ថ្នាក់​សិក្ខាសាលា
និក្ខមនំ ៧–១១ ៖ ការស្គាល់​ព្រះចេស្ដា​របស់​ព្រះអម្ចាស់


« និក្ខមនំ ៧–១១ ៖ ការស្គាល់​ព្រះចេស្ដា​របស់​ព្រះអម្ចាស់ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៦ )

« និក្ខមនំ ៧–១១ ៖ ការស្គាល់​ព្រះចេស្ដា​របស់​ព្រះអម្ចាស់ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

និក្ខមនំ ៧–១៣ ៖ មេរៀន​ទី ៤១

និក្ខមនំ ៧–១១

ការស្គាល់​ព្រះចេស្ដា​របស់​ព្រះអម្ចាស់

A black-and-white drawing by Paul Gustave Doré of Moses and his brother, Aaron, standing in Pharaoh’s court next to a serpent.

វា​អាច​ជា​ការលំបាក​ក្នុង​ការស្គាល់​ព្រះចេស្ដា​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​យើង ។ ព្រះអម្ចាស់​បាន​ជ្រើសរើស​ម៉ូសេ និង​អើរ៉ុន ដើម្បី​បង្ហាញ​ពី​ព្រះចេស្ដា​របស់​ទ្រង់ នៅ​ចំពោះ​មុខ​ផារ៉ោន ។ ផារ៉ោន​បាន​បដិសេធ​ព្រះចេស្ដា​របស់​ព្រះអម្ចាស់ ។ ការណ៍​នេះ​បាន​ជំរុញ​ឲ្យ​មាន​ការបង្ហាញ​បន្ថែម​អំពី​ព្រះចេស្ដា​របស់​ព្រះអម្ចាស់ តាមរយៈ​សេចក្តីវេទនា​ដែល​កើត​មាន​លើ​ស្រុក​អេស៊ីព្ទ ។ គោលបំណង​នៃ​មេរៀន​នេះ​គឺ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​របៀប​ស្គាល់​ព្រះចេស្ដា​របស់​ព្រះអម្ចាស់ និង​ជឿ​លើ​ទ្រង់ ។

ការ​រៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​ភស្ដុតាង​នៃ​ព្រះចេស្ដា​របស់​ព្រះអម្ចាស់​ក្នុង​ជីវិត​របស់​ពួកគេ​នៅ​ម៉ោងសិក្សា​ឥឡូវ​នេះ និង​បន្ទាប់ ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

ព្រះចេស្ដា​របស់​ព្រះ​នៅ​ជុំវិញ​យើង

សូម​ពិចារណា​ចាប់ផ្តើម​សិក្សា​ដោយ​ការសួរ​សំណួរ​ខាងក្រោម​នេះ ឬ​ឲ្យ​សិស្ស​ពិភាក្សា​សំណួរ​ទាំងនោះ​ជា​ក្រុម ។

  • នៅពេល​អ្នកធ្វើ​ដំណើរ​ទៅ​រៀន​ថ្នាក់​សិក្ខាសាលា​ថ្ងៃនេះ តើ​មាន​អ្វីខ្លះ​ដែល​អ្នក​បានឃើញ កត់សម្គាល់ ឬ​សង្កេត​ឃើញ​អ្វីខ្លះ ?

  • នៅ​លើ​រង្វាស់ ១–៥ ( ១ គឺ​មិន​ទាល់​តែ​សោះ ៥ គឺ​ខ្លាំង​ណាស់ ) តើ​អ្នក​នឹង​វាយតម្លៃ​ការយល់​ដឹង​អំពី​មជ្ឈដ្ឋាន​ជុំវិញ​របស់​អ្នក​ថ្ងៃនេះ​យ៉ាង​ដូចម្តេច ?

  • តើ​មាន​ហេតុផល​អ្វី​ខ្លះ​ដែល​យើង​អាច​នឹង​ឆាប់​សង្កេត​ដឹង ឬ​មិន​ឆាប់​សង្កេត​ដឹង ?

    សូម​ពន្យល់​ថា ស្រដៀង​គ្នា​នេះ​ដែរ យើង​អាច​ជញ្ជឹង​គិត​ថាតើ​យើង​ឆាប់​សង្កេត​ដឹង​កម្រិត​ណា​នូវ​អ្វី​ដែល​ព្រះអម្ចាស់​បាន​ធ្វើ ឬ​កំពុង​ធ្វើ​សម្រាប់​យើង ។ សូម​ពិចារណា​សួរ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​ភស្ដុតាង​អ្វី​ខ្លះ​ដែល​មនុស្ស​ម្នាក់​អាច​កត់​សម្គាល់​អំពី​ព្រះចេស្ដា​របស់​ព្រះ​នៅ​ថ្ងៃ​ធម្មតា ?

វិធី​មួយ​ដើម្បី​យាងអញ្ជើញ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ឲ្យ​បង្រៀន​សិស្ស​ម្នាក់ៗ គឺ​តាម​រយៈ​ការអនុញ្ញាត​ឲ្យ​សិស្ស​វាយ​តម្លៃ​ជា​ឯកជន​នូវ​អារម្មណ៍​ដែល​ពួកគេ​មាន​ចំពោះ​គោលការណ៍​នៃ​ដំណឹងល្អ​ជាក់លាក់​ណា​មួយ ។ អ្នក​អាច​ជួយ​ពួកគេ​ធ្វើ​ដូច្នេះ ដោយ​បង្ហាញ​ដូច​ខាង​ក្រោម​នេះ ៖

សូម​វាយតម្លៃ​ខ្លួន​ឯង​នៅលើ​រង្វាស់ ១–៥ ( ១ គឺ​ទាប​បំផុត ៥ គឺ​ខ្ពស់​បំផុត ) ថាតើ​ខាងក្រោម​នេះ​ពិពណ៌នា​អំពី​អ្នក​បាន​ល្អ​ប៉ុនណា ៖

  • ខ្ញុំ​មាន​អារម្មណ៍​ជឿជាក់​លើ​សមត្ថភាព​របស់​ខ្ញុំ​ក្នុង​ការស្គាល់​ព្រះចេស្ដា ឬ​ឥទ្ធិពល​របស់​ព្រះ​នៅក្នុង​ជីវិត​របស់​ខ្ញុំ ។

នៅពេល​អ្នក​សិក្សា​នៅ​ថ្ងៃ​នេះ សូម​យាង​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ជួយ​អ្នក​បង្កើន​សមត្ថភាព​របស់​អ្នក​ក្នុង​ការស្គាល់​ព្រះចេស្ដា និង​ឥទ្ធិពល​របស់​ព្រះ​ក្នុង​ជីវិត​របស់​អ្នក ។

ការជឿ​លើ​ព្រះអម្ចាស់

នៅ​ក្នុង និក្ខមនំ ៦–៧ ព្រះអម្ចាស់​បាន​សន្យា​ជាមួយ​ម៉ូសេ​ថា ទ្រង់​នឹង​នាំ​ពួកសាសន៏​អ៊ីស្រាអែល​ចេញ​ពី​សេវកភាព ។ ទ្រង់​បាន​ប្រកាស​ថា ទ្រង់​នឹង​បង្ហាញ​ព្រះចេស្ដា​របស់​ទ្រង់​ដល់​ផារ៉ោន និង​សាសន៍​អេស៊ីព្ទ និង​ថា​ពួកគេ​នឹង​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ដោះលែង​ពួកសាសន៏​អ៊ីស្រាអែល​ឡើយ ។

សូមអាន និក្ខមនំ ៦:៧; ៧:៥ ដោយ​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា ទាំង​ពួកសាសន៏​អ៊ីស្រាអែល និង​សាសន៍​អេស៊ីព្ទ​នឹងបាន​ដឹង ។ សិស្ស​ទាំងឡាយ​អាច​គូស​ចំណាំ​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​ពួកសាសន៏​អ៊ីស្រាអែល និង​សាសន៍​អេស៊ីព្ទ​នឹង​ដឹង​អ្វី ដោយសារ​ការសម្ដែង​ព្រះចេស្ដា​របស់​ព្រះអម្ចាស់ ?

  • តើ​យើង​រៀន​អ្វី​ខ្លះ​អំពី​ព្រះអម្ចាស់​មក​ពី​សេចក្ដី​ប្រកាស​ទាំង​នេះ ?

សូម​ជួយ​សិស្ស​ឲ្យ​ស្វែងរក​សេចក្ដីពិត​មួយ​ដែល​ស្រដៀង​នឹង​ការណ៍​ដែល ព្រះអម្ចាស់​ផ្ដល់​ឱកាស​ដល់​យើង​ដើម្បី​ជឿ​លើ​ទ្រង់ និង​ស្គាល់​ព្រះចេស្ដា​របស់​ទ្រង់​ក្នុង​ជីវិត​របស់​យើង ។

គ្រោះកាច

សកម្មភាព​ខាងក្រោម​នេះ​អាច​ផ្តល់​ឱកាស​ឲ្យ​សិស្ស​ស្គាល់​ពី​គ្រោះកាច​មួយ​ចំនួន​របស់​សាសន៍​អេស៊ីព្ទ ។ វា​ក៏​អាច​ជួយ​ពួកគេ​ឲ្យ​ឃើញ​ការឆ្លើយតប​ផ្សេងៗ​ចំពោះ​ការសម្ដែង​ព្រះចេស្ដា​របស់​ព្រះ​ផងដែរ ។ សូម​ប្រយ័ត្ន​កុំ​ចំណាយ​ពេល​ច្រើន​ពេក​ក្នុង​ផ្នែក​នេះ ដែល​វា​នឹង​នាំ​ឲ្យ​ខើច​ពេល​សម្រាប់​មេរៀន​ដែល​នៅ​សល់ ។

សូម​ពិចារណា​បង្ហាញ​តារាង និង​សំណួរ​ដូច​ខាងក្រោម​នេះ ។

នៅក្នុង និក្ខមនំ ៧–១១ ព្រះអម្ចាស់​បាន​សម្ដែង​ព្រះចេស្ដា​របស់​ទ្រង់​តាមរយៈ​គ្រោះកាច​ជា​បន្តបន្ទាប់ ។ សូម​ក្រឡេក​មើល​តារាង​ខាងក្រោម ហើយ​ជ្រើសរើស​គ្រោះកាច​ពីរ ឬ​បី​ដើម្បី​សិក្សា ដោយ​រក​មើល​ចម្លើយ​ចំពោះ​សំណួរ​ដែល​មានបន្ទាប់ ។

ខគម្ពីរ​ខ្លះ​និយាយ​ថា ព្រះអម្ចាស់​ធ្វើ​ឲ្យ​ព្រះទ័យ​​ផារ៉ោន​រឹងរួស ។ ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ ផ្ដល់​នូវ​ការបញ្ជាក់​ដ៏​សំខាន់​ថា ផារ៉ោន​បាន​ធ្វើ​ឲ្យ​ព្រះទ័យ​របស់​ទ្រង់​ផ្ទាល់​រឹងរូស ( សូម​មើល​ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ footnotes និក្ខមនំ ៧:៣, ១៣; ៩:១២; ១០:១, ២០, ២៧; ១១:១០ ) ។

គ្រោះកាច

ខគម្ពីរ​ដែល​ត្រូវ​សិក្សា

គ្រោះកាច

១. ទឹក​ប្រែ​ទៅ​ជា​ឈាម

ខគម្ពីរ​ដែល​ត្រូវ​សិក្សា

និក្ខមនំ ៧:១៩–២៥

គ្រោះកាច

២. កង្កែប​ឡើង​មក​លើ​ដី

ខគម្ពីរ​ដែល​ត្រូវ​សិក្សា

និក្ខមនំ ៨:៥–១៥ចំណាំ ៖ « ធូរ​ស្បើយ » មាន​ន័យ​ថា សម្រាក ឬ​សះស្បើយ )

គ្រោះកាច

៣. ចៃ

ខគម្ពីរ​ដែល​ត្រូវ​សិក្សា

និក្ខមនំ ៨:១៦–១៩

គ្រោះកាច

៤. រុយ

ខគម្ពីរ​ដែល​ត្រូវ​សិក្សា

និក្ខមនំ ៨:២០–២៥, ២៩–៣២

គ្រោះកាច

៥. គោ​ក្របី​ងាប់

ខគម្ពីរ​ដែល​ត្រូវ​សិក្សា

និក្ខមនំ ៩:១–៧

គ្រោះកាច

៦. ជំងឺ​បូស

ខគម្ពីរ​ដែល​ត្រូវ​សិក្សា

និក្ខមនំ ៩:៨–១២

គ្រោះកាច

៧. ព្រិល និង​ភ្លើង​ពី​លើ​មេឃ

ខគម្ពីរ​ដែល​ត្រូវ​សិក្សា

និក្ខមនំ ៩:២២–២៩, ៣៣–៣៥

គ្រោះកាច

៨. កណ្តូប

ខគម្ពីរ​ដែល​ត្រូវ​សិក្សា

និក្ខមនំ ១០:១២–២០

គ្រោះកាច

៩. ភាពងងឹតអន្ធការ

ខគម្ពីរ​ដែល​ត្រូវ​សិក្សា

និក្ខមនំ ១០:២១–២៧

  • តើ​ព្រះចេស្ដា​របស់​ព្រះអម្ចាស់​បាន​សម្ដែង​តាម​របៀប​ណា ?

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​បុគ្គល​ម្នាក់ៗ​បាន​ជឿ ឬ​មិន​ជឿ​លើ​ព្រះអម្ចាស់ និង​ព្រះចេស្ដា​របស់​ទ្រង់ ?

    បន្ទាប់ពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ចែក​ចាយ​ការរកឃើញ​របស់​ពួកគេ​ជា​គូ ឬ​ជាក្រុម​តូចៗ ។

    វា​អាច​មាន​អត្ថប្រយោជន៍​ក្នុង​ការបញ្ជាក់​ចំណុច​មួយ​ចំនួន​ខាងក្រោម ។ សិស្ស​ប្រហែល​ជា​បាន​កត់សម្គាល់​ឃើញ​ថា ពួកគ្រូ​របស់​ផារ៉ោន តាម​រយៈ​ការបញ្ឆោត ឬ​អំណាច​ពី​មារសត្រូវ​អាច​ធ្វើ​បានតាម​ផ្នែក​ខ្លះ​នៃ​គ្រោះកាច​ពីរ​ដំបូង ។ ទោះ​ជា​យ៉ាង​ណា ពួកគេ​មិន​អាច​ធ្វើតាម ឬ​បញ្ឈប់​គ្រោះកាច​ទាំងឡាយ​បាន​ទាំងស្រុង​នោះ​ទេ ។ បន្ថែម​លើ​នេះ ពួកសាសន៏​អ៊ីស្រាអែល​ទំនង​ជា​រងទុក្ខ​ដោយ​គ្រោះកាច​ខ្លះៗ ប៉ុន្តែ​ត្រូវ​បាន​ការពារ​ពី​សេចក្តីវេទនា​ទី​បួន ទី​ប្រាំ និង​ទី​ប្រាំពីរ ។

    ប្រសិនបើ​មាន​អត្ថប្រយោជន៍ អ្នក​អាច​ជំរុញ​សិស្ស​ឲ្យ​គូស​ចំណាំ​ឃ្លា​បន្ថែម​នៅក្នុង និក្ខមនំ ៨:១០, ២២; ១០:២ ដែល​ព្រះអម្ចាស់​បាន​ថ្លែង​ទីបន្ទាល់​ថា រាស្ត្រ​ទាំងឡាយ​នឹង​ដឹង​ថា ទ្រង់​គឺជា​ព្រះអម្ចាស់ ។

  • តើ​អ្នក​គិត​ថា​ហេតុអ្វី​បាន​ជា​ព្រះអម្ចាស់​ចង់​ឲ្យ​សាសន៍​អេស៊ីព្ទ និង​ពួកសាសន៏​អ៊ីស្រាអែល​ដឹង​អំពី​ទ្រង់ ?

  • តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ដែល​មនុស្ស​នៅ​ពេល​ខ្លះ​ជឿ​លើ​ព្រះ និង​ព្រះចេស្ដា​របស់​ទ្រង់ ហើយ​ក្រោយ​មក​មាន​ការសង្ស័យ ?

ព្រះចេស្ដា​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​យើង

វា​អាច​ជា​ប្រយោជន៍​ក្នុង​ការចែក​ចាយ​ជាមួយ​សិស្ស​ថា ព្រះចេស្ដា​របស់​ព្រះអម្ចាស់​ត្រូវបាន​សម្ដែង​តាម​របៀប​ជា​ច្រើន​នា​សព្វថ្ងៃនេះ ។ ខាងក្រោម​នេះ​អាច​ជួយ​សិស្ស​គិត​អំពី​របៀប​ដែល​ពួកគេ​បាន​ឃើញ ឬ​ជួប​ដកពិសោធន៍​ព្រះចេស្ដា​នោះ ។

សូម​ស្រមៃ​គិត​ថា អ្នក​មាន​មិត្ត​ម្នាក់​ដែល​មិន​មាន​ទំនុក​ចិត្ត​ថា ពួកគេ​ធ្លាប់​មាន​បទពិសោធន៍​ជាមួយ​នឹង​ព្រះវរបិតាសួគ៌ ឬ​ទទួល​អារម្មណ៍​ពី​ព្រះចេស្ដា​របស់​ទ្រង់ ។ នៅពេល​អ្នក​បន្ត​ការសិក្សា​របស់​អ្នក សូម​គិត​អំពី​អ្វី​ដែល​អ្នក​នឹង​និយាយ​ទៅកាន់​បុគ្គល​នេះ ។

ការផ្ដល់​ពេល​ឲ្យ​សិស្ស​ជញ្ជឹងគិត ឬ​សរសេរ​ពី​គំនិត​របស់​ពួកគេ​អំពី​សំណួរ​ដូច​តទៅ​នេះ ពីមុន​ពួកគេ​ចែកចាយ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ អាច​មាន​អត្ថប្រយោជន៍ ។

  • តើ​មាន​របៀប​អ្វីខ្លះ​ដែល​អ្នក​បានជឿ​លើ​ព្រះចេស្ដា​របស់​ព្រះអម្ចាស់ ? ឬតើ​អ្វី​ខ្លះ​ដែល​អាច​ជួយ​អ្នក​ឲ្យ​ជឿ ?

  • តើ​មាន​ឧទាហរណ៍​អ្វីខ្លះ​មក​ពី​ព្រះគម្ពីរ ឬ​ប្រវត្តិ​សាសនាចក្រ​ដែល​មនុស្ស​ត្រូវ​បាន​បង្ហាញ​នូវ​ព្រះចេស្ដា​របស់​ព្រះអម្ចាស់ ?

សិស្ស​អាច​នឹង​ចែកចាយ​ឧទាហរណ៍ ដូចជា​ការ​ទទួល​បាន​ការកម្សាន្ត​ចិត្ត ឬ​សេចក្តីសុខសាន្ត​ពី​ការអធិស្ឋាន ឬ​ពរជ័យ​បព្វជិតភាព ការទទួល​បាន​ការអភ័យទោស ទទួល​បាន​ការដឹកនាំ​ផ្ទាល់ខ្លួន​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ជា​ដើម ។

សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា បទពិសោធន៍​ពី​ព្រះចេស្ដា​របស់​ព្រះអម្ចាស់​ជា​ទូទៅ​កើត​ចេញ​ពី​ការបង្ហាញ​នូវ​អាកប្បកិរិយា ឬ​សកម្មភាព​ដ៏​ស្មោះត្រង់ ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ខាងក្រោម​នេះ​អំពី​អ្វី​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​មាន​បទពិសោធន៍​ជាមួយ​ព្រះវរបិតាសួគ៌ ៖

Official portrait of President Russell M. Nelson taken January 2018

សូម​យល់​ថា កាលណា​អវត្តមាន​ពីបទពិសោធន៍​ទាំងឡាយ​ជាមួយ​ព្រះ នោះមនុស្ស​អាច​នឹង​សង្ស័យ​អំពី​វត្តមាន​របស់ព្រះ ។ ដូច្នេះ សូម​ដាក់​ខ្លួន​អ្នក​ទៅក្នុង​កន្លែង​មួយ​ដើម្បី​ចាប់​ផ្ដើម​មានបទពិសោធន៍​ទាំង​ឡាយ​ជាមួយ​ទ្រង់ ។ បន្ទាបខ្លួន អធិស្ឋាន​ដោយ​កែវភ្នែក​ចង់​មើល​ឃើញ​ព្រះហស្ត​របស់ព្រះ​នៅ​ក្នុង​ជីវិត​របស់​បងប្អូន ហើយនឹង​ពិភពលោក​ជុំវិញ​បងប្អូន ។ ទូលសូម​ទ្រង់​ឲ្យ​ប្រាប់​បងប្អូន បើទ្រង់​ពិត​ជា​គង់​នៅ—​បើ​ទ្រង់​ពិតជា​ស្គាល់​បងប្អូន ។ ទូលសួរ​ទ្រង់​ថា​ទ្រង់​មានព្រះទ័យ​យ៉ាងណា​ចំពោះ​បងប្អូន ។ បន្ទាប់​មក ស្តាប់ ។ ( « Come, Follow Me » Liahona ខែ​ឧសភា ឆ្នាំ​២០១៩ ទំព័រ ៩០ )

  • តើ​មនុស្ស​ម្នាក់​អាច​ធ្វើ​អ្វី​បាន​ខ្លះ​ដើម្បី​ចាប់​ផ្ដើម​មើលឃើញ​ព្រះហស្ត និង​ព្រះចេស្ដា​របស់​ព្រះ​នៅក្នុង​ជីវិត​របស់​ពួកគេ ?

អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​សម្ដែង​ជា​របៀប​ដែល​ពួកគេ​អាច​ឆ្លើយតប​ទៅនឹង​សាច់រឿង​ខាងលើ ។ សូម​ឲ្យ​ពួកគេ​ប្រឹក្សា​មិត្តភក្តិ​របស់​ពួកគេ​ដែល​មិន​មាន​ទំនុក​ចិត្ត​ថា ពួកគេ​ធ្លាប់​មាន​បទពិសោធន៍​ជាមួយ​នឹង​ព្រះអម្ចាស់ ឬ​យល់​ពី​ព្រះចេស្ដា​របស់​ទ្រង់ ។

សូម​ពិចារណា​ថ្លែង​ទីបន្ទាល់​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ និង​សារៈសំខាន់​នៃ​ការស្គាល់​ព្រះចេស្ដា​របស់​ទ្រង់ទាំងទ្វេ​នៅក្នុង​ជីវិត​របស់​យើង ។