ថ្នាក់​សិក្ខាសាលា
ចោទិយកថា ៦:៦–២៥; ៧:១–២៦; ៨:១–២០ ៖ « ត្រូវ​ឲ្យ​នឹក​ពី​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​វិញ »


« ចោទិយកថា ៦:៦–២៥; ៧:១–២៦; ៨:១–២០ ៖ ‹ ត្រូវ​ឲ្យ​នឹក​ពី​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​វិញ › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា( ឆ្នាំ២០២៦ )

« ចោទិយកថា ៦:៦–២៥; ៧:១–២៦; ៨:១–២០ ៖ ‹ ត្រូវ​ឲ្យ​នឹក​ពី​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​វិញ › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ចោទិយកថា ៦–៨; ១៥; ១៨; ២៩–៣០; ៣៤ ៖ មេរៀន​ទី ៥៩

ចោទិយកថា ៦:៦–២៥; ៧:១–២៦; ៨:១–២០

« ត្រូវ​ឲ្យ​នឹក​ពី​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​វិញ »

A young man folds his arms and prays in his home in Brazil.

ក្រោយពី​ព្រះ​បានដឹកនាំ និង​ការពារ​អស់​ជា​ច្រើន​ឆ្នាំ​នៅ​ទីរហោស្ថាន សាសន៏​អ៊ីស្រាអែល​ហៀបនឹង​តាំង​ទីលំនៅ​នៅលើ​ដែនដី​សន្យា​របស់​ពួកគេ​ទៅ​ហើយ ។ ទោះបីជា​ការមក​ដល់​ដែនដី​ថ្មី​របស់​ពួកគេ​ជា​ការផ្លាស់ប្តូរ​ដ៏​កក់ក្ដៅ​ក្ដី ក៏​ការលួងលោម​អាច​ល្បួង​ពួកគេ​ឲ្យ​បំភ្លេច​ព្រះ​ផងដែរ ។ តាមរយៈ​ម៉ូសេ ព្រះអម្ចាស់​បាន​បង្រៀន​សាសន៏​អ៊ីស្រាអែល​អំពី​សារៈសំខាន់​ដែល​ពួកគេ​ត្រូវ​ចងចាំ​នូវ​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​ពួកគេ ។ មេរៀន​នេះ​មាន​គោលបំណង​ជួយ​សិស្ស​បង្កើន​បំណងប្រាថ្នា​ដើម្បី​ចងចាំ​ពី​អ្វី​ដែល​ព្រះ​បាន​ធ្វើ​សម្រាប់​ពួកគេ ។

ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​គិតពី​រឿងប្រាំ​យ៉ាង​ដែល​ពួកគេ​ទទួល​អារម្មណ៍​ថា ព្រះអម្ចាស់​បាន​ធ្វើ​ចំពោះ​ពួកគេ​កាលពី​សប្ដាហ៍​មុន ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ជញ្ជឹងគិត​អំពី​របៀប​ដែល​ការ​កត់សម្គាល់​ពី​អ្វី​ដែល​ព្រះអម្ចាស់​កំពុង​ធ្វើ​ចំពោះ​ពួកគេ​អាច​ប្រទានពរ​ដល់​ជីវិត​របស់​ពួកគេ ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

វា​អាច​ជា​ការ​ងាយ​ស្រួល​ក្នុង​ការ « បំភ្លេច​ព្រះអម្ចាស់ » ។

សូម​ពិចារណា​ចាប់ផ្តើម​ថ្នាក់​រៀន​ដោយ​ពិភាក្សា​អំពី​ការល្បួង​ឲ្យ​បំភ្លេច​ព្រះ នៅពេល​អ្វីៗ​ដំណើរការ​ល្អ​នៅក្នុង​ជីវិត​របស់​យើង ។ វិធី​មួយ​ក្នុង​ការ​ធ្វើ​បែប​នេះ​គឺ​ត្រូវ​បង្ហាញ​រូបភាព​ដូច​តទៅ​នេះ ហើយ​សួរ​សំណួរ​ខាង​ក្រោម ។

Friends at a beach socializing.  They are singing, talking, walking on the beach and just having fun together.
A missionary is lying on a hospital bed. He is sleeping.
House
House with roof damage, tree branches, and debris as result from tornado on Jan 22, 2017 in Albany, Georgia. (horiz)
  • តើ​ក្នុង​ស្ថានភាព​ទាំងនេះ​មួយណា​ដែល​មនុស្ស​ទូទៅ​ទំនងជា​ចងចាំ ហើយ​ពឹងផ្អែក​លើ​ព្រះ ? ហេតុអ្វី ?

  • ហេតុអ្វី​បាន​ជា​វា​អាច​នឹង​ពិបាក​ជាង​ក្នុង​ការ​ចងចាំ​ព្រះ ហើយ​ពឹង​ផ្អែក​លើ​ទ្រង់ នៅពេល​ជីវិត​ដំណើរការ​ល្អ​សម្រាប់​យើង ?

  • ហេតុអ្វី​បាន​ជា​វា​សំខាន់​ក្នុង​ការ​ចងចាំ​ព្រះ​ក្នុង​គ្រប់​កាលៈទេសៈ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​បំពេញ​ឃ្លា​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

ដោយ​គិត​ជាពិសេស​អំពី​ទំនាក់​ទំនង​របស់​អ្នក​ជាមួយ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ សូម​បំពេញ​សេចក្ដីថ្លែង​ការណ៍​ខាងក្រោម ៖

ពេល​អ្វីៗ​ដំណើរការ​ល្អ​នៅក្នុង​ជីវិត​របស់​ខ្ញុំ ខ្ញុំ​ទំនង​ជា  ។

ពេល​អ្វីៗ​ដំណើរការ​មិន​ល្អ​នៅក្នុង​ជីវិត​របស់​ខ្ញុំ ខ្ញុំ​ទំនង​ជា  ។

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ស្វែងរក​ព្រះវិញ្ញាណ ដើម្បី​ជួយ​ពួកគេ​យល់​កាន់តែ​ច្បាស់​អំពី​តម្លៃ​នៃ​ការ​ចងចាំ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ និង​អ្វី​ដែល​ទ្រង់​ទាំងទ្វេ​បាន​ធ្វើ​សម្រាប់​ពួកគេ ។

ការចងចាំ​ព្រះអម្ចាស់

សូម​ពិចារណា​អាន ឬ​សង្ខេប​កថាខណ្ឌ​ខាងក្រោម ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​អ្វី​ដែល​កំពុង​កើត​ឡើង​ក្នុង​ជីវិត​របស់​សាសន៏​អ៊ីស្រាអែល​នៅក្នុង​គម្ពីរ​ចោទិយកថា ។

ក្រោយពី​បានដឹកនាំ​កូនចៅ​អ៊ីស្រាអែល​អស់ ៤០ ឆ្នាំ​នៅក្នុង​ទីរហោស្ថាន ព្រះ‌អម្ចាស់​បាន​ត្រៀម​ព្រះកាយ​ជាស្រេច​នឹង​នាំ​ពួកគេ​ឆ្លង​ទន្លេ​យ័រដាន់​ទៅកាន់​ដែនដី​សន្យា ។ តាំងពី​ចាកចេញ​ពី​ស្រុក​អេស៊ីព្ទ សាសន៏​អ៊ីស្រាអែល​បានពឹងផ្អែក​លើ​ព្រះអម្ចាស់​សម្រាប់​អាហារ ទឹក និង​ការការពារ ។ ឥឡូវនេះ សាសន៏​អ៊ីស្រាអែល​បានក្លាយ​ជា​កងទ័ព​ដ៏​ខ្លាំងពូកែ​មួយ ហើយ​ដែនដី​សន្យា​មាន​ធនធាន​ធម្មជាតិ​ជាច្រើន ដែល​នឹង​ធ្វើ​ឲ្យ​ជីវិត​របស់​ពួកគេ​កាន់តែ​មាន​ផាសុកភាព ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​អាន​ខគម្ពីរ​ខាងក្រោម ហើយ​ពិភាក្សា​សំណួរ​ខាងក្រោម​ជាមួយ​ដៃគូ ឬ​ជា​ក្រុម​តូចៗ ។

សូម​អាន ចោទិយកថា ៤:៧–៩; ៦:១០–១៣ និង ៨:៧–១៤ ដោយ​រកមើល​ការព្រមាន​ម្តងហើយ​ម្តងទៀត ដែល​ម៉ូសេ​បាន​ព្រមាន​ដល់​ជនជាតិ​អ៊ីស្រាអែល ។

  • អ្នក​គិតថា ហេតុអ្វី​បានជា​ម៉ូសេ ព្រួយបារម្ភ​អំពី​រឿង​នេះ ?

  • អ្នក​គិត​ថា ហេតុអ្វី​សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះអង្គសង្គ្រោះ​នា​សព្វថ្ងៃ​នេះ​នៅតែ​ត្រូវការ​ដំបូន្មាន​របស់​ម៉ូសេ ?

បើ​ចាំបាច់ សូម​ជួយ​សិស្ស​មើល​ថា ម៉ូសេ​មាន​ការព្រួយបារម្ភ​ថា ភាពចម្រុងចម្រើន​នឹង​ធ្វើ​ឲ្យ​សាសន៏​អ៊ីស្រាអែល​ភ្លេច​ព្រះ ។

សូម​ដាក់តាំង​សេចក្តីថ្លែងការណ៍​ដូច​ខាងក្រោម​នេះ​សម្រាប់​សិស្ស​យោងទៅ នៅពេល​ពួកគេ​ស្វែងរក​សេចក្តីពិត​ដោយ​ក្លាហាន ។

អែលឌើរ ឌែល ជី រិនឡាន់ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បានពន្យល់​ពី​មូលហេតុ​ដែល​ព្រះវរបិតាសួគ៌​ចង់​ឲ្យ​យើង​ចងចាំ​ទ្រង់ និង​ព្រះរាជបុត្រា​របស់​ទ្រង់ ។

Elder Dale G. Renlund takes an official portrait in 2021.

ព្រះវរបិតា​សួគ៌​របស់​យើង​ចង់​ឲ្យ​យើង​នឹកចាំ​ដល់​សេចក្ដី​ល្អ​សប្បុរស​របស់​ទ្រង់ និង​របស់​ព្រះរាជ​បុត្រា​សំណព្វ​របស់​ទ្រង់ តែ​មិន​មែន​ដើម្បី​ឲ្យ​បំពេញ​ព្រះទ័យ​ទ្រង់​នោះទេ ប៉ុន្ដែ​សម្រាប់​ឥទ្ធិពល​នៃ​ការចងចាំ​ដល់​សេចក្ដី​សប្បុរស​របស់​ទ្រង់​មាន​មក​លើ​យើង​ទៅវិញ​ទេ ។ តាមរយៈ​ការពិចារណា​អំពី​សេចក្ដី​ល្អ​របស់​ទ្រង់ នោះ​ទស្សនវិស័យ និង​ការយល់ដឹង​របស់​យើង​បាន​រីកធំ​ឡើង ។ តាម​រយៈ​ការគិត​ដល់​សេចក្ដីមេត្តា​ករុណា​របស់​ទ្រង់ នោះ​យើង​កាន់តែ​មានចិត្ត​រាបសា កាន់​តែ​អធិស្ឋាន និង​ខ្ជាប់ខ្ជួន​ឡើង ។ …

គ្រប់​ពេល​ដែល​យើង​ប្រើ ទទួល​ប្រយោជន៍ ឬ​សូម្បីតែ​គិត​ពី​អំណោយទាន​ទាំងនេះ យើង​គួរតែ​ពិចារណា​ពី​ពលិកម្ម សេចក្ដី​សប្បុរស និង​ក្ដីមេត្តា​ករុណា​របស់​អ្នក​ផ្ដល់​ឲ្យ ។ គារវភាព​ចំពោះ​អ្នកផ្ដល់​ឲ្យ​ធ្វើឲ្យ​យើង​មាន​អំណរគុណ​កាន់តែ​ខ្លាំង ។ ការគិត​ដល់​អំណោយ​របស់​ទ្រង់​អាច និង​គួរតែ​ផ្លាស់ប្ដូរ​យើង ។ ( « Consider the Goodness and Greatness of God » Liahona ខែឧសភា ឆ្នាំ២០២០ ទំព័រ ៤១–៤២ )

  • តើ​អ្វី​ដែល​លេចធ្លោ​ចំពោះ​អ្នក​ចេញពី​សេចក្តីថ្លែងការណ៍​របស់​អែលឌើរ រិនឡាន់ ?

    ដោយ​ផ្អែកលើ​អ្វី​ដែល​លេចធ្លោ​សម្រាប់​ពួកគេ សូម​អញ្ជើញ​សិស្ស​ឲ្យ​បំពេញ​សេចក្ដី​ថ្លែងការណ៍​ដូច​ខាងក្រោម​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ៖

    តាមរយៈ​ការចងចាំ​ពី​សេចក្តីល្អ​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ …

    សិស្ស​អាច​នឹង​រកឃើញ​របៀប​មួយចំនួន​ដើម្បី​បំពេញ​សេចក្តី​ថ្លែងការណ៍​នេះ ។ ឧទាហរណ៍​មួយ​ចំនួន​រួម​មាន ៖

    … នោះ​ទស្សនវិស័យ និង​ការយល់ដឹង​របស់​យើង​បាន​រីកធំ​ឡើង ។

    … យើង​កាន់តែ​មានចិត្ត​រាបសា កាន់​តែ​អធិស្ឋាន និង​ខ្ជាប់ខ្ជួន​ឡើង

    … យើង​អាច​កែប្រែ ( ឬ ផ្លាស់ប្តូរ ) ។

    អ្នក​គួរតែ​សរសេរ​ចម្លើយ​របស់​សិស្ស​នៅ​លើ​ក្តារខៀន ។ សូម​ប្រាកដ​ថា​សិស្ស​យល់​ពី​អត្ថន័យ​នៃ​ពរជ័យ​ទាំងនេះ ។ របៀប​មួយ​ដើម្បី​ធ្វើ​ការណ៍​នេះ​គឺ​សួរ​ថា តើ​ការទទួល​បាន​ពរជ័យ​មាន​សភាព​បែប​ណា ។ ឧទាហរណ៍ តើ​ការ​កាន់តែ​អធិស្ឋាន និង​កាន់តែ​ខ្ជាប់ខ្ជួន​អាច​មាន​សភាព​បែប​ណា ?

  • អ្នក​គិត​ថា ហេតុអ្វី​ការចងចាំ​ព្រះអម្ចាស់​នាំ​ឲ្យ​មាន​ពរជ័យ​ដ៏​សំខាន់​បែប​នេះ ?

  • តើ​អ្នក​បាន​ដកពិសោធន៍​នឹង​សេចក្ដីពិត​ណា​មួយ​ដែល​អែលឌើរ រិនឡាន់ បាន​ចែកចាយ​ដោយ​របៀបណា ?

ការចងចាំ​ព្រះអម្ចាស់​អាច​ជួយ​យើង​ឲ្យ​ប្រឈមមុខ​នឹង​ឧបសគ្គ​ទាំងឡាយ

ដើម្បី​ទទួល​បាន​ដែនដី​សន្យា សាសន៏​អ៊ីស្រាអែល​បានប្រឈមមុខ​នឹង​ឧបសគ្គ​មួយ ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ប្រាប់​ពួកគេ​ថា ពួកគេ​នឹង​ត្រូវ​ដេញ​សាសន៍​ដែល​ខ្លាំង​ជាង​ពួកគេ​ចេញ ( ចោទិយកថា ៧:១ ) ។ ការដឹង​ថា​សាសន៍​នានា​មាន​កម្លាំង​ខ្លាំង​ជាង​ពួកគេ អាច​ធ្វើ​ឲ្យ​សាសន៏​អ៊ីស្រាអែល​ជា​ច្រើន​ភ័យខ្លាច ។

ដើម្បី​ជួយ​សិស្ស​ប្រដូច​បទគម្ពីរ​ទៅនឹង​ជីវិត​របស់​ពួកគេ សូម​ពិចារណា​សុំ​ឲ្យ​ពួកគេ​រាយបញ្ជី​នៅ​ក្ដារខៀន​នូវ​ស្ថានភាព ដែល​ពួកគេ​កំពុង​ប្រឈម​មុខ ឬ​នឹង​ប្រឈមមុខ ដែល​ពួកគេ​ដឹង​ថា​ពួកគេ​ត្រូវការ​ជំនួយ​ពី​ព្រះអម្ចាស់ ។

សូម​អាន ចោទិយកថា ៧:១៧–២១; ៨:២–៤, ១៥ ដើម្បី​មើលឃើញ​នូវ​អ្វី​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​សាសន៏​អ៊ីស្រាអែល​ចងចាំ នៅពេល​ពួកគេ​ប្រឈម​នឹង​ឧបសគ្គ​នា​ពេល​អនាគត ។

  • តើ​ការចងចាំ​ពី​អ្វី​ដែល​ព្រះអម្ចាស់​បានធ្វើ​កាលពី​អតីតកាល អាច​មាន​អត្ថប្រយោជន៍​នៅពេល​ប្រឈមមុខ​នឹង​ឧបសគ្គ​នៅពេល​អនាគត​ដោយ​របៀបណា ?

អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​រាយ​បញ្ជី​ស្ថានភាព​ទាំងឡាយ នៅពេល​ពួកគេ​ដឹង​ថា ព្រះអម្ចាស់​បាន​ជួយ​ពួកគេ ឬ​អ្នក​ដទៃ​ទៀត​កាលពី​អតីតកាល ។ ប្រសិនបើ​អ្នក​អញ្ជើញ​សិស្ស​ឲ្យ​រៀបចំខ្លួន ការណ៍​នេះ​អាច​ជា​ឱកាស​ដ៏​ល្អ​មួយ​ដើម្បី​សួរ​ពួកគេ​ពី​អ្វី​ដែល​ព្រះអម្ចាស់​បានធ្វើ​សម្រាប់​ពួកគេ​ក្នុង​សប្តាហ៍​កន្លង​មក ។

សូម​ឲ្យ​សិស្ស​ចែកចាយ​ពី​របៀប​ដែល​ការចងចាំ​ពី​អ្វី​ដែល​ព្រះអម្ចាស់​បានធ្វើ​កាលពី​អតីតកាល អាច​ជួយ​ពួកគេ នៅពេល​ពួកគេ​ប្រឈមមុខ​នឹង​ការលំបាក​នាពេល​បច្ចុប្បន្ន និង​អនាគត ។

របៀប​ដែល​យើង​អាច​ចងចាំ​ព្រះអម្ចាស់

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​តម្លៃ​នៃ​ការចងចាំ​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ និង​មើលឃើញ​របៀប​មួយ​ជួយ​យើង​ចងចាំ​ទ្រង់​ទាំងទ្វេ សូម​បង្ហាញ​វីដេអូ « O Remember, Remember » ( ១:២៨ ) ដែល​មាន​នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​អ្វី​ដែល​ប្រធាន ហែនរី ប៊ី អាវរិង នៃ​គណៈប្រធាន​ទីមួយ​បាន​ធ្វើ ដើម្បី​មើលឃើញ​ព្រះហស្ដ​របស់​ព្រះអម្ចាស់ និង​លទ្ធផល​ដែល​មាន​បន្ទាប់​ពី​នោះ ។

1:28
  • តើ​វា​អាច​មាន​ឥទ្ធិពល​អ្វី​មក​លើ​អ្នក​ក្នុង​ការមើលឃើញ​ព្រះហស្ត​របស់​ព្រះ​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​អ្នក ?

ដើម្បី​បញ្ចប់ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​របៀប​មួយ ឬ​ពីរ​ដែល​ពួកគេ​អាច​ចងចាំ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បាន​កាន់តែ​ប្រសើរ ហើយ​អញ្ជើញ​ពរជ័យ​របស់​ទ្រង់​ទាំងទ្វេ​មក​ក្នុង​ជីវិត​របស់​ពួកគេ ។