ធនធាននានា
សូមរកមើលកន្លែងដែលពុំសូវមានការប្រកួតប្រជែង
សូមជ្រើសរើសតួ ហើយសម្តែងដូចខាងក្រោម ៖
ក្វាមី ៖ ចប់ហើយ ។ មានមនុស្សជាង ២០០ នាក់ ដាក់ពាក្យសុំធ្វើការងារដែលខ្ញុំចង់ធ្វើ។ គ្មានវិធីណាដែលខ្ញុំមានឱកាសនោះទេ !
កូហ្វី ៖ ក្វាមី តើអ្នកនៅចាំ កន្លែងដែលយើងធ្លាប់ចាប់ត្រី កាលពីយើងនៅក្មេងឬទេ ?
ក្វាមី ៖ មែនហើយ ។ វាជាកន្លែងល្អណាស់ វាបាំងពីក្រោយដើមឈើទាំងនោះ ។ អ្នកពុំអាចដឹងថា វានៅទីនោះផង ។ ប៉ុន្តែឥឡូវនេះ មនុស្សគ្រប់គ្នាដឹង ។ មនុស្សច្រើនណាស់ឥឡូវនេះ វាពិបាកបើយើងចង់បានអ្វីមួយនោះ ។
កូហ្វី ៖ ដូច្នេះ នៅក្នុងការស្វែងរកការងាររបស់អ្នក ហេតុអ្វីក៏អ្នកទៅ « ស្ទូចត្រី » នៅកន្លែងដែលមនុស្សគ្រប់គ្នាកំពុង « ស្ទូចត្រី » ដូច្នេះ ? ហេតុអ្វីក៏អ្នកមិនរកមើលកន្លែងដែលពុំសូវមានការប្រកួតប្រជែងដូច្នេះ ? ខ្ញុំគិតថា អ្នកកំពុងភ្លេចអំពីទីផ្សារការងារលាក់កំបាំងហើយ ។ ស្ទូចត្រីត្រង់កន្លែងដែលមានត្រី !
សូមត្រឡប់ទៅទំព័រ ៣៨វិញ
ប្រភពដ៏មានប្រសិទ្ធភាពបំផុត
សូមជ្រើសរើសតួ ហើយសម្តែងដូចខាងក្រោម ៖
កូហ្វី ៖ ខ្ញុំបានយកកាសែតឲ្យអ្នក ។
ក្វាមី ៖ ខ្ញុំពុំបានរកមើលការងារនៅក្នុងកាសែតទៀតទេ ។ មានចាំទេ ? ខ្ញុំកំពុងស្ទូចត្រីនៅកន្លែងដែលពុំសូវមានការប្រកួតប្រជែង ។
កូហ្វី ៖ ល្អ អ្នកចាំបាច់ត្រូវផ្ដោតទៅលើប្រភពដែលមានប្រសិទ្ធភាពបំផុតវិញ ។ មានការងារល្អខ្លះនៅផ្សាយក្នុងកាសែត ។ យើងចាំបាច់ត្រូវបន្ដព្យាយាមគ្រប់ជម្រើស ។ វាសំខាន់លើការចំណាយពេលវេលាត្រឹមត្រូវល្មមគ្រប់គ្រាន់ទៅលើប្រភពដែលមានប្រសិទ្ធភាពបំផុតរបស់អ្នក ។
សូមត្រឡប់ទៅទំព័រ 39វិញ
ការបង្កើតបណ្ដាញរបស់អ្នក
សូមជ្រើសរើសតួ ហើយដើរតួដូចខាងក្រោម ៖
ក្វាមី ៖ ខ្ញុំបានព្យាយាមដើម្បីទទួលបានមនុស្សដែលត្រូវទាក់ទងថ្មី ១០ នាក់រាល់ថ្ងៃ ប៉ុន្ដែមនុស្សដែលត្រូវទាក់ទងថ្មី គឺពិបាកស្វែងរកទៅៗ ។
ក្វាមី ៖ មែនហើយ ខ្ញុំបានឃើញអ្នកប៉ុន្មានថ្ងៃមុននេះ ហើយវាហាក់ដូចជាអ្នកកំពុងព្យាយាមធ្វើវាទាំងអស់ដោយខ្លួនឯង ។ អ្នកដឹងទេ អ្នកនឹងទទួលបានលទ្ធផលល្អជាង បើអ្នកចំណាយពេលខ្លះៗដើម្បីបង្កើតបណ្ដាញរបស់អ្នក ។
ក្វាមី ៖ បង្កើតបណ្តាញ ?
កូហ្វី ៖ បាទ អ្នកគួរតែបង្កើតក្រុម បណ្ដាញនៃមនុស្ស ដែលអាចប្រាប់អ្នកអំពីឱកាសការងារ នៅពេលពួកគេបានដឹងអំពីការងារ ។ អ្នកគួរតែចំណាយពេលខ្លះៗជួយពួកគេ ហើយពួកគេអាចនឹងជួយឯងបាន ។
ក្វាមី ៖ ខ្ញុំបាននិយាយជាមួយគេឯងគ្រប់គ្នាដែលខ្ញុំស្គាល់ ច្រើនជាងម្ដងទៅហើយ ។
កូហ្វី ៖ ត្រូវហើយ ។ ប៉ុន្ដែបណ្ដាញរបស់ឯង ពុំគ្រាន់តែជាមនុស្សដែលអ្នកស្គាល់ទេ ។ វាចាំបាច់ត្រូវរួមទាំងមនុស្សដែល \ ពួកគេ ស្គាល់ ។ សូមសាកសួរដល់មនុស្សដែលអ្នកស្គាល់ឲ្យណែនាំអ្នកទៅមនុស្សដែលពួកគេស្គាល់ ។
ក្វាមី ៖ អឺ ។ ប៉ុន្ដែតើខ្ញុំត្រូវនិយាយអ្វីទៅមនុស្សទាំងនេះ បើខ្ញុំពុំស្គាល់ពួកគេផងហ្នឹង ? វាខុសគ្នាពីការនិយាយនឹងមនុស្សដែលស្គាល់ខ្ញុំរួចទៅហើយ ។ តើខ្ញុំគួរចាប់ផ្ដើមនៅត្រង់ណាទៅ ?
កូហ្វី ៖ សូមចាប់ផ្តើមដោយការសាកសួរមិត្តភក្តិអ្នក ប្រសិនបើពួកគេស្គាល់នរណាម្នាក់ ( ១ ) ដែលស្គាល់អំពីអាជីពដែលអ្នកជ្រើសរើស ( ២ ) ដែលមានឥទ្ធិពលក្នុងការរើសបុគ្គលិកចូលបម្រើការងារ ឬ ( ៣ ) ជាអ្នកស្គាល់គេឯងច្រើន ។ បណ្ដាញរបស់អ្នក នឹងពង្រីកកាន់តែធំ និងកាន់តែលឿន។ ហើយអ្នកទំនងជានឹងបានពីឮច្រើននូវឱកាសការងារ ដោយចេញពីមាត់របស់បណ្ដាញរបស់អ្នក ។ ពួកគេនឹងជួយអ្នកស្វែងរកទីផ្សារការងារលាក់កំបាំង ។
ក្វាមី ៖ ប៉ុន្ដែតើអ្នកនឹងនិយាយអ្វីខ្លះទៅពួកគេ ?
កូហ្វី ៖ វាពុំមានច្រើនអំពីអ្វីដែលអ្នកនិយាយទេ តែពីរបៀបដែលអ្នកនិយាយវាទេតើ ។ វាទាក់ទងច្រើនអំពីរបៀបដែលអ្នកបង្ហាញខ្លួនអ្នក ។ សូមអនុវត្ត « ខ្ញុំក្នុង ៣០ វិនាទី » របស់អ្នក និងសេចក្ដីថ្លែងការដ៏មានអានុភាពរបស់អ្នក ហើយអ្នកនឹងមានការទាក់ទាញជាមិនខានឡើយ ។
ក្វាមី ៖ យល់ព្រម ។ ប្រហែលជារឿងនេះ នឹង បើកទ្វារមួយចំនួនថ្មី ។
សូមត្រឡប់ទៅទំព័រ ៤០វិញ
សូមតាមដានកិច្ចខិតខំរបស់អ្នក
មុនពេលការប្រជុំលើកក្រោយរបស់យើង សូមធ្វើបញ្ជីទំនាក់ទំនងការស្វែងរកឲ្យបានយ៉ាងហោចណាស់៣០ តាមរយៈបណ្ដាញរបស់អ្នក ។ ការធ្វើបែបនេះនឹងនាំអ្នកឲ្យមានការជួបទល់មុខជាមួយនឹងនិយោជកដែលមានសក្ដានុពលដោយផ្ទាល់បានយ៉ាងហោចណាស់ ១០ នាក់ដែរ ។
សូមបន្ដស្វែងរកមើលការផ្សព្វផ្សាយ តាមការសែត និងតាមអ៊ិនធឺណែត ហើយទៅជួបនឹងមជ្ឈមណ្ឌលភាពខ្លួនទីពឹងខ្លួន ។ ប៉ុន្ដែសូមចងចាំថាតើការងារមាននៅកន្លែងណាខ្លះ-- ទីផ្សារការងារលាក់កំបាំង ! សូមចំណាយពេលនិងកិច្ចខិតខំរបស់អ្នកភាគច្រើន ជួបនិយាយជាមួយក្រុមហ៊ុន ដោយផ្ទាល់និងជួបជាមួយនឹងមនុស្សទំនាក់ទំនងផ្ទាល់តាមរយៈបណ្ដាញរបស់អ្នក ។
អ្នកអាចរក្សាការតាមដានមនុស្សដែលអ្នកទាក់ទង និងជួបរបស់អ្នកនៅក្នុងតារាងនេះ ( មានឧទាហរណ៍ផ្ដល់ឲ្យ ) ។ សូមរក្សាកំណត់ចំណាំការជួបរបស់អ្នកនៅ បែបបទដើម្បីធ្វើការតាមដានទាក់ទង នៅទំព័រខាងក្រោយ ឬអ្នកអាចប្រើសៀវភៅកំណត់ត្រាផ្សេងមួយ ។
|
ការផ្សព្វផ្សាយតាមការសែត/អ៊ិនធឺណែត |
សេវារកការងារឲ្យធ្វើរបស់រដ្ឋាភិបាល ឬក្រុមហ៊ុនឯកជន |
ទំនាក់ទំនងផ្ទាល់ជាមួយក្រុមហ៊ុនទាំងឡាយ |
ការជួបដោយផ្ទាល់ជាមួយនឹងមនុស្សដែលរកបានតាមរយៈបណ្ដាញរបស់អ្នក |
|---|---|---|---|
|
១. ដាក់ពាក្យធ្វើការផ្នែកគណនេយ្យតាមអ៊ិនធឺណែត ២. ៣. ៤. ៥. |
១. ផ្ញើលិខិត« ថ្លែងអំណរគុណ » ទៅគ្លូរៀរ នៅការិយាល័យសេវាការងារ ។ ២. ៣. ៤. ៥. ៦. ៧. ៨. |
១. តាមដានការទៅជួបនឹង មីឈែល នៅក្រុមហ៊ុន គណនេយ្យ ។ ២. ៣. ៤. ៥. ៦. ៧. ៨. ៩. ១០. ១១. ១២. ១៣. |
១. បានជួបនឹងមិត្តរបស់ ហូសេ នៅក្រុមហ៊ុនសាជីវកម្ម តូរ៉ូ ២. ៣. ៤. ៥. ៦. ៧. ៨. ៩. ១០. ១១. ១២. ១៣. ១៤. ១៥. |
បែបបទដើម្បីធ្វើការតាមដានមនុស្សដែលអ្នកទាក់ទង
ទំនាក់ទំនង
មនុស្ស ឬអង្គភាព ៖
ទូរសព្ទ ៖
អាសយដ្ឋាន ៖
អ៊ីម៉ែល ៖
ខ្ញុំត្រូវបានប្រាប់ដោយ ៖
ខ្ញុំបានទំនាក់ទំនងបុគ្គលរូបនេះ
-
បាទ/ច៎ាស
-
ទេ
កាលបរិច្ឆេទ ៖
ចំណុចដែលបានពិភាក្សា ៖
១.
២.
៣.
សកម្មភាពតាមដាន ៖
១.
បានបញ្ចប់នៅ( កាលបរិច្ឆេទ ) ៖
២.
បានបញ្ចប់នៅ( កាលបរិច្ឆេទ ) ៖
៣.
បានបញ្ចប់នៅ( កាលបរិច្ឆេទ ) ៖
មនុស្សថ្មី ៖
១. នាម ៖
ទូរសព្ទ ៖
ទូរសារ ៖
អ៊ីម៉ែល ៖
អាសយដ្ឋាន ៖
២. នាម ៖
ទូរសព្ទ ៖
ទូរសារ ៖
អ៊ីម៉ែល ៖
អាសយដ្ឋាន ៖