ជំពូក ៣៦
ព្រះយេស៊ូវមានព្រះបន្ទូលរឿងប្រៀបប្រដូចចំនួនបី
ថ្ងៃមួយ ព្រះយេស៊ូវបានសោយ ហើយជជែកជាមួយមនុស្សទាំងឡាយ ដែលមានគេច្រើនគិតថាជាមនុស្សមានបាប ។ ពួកផារិស៊ីមួយចំនួនបានឃើញទ្រង់ ។
លូកា ១៥:១-២
ពួកផារិស៊ីបានជឿថា មនុស្សល្អមិនគួរនិយាយជាមួយមនុស្សមានបាបទេ ។ ពួកគេបានគិតថា ព្រះយេស៊ូវមិនមែនជាមនុស្សល្អទេ ព្រោះទ្រង់បានជជែកជាមួយមនុស្សមានបាប ។
លូកា ១៥:២
ព្រះអង្គសង្គ្រោះសព្វព្រះទ័យចង់ជួយ ពួកផារិស៊ីឲ្យយល់អំពីមូលហេតុដែលទ្រង់គង់ជាមួយមនុស្សមានបាប ។ ទ្រង់មានបន្ទូលប្រាប់ពួកគេនូវរឿងប្រៀបប្រដូចចំនួនបី ។ រឿងទីមួយ គឺអំពីកូនចៀមវង្វេង ។
លូកា ១៥:៣, Teachings of the Prophet Joseph Smith ទំព័រ ២៧៧