ចំណេះចំណានខាងគោលលទ្ធិ ៖ ការរំឭកការវាយតម្លៃឡើងវិញទី ២
កូរិនថូស ទី១ ៦:១៩–២០ រហូតដល់ វិវរណៈ ២០:១២
ការរំ់ឭកពីការវាយតម្លៃចំណេះចំណានខាងគោលលទ្ធិនេះត្រូវបានបង្កើតឡើងទុកជាបទពិសោធន៍រៀនសូត្រមួយ ដើម្បីជួយសិស្សឲ្យពិនិត្យមើលវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំង ១៣ ឡើងវិញ ដែលមាននៅក្នុងគម្ពីរ កូរិនថូស ទី១ រហូតដល់ វិវរណៈ ។ វាក៏នឹងជួយរៀបចំសិស្សសម្រាប់ការវាយតម្លៃនាពេលខាងមុខផងដែរ ( « ចំណេះចំណានខាងគោលលទ្ធិ ៖ ការវាយតម្លៃទី ២ » ) ហើយអនុញ្ញាតឲ្យពួកគេបង្ហាញពីការយល់ដឹង និងការអនុវត្តវគ្គបទគម្ពីរទាំងនេះ ។
មេរៀនរំឭកឡើងវិញនេះមានគោលបំណង ដើម្បីប្រើជាបទពិសោធន៍រៀនសូត្រដោយផ្ទាល់ ឬតាមរយៈសន្និសីទវីដេអូ ។
សូមប្រើការរំឭកឡើងវិញ និងធ្វើការវាយតម្លៃចំណេះចំណានខាងគោលលទ្ធិនេះនៅពេលណាក៏បាន បន្ទាប់ពីបានបង្រៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំងអស់ចាប់ពី កូរិនថូស ទី១ រហូតដល់ វិវរណៈដែលបានបង្រៀន ។ វាប្រហែលជាចាំបាច់ដើម្បីបង្រៀនមេរៀនចំណេះចំណានខាងគោលលទ្ធិមួយចំនួន មុនពេលបង្រៀនមេរៀនទាំងនេះតាមលំដាប់លំដោយបទគម្ពីរ ដូច្នេះការវាយតម្លៃអាចធ្វើឡើងមុនបញ្ចប់ឆមាសនេះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ចំណេះចំណានខាងគោលលទ្ធិនៅក្នុងជីវិតរបស់អ្នក
សូមពិចារណាពីតម្រូវការរបស់សិស្ស ហើយជ្រើសរើសផ្នែកផ្សេងៗនៃការរំឭកឡើងវិញនេះ ដែលនឹងជួយពួកគេបានយ៉ាងល្អបំផុតក្នុងការរៀបចំខ្លួនសម្រាប់ « ចំណេះចំណានខាងគោលលទ្ធិ ៖ ការវាយតម្លៃទី ២ » ។ សូមអញ្ជើញសិស្សទាំងអស់ដែលចូលរួមក្នុងការរំឭកឡើងវិញនេះឲ្យកត់ចំណាំបទគម្ពីរដែលពួកគេមិនចេះផងដែរ ហើយដាក់ផែនការសិក្សា និងរំឭកបទគម្ពីរទាំងនេះឡើងវិញដើម្បីត្រៀមខ្លួនធ្វើការវាយតម្លៃ ។
សូមឲ្យសិស្សសញ្ជឹងគិតពីសំណួរខាងក្រោមនេះ ។
-
តើអ្នកបានទទួលពរជ័យដោយសារការសិក្សាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិពីគម្ពីរ កូរិនថូស ទី១ ដល់ វិវរណៈ ដោយរបៀបណា ?
-
តើអ្នកអាចប្រើអ្វីដែលអ្នកបានរៀនមកពីវគ្គបទគម្ពីរទាំងនេះនៅក្នុងជីវិតរបស់អ្នកនៅពេលណា ?
លំហាត់នៅក្នុងសកម្មភាពរំឭកឡើងវិញទី ១ និងទី ២ ខាងក្រោមគឺជាការណែនាំដើម្បីជួយសិស្សឲ្យរំឭកសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះ ។ សកម្មភាពផ្សេងៗក៏អាចត្រូវបានប្រើដើម្បីជួយរំឭកឡើងវិញនូវសេចក្ដីយោង និងឃ្លាបទគម្ពីរផងដែរ ស្របតាមតម្រូវការរបស់សិស្ស ។
សកម្មភាពរំឭកឡើងវិញទី ១ ៖ ស្គាល់សេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះ
សូមបង្ហាញលំហាត់ខាងក្រោមនេះដល់សិស្ស ឬផ្តល់ច្បាប់ចម្លងនៃលំហាត់ទាំងនោះដល់សិស្ស ។
ជាជម្រើសមួយក្នុងការបង្ហាញសំណួរ ឬផ្តល់ច្បាប់ចម្លងលំហាត់នេះដល់សិស្ស សូមសរសេរសេចក្ដីយោងនីមួយៗដាក់នៅលើក្រដាសតូចៗដាច់ដោយឡែកពីគ្នា ហើយដាក់វានៅក្នុងចានគោមមួយ ។ បន្ទាប់មក សូមសរសេរឃ្លាគន្លឹះនីមួយៗនៅលើក្រដាសតូចៗដាច់ដោយឡែកពីគ្នាដែរ ហើយដាក់ក្នុងចានមួយទៀត ។ សូមអញ្ជើញសិស្សម្នាក់ឲ្យជ្រើសរើសក្រដាសមួយដោយចៃដន្យពីចានណាមួយក៏បាន ហើយអានវាទៅកាន់សិស្សក្នុងថ្នាក់ ។ សូមសួរសមាជិកក្នុងថ្នាក់ថាតើពួកគេដឹងថាអ្វីជាសេចក្ដីយោង ឬឃ្លាគន្លឹះដែលត្រូវគ្នាដែរឬទេ ។ បន្ទាប់មក សូមអញ្ជើញសិស្សម្នាក់ទៀតឲ្យជ្រើសរើសក្រដាសមួយដោយចៃដន្យចេញពីចានមួយទៀត ។ ដើម្បីបន្ថែមការរំពឹងទុក សូមពិចារណាប្រាប់សិស្សថា ប្រសិនបើពួកគេមានសំណាងគ្រប់គ្រាន់ក្នុងការជ្រើសរើសសេចក្ដីយោង ឬឃ្លាគន្លឹះដែលត្រូវគ្នា នោះពួកគេនឹងទទួលបានរង្វាន់តូចមួយ ។ ប្រសិនបើពួកគេមិនចាប់បានសេចក្ដីយោងដែលត្រូវគ្នាទេ សូមសួរសិស្សក្នុងថ្នាក់ថាតើសេចក្ដីយោង ឬឃ្លាគន្លឹះណាដែលត្រូវគ្នា ។ សូមបន្តដំណើរការនេះជាមួយសិស្សផ្សេងទៀតឲ្យជ្រើសរើសក្រដាសមួយពីចានណាមួយ រហូតដល់អស់ក្រដាសពីចាន ។
ចម្លើយគន្លឹះ ៖ ១-ឃ, ២-ឆ, ៣-គ, ៤-ជ, ៥-ង, ៦-ដ, ៧-ញ, ៨-ក, ៩-ច, ១០-ខ, ១១-ឈ, ១២-ឌ, ១៣-ឋ
សូមផ្គូផ្គងឃ្លាគន្លឹះខាងក្រោមនៅក្នុងជួរឈរខាងឆ្វេង ទៅនឹងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិដែលត្រឹមត្រូវក្នុងជួរឈរខាងស្ដាំ ។
|
១. ___ នៅក្នុងដំណើររស់ឡើងវិញ មានលំដាប់នៃសិរីល្អចំនួនបី ។ |
ក. កូរិនថូស ទី១ ៦:១៩–២០ |
|
២. ___ « ថ្ងៃនៃព្រះអម្ចាស់ … មិនមកឡើយ ទាល់តែមានសេចក្ដីក្បត់សាសនាមកជាមុនសិន » ។ |
ខ. កូរិនថូស ទី១ ១១:១១ |
|
៣. ___ « ព្រោះដូចជាគ្រប់មនុស្សទាំងអស់បានត្រូវស្លាប់ក្នុងលោកអ័ដាមជាយ៉ាងណា នោះគ្រប់គ្នាក៏នឹងបានប្រោសឲ្យរស់ក្នុងព្រះគ្រីស្ទយ៉ាងនោះដែរ » ។ |
គ. កូរិនថូស ទី១ ១៥:២០–២២ |
|
៤. ___ « បទគម្ពីរទាំងប៉ុន្មាន … អាចនឹងនាំឲ្យអ្នកមានប្រាជ្ញាដល់ទីសង្គ្រោះ » ។ |
ឃ. កូរិនថូស ទី១ ១៥:៤០–៤២ |
|
៥. ___ « សម្រាប់ការកាន់កាប់ត្រួតត្រា ក្នុងកាលដែលពេលពេញកំណត់បានមកដល់ ដើម្បីនឹងបំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ » ។ |
ង. អេភេសូរ ១:១០ |
|
៦. ___ « សេចក្ដីជំនឿ បើគ្មានការប្រព្រឹត្តតាមទេ នោះក៏ស្លាប់ » ។ |
ច. អេភេសូរ ២:១៩–២០ |
|
៧. ___ « បើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញាមានតែសូមដល់ព្រះ » ។ |
ឆ. ថែស្សាឡូនីច ទី២ ២:១–៣ |
|
៨. ___ « រូបកាយអ្នករាល់គ្នាជាវិហារនៃព្រះវិញ្ញាណបរិសុទ្ធ » ។ |
ជ. ធីម៉ូថេ ទី២ ៣:១៥–១៧ |
|
៩. ___ សាសនាចក្រត្រូវបាន « ស្អាងឡើងលើជើងជញ្ជាំងនៃពួកសាវក និងពួកហោរា ហើយព្រះយេស៊ូវគ្រីស្ទនោះឯង ទ្រង់ជាថ្មជ្រុងយ៉ាងឯក » ។ |
ឈ. ហេព្រើរ ១២:៩ |
|
១០. ___ « ក្នុងព្រះអម្ចាស់ នោះបុរសមិនមែនជាឥតពឹងអាស្រ័យដល់ស្ត្រីឡើយ ហើយស្ត្រីក៏មិនមែនជាឥតពឹងអាស្រ័យដល់បុរសដែរ » ។ |
ញ. យ៉ាកុប ១:៥–៦ |
|
១១. ___ ព្រះវរបិតាសួគ៌គឺជា « ព្រះវរបិតាខាងវិញ្ញាណ » ។ |
ដ. យ៉ាកុប ២:១៧–១៨ |
|
១២. ___ « ហើយមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជម្រះ … តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន » ។ |
ឋ. ពេត្រុស ទី១ ៤:៦ |
|
១៣. ___ « ដំណឹងល្អ [ ត្រូវបាន ] ផ្សាយទៅមនុស្សដែលស្លាប់ហើយ » ។ |
ឌ. វិវរណៈ ២០:១២ |
សកម្មភាពរំឭកឡើងវិញទី ២ ៖ ស្គាល់សេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះ
សូមបង្ហាញលំហាត់ខាងក្រោមនេះដល់សិស្ស ឬផ្តល់ច្បាប់ចម្លងនៃលំហាត់ទាំងនោះដល់សិស្ស ។
ជាជម្រើសក្នុងការបង្ហាញសំណួរ ឬផ្តល់ច្បាប់ចម្លងលំហាត់នេះឲ្យសិស្ស សូមចាត់សិស្សម្នាក់ៗឲ្យអានវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិផ្សេងៗគ្នា ។ សូមប្រាប់ពួកគេថា គោលដៅរបស់ពួកគេគឺដើម្បីប្រើពាក្យតិចបំផុតតាមដែលអាចធ្វើទៅបាន ដែលជាតម្រុយដើម្បីជួយសិស្សក្នុងថ្នាក់ឲ្យសម្គាល់សេចក្ដីយោងបទគម្ពីរដែលត្រូវគ្នា ។ សូមអញ្ជើញសិស្សម្នាក់ឲ្យឈរ ហើយចែកចាយពាក្យថ្មីមួយចេញពីឃ្លាបទគម្ពីរគន្លឹះរបស់ពួកគេរៀងរាល់ប្រាំវិនាទី រហូតដល់សិស្សក្នុងថ្នាក់ប្រាប់សេចក្ដីយោងបានត្រឹមត្រូវ ។ បន្ទាប់មក សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យសូត្រឃ្លាបទគម្ពីរគន្លឹះឲ្យស្រុះគ្នាមុនពេលសិស្សបន្ទាប់ក្រោកឈរដើម្បីចែកចាយពាក្យគន្លឹះពីវគ្គបទគម្ពីរដែលពួកគេត្រូវធ្វើ ។ វាអាចនឹងជាជំនួយដល់សិស្សក្នុងការរំឭកឃ្លាបទគម្ពីរគន្លឹះទាំង ១៣ តាមរបៀបនេះ ជាជាងមានតែវគ្គបទគម្ពីរដែលបានណែនាំខាងក្រោមប៉ុណ្ណោះ ។
ចម្លើយគន្លឹះ ៖ ( ១ ) រូបកាយ; វិហារ; ព្រះវិញ្ញាណបរិសុទ្ធ; ( ២ ) ជើងជញ្ជាំង; សាវ័ក; ព្រះយេស៊ូវគ្រីស្ទ; ( ៣ ) មក; សេចក្ដីក្បត់សាសនា; ជាមុន; ( ៤ ) ប្រាជ្ញា; សូម; ព្រះ; ( ៥ ) ដំណឹងល្អ; បានផ្សាយ; ស្លាប់
សូមបំពេញក្នុងចន្លោះទទេជាមួយនឹងពាក្យដែលបាត់ពីក្នុងឃ្លាបទគម្ពីរគន្លឹះ ។
-
« __________ របស់អ្នកគឺជា __________ នៃ _________ ___________ » ( កូរិនថូស ទី១ ៦:១៩–២០ ) ។
-
សាសនាចក្រត្រូវបាន « ស្អាងឡើងលើ __________ នៃ __________ និងពួកហោរា ហើយ __________ __________ នោះឯង ទ្រង់ជាថ្មជ្រុងយ៉ាងឯក » ( អេភេសូរ ២:១៩–២០ ) ។
-
« ថ្ងៃនៃព្រះអម្ចាស់ … មិន __________ ឡើយ ទាល់តែមាន __________ មក __________ » ( ថែស្សាឡូនីច ទី២ ២:១–៣ ) ។
-
« បើអ្នករាល់គ្នាណាមួយខ្វះ __________ មានតែ __________ ដល់ __________ » ( យ៉ាកុប ១:៥–៦ ) ។
-
« __________ [ បានជា ] __________ ទៅមនុស្សដែល __________ ហើយដែរ » ( ពេត្រុស ទី១ ៤:៦ ) ។
សកម្មភាពរំឭកឡើងវិញ ទី៣ ៖ អនុវត្តតាមគោលលទ្ធិ
សកម្មភាពខាងក្រោមនេះនឹងជួយសិស្សឲ្យបង្ហាញការយល់ដឹងអំពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ តាមរយៈការអនុញ្ញាតឲ្យពួកគេពន្យល់ពីរបៀបដែលវគ្គបទគម្ពីរនេះអាចអនុវត្តបាននៅក្នុងស្ថានភាពជីវិតពិត ។ សូមអនុញ្ញាតឲ្យសិស្សប្រើព្រះគម្ពីររបស់ពួកគេ ដើម្បីជួយពួកគេឲ្យជ្រើសរើសវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយ ឬច្រើន ដែលពួកគេមានអារម្មណ៍ថា អាចជួយបុគ្គលដែលបានពិពណ៌នានៅក្នុងសកម្មភាពនេះ ។ សូមអញ្ជើញពួកគេឲ្យពន្យល់ពីរបៀបដែលបទគម្ពីរដែលពួកគេបានជ្រើសរើសអាចជួយដល់បុគ្គលនោះ ។ វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិច្រើនអាចត្រូវបានអនុវត្តចំពោះសាច់រឿងនីមួយៗ ។
សកម្មភាពនេះអាចធ្វើឡើងរៀងៗខ្លួន ជាក្រុម ឬជាថ្នាក់ទាំងមូល ឬអាចធ្វើសកម្មភាពទាំងបីនេះបញ្ចូលគ្នាក៏បាន ។ សិស្សក៏អាចបង្កើតសាច់រឿងពិតៗរបស់ពួកគេផ្ទាល់សម្រាប់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិផងដែរ ។
-
មនុស្សជាទីស្រឡាញ់របស់មិត្តភក្តិរបស់អ្នកបានទទួលមរណភាពថ្មីៗនេះ ។ មិត្តរបស់អ្នកមានសំណួរជាច្រើនអំពីអ្វីដែលកើតឡើងចំពោះយើងបន្ទាប់ពីការស្លាប់ ។
-
បងប្រុសរបស់អ្នកហាក់ដូចជាពិបាក ហើយកំពុងសួរថាតើព្រះពិតជាជ្រាបអំពីគាត់មែនឬ ។
-
អ្នកដឹកនាំសាសនាចក្រម្នាក់សុំឲ្យអ្នកផ្តល់ដំបូន្មានដល់មិត្តភក្ដិរបស់អ្នកនៅក្នុងមេរៀនសាលាថ្ងៃអាទិត្យនាពេលខាងមុខ អំពីរបៀបដែលពួកគេអាចរក្សាភាពស្មោះត្រង់នៅពេលប្រឈមមុខនឹងគំនិតមិនពិត និងការល្បួងទាំងឡាយ ។
សកម្មភាពរំឭកឡើងវិញទី ៤ ៖ ប្រើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ
សូមពិចារណាប្រើប្រាស់សាច់រឿងខាងក្រោមដើម្បីជួយសិស្សឲ្យរំឭកគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណឡើងវិញ ។ វាអាចមានប្រសិទ្ធភាពសម្រាប់សិស្សក្នុងការធ្វើសកម្មភាពនេះជាដៃគូ ឬជាក្រុមតូចៗ ។
អ្នកមានមិត្តម្នាក់ដែលហៀបនឹងបញ្ចប់ការសិក្សានៅវិទ្យាល័យ ហើយមានការភ័យខ្លាចចំពោះការសម្រេចចិត្តសំខាន់ៗដែលនាងនឹងធ្វើនៅក្នុងជីវិតរបស់នាងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត ។
សូមបង្រៀនមិត្តរបស់អ្នកអំពីគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណបីខាងក្រោម និងពីរបៀបដែលគាត់អាចប្រើវាដើម្បីទទួលបានជំនួយពីព្រះវរបិតាសួគ៌ជាមួយនឹងកង្វល់របស់នាង ៖
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ ។
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយមានទស្សនវិស័យដ៏នៅអស់កល្បជានិច្ច ។
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព ។
-
តើវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិអ្វីខ្លះ ចេញពីពាក់កណ្ដាលនៃវគ្គសិក្សានេះ ដែលអាចជួយមិត្តរបស់អ្នកបាន ? តើវគ្គបទគម្ពីរទាំងនេះអាចជួយនាងដោយរបៀបណា ?
-
តើវាមានប្រយោជន៍យ៉ាងណាក្នុងការប្រើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ នៅពេលយើងកំពុងស្វែងរកចម្លើយចំពោះសំណួរ ឬកង្វល់របស់យើងនោះ ?
-
តើអ្នកបានប្រើគោលការណ៍ទាំងនេះដើម្បីជួយអ្នកដទៃ ឬដោះស្រាយកង្វល់របស់អ្នកដោយរបៀបណា ?
សកម្មភាពរំឭកឡើងវិញទី ៥ ៖ វគ្គបទគម្ពីរដែលមានអត្ថន័យពិសេសក្នុងជីវិតរបស់អ្នក
សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិណាដែលមានឥទ្ធិពលខ្លាំងបំផុតចំពោះពួកគេ ហើយបានជួយបង្កើនការយល់ដឹង ឬសេចក្ដីស្រឡាញ់របស់ពួកគេចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ សូមពន្យល់ថា ពួកគេនឹងមានឱកាសចែកចាយវគ្គបទគម្ពីរដែលពួកគេបានជ្រើសរើសជាផ្នែកមួយនៃការវាយតម្លៃនេះ ។
សូមពិចារណាចែកចាយសំណៅចែកខាងក្រោមនេះដល់សិស្សដើម្បីជួយពួកគេឲ្យត្រៀមខ្លួនសម្រាប់ការវាយតម្លៃ ( « ចំណេះចំណានខាងគោលលទ្ធិ ៖ ការវាយតម្លៃទី ២ » ) ។
ចំណេះចំណានខាងគោលលទ្ធិ ៖ ការវាយតម្លៃទី ២—សេចក្ដីណែនាំអំពីការសិក្សា
ទន្ទេញចាំសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះ
សូមស្គាល់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះ ។ អ្នកប្រហែលជាចង់ទាញយក និងប្រើកម្មវិធីឧបករណ៍ចល័តចំណេះចំណានខាងគោលលទ្ធិ ដើម្បីជួយអ្នកឲ្យរំឭកឡើងវិញ ។
|
កូរិនថូស ទី១ ៦:១៩–២០ |
« រូបកាយអ្នករាល់គ្នាជាវិហារនៃព្រះវិញ្ញាណបរិសុទ្ធ » ។ |
|
កូរិនថូស ទី១ ១១:១១ |
« ក្នុងព្រះអម្ចាស់ នោះបុរសមិនមែនជាឥតពឹងអាស្រ័យដល់ស្ត្រីឡើយ ហើយស្ត្រីក៏មិនមែនជាឥតពឹងអាស្រ័យដល់បុរសដែរ » ។ |
|
កូរិនថូស ទី១ ១៥:២០–២២ |
« ព្រោះដូចជាគ្រប់មនុស្សទាំងអស់បានត្រូវស្លាប់ក្នុងលោកអ័ដាមជាយ៉ាងណា នោះគ្រប់គ្នាក៏នឹងបានប្រោសឲ្យរស់ក្នុងព្រះគ្រីស្ទយ៉ាងនោះដែរ » ។ |
|
កូរិនថូស ទី១ ១៥:៤០–៤២ |
នៅក្នុងដំណើររស់ឡើងវិញ មាននគរនៃសិរីល្អចំនួនបី ។ |
|
អេភេសូរ ១:១០ |
« សម្រាប់ការកាន់កាប់ត្រួតត្រា ក្នុងកាលដែលពេលពេញកំណត់បានមកដល់ ដើម្បីនឹងបំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ ទាំងរបស់នៅស្ថានសួគ៌ និងរបស់នៅផែនដីផង » ។ |
|
អេភេសូរ ២:១៩–២០ |
សាសនាចក្រត្រូវបាន « ស្អាងឡើងលើជើងជញ្ជាំងនៃពួកសាវក និងពួកហោរា ហើយព្រះយេស៊ូវគ្រីស្ទនោះឯង ទ្រង់ជាថ្មជ្រុងយ៉ាងឯក » ។ |
|
ថែស្សាឡូនីច ទី២ ២:១–៣ |
« ថ្ងៃនៃព្រះអម្ចាស់ … មិនមកឡើយ ទាល់តែមានសេចក្ដីក្បត់សាសនាមកជាមុន » ។ |
|
ធីម៉ូថេ ទី២ ៣:១៥–១៧ |
« បទគម្ពីរទាំងប៉ុន្មាន… អាចនឹងនាំឲ្យអ្នកមានប្រាជ្ញាដល់ទីសង្គ្រោះ » ។ |
|
ហេព្រើរ ១២:៩ |
ព្រះវរបិតាសួគ៌គឺជា « ព្រះវរបិតាខាងវិញ្ញាណ » ។ |
|
យ៉ាកុប ១:៥–៦ |
« តែបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញាមានតែសូមដល់ព្រះ » ។ |
|
យ៉ាកុប ២:១៧–១៨ |
« សេចក្ដីជំនឿ បើគ្មានការប្រព្រឹត្តតាមទេ នោះក៏ស្លាប់ » ។ |
|
ពេត្រុស ទី១ ៤:៦ |
« ដំណឹងល្អ [ ត្រូវបាន ] ផ្សាយទៅមនុស្សដែលស្លាប់ហើយ » ។ |
|
វិវរណៈ ២០:១២ |
« ហើយមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជម្រះ … តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន » ។ |
អនុវត្ដគោលលទ្ធិទៅនឹងស្ថានភាពជីវិតពិត
-
សូមប្រើវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយ ឬច្រើន ដើម្បីជួយនរណាម្នាក់ដែលចង់បានការណែនាំ សម្រាប់ធ្វើការសម្រេចចិត្តសំខាន់ៗនៅក្នុងជីវិតរបស់ពួកគេ ។
-
ប្រសិនបើអ្នកត្រូវបង្រៀននរណាម្នាក់ អំពីអ្វីដែលកើតឡើងនៅក្នុងផែនការរបស់ព្រះដល់បុត្រាបុត្រីរបស់ទ្រង់បន្ទាប់ពីសេចក្ដីស្លាប់ តើវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរសញ្ញាថ្មីមួយណាដែលអ្នកអាចប្រើបាន ? តើអ្នកអាចប្រើវគ្គបទគម្ពីរទាំងនេះដើម្បីបង្ហាញអំពីសេចក្ដីស្រឡាញ់របស់ព្រះចំពោះយើងដោយរបៀបណា ?
សូមត្រៀមខ្លួនដើម្បីចែកចាយវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិណាដែលមានឥទ្ធិពលលើអ្នកខ្លាំងបំផុត ។ តើវគ្គបទគម្ពីរនោះបង្រៀនអ្នកអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
គោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ
សូមរំឭកកថាខណ្ឌទី ៥–១២ ឡើងវិញនៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ។