ក្បួនខ្នាត និង​ការហៅ
២៧. ពិធី​បរិសុទ្ធ​ទាំង​ឡាយ​នៃ​ព្រះ​វិហារ​បរិសុទ្ធ​សម្រាប់​អ្នក​នៅរស់


« ២៧. ពិធី​បរិសុទ្ធ​ទាំង​ឡាយ​នៃ​ព្រះ​វិហារ​បរិសុទ្ធ​សម្រាប់​អ្នក​នៅរស់ » ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ( ឆ្នាំ​២០២៥ ) ។

« ២៧. ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​អ្នក​នៅរស់ » ក្បួនខ្នាត​ទូទៅ ។

កូនកំលោះ និង​កូន​ក្រមុំ

២៧.

ពិធី​បរិសុទ្ធ​ទាំង​ឡាយ​នៃ​ព្រះ​វិហារ​បរិសុទ្ធ​សម្រាប់​អ្នក​នៅរស់

២៧.០

សេចក្តីផ្ដើម

ចាប់តាំង​ពី​សម័យ​បុរាណ​មក នៅពេល​ណា​មានមនុស្ស​ស្មោះត្រង់​ម្នាក់​នៅ​លើ​ផែនដី នោះ​ព្រះ​បាន​ប្រទាន​ពរ​ដល់​ពួកគេ​ជាមួយ​សេចក្ដីសញ្ញា និង​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ។ ពេលខ្លះ ទ្រង់​បាន​អនុញ្ញាតឲ្យ​ពិធីបរិសុទ្ធ​របស់​ទ្រង់​ត្រូវបាន​ធ្វើឡើង​នៅ​ក្រៅ​ព្រះវិហារ​បរិសុទ្ធ ពេល​គ្មាន​ព្រះវិហារ​បរិសុទ្ធ​ដែល​បាន​ឧទ្ទិស​ឆ្លង ( សូមមើល លោកុប្បត្តិ ២៨:១២–២២; និក្ខមនំ ២៤; និក្ខមនំ ២៥:៨–៩; អេធើរ ៣ ) ។ ប៉ុន្តែ​នៅពេល​ណា​ដែល​ព្រះអម្ចាស់​បាន​ស្ថាបនា​សាសនាចក្រ​របស់​ទ្រង់ នោះ​ទ្រង់​បាន​បង្គាប់​ឲ្យ​រាស្ត្រ​ទ្រង់​សង់​ដំណាក់​មួយ « ថ្វាយ​ដល់​ព្រះនាម [ ទ្រង់ ] » ។ នៅ​ទីនោះ ទ្រង់​បើកសម្ដែង​ពិធី​បរិសុទ្ធ​របស់​ទ្រង់ និង​សិរីល្អ​នៃ​នគររបស់​ទ្រង់ ហើយ​បង្រៀន​ពី​របៀប​នៃ​សេចក្ដីសង្គ្រោះ ។ ( សូមមើល របាក្សត្រ​ទី២ ៣–៥; នីហ្វៃទី២ ៥:១៦; គោលលទ្ធិ និង​សេចក្ដីសញ្ញា ៩៧:១០–១៦; ១២៤:២៩–៣៩ ) ។

ព្រះវិហារ​បរិសុទ្ធ​គឺជា​ដំណាក់​របស់​ព្រះអម្ចាស់ ។ វា​ចង្អុល​បង្ហាញ​យើង​ទៅកាន់​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​ចូលរួម​នៅ​ក្នុង​ពិធី​បរិសុទ្ធ​ពិសិដ្ឋៗ ហើយ​ចុះ​សេចក្ដី​សញ្ញា​ជាមួយ​ព្រះវរបិតា​សួគ៌​ដែល​ចង​ភ្ជាប់​យើង​ទៅនឹង​ទ្រង់ និង​ព្រះអង្គ​សង្គ្រោះ​របស់​យើង ។ សេចក្ដី​សញ្ញា និង​ពិធី​បរិសុទ្ធ​ទាំង​នេះ​រៀបចំ​យើង​ឲ្យ​ត្រឡប់​ទៅ​វត្តមាន​របស់​ព្រះវរបិតា​សួគ៌​វិញ ហើយ​ផ្សារភ្ជាប់​យើង​រួមគ្នា​ជា​ក្រុម​គ្រួសារ​សម្រាប់​ភាពអស់កល្ប​ជានិច្ច ។

នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ពរជ័យ​ដ៏​អស្ចារ្យ​ក៏​មាន​សម្រាប់​បុត្រាបុត្រី​របស់​ព្រះ​ដែល​ស្មោះត្រង់​ក្នុង​ជីវិត​នេះផង​ដែរ ។ នៅក្នុង​សេចក្តី​សញ្ញា និង​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ « អំណាច​នៃ​ព្រះ​ត្រូវបាន​សម្ដែង​ឲ្យ​ឃើញ » ( គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៤:២០ ) ។ ព្រះវិហារបរិសុទ្ធ​គឺជា​កន្លែង​បរិសុទ្ធ​ដែល​សមាជិក​អាច​ថ្វាយ​ប​ង្គំ រៀនសូត្រ ហើយ​ទទួល​ការណែនាំ និង​ការ​លួង​លោម​ចិត្ត ( សូម​មើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៩:១៣–១៦ ) ។ អ្នកដែល​ចូល​ព្រះវិហារ​បរិសុទ្ធ​អាច​ទទួល​បាន​ព្រះចេស្ដា​របស់​ព្រះ​ដើម្បី​ជួយ​សម្រេច​កិច្ចការ​របស់​ទ្រង់ ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៩:២២–២៣; សូមមើល​ផង​ដែរ ៣.៥ នៅ​ក្នុង​ក្បួនខ្នាត​នេះ ) ។

សេចក្តី​សញ្ញា និង​ពិធីបរិសុទ្ធ​ទាំងឡាយនៃ​ព្រះវិហារ​បរិសុទ្ធ​មាន​ភាពពិសិដ្ឋ ។ និមិត្ត​សញ្ញា​ដែល​ទាក់ទង​នឹង​សេចក្ដី​សញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ​មិន​ត្រូវ​បាន​យក​មក​ពិភាក្សា​នៅ​ខាង​ក្រៅ​ព្រះវិហារ​បរិសុទ្ធ​ឡើយ ។ ហើយ​យើង​ក៏​ពុំ​គួរ​ពិភាក្សា​ពី​ព័ត៌មាន​ពិសិដ្ឋ​ដែល​យើង​ចុះសេចក្ដីសញ្ញា​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ថា​មិន​ត្រូវបើក​បង្ហាញ​នោះ​ដែរ ។ ទោះ​ជា​យ៉ាង​ណា​ក្ដី យើង​អាច​ពិភាក្សា​ពី​គោលបំណង និង​គោលលទ្ធិ​សំខាន់ៗ​នៃ​សេចក្ដី​សញ្ញា និង​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ និង​អារម្មណ៍​ខាង​វិញ្ញាណ​ដែល​យើង​មាន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

ថ្នាក់ដឹកនាំ​វួដ និង​ស្ដេក​ពិភាក្សា​ពី​ព័ត៌មាន​នៅ​ក្នុង​ជំពូក​នេះ​ជាមួយ​នឹង​សមាជិក​ដែល​កំពុង​រៀបចំ​ខ្លួន​ដើម្បី​ទទួល​អំណោយទាន​ពិសិដ្ឋ ឬ​ពិធី​បរិសុទ្ធ​នៃ​ការ​ផ្សារភ្ជាប់ ។

២៧.១

ការទទួល​ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ

២៧.១.១

ការ​រៀបចំ​ខ្លួន​ដើម្បី​ទទួល​ពិធី​បរិសុទ្ធ​ទាំង​ឡាយ​នៃ​ព្រះ​វិហារ​បរិសុទ្ធ

សមាជិក​គួរ​រៀបចំខ្លួន​ខាង​វិញ្ញាណ​ដើម្បី​ទទួល​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​ចុះ និង​គោរព​តាម​សេចក្តី​សញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ ។

ឪពុកម្តាយ​មាន​ការ​ទទួល​ខុសត្រូវ​ដ៏សំខាន់​ដើម្បី​ជួយ​កូនៗ​របស់ពួកគេ​ឲ្យ​រៀបចំខ្លួន​ទទួល​ពិធីបរិសុទ្ធ​នៅក្នុង​ព្រះវិហារបរិសុទ្ធ ។ ថ្នាក់ដឹកនាំស្ដេក និង​វួដ បងប្អូន​ប្រុស និង​បងប្អូន​ស្រី​ដែល​ផ្ដល់​ការងារ​បម្រើ និង​សមាជិក​គ្រួសារ​សាច់ញាតិ​គាំទ្រ​ដល់​ឪពុកម្ដាយ​នៅ​ក្នុង​តួនាទី​នេះ ។

ថ្នាក់ដឹកនាំស្ដេក និង​វួដ​លើក​ទឹកចិត្ត​សមាជិក​ជាទៀងទាត់ ឲ្យ​រៀបចំ​ខ្លួន​ទទួល​ពិធីបរិសុទ្ធ​របស់​ពួកគេ​ផ្ទាល់​នៅក្នុងព្រះវិហារបរិសុទ្ធ ។ ថ្នាក់ដឹកនាំ​ក៏​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការគោរព​តាម​សេចក្ដីសញ្ញា​នៃ​ព្រះវិហារបរិសុទ្ធ និង​ការបន្ត​មាន​ភាពស័ក្ដិសម​ដើម្បី​កាន់​ប័ណ្ណ​ចូល​ព្រះវិហារបរិសុទ្ធ​ផង​ដែរ ។

ធនធាន​ដើម្បី​ជួយ​សមាជិក​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​ទទួល​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ​មាន​នៅលើ​គេហទំព័រ temples.ChurchofJesusChrist.org ។

សមាជិក​ដែល​កំពុង​រៀបចំខ្លួន​ដើម្បី​ទទួល​អំណោយទាន​ពិសិដ្ឋ​របស់​ពួកគេ ឬ​ដើម្បី​ផ្សារភ្ជាប់​នឹង​ស្វាមី ឬភរិយា​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ចូលរួម​នៅក្នុង​វគ្គសិក្សា​ការរៀបចំ​ខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ ( សូមមើល ២៥.២.៨ ) ។

សមាជិក​ទាំងឡាយ​ជួប​នឹង​ប៊ីស្សព និង​ប្រធាន​ស្តេក​របស់​ពួកគេ​ដើម្បី​ទទួល​បាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ធ្វើ​ពិធី​បរិសុទ្ធ​សម្រាប់​អ្នក​នៅ​រស់ នៅពេល​ពួកគេ ៖

  • ទទួល​អំណោយទាន​ពិសិដ្ឋ​ផ្ទាល់ខ្លួន​របស់​ពួកគេ ។

  • ត្រូវ​ផ្សារភ្ជាប់​ជាមួយ​ស្វាមី ឬ​ភរិយា ។

សម្រាប់​ព័ត៌មាន​អំពី​ការចេញ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​នៅ​ក្នុង​ស្ថានភាព​ទាំងនេះ សូមមើល ២៦.១និង ២៦.៣.១ ។

កុមារ​នៅក្នុង​សម្លៀក​បំពាក់​ពណ៌​ស

២៧.១.២

ការ​កំណត់​ពេល​សម្រាប់​ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ

សមាជិក​ដែល​កំពុង​ដាក់​ផែនការ​ដើម្បី​ទទួល​អំណោយទាន​ពិសិដ្ឋ​ផ្ទាល់ខ្លួន ឬ​ការផ្សារភ្ជាប់​របស់​ពួកគេ គួរតែ​ដាក់​កាលវិភាគ​ទុកជា​មុន​ជាមួយ​នឹង​ព្រះវិហារ​បរិសុទ្ធ​ដែល​ពួកគេ​ចង់​ទៅ​នោះ ។ សូមមើល temples.ChurchofJesusChrist.org​សម្រាប់​ព័ត៌មាន​ទំនាក់ទំនង​របស់​ព្រះវិហារបរិសុទ្ធ​នីមួយៗ ។

២៧.១.៣

សមាជិក​ដែល​ពិការ​ផ្នែក​រាងកាយ

សមាជិក​ស័ក្ដិសម​ដែល​ពិការ​ផ្នែក​រាងកាយ​អាច​ទទួល​ពិធីបរិសុទ្ធ​ទាំងអស់​ក្នុង​ព្រះវិហារ​បរិសុទ្ធ​បាន ( សូមមើល ៣៨.២.៥ ) ។ សមាជិក​ទាំងនេះ​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ចូលរួម​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​សាច់ញាតិ ឬ​មិត្តភក្ដិ​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​រួចហើយ​ដែល​មាន​ភេទ​ដូច​ពួកគេ ដែល​អាច​ជួយ​ពួកគេ​បាន ។ សមាជិក​ដែល​ផ្ដល់​ជំនួយ​ទាំង​នោះ​ត្រូវ​តែ​មាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​មាន​សុពលភាព ។ ប្រសិនបើ​សមាជិក​មិន​អាច​ចូលរួម​ជាមួយ​សមាជិក​គ្រួសារ ឬ​មិត្តភក្ដិ​បានទេ នោះ​ពួកគេ​អាច​ទូរសព្ទ​ទៅ​ព្រះវិហារ​បរិសុទ្ធ​ជាមុន ដើម្បី​ដឹង​ពី​ការរៀបចំ​ណាមួយ​ដែល​អាច​ធ្វើ​ឡើង​បាន ។ សូមមើល temples.ChurchofJesusChrist.orgសម្រាប់​ព័ត៌មាន​ទំនាក់ទំនង​របស់​ព្រះវិហារបរិសុទ្ធ​នីមួយៗ ។

សេវាកម្ម​សត្វ និង​សត្វ​ជំនួយ​ខាង​ផ្លូវចិត្ត​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅក្នុង​ព្រះវិហារបរិសុទ្ធ​ឡើយ ។ ប្រធាន​ស្តេក​អាច​នឹង​ទាក់ទង​ទៅ​នាយកដ្ឋាន​ព្រះវិហារបរិសុទ្ធ​តាមរយៈ​TempleDepartment@ChurchofJesusChrist.org ប្រសិនបើ​ពួកគាត់​មាន​សំណួរ ។

២៧.១.៤

ជំនួយ​ខាង​ការ​បកប្រែ

ប្រសិន​បើ​សមាជិក​ត្រូវ​ការ​ជំនួយ​ខាង​ការបកប្រែ នោះ​ពួក​គេ​គួរ​តែ​ទាក់​ទង​ទៅ​ព្រះវិហារ​បរិសុទ្ធ​ជា​មុន ដើម្បី​ប្រាកដ​ថា មាន​ជំនួយ​ខាង​ការបកប្រែ​នេះ ។ សូមមើល​នៅលើ​គេហទំព័រ temples.ChurchofJesusChrist.org សម្រាប់​ព័ត៌មាន​ទំនាក់ទំនង​របស់​ព្រះវិហារ​បរិសុទ្ធ​នីមួយៗ ។

២៧.១.៥

សម្លៀក​បំពាក់​ដើម្បី​ពាក់​ទៅ​កាន់​ព្រះ​វិហារ​បរិសុទ្ធ

ពេលទៅ​ព្រះ​វិហារ​បរិសុទ្ធ សមាជិក​គួរ​តែ​ពាក់​សម្លៀក​បំពាក់ ដែល​ជា​ទូទៅ​ពួកគេ​ពាក់​ទៅប្រជុំ​សាក្រាម៉ង់ ។ ពួកគេ​គួរ​តែ​ចៀសវាង​ពាក់​សម្លៀក​បំពាក់​សាមញ្ញ ឬ​ដែល​មិន​បិទ​បាំង​សម្លៀកបំពាក់​ពិសិដ្ឋ ។ ពួក​គេ​ក៏​គួរ​តែ​ចៀស​វាងពាក់​សម្លៀក​បំពាក់​ដែល​មាន​លក្ខណៈ​ជា​ផ្លូវការ​ខ្លាំង​ពេក ដូចជា​អាវ​រាត្រី​ស្រមោល​-ស សម្រាប់​បុរស ។ សេចក្ដី​ណែនាំ​នេះ​ត្រូវបាន​បង្រៀន​យ៉ាង​ល្អ​ដោយ​ឪពុកម្ដាយ បងប្អូន​ប្រុស និង​បងប្អូន​ស្រី​ដែល​ផ្ដល់​ការងារ​បម្រើ និង​ថ្នាក់​ដឹកនាំ​វួដ និង​ស្ដេក នៅពេល​សមាជិក​រៀបចំ​ខ្លួន​ថ្វាយ​បង្គំក្នុង​ព្រះវិហារ​បរិសុទ្ធ ។

សូមមើល ២៧.៣.២.៦ សម្រាប់​ព័ត៌មាន​អំពី​សម្លៀកបំពាក់​ដែល​ត្រូវ​ស្លៀកពាក់​ទៅ​ពិធីផ្សារភ្ជាប់​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ ។

សូមមើល ៣៨.៥ សម្រាប់​ព័ត៌មាន​អំពី ៖

  • សម្លៀក​បំពាក់​ដែល​ត្រូវ​ពាក់​អំឡុង​ពិធី​បរិសុទ្ធ​នៃ​អំណោយទាន​ពិសិដ្ឋ និង​ការផ្សារ​ភ្ជាប់ ។

  • ការ​ទទួល ការ​ស្លៀក​ពាក់ និង​ការ​មើលថែ​សម្លៀក​បំពាក់​សម្រាប់​ពិធី​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​សម្លៀក​បំពាក់​ពិសិដ្ឋ ។

២៧.១.៦

តំហែទាំ​កុមារ

កុមារ​ត្រូវ​តែ​មាន​មនុស្ស​ពេញ​វ័យ​មើល​ថែ ប្រសិន​បើ​ពួកគេ​នៅ​បរិវេណ​ព្រះវិហារ​បរិសុទ្ធ ។ មាន​អ្នក​ធ្វើ​ការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​ជួយ​មើល​កុមារ ប៉ុន្ដែ​សម្រាប់​តែ​ស្ថានភាព​ដូច​ខាងក្រោម​នេះ​ប៉ុណ្ណោះ ៖

  • ប្រសិន​បើ​ពួកគេ​ត្រូវ​ផ្សារភ្ជាប់​នឹងឪពុកម្ដាយ ។

  • ប្រសិន​បើ​ពួកគេ​នឹង​មក​មើល​ការផ្សារភ្ជាប់​របស់ឪពុក​ម្តាយ​របស់​ពួកគេ ជាមួយ​នឹង​បងប្អូន​បង្កើត បងប្អូន​ចុង ឬ​បងប្អូន​ដែល​មាន​ឪពុក ឬ​ម្តាយ​ទីទៃ​ពី​គ្នា​ដែល​នៅ​រស់ ។

២៧.១.៧

ការជួប​ជាមួយ​នឹង​សមាជិក​បន្ទាប់ពី​ពួកគេ​ទទួល​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ

ជារឿយៗ សមាជិក​មាន​សំណួរ​បន្ទាប់​ពី​ទទួល​ពិធី​បរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ហើយ ។ សមាជិក​គ្រួសារ​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​រួចហើយ ប៊ីស្សព ថ្នាក់ដឹកនាំ​ផ្សេង​ទៀត​ក្នុង​វួដ បងប្អូន​ប្រុស និង​បងប្អូន​ស្រី​ដែល​ផ្ដល់​ការងារ​បម្រើ អាច​ជួប​នឹង​សមាជិក​ដើម្បី​ពិភាក្សា​ពី​បទពិសោធន៍​របស់​ពួកគេ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

ថ្នាក់ដឹកនាំ​ក៏​លើក​ទឹកចិត្ត​សមាជិក​ឲ្យ​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​ពួកគេ​តាមរយៈ​ការ​បំផុស​គំនិត​នៃ​ព្រះវិញ្ញណ​បរិសុទ្ធ​ផងដែរ ។ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ព្រះវិញ្ញាណ​អាច​ផ្ដល់​ចម្លើយ​ចំពោះ​សំណួរ​ជាច្រើន ដែល​សមាជិក​អាច​មាន​អំពី​បទពិសោធន៍​របស់​ពួកគេ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។

ធនធាន​ដើម្បី​ជួយ​ឆ្លើយ​សំណួរ​នានា​មាន​នៅលើ​គេហទំព័រ temples.ChurchofJesusChrist.org ។

២៧.២

អំណោយទាន​ពិសិដ្ឋ

ពាក្យ អំណោយទាន​ពិសិដ្ឋ មាន​ន័យ​ថា « អំណោយ​មួយ » ។ អំណោយទាន​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ​គឺពិត​ជា​អំណោយទាន​មួយ​មក​ពី​ព្រះ ដែល​ទ្រង់​បាន​ប្រទានពរ​ដល់​បុត្រា​បុត្រី​របស់​ទ្រង់​ពិត​មែន ។ អំណោយទានពិសិដ្ឋ​អាច​ទទួល​បាន​តែ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ប៉ុណ្ណោះ ។ អំណោយទាន​មួយ​ចំនួន​ដែល​សមាជិក​ទទួល​តាមរយៈ​អំណោយទាន​ពិសិដ្ឋ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​រួម​មាន ៖

  • ចំណេះដឹង​ដ៏អស្ចារ្យ​អំពី​ព្រះរាជ​បំណង និង​ការ​បង្រៀន​របស់​ព្រះអម្ចាស់ ។

  • អំណាច​ដើម្បី​ធ្វើ​រឿង​គ្រប់​យ៉ាង​ដែល​ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​ឲ្យ​បុត្រា​បុត្រី​របស់​ទ្រង់​ធ្វើ ។

  • ការ​ដឹកនាំ​របស់​ព្រះ ពេល​យើង​បម្រើ​ព្រះអម្ចាស់ ក្រុម​គ្រួសារ​របស់​ពួកគេ និង​មនុស្ស​ដទៃ ។

  • សេចក្ដី​សង្ឃឹម ការ​លួង​លោម​ចិត្ត និង​សេចក្ដី​សុខសាន្ត​កើន​ឡើង ។

រាល់​ពរជ័យ​ដែល​បាន​សន្យា​នៃ​អំណោយទាន​ពិសិដ្ឋ​គឺ​មាន​ទាំង​នៅ​ក្នុង​ជីវិត​នេះ និង​សម្រាប់​ភាព​អស់កល្ប​ជានិច្ច ។ ការបំពេញ​ពរជ័យ​ទាំង​នេះ​ផ្អែក​ទៅ​លើ​ភាពស្មោះត្រង់​ចំពោះ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

អំណោយទានពិសិដ្ឋ​បាន​ទទួល​ជា​ពីរ​ផ្នែក ។ នៅ​ផ្នែក​ទីមួយ បុគ្គល​ម្នាក់​ទទួល​ពិធីបរិសុទ្ធ​ដំបូង​ដែល​ហៅ​ថា ពិធីលាងជម្រះ ។ ពិធី​លាង​ជម្រះ​មាន​បញ្ចូល​នូវ​ពិធីបរិសុទ្ធ​ចំនួន​បី​នៅ​ក្នុង​នោះ​គឺ ពិធី​លាង ពិធី​លាបប្រេង និង​ពិធីពាក់ សម្លៀកបំពាក់ ( សូមមើល និក្ខមនំ ២៩:៤–៩ ) ។ វា​រួម​មាន​ពរជ័យ​ពិសេស​ដែល​ទាក់ទង​នឹង​មរតក និង​សក្ដានុពល​ដ៏​ទេវភាព​របស់​បុគ្គល​នោះ ។

អំឡុង​ពិធី​លាងជម្រះ សមាជិក​ត្រូវ​បាន​ណែនាំ​ឲ្យ​ពាក់សម្លៀកបំពាក់​ពិសិដ្ឋ​នៃ​ព្រះវិហារបរិសុទ្ធ ។ សម្លៀកបំពាក់​បរិសុទ្ធ​ជា​និមិត្តរូប​ដ៏​ពិសិដ្ឋ​មួយ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ វា​ក៏​ជា​ការរំឭក​មួយ​អំពី​សេចក្ដីសញ្ញា​ព្រះវិហារបរិសុទ្ធ​ផងដែរ ។ នៅពេល​សមាជិក​រក្សា​សេចក្ដីសញ្ញា​របស់​ខ្លួន រួមទាំង​ឯកសិទ្ធិ​ដ៏​ពិសិដ្ឋ​ក្នុង​ការពាក់​សម្លៀកបំពាក់​បរិសុទ្ធ ដូច​ដែល​បាន​ណែនាំ នោះ​ពួកគេ​នឹង​អាច​ទទួលបាន​សេចក្ដី​មេត្តាករុណា ការការពារ កម្លាំង និង​ព្រះចេស្តា​របស់​ព្រះអង្គសង្គ្រោះ​កាន់តែ​ខ្លាំង ។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​សម្លៀកបំពាក់​បរិសុទ្ធ សូមមើល ៣៨.៥ ។

នៅ​ផ្នែក​ទីពីរ​នៃ​ពិធី​អំណោយទាន​ពិសិដ្ឋ គឺ​ត្រូវបាន​បង្រៀន​អំពី​ផែនការ​នៃ​សេចក្ដីសង្គ្រោះ រួមមាន​ការបង្កបង្កើត ការធ្លាក់​នៃ​លោកអ័ដាម និង​នាង​អេវ៉ា និង​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ សមាជិក​ក៏​ទទួល​បាន​ការណែនាំ​អំពី​របៀប​ត្រឡប់​ទៅ​វត្តមាន​របស់​ព្រះអម្ចាស់​វិញ​ផងដែរ ។

នៅក្នុង​ពិធី​អំណោយទាន​ពិសិដ្ឋ សមាជិក​ត្រូវបាន​អញ្ជើញ​ឲ្យ​ចុះ​សេចក្ដីសញ្ញា​ដ៏​ពិសិដ្ឋ​ដូចខាងក្រោម ៖

  1. រស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការ​គោរព​ប្រតិបត្តិ ហើយ​ខិតខំ​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ​វរបិតា​សួគ៌ ។

  2. គោរព​ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ​នៃយញ្ញបូជា ដែល​មានន័យ​ថា ការធ្វើ​ពលិកម្ម​ដើម្បី​គាំទ្រ​ដល់​កិច្ចការ​របស់​ព្រះអម្ចាស់ និង​ការប្រែចិត្ត​ដោយ​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប ។

  3. គោរព​តាម ក្រិត្យវិន័យ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​មាន​ន័យ​ថា ៖

    • ការអនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។

    • ប្រែចិត្ត​ជារៀងរាល់ថ្ងៃ ។

    • ការចុះ​សេចក្តីសញ្ញា​ជាមួយនឹង​ព្រះ តាមរយៈ​ការទទួល​ពិធីបរិសុទ្ធ​នៃ​សេចក្តីសង្រ្គោះ និង​ភាពតម្កើងឡើង ។

    • ការកាន់ខ្ជាប់​ដរាបដល់​ចុងបំផុត​តាមរយៈ​ការរក្សា​សេចក្ដីសញ្ញា​ទាំងឡាយ ។

    • ការព្យាយាម​រស់នៅ​តាម​បទបញ្ញត្តិ​ធំ​ពីរ ។ បទបញ្ញត្តិ​ទាំងពីរ​នោះគឺ « ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង » និង « ស្រឡាញ់​អ្នកជិតខាង​ឲ្យ​ដូច​ខ្លួនឯង » ( ម៉ាថាយ ២២:៣៧, ៣៩ ) ។

  4. គោរព​ច្បាប់​ព្រហ្មចារីភាព ដែល​មានន័យ​ថា ត្រូវ​ជៀសវាង​ពីការ​មាន​ទំនាក់ទំនង​ផ្លូវភេទ​ក្រៅចំណង​អាពាហ៏ពិពាហ៍​ស្របច្បាប់​រវាង​បុរសម្នាក់ និង​ស្រ្តីម្នាក់​​ស្របទៅតាម​ក្រឹត្យវិន័យ​របស់​ព្រះ ។

  5. គោរព​តាម​ក្រឹត្យវិន័យ​នៃ​ការថ្វាយ ដែល​មានន័យ​ថា សមាជិក​ថ្វាយ​ពេលវេលា ទេពកោសល្យ និង​អ្វីៗ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួកគេ​ដើម្បី​ស្ថាបនា​សាសនាចក្រ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅលើ​ផែនដី ។

ជាលទ្ធផល ព្រះវរបិតាសួគ៌​សន្យា​ថា អ្នក​ដែល​បន្ត​ស្មោះត្រង់​ចំពោះ​សេចក្ដីសញ្ញា​របស់​ពួកគេ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នឹង​ត្រូវបាន​ប្រទាន​ឲ្យ « នូវ​អំណាច​មកពី​ស្ថានលើ » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣៨:៣២, ៣៨; សូមមើល​ផង​ដែរ លូកា ២៤:៤៩; គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤៣:១៦ ) ។

២៧.២.១

អ្នក​ដែល​អាច​នឹង​ទទួល​អំណោយទាន​ពិសិដ្ឋ

សមាជិក​ពេញវ័យ​ដែល​ដឹង​ខុស​ត្រូវ​គ្រប់​រូប​ក្នុង​សាសនាចក្រ ត្រូវ​បាន​អញ្ជើញ​ឲ្យ​រៀបចំខ្លួន ហើយ​ទទួល​អំណោយទាន​ពិសិដ្ឋ​របស់​ពួកគេ ។ ពិធីបរិសុទ្ធ​ដែល​តម្រូវ​ឲ្យ​មាន​ជាមុន​ទាំងអស់​ត្រូវតែ​ធ្វើ​ឲ្យ​ចប់​រួចរាល់ ហើយ​កត់ត្រា​ទុក ពីមុន​សមាជិក​អាច​ទទួល​អំណោយទាន​ពិសិដ្ឋ​បាន ( សូម​មើល ២៦.៣.១ ) ។ សូមមើល ២៧.២.២ សម្រាប់​ព័ត៌មាន​អំពី​ការ​សម្រេច​ចិត្ត​ពី​ពេលវេលា​ដើម្បី​ទទួល​អំណោយទាន​ពិសិដ្ឋ ។

២៧.២.១.១

សមាជិក​ដែល​ទទួល​បុណ្យ​ជ្រមុជទឹក​ថ្មីៗ

សមាជិក​មជ្ឈិមវ័យ​ថ្មី​ដែល​មាន​ភាពស័ក្តិសម​អាច​ទទួល​អំណោយទាន​ពិសិដ្ឋ​របស់​ពួកគេ យ៉ាង​ហោចណាស់​រយៈពេល​​មួយ​ឆ្នាំ​ពេញ បន្ទាប់ពី​កាលបរិច្ឆេទ​នៃ​ពិធី​បញ្ជាក់​របស់​ពួកគេ ( សូមមើល ២៦.៥.២ ) ។

២៧.២.១.២

សមាជិក​ដែល​មាន​ស្វាមី ឬ​ភរិយា​មិន​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ

សមាជិក​ដែល​មាន​ភាព​ស័ក្តិសម ដែល​មាន​ស្វាមី ឬ​ភរិយា​ដែល​មិន​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​អាច​ទទួល​អំណោយទាន​ពិសិដ្ឋ​របស់​គាត់​ផ្ទាល់​បាន នៅ​ពេល​បំពេញ​តាម​លក្ខខណ្ឌ​ដូច​ខាង​ក្រោ​ម​នេះ ៖

  • ស្វាមី ឬ​ភរិយា​ដែល​មិន​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​ផ្ដល់​សិទ្ធិ​ឲ្យ​គាត់ ។

  • សមាជិក​នោះ ប៊ីស្សព និង​ប្រធាន​ស្តេក​ជឿជាក់​ថា ការទទួល​ខុសត្រូវ​ដែល​មាន​ជាមួយ​នឹង​សេចក្តីសញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ​នឹង​មិន​រំខាន​ដល់​អាពាហ៍ពិពាហ៍​ឡើយ ។

លក្ខខណ្ឌ​ទាំង​នេះ​អនុវត្ត ទោះ​ជា​ស្វាមី ឬ​ភរិយា​ជា​សមាជិក​សាសនាចក្រ ឬ​ក៏​មិន​មែន​ជា​សមាជិក​ក្ដី ។

២៧.២.១.៣

សមាជិក​ដែល​មាន​ពិការភាព​ផ្នែក​បញ្ញា

សមាជិក​ដែល​មាន​ពិការភាព​ផ្នែក​បញ្ញា​អាច​ទទួល​អំណោយទាន​ពិសិដ្ឋ​របស់​ពួក​គេផ្ទាល់​បាន ប្រសិនបើ ៖

  • ពួកគេ​បាន​ទទួល​ពិធី​បរិសុទ្ធ​ដែល​តម្រូវ​ជា​មុន​ទាំងអស់ ( សូមមើល ២៦.៣.១ ) ។

  • ពួកគេ​មាន​សមត្ថភាព​ផ្នែក​បញ្ញា​ដើម្បី​យល់ ធ្វើ និង​រក្សា​សេចក្ដី​សញ្ញា​ដែល​មាន ។

ប៊ីស្សព​ប្រឹក្សា​ជាមួយ​នឹង​សមាជិក​រូប​នោះ ហើយ​ប្រសិន​បើ​អាច​ធ្វើ​បាន អាចជួបជាមួយ​នឹង​ឪពុក​ម្ដាយ​របស់​គាត់​ផងដែរ ។ គាត់​ក៏​ស្វែង​រក​ការ​ដឹកនាំ​ពី​ព្រះវិញ្ញាណ​ផង​ដែរ ។ គាត់អាច​ប្រឹក្សា​ជាមួយ​នឹង​ប្រធាន​ស្តេក ។ ប្រធាន​ស្តេក​អាច​សួរ​សំណួរ​នេះ​ទៅ​ការិយាល័យ​នៃ​គណៈប្រធាន​ទីមួយ ប្រសិនបើ​ចាំបាច់ ។ សូមមើល ៣៨.២.៤ ។

២៧.២.២

ការ​សម្រេចចិត្ត​ពី​ពេលវេលា​ដើម្បី​ទទួល​អំណោយទាន​ពិសិដ្ឋ

ការ​សម្រេច​ចិត្ត​ដើម្បីទទួល​អំណោយទាន​ពិសិដ្ឋ​គឺជា​រឿង​ផ្ទាល់​ខ្លួន ហើយ​វា​គួរ​តែ​ធ្វើ​ឡើង​ប្រកបដោយ​ការអធិស្ឋាន ។ អំណោយទានពិសិដ្ឋ​គឺជា​ពរជ័យ​មួយ​នៃ​អំណាច និង​វិវរណៈ​ចំពោះ​អ្នក​ដែល​រៀបចំ​ខ្លួន​ទទួល​អំណោយទាន​ពិសិដ្ឋ​នោះ ។ សមាជិក​អាច​នឹង​ជ្រើសរើស​ទទួល​អំណោយទាន​ពិសិដ្ឋ​របស់ពួកគេ នៅពេល​ពួកគេ​ធ្វើតាម​លក្ខខណ្ឌ​ដូច​ខាងក្រោម ៖

  • ពួកគេ​មាន​អាយុ​យ៉ាងហោច​ណាស់ ១៨ ឆ្នាំ ។

  • ពួកគេ​រៀនចប់ ឬ​លែង​ចូល​រៀន​ថ្នាក់​វិទ្យាល័យ ថ្នាក់​អនុវិទ្យាល័យ ឬ​ថ្នាក់​ដែល​មាន​កម្រិត​ស្មើគ្នា​ទៀត ។

  • បានទទួលពិធីបញ្ជាក់​របស់​ពួកគេ​បាន​ពេញ​មួយឆ្នាំ ។

  • ពួកគេ​មាន​បំណង​ប្រាថ្នា​ដើម្បី​ទទួល ហើយ​គោរព​តាម​សេចក្ដី​សញ្ញា​ពិសិដ្ឋ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ពេញ​មួយ​ជីវិត​របស់​ពួកគេ ។

សមាជិក​ដែល​បាន​ទទួល​ការ​ហៅ​បម្រើ​បេសកកម្ម ឬ​កំពុង​រៀបចំខ្លួន​ផ្សារភ្ជាប់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​គួរ​តែ​ទទួល​អំណោយទាន​ពិសិដ្ឋ ។ ប៊ីស្សព​ក៏​ប្រឹក្សា​ជាមួយ​សមាជិក​ពេញវ័យ​ផ្សេងទៀត ដែល​មាន​បំណង​ប្រាថ្នា​ទទួលអំណោយទាន​ពិសិដ្ឋ​ផង​ដែរ ។

ពីមុន​ចេញ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ឲ្យ​សមាជិក​ម្នាក់​អាច​ទទួល​អំណោយទាន​ពិសិដ្ឋ​បាន នោះ​ប៊ីស្សព និង​ប្រធាន​ស្តេក​គួរ​តែ​មាន​អារម្មណ៍​ថា បុគ្គល​នោះ​បាន​រៀបចំខ្លួន​ដើម្បី​យល់ ហើយ​គោរព​តាម​សេចក្ដីសញ្ញា​ពិសិដ្ឋ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ សិទ្ធិ​ទទួល​នេះ​ត្រូវ​បាន​កំណត់​ឡើងដាច់​ដោយ​ឡែក​ពី​គ្នា​សម្រាប់​បុគ្គលម្នាក់​ៗ ។ ថ្នាក់ដឹកនាំ​មិន​ប្រើ​លក្ខណៈ​វិនិច្ឆ័យ​ទូទៅ ដូចជា​លក្ខណៈ​ដែលបាន​រៀបរាប់​ខាងក្រោម​នេះ​ទេ នៅពេល​កំណត់​ថាតើ​បុគ្គលម្នាក់​បាន​រៀបចំខ្លួន​ទទួល​អំណោយទាន​ពិសិដ្ឋ​ឬ​អត់​នោះ ៖

  • ឈាន​ដល់​វ័យ​ជាក់លាក់​មួយ

  • ចេញ​ទៅ​រៀន​នៅ​មហាវិទ្យាល័យ ធ្វើការ ឬ​បម្រើ​កងទ័ព

  • មាន​បំណង​ប្រាថ្នា​ចង់​មើល​ពិធី​ផ្សារ​ភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​សមាជិក​គ្រួសារ ឬ​មិត្តភក្ដិ ។

២៧.២.៣

ការ​ដាក់​ផែនការ និង​ការ​កំណត់​ពេល​វេលា​សម្រាប់​អំណោយទាន​ពិសិដ្ឋ

២៧.២.៣.១

ការទទួល​ប័ណ្ណ​ដើម្បី​ធ្វើ​ពិធី​បរិសុទ្ធ​សម្រាប់​អ្នក​នៅ​រស់

សមាជិក​ត្រូវ​ទទួល​ប័ណ្ណ​ដើម្បី​ធ្វើ​ពិធី​បរិសុទ្ធ​សម្រាប់​អ្នក​នៅ​រស់ ដើម្បី​ចូល​ទៅ​ព្រះវិហារ​បរិសុទ្ធ ហើយ​ទទួល​អំណោយទាន​ពិសិដ្ឋ ។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ប័ណ្ណទាំងនេះ សូម​មើល ២៦.៥.១ ។

២៧.២.៣.២

ការ​ទាក់ទង​ទៅព្រះវិហារ​បរិសុទ្ធ

សមាជិក​ដែល​កំពុង​ដាក់ផែនការ​ដើម្បី​ទទួល​អំណោយទាន​ពិសិដ្ឋ​គួរ​តែ​ទាក់ទង​ទៅ​ព្រះវិហារ​បរិសុទ្ធ​ជា​មុន ដើម្បី​កំណត់​ពេល​វេលា​សម្រាប់​ពិធី​បរិសុទ្ធ​នោះ ( សូមមើល ២៧.១.២ ) ។ ព្រះវិហារបរិសុទ្ធ​នឹង​ផ្ដល់​ការ​ណែនាំ រួម​ទាំង​ព័ត៌មាន​អំពី​សម្លៀកបំពាក់​ព្រះវិហារ​បរិសុទ្ធ នៅពេល​ការ​ណាត់ជួប​ត្រូវ​បាន​កំណត់ ។

២៧.២.៣.៣

អ្នក​អម​ដំណើរសមាជិក​ដែល​ទទួល​អំណោយទាន​ពិសិដ្ឋ

សមាជិក​ដែល​ទទួល​អំណោយទាន​ពិសិដ្ឋ​របស់​ពួក​គេ​ផ្ទាល់ អាច​អញ្ជើញ​សមាជិក​ភេទ​ដូច​គ្នា​ម្នាក់​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​រួចហើយ ដើម្បី​ធ្វើ​ជា​អ្នក​អម​ដំណើរ និង​ជួយ​ពួកគេ​អំឡុង​វគ្គ​នៃ​អំណោយទានពិសិដ្ឋ ។ អ្នកអម​ដំណើរ​ត្រូវតែ​មាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​សុពលភាព ។ ព្រះវិហារ​បរិសុទ្ធ​អាច​ផ្តល់​អ្នក​អម​ដំណើរជូន ប្រសិន​បើ​ត្រូវការ ។

២៧.៣

ការ​ផ្សារ​ភ្ជាប់​រវាង​ស្វាមី និង​ភរិយា

« ក្រុម​គ្រួសារ​ត្រូវ​បាន​តែងតាំង​ឡើង​ដោយ​ព្រះ ។ អាពាហ៍ពិពាហ៍​រវាង​បុរស និង​ស្ត្រី គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ផែនការ​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​ទ្រង់ » ( « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » )។ ពិធីផ្សារភ្ជាប់​ក្នុង​ព្រះវិហារបរិសុទ្ធ​ចងភ្ជាប់​ស្វាមី និង​ភរិយា ជាមួយ​គ្នា​សម្រាប់​វេលាកាល និង​អស់​ទាំង​ភាពកល្ប​ជានិច្ច ។ ស្វាមីភរិយា​ដែល​ត្រូវ​ផ្សារ​ភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​បាន​ទទួល​ការ​សន្យា​ថា នឹង​បាន​សិរីល្អ និង​អំណរ​រហូត​ដល់​ភាព​អស់កល្បជានិច្ច ( សូម​មើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣២:១៩–២០ ) . ពួកគេ​នឹង​ទទួល​បាន​ពរជ័យ​ទាំងនេះ ប្រសិនបើ​ពួកគេ​ស្មោះត្រង់​ចំពោះ​សេចក្ដីសញ្ញា ដែលពួកគេ​បាន​ធ្វើ​នៅក្នុង​ព្រះវិហារបរិសុទ្ធ ។ តាម​រយៈ​ពិធី​បរិសុទ្ធ​នេះ នោះ​កូនៗ​របស់​ពួកគេ​អាច​មាន​ចំណែក​នៅ​ក្នុង​គ្រួសារ​ដ៏​អស់​កល្បជានិច្ច​របស់​ពួក​គេ​ផង​ដែរ ។

ថ្នាក់ដឹកនាំ​សាសនាចក្រ​លើក​ទឹក​ចិត្ត​ឲ្យ​សមាជិក​រៀបចំខ្លួន​រៀប​អាពាហ៍ពិពាហ៍​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​រៀបការ និង​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ នៅ​កន្លែង​ណា​ដែល​អាពាហ៍ពិពាហ៍​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​មិន​ត្រូវបាន​គេ​ទទួល​ស្គាល់​តាម​ច្បាប់ នោះ​ថ្នាក់ដឹកនាំ​សាសនាចក្រ​ដែល​មាន​សិទ្ធិ​អំណាច ឬ​អ្នក​ផ្សេង​ទៀត​អាច​ធ្វើ​ពិធី​អាពាហ៍ពិពាហ៍​ស៊ីវិល ដែល​បន្ដ​ដោយ​ការផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​បាន ( សូមមើល ៣៨.៣ ) ។ គន្លង​នេះ​ក៏​អាច​ធ្វើ​តាម​បាន​ដែរ នៅពេល​អាពាហ៍ពិពាហ៍​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​អាច​បណ្ដាល​ឲ្យ​ឪពុក​ម្ដាយ ឬ​សមាជិក​គ្រួសារ​ជិតដិត មាន​អារម្មណ៍​ថា​មិន​ត្រូវបាន​គេ​រាប់អាន ដោយសារ​ពួកគេ​មិន​អាច​ចូលរួម​ក្នុង​ពិធី​នៃ​ព្រះវិហារ​បរិសុទ្ធ​បាន ។

ក្រុមគ្រួសារ​នៅ​ក្រៅ​ព្រះវិហារ​បរិសុទ្ធ

២៧.៣.១

សមាជិក​ដែល​អាច​នឹង​ផ្សារភ្ជាប់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ

សមាជិក​មិន​ទាន់រៀបការ​ដែល​ដឹង​ខុស​ត្រូវ​គ្រប់​រូប​ក្នុង​សាសនាចក្រ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​រៀបចំខ្លួន​សម្រាប់​ការ​ផ្សារ​ភ្ជាប់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ អ្នក​ដែល​បាន​រៀបការ​ស៊ីវិល​ហើយ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ផ្សារ​ភ្ជាប់​សម្រាប់​កាលវេលា​នេះ និង​ភាព​អស់កល្ប​ជានិច្ច​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ភ្លាមៗ បន្ទាប់​ពី​ពួកគេ​បាន​រៀបចំខ្លួន​រួច ។ សមាជិក​ទាំងឡាយ​ត្រូវ​តែ​ទទួល​អំណោយទាន​ពិសិដ្ឋ​ពីមុន​ពួកគេ​អាច​ផ្សារ​ភ្ជាប់​បាន ( សូមមើល ២៧.២ ) ។

គូស្វាមី​ភរិយា​ដែល​ត្រូវ​ផ្សារភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ត្រូវតែ​បាន ( ១ ) រៀបការ​ស៊ីវិល​ពីមុន​ផ្សារភ្ជាប់​ឬ ( ២ ) បាន​រៀបការ និង​ផ្សារភ្ជាប់​នៅក្នុង​ពិធី​តែមួយ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ សូម​មើល ២៧.៣.២ ។

២៧.៣.១.១

សមាជិក​ដែល​បាន​ផ្សារភ្ជាប់​នឹង​ស្វាមី ឬ​ភរិយា​មុន

សូម​មើល ៣៨.៤.១ ។

២៧.៣.១.២

សមាជិក​ដែល​មាន​ពិការភាព​ផ្នែក​បញ្ញា

សមាជិក​ដែល​មាន​ពិការភាព​ផ្នែក​បញ្ញា​អាច​នឹង​ផ្សារភ្ជាប់​ទៅ​នឹង​ស្វាមី ឬ​ភរិយា ឬ​គូដណ្ដឹង​របស់​ពួកគេ​បាន ប្រសិនបើ ៖

  • ពួកគេ​បាន​ទទួល​ពិធី​បរិសុទ្ធ​ដែល​តម្រូវ​ជា​មុន​ទាំងអស់ រួម​ទាំង​អំណោយទានពិសិដ្ឋ ( សូមមើល ២៧.២.១.៣ ) ។

  • ពួកគេ​មាន​សមត្ថភាព​ផ្នែក​បញ្ញា​ដើម្បី​យល់ ធ្វើ និង​រក្សា​សេចក្ដី​សញ្ញា​ដែល​មាន ។

ប៊ីស្សព​ប្រឹក្សា​ជាមួយ​នឹង​សមាជិក​នេះ និង​ស្វាមី ឬ​ភរិយា ឬ​គូដណ្ដឹង​របស់​គាត់ ។ គាត់​ក៏​ស្វែង​រក​ការ​ដឹកនាំ​ពី​ព្រះវិញ្ញាណ​ផង​ដែរ ។ គាត់អាច​ប្រឹក្សា​ជាមួយ​នឹង​ប្រធាន​ស្តេក ។ ប្រធាន​ស្តេក​អាច​សួរ​សំណួរ​នេះ​ទៅ​ការិយាល័យ​នៃ​គណៈប្រធាន​ទីមួយ ប្រសិនបើ​ចាំបាច់ ។ សូមមើល ៣៨.២.៤ ។

២៧.៣.២

ការដាក់​ផែនការ និង​ការដាក់កាលវិភាគ​សម្រាប់​ពិធីផ្សារភ្ជាប់​ក្នុង​ព្រះវិហារបរិសុទ្ធ

២៧.៣.២.១

ការទទួល​ប័ណ្ណ​ដើម្បី​ធ្វើ​ពិធី​បរិសុទ្ធ​សម្រាប់​អ្នក​នៅ​រស់

សមាជិក​ត្រូវ​ទទួល​ប័ណ្ណ​ដើម្បី​ធ្វើ​ពិធី​បរិសុទ្ធ​សម្រាប់​អ្នក​នៅ​រស់ ដើម្បី​ផ្សារ​ភ្ជាប់​ទៅ​នឹង​ស្វាមី ឬ​ភរិយា​របស់​គា​ត់ ។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ប័ណ្ណទាំងនេះ សូម​មើល ២៦.៣ ។

២៧.៣.២.២

ការ​ទាក់ទង​ទៅព្រះវិហារ​បរិសុទ្ធ

សមាជិក​ដែល​កំពុង​ដាក់ផែនការ​ដើម្បី​ផ្សារភ្ជាប់​នឹង​ស្វាមី ឬ​ភរិយា​គួរតែ​ទាក់ទង​ទៅ​ព្រះវិហារបរិសុទ្ធ​ជា​មុន ដើម្បី​ដាក់កាលវិភាគ​សម្រាប់​ពិធីបរិសុទ្ធ​នោះ ( សូមមើល ២៧.១.២ ) ។ ព្រះវិហារបរិសុទ្ធ​នឹង​ផ្ដល់​ការ​ណែនាំ នៅពេល​ការ​ណាត់ជួប​ត្រូវ​បាន​កំណត់ ។

២៧.៣.២.៣

ការទទួល​បាន​សំបុត្រ​អាពាហ៍ពិពាហ៍

ពីមុន​រៀបការ គូ​ស្វាមី​ភរិយា​មួយ​គូ​ត្រូវ​តែ​មាន​សំបុត្រ​អាពាហ៍ពិពាហ៍​ស្របច្បាប់​ដែល​មាន​សុពលភាព នៅ​ទី​កន្លែង​ដែល​អាពាហ៍ពិពាហ៍​នោះ​បាន​ធ្វើ​ឡើង ។ ប្រសិន​បើ​គូ​ស្វាមី​ភរិយា​គូ​នេះ​មាន​ផែនការ​រៀបការ ហើយ​ផ្សារភ្ជាប់​នៅ​ក្នុង​ពិធី​តែ​មួយ នោះពួកគេ​ត្រូវ​តែ​នាំ​យក​សំបុត្រ​អាពាហ៍ពិពាហ៍​ដែល​មាន​សុពលភាព​ទៅ​កាន់​ព្រះវិហារ​បរិសុទ្ធ ។

គូ​ស្វាមី​ភរិយា​ដែល​ត្រូវ​ផ្សារ​ភ្ជាប់​បន្ទាប់​ពី​អាពាហ៍ពិពាហ៍​ស៊ីវិល​ពុំ​ចាំបាច់​យក​សំបុត្រ​អាពាហ៍ពិពាហ៍​ទៅ​ព្រះវិហារ​បរិសុទ្ធ​ទេ ។ ផ្ទុយទៅវិញ ពួកគេ​ផ្ដល់​កាល​បរិច្ឆេទ និង​ទីកន្លែង​នៃ​អាពាហ៍ពិពាហ៍​ស៊ីវិល​របស់​ពួកគេ​ជា​ផ្នែក​មួយ​នៃ​ដំណើរការ​ផ្ទៀងផ្ទាត់​កំណត់ត្រា ។

២៧.៣.២.៤

អ្នក​អមដំណើរ​កូន​ក្រមុំ និង​កូនកំលោះ

បងប្អូន​ស្រី​ម្នាក់​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​រួចហើយ អាច​អម​ដំណើរ​កូន​ក្រមុំ​ដើម្បី​ជួយ​នាង​ចូល​ទៅ​ក្នុង​បន្ទប់​ស្លៀក​សម្លៀក​បំពាក់ ។ បងប្អូន​ប្រុស​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​រួច​ហើយ ក៏​អាច​ធ្វើ​ដូចគ្នា​សម្រាប់​កូនកំលោះ​ដែរ ។ អ្នកអម​ដំណើរ​ត្រូវតែ​មាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​សុពលភាព ។ ព្រះវិហារ​បរិសុទ្ធ​អាច​ផ្តល់​អ្នក​អម​ដំណើរជូន ប្រសិន​បើ​ត្រូវការ ។

២៧.៣.២.៥

នរណា​ជា​អ្នក​ធ្វើ​ពិធីផ្សារភ្ជាប់​ក្នុង​ព្រះ​វិហារ​បរិសុទ្ធ

ពិធីផ្សារភ្ជាប់​ក្នុង​ព្រះវិហារបរិសុទ្ធ ជាទូទៅ​ធ្វើ​ឡើង​ដោយ​អ្នក​ធ្វើ​ពិធី​ផ្សារភ្ជាប់​ដែល​ត្រូវបាន​ចាត់តាំង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ដែល​ស្វាមី​ភរិយា​នោះ​នឹង​ផ្សារភ្ជាប់ ។ ប្រសិនបើ​សមាជិក​គ្រួសារ ឬ​អ្នកស្គាល់គ្នា​កាន់​សិទ្ធិអំណាច​នៃ​ការផ្សារភ្ជាប់ ហើយ​ត្រូវបាន​ចាត់តាំង​ឲ្យ​ទៅ​ព្រះវិហារ​បរិសុទ្ធ​ដែល​គូស្វាមី​ភរិយា​នោះ​នឹង​ផ្សារភ្ជាប់ នោះ​ស្វាមី​ភរិយា​នោះ​អាច​អញ្ជើញ​គាត់​ឲ្យ​ធ្វើ​ពិធីផ្សារភ្ជាប់​សម្រាប់​ពួកគេ​បាន ។

អ្នក​ធ្វើ​ពិធី​ផ្សារ​ភ្ជាប់​ក៏​អាច​ស្វែងរក​ការអនុម័ត​របស់​គណៈប្រធាន​ទីមួយ ដើម្បី​ធ្វើ​ការផ្សារ​ភ្ជាប់​មួយ​សម្រាប់​កូនចៅ​ផ្ទាល់​របស់​គាត់ ( កូនៗ ចៅៗ និង​ចៅ​ទួត ) នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ក្រៅពី​ព្រះវិហារ​បរិសុទ្ធ​ដែល​គាត់​ត្រូវ​បាន​ចាត់តាំង​ផង​ដែរ ។ គាត់​ត្រូវតែ​ទទួល​បាន​លិខិត​ផ្ដល់សិទ្ធិ​អនុញ្ញាត​មួយ​មក​ពី​គណៈប្រធាន​ទីមួយ​សម្រាប់​ពិធីផ្សារភ្ជាប់​បែប​នេះ ។ គាត់​បង្ហាញ​លិខិត​នេះ​នៅ​ឯ​ព្រះវិហារ​បរិសុទ្ធ ។

សមាជិក​មិន​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​សូម​ដល់​ពួកអ្នក​មាន​សិទ្ធិអំណាច​ទូទៅ​ឲ្យ​ធ្វើ​ពិធីផ្សារភ្ជាប់​របស់​ពួកគេ​នោះ​ទេ ។

២៧.៣.២.៦

សម្លៀកបំពាក់​សមរម្យ​សម្រាប់​ពិធីផ្សារភ្ជាប់​ក្នុង​ព្រះវិហារបរិសុទ្ធ

រ៉ូប​របស់​កូនក្រមុំ ។ រ៉ូប​របស់​កូនក្រមុំ​ដែល​ស្លៀក​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ត្រូវ​តែ​ជា​ពណ៌​ស ម៉ូដ និង​សាច់​ក្រណាត់​សមរម្យ ហើយ​គ្មាន​ម៉ូដ​រញ៉េរញ៉ៃ​ច្រើន​ទេ ។ វា​ក៏​គួរ​តែ​បិទបាំង​សម្លៀក​បំពាក់​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធផង​ដែរ ។ សាច់​ក្រណាត់​ដែល​ស្ដើង​គួរ​តែ​មាន​ក្រណាត់​ទ្រាប់​ពី​ក្រោម ។

ដើម្បី​ឲ្យ​ដូចគ្នា​នឹង​រ៉ូប​ផ្សេងទៀត​ដែល​ពាក់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ នោះ​រ៉ូប​របស់​កូន​ក្រមុំ​គួរតែ​មាន​ដៃ​វែង ឬ​ដៃ​ត្រការ ។ រ៉ូបមិន​គួរ​មាន​កន្ទុយ​ស្បៃ​វែង​ទេ លើក​លែងតែ​វាអាចខ្នាស់​បាន ឬ​ដក​ចេញ​នៅ​ពេល​ធ្វើ​ពិធី​ផ្សារភ្ជាប់​ក្នុង​ព្រះ​វិហារ​បរិសុទ្ធ ។

ព្រះវិហារបរិសុទ្ធ​អាច​ផ្តល់​រ៉ូប​បាន ប្រសិន​បើ​ចាំបាច់ ឬ​ត្រូវការ ។

សម្លៀកបំពាក់​កូនកំលោះ ។ កូនកំលោះ​ពាក់សម្លៀក​ព្រះវិហារបរិសុទ្ធ​ធម្មតា​អំឡុង​ពិធី​ផ្សារភ្ជាប់ ( សូមមើល ៣៨.៥.១និង ៣៨.៥.២ ) ។ គាត់​អាច​ស្លៀក​ពាក់​សម្លៀក​បំពាក់​ជា​ផ្លូវ​ការ​នៅ​ក្រៅ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​ថត​រូបភាព​បន្ទាប់​ពី​ពិធី​បាន ។

សម្លៀកបំពាក់​ភ្ញៀវ ។ អ្នក​ដែល​ចូល​រួម​ក្នុង​ពិធីផ្សារភ្ជាប់​គួរតែ​ស្លៀកពាក់សម្លៀកបំពាក់​ស្រដៀងគ្នា​នឹង​ការស្លៀកពាក់​របស់​ពួកគេ​សម្រាប់​ពិធី​សាក្រាម៉ង់ ។ ពួកគេ​គួរ​តែ​ចៀសវាង​ពាក់​សម្លៀក​បំពាក់​សាមញ្ញ ឬ​ដែល​មិន​បិទ​បាំង​សម្លៀកបំពាក់​ពិសិដ្ឋ ។ ពួក​គេ​ក៏​គួរ​តែ​ចៀស​វាងពាក់​សម្លៀក​បំពាក់​ដែល​មាន​លក្ខណៈ​ជា​ផ្លូវការ​ខ្លាំង​ពេក ដូចជា​អាវ​រាត្រី​ស្រមោល​-ស សម្រាប់​បុរស ។

សមាជិក​ដែល​ចូល​រួម​ពិធី​ផ្សារ​ភ្ជាប់ ដោយ​ចេញ​មក​ពី​វគ្គ​ពិធី​អំណោយទាន​ពិសិដ្ឋ​ផ្ទាល់ អាច​ស្លៀក​ពាក់​សម្លៀក​បំពាក់​ពិធី​ក្នុង​ព្រះ​វិហារ​បរិសុទ្ធ​បាន ។

គូស្វាមីភរិយា​គួរតែ​ប្រាប់​ព័ត៌មាន​នេះ​ទៅដល់​ភ្ញៀវ​ឲ្យ​បាន​ជ្រាប ពីមុន​ពិធីផ្សារភ្ជាប់ ។

ផ្កា ។ គូស្វាមីភរិយា និង​ភ្ញៀវ​របស់​ពួកគេ​មិន​គួរពាក់​ផ្កា​អំឡុង​ពិធីផ្សារភ្ជាប់​ឡើយ ។ ផ្កា​អាច​ពាក់​នៅ​ក្រៅ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​ថត​រូបភាព​បន្ទាប់​ពី​ពិធី ។ គូស្វាមីភរិយា​គួរតែ​ប្រាប់​ព័ត៌មាន​នេះ​ទៅដល់​ភ្ញៀវ​ឲ្យ​បាន​ជ្រាប ពីមុន​ពិធីផ្សារភ្ជាប់ ។

២៧.៣.២.៧

ការបំពាក់​ចិញ្ចៀន បន្ទាប់​ពី​ពិធីផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារបរិសុទ្ធ

ការ​បំពាក់​ចិញ្ចៀន​មិន​មែន​ជា​ផ្នែក​មួយ​នៃ​ពិធី​ផ្សារភ្ជាប់​ក្នុង​ព្រះ​វិហារ​បរិសុទ្ធ​នោះទេ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គូ​ស្វាមី​ភរិយា​អាច​បំពាក់​ចិញ្ចៀន​បាន បន្ទាប់​ពី​ពិធី​នៅ​ក្នុង​បន្ទប់​ផ្សារភ្ជាប់ ។ គូ​ស្វាមី​ភរិយា​មិន​គួរ​បំពាក់​ចិញ្ចៀន​នៅ​ពេល ឬ​នៅ​កន្លែង​ណា​មួយ​ផ្សេង​ទៀត​នៅ​ក្នុង​ព្រះ​វិហារ​បរិសុទ្ធ ឬ​នៅ​ក្នុង​បរិវេណ​នៃ​ព្រះវិហារ​បរិសុទ្ធ​នោះ​ទេ ។ ការ​ធ្វើ​ដូច្នេះ​អាច​រំខាន​ដល់​ពិធី​នោះ ។

គូ​ស្វាមី​ភរិយា​ដែលត្រូវ​រៀបការ និង​ផ្សារភ្ជាប់​ជា​ពិធី​តែ​មួយ​អាច​បំពាក់​ចិញ្ចៀនឲ្យ​គ្នា​នៅពេល​ក្រោយ ដើម្បី​តម្រូវចិត្ត​ដល់​សមាជិក​គ្រួសារ​ដែល​មិន​អាច​ចូលរួម​ពិធីផ្សារភ្ជាប់​ក្នុង​ព្រះវិហារបរិសុទ្ធ​បាន ។ ការបំពាក់​ចិញ្ចៀន​គួរតែ​ធ្វើ​ឲ្យសម​ស្រប​ទៅ​នឹង​សេចក្តីថ្លៃថ្នូរ​នៃ​ពិធី​ផ្សារភ្ជាប់​ក្នុង​ព្រះ​វិហារ​បរិសុទ្ធ ។ ការបំពាក់​ចិញ្ចៀន​ពុំគួរ​ជា​ផ្នែក​មួយ​នៃ​ពិធី​ផ្សារភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នោះទេ ។ គូ​ស្វាមីភរិយា​មិន​គួរ​ប្ដូរ​សម្បថ​គ្នា​បន្ទាប់​ពី​បាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ឡើយ ។

គូ​ស្វាមី​ភរិយា​ដែល​រៀបការ​ស៊ីវិល​ពីមុន​ពិធី​ផ្សារ​ភ្ជាប់​របស់​ពួកគេ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ អាច​បំពាក់​ចិញ្ចៀនឲ្យ​គ្នា​នៅ​ឯ​ពិធី​រៀបការ​ស៊ីវិល​របស់​ពួកគេ នៅ​ពិធី​ផ្សារ​ភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ ឬ​នៅ​ពិធី​ទាំង​ពីរ​បាន ។

២៧.៣.៣

អាពាហ៍ពិពាហ៍​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​តែ​វេលាកាល​នេះ

គោលបំណង​នៃ​ព្រះវិហារ​បរិសុទ្ធ​គឺ​ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ​សម្រាប់​ភាពអស់កល្ប​ជានិច្ច ។ ដោយសារ​ហេតុផល​នេះ​ហើយ ទើប​អាពាហ៍ពិពាហ៍​សម្រាប់​តែ​កាលវេលា​នេះ​ពុំ​អាច​ធ្វើឡើង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​បាន​ទៀតទេ ។

ចំពោះ​គោលនយោបាយ​អំពី​ការផ្សារភ្ជាប់​គូស្វាមី​ភរិយា ដែល​បាន​រៀប​អាពាហ៍ពិពាហ៍​នៅក្នុង​ព្រះ​វិហារ​បរិសុទ្ធ​សម្រាប់​តែ​វេលាកាល​នេះ សូម​មើល ៣៨.៤.១.៧ ។

២៧.៣.៤

អ្នកដែល​អាច​ចូលរួម​នៅក្នុង​ពិធីផ្សារភ្ជាប់​ក្នុង​ព្រះវិហារបរិសុទ្ធ

គូស្វាមីភរិយា​គួរតែ​អញ្ជើញ​តែ​សមាជិក​គ្រួសារ និង​មិត្ត​ភក្តិ​ជិត​ស្និទ្ធ​មក​ពិធីផ្សារភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ​តែប៉ុណ្ណោះ ។ សមាជិក​ដែល​ដឹង​ខុស​ត្រូវ​ត្រូវ​តែ​ទទួល​អំណោយទាន​ពិសិដ្ឋ ហើយ​មាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​សុពលភាព​ដើម្បី​ចូលរួម ។

សមាជិកខ្លះ​ដែលមាន​នៅក្នុង​កំណត់ត្រា មិន​បាន​ទទួលបុណ្យមុជទឹក ដោយសារ​តែ​ពិការភាព​ខាង​បញ្ញា ហើយ​សមាជិកខ្លះ​ទៀត​បាន​ទទួល​បុណ្យ​ជ្រមុជទឹក​ប៉ុន្តែ​មិន​​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​ដោយ​មូលហេតុដូច​គ្នា ។ ប្រធាន​ស្តេក​អាច​ផ្តល់​សិទ្ធ​ឲ្យពួកគេ​ចូល​មើលពិធី​ផ្សារភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​បងប្អូន​បង្កើត​ដែល​នៅរស់​របស់ ពួកគេ​ប្រសិនបើ​ពួកគេ ៖

  • មាន​អាយុ​យ៉ាង​ហោច​ណាស់ ១៨ ឆ្នាំ ។

  • ដែល​អាច​មាន​គារវភាព​ក្នុង​អំឡុងពេល​ធ្វើ​ពិធី​នោះ ។

ប្រធាន​ស្ដេកសរសេរ​លិខិត​មួយ​ដោយ​ចែង​ថា បុគ្គល​នោះ​ត្រូវ​បាន​ផ្ដល់​សិទ្ធិ​ឲ្យ​ចូល​មើល​ពិធី​ផ្សារ​ភ្ជាប់ ។ លិខិត​នេះ​ត្រូវ​បង្ហាញ​នៅ​ព្រះវិហារបរិសុទ្ធ ។

សមាជិក​ទាំងឡាយ​ត្រូវ​តែ​ទទួល​អំណោយទាន​ពិសិដ្ឋ ហើយ​មាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​សុពលភាព​ដើម្បី​ចូលមើល​ពិធី​ផ្សារ​ភ្ជាប់​របស់​ឪពុកម្ដាយ​ពួកគេ ។

សម្រាប់​ព័ត៌មាន​អំពី​នរណាដែល​អាច​ចូល​រួម​ពិធី​ផ្សារភ្ជាប់​របស់​កូនៗ​ដែល​នៅរស់​ទៅនឹង​ឪពុក​ម្តាយ សូម​មើល២៧.៤.៥ ។

២៧.៣.៥

ពិធី​ទទួល​ភ្ញៀវ​នៅក្នុង​អាពាហ៍ពិពាហ៍​

សូមមើល ៣៨.៣.៤ សម្រាប់​ព័ត៌មាន​អំពី​ការរៀបចំ​ការទទួល​ភ្ញៀវ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​នៅ​ក្នុង​អគារ​សាសនាចក្រ ។

២៧.៤

ពិធីផ្សារភ្ជាប់​កូនៗ​នៅ​រស់ជា​មួយ​នឹង​ឪពុក​ម្តាយ​

កូនដែល​កើត​មក បន្ទាប់ពី​ម្តាយ​របស់​ពួក​គេ​ត្រូវ​បាន​ផ្សារភ្ជាប់​នឹង​ស្វាមី​នៅ​ក្នុង​ព្រះ​វិហារ​បរិសុទ្ធ គឺ​បាន​កើត​នៅ​ក្នុង​សេចក្តី​សញ្ញា​នៃ​ការផ្សារភ្ជាប់​នោះ ។ ពួក​គេ​មិន​ចាំបាច់​ទទួល​ពិធី​បរិសុទ្ធ​នៃ​ការផ្សារភ្ជាប់​ទៅ​នឹង​ឪពុក​ម្តាយ​នោះ​ទេ ។

កូនៗ​ដែល​មិន​កើត​នៅ​ក្នុង​សេចក្តី​សញ្ញា អាច​មាន​ចំណែក​នៅ​ក្នុង​គ្រួសារ​ដ៏​អស់​កល្បជានិច្ច​បាន តាម​រយៈការ​ផ្សារភ្ជាប់​ទៅ​នឹង​ឪពុក​ម្តាយ​បង្កើត ឬ​ឪពុក​ម្តាយ​ចិញ្ចឹម​របស់​ពួក​គេ ។ កូនៗ​ទាំង​នេះ​ទទួល​បាន​ពរជ័យ​ដូច​គ្នា​នឹងកូន​ដែល​បាន​កើត​នៅ​ក្នុង​សេចក្តី​សញ្ញា​ដែរ ។

សូមមើល ៣៨.៤.២ សម្រាប់​គោលនយោបាយ​អំពី​ការ​ផ្សារភ្ជាប់​កូនៗ​នឹង​ឪពុកម្ដាយ ។

២៧.៤.១

ការ​ចេញ​ប័ណ្ណ​សម្រាប់​ការផ្សារភ្ជាប់​កូនៗ​ដែល​នៅរស់​ទៅ​នឹង​ឪពុក​ម្តាយ

សមាជិក​ដែល​ដឹង​ខុសត្រូវ​ដែល​មាន ៨ ឆ្នាំ​ឡើង​ទៅ ចាំបាច់​ត្រូវមាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ផ្សារភ្ជាប់​ទៅនឹង​ឪពុក​ម្តាយ​របស់​ពួកគេ​បាន ។ ពួកគេ​ក៏​ត្រូវការ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ផងដែរ ដើម្បី​មើល​ការផ្សារភ្ជាប់​នៃ​បងប្អូន​បង្កើត បងប្អូន​ចុង ឬ​បងប្អូន​ដែល​មាន​ឪពុក ឬ​ម្តាយ​ទីទៃ​ពី​គ្នា​ដែល​នៅរស់ ទៅ​នឹង​ឪពុក​ម្តាយ​របស់​ពួកគេ ( សូមមើល ២៧.៤.៤ ) ។ កុមារ​ដែល​មាន​អាយុ ៨ ឆ្នាំ​ឡើង​ទៅ​ត្រូវតែ​បាន​ជ្រមុជទឹក ហើយ​បាន​បញ្ជាក់​ដើម្បី​ទទួល​បាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។ កុមារា​ដែល​មាន​អាយុ​យ៉ាង​តិច ១១ ឆ្នាំ និង​កំពុង​ឈាន​ចូល​វ័យ ១២ ឆ្នាំ​អំឡុង​ឆ្នាំ​នៃ​ពិធីបរិសុទ្ធ​នោះ ត្រូវតែ​កាន់​បព្វជិតភាព​ផងដែរ ។

សមាជិក​ដែល​មាន​អាយុ ២១ ឆ្នាំ​ឡើងទៅ​ត្រូវតែ​ទទួល​អំណោយទាន​ពិសិដ្ឋ ហើយ​មាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​មានសុពលភាព ដើម្បី​អាច​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ឪពុក​ម្ដាយ​របស់​ពួកគេ ។

ប្រធាន​ស្តេក​អាច​ផ្ដល់​សិទ្ធិ​ឲ្យ​បុគ្គល​ដែល​មិន​បាន​ជ្រមុជទឹក ឬ​មិន​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​ដោយសារ​តែ​ពិការភាព​ផ្នែក​បញ្ញា ដើម្បី​ផ្សារភ្ជាប់​នឹង​ឪពុក​ម្ដាយ​របស់​ពួកគេ​បាន ។ ប្រធាន​ស្ដេកសរសេរ​លិខិត​មួយ​ដោយ​ចែង​ថា បុគ្គល​នោះ​ត្រូវ​បាន​ផ្ដល់​សិទ្ធិ​ដើម្បី​ផ្សារ​ភ្ជាប់ ។ លិខិត​នេះ​ត្រូវ​បង្ហាញ​នៅ​ព្រះវិហារបរិសុទ្ធ ។

សូមមើល ២៦.៤.៤ សម្រាប់​ព័ត៌មាន​អំពី​ការ​ចេញ​ប័ណ្ណ​សម្រាប់​កុមារ ។

២៧.៤.២

ការទាក់ទង​ទៅ​ព្រះវិហារ​បរិសុទ្ធ

គូ​ស្វាមី​ភរិយា​ដែល​ចង់​ឲ្យ​កូនៗ​របស់​ខ្លួន​ផ្សារ​ភ្ជាប់​នឹង​ពួកគេ ឬ​កូនៗ​ដែល​មាន​បំណង​ប្រាថ្នា​ចង់​ផ្សារ​ភ្ជាប់​នឹង​ឪពុក​ម្ដាយ​ពួកគេ​ដែល​បាន​ស្លាប់​ទៅ គួរ​តែ​ទាក់ទង​ទៅ​ព្រះវិហារ​បរិសុទ្ធ​ជា​មុន ដើម្បី​កំណត់​ពេល​វេលា​សម្រាប់​ពិធី​បរិសុទ្ធ​នោះ ( សូមមើល ២៧.១.២ ) ។ ក្នុង​ករណី​ខ្លះ ពិធីបរិសុទ្ធ​ផ្សេងទៀត​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​អាច​ធ្វើ​ឡើង ពី​មុន​ពិធី​ផ្សារភ្ជាប់​អាច​កើត​ឡើង ។

ក្រុម​យុវជន​នៅ​ក្រៅ​ព្រះវិហារ​បរិសុទ្ធ

២៧.៤.៣

តំហែទាំ​កុមារ

សូមមើល ២៧.១.៦ ។

២៧.៤.៤

អ្នក​ដែល​ធ្វើ​ពិធីផ្សារភ្ជាប់​ឲ្យ​កូនៗ​ដែល​នៅរស់​ទៅនឹង​ឪពុក​ម្តាយ

ការផ្សារភ្ជាប់​កូន​ដែល​នៅរស់​ទៅនឹង​ឪពុកម្ដាយ ជា​ធម្មតា​ត្រូវ​ធ្វើ​ឡើង​ដោយ​អ្នកធ្វើ​ពិធីផ្សារភ្ជាប់​ម្នាក់ ដែល​ត្រូវ​បាន ចាត់តាំង​ទៅកាន់​ព្រះវិហារបរិសុទ្ធ​ជាន្លែងដែល​នឹង​ប្រារព្ធ​ពិធីផ្សារភ្ជាប់ ។ ប្រសិនបើ​សមាជិក​គ្រួសារ ឬ​អ្នកស្គាល់គ្នា​កាន់​សិទ្ធិ​អំណាច​នៃ​ការផ្សារភ្ជាប់ ហើយ​ត្រូវបាន​ចាត់តាំង​ឲ្យទៅ​ព្រះវិហារបរិសុទ្ធ​ជា​កន្លែងដែល​នឹង​ធ្វើ​ពិធីផ្សារភ្ជាប់​ នោះ​គ្រួសារ​អាច​អញ្ជើញ​គាត់​ឲ្យ​ធ្វើ​ពិធីផ្សារភ្ជាប់​សម្រាប់​ពួកគេ​បាន ។

អ្នក​ធ្វើ​ពិធីផ្សារភ្ជាប់​ក៏​អាច​សូម​ការអនុម័ត​ពី​គណៈប្រធាន​ទីមួយ ដើម្បី​ធ្វើ​ពិធីផ្សារភ្ជាប់​សម្រាប់​កូន​ទៅនឹង​ឪពុកម្ដាយ​ដែល​ជា​កូនចៅ​ខ្សែស្រឡាយ​របស់​គាត់ ( កូនៗ ចៅៗ និង​ចៅ​ទួត ) នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ក្រៅពី​ព្រះវិហារ​បរិសុទ្ធ​ដែល​គាត់​ត្រូវ​បាន​ចាត់តាំង​ផងដែរ ។ គាត់​ត្រូវតែ​ទទួល​បាន​លិខិត​ផ្ដល់សិទ្ធិ​អនុញ្ញាត​មួយ​មក​ពី​គណៈប្រធាន​ទីមួយ​សម្រាប់​ពិធីផ្សារភ្ជាប់​បែប​នេះ ។ គាត់​បង្ហាញ​លិខិត​នេះ​នៅ​ឯ​ព្រះវិហារ​បរិសុទ្ធ ។

សមាជិក​មិន​ត្រូវបាន​លើកទឹកចិត្ត ឲ្យ​សូម​ពួកអ្នកមាន​សិទ្ធិអំណាច​ទូទៅ​ដើម្បី​ធ្វើ​ពិធីផ្សារភ្ជាប់ របស់​កូនៗ​ដែល​នៅរស់​ទៅនឹង​ឪពុកម្ដាយ​របស់​ពួកគេ​នោះទេ ។

២៧.៤.៥

អ្នក​ដែល​អាច​ចូល​ពិធី​ផ្សារ​ភ្ជាប់​របស់​កូនៗ​ដែល​នៅរស់​ទៅ​នឹង​ឪពុក​ម្តាយ

ដើម្បី​មើល​ការផ្សារភ្ជាប់​នៃ​បងប្អូន​បង្កើត បងប្អូន​ចុង ឬ​បងប្អូន​ដែល​មាន​ឪពុក ឬ​ម្តាយ​ទីទៃ​ពី​គ្នា​ដែល​នៅរស់ ទៅនឹង​ឪពុក​ម្តាយ​របស់​ពួក​គេ នោះ​សមាជិក​ដែល​មិន​ទាន់​ទទួល​បាន​អំណោយទាន​ពិសិដ្ឋ ដែល​មាន​អាយុ​ក្រោម ២១ ឆ្នាំ ត្រូវតែ​បាន​កើត​នៅក្នុង​សេចក្ដីសញ្ញា ឬ​បាន​ផ្សារភ្ជាប់​ទៅនឹង​ឪពុក​ម្ដាយ​របស់​ពួកគេ​រួចហើយ ។ លើស​ពី​នេះទៀត កុមារ​ដែល​មាន​អាយុ ៨ ឆ្នាំ​ឡើង​ទៅ​ត្រូវតែ​បាន​ជ្រមុជទឹក ហើយ​បានទទួលពិធី​បញ្ជាក់ ហើយ​ត្រូវ​មាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែលមាន​សុពលភាព​មួយ ( សូមមើល ២៦.៤.៤ ) ។ កុមារា​ដែល​មាន​អាយុ​យ៉ាង​តិច ១១ ឆ្នាំ និង​កំពុង​ឈាន​ចូល​វ័យ ១២ ឆ្នាំ​អំឡុង​ឆ្នាំ​នៃ​ពិធីបរិសុទ្ធ​នោះ ត្រូវតែ​កាន់​បព្វជិតភាព​ផងដែរ ។

សមាជិក​ដែល​មាន​អាយុ ២១ ឆ្នាំ​ឡើងទៅ​ត្រូវតែ​ទទួល​បាន​អំណោយទាន​ពិសិដ្ឋ ហើយ​មាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​សុពលភាព ដើម្បី​អាច​ទៅមើល​ពិធី​ផ្សារភ្ជាប់​ដូច្នោះ​បាន ។

សមាជិក​ដែល​បាន​រៀបការ​រួចហើយ ដែល​មាន​អាយុ​ក្រោម ២១ ឆ្នាំ មិន​ចាំបាច់​ទទួល​អំណោយទាន​ពិសិដ្ឋ​ដើម្បី​មើល​ការផ្សារភ្ជាប់​ដូច្នេះ​បាន​ទេ ។ ទោះជា​យ៉ាងណា ពួកគេ​ត្រូវតែ​មាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែលមាន​សុពលភាព ( សូមមើល ២៦.៤.៤ ) ។

សមាជិកខ្លះ​ដែលមាន​នៅក្នុង​កំណត់ត្រា មិន​បាន​ទទួលបុណ្យមុជទឹក ដោយសារ​តែ​ពិការភាព​ខាង​បញ្ញា ហើយ​សមាជិកខ្លះ​ទៀត​បាន​ទទួល​បុណ្យ​ជ្រមុជទឹក​ប៉ុន្តែ​មិន​​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​ដោយ​មូលហេតុដូច​គ្នា ។ ប្រធាន​ស្តេក​អាច​ផ្តល់​សិទ្ធ​ឲ្យពួកគេ​ចូល​មើល​ពិធីផ្សារ​ភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​បងប្អូន​បង្កើត​ដែល​នៅរស់​របស់​ពួកគេ​ប្រសិនបើ​ពួកគេ ៖ ប្រធាន​ស្ដេកសរសេរ​លិខិត​មួយ​ដោយ​ចែង​ថា បុគ្គល​នោះ​ត្រូវ​បាន​ផ្ដល់​សិទ្ធិ​ឲ្យ​ចូល​មើល​ពិធី​ផ្សារ​ភ្ជាប់ ។ លិខិត​នេះ​ត្រូវ​បង្ហាញ​នៅ​ព្រះវិហារបរិសុទ្ធ ។