ តាមរយៈ​វិវរណៈ​ក្នុងចំណោម​ពួកយើង​ទាំងអស់​គ្នា​ជុំវិញ​គំនិត​ដ៏មាន​ឥទ្ធិពល​នេះ ។

ដូច្នេះ ខ្ញុំ​កំពុង​ពង្រឹង​នៅលើ​សេចក្ដីពិត​ទាំងនោះ ហើយ​ក៏​ទទួល​ស្គាល់​ថា​ព្រះវិញ្ញាណ​កំពុង​បង្រៀនពួកគេ​អំពី​គោលការណ៍​នោះ​ផងដែរ ។

អែលឌើរ ក្លាក ជី ហ្គីលប៊ឺត ៖ វា​ល្អ​ខ្លាំង​ណាស់ ។ ខ្ញុំ​នឹង​សុំ​បងប្អូន​ទាំង​អស់​គ្នា​ឲ្យ​បន្ត​ជញ្ជឹង​គិត​ពី​សំណួរ​នេះ ហើយ​ប្រើប្រាស់​វា—មិន​ថា​វា​នៅ​ក្នុង​ការប្រជុំ​នាយកដ្ឋាន​របស់​បងប្អូន ឬ​នៅ​ក្នុង​ការ​ប្រជុំ​នៅ​ក្នុង​ការបម្រើ​នោះ​ទេ—ប៉ុន្តែ​តើ​យើង​ធ្វើ​ដូចម្តេច​ដើម្បី​ប្រាកដ​ថា​ការរៀនសូត្រ​ដែល​ផ្តោតលើ​អ្នក​ចូលរួម​គឺជា​ការរៀនសូត្រ​ដែល​ស៊ីជម្រៅ​ដោយ​របៀប​ណា ? តើខ្ញុំ​រៀបចំ​ថ្នាក់រៀន​ដោយ​របៀប​ណា ដើម្បី​ឲ្យ​សិស្ស​ចូលរួម ប៉ុន្តែ​ខ្ញុំ​នឹងជំរុញ​ពួកគេ​ឲ្យ​កាន់តែ​ស៊ីជម្រៅ ?

ហើយ​យើង​បាន​ឮ​ឧទាហរណ៍​មួយ​ចំនួននៅ​ទីនេះ​អំពី​សំណួរ និង​បញ្ហា​សំណួរដែល​មាន​ភាព​ស៊ីជម្រៅ—ដែល​ត្រូវ​បាន​បង្ហាញ​ដល់​ថ្នាក់ ។ ខ្ញុំ​គិត​ថា​ពាក្យ​ប្រៀបប្រដូច​មួយ​គឺ​ជា​ឧទាហរណ៍​ដ៏​ល្អ​មួយនៃ​រឿង​នោះ ព្រោះ​បងប្អូន​ត្រូវ​ចូលមក​និយាយ​ថា « តើ​វា​ពិត​ជា​មាន​ន័យ​យ៉ាង​ណា ? ប៉ុន្តែ​យើង​នឹង​មិន​មាន​សមត្ថភាព​ដើម្បី​ធ្វើ​វា​ក្នុង​ការប្រជុំ​ដ៏​ធំ​នេះ​ទេ ។ ប៉ុន្តែ​ខ្ញុំសង្ឃឹម​ថា នេះជា​អ្វី​ដែល​បងប្អូន​ទាំង​អស់គ្នា​នឹងធ្វើ ។ ពិតណាស់​ដោយសារ​យើងចង់​ឲ្យ​បងប្អូន​បង្កើនការរៀនសូត្រ​ដោយ​អនុញ្ញាត​ឲ្យ​សិស្សចូលរួម ។ ប៉ុន្តែ​យើង​មិន​ចង់​ឲ្យ​វា​មាន​ភាព​ច្របូក​ច្របល់ និង​ការឆ្លើយតប​រហ័ស​នោះ​ទេ ។

ហើយ​យើង​សូម​អញ្ជើញ​បងប្អូន​ឲ្យ​មើល​វិធី​ដែល​បងប្អូន​អាច​ធ្វើ​ឲ្យ​ការសិក្សា​ក្នុង​ថ្នាក់រៀន​កាន់តែស៊ី​ជម្រៅ​ដោយ​ការទៅ​ឲ្យ​លើសពី​ការឆ្លើយតប​ដំបូង​នៅក្នុង​ថ្នាក់រៀន ។ ចន ប្អូន​បាន​លើក​ឡើង​នៅក្នុង​ការពិភាក្សា​ពីមុន​របស់​យើង​នូវ​វិធី​មួយ​ដែល​ប្អូនស្រី មឺរីល បាននិយាយ​ថា ៖ ផ្តល់​កន្លែង​ដល់​ពួកគេ ។ បង្កើត—កន្លែង—ដើម្បី​ធ្វើឲ្យ​រឿង​នេះ​កើតឡើង ។ ហើយ​ប្អូន​បាន​និយាយ​ថា​វិធី​មួយ​ក្នុង​ចំណោម​វិធីបង្កើត​កន្លែង​គឺ​ការ​អនុញ្ញាត​ឲ្យ​ពួកគេ​សួរ​សំណួរ​ផ្ទាល់​ខ្លួន ។

តើ​ប្អូន​អាច​ប្រាប់​យើង​បន្ថែម​ទៀត—អំពី​ចំណុច​នោះ​បាន​ទេ ?

ប្អូនប្រុស ចន ហ៊ីលថុន ទី៣ ៖ បាទ ! ខ្ញុំចង់​និយាយថា យើង​កំពុង​និយាយអំពី​ការរៀបចំ​សំណួរ​របស់យើង ដែល​ខ្ញុំគិតថា វាគឺជា​កិច្ចការ​ល្អណាស់ ។

បទពិសោធន៍​ផ្ទាល់​ខ្លួន ៖ ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំគឺជា​គ្រូបង្រៀន​វ័យក្មេង​ម្នាក់ដែលគ្មាន​បទពិសោធន៍​បង្រៀន​អំពី​ច្បាប់​ព្រហ្មចារីយភាព​ទេ ។ ហើយ​ខ្ញុំ​គិត​ថា​វា​ជា​មេរៀន​ដ៏​អស្ចារ្យ​មួយ ។ ហេតុអ្វី​វា​សំខាន់​ម្ល៉េះ ? តើ​យើង​អាច​រស់នៅ​តាម​ច្បាប់​ព្រហ្មចារីយភាព​ដោយ​របៀប​ណា ? ហើយនៅទី​បំផុត នៅពេល​ខ្ញុំ​ទុក​ពេលខ្លះ​ឲ្យ​មាន​ការ​សួរ​សំណួរមាន​សិស្សម្នាក់​បានលើក​ដៃឡើង ហើយនាង​និយាយថា « បងប្រុស ហ៊ីលតុន ចុះបើ​មនុស្សម្នាក់​បានបំពាន​លើ​ច្បាប់​ព្រហ្មចារីយភាព​វិញ ? តើ​ពួកគេ​នៅតែ​មាន​សង្ឃឹម​ដែរទេ ? ហើយ​ខ្ញុំពិតជា​ខ្មាស់អៀន​ខ្លាំងណាស់​ក្នុងការ​និយាយថា តាមរយៈ​ការខ្វះ​បទពិសោធន៍​របស់ខ្ញុំ​ក្នុងនាមជា​គ្រូបង្រៀន​ម្នាក់ ខ្ញុំមិនបាន​គ្រោង​និយាយអំពី​សំណួរ​នោះទេ ប៉ុន្តែ​វាពិតជាសំណួរ​សំខាន់​បំផុតមួយ​ដែលយើង​អាចនិយាយ​អំពីវា​នៅ​ថ្ងៃនោះ ។

ដូច្នេះហើយ ដោយសារ​យើង​បង្កើត​កន្លែង​សម្រាប់​សំណួរ​របស់នាង ការសិក្សា​កាន់តែស៊ី​ជម្រៅ​មួយចំនួន​បានកើតឡើង ។ ហើយ​សូម្បីតែ​ឥឡូវនេះ ក្នុងនាម​ជា​គ្រូបង្រៀន​ដែល​មាន​បទពិសោធន៍​ជាងមុន ខ្ញុំបាន​រៀបចំ​ការណ៍​នោះ​ជាមុន ។ ប៉ុន្តែសូម្បីតែ​គ្រូបង្រៀន​ដែល​មាន​បទពិសោធន៍​ច្រើន​បំផុតក្ដី ក៏​មិន​អាចគិត​ទុកជាមុន​បានដែរ នូវ​រាល់​បទពិសោធន៍​ដែល​សិស្ស​កំពុង​នាំយក​មកថ្នាក់​រៀន ។ ដូច្នេះ យើង​ត្រូវ​តែ​ផ្អាក​ពេល​ខ្លះ ហើយ​និយាយ ៖

អែលឌើរ ក្លាក ជី ហ្គីលប៊ឺត ៖ តើ​វា​មក​ពី​ណា ?

ប្អូនប្រុស ចន ហ៊ីលថុន ទី៣ ៖ « គិត​មួយ​ភ្លែត ។ តើ​អ្នក​មាន​សំណួរ​អ្វីខ្លះ ? »

អែលឌើរ ក្លាក ជី ហ្គីលប៊ឺត ៖ ចំពោះ​ប្អូន តើ​ការណ៍​នេះ​នៅក្នុង​ថ្នាក់​រៀន​របស់​ប្អូនមាន​លក្ខណៈ​បែបណា​ទៅ ? តើ​នៅ​ពេល​ណា ប្អូន​នឹង​ធ្វើ​ដូច​នេះ ? តើ​វា​ត្រឹមត្រូវ​ទេ ? តើ​វា​មាន​ជា​ដំណាក់កាល​ទេ ? តើ​វា​កើតឡើង​ម្ដងហើយ​ម្ដងទៀត​ដែរ​ទេ ?

ប្អូនប្រុស ចន ហ៊ីលថុន ទី៣ ៖ ខ្ញុំ​គិត​ថាមាន​វិធី​ផ្សេង​ៗ​ជា​ច្រើន​ក្នុង​ការ​ធ្វើ​វា ។ ពេលខ្លះ ប្រសិនបើ​ខ្ញុំចង់​មាន​ភាព​សប្បាយ​បន្តិច យើងនឹង​បើក Google Doc នៅលើ​អេក្រង់ និង​លេខកូដ QR ។ សូម​វាយបញ្ចូល​សំណួរ​របស់ប្អូន​ដោយ​អនាមិក ។ ប៉ុន្តែ​ជារឿយៗ វា​សាមញ្ញដោយ​គ្រាន់តែផ្អាក ហើយ​អនុញ្ញាត​ឲ្យ​សិស្ស​សរសេរ ។

ព្រោះ​បើ​ខ្ញុំនិយាយ​ថា « តើប្អូន​មានសំណួរ​អ្វីខ្លះ ? » ៥ វិនាទី ។ គ្មាន​សំណួរ​សោះ ។ តោះ​យើង​បន្ត​ទៅ​មុខ​ទៀត ។ ប៉ុន្តែ​ប្រសិនបើ​ខ្ញុំនិយាយ​ថា « ចូរ​យើង​ចំណាយពេល​សាមសិប​វិនាទី សូម​គិត ។ តើយើង​បាន​ពិភាក្សា​គ្នា​អំពី​អ្វីខ្លះ ? តើ​ប្អូន​មាន​សំណួរ​អ្វីខ្លះទាំង​មក​ពី​ព្រះគម្ពីរ ឬ​របៀប​ដែល​វា​អនុវត្ត​ចំពោះ​ជីវិត​របស់​ប្អូន ? ហើយបន្ទាប់មក ប្រហែលជា​ពេលខ្លះ ជាជាង​ខ្ញុំឆ្លើយសំណួរ យើងនឹង​និយាយថា សូមសួរអ្នក​អង្គុយ​ក្បែរ​ប្អូន​នូវ​សំណួរ​មួយហើយ​អនុញ្ញាត​ពួកគេ​ឆ្លើយ​សំណួរ​នោះ ។

មាន​វិធីជាច្រើន​ដែលវា​អាចជួយយើង​ទៅកាន់​កម្រិត​មួយ​ដែល​កាន់តែ​ស៊ីជម្រៅ ។

អែលឌើរ ក្លាក ជី ហ្គីលប៊ឺត ៖ នោះ​ពិត​ជា​អស្ចារ្យ​ណាស់ ! យើង​នឹង​ពិភាក្សា​ប្រធានបទ​ចុង​ក្រោយ ហើយ​បន្ទាប់មក​ខ្ញុំ​នឹង​បិទ​ការពិភាក្សា​នេះជាមួយ​នឹង​ការ​អញ្ជើញ និងការ​តាម​ដាន​មួយ​ចំនួន ។

ការ​ត្រៀមខ្លួន​សម្រាប់​បទពិសោធន៍​សិក្សា​មួយ បន្ទាប់មក​ការមានឱកាស​ចែកចាយ​អ្វី​ដែល​បងប្អូន​កំពុងរៀន—ទាំងនេះ​គឺជា​ឱកាស​ដើម្បី​ទទួល​ខុសត្រូវ​ក្នុង​ការរៀនសូត្រ ។

វិធី​ទីបី​ដែល​បានពិភាក្សា​នៅក្នុង​ផ្នែក​នោះ ដែល​យើង​បាន​សុំ​ឲ្យ​បងប្អូន​អាន​នៅក្នុង ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ គឺត្រូវ​អនុញ្ញាត​ឲ្យ​សិស្ស​មាន​ឱកាស​អនុវត្ត​ការ​សិក្សា​នោះ នៅពេល​ពួកគេ​ចាកចេញ​ពី​ថ្នាក់​របស់​បងប្អូន ។ ហើយ​តើ​បងប្អូន​រាល់​គ្នា​ធ្វើ​បែប​នេះតាម​របៀប​ណាខ្លះ ? ពេល​បងប្អូន​ឈាន​ដល់​ចុង​បញ្ចប់​នៃ​មេរៀន តើ​បងប្អូន​ធ្វើ​យ៉ាង​ណា ដើម្បី​សង្ឃឹម​ថា​បងប្អូន​នឹង​អនុវត្ត​មេរៀននោះ​ហួស​ពី​អ្វី​ដែល​បាន​រៀន​នៅ​ថ្ងៃ​នោះ ឬ​ការពិភាក្សា​នោះ ?

បងស្រី ខាលី មឺរីល ៖ តើខ្ញុំ​អាចកែប្រែ​វា​បន្តិច​បានទេ ? នៅពេល​ខ្ញុំបាន​ពិចារណា ខ្ញុំបាន​ធ្វើអ្វី​មួយស្រដៀង​គ្នានេះ ប៉ុន្តែខ្ញុំ​ពិតជា​រំភើប​នៅ​ឆ្នាំ​ក្រោយ​ដើម្បី​សាកល្បង​វា ។

យើង​បាន​និយាយ​អំពី​ការ​រៀបចំ ហើយ​អ្វី​ដែល​យើង​បាន​និយាយ​ជា​ច្រើន​គឺការ​សិក្សា​ប្លុក​នេះ​ជាមុន ។ ចុះបើ​ការអនុវត្ត​គឺជា​ការរៀបចំ​វិញ​នោះ ? ចុះបើ​បងប្អូន​បាន​ដឹង​មុន​ថា​ក្នុងរយៈពេល​ពីរ​សប្តាហ៍​ទៀត​បងប្អូន​នឹង​មាន​មេរៀន​មួយ​អំពី​ការតមអាហារ ហើយ​បងប្អូន​បាន​ចំណាយ​ពេលប្រាំនាទីចេញ​ពី​ថ្នាក់​មួយ ពីរបី​សប្ដាហ៍​មុន​ដើម្បី​ពិភាក្សា​អំពី​រឿង​មួយចំនួន​ដែលធ្វើឲ្យ​សិស្ស​ទាំងនោះ​ឈឺចាប់​នៅក្នុង​ចិត្ត ។ ហើយ​បន្ទាប់​មក​អ្នក​បាន​អញ្ជើញ​ពួកគេ​ថា « តើ​ប្អូន​នឹង​ចំណាយ​ពេល​មួយ​ថ្ងៃ​ក្នុង​សប្តាហ៍​ក្រោយដើម្បី​តមអាហារ​អំពី​រឿង​នេះ​បានទេ ? »

ហើយ​បន្ទាប់មក នៅពេល​បងប្អូនបង្រៀន​អំពី​ការតមអាហារ ពួកគេ​បាន​មាន​បទពិសោធន៍​ទាំងនោះ​រួចហើយ ។ តើ​ពួកគេ​ទំនង​ជា​នឹង​ចូល​រួម​ចែកចាយ​នៅ​ក្នុង​ថ្នាក់ច្រើន​ប៉ុនណា ? ហើយ​បន្ទាប់មក​តើ​ពួកគេ​ទំនង​ជា​នឹង​ធ្វើ​វា​ម្តង​ទៀត​ក្រោយ​ពី​មេរៀននោះច្រើន​ប៉ុនណា ? ដោយសារ​ពួកគេ​បាន​ឃើញ​វា​ចេញពី​បទពិសោធន៍​របស់​ខ្លួន ប៉ុន្តែ​ពួកគេ​ក៏​បាន​ចែកចាយ និង​ថ្លែង​ទីបន្ទាល់​ផងដែរ ។

ហើយ​ដូចដែល​ប្អូន​បាននិយាយ​ចឹង ទីបន្ទាល់​ត្រូវបាន​រកឃើញនៅក្នុង​ការចែកចាយ ។ ហើយ​ខ្ញុំគិតថា វានឹង​បង្កើន​លទ្ធភាព​របស់​ពួកគេ​នៅក្នុង​ការអនុវត្ត​នៅពេល​ក្រោយ ។

អែលឌើរ ក្លាក ជី ហ្គីលប៊ឺត ៖ ខ្ញុំ​គិត​ថា ការអនុវត្ត​នេះ​អាច​ធ្វើជា​ផ្នែក​មួយ​នៃ​ការរៀបចំ ។

បងស្រី ខាលី មឺរីល ៖ ចាស វា​មិនដំណើរការ​ល្អ​ឥតខ្ចោះ​គ្រប់​គោលការណ៍​ទាំងអស់​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​គិត​ថា​យើង​អាច​អនុវត្ត​វាតាម​របៀប​ជា​ច្រើន ។

អែលឌើរ ក្លាក ជី ហ្គីលប៊ឺត ៖ មាន​គំនិត​អ្វី​ផ្សេង​ទៀត​ទេ ?

ប្អូនប្រុស ចន ហ៊ីលថុន ទី៣ ៖ គំនិត​មួយ​ទៀត​គឺ—ខ្ញុំ​ថា​លោក​លើក​ឡើង​ពីមុន​ហើយ ណេត—ការតាមដាន ។ ដូច្នេះ វា​នឹង​តម្រូវ​ឲ្យ​បែងចែកពេលវេលា​ក្នុង​ថ្នាក់​បន្តិច​ទៀត​ដើម្បី​និយាយ​ថា « ក្នុង​មេរៀន​មុន​របស់​យើង យើង​បាននិយាយអំពី​ការអញ្ជើញ​នេះ ។ តើ​ប្អូន​បាន​ធ្វើ​អ្វីខ្លះ​ដើម្បី​អនុវត្ត​តាម​ការអញ្ជើញ​នេះ ? »

ហើយ​បើ​ខ្ញុំ​តែងតែ​ផ្ដល់ការអញ្ជើញ ប៉ុន្តែ​មិន​ដែល​ធ្វើការ​តាមដាន​ទេ នោះ​វា​ដូចជា​អ្វី​ដែល​លោក​បាន​មានប្រសាសន៍​ចឹង ។ ប្រសិនបើ​ខ្ញុំសួរ​សំណួរ​មួយ ហើយ​បន្ទាប់មក​ផ្តល់​ចម្លើយ​នោះ​សិស្ស​ដឹង​យ៉ាងឆាប់​រហ័ស​ថា « អូ! គាត់​ពិតជា​មិន​ខ្វល់​ទេ » ។ ប៉ុន្តែ​បើ​ខ្ញុំ​ធ្វើការ​តាមដាន​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នៅពេល​ចាប់ផ្តើម​ថ្នាក់​ថា « អេ៎ យើង​បាននិយាយ​អំពី​ការតមអាហារ » ឬ « យើង​បាននិយាយ​អំពី​គោលការណ៍​នេះ » សិស្ស​នឹង​ចាប់ផ្តើម​ដឹង​ថា អូ ! វា​មាន​សារៈសំខាន់ ។ វា​សំខាន់​ណាស់ » ។

បងប្រុស ណេត ភីធឺសុន ៖ ខ្ញុំ​នៅ​តែ​គិត​អំពី​រឿង​នេះ ។ ដូច្នេះ​ហើយ ប្រហែល​ជា​វា​អាច​ជា​ការអញ្ជើញ​មួយ ។ តើ​ពួក​យើង​អាច​ឲ្យ​កិច្ចការ​ផ្ទះ​បាន​ឬ​ទេ ?

អែលឌើរ ក្លាក ជី ហ្គីលប៊ឺត ៖ សូម​អញ្ជើញ ។

បងប្រុស ណេត ភីធឺសុន ៖ ដូច្នេះ លោក​បាន​មាន​ប្រសាសន៍​ថា យើង​នឹង​ផ្ដល់​ការអញ្ជើញ​មួយ​ចំនួន ។ វា​បានកើត​ឡើង​កាលពី​យប់មិញ ។ អែលឌើរ គ្រីស្តូហ្វឺសិន—ហើយ​ខ្ញុំ​គិត​ថា បាន​ប្រើ​ពាក្យ—ភាព​ជា​ម្ចាស់ បួន ឬ​ប្រាំ​ដង ។ លោក [ អែលឌើរ ហ្គីប៊ឺត ] បានប្រើ​ពាក្យ ភាព​ជា​ម្ចាស់ ។

ដូច្នេះហើយ ខ្ញុំ​បាន​ត្រឡប់​ទៅ​សិក្សា​ពាក្យ​នេះ​វិញ ។ នៅក្នុង « អញ្ជើញ​ឲ្យ​រៀនសូត្រ​ដោយ​ឧស្សាហ៍ » វា​និយាយ​អំពី ការធ្វើ​ជា​ម្ចាស់ ។ ដូច្នេះ​នេះ​គឺជា​អ្វី​ដែល​ខ្ញុំ​បានព្យាយាម​ស្វែងយល់ ។ ដូច្នេះហើយ មាននូវ​ការចាត់តាំង ៖ តើ​អ្វី​ជា​ទំនាក់ទំនង​រវាងភាពជាសិស្ស និង​ភាព​ជា​ម្ចាស់ ហើយ​ហេតុអ្វី ?

ហើយ​នៅ​ចុង​បញ្ចប់ អែលឌើរ ហ្គីលប៊ឺត ប្រហែល​ជា​លោក​អាច​មាន​ប្រសាសន៍​អំពី​រឿង​នោះ—ហេតុអ្វី​ពាក្យ​ទាំងនោះ​នៅ​តែ​លេច​ចេញ​មក​ដដែលៗ ? នោះ​បើ​ខ្ញុំ​ចង់​ឲ្យ​ពួកគេ​ធ្វើ​ជា​សិស្ស—ប្រហែល​ជា​ការ​បម្រើ—នោះ​ជា​សិទ្ធិ​ជ្រើសរើស​របស់​យើង ។ ព្រះ​ប្រទាន​អំណោយទាន​នេះ​ដល់​យើង ។ ភាព​ជា​សិស្ស​ជា​អ្វី​ដែល​ខ្ញុំ​ធ្វើ​ជាមួយនឹង​អំណោយទាន​នោះ ។ យើង​ចូលចិត្ត​ធ្វើ​ជា​ម្ចាស់​របស់​រឿង​មួយ ។ យើង​ចង់​ធ្វើ​ជាម្ចាស់​ឡាន​របស់​យើង ។ យើង​ចង់​ធ្វើ​ជា​ម្ចាស់​ផ្ទះ​របស់​យើង ។ ហើយ​ភាព​ជា​ម្ចាស់​សម្រាប់​ហេតុផល​មួយ​ណា​នោះ បន្ត​មក​ជាមួយ​នឹង​ភាពជាសិស្ស ។

អែលឌើរ ក្លាក ជី ហ្គីលប៊ឺត ៖ ហើយ​វា​ចេញ​មកពី​ព្យាការី​នៅ​ក្នុង​សម្រង់​ប្រសាស៍​នោះ ប្រធាន—ឬ​ថា អែលឌើរ គ្រីស្តូហ្វឺសិន បានដក​ស្រង់​ចេញពី « Choices for Eternity » ។ ប្រធាន ណិលសុន មាន​ប្រសាសន៍​ថា « ខ្ញុំ​សូម​អង្វរបងប្អូន​ឲ្យ​ទទួល​ខុសត្រូវ​លើ​ទីបន្ទាល់​របស់​បងប្អូន ខិតខំ​ដើម្បី​មាន​ទីបន្ទាល់ ធ្វើ​ជា​ម្ចាស់​នៅលើ​ទីបន្ទាល់ ចិញ្ចឹមបីបាច់​ទីបន្ទាល់ ដើម្បី​ឲ្យ​ទីបន្ទាល់​រីកចម្រើន » ។ ប៉ុន្តែ​វា​ត្រឹមត្រូវ—លោក​កំពុង​អង្វរ​យើង និង​យុវវ័យទាំងអស់​របស់​យើង​ឲ្យ​ធ្វើ​ជា​ម្ចាស់​លើ​ទីបន្ទាល់​របស់​ពួកគេ ។

បងប្រុស ណេត ភីធឺសុន ៖ ហើយ​ខ្ញុំ​គិត​ថា—តើ​ខ្ញុំ​អាច​បន្ថែម​បាន​ទេ ?

អែលឌើរ ក្លាក ជី ហ្គីលប៊ឺត ៖ សូម​អញ្ជើញ ។

បងប្រុស ណេត ភីធឺសុន ៖ ខ្ញុំ​គិត​ថា​នោះ​គឺជា​អ្វី​ដែល​យើង​ចង់​ឲ្យ​ពួក​គេ​ធ្វើ​បន្ទាប់​ពី នោះ​ឬ ? ដើម្បី​ឲ្យ​ពួកគេ​មក​រៀនហើយ​ពួកគេ​អនុវត្ត​ភាព​ជាសិស្ស ប៉ុន្តែ​ក្រោយមក​ខ្ញុំ​ចង់​ឲ្យ​ពួកគេ​ធ្វើ​ជា​ម្ចាស់​​លើ​វា ពីព្រោះ​ខ្ញុំ​មិន​នៅ​ជាមួយ​ពួកគេ​នៅក្នុង​ការសម្ភាសន៍​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​នោះ​ទេ ។ ខ្ញុំ​មិន​នៅ​ជាមួយ​ពួកគេ នៅពេល​ពួកគេ​ត្រូវបាន​ល្បួង​នោះ​ទេ ។ ខ្ញុំ​មិន​នៅ​ជាមួយ​ពួកគេ នៅពេល​ពួកគេ​ត្រូវ​បានសាកល្បង​នោះ​ទេ ។

ប៉ុន្តែ​បើ​ពួកគេ​ជាម្ចាស់​លើ​សេចក្តីពិត ហើយ​ពួកគេ​ជាម្ចាស់​លើ​ភាពជា​សិស្ស ហើយ​ពួកគេ​ជា​ម្ចាស់​លើ​សិទ្ធិជ្រើសរើស​របស់​ពួកគេ ខ្ញុំ​គិត​ថា​វា​មាន​អ្វីមួយ—ហើយ​ខ្ញុំ​មិន​អាច​យល់​បាន​នោះ​ទេ ប៉ុន្តែ​វា​ជា​អ្វី​ដែល​ខ្ញុំ​ចង់​សិក្សា —បើ​ពួកគេ​អាច​ធ្វើ​ជា​ម្ចាស់​លើ​សេចក្តីពិត​នៅពេល​ដែល​ពួកគេ​ចេញ​ពី​ថ្នាក់​ខ្ញុំ នោះ​ខ្ញុំ​គិត​ថា—វា​ជា​អ្វី​ដែល​លោក​កំពុងសុំ​ឲ្យ​យើង​ធ្វើគឺ​ខ្ញុំ​ត្រូវ​ធ្វើ​ជា​ម្ចាស់ ។ ខ្ញុំ​ត្រូវតែ​មាន​វា ។

អែលឌើរ ក្លាក ជី ហ្គីលប៊ឺត ៖ ខ្ញុំ​ញញឹម ពីព្រោះ​ខ្ញុំ​កំពុង​ស្តាប់​លោក​ចែកចាយ​ពី​រឿងនេះ—ថា​យើង​នឹង​មិន​នៅ​ជាមួយ​ពួកគេ​នៅក្នុង​ជម្រើស​ជីវិត​ទាំងអស់​នេះ​នោះ​ទេ ។ ខ្ញុំ​ចងចាំ​នៅក្នុង​តំបន់​កណ្ដាល​ទីក្រុង​បូស្តុន​របស់​ខ្ញុំ​កាល​ពី​យុវវ័យ ដែល​គ្រប់​គ្នា​និយាយ​លេង​នៅ​យប់​មួយ ៖ « មែនហើយ រាល់​ពេល​ខ្ញុំ​ចង់​ធ្វើ​រឿង​មិន​ល្អ​មួយ ខ្ញុំ​មាន​អារម្មណ៍​ថា​រូបភាព​របស់ក្លាក​កំពុង​អង្គុយ​នៅលើ​ស្មា​របស់​ខ្ញុំ ដោយ​និយាយ​ថា ‹ ឯង​មិន​គួរ​ធ្វើ​វា​នោះ​ទេ › » ។ មែនហើយ គាត់​ត្រូវតែ​ធ្វើវា ដោយសារ​គាត់​ចង់​ធ្វើ​វា មិន​មែន​ដោយសារ​គាត់​ស្រមៃឃើញ​រូបភាពរបស់​សាស្ត្រាចារ្យ ឬ​អ្នក​ដឹកនាំក្រុម​យុវជន​របស់​គាត់ ប្រាប់​គាត់​មិន​ឲ្យ​ធ្វើ​វា​នោះ​ទេ ។

យើង​នឹងធ្វើ​អ្វី​មួយ​ដែល​យើង​មិន​បាន​រៀបចំ​ថា​ធ្វើ​វា ប៉ុន្តែ ចន បាន​ផ្ដល់​យោបល់​ថាទុក​ពេល​ឲ្យ​សួរ​សំណួរ ។ ខ្ញុំ​ប្រាកដ​ថា បងប្អូន​មួយ​ចំនួន​និយាយ​ថា « អូ! ចប់​ហើយ ខ្ញុំ​ត្រូវ​ធ្វើ​ការរៀបចំ​ខ្លួន​សម្រាប់​ដាក់​កិច្ចការ​ផ្ទះពីមុន​បង្រៀន​ថ្នាក់​នីមួយៗ ។ ហើយ​បន្ទាប់មក​ខ្ញុំ​ត្រូវ​ទាក់ទង​សិស្ស ? ខ្ញុំ​ត្រូវតែ​មាន​សំណួរ​ទាំងអស់​នេះ ហើយ​ឥឡូវនេះ យើង​ត្រូវសិក្សា​ឲ្យ​ស៊ីជម្រៅ​នៅក្នុង​ថ្នាក់ ។ ហើយ​បន្ទាប់​មក​ខ្ញុំ​ត្រូវ​អនុវត្ត​ទៀត​ឬ ? » ហើយ​ខ្ញុំ​ប្រាកដ​ថា​បងប្អូន​មួយ​ចំនួន​នឹង​និយាយ​ថា « អែលឌើរ ហ្គីលប៊ឺត ខ្ញុំ​បង្រៀន​នៅ​ថ្ងៃ​ពុធ​ម្ដង​ទៀត ហើយ​ខ្ញុំ​បង្រៀន​នៅសប្ដាហ៍​ក្រោយ ហើយ​ខ្ញុំ​បង្រៀន​នៅ​សប្ដាហ៍​ក្រោយទៀត ។ តើ​យើង​ធ្វើ​កិច្ចការ​នេះ​បាន​ដោយ​របៀប​ណា ? » ហើយ​ខ្ញុំ​ប្រាកដ​ថា​បងប្អូនជា​ច្រើន​មាន​សំណួរ​សម្រាប់​ក្រុម​ពិភាក្សា​នេះ ។

ខ្ញុំ​ចង់​ចំណាយ​ពេល​ពីរ​បី​នាទី ហើយ​អនុញ្ញាត​ឲ្យ​បងប្អូន​សួរ​ក្រុម​ពិភាក្សា​នេះ នូវ​សំណួរ​មួយ​ចំនួន​ដែល​ខ្ញុំ​មិន​អាច​យក​មក​ក្នុង​ការពិភាក្សា​បាន ។ ដូច្នេះ បើ​បងប្អូន​មាន​ចម្ងល់​ដែល​បងប្អូនបានគិត​នៅពេល​យើង​ពិភាក្សា នោះ​សូម​ក្រោកឈរ ហើយ​សួរ​ដល់​ក្រុម​ពិភាក្សា​នេះ ។

ខ្ញុំ​មើល​មិន​សូវ​ឃើញ​ទេ​នៅ​ខាងក្រោយ​នោះ ។ សូម​ប្រាប់​ឈ្មោះ​របស់​ប្អូន​ផង ។

បងស្រី​ទី ១២ ( ហ្វេត ស្ពេនសឺ ) ៖ ជម្រាប់សួរ ខ្ញុំ​ឈ្មោះ ហ្វេត ស្ពេនសឺ ។ ខ្ញុំ​ចង់​ដឹង​ពី​របៀប​ដែល​បងប្អូនជា​ក្រុម​ពិភាក្សា​រៀបចំ​ខុសគ្នា​យ៉ាង​ណា នៅពេល​បងប្អូនដឹង​ថា​ត្រូវ​រំពឹង​ឲ្យ​ចែកចាយ​នោះ ។

បងស្រី ខាលី មឺរីល ៖ ពេលវេលា​ច្រើន ។

ខ្ញុំ​គិត​ថា អែលឌើរ ហ្គីលប៊ឺត បានលើកឡើង​អំពី​រឿង​នេះ​នៅក្នុង « អំណាច​គឺ​មាន​នៅ​ក្នុង​ខ្លួន​ពួកគេ » ។ បើ​សិស្ស​ដឹង​ថា ពួកគេ​នឹង​ត្រូវរំពឹង​ឲ្យ​ចែកចាយ នោះ​ពួកគេ​នឹង​ទទួល​យក​ទំនួល​ខុសត្រូវ ។ ពួកគេ​នឹង​ទទួល​យកការទទួល​ខុសត្រូវ​នោះ ហើយ​ធ្វើ​វា ។ ហើយ​នោះ​គឺជា​អារម្មណ៍​របស់​ខ្ញុំពីព្រោះ​ខ្ញុំ​ដឹង​ថា ខ្ញុំ​ត្រូវបាន​រំពឹង​ឲ្យ​ចែកចាយ ។

ខ្ញុំ​នឹង​ធ្វើ​តាម​វិធីសាស្រ្ត​ដ៏​រាបទាប​នៃ​អ្វី​ដែល​ខ្ញុំ​ត្រូវ​ដឹង ដើម្បី​ខ្ញុំ​អាច​ចែកចាយ​វា​បាន ។ ហើយ​ខ្ញុំ​បានរៀន​ថា នេះ​ជាអ្វី​ដែល​ខ្ញុំចង់​ឲ្យ​សិស្ស​ខ្ញុំ​ដកពិសោធ ។ ខ្ញុំ​ចង់​ឲ្យ​ពួកគេ​មាន​អារម្មណ៍​នេះថា « នៅពេល​ខ្ញុំ​ទៅ​រៀន​នៅ​ថ្ងៃ​នេះ ខ្ញុំ​មិន​អាច​គ្រាន់តែ​អង្គុយ​នៅ​ទីនោះ​ទេ ។ ខ្ញុំ​នឹង​ចែកចាយ—នឹង​មាន​ពេលមួយដែល​ខ្ញុំ​នឹង​ត្រូវ​បាន​តម្រូវ​ឲ្យ​ចែកចាយ ហើយ​ខ្ញុំ​ចង់មាន​អ្វី​មួយ​ដើម្បី​ចែកចាយ » ។

អែលឌើរ ក្លាក ជី ហ្គីលប៊ឺត ៖ អរគុណ ! មាន​សំណួរ​ផ្សេងទៀត​ឬទេ?

បងស្រី ជេនេត អ៊ីរីកសុន ៖ ខ្ញុំ​មាន​គំនិត​មួយទាក់ទង​នឹង​សំណួរ​របស់​លោក ។ ខ្ញុំ​គិត​អំពី​របៀប​ដែល​ខ្ញុំអាច​ទទួល​អារម្មណ៍​ថា ព្រះអម្ចាស់​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​ជា​គ្រូបង្រៀន​ដែល​កាន់តែ​មាន​ប្រសិទ្ធភាព​ហើយ​កាន់តែ​អាច​លើក​ទឹកចិត្ត និង​ធ្វើ​ឲ្យ​សិទ្ធិជ្រើសរើស​របស់​ពួកគេ​កាន់តែ​សកម្ម​ឡើងវិញ ។

អ៊ីចឹង​ហើយ ខ្ញុំ​បាន​គិតអំពី​មិត្ត​រួម​ការងារ​ម្នាក់​ដែល​មានសិស្ស​ចូល​រៀន​នៅ​ដើមឆមាស សូម​ចំណាយពេល​សាមសិប​នាទី ហើយ​ស្ដាប់ព្រះវិញ្ញាណ​ដឹកនាំ​ពួកគេ​នូវ​អ្វី​ដែល​ពួកគេ​ត្រូវការ ។ ហើយ​រួចមក​ដាក់​គោលដៅដែល​ពួកគេ​អាច​ធ្វើ​បាន​តាមរយៈ​ថ្នាក់​នោះ ដោយ​ខិតខំ​រៀន និង​ស្វែងយល់ ។

ដូច្នេះ ខ្ញុំ​គិត​អំពី​ក្រុម​ពិភាក្សា​នេះគឺ​ដូចជា ព្រះអម្ចាស់​ស្រឡាញ់​ខ្ញុំ ។ ទ្រង់​ចង់​ជួយ​ខ្ញុំ​ធ្វើ​ជា​គ្រូបង្រៀន​ដែល​កាន់តែ​មានប្រសិទ្ធភាព​ជាង​នេះ ។ ទ្រង់​ចង់​ប្រទាន​ពរ​ដល់​សិស្ស​ទាំងនោះ ។ ហើយ​វា​ជា​អភ័យ​ឯកសិទ្ធិ​មួយ​ដែល​ទ្រង់​នឹង​ផ្តល់​ឱកាស​ឲ្យ​ខ្ញុំ​គិត និង​សិក្សា​អំពី​រឿង​នេះ ។ ដូច្នេះ នៅ​ចុងបញ្ចប់ ខ្ញុំ​អាច​ធ្វើ​សកម្មភាព​តាម​របៀប​ផ្សេង ។ ហើយ​ខ្ញុំ​ចង់​ឲ្យ​សិស្ស​ខ្ញុំ​មាន​បទពិសោធន៍​ដ៏​មាន​ឥទ្ធិពល​ដូចគ្នា​នេះ ។ ថ្នាក់​ទាំងមូល​នេះ​គឺ​និយាយ​អំពី​ព្រះអម្ចាស់​ដែល​ប្រទានពរ​ដល់​បងប្អូន​ឲ្យ​ធ្វើ​ជា​បុគ្គល​ដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​ធ្វើ ហើយ​នោះ​ជាមូលហេតុ​ដែល​ទ្រង់​ប្រទាន​ដល់​បងប្អូន​នូវ​អភ័យឯកសិទ្ធិ​នេះ​ដើម្បី​រៀន​ពី​ទ្រង់​នៅ​ទីនេះ ។

អែលឌើរ ក្លាក ជី ហ្គីលប៊ឺត ៖ អរគុណ ! មាន​សំណួរ​អ្វី​ទៀត​ដែរ​ឬ​ទេ ?

បងស្រី​ទី ១៣ ៖ វា​បើក​អត់ ? អូ វា​បើក​តើ ។ ដូច្នេះ ខ្ញុំ​មាន​ពរ​ដែល​បាន​ធ្វើ​ជា​ផ្នែក​មួយ​នៃ​ថ្នាក់​សិក្ខាសាលា​ដែល​មាន​តម្រូវការ​ពិសេស ។ ហើយ​ខ្ញុំ​សូម​និយាយ​ថា សិស្ស​ភាគច្រើន​របស់​ខ្ញុំ​មិន​ធ្វើ​ទំនាក់ទំនង​ដោយ​ភាសា​និយាយ​នោះ​ទេ ។ ដូច្នេះ តើ​ខ្ញុំ​អាច​អនុវត្ត​វា​ចំពោះ​ពួកគេ​ដោយ​របៀប​ណា ?

អែលឌើរ ក្លាក ជី ហ្គីលប៊ឺត តើ​ប្អូន​បាន​ធ្វើ​អ្វី​ហើយ ?

បងស្រី​ទី ១៣ ៖ យើង​បោះពុម្ពរូបភាព​ជាច្រើន—ហើយ​អ៊ុត​វា ហើយ​ឲ្យ​ពួកគេ​ជ្រើសរើស​អ្វីផ្សេងៗ​អំពី​មេរៀន ។ យើង​ឲ្យ​ពួកគេ​ចូលរួម​នៅក្នុង​ចំណេះចំណាន​ខាង​បទគម្ពីរដោយ​រៀប​ជា​ក្រដាស ហើយ​អ៊ុត​ក្រដាស​ទាំងនោះ ។ ហើយ​យើង​និយាយ​អំពី​ចំណេះ​ចំណាន​ខាងបទគម្ពីរ ។ យើង​រៀន​តាម​ភាសា​កាយវិការ–ជាច្រើន​នៅក្នុង​ថ្នាក់រៀន ។ វា​ជា​បទពិសោធ​ដ៏​ល្អ​មួយ ។

ប្អូនប្រុស ចន ហ៊ីលថុន ទី៣ ៖ បើ​ខ្ញុំ​ព្យាយាម​ឆ្លើយ ខ្ញុំ​ពុំ​មាន​បទពិសោធន៍​ទាក់ទង​នឹង​ការបង្រៀន​ថ្នាក់​ដែល​មាន​តម្រូវការ​ពិសេស​នោះ​ទេ ។ បទពិសោធន៍​ដែល​ខ្ញុំ​មាន​ផ្ទាល់​ខ្លួន គឺខ្ញុំ​កំពុង​រៀបចំ​សម្រាប់​ថ្នាក់រៀន​នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ​នេះ ហើយ​មុន​ពេល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ក្រុម​ពិភាក្សា​នេះ ខ្ញុំ​បានរៀបចំ​បាន​ប្រហែល​ជា​កៅសិប​ប្រាំបួន​ភាគរយ នៃ​ការរៀបចំដែល​ខ្ញុំ​បាន​ធ្វើ​សម្រាប់​ថ្នាក់​នេះ « តើ​ខ្ញុំ​នឹង​បង្រៀន​អ្វី ? » វា​បានផ្តោត​លើ​ខ្លឹមសារ​ទាំងអស់ ។ ហើយ​ដោយ​ជាផ្នែក​នៃ​ក្រុម​ពិភាក្សា​នេះ ខ្ញុំ​បាន​ចាប់ផ្ដើម​ផ្លាស់ប្តូរសំណួរ​ដែល​ខ្ញុំ​បានសួរ ដោយ​ចំណាយពេល​ក្នុង​ការរៀបចំ​របស់​ខ្ញុំ​គិតអំពី « តើ​ខ្ញុំ​អាច​ជួយ​សិស្ស​ឲ្យ​រៀបចំ​សម្រាប់​ថ្នាក់រៀន​ដោយ​របៀប​ណា ? តើ​ខ្ញុំ​អាច​ជួយ​សិស្ស​ឲ្យ​អនុវត្ត​ដោយ​របៀប​ណា ? » ហើយ​នៅពេល​ខ្ញុំ​បាន​យក​សំណួរ​ទាំងនោះទៅ​កាន់​ព្រះវរបិតាសួគ៌ នោះ​ខ្ញុំ​បាន​ទទួល​ចម្លើយ ។

ដូច្នេះ ទោះបី​ខ្ញុំ​មិនដឹង​ចម្លើយ​ជាក់លាក់​ចំពោះ​សំណួរ​នេះ​អំពី​ការសិក្សា​ដែល​មាន​តម្រូវការ​ពិសេស​នេះ​ក៏ដោយ ខ្ញុំ​ដឹង​ថា​ព្រះវរបិតាសួគ៌​ជ្រាប​ដឹង ។ ហើយ​ទីបន្ទាល់​របស់​ខ្ញុំ​គឺថា នៅពេល​ដែល​យើង​យក​សំណួរ​ដែល​ពិបាកដូចជា​សំណួរ​ទាំងនោះ ទូល​ទៅ​ស្ថានលើ នោះ​យើង​នឹង​ទទួល​បានចម្លើយ​ផ្ទាល់ខ្លួន​ដែល​សិស្ស​យើង​ត្រូវការ ។

បងស្រី ជេនេត អ៊ីរីកសុន ៖ នោះ​គឺជា​ការផ្លាស់ប្តូរ—ដ៏​ស្រស់ស្អាត—ពី​គ្រូបង្រៀន​ដែល​យើង​ចូលចិត្ត​បង្រៀន និង​គិត​អំពី « តើ​យើង​អាច​បង្រៀន​ដោយ​មាន​ប្រសិទ្ធភាព​ដោយ​របៀប​ណា ? » ទៅជា « តើ​សិស្ស​កំពុង​ដកពិសោធ​អ្វី ? » តើ​តន្ត្រី​នឹង​នាំ​មក​នូវ​ព្រះវិញ្ញាណ​ដល់​ពួកគេ​ដោយ​របៀប​ណា ? តើ​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ដទៃតាម​របៀប​មួយ​ចំនួន​អាច​នាំ​ព្រះវិញ្ញាណ​មក​ដល់​ពួកគេ​ដោយ​របៀប​ណា ?

វា​ផ្ដោត​ទៅលើ​អ្វីដែល​ពួកគេ​កំពុង​ដកពិសោធន៍ ដែល​ខ្ញុំ​ក៏​គិត​ដូច្នោះ​ដែរ ចន គឺ​ចង់​ផ្លាស់ប្តូរ ។ តើ​ពួកគេ​កំពុង​ដកពិសោធ​អ្វី​នៅក្នុង​ថ្នាក់​រៀន ?

អែលឌើរ ក្លាក ជី ហ្គីលប៊ឺត ៖ ប្អូន​មាន​អ្វី​ចង់​និយាយ​ឬ ? អូ ! អូ ម្នាក់​ទៀត ។ អូ ! ពួកគេ​កំពុង​ប្រាប់​ខ្ញុំ​ថា ពួកគេ​នឹង​បិទ​ក្បាល​មីក្រូហ្វូន​របស់​ខ្ញុំ ប្រសិនបើ​យើង​មិន​បញ្ចប់​ទេ។ ខ្ញុំ​សូម​បញ្ចប់​ត្រឹម​នេះ ។ យើង​ដល់​ម៉ោង​បញ្ចប់​ហើយ ។ យើង​បាន​ចាប់ផ្ដើម​ការ​ប្រជុំ​នេះដោយ​ការសុំ​ឲ្យ​បងប្អូន​រៀបចំ​ខ្លួន​ដោយ​គិត​អំពី​សំណួរ​នេះ « តើ​ខ្ញុំ​អាច​ជួយ​អស់អ្នក​ដែល​ខ្ញុំ​បង្រៀន​ឲ្យ​ទទួល​ខុស​ត្រូវ​លើ​ការ​រៀន​សូត្រ​របស់​ពួក​គេ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ដោយ​របៀប​ណា? »

ខ្ញុំ​នឹង​ផ្ដល់​ការអញ្ជើញ​ម្តងទៀតដែល​ខ្ញុំ​បាន​ផ្ដល់​ឲ្យ​នៅ​ពី​ដើម ។ សូម​ចំណាយ​ពេល​មួយ​នាទី​ដើម្បី​កត់ត្រា​ការយល់ដឹង​ដែល​បាន​ទទួល​ដោយ​ផ្ទាល់​នៅ​ថ្ងៃ​នេះ ។ ហើយ​ខ្ញុំ​នឹង​ផ្អាក ។ ខ្ញុំ​គិត​ថា យើង​មាន​ពេល​ពីរបី​នាទី ដូច្នេះ​ខ្ញុំ​នឹង​ផ្អាក​មួយ​នាទី ។ ហើយ​ខ្ញុំ​ចង់​ឲ្យ​បងប្អូន​កត់ត្រាអ្វី​មួយ​ដែល​បងប្អូន​បានរៀន​នៅ​ថ្ងៃ​នេះ ។ ហើយ​ប្រហែល​ជា​វាមិនមែនជា​អ្វី​ដែល​យើង​បាន​និយាយ​នោះទេ ។ តើ​មាន​អ្វី​មួយ​ដែល​បងប្អូន​បាន​រៀននៅ​ថ្ងៃ​នេះ ដែល​បងប្អូន​គិត​ថា​នឹង​ជួយ​បងប្អូន​ឲ្យ​ធ្វើ​ជា​គ្រូបង្រៀន​ដ៏​ល្អ​ជាង​នេះ​ ?

គ្រាន់តែ​ចំណាយ​ពេល​មួយនាទី ហើយ​ផ្ដិត​យកវា​មុន​ពេល​យើង​បញ្ចប់ ។

បើ​បងប្អូន​មិនទាន់​បានបញ្ចប់​នៅ​ឡើយទេ សូម​បន្ត​ដើម្បី​គិតពិចារណា​អំពី​ការណ៍​នេះ ។ ហើយ​នៅ​ប៉ុន្មាន​សប្តាហ៍​ទៀត ខ្ញុំ​នឹង​សួរ​បងប្អូន​ឲ្យ​ធ្វើ​អ្វី​ដែល​បងប្អូន​បាន​សរសេរ ៖ សូម​ចែកចាយ​វា​ជាមួយ​អ្នក​ផ្សេង​ទៀត ហើយ​ដាក់​គោលដៅ​ដើម្បី​កែលម្អ​ការបង្រៀន​ផ្ទាល់ខ្លួន​របស់​បងប្អូន ដោយ​ផ្អែក​លើ​ចំណាប់​អារម្មណ៍​ដែល​បងប្អូន​មាន ។

សូម​ឲ្យ​ខ្ញុំ​បញ្ចប់​ជាមួយ​គំនិត​នេះ ៖ ដំបូង ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដល់​សមាជិក​ក្រុម​ពិភាក្សា​របស់​ខ្ញុំ ។ ពួកគាត់​គឺជា​គ្រូបង្រៀន​ដ៏​អស្ចារ្យ ហើយ​ខ្ញុំ​បានរៀន​ជាច្រើន​នៅ​ថ្ងៃ​នេះ និង​រៀន​ច្រើន​ចេញ​ពី​ការរៀបចំ​របស់​យើង​សម្រាប់​ចូលរួម​ថ្ងៃនេះ ។ ខ្ញុំ​ក៏​ចង់​អរគុណ​ដល់​បងប្អូន​ទាំងអស់​គ្នា​ដែរ ។ ខ្ញុំ​ដឹង​ថា បងប្អូន​ជា​ច្រើន​ខិតខំ​បំពេញ​ការទទួលខុសត្រូវ​របស់​បងប្អូន​ជា​ខ្លាំង ។ ខ្ញុំ​ចូលចិត្ត​អ្វី​ដែល​អែលឌើរ គ្រីស្តូហ្វឺសិន បាន​មាន​ប្រសាសន៍​កាល​ពី​យប់​មិញថា​បងប្អូន​ដើរ​តួ​យ៉ាង​សំខាន់​នៅក្នុង​អនាគត​នៃ​សាសនាចក្រ​នេះ ។

នៅពេល​យើង​បញ្ចប់ ខ្ញុំ​គ្រាន់តែ​បន្ថែម​សាក្សី​របស់​ខ្ញុំថា​នៅក្នុង​ប្រព័ន្ធ​អប់រំ​របស់​សាសនាចក្រ គឺ​កំពុង​រៀបចំ​ប្អូនៗ​វ័យ​ក្មេងទាំងអស់​នៅ​ទូទាំង​សាសនាចក្រ​ឲ្យ​រីកចម្រើន និង​ធ្វើ​ជា​សិស្ស​ពេញ​មួយ​ជីវិត ។ ហើយ​គ្មាន​កន្លែង​ណា​ដែល​កើតឡើង​កាន់តែ​មាន​អត្ថន័យ​ជាង​នៅក្នុង​ការអប់រំ​ខាង​សាសនា ដែល​កើតឡើងនៅ​ទូទាំង​ប្រព័ន្ធ​អប់រំ​របស់​សាសនាចក្រ នៅក្នុង​ថ្នាក់​សិក្ខាសាលា នៅ​ក្នុង​អគារ​មួយ​នៃ​អគារ​សិក្សា​របស់​យើង និង​នៅក្នុង​ថ្នាក់​វិទ្យាស្ថាន​នោះ​ទេ ។ ហើយ​បងប្អូន​គឺជា​ផ្នែក​មួយ​នៃ​ការជួយពួកគេ​ឲ្យ​ទទួល​ខុសត្រូវ ដើម្បី​ពួកគេ​អាច​ធ្វើ​ជាសិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​ពេញ​មួយ​ជីវិត ។ ខ្ញុំ​ដឹង​ថា មូលហេតុដ៏​ចម្បង​មួយ​ក្នុង​ចំណោម​មូលហេតុ​សំខាន់ៗ​ដែល​សាសនាចក្រ​ចំណាយ​យ៉ាងច្រើន​នៅក្នុង​អ្វី​ដែល​យើង​ធ្វើ ហើយ​បងប្អូន​គ្រប់​គ្នា​ដែល​ចូលរួម​ក្នុង​កិច្ចការ​នេះគឺ​ដោយសារ​តែ​ពួកគាត់​ជឿ​ថា​ការណ៍​នេះ​សំខាន់ ។ ហើយ​នៅពេល​ប្រធាន ណិលសុន មាន​ប្រសាសន៍​ថា « តើបងប្អូន​មើលឃើញ​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ចំពោះ​មុខ​របស់​យើង​ដែរ​ឬ​ទេ ? » ខ្ញុំ​សង្ឃឹម​ថា បងប្អូន​ទទួល​អារម្មណ៍ថា​ការចុះឈ្មោះ​ចូល​រៀន​នៅ​ថ្នាក់​សិក្ខាសាលា​គឺ​មាន​ចំនួន​កាន់តែ​កើន​ឡើង​នៅ​ទូទាំង​សាសនាចក្រ​នេះ ទាំង​ចំនួន​សិស្ស​សរុប និង​ភាគរយ​នៃ​ការចូលរួម ។

ការចុះ​ឈ្មោះ​ចូល​រៀន​នៅ​សាកលវិទ្យាល័យ​របស់​យើង​មាន​ចំនួន​កើនឡើង ទោះបីជា​នៅពេល​ដែល​មាន​មនុស្ស​ជាច្រើន​មិន​ទៅ​រៀន​នៅ​មហាវិទ្យាល័យ​ក៏​ដោយ ហើយ​ថ្នាក់​វិទ្យាស្ថាន​គឺ​មាន​ចំនួន​ច្រើន​បំផុត​ដែល​មិន​ធ្លាប់​មាន​នៅក្នុង​ប្រវត្តិសាស្រ្ត​នៃ​សាសនាចក្រ ។

យើង​មាន​ទំនួល​ខុសត្រូវ​ក្នុងការ​ជួយ​បុគ្គល​ទាំងអស់​ដែល​ចូល​មក​រៀន​នៅក្នុង​ថ្នាក់​របស់​យើង​ឲ្យ​ទទួលខុសត្រូវ​ចំពោះ​ការរៀនសូត្រ​របស់​ពួកគេ ។ ហើយ​តាម​ប្រសាសន៍​របស់​ប្រធាន ណិលសុន « យើង​កំពុង​រៀបចំ​បុគ្គល​ដែល​នឹង​រៀបចំ​ពិភពលោកសម្រាប់​ការយាង​មក​វិញ​របស់​ព្រះអង្គសង្គ្រោះ » ។

សូម​ឲ្យ​យើង​ទទួល​យក​ការទទួល​ខុសត្រូវនោះ​ដោយ​ភាពម៉ឺងម៉ាត់ បន្ទាបខ្លួន និង​ដោយទំនុកចិត្ត ពីព្រោះ​ព្រះអម្ចាស់​ជួយ​យើង​ធ្វើ​កិច្ចការ​នេះ​ដោយ​អំណាចនិង​កម្លាំង​ក្នុង​កិច្ចការ​របស់​យើង ។ ហើយ​ខ្ញុំ​សូម​ចែកចាយ​ទីបន្ទាល់​នេះ​ជាមួយ​នឹង​បងប្អូន​នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕