ថ្នាក់​សិក្ខាសាលា
សាការី ១–៨ ៖ « ចូរ​វិល​មក​ឯ​យើង​វិញ »


« សាការី ១–៨ ៖ ‹ ចូរ​វិល​មក​ឯ​យើង​វិញ › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ​២០២៦ )

« សាការី ១–៨ ៖ ‹ ចូរ​វិល​មក​ឯ​យើង​វិញ › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ហាកាយ ១–២, សាការី ១–៤, ១០–១៤ ៖ មេរៀន​ទី ១៥៦

សាការី ១–៨

« ចូរ​វិល​មក​ឯ​យើង​វិញ »

A young man walks with the good shepherd, Jesus, away from the thorns that had held him bound.

បន្ទាប់ពី ៥០ ឆ្នាំនៃ​ការជាប់ជា​ឈ្លើយ​នៅ​បាប៊ីឡូន និង​​ស្រុកពើស៊ី វង្ស​អ៊ីស្រាអែល​ដែល​នៅ​សេសសល់​បាន​វិល​ត្រឡប់​ទៅ​ដែនដី​បរិសុទ្ធ​របស់​ពួក​គេ​វិញ​ខាង​រូបកាយ ប៉ុន្តែ​ខាងវិញ្ញាណ​ពួកគេ​នៅ​តែ​ឆ្ងាយ​ពី​ព្រះអម្ចាស់ ។ តាម​រយៈ​ព្យាការី​សាការី ព្រះអង្គ​សង្គ្រោះ​បាន​បន្ត​ការ​អញ្ជើញ​របស់​ទ្រង់ « ចូរ​វិល​មក​ឯ​យើង​វិញ » ( សាការី ១:៣ ) ដោយ​មាន​ការ​សន្យា​ថា​ទ្រង់​នឹង « នៅ​កណ្តាល [ រាស្ដ្រ​របស់​ទ្រង់ ] » ( សាការី ២:១០ ) ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​ពី​របៀប​ដែល​ពួកគេ​អាច​ងាក​ទៅរក​ព្រះអម្ចាស់ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​ពី​អ្វី​ដែល​ពួកគេ​នឹង​និយាយ​ទៅកាន់​មិត្ត​ម្នាក់​ដែល​មាន​អារម្មណ៍​ថា​នៅ​ឆ្ងាយ​ពី​សេចក្តីស្រឡាញ់​របស់​ព្រះអម្ចាស់ ។ បន្ទាប់មក សិស្ស​អាច​ចែកចាយ​ដំបូន្មាន​របស់​ពួកគេ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។ សិស្ស​អាច​សួរ​មិត្តភក្តិ​ដែល​ទុក​ចិត្ត ឬ​ឪពុកម្តាយ​ថា​តើ​ការ​ទូន្មាន​អ្វី​ដែល​ពួកគាត់​នឹង​ផ្តល់​ឲ្យ​ក្នុង​ស្ថានភាព​នេះ ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

ហេតុអ្វី​បាន​ជា​មនុស្ស​មួយ​ចំនួន​ងាកចេញ​ពី​ព្រះយេស៊ូវគ្រីស្ទ ?

សូម​ពិចារណា​ចាប់ផ្ដើម​ថ្នាក់​ដោយ​ការដាក់​បង្ហាញ​រូបភាព​នៃ​ព្រះអង្គសង្គ្រោះ​នៅ​ជិត​នឹង​រូប​មនុស្ស​ចង្កឹះ​ដែល​មាន​ព្រួញ​ចង្អុល​ចេញ​ពី​ទ្រង់ ។

  • តើ​មាន​មូលហេតុ​អ្វីខ្លះ​ដែល​ក្មេង​វ័យ​ជំទង់​អាច​ងាក​ចេញ​ពី​ព្រះអម្ចាស់ ?

សូម​រំឭក​សិស្ស​ថា នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ពួកព្យាការី​បាន​ប្រកាស​ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​ងាករក ឬ​វិល​ត្រឡប់​មក​កាន់​ទ្រង់​វិញ​ដោយ​មិន​គិត​ពី​ហេតុផល​ដែល​ពួកគេ​ងាក​ចេញ​ឡើយ ( សូម​មើល ចោទិយកថា ៤:៣០–៣១; នេហេមា ១:៩ ) ។ ពេលខ្លះ​យើង​ងាក​ចេញ​ដោយ​មិន​ដឹង​ថា យើង​កំពុង​ឃ្លាត​ចេញ​នោះ​ទេ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​ប្រសិនបើ​ពួកគេ ឬ​មនុស្ស​ដែល​ពួកគេ​ស្រឡាញ់​អាច​នឹង​ងាក​ចេញ​ពី​ព្រះអម្ចាស់ ។ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ជញ្ជឹងគិត​អំពី​ស្វ័យ​វាយតម្លៃ​ខាងក្រោម​នេះ ។

តើ​សេចក្តីថ្លែងការណ៍​ខាងក្រោម​មួយណា​ដែល​អ្នកមានអារម្មណ៍ថា​ពិត​ចំពោះ​អ្នក ?

  • ខ្ញុំ​ចង់​ជួយ​មនុស្ស​ដែល​ខ្ញុំ​ខ្វល់ខ្វាយ​ដែល​ពួកគេ​ងាក​ចេញ​ពី​ព្រះអម្ចាស់ ។

  • ខ្ញុំ​មិន​បាន​គិត​ថា​ខ្ញុំ​នៅ​ជិត​ព្រះអម្ចាស់​ប៉ុនណា​នោះ​ទេ ។

  • ខ្ញុំ​មាន​អារម្មណ៍​ត្រូវ​បាន​ល្បួង​ឲ្យ​ងាក​ចេញ​ពី​ព្រះអម្ចាស់ ។

  • ខ្ញុំ​កំពុង​ព្យាយាម​អស់ពី​សមត្ថភាព​ដើម្បី​នៅ​ជិត​ព្រះអម្ចាស់ ហើយ​សង្ឃឹម​ថា​ខ្ញុំ​អាច​រឹងមាំ ។

នៅពេល​អ្នក​សិក្សា​សាការី សូម​ស្វែងរក​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ​អ្នក​ក្នុង​កាលៈទេសៈ​ផ្ទាល់ខ្លួន​របស់​អ្នក ។

ការងាក​ទៅរក​ព្រះអម្ចាស់

ក្រោយ​ពី​ការ​ជាប់ជា​ឈ្លើយ ៥០ ឆ្នាំ​នៅ​ទីបំផុត ពួក​សាសន៍​អ៊ីស្រាអែល​ជាច្រើន​បាន​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម និង​តំបន់​ជុំវិញ​នោះ ។ ពួកគេ​បាន​ស្ថាបនា​ទីក្រុង​ឡើង​វិញ ហើយ​បាន​ចាប់​ផ្ដើម​សាងសង់​ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះអម្ចាស់​ឡើង​វិញ ( សូម​មើល អែសរ៉ា ៥:១–២, ៦:១៤ ) ។ ប៉ុន្តែ​ទោះ​ជា​ពួក​គេ​បាន​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ​ខាង​រូបកាយ​ក៏​ដោយ ក៏​មនុស្ស​ជា​ច្រើន​នៅ​ឆ្ងាយ​ពី​ព្រះអម្ចាស់​ខាង​វិញ្ញាណ​ដែរ ។ ទ្រង់​បាន​ចាត់​ព្យាការី​សាការី​ឲ្យ​ទៅ​ជួយ​ប្រជាជន​ឲ្យ​វិល​ទៅ​រក​ទ្រង់​វិញ ដើម្បី​ទ្រង់​អាច « នៅ​កណ្តាល [ ពួកគេ ] » ( សាការី ២:១០ ) ។

សូម​អាន សាការី ១:១–៣ ដោយ​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​អញ្ជើញ​រាស្ដ្រ​របស់​ទ្រង់​ឲ្យ​ធ្វើ ។

បង្កើត​ជួរ​ឈរ​ចំនួន​បួន​នៅ​លើ​ក្ដារខៀន ។ សរសេរ ឬ​ឲ្យ​សិស្ស​សរសេរ​សេចក្ដីពិត​មិន​ពេញលេញ​ខាងក្រោម​នៅលើ​ក្ដារខៀន​ខាងលើ​ជួរ​ឈរ ៖ យើង​ងាក​ទៅរក​ព្រះអម្ចាស់​ដោយ …

អ្នក​អាច​សរសេរ​វគ្គបទគម្ពីរ​ខាងក្រោម​នៅលើ​ក្ដារខៀន ដោយ​វគ្គបទគម្ពីរ​មួយ​ក្នុង​ជួរ​ឈរ​នីមួយៗ ។ រៀបចំ​សិស្ស​ជា​ក្រុម​ដែល​មាន​គ្នា​បួន​នាក់ ហើយ​អញ្ជើញ​សមាជិក​ក្រុម​នីមួយៗ​ឲ្យ​សិក្សា​វគ្គ​មួយ​ក្នុង​ចំណោម​វគ្គ​បទគម្ពីរ​ទាំងឡាយ ។ បន្ទាប់​មក​សិស្ស​អាច​បំពេញ​សេចក្ដី​ថ្លែងការណ៍​នៃ​សេចក្ដីពិត​ដោយ​ប្រើ​វគ្គ​បទគម្ពីរ​របស់​ពួកគេ ។

  1. សាការី ១–៤

  2. សាការី ៣:៧ ( « យើង​នឹង​ឲ្យ​ឯង​បាន​ចូល​ក្នុង​ពួក​ដែល​នៅ​ទី​នេះ » អាច​សំដៅ​ទៅ​លើ​អារម្មណ៍​ស្អាតស្អំ និង​ស័ក្តិសម​នៅ​ចំពោះ​មុខ​ពួក​សារទូតសួគ៌ា សូមមើល footnote C ) ។

  3. សាការី ៧:៩–១០

  4. សាការី ៨:១៦–១៧ ( សូម​កត់ចំណាំ​ឃ្លា « សេចក្ដី​សុខ​នៅ​ក្នុង​ទ្វារ​ក្រុង​របស់​ឯង​រាល់​គ្នា » )

សិស្ស​អាច​ចែកចាយ​ពាក្យ​ផ្សេងៗ ប៉ុន្តែ​សូម​ជួយ​ពួកគេ​បំពេញ​សេចក្តីពិត​ដែល​មាន​អក្សរ​ដិត​ជាមួយ​នឹង​សេចក្តីថ្លែងការណ៍​ដូចជា ៖

… ងាក​ចេញ​ពី​ផ្លូវ​អាក្រក់សាការី ១:៤ ) ។

… ដើរ​តាម​ផ្លូវ​របស់​ព្រះអម្ចាស់សាការី ៣:៧ ) ។

… ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ​ដោយ​សេចក្ដី​មេត្តាករុណា និង​សេចក្តី​អាណិតអាសូរសាការី ៧:៩–១០ ) ។

… ធ្វើ​ជា​អ្នក​ដែល​ផ្សះផ្សា​គេសាការី ៨:១៦–១៧ ) ។

សូម​ពិចារណា​សរសេរ​ឃ្លា​នីមួយៗ​នៅលើ​ក្ដារខៀន​ក្នុង​ជួរ​ឈរ​ដែល​ត្រឹមត្រូវ ។

រូបតំណាង​ថ្នាក់​សិក្ខាសាលាសកម្មភាព​ខាងក្រោម​អាច​ជួយ​បង្កើន​ការ​យល់ដឹង​របស់​សិស្ស​អំពី​សេចក្តី​ពិត​ដែល​ពួកគេ​បាន​រកឃើញ​ពី​សាការី ។ ផ្តល់​ច្បាប់​ចម្លង​នៃ​សំណៅ​មេរៀន​ដល់​ក្រុម​នីមួយៗ « យើង​អាច​ងាក​ទៅរក​ព្រះអម្ចាស់​ដោយ … » អញ្ជើញ​សិស្ស​ឲ្យ​ធ្វើការ​ជាគូៗ ឬ​ក្រុម​តូចៗ ដើម្បី​បំពេញ​សំណៅ​មេរៀន​នោះ ។ ជាជម្រើស​មួយ​ផ្សេង​ទៀត អ្នក​អាច​ចាត់​សាច់រឿង​ផ្សេងៗ​ទៅ​គូ​ផ្សេងៗ​គ្នា ហើយ​ឲ្យ​ពួកគេ​រៀបចំ​ដើម្បី​ចែកចាយ​ជាមួយ​គូ​ដែល​ធ្វើ​សាច់រឿង​ផ្សេង ។

ចែកចាយ​ពីអ្វីដែល​អ្នកបានរៀន

សូម​អញ្ជើញ​ក្រុម​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន ។ វិធី​មួយ​ដើម្បី​ធ្វើ​បែប​នេះ​គឺ​អញ្ជើញ​ក្រុម​នីមួយៗ​ឲ្យ​សរសេរ​ការឆ្លើយតប​របស់​ពួកគេ​ទៅ​នឹង​ការបំផុសគំនិត​២ ឬ ៣ សម្រាប់​សាច់រឿង​មួយ​ក្នុង​ជួរ​ឈរ​ដែល​ត្រឹមត្រូវ​នៅលើ​ក្ដារខៀន ។

នៅពេល​សិស្ស​បាន​ចែកចាយ​រួចហើយ សូម​ជួយ​ពួកគេ​ជញ្ជឹងគិត​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​ដោយ​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​ដូច​ខាងក្រោម ។

នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក សូម​សរសេរ​រឿង​មួយ ឬ​ពីរ​ដែល​អ្នក​មាន​អារម្មណ៍​ថា​អាច​ជួយ​អ្នក​ឲ្យ​ងាក​ទៅរក​ព្រះអម្ចាស់ ។ សូម​អញ្ជើញ​ព្រះវរបិតាសួគ៌​របស់​អ្នក​ប្រកប​ដោយ​ការអធិស្ឋាន ឲ្យ​ជួយ​អ្នក​ជាមួយ​នឹង​ការខិតខំ​របស់​អ្នក ។

អ្នក​អាច​បញ្ចប់​ដោយ​ថ្លែង​សក្ខីភាព​របស់​អ្នក​អំពី​សេចក្ដី​ស្រឡាញ់​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​មាន​សម្រាប់​យើង និង​ការអញ្ជើញ​ពេញ​ដោយ​សេចក្ដី​ស្រឡាញ់ ឥតប្រែប្រួល​របស់​ទ្រង់​ទាំងទ្វេ ឲ្យ​ងាក​មក​រក​ទ្រង់​ទាំងទ្វេ ។