ថ្នាក់​សិក្ខាសាលា
ការធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​ដើម្បី​ស្វែងរក​ចម្លើយ ៖ ការឆ្ពោះ​ទៅមុខ ការ​ទុក​ចិត្ត​លើ​ព្រះអម្ចាស់


« ការធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​ដើម្បី​ស្វែងរក​ចម្លើយ ៖ ការឆ្ពោះ​ទៅមុខ ការ​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ »សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ​២០២៦ )

« ការធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​ដើម្បី​ស្វែងរក​ចម្លើយ ៖ ការឆ្ពោះ​ទៅមុខ ការ​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ មេរៀន​ទី ១៦៣

ការធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​ដើម្បី​ស្វែងរក​ចម្លើយ

ការឆ្ពោះ​ទៅមុខ ការ​ទុក​ចិត្ត​លើ​ព្រះអម្ចាស់

A young woman in a green striped shirt and black skirt leans down to hug her friend who is sitting in a wheelchair.

វា​អាច​ជា​ការ​លំបាក​ក្នុង​ការ​រង់​ចាំ​ព្រះទ័យ​របស់​ព្រះវរបិតាសួគ៌ និង​ពេលវេលា​ដើម្បី​ទទួល​បាន​ចម្លើយ​ចំពោះ​សំណួរ​នៃ​ដំណឹងល្អ​របស់​យើង ។ ដំណើររឿង​ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់​ជាច្រើន​បង្ហាញ​ពី​របៀប​ដែល​អ្នក​ដើរ​តាម​ព្រះ​បាន​បន្ត​ធ្វើការ​ជ្រើសរើស​ដែល​បង្ហាញ​ពី​ជំនឿ និង​ការ​ទុកចិត្ត​របស់​ពួកគេ​លើ​ទ្រង់ ខណៈពេល​កំពុង​ស្វែងរក​ចម្លើយ ។ មេរៀននេះ​អាច​ជួយ​សិស្ស​ឲ្យ​ធ្វើ​សកម្មភាព​ដោយសេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ នៅ​ពេលពួកគេ​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​នៃ​ដំណឹងល្អ​របស់​ពួកគេ ។

ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​អាន កថាខណ្ឌ​ទី ៥–៧ នៅ​ក្នុង​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៃ ឯកសារគោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ​២០២៣ ) ។ ពួកគេ​អាច​រៀបចំ​ខ្លួន​ដើម្បី​ចែកចាយ​ពី​មូលហេតុ​ដែល​ពួកគេ​គិត​ថា​សកម្មភាព​របស់​យើង​មាន​សារៈសំខាន់ នៅពេល​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ ឬ​កង្វល់​អំពី​ដំណឹងល្អ ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

ការ​រង់ចាំ​ព្រះអម្ចាស់​សម្រាប់​ចម្លើយ​ចំពោះ​សំណួរ

សូម​ពិចារណា​បង្ហាញ​រូបភាព​ពី​ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់​មួយ​ចំនួន​នៃ​មនុស្ស​ដែល​ប្រព្រឹត្ត​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់ ។ អ្នក​អាច​ចាត់​សិស្ស​ជា​ក្រុម​តូចៗ​នូវ​វគ្គ​បទគម្ពីរ​មួយ​ដើម្បី​សិក្សា​ដែល​ត្រូវ​ជាមួយ​នឹង​រូបភាព​មួយ​ក្នុង​ចំណោម​រូបភាព​ទាំង​នោះ ។ អ្នក​អាច​ជ្រើសរើស​រឿង​ដូចជា ៖

  1. ស្ត្រី​ដ៏​ស្មោះ​ត្រង់​នៅ​ក្រុង​សារិបតា​ក្នុង​អំឡុង​ពេល​មាន​អំណត់ ( ពង្សាវតាក្សត្រ​ទី១ ១៧:៧–១២ ) ។

  2. ណាម៉ាន់​កំពុង​ស្វែង​រក​ការ​ព្យាបាល​រោគ​ឃ្លង់​របស់​គាត់ ( ពង្សាវតាក្សត្រ​ទី២ ៥:១–៣, ៩–១០ ) ។

  3. ការ​អំពាវនាវ​របស់​ហេណុក​ឲ្យ​ផ្សាយ​ដំណឹង​ល្អ ( ម៉ូសេ ៦:២៦–២៨, ៣១ ) ។

សិស្ស​អាច​អាន​ផ្នែក​នៃ​រឿង​ដែល​ណែនាំ​ពី​ស្ថានការណ៍​ដែល​ប្រឈម ( សេចក្តី​យោង​ក្នុង​វង់ក្រចក​ខាងលើ ) ហើយ​ឆ្លើយ​សំណួរ​ខាងក្រោម ។ ( ពេលក្រោយ​នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​សិក្សា​ពី​របៀប​ដែល​បុគ្គល​ទាំងនេះ​ប្រព្រឹត្ត​ដោយ​សេចក្តីជំនឿ ) ។

  • តើ​ស្ថានភាព​របស់​បុគ្គល​រូប​នេះ​តម្រូវ​ឲ្យ​មាន​សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ?

  • តើ​ការ​ព្រួយ​បារម្ភ ឬ​កាលៈទេសៈ​អ្វី​ដែល​យុវវ័យ​អាច​ប្រឈម​មុខ​នៅ​សព្វ​ថ្ងៃ​នេះ ដែល​តម្រូវ​ឲ្យ​ពួកគេ​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​របស់​ពួកគេ​លើ​ព្រះអម្ចាស់ ?

    ប្រសិនបើ​វា​មាន​ប្រយោជន៍​សម្រាប់​សិស្ស​ក្នុង​ការស្វែងរក​ឧទាហរណ៍​នៃ​សំណួរ​សម័យ​ទំនើប​នេះ នោះ​អ្នក​អាច​បង្ហាញ​វីដេអូ « Act in Faith: The Stonemason » ( ៤:៥៧ ) ចាប់​ពី​នាទី​ទី ០:០០ ដល់ ១:៤៨ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​ស្ថានភាព​ប្រឈម​ដែល​ក្មេង​វ័យ​ជំទង់​ទាំងពីរ​នាក់​នេះ​បាន​ប្រឈមមុខ ។ ពិចារណា​ជួយ​សិស្ស​ឲ្យ​ស្វែងរក​សំណួរ​ដែល​ក្មេង​វ័យ​ជំទង់​មាន ។ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​សំណួរ​នៅ​លើ​ពាក់​កណ្តាល​ក្ដារ​ខៀន ។

    4:56

    បន្ទាប់​ពី​សិស្ស​បានស្វែងរក​សំណួរ​ជា​ច្រើន​ហើយ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ឆ្លើយ​តប​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​ពួកគេ ។

  • តើ​នៅ​ពេលណា​ដែល​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​មាន​សំណួរ ឬ​កង្វល់​អំពី​ដំណឹងល្អ ?

  • តើ​មាន​រឿង​អ្វីខ្លះ​ដែល​អ្នក​បាន​ធ្វើ ឬ​អាច​ធ្វើ ដើម្បី​មាន​អារម្មណ៍​ខិតជិត​ជាមួយ​ព្រះអង្គសង្គ្រោះ នៅ​ពេល​អ្នក​មាន​កង្វល់ ឬ​សំណួរ​អំពី​ដំណឹងល្អ ?

ការ​មាន​សំណួរ ឬ​កង្វល់​អំពី​ព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ ឬ​ដំណឹងល្អ​របស់​ទ្រង់​គឺ​ជា​រឿង​ធម្មតា ។ គោលការណ៍​បី​យ៉ាង​នៃ​ការ​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​អាច​ជួយ​យើង​ស្វែងរក​សំណួរ ឬ​កង្វល់​ពិបាកៗ ។ គោលការណ៍​ទាំងនេះ​អាច​ជួយ​យើង​យល់​ពី​របៀប​ដើម្បី​នៅ​ជិត​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ នៅពេល​យើង​ស្វែងរក​ចម្លើយ ។

សេចក្តីជំនឿ​គឺ​ជា​គោលការណ៍​នៃ​សកម្មភាព

អ្នក​អាច​ចែកចាយ​ជាមួយ​សិស្ស​ថា មេរៀន​ថ្ងៃ​នេះ​នឹង​ផ្តោត​លើ​គោលការណ៍​ទីមួយ ៖ ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ ។ សូម​ពិចារណា​សរសេរ​សេចក្ដីពិត​មិន​ពេញលេញ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ នៅពេល​ប្រឈមមុខ​នឹង​សំណួរ ឬ​កង្វល់​នៃ​ដំណឹង​ល្អ យើង​អាច​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ…

អ្នក​អាច​ចម្លង​តារាង​ខាងក្រោម​ដាក់​នៅលើ​ក្ដារខៀន ដោយ​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​យ៉ាងហោចណាស់​វិធី​មួយ​ដើម្បី​បំពេញ​សេចក្តីពិត​ដែល​មាន​អក្សរ​ដិត​ពី​កថាខណ្ឌ​នីមួយៗ ។

សូម​អាន​កថាខណ្ឌ​ទី ៥, ៦ និង ៧ នៃ​ផ្នែក « ការ​ទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ » នៃ ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ២០២៣ ) ដោយ​រកមើល​វិធី​ដើម្បី​បំពេញ​សេចក្តីថ្លែងការណ៍​នេះ​នៅលើ​ក្ដារខៀន ។

នៅពេល​ប្រឈម​មុខ​នឹង​សំណួរ ឬ​កង្វល់​ខាង​ដំណឹងល្អ យើង​អាច​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ…

កថាកណ្ឌ​ទី ៥

កថាកណ្ឌ​ទី ៦

កថាកណ្ឌ​ទី ៧

  • ដោយ​ប្រើ​កថាខណ្ឌ​នីមួយៗ តើ​អ្នក​នឹង​បំពេញ​សេចក្តី​ថ្លែងការណ៍​នៅ​លើ​ក្ដារខៀន​ដោយ​របៀបណា ?

  • តើ​មាន​វិធី​ផ្សេងទៀត​ដើម្បី​ធ្វើ​សកម្មភាព​ដោយសេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​អ្នក​នឹង​បន្ថែម​ទៅ​ក្នុង​បញ្ជី​នេះ​ដែរ​ឬ​ទេ ?

សិស្ស​អាច​បំពេញ​សេចក្តី​ថ្លែងការណ៍​ដោយ​ប្រើ​ឃ្លា​ដូចជា ៖

… បន្ត​រក្សា​ព្រះ​បញ្ញត្តិ ។កថាកណ្ឌ​ទី ៥ )

… ពឹងផ្អែក​លើ​អ្វី​ដែល​យើង​ដឹង​រួច​ហើយ​ថា​ជា​ការ​ពិត ។កថាកណ្ឌ​ទី ៦ )

… ជឿ​ទុក​ចិត្ត​លើ​ព្រះវរបិតាសួគ៌ រហូត​ដល់​យើង​ទទួល​បាន​ចម្លើយ ។កថាកណ្ឌ​ទី ៧ )

អ្នក​អាច​ប្រើ​ចំណុច​ខាងក្រោម​នេះ ដើម្បី​ផ្តល់​ឱកាស​ដល់​សិស្ស​ឲ្យ​វាយ​តម្លៃ​ថាតើ​ពួកគេ​មាន​អារម្មណ៍​ល្អ​ប៉ុនណា នោះ​ពួកគេ​អាច​ប្រើ​សេចក្ដីថ្លែងការណ៍​នីមួយៗ​ក្នុង​ចំណោម​សេចក្ដីថ្លែងការណ៍​ទាំងបី​នេះ ដើម្បី​ដោះស្រាយ​សំណួរ ឬ​កង្វល់​អំពី​ដំណឹងល្អ​របស់​ពួកគេ ។

សូម​ចំណាយ​ពេល​បន្តិច​ដើម្បី​គិតពិចារណា​ពី​វិធី​ទាំង​នេះ ដើម្បី​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ នៅ​ពេល​អ្នក​មាន​សំណួរ ។ នៅលើ​រង្វាស់​ពី ១ ( តិចតួច ) ដល់ ៥ ( ខ្លាំងណាស់ ) តើ​អ្នក​មាន​ទំនុក​ចិត្ត​យ៉ាង​ណា​ក្នុង​ការ​ធ្វើ​សកម្មភាព​ដោយ​សេចក្តី​ជំនឿ​លើ​ព្រះអង្គ​សង្គ្រោះ​តាម​វិធី​ទាំងនេះ ? យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​បំផុស​គំនិត​មក​ពី​ព្រះវិញ្ញាណ ដើម្បី​ជួយ​បង្កើន​ទំនុក​ចិត្ត​របស់​អ្នក​នៅ​ក្នុង​ផ្នែក​ដែល​អ្នក​ដឹង​ថា​អ្នក​អាច​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​បាន ។

សកម្មភាព​ដែល​បង្ហាញ​ពី​សេចក្តី​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ

ក្រុម​ទាំង​ឡាយ​អាច​ប្រើ​សេចក្តី​យោង​ខាង​ក្រោម​ដើម្បី​បន្ត​សិក្សា​ដំណើររឿង​ក្នុង​ព្រះគម្ពីរ​ដែល​ពួកគេ​បាន​ចាប់ផ្តើម​នៅ​ដើម​មេរៀន​ដោយ​រកមើល​ពី​របៀប​ដែល​បុគ្គល​រូប​នោះ​ប្រព្រឹត្ត​ដោយ​សេចក្តីជំនឿ​លើ​ព្រះអម្ចាស់ ។

  1. ស្ត្រី​ដ៏​ស្មោះ​ត្រង់​នៅ​ក្រុង​សារិបតា​ក្នុង​អំឡុង​ពេល​អំណត់ ( ពង្សាវតាក្សត្រ ទី១ ១៧:១៣–១៦ )

  2. ណាម៉ាន់​កំពុង​ស្វែង​រក​ការ​ព្យាបាល​រោគ​ឃ្លង់​របស់​គាត់ ( ពង្សាវតាក្សត្រ ទី២ ៥:១១–១៥ )

  3. ការ​អំពាវនាវ​របស់​ហេណុក​ឲ្យ​ផ្សាយ​ដំណឹង​ល្អ ( ម៉ូសេ ៦:៣៧–៣៩, ៧:១២–១៣ )

ប្រសិន​បើ​អ្នក​បង្ហាញ​ការ​ចាប់ផ្តើម​នៃ​វីដេអូ « Act in Faith: The Stonemason » នៅ​ដើម​មេរៀន អ្នក​អាច​បង្ហាញ​ការ​សន្និដ្ឋាន​របស់មេរៀននោះ​ចាប់ពី​នាទី​ទី ១:៤៩ ដល់ ៤:៥៧ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​របៀប​ដែល​ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​ក្មេង​ជំទង់ នៅពេល​ពួកគេ​ធ្វើ​សកម្មភាព​ដោយ​សេចក្តី​ជំនឿ​លើ​ទ្រង់ ។

4:56

សិស្ស​អាច​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ចែកចាយ​គំនិត​ដែល​អាច​ជួយ​នរណា​ម្នាក់​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ នៅពេល​ប្រឈមមុខ​នឹង​កង្វល់ ឬ​សំណួរ​អំពី​ដំណឹង​ល្អ ។ វិធី​មួយ​ដើម្បី​ធ្វើ​បែប​នេះ គឺ​បង្ហាញ​សេចក្តីណែនាំ​ដូច​ខាងក្រោម ។

ស្រមៃថា​អ្នក​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ផ្តល់​ដំបូន្មាន​ដល់​នរណា​ម្នាក់​ដែល​មាន​សំណួរ ឬ​កង្វល់​អំពី​ដំណឹងល្អ ។ ជ្រើសរើស​យ៉ាង​ហោច​ណាស់​ពីរ​ខាងក្រោម​ដើម្បី​បំពេញ ៖

  1. ស្វែងរក​វិធី​ដែល​បុគ្គល​រូប​នេះ​អាច​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ដោយ​ការ​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    • តើ​បទ​បញ្ញត្តិ​អ្វី​ខ្លះ​ដែល​គាត់ ឬ​នាង​អាច​បន្ត​គោរពតាម ?

    • តើ​អ្នក​សង្ឃឹម​ថា​បុគ្គល​រូប​នេះ​បាន​ស្គាល់ ឬ​ចងចាំ​អ្វី​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ?

    • តើ​គាត់ ឬ​នាង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បង្ហាញ​ការ​ទុក​ចិត្ត​លើ​ទ្រង់​ទាំងទ្វេ ?

  2. ស្វែងរក​យ៉ាង​ហោច​ណាស់​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​មួយ ឬ​វគ្គបទគម្ពីរ​ផ្សេង​ទៀត ដែល​អាច​ជួយ​បុគ្គល​រូប​នេះ​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

  3. សូម​ស្វែងរក​សេចក្តី​ថ្លែងការណ៍​មួយ​ពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ ដែល​អាច​ជួយ​បុគ្គល​រូប​នេះ​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។

បន្ទាប់ពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ជាមួយ​ដៃគូ​នូវ​ដំបូន្មាន​ដែល​ពួកគេ​អាច​ផ្តល់​ឲ្យ ។ អ្នក​ក៏​អាច​ផ្តល់​ឱកាស​ដល់​សិស្ស​ឲ្យ​ចែកចាយ​បទពិសោធន៍​ដែល​ពួកគេ​បាន​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​កំពុង​ស្វែងរក​ចម្លើយ ឬ​ពរជ័យ​នៃ​ដំណឹងល្អ ។

ដាក់​ផែនការ​ដើម្បី​ធ្វើ​សកម្មភាព​ដោយ​សេចក្តី​ជំនឿ

សូម​ពិចារណា​អំពី​ការអញ្ជើញ​សិស្ស​ឲ្យ​ដាក់​ផែនការ​ដើម្បី​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​ពួកគេ​ប្រឈមមុខ​នឹង​សំណួរ ឬ​កង្វល់​អំពី​ដំណឹងល្អ ។ វិធី​មួយ​ដើម្បី​ធ្វើ​ការណ៍​នេះ​គឺ​ត្រូវ​ចែកចាយ​ការ​បំផុសគំនិត​ដូច​ខាង​ក្រោម​ដែល​ត្រូវ​ឆ្លើយ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​របស់​ពួកគេ ។ បើ​ពេលវេលា​អនុញ្ញាត អ្នក​អាច​អញ្ជើញ​សិស្ស​ដែល​ស្ម័គ្រចិត្ត​ដើម្បី​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។

  • អ្វី​ដែល​ខ្ញុំ​ចង់​ចងចាំ​អំពី​ការ​ធ្វើសកម្មភាព​ដោយ​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​គឺ  ។

  • រឿង​មួយ​ដែល​ខ្ញុំ​ចង់​ធ្វើ ដើម្បី​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​មាន​សំណួរ ឬ​កង្វល់​កើតឡើង​លើកក្រោយ​គឺ  ។