តាំងចិត្ត
តើខ្ញុំអាចធ្វើឲ្យមានការរីកចម្រើនរាល់ថ្ងៃយ៉ាងដូចម្តេច ?
-
ម៉ោង ៖សូមដាក់កំណត់ម៉ោង ១០ នាទីសម្រាប់វគ្គការតាំងចិត្តនេះ ។
-
អនុវត្ត ៖សូមជ្រើសរើសដៃគូសកម្មភាពរបស់អ្នក ។ សូមសម្រេចចិត្តពេលណា និងរបៀបណាដែលអ្នកនឹងទំនាក់ទំនងគ្នាទៅវិញទៅមក ។
ឈ្មោះដៃគូសកម្មភាព
ព័ត៌មានទាក់ទង
សូមអានការតាំងចិត្តនីមួយៗរបស់អ្នកឲ្យឮៗដល់ដៃគូសកម្មភាពរបស់អ្នក ។ សូមសន្យាថារក្សាការតាំងចិត្តរបស់អ្នក ! សូមចុះហត្ថលេខាខាងក្រោម ។
|
ការប្តេជ្ញាចិត្តរបស់ខ្ញុំ |
|---|
|
បើខ្ញុំពុំទាន់មានការងារធ្វើទេ ខ្ញុំនឹងពន្លឿនការស្វែងរកការងាររបស់ខ្ញុំ ។ |
|
ខ្ញុំនឹងកែលម្អកិច្ចការរបស់ខ្ញុំ តាមរយៈការទទួលខុសត្រូវសម្រាប់អាជីពខ្ញុំ ។ |
|
ខ្ញុំនឹងអនុវត្តគោលការណ៍ មូលដ្ឋានគ្រឹះរបស់ខ្ញុំ ថ្ងៃនេះ ហើយបង្រៀនវាដល់គ្រួសាររបស់ខ្ញុំ ។ |
|
ខ្ញុំនឹងដាក់ប្រាក់សន្សំបន្ថែមរបស់ខ្ញុំ--ទោះជាមួយកាក់ ឬពីរកាក់ក្ដី ។ |
|
ខ្ញុំនឹងរាយការណ៍ទៅដៃគូសកម្មភាពរបស់ខ្ញុំ ។ |
ហត្ថលេខារបស់ខ្ញុំ
ហត្ថលេខារបស់ដៃគូសកម្មភាព
តើខ្ញុំនឹងរាយការណ៍ពីការរីកចម្រើនរបស់ខ្ញុំយ៉ាងដូចម្ដេច ?
-
អនុវត្ត ៖មុនការប្រជុំលើកក្រោយ សូមប្រើតារាងការតាំងចិត្តនេះ ដើម្បីកត់ត្រាការរីកចម្រើនរបស់អ្នក ។ នៅក្នុងប្រអប់ខាងក្រោម សូមដាក់ « បាទឬចា៎ស » « ទេ »
បានពន្លឿនការស្វែងរកការងាររបស់ខ្ញុំ (បាទ/ចា៎ស /ទេ)
បានកែលម្អការងាររបស់ខ្ញុំ (បាទ/ចា៎ស /ទេ)
បានអនុវត្តគោលការណ៍ មូលដ្ឋានគ្រឹះ ហើយបានបង្រៀនវាដល់គ្រួសារ ( បាទ/ច៎ាស/ទេ )
បានបន្ថែមការសន្សំប្រាក់ ( បាទ/ច៎ាស/ទេ )
បានរាយការណ៍ទៅដៃគូសកម្មភាព ( បាទ/ច៎ាស/ទេ )
-
អាន ៖នៅក្នុងការប្រជុំលើកក្រោយរបស់យើង យើងនឹងធ្វើការវាយតម្លៃភាពខ្លួនទីពឹងខ្លួនរបស់យើងម្ដងទៀតដើម្បីមើលថា តើយើងកំពុងតែមានភាពខ្លួនទីពឹងខ្លួនច្រើនជាងមុនឬទេ ។ យើងនឹងចាំបាច់ត្រូវនាំយកកូនសៀវភៅ មាគ៌ារបស់ខ្ញុំឆ្ពោះទៅកាន់ភាពខ្លួនទីពឹងខ្លួន មកជាមួយផង ។
សូមជ្រើសរើសនរណាម្នាក់ឲ្យសម្របសម្រួល ប្រធានបទ មូលដ្ឋានគ្រឹះរបស់ខ្ញុំ នៅការប្រជុំលើកក្រោយ ។ ( ពុំចេះរបៀបដើម្បីសម្របសម្រួលប្រធានបទ មូលដ្ឋានគ្រឹះរបស់ខ្ញុំ ឬ ? សូមអាន ទំព័រ ១៣ ហើយនឹង ខាងក្នុងគម្របមុខ ) ។
សុំឲ្យនរណាម្នាក់អធិស្ឋានបិទ ។
សូមស្វាគមន៍ចំពោះមតិកែលម្អ
សូមផ្ញើគំនិត មតិកែលម្អ យោបល់ និងបទពិសោធន៍របស់អ្នកទៅកាន់ srsfeedback@ldschurch.org ។
កំណត់ចំណាំសម្រាប់អ្នកសម្របសម្រួល ៖
សម្រាប់ការប្រជុំលើកក្រោយ សូមយកសៀវភៅ មាគ៌ារបស់ខ្ញុំឆ្ពោះទៅកាន់ភាពខ្លួនទីពឹងខ្លួនមកប្រាំក្បាលបន្ថែម ។
ការប្រជុំផ្សេងៗទៀតនឹងមានលក្ខណៈខុសពីប្រជុំមុនៗកន្លងមក ។ សូមអានឯកសារពីមុនការប្រជុំលើកក្រោយ និងសូមត្រៀមខ្លួនឆ្លើយសំណួរ