ការហៅបម្រើរបស់ខ្ញុំជាគ្រូបង្រៀនសមាគមសង្រ្គោះ
ការទទួលខុសត្រូវទាំងឡាយ
ព្រះអម្ចាស់មានអំណរគុណចំពោះឆន្ទៈរបស់អ្នក ក្នុងការបម្រើនៅក្នុងសាសនាចក្ររបស់ទ្រង់ ។ ខាងក្រោមនេះជាទិដ្ឋភាពទូទៅមួយនៃការទទួលខុសត្រូវក្នុងការហៅរបស់អ្នក ។
គោលបំណងរបស់សមាគមសង្គ្រោះ
សមាគមសង្គ្រោះគឺជាអង្គការដែលបានបង្កើតឡើងដោយព្រះ សម្រាប់ស្រ្តីមជ្ឈិមវ័យទាំងអស់នៅក្នុងសាសនាចក្រ ។ សមាគមសង្គ្រោះជួយបុត្រាបុត្រីរបស់ព្រះឲ្យរៀបចំខ្លួន ដើម្បីត្រឡប់ទៅទីវត្តមានរបស់ទ្រង់វិញ ។ ព្យាការី យ៉ូសែប ស្ម៊ីធ បានបង្រៀនថា គោលបំណងនៃសមាគមសង្រ្គោះគឺដើម្បី « សង្រ្គោះព្រលឹង និងជួយសម្រាលទុក្ខវេទនា »—ដោយការផ្ដល់នូវការសង្គ្រោះរបស់ព្រះអង្គសង្គ្រោះ ( សូមមើល ក្បួនខ្នាតទូទៅ, ៩.១ ) ។
គ្រូបង្រៀនសមាគមសង្រ្គោះ
គ្រូបង្រៀនទាំងឡាយត្រូវបានហៅដើម្បីជួយមនុស្ស ឲ្យពង្រឹងសេចក្ដីជំនឿរបស់ពួកគេលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ គ្រូបង្រៀនសមាគមសង្គ្រោះទាំងឡាយគាំទ្រដល់គណៈប្រធាន ។ គណៈប្រធានសមាគមសង្គ្រោះជ្រើសរើសសារលិខិតប្រកបដោយការអធិស្ឋាន ដើម្បីបង្រៀនដោយផ្អែកទៅលើតម្រូវការរបស់បងប្អូនស្រី ( សូមមើល ៩.២.១.២ ) ។
ការប្រជុំនៅថ្ងៃអាទិត្យ
សមាគមសង្គ្រោះជួបជុំគ្នានៅថ្ងៃអាទិត្យទីពីរ និងទីបួន ដោយមានគោលបំណងបង្កើនសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ បង្កើតសាមគ្គីភាព និងពង្រឹងដល់ក្រុមគ្រួសារ និង គេហដ្ឋាន ។ ការប្រជុំចាប់ផ្តើមដោយមានការអធិស្ឋាន និងរួមបញ្ចូលពេលវេលាសម្រាប់ការប្រឹក្សាយោបល់ជាមួយគ្នា និងការណែនាំខាងដំណឹងល្អ ព្រមទាំងការពិភាក្សាដោយផ្អែកលើសុន្ទរកថាសន្និសីទនាពេលថ្មីៗ ( សូមមើល ៩.២.១.២ ) ។
គោលការណ៍ទាំងឡាយនៃការបង្រៀនដូចជាព្រះគ្រីស្ទ
ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះគឺជាការទុកចិត្ត និងការទទួលខុសត្រូវដ៏ពិសិដ្ឋមួយ ។ នៅពេលបង្រៀនដំណឹងល្អ សូមធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ដែលជាគ្រូបង្រៀនដ៏ឆ្នើម ។ គ្រូបង្រៀនសមាគមសង្គ្រោះទាំងឡាយធ្វើតាមគោលការណ៍នៅក្នុង ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ និង ជំពូកទី ១៧ នៃ ក្បួនខ្នាតទូទៅ ( សូមមលើ ១៧.១ ) ។
ការរៀនសូត្រដំណឹងល្អដែលផ្តោតទៅលើគេហដ្ឋាន
នៅពេលសមាជិករៀនសូត្រ ហើយរស់នៅតាមដំណឹងល្អនៅឯគេហដ្ឋាន នោះការប្រែចិត្តជឿរបស់ពួកគេលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនឹងកាន់តែស៊ីជម្រៅ ។ ថ្នាក់ដឹកនាំសមាគមសង្គ្រោះលើកទឹកចិត្តបងប្អូនស្រីឲ្យសិក្សាព្រះគម្ពីរ និងប្រសាសន៍របស់ព្យាការីដែលនៅរស់ដោយផ្ទាល់ខ្លួន និងជាមួយក្រុមគ្រួសាររបស់ពួកគេ ( សូមមើល ១៧.២ ) ។