ថ្នាក់​សិក្ខាសាលា
ទំនុកដំកើង ២៣ ៖ « ព្រះយេហូវ៉ា​ទ្រង់​ជា​អ្នក​គង្វាល​ខ្ញុំ »


« ទំនុកដំកើង ២៣ ៖ ‹ ព្រះយេហូវ៉ា​ទ្រង់​ជា​អ្នក​គង្វាល​ខ្ញុំ › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់ សម្រាប់​គ្រូ​បង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« ទំនុកដំកើង ២៣ ៖ ‹ ព្រះយេហូវ៉ា​ទ្រង់​ជា​អ្នក​គង្វាល​ខ្ញុំ › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់ សម្រាប់​គ្រូ​បង្រៀន​ថ្នាក់​សិក្ខាសាលា

ទំនុកដំកើង ១–២; ៨; ១៩–៣៣; ៤០; ៤៦ ៖ មេរៀន​ទី ១០២

ទំនុកដំកើង ២៣

« ព្រះយេហូវ៉ា​ទ្រង់​ជា​អ្នក​គង្វាល​ខ្ញុំ »

A lamb drinking water from the cupped hands of Jesus Christ.

ផ្អាក​ដើម្បី​ស្រមៃមើល​ការ​ពិពណ៌នា និង​ការ​ប្រៀបធៀប​នៅ​ក្នុង​វគ្គបទគម្ពីរ​អាច​នាំ​មក​នូវ​ភាព​ស្រស់ស្អាត និង​ថាមពល​ដល់ពាក្យ​ដែល​យើង​អាន ។ នៅ​ក្នុង ទំនុកដំកើង ២៣ ស្ដេច​ដាវីឌ​បាន​ពិពណ៌នា​អំពី​ទំនាក់ទំនង​របស់​ទ្រង់​ជាមួយ​ព្រះយេស៊ូវគ្រីស្ទ តាមរយៈ​រូបភាព​ដ៏​ស្រស់ស្អាត​ជាច្រើន​ដែល​ពិពណ៌នា​អំពី​សេចក្តី​ស្រឡាញ់ និង​ការ​យក​ព្រះទ័យ​ទុកដាក់​របស់​ព្រះអង្គសង្គ្រោះ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​មាន​អារម្មណ៍​ទន់ភ្លន់ និង​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះគ្រីស្ទ តាមរយៈ​ការ​បង្ហាញ​រូបភាព​ក្នុង​ព្រះគម្ពីរ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​អំពី​របៀប​ដែល​កិច្ចការ​ពួកគេ​មើលឃើញ​រាល់​ថ្ងៃ រំឭក​ពួកគេ​អំពី​ព្រះអង្គសង្គ្រោះ ។ ឧទាហរណ៍ ៖ « ភ្លៀង​រំឭក​ខ្ញុំ​ពី​ព្រះអង្គសង្គ្រោះ ព្រោះ … » ។ បន្ទាប់មក សូម​អញ្ជើញ​ពួកគេ​ឲ្យ​អាន ទំនុកដំកើង ២៣ ហើយ​ជ្រើសរើស​ការ​ប្រៀបធៀប​ដែល​ដាវីឌ​បាន​ធ្វើ​ចំពោះ​ព្រះអង្គសង្គ្រោះ ឬ​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​ធ្វើ​សម្រាប់​យើង ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ការ​ស្រមៃឃើញ​រូបភាព​នៅក្នុង​ព្រះគម្ពីរ

ដើម្បី​ជួយ​សិស្ស​ឲ្យ​អនុវត្ត​ការរៀន​ពី​រូបភាព​នៅក្នុង​ព្រះគម្ពីរ សូម​ពិចារណា​ចាប់ផ្តើម​ថ្នាក់​ដោយ​បង្ហាញ​រូបភាព​នៃ​មនុស្ស​កំពុង​កាន់ទុក្ខ និង​មនុស្ស​កំពុង​រាំ ។ បន្ទាប់​មក សូម​សួរ​សិស្ស​របស់​អ្នក​នូវ​គំនិត ឬ​អារម្មណ៍​អ្វី​ដែល​កើត​ឡើង​នៅពេល​ពួកគេ​គិត​អំពី​ការ​កាន់ទុក្ខ ។ សិស្ស​អាច​ចែកចាយ​រឿង​ដូចជា​ទឹកភ្នែក ការ​បាត់បង់​នរណា​ម្នាក់ ការ​ឈឺចាប់ ឬ​ទុក្ខសោក ។ សូម​សួរ​សំណួរ​ដូចគ្នា​នេះ​ម្តងទៀត​សម្រាប់​ការ​រាំ ។

Coping with Grief
A Young Woman Dancing

សូម​អាន ទំនុកដំកើង ៣០:១១ ដោយរក​មើល​ពី​របៀប​ដែល​ដាវីឌ​ប្រើ​រូបភាព​នៃ​ការ​កាន់ទុក្ខ និង​ការ​រាំ​ដើម្បី​ពិពណ៌នា​អំពី​ព្រះចេស្ដា​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ។

  • តើ​រូបភាព​ទាំងនេះ​ជួយ​អ្នក​ឲ្យ​យល់​ពី​អ្វី​ដែល​ដាវីឌ​ត្រូវ​បាន​បង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ នៅពេល​ទ្រង់​មាន​បន្ទូល​ថា « នោះ​ទ្រង់​បាន​ផ្លាស់​ការយំសោក​របស់​ទូលបង្គំ​ឲ្យ​ទៅ​ជា​សេចក្តីត្រេកអរ​ទៅ​វិញ » ?

ពន្យល់​សិស្ស​ថា​ការ​ប្រើ​រូបភាព​ទាំងនេះ​ដើម្បី​យល់​ពី ខ​ទី ១១ កាន់តែ​ច្បាស់ គឺជា​ឧទាហរណ៍​មួយ​នៃ​ជំនាញ​សិក្សា​អំពី ការគិត​ក្នុង​ចិត្ត ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ការ​ពិពណ៌នា​ខាងក្រោម​អំពី​ជំនាញ​សិក្សា​នេះ ។

ការគិត​ក្នុង​ចិត្ត គឺជា​ជំនាញ​សិក្សា​ដែល​បង្កើត​រូបភាព​ក្នុង​ចិត្ត​ពី​ព័ត៌មានលម្អិត​ពិពណ៌នា​នៅ​ក្នុង​ព្រះគម្ពីរ ។ យើង​អាច​ស្រមៃ​ឃើញ​ថា អ្នក​មាន​វត្តមាន​នៅក្នុង​ព្រឹត្តិការណ៍​នានា​ដែល​បាន​រៀបរាប់​នៅក្នុង​ព្រះគម្ពីរ ។ យើង​អាច​ផ្អាក និង​បង្ហាញ​ឃ្លា​ដូចជា « នោះ​ទ្រង់​បាន​ផ្លាស់​ការ​យំ​សោក​របស់​ទូលបង្គំ​ឲ្យ​ទៅ​ជា​សេចក្តី​ត្រេកអរ​ទៅ​វិញ » ( ទំនុកដំកើង ៣០:១១ ) ។ ជំហាន​បន្ទាប់​គឺ​ការ​ជញ្ជឹងគិត​អំពី​អ្វី​ដែល​យើង​អាច​រៀន​ពី​រូបភាព ។ ការ​ធ្វើ​ដូច្នេះ​អាច​យាងអញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​យើង​បង្អង់ល្បឿន ហើយ​ស្វែងរក​ការយល់​ដោយ​ចិត្ត និង​បេះដូង​របស់​យើង ។

សូម​ជញ្ជឹងគិត​សំណួរ​ខាង​ក្រោម​នេះ ។

  • តើ​អ្នក​បង្អង់ល្បឿន​ក្នុង​ការគិត​ក្នុង​ចិត្ត​អ្វី​ដែល​អ្នក​កំពុង​សិក្សា​នៅ​ក្នុង​ព្រះគម្ពីរ​ញឹកញាប់​ប៉ុនណា ?

  • តើ​អ្នក​គិត​ថា​ការបង្អង់ល្បឿន​ក្នុង​ការគិត​ក្នុង​ចិត្ត​ពី​អ្វី​ដែល​អ្នក​អាន​អាច​ជួយ​អ្នក​ឲ្យ​ស្គាល់​ព្រះអង្គ​សង្គ្រោះ​បាន​កាន់តែ​ច្បាស់​ដោយ​របៀបណា ?

សូម​យក​ចិត្ត​ទុក​ដាក់​លើ​ការបំផុស​គំនិត​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ​អ្នក​រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​អ្នក​គិត​ក្នុង​ចិត្ត​ពី​ការពិពណ៌នា​នៅក្នុង ទំនុកដំកើង ២៣ ថ្ងៃនេះ ។

« ព្រះយេហូវ៉ា​ទ្រង់​ជា​អ្នក​គង្វាល​ខ្ញុំ »

ផ្នែក​នៃ​មេរៀន​នេះ​ផ្តល់​ឲ្យ​សិស្ស​នូវ​ឱកាស​មួយ​ដើម្បី​អនុវត្ត​ការគិត​ក្នុង​ចិត្ត​រួមគ្នា​ជា​ថ្នាក់​មួយ មុនពេល​សាកល្បង​វា​ដោយ​ខ្លួនឯង ។

សូម​អាន ទំនុកដំកើង ២៣:១ ហើយ​គូស​ចំណាំ​រូបភាព​ដែល​ប្រើ​ដើម្បី​ពិពណ៌នា​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

ដើម្បី​ជួយ​សិស្ស​ស្វែងយល់​បន្ថែម​អំពី​ព្រះអង្គ​សង្គ្រោះ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​គិត​ក្នុង​ចិត្ត​ពី​ទ្រង់​ថា​ជា​អ្នកគង្វាល​របស់​យើង នៅពេល​ពួកគេ​អាន អេសេគាល ៣៤:១១–១៦យ៉ូហាន ១០:១១–១៥ ឬ​នៅពេល​ដែល​សិស្ស​ក្នុង​ថ្នាក់​ច្រៀងបទ « បណ្តូលចិត្ត​របស់​អ្នក​គង្វាល » ( ទំនុកតម្កើង ល.រ. ២២១ ) ។ ពួកគេ​ក៏​ប្រហែល​ជា​ចង់​ភ្ជាប់​សេចក្តីយោង​ឆ្លង ឬ​ភ្ជាប់​វគ្គ​បទគម្ពីរ​ទាំង​នោះ​ទៅ​នឹង ទំនុកដំកើង ២៣:១ ផងដែរ ។

សូម​ចំណាយ​ពេល​មួយនាទី​ដើម្បី​ព្យាយាម​ស្រមៃ ឬ​គិត​ក្នុង​ចិត្ត​នូវ​រូបភាព​អ្នកគង្វាល​ដែល​កំពុង​មើល​ថែ ឬ​ការពារ​ចៀម​របស់​ពួកគេ ។

បន្ទាប់មក សូម​សរសេរ​សេចក្តី​ថ្លែងការណ៍​អំពី​ព្រះយេស៊ូវគ្រីស្ទ ដែល​អ្នក​រៀន​ពី​ការគិត​ក្នុង​ចិត្ត​នូវ​រូបភាព​ទ្រង់​ជា​អ្នកគង្វាល​របស់​អ្នក ។

សូម​ពិចារណា​ដាក់​បង្ហាញ​រូបភាព​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​នៅលើ​ក្ដារខៀន ដែល​បាន​ពិពណ៌នា​ថា​ជា​អ្នកគង្វាល ដូចជា​រូបភាព​ដែល​មាន​នៅ​ខាងដើម​នៃ​មេរៀន​នេះ ។ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​សរសេរ​សេចក្ដីថ្លែងការណ៍​របស់​ពួកគេ​នូវ​សេចក្ដីពិត​អំពី​ទ្រង់​នៅលើ​ក្ដារខៀន​ជុំវិញ​រូបភាព​នោះ ។ សិស្ស​អាច​ចែកចាយ​សេចក្តី​ថ្លែងការណ៍​ដូចជា ៖ ព្រះអម្ចាស់​ខ្វល់ខ្វាយ​អំពី​តម្រូវការ​របស់​ខ្ញុំ ។

  • តើ​ព្រះយេស៊ូវ​គ្រីស្ទ​ជា​អ្នកគង្វាល​នៅ​ក្នុង​ជីវិត​របស់​អ្នក ឬ​នៅក្នុង​ជីវិត​មនុស្ស​នៅ​ជុំវិញ​អ្នក​ដោយ​របៀបណា ?

ការមក​ស្គាល់​ព្រះយេស៊ូវគ្រីស្ទ

សូម​ពិចារណា​ផ្តល់​ឱកាស​ដល់​សិស្ស​ដើម្បី​ស្គាល់​ព្រះអង្គ​សង្គ្រោះ​កាន់តែ​ច្បាស់​ដោយ​អនុវត្ត​ការ​គិត​ក្នុង​ចិត្ត​ដោយ​ខ្លួនឯង ឬ​ជា​ក្រុម​តូចៗ ។ សកម្មភាព​ខាងក្រោម​គឺជា​របៀប​មួយ​ដើម្បី​ធ្វើកិច្ចការ​នេះ ។ មុន​ពេល​សិស្ស​ចាប់​ផ្ដើម សូម​ឲ្យ​ក្រដាសស​មួយ​សន្លឹក​ទៅ​សិស្ស​ម្នាក់ៗ ។ អ្នក​ក៏​ប្រហែល​ជា​ចង់​ផ្តល់​ខ្មៅដៃ​ពណ៌ ឬ​ហ្វឺត​ដែល​សិស្ស​អាច​ប្រើ​ដើម្បី​គូរ​រូបភាព​ផងដែរ ។

  1. សូម​សិក្សា ទំនុកដំកើង ២៣:២–៦ ។ បន្ទាប់មក សូម​ជ្រើសរើស​ខគម្ពីរ​មួយ​ដែល​លេចធ្លោ​សម្រាប់​អ្នក ដើម្បី​ផ្តោត​លើ​សកម្មភាព​ដែល​នៅ​សេសសល់ ។

  2. ការគិត​ក្នុង​ចិត្ត​នូវ​រូបភាព​ដែល​ស្តេច​ដាវីឌ​បាន​ប្រើ​នៅក្នុង​ខគម្ពីរ​របស់​អ្នក ដើម្បី​ពិពណ៌នា​អំពី​លក្ខណៈ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ឬ​អ្វី​មួយ​ដែល​ទ្រង់​ធ្វើ​សម្រាប់​យើង ។ គូរ​រូបភាព​នៃ​អ្វី​ដែល​អ្នក​កំពុង​គិត​ក្នុង​ចិត្ត ឬ​ស្វែងរក​រូបភាព​ឌីជីថល​ដែល​អាច​តំណាង​ឲ្យ​អ្វី​ដែល​អ្នក​គិត​នៅ​ក្នុង​គំនិត​របស់​អ្នក ។

  3. សូម​សរសេរ​យ៉ាង​ហោច​សេចក្តី​ថ្លែងការណ៍​នៃ​សេចក្តី​ពិត​មួយ​នៅលើ​ក្រដាស​របស់​អ្នក​អំពី​ព្រះអង្គសង្គ្រោះ ដែល​អ្នក​រៀន​ពី​ការគិត​ក្នុង​ចិត្ត​នូវ​ការ​ពិពណ៌នា​របស់​ដាវីឌ ។

  4. កំណត់​អ្វី​ដែល​អ្នក​បាន​រៀន​ផ្ទាល់ខ្លួន​ដោយ​ការ​ជញ្ជឹងគិត ( ឬ​ពិភាក្សា​ជាមួយ​ក្រុម​របស់​អ្នក ) ថា​ហេតុអ្វី​បាន​ជាវា​សំខាន់​ចំពោះ​អ្នក ឬ​របៀប​ដែល​វា​អាច​ពង្រឹង​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

នៅ​ពេល​សិស្ស​ធ្វើ​កិច្ចការ​នេះ សូម​ពិចារណា​ដើរ​ចុះឡើង​ក្នុង​បន្ទប់​ដើម្បី​ស្វែងយល់​ពី​ពួកគេ និង​ជួយ​អ្នក​ដែល​ប្រហែល​ជា​ត្រូវការ​ជំនួយ​នោះ ។ ប្រសិនបើ​សិស្ស​ពិបាក​គិត​ក្នុង​ចិត្ត​នូវ​រូបភាព​នេះ អ្នក​អាច​សួរ​សំណួរ​ដូចជា « តើ​ការ​នៅ​ក្បែរ​ទឹក វា​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ ? » ឬ « តើ​ប្អូនៗ​គិត​ថា ព្រនង់ និង​ដំបង​របស់​ទ្រង់​អាច​តំណាង​ឲ្យ​អ្វី ? » លើសពី​នេះ ការ​សរសើរ​គំនូរ ឬ​ការ​យល់ដឹង​របស់​សិស្ស​អាច​ជា​របៀប​ដ៏​ល្អ​មួយ​ដើម្បី​លើកទឹកចិត្ត​ពួកគេ និង​ពង្រឹង​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ពួកគេ ។

សិស្ស​អាច​សរសេរ​សេចក្ដីថ្លែងការណ៍​នៃ​សេចក្ដីពិត​អំពី​ព្រះអង្គសង្គ្រោះ​ដូចជា ៖ ព្រះអម្ចាស់​កែ​ព្រលឹង​ដែល​នឿយហត់ និង​បាក់បែក​ឡើងវិញខទី ៣ ) ឬ ព្រះអម្ចាស់​នឹង​ថែទាំ​យើង សូម្បីតែ​ក្នុង​ស្ថានភាព​លំបាក​ក៏ដោយខទី ៥ ) ។

បន្ទាប់​ពី​សិស្ស​បញ្ចប់​សកម្មភាព​នេះ​ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ ដើម្បី​ធ្វើ​ដូច្នេះ ពួកគេ​អាច​បង្ហាញ​រូបភាព​របស់​ពួកគេ​ជុំវិញ​បន្ទប់ ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​ជាមួយ​សិស្ស ឬ​ក្រុម​ផ្សេង​ទៀត ឬ​បន្ថែម​អ្វី​ដែល​ពួកគេ​បាន​រៀន​ទៅ​លើ​ក្តារខៀន ។ សូមពិចារណា​សួរសំណួរ​ដូច​ខាងក្រោម​នេះ បន្ទាប់ពី​សិស្ស​បាន​ចែកចាយ ។

  • តើ​មាន​អ្វី​ខ្លះ​ដែល​អ្នក​បាន​រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ ដែល​អ្នក​អាច​នឹង​ខកខាន បើ​អ្នក​មិន​បង្អង់​ល្បឿន​ក្នុង​ការគិត​ក្នុង​ចិត្ត​នូវ​រូបភាព​នៅក្នុង ទំនុកដំកើង ២៣ ដែរឬទេ ? បើ​មាន តើ​ជា​អ្វី ?

  • តើ​រូប​មួយ​ណា​ក្នុង​ចំណោម​រូបភាព​ទាំងនេះ ដែល​ជួយ​អ្នក​ឲ្យ​មើលឃើញ​ពី​ចរិត​ទន់ភ្លន់ និង​សេចក្តី​ស្រឡាញ់​របស់​ព្រះយេស៊ូវ​គ្រីស្ទ​បំផុត ? ហេតុអ្វី ?

អ្នក​អាច​បញ្ចប់​ដោយ​ការ​លើកទឹកចិត្ត​សិស្ស​ឲ្យ​ប្រើ​ការគិត​ក្នុង​ចិត្ត​នៅ​ក្នុង​ការ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ដើម្បី​បន្ត​ស្គាល់​ព្រះអង្គសង្គ្រោះ​បាន​កាន់តែ​ច្បាស់ ។ សូម​ពិចារណា​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​សេចក្ដីពិត​អំពី​ព្រះយេស៊ូវគ្រីស្ទ​ដែលបាន​បង្រៀន​នៅក្នុង ទំនុកដំកើង ២៣ ។