ថ្នាក់​សិក្ខាសាលា
លោកុប្បត្តិ ២៩–៣៣ ៖ « ទុក​ឲ្យ​ព្រះឈ្នះ »


« លោកុប្បត្តិ ២៩–៣៣ ៖ ‹ ទុក​ឲ្យ​ព្រះឈ្នះ › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៦ )

« លោកុប្បត្តិ ២៩–៣៣ ៖ ‹ ទុក​ឲ្យ​ព្រះឈ្នះ › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

លោកុប្បត្តិ ២៤–៣៣ ៖ មេរៀន​ទី ៣២

លោកុប្បត្តិ ២៩–៣៣

« ទុក​ឲ្យ​ព្រះឈ្នះ »

The Old Testament characters Jacob and Esau embracing one another. A desert landscape is portrayed in the background.

ព្យាការី​យ៉ាកុប​ជា​គំរូ​មួយ​នៃ​ការទុក​ឲ្យ​ព្រះ​ឈ្នះ​នៅក្នុង​ជីវិត​របស់​គាត់ ។ គាត់​បាន​ខិតខំ​យ៉ាង​ខ្លាំង ដើម្បី​រៀប​អាពាហ៍ពិពាហ៍​នៅក្នុង​សេចក្ដីសញ្ញា ទទួល​បាន​ពរជ័យ​ពី​ព្រះអម្ចាស់​ក្នុង​កិច្ចការ​ប្រចាំ​ថ្ងៃ​របស់​គាត់ និង​ធ្វើ​អ្វី​ដែល​ព្រះ​បាន​បង្គាប់​ឲ្យ​គាត់​ធ្វើ ដើម្បី​ផ្សះផ្សា​ទំនាក់ទំនង​គ្រួសារ​របស់គាត់ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​បង្កើន​ឆន្ទៈ​របស់​ពួកគេ ដើម្បី​ទុក​ឲ្យ​ព្រះ​ឈ្នះ​នៅក្នុង​ជីវិត​របស់​ពួកគេ ។

ការ​រៀបចំ​សិស្ស ៖ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​រាយបញ្ជី​នូវ​របៀប​ដែល​ព្រះ​ជា​ឥទ្ធិពល​ក្នុង​ជីវិត​របស់​ពួកគេ ។ ប្រសិនបើ​សិស្ស​ចង់​រៀន​បន្ថែម​លើ​ប្រធានបទ​នេះ នោះ​ពួកគេ​អាច​ស្តាប់ មើល ឬ​អាន​ផ្នែក​នានា​នៃ​សុន្ទរកថា​របស់​ប្រធាន រ័សុល អិម ណិលសុន « ទុក​ឲ្យ​ព្រះ​ឈ្នះ » ( ១៨:៥១ ) ។

វីដេអូ ៖ « ទុក​ឲ្យ​ព្រះ​ឈ្នះ » ( ១៨:៥១ ) ចាប់​ពី​នាទី​ទី ១២:១៨ ដល់ ១៣:០២ « Jacob and His Family » ( ៣:០០ )

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

ឥទ្ធិពល​ទាំងឡាយ​នៅក្នុង​ជីវិត​របស់​យើង

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​បញ្ជី​មួយ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ​នូវ​ឥទ្ធិពល​មួយ​ចំនួន​នៅក្នុង​ជីវិត​របស់​ពួកគេ ។ ពួកគេ​អាច​រួមបញ្ចូល​មិត្តភក្តិ គ្រូបង្រៀន ទីប្រឹក្សា បុគ្គល​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ឪពុកម្តាយ ព្យាការី ព្រះអម្ចាស់ និង​សូម្បីតែ​គំនិត និង​មហិច្ឆតា​របស់​ពួកគេ​ផ្ទាល់​ក៏ដោយ ។

បន្ទាប់មក សូម​អញ្ជើញ​ពួកគេ​ឲ្យ​ត្រិះរិះ​ពិចារណា​ចាត់ចំណាត់​ថ្នាក់​ឥទ្ធិពល​​ធាតុ​នីមួយៗដែល​មាន​ក្នុង​បញ្ជី​នេះ ។ សិស្ស​អាច​ដាក់​លេខ ១ ចំពោះ​ឥទ្ធិពល​ខ្លាំង​បំផុត​ក្នុង​ជីវិត​របស់​ពួកគេ រួច​លេខ ២ ជាដើម ។ ឬ​សិស្ស​អាច​សរសេរ​ពាក្យ​ដូចជា « ខ្ពស់ » « មធ្យម » ឬ « ទាប » ដើម្បី​បង្ហាញ​ពី​កម្រិត​ឥទ្ធិពល​សម្រាប់​ធាតុ​នីមួយៗ ។

មុន​ពេល​ពួកគេ​អាន​ប្រយោគ​ខាងក្រោម វា​អាច​មាន​ប្រយោជន៍​ក្នុង​ការពន្យល់​ថា ការទុក​ឲ្យ​ព្រះ​ឈ្នះ គឺ​ការអនុញ្ញាត​ឲ្យ​ទ្រង់​មាន​ឥទ្ធិពល​ធំ​បំផុត​នៅក្នុង​ជីវិត​របស់​យើង ។

សូម​អាន​សំណួរ​ដ៏​បំផុសគំនិត​ដូច​ខាង​ក្រោម​នេះ​ដោយ​ប្រធាន រ័សុល អិម ណិលសុន ។ សូម​ពិចារណា​អំពី​របៀប​ដែល​បងប្អូន​នឹង​ឆ្លើយ​សំណួរ​ទាំងនេះ ។

18:52
Official portrait of President Russell M. Nelson taken January 2018

តើ​បងប្អូន​ស្ម័គ្រចិត្ត​ទុក​ឲ្យ​ព្រះ​ឈ្នះ​នៅ​ក្នុង​ជីវិត​របស់​បងប្អូន​ដែរ​ឬទេ ? តើ​បងប្អូន​ស្ម័គ្រចិត្ត​ទុក​ឲ្យ​ព្រះ​មាន​ឥទ្ធិពល​ដ៏​ខ្លាំង​បំផុត​នៅ​ក្នុង​ជីវិត​របស់​បងប្អូន​ដែរ​ឬ​ទេ ? តើ​បងប្អូន​នឹង​អនុញ្ញាត​ឲ្យ​ព្រះបន្ទូល​ទ្រង់ ព្រះបញ្ញត្តិ​របស់​ទ្រង់ និង​សេចក្តីសញ្ញា​របស់​ទ្រង់​មាន​ឥទ្ធិពល​លើ​អ្វី​ដែល​បងប្អូន​ធ្វើ​រាល់​ថ្ងៃ​ដែរ​ឬទេ ? តើ​បងប្អូន​នឹង​អនុញ្ញាត​ឲ្យ​ព្រះសូរសៀង​របស់ទ្រង់​មាន​អាទិភាព​លើស​សំឡេង​អ្នកដទៃ​ដែរ​ឬ​ទេ ? តើ​បងប្អូន​ស្ម័គ្រចិត្ត​ទុកឲ្យ​អ្វី​ក៏​ដោយ​ដែល​ទ្រង់​ចង់​ឲ្យ​បងប្អូន​ធ្វើ មានអាទិភាព​ជាង​មហិច្ឆិតា​ផ្សេងទៀត​ទាំងអស់​ដែរ​ឬ​ទេ ? តើបងប្អូន​ស្ម័គ្រចិត្ត​ដើម្បី​ទុកឲ្យ​ព្រះទ័យ​ទ្រង់​គ្របដណ្តប់លើ​ចិត្ត​របស់​បងប្អូន​ដែរ​ឬ​ទេ ? ( « Let God Prevail » លីអាហូណា ខែ​វិច្ឆិកា ឆ្នាំ​២០២០ ទំព័រ ៩៤ ) ។

សូម​ឲ្យ​សិស្ស​សរសេរ​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ទាំង​នេះ​ចូល​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។ ទាំងនេះ​អាច​ដាក់​បញ្ចូល​របៀប​ដែល​ពួកគេ​ស្ម័គ្រចិត្ត​ទុក​ឲ្យ​ព្រះ​ឈ្នះ ឬ​មាន​ឥទ្ធិពល​ធំ​បំផុត​ក្នុង​ជីវិត​របស់​ពួកគេ ។ ពួកគេ​ក៏​អាច​រួមបញ្ចូល​វិធី​ដែល​ពួកគេ​មិន​ស្ម័គ្រចិត្ត និង​ហេតុអ្វី​បាន​ជា​វា​ពិបាក​សម្រាប់​ពួកគេ​បាន​ផងដែរ ។

សូម​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណបរិសុទ្ធ​ដើម្បី​ទទួល​បាន​នូវ​ការយល់ដឹង និង​ជំនួយ​ដោះស្រាយ​រាល់​កង្វល់ ឬ​ការលំបាក​របស់​អ្នក និង​ដើម្បី​ជួយ​អ្នក​ទទួល​អារម្មណ៍​ថា កាន់តែ​មាន​បំណងប្រាថ្នា​ចង់ទុក​ឲ្យ​ទ្រង់​ឈ្នះ​កាន់តែ​ច្រើន​ឡើង​នៅក្នុង​ជីវិត​របស់​អ្នក ។

គំរូ​របស់​យ៉ាកុប

មាន​គ្រា​មួយ យ៉ាកុប « ភ័យខ្លាច​ជាខ្លាំង និង​មាន​​សេចក្តី​ថប់ព្រួយ​ក្នុង​ទ្រូង » ( លោកុប្បត្តិ ៣២:៧ ) ដោយ​ព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​របស់​គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់ ។ គាត់បាន « បោក‌ចំបាប់ » ( លោកុប្បត្តិ ៣២:២៥ ) ពេញ​មួយ​យប់ ដោយ​បាន​តាំងចិត្ត​ដើម្បី​ទទួល​បាន​ពរជ័យ​ពី​ព្រះអម្ចាស់ សម្រាប់​ស្ថានភាព​លំបាក​ដែល​គាត់​បាន​ជួប​ប្រទះ ។ ( អ្នក​នឹង​សិក្សា​បន្ថែម​ទៀត​អំពី​ស្ថានភាព​នេះ​នៅ​ពេល​ក្រោយ​ក្នុង​មេរៀន​នេះ ) ។ ជា​ការឆ្លើយតប ព្រះអម្ចាស់​បាន​សន្យា​ថា​នឹង​ជួយ​យ៉ាកុប ប៉ុន្តែ​ទ្រង់​ក៏​បាន​ប្តូរ​ឈ្មោះ​របស់​យ៉ាកុប​ផងដែរ ។

សូម​អាន លោកុប្បត្តិ ៣២:២៨ ហើយ​គូសចំណាំ​ពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​ប្តូរ​ឈ្មោះ​យ៉ាកុប​ទៅ និង​មូលហេតុ​អ្វី ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​កត់ចំណាំ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​ថា អត្ថន័យ​មួយ​នៃ​ឈ្មោះ អ៊ីស្រាអែល គឺ « ទុក​ឲ្យ​ព្រះ​ឈ្នះ » ( footnote 28b សូម​មើល Bible Dictionary « Israel » )

មេរៀន​នេះ​ផ្ដោត​សំខាន់​លើ​ផ្នែក​បី​នៃ​ជីវិត​របស់​យ៉ាកុប ឬ​របស់​អ៊ីស្រាអែល ដែល​គាត់​ទុក​ឲ្យ​ព្រះ​ឈ្នះ ។ ពេល​អ្នក​សិក្សា សូម​រកមើល​ឧទាហរណ៍​នៃ​គោលការណ៍​ខាងក្រោម​នេះ ៖ ពេល​យើង​ស្ម័គ្រចិត្ត​ទុក​ឲ្យ​ព្រះ​ឈ្នះ​ក្នុង​ជីវិត​របស់​យើង នោះ​ទ្រង់​នឹង​ប្រទានពរ​ដល់​យើង​ក្នុង​គ្រប់​ការណ៍​ទាំងអស់ ។

សូម​រៀបចំ​សំណៅ​មេរៀន​ដូច​ខាងក្រោម ហើយ​ធ្វើ​សកម្មភាព​មួយ​ក្នុង​ចំណោម​សកម្មភាព​ដូច​ខាងក្រោម ៖

  • សូម​ផ្តល់​សំណៅ​មេរៀន​ទាំងនេះ​ដល់​សិស្ស​បី​នាក់ ឬ​ក្រុម​សិស្ស​មុន​ម៉ោង ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ដឹកនាំ​ថ្នាក់រៀន​តាមរយៈ​ឯកសារ​ទាំងនោះ ។

  • សូម​អញ្ជើញ​សិស្ស​ឲ្យ​បំពេញ​សកម្មភាព​ទាំងបី​ជា​ក្រុម​តូចៗ ។

  • សូម​ផ្តល់​ទិដ្ឋភាពទូទៅ​ជា​មូលដ្ឋាន​នៃ​សំណៅ​មេរៀន​ទាំងបី​នេះ​ដល់​សិស្ស ហើយ​អនុញ្ញាត​ឲ្យ​សិស្ស​ជ្រើសរើស​មួយ ឬ​ពីរ ដើម្បី​សិក្សា ។ របៀប​មួយ​ដើម្បី​ផ្តល់​ទិដ្ឋភាព​ទូទៅ​គឺ សូម​មើល​វីដេអូ « Jacob and His Family » ( ៣:០០ ) ។

3:0
យ៉ាកុប​ធ្វើ​ពលិកម្ម​ដ៏​មហិមា​ដើម្បី​រៀបការ​ក្នុង​សេចក្ដី​សញ្ញា
ពរជ័យ​ក្នុង​ជីវិត​ខាងសាច់ឈាម​របស់​យើង
យ៉ាកុប​ត្រៀមខ្លួន​ដើម្បី​ជួប​អេសាវ

ប្រសិនបើ​សិស្ស​បាន​សិក្សា​ផ្នែក​ទាំងបី​នេះ​ជា​ក្រុម​ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន និង​ថា​តើ​វា​អាច​នឹង​មាន​អត្ថន័យ​យ៉ាង​ដូចម្ដេច​ចំពោះ​ពួកគេ ។ ប្រសិនបើ​ពួកគេ​មិន​បាន​លើកឡើង​ដោយ​ឯកឯង​ទេ សូម​សួរ​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​ព្រះអម្ចាស់ ។

សូម​ពិចារណា​សុំ​ឲ្យ​សិស្ស​ចែកចាយ​ឧទាហរណ៍​ផ្សេងទៀត​ដែល​ពួកគេ​បាន​ឃើញ អំពី​បុគ្គល​ដែល​ទុក​ឲ្យ​ព្រះ​ឈ្នះ​ក្នុង​ជីវិត​របស់​ពួកគេ ។

ការទុក​ឲ្យ​ព្រះ​ឈ្នះនៅ​ក្នុង​ជីវិត​របស់​អ្នក

សូម​ចំណាយ​ពេល​បន្តិច ដើម្បី​ត្រិះរិះ​ពិចារណា​អំពី​អ្វី​ដែល​អ្នក​បាន​រៀន ឬ​ចង់​ចងចាំ​ចេញពី​មេរៀន​នេះ ។ សូម​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណបរិសុទ្ធ នៅពេល​អ្នក​បន្ថែម​គំនិត​របស់​អ្នក​ទៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់​អ្នក តាំងពី​ដើម​មេរៀន​មក ។ សូម​ដាក់បញ្ចូល​ហេតុផល​ដែល​អ្នក​អាច​ចង់​ឲ្យ​ព្រះ​ឈ្នះនៅ​ក្នុង​ជីវិត​របស់​អ្នក ។ អ្នក​ក៏​អាច​បញ្ចូល​នូវ​អ្វី​ដែល​អ្នក​មាន​អារម្មណ៍​ថា អ្នក​អាច​ធ្វើ​បាន ដើម្បី​បង្កើន​សេចក្ដីប្រាថ្នា​របស់​អ្នក ក្នុងការ​ទុក​ឲ្យ​ព្រះ​ឈ្នះ​នៅក្នុង​ជីវិត​របស់​អ្នក ។

បើ​វា​មិនមែន​ជា​រឿង​ផ្ទាល់​ខ្លួន​ពេក​ទេ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​គំនិត​របស់​ពួកគេ ។ សូម​ពិចារណា​ចែកចាយ​គំនិត និង​ទីបន្ទាល់​របស់​អ្នក​ផងដែរ ។