ជំពូក ២៥
ស្ត្រីម្នាក់ពាល់ព្រះពស្ត្រព្រះយេស៊ូវ
ស្ត្រីម្នាក់មានជំងឺធ្ងន់ធ្ងរអស់១២ឆ្នាំហើយ ។ នាងបានទៅជួបគ្រូពេទ្យជាច្រើននាក់ ប៉ុន្តែពួកគេមិនអាចជួយនាងបានទេ ។
ម៉ាកុស ៥:២៥–២៦
ថ្ងៃមួយ នាងបានឃើញមនុស្សជាច្រើនចោមរោមព្រះយេស៊ូវ ។ នាងបានជឿងថា នាងនឹងជាសះស្បើយបើគ្រាន់តែពាល់ព្រះពស្ត្រទ្រង់ ។ នាងបានដើរកាត់ហ្វូងមនុស្ស ហើយបានពាល់ព្រះពស្ត្រទ្រង់ ។
ម៉ាថាយ ៩:២០–២២, ម៉ាកុស ៥:២៧–២៨
ស្រាប់តែនាងបានជាសះស្បើយមួយរំពេច ។ ព្រះយេស៊ូវបានទតទីជុំវិញ ហើយមានបន្ទូលសួរថា « អ្នកណាពាល់អាវខ្ញុំ ? »
ម៉ាកុស ៥:២៩–៣០
ស្ត្រីនោះមានការភិតភ័យ ។ នាងបានលុតជង្គង់ចំពោះព្រះអង្គសង្គ្រោះ ហើយទូលថា នាងបានពាល់ទ្រង់ ។ ព្រះយេស៊ូវបានមានបន្ទូលថា សេចក្ដីជំនឿនាងបានធ្វើឲ្យនាងបានជាសះស្បើយ ។
ម៉ាកុស ៥:៣៣–៣៤