ក្បួនខ្នាត និង​ការហៅ
១០. កូរ៉ុម​បព្វជិតភាព​អើរ៉ុន


« ១០. កូរ៉ុម​បព្វជិតភាព​អើរ៉ុន » ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ( ឆ្នាំ ២០២៥ ) ។

« ១០. កូរ៉ុម​បព្វជិតភាព​អើរ៉ុន » ក្បួនខ្នាត​ទូទៅ ។

ក្រុមយុវជន​នៅក្នុង​ព្រះវិហារ

១០.

កូរ៉ុម​បព្វជិតភាព​អើរ៉ុន

១០.១

គោលបំណង និង​អង្គការ

កូរ៉ុម​បព្វជិតភាព​អើរ៉ុន​ជួយ​បុត្រាបុត្រី​របស់ព្រះ​ឲ្យ​រៀបចំខ្លួន​ដើម្បី​ត្រឡប់ទៅ​ទីវត្តមាន​របស់​ទ្រង់វិញ ។ បព្វជិតភាព​អើរ៉ុន​កាន់ « កូនសោ​ទាំងឡាយ​អំពី​ការងារ​បម្រើ​នៃ​ពួកទេវតា និង​អំពី​ដំណឹងល្អ​នៃ​ការប្រែចិត្ត និង​អំពី​បុណ្យ​ជ្រមុជ​ទឹក » ( គោលលទ្ធិ និងសេចក្តីសញ្ញា ១៣; សូមមើល​ផងដែរ ៣.៣.២ នៅក្នុង​ក្បួនខ្នាត​នេះ ) ។

១០.១.១

គោលបំណង

កូរ៉ុម​បព្វជិតភាព​អើរ៉ុន​ជួយ​ក្រុមយុវជន​ឲ្យ​ចុះ និង​រក្សា​សេចក្តីសញ្ញា​ពិសិដ្ឋ ហើយ​ពង្រឹង​ការផ្លាស់​ប្រែចិត្ត​ជឿ​របស់ពួកគេ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់ទ្រង់ ។

កូរ៉ុម​គឺជា​ក្រុម​អ្នកកាន់​បព្វជិតភាព​មួយក្រុម​ដែល​ត្រូវបាន​រៀបចំឡើង ។ គោលបំណង​របស់​កូរ៉ុម​គឺ​ដើម្បី​ជួយ​អ្នក​កាន់​បព្វជិតភាពឲ្យ​ធ្វើការ​រួមគ្នា​ដើម្បី​ចូលរួម​នៅក្នុង​កិច្ចការ​នៃ​សេចក្តីសង្រ្គោះ និង​ភាពតម្កើងឡើង ។ នៅក្នុង​កូរ៉ុម​របស់​ពួកគេ ពួក​អ្នក​កាន់​បព្វជិតភាព​អើរ៉ុន​បម្រើ​មនុស្សដទៃ បំពេញ​តាម​កាតព្វកិច្ច​បព្វជិតភាព ស្ថាបនា​សាមគ្គីភាព និង​រៀន​រស់នៅ​តាម​គោលលទ្ធិ ។

១០.១.២

បាវចនា​កូរ៉ុម​បព្វជិតភាព​អើរ៉ុន

បាវចនា​កូរ៉ុម​បព្វជិតភាព​អើរ៉ុន​អាច​ជួយ​យុវជន​ម្នាក់ៗ​ឲ្យ​យល់​ពី​អត្តសញ្ញាណ​ដ៏ទេវភាព និង​គោលបំណង​របស់គេ​ក្នុង​នាម​ជា​អ្នក​កាន់​បព្វជិតភាព​ម្នាក់ ។ ក្រុម​យុវជន និង​ថ្នាក់ដឹកនាំ​របស់​ពួកគេ​សូត្រ​បាវចនា​នៅពេល​ចាប់ផ្តើម​ការប្រជុំ​កូរ៉ុម និង​នៅក្នុង​ការជួបជុំ​កូរ៉ុម​ផ្សេងទៀត ។ បាវចនា​មាន​ដូចត​ទៅនេះ ៖

« ខ្ញុំ​ជា​បុត្រា​សំណព្វ​របស់​ព្រះ ហើយ​ទ្រង់​មាន​ការងារ​ឲ្យ​ខ្ញុំ​ធ្វើ ។

« ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ពលំ អស់​ពី​គំនិត ហើយ​អស់​ពី​កម្លាំង ខ្ញុំ​នឹង​ស្រឡាញ់​ព្រះ រក្សា​សេចក្តី​សញ្ញា​របស់​ខ្ញុំ និង​ប្រើ​បព្វជិតភាព​របស់​ទ្រង់​ដើម្បី​បម្រើ​អ្នកដទៃ ដោយ​ចាប់ផ្តើម​ពីនៅក្នុង​គេហដ្ឋាន​របស់​ខ្ញុំ ។

« កាលណា​ខ្ញុំ​ព្យាយាម​បម្រើ អនុវត្ត​សេចក្តីជំនឿ ប្រែចិត្ត ហើយ​កែលម្អ​ជារៀងរាល់ថ្ងៃ ខ្ញុំ​នឹង​សម​ដើម្បី​ទទួលពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ និង​អំណរ​ដ៏​និរន្តរ៍​នៃ​ដំណឹងល្អ ។

« ខ្ញុំ​នឹង​រៀបចំខ្លួន​ដើម្បី​ធ្វើជា​អ្នកផ្សព្វផ្សាយ​សាសនា​ដ៏​ឧស្សាហ៍ព្យាយាម ធ្វើ​ជា​ស្វាមី​ដែល​មាន​ភក្តីភាព និងធ្វើ​ជាឪពុក​ពេញ​ដោយ​ក្តី​ស្រឡាញ់ តាមរយៈ​ការធ្វើ​ជា​សិស្ស​ពិត​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

« ខ្ញុំ​នឹង​ជួយ​រៀបចំ​ពិភពលោក​សម្រាប់​ការយាង​ត្រឡប់មក​វិញ​របស់​ព្រះអង្គសង្រ្គោះ តាមរយៈ​ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មករក​ព្រះគ្រីស្ទ និង​ទទួល​ពរជ័យ​ទាំងឡាយ​នៃ​ដង្វាយធួន​របស់​ទ្រង់ » ។

១០.១.៣

កូរ៉ុម

ប៊ីស្សព​រៀបចំ​ពួក​អ្នកកាន់​បព្វជិតភាព​អើរ៉ុន​ទៅជា​កូរ៉ុមដូច​ពិពណ៌នា​ខាងក្រោម​នេះ ។ ( សូមមើល​ផងដែរ គោលលទ្ធិ និង​សេចក្តីសញ្ញា ១០៧:៨៥–៨៨ ) ។

១០.១.៣.១

កូរ៉ុម​ឌីកុន

ក្រុម​យុវជន​ចូលរួម​ជាមួយ​កូរ៉ុម​ឌីកុន​នៅដើម​ខែ​មករានៃ​ឆ្នាំ​ដែល​ពួកគេ​ឈានចូល​ដល់​អាយុ ១២ ឆ្នាំ ។ នៅពេលនេះ ពួកគេ​ក៏​មានសិទ្ធិ​ត្រូវបាន​តែងតាំង​ជា​ឌីកុន​ផងដែរ ប្រសិនបើ​ពួកគេ​បានរៀបចំខ្លួន និង​មានភាពស័ក្តិសម ។

សមាជិក​មួយរូប​នៃ​កូរ៉ុមនេះ​ដែល​ត្រូវបាន​តែងតាំង​ជា​ឌីកុន បម្រើជា​ប្រធាន​កូរ៉ុម ។ នៅពេល​ដែល​អាច​ធ្វើបាន ទីប្រឹក្សា​ម្នាក់ ឬ​ពីរ​នាក់ និង​លេខា​ម្នាក់​អាច​បម្រើ​ជាមួយ​គាត់​បាន ។ ទីប្រឹក្សា និង​លេខា​ត្រូវតែ​ជាឌីកុន​ផងដែរ ។

ករណីយកិច្ច​នៃ​ឌីកុន​ត្រូវបាន​ពិពណ៌នា​នៅក្នុង គោលលទ្ធិ និង​សេចក្តីសញ្ញា ២០:៥៧–៥៩; ៨៤:១១១ ។ ករណីយកិច្ច​ដទៃទៀត​រួមមាន​ការចែក​សាក្រាម៉ង់ និង​ការជួយ​ប៊ីស្សព​នៅក្នុង « ការចាត់ចែង​គ្រប់​អស់​ទាំង​ការណ៍​ខាង​សាច់​ឈាម » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៧:៦៨ ) ។

១០.១.៣.២

កូរ៉ុម​គ្រូ

ក្រុម​យុវជន​ចូលរួម​ជាមួយ​កូរ៉ុម​គ្រូ​ចាប់ផ្តើម​ពី​ខែ មករា​នៃ​ឆ្នាំ ដែល​ពួកគេ​ឈានចូល​ដល់​អាយុ ១៤ ឆ្នាំ ។ នៅពេលនេះ ពួកគេ​ក៏​មាន​សិទ្ធិ​ត្រូវបាន​តែងតាំង​ជា​គ្រូ​ផងដែរ ប្រសិនបើ​ពួកគេ​បានរៀបចំខ្លួន និង​មានភាពស័ក្តិសម ។

សមាជិក​មួយរូប​នៃ​កូរ៉ុមនេះ​ដែល​ត្រូវបាន​តែងតាំង​ជាគ្រូ បម្រើជា​ប្រធាន​កូរ៉ុម ។ នៅពេល​ដែល​អាច​ធ្វើបាន ទីប្រឹក្សា​ម្នាក់ ឬ​ពីរ​នាក់ និង​លេខា​ម្នាក់​អាច​បម្រើ​ជាមួយ​គាត់​បាន ។ ទីប្រឹក្សា និង​លេខាក៏ត្រូវតែ​ជា​គ្រូ​ផងដែរ ។

គ្រូ​មាន​ករណីយកិច្ច​ដូចគ្នា​នឹង​ឌីកុន​ដែរ ។ ពួកគេ​ក៏រៀបចំ​សាក្រាម៉ង់ និង​បម្រើ​ជា​បងប្អូនប្រុស​ដែល​ផ្ដល់ការងារ​បម្រើ​ផងដែរ ។ ករណីយកិច្ច​បន្ថែម​ត្រូវបាន​ពិពណ៌នា​នៅក្នុង គោលលទ្ធិ និង​សេចក្តីសញ្ញា ២០:៥៣–៥៩; ៨៤:១១១ ។

១០.១.៣.៣

កូរ៉ុម​សង្ឃ

ក្រុម​យុវជន​ចូលរួម​ជាមួយ​កូរ៉ុម​សង្ឃ​ចាប់ផ្តើម​ពី​ខែ មករានៃ​ឆ្នាំ ដែល​ពួកគេ​ឈានចូល​ដល់​អាយុ ១៦ ឆ្នាំ ។ នៅពេលនេះ ពួកគេ​ក៏​មាន​សិទ្ធិ​ត្រូវបាន​តែងតាំង​ជា​សង្ឃ​ផងដែរ ប្រសិនបើ​ពួកគេ​បានរៀបចំខ្លួន និង​មានភាពស័ក្តិសម ។

ប៊ីស្សព​គឺជា​ប្រធាន​កូរ៉ុមសង្ឃ ( សូម​មើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៧:៨៧–៨៨ ) ។ គាត់​ហៅ​សមាជិក​កូរ៉ុម​ម្នាក់ ឬ​ពីរនាក់ឲ្យ​បម្រើ​ជា​ជំនួយការ​របស់គាត់ ។ លេខា​ម្នាក់​ក៏ត្រូវបាន​ហៅឲ្យបម្រើ​ផងដែរ ។ ជំនួយការ និង​លេខា​គួរតែ​ត្រូវបាន​តែងតាំង​ជា​សង្ឃ ។

សង្ឃ​មាន​ករណីយកិច្ច​ដូចគ្នានឹង​ឌីកុន និង​គ្រូ​ផងដែរ ។ ករណីយកិច្ច​បន្ថែម​ត្រូវបាន​ពិពណ៌នា​នៅក្នុង គោលលទ្ធិ និង​សេចក្តីសញ្ញា ២០:៤៦–៥២, ៧៣–៧៩ ។

១០.១.៤

កូនសោ​ទាំងឡាយនៃ​បព្វជិតភាព

កូរ៉ុម​នីមួយៗ​ត្រូវបាន​ដឹកនាំ​ដោយ​ប្រធាន​ដែល​កាន់​កូនសោ​បព្វជិតភាព ។ ប្រធាន​កូរ៉ុម​ឌីកុន ប្រធាន​កូរ៉ុម​គ្រូ និង​ប៊ីស្សព​កាន់​កូនសោ​បព្វជិតភាព ។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​កូនសោ​ទាំងនេះ សូម​មើល ៣.៤.១ ។

១០.១.៥

រូបតំណាង​គោលការណ៍​ណែនាំ​សម្រាប់​ការសម្រប​សម្រួល
ការសម្រប​សម្រួល​កូរ៉ុម​ទៅតាម​សេចក្តី​ត្រូវការ​ក្នុង​មូលដ្ឋាន

នៅក្នុង​វួដ ឬ​សាខា​ដែល​មាន​ចំនួន​យុវជន​តិច នោះ​កូរ៉ុម​បព្វជិតភាព​អើរ៉ុន​អាច​ជួប​ជាមួយគ្នា​ដើម្បី​រៀន និង​ធ្វើ​សកម្មភាព​នានា ។

ប្រសិនបើ​វួដ​ដែល​មាន​ឌីកុន​ច្រើនជាង​១២​នាក់ នោះ​ប៊ីស្សព​អាច​បំបែក​កូរ៉ុមឌីកុនបាន ។ ក៏អាចធ្វើដូចគ្នា​នេះដែរ ប្រសិនបើ​មាន​គ្រូ​ច្រើនជាង ២៤ នាក់ ( សូម​មើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៧:៨៥–៨៦ ) ។ នៅពេល​ធ្វើការ​សម្រេចចិត្ត​នេះ ប៊ីស្សព​ធ្វើការពិចារណា​ពី​ផល​ប៉ះពាល់​លើ​សមាជិក​កូរ៉ុម​ទាំងនេះ ។

១០.២

ការចូលរួម​នៅក្នុង​កិច្ចការ​នៃ​សេចក្តីសង្រ្គោះ និង​ភាពតម្កើងឡើង​របស់​ព្រះ

ព្រះ​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មករក​ព្រះគ្រីស្ទ ហើយ​ជួយ​ធ្វើ​កិច្ចការ​របស់ទ្រង់​តាមរយៈ ៖

  • ការរស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវគ្រីស្ទ ។

  • ការមើលថែ​ដល់​អ្នក​ខ្វះខាត ។

  • ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួលយក​ដំណឹងល្អ ។

  • ការបង្រួប​បង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្ប​ជានិច្ច ។

គណៈប៊ីស្សព និង​ថ្នាក់ដឹកនាំ​កូរ៉ុម​យុវវ័យ ដែលបាន​គាំទ្រ​ពី​ពួក​អ្នក​ប្រឹក្សា​យោបល់ ( សូមមើល ១០.៥ ) ប្រឹក្សា​ជាមួយ​គ្នា​អំពី​របៀប​ដើម្បី​ជួយ​សម្រេច​កិច្ចការ​នេះ​បាន ។ សម្រាប់​ព័ត៌មាន​បន្ថែម​ស្តីពី​កិច្ចការ​នៃ​សេចក្តីសង្រ្គោះ និង​ភាពតម្កើងឡើង សូមមើល ជំពូកទី ១ ។

១០.២.១

ការរស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវគ្រីស្ទ

១០.២.១.១

តួ​នាទី​របស់​ឪពុក​ម្តាយ និង​ថ្នាក់​ដឹកនាំ

ឪពុកម្តាយ​ទទួលខុសត្រូវ​លើការ​បង្រៀន​ដំណឹងល្អ​ដល់​កូនៗ​របស់​ខ្លួន និង​ជួយ​ពួកគេ​ឲ្យរស់នៅ​តាម​ដំណឹងល្អ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦៨:២៥–២៨ ) ។ ដោយ​មាន​ជំនួយ​ពី​ពួកអ្នកប្រឹក្សា​យោបល់ គណៈប៊ីស្សព និង​ថ្នាក់​ដឹកនាំ​កូរ៉ុម​យុវវ័យ​គាំទ្រ​ដល់​ឪពុក​ម្តាយ​នៅក្នុង​ទំនួល​ខុសត្រូវ​នេះ​ដូច​ខាងក្រោម ៖

  • លើក​ទឹកចិត្ត​ឲ្យ​មាន​ទំនាក់ទំនង​រវាង​ក្រុម​យុវជន និង​ក្រុមគ្រួសារ​របស់​ពួកគេ ។

  • ធានា​ឲ្យបាន​ថា សកម្មភាព​យុវវ័យ​គាំទ្រ និង​ផ្តល់​ពរជ័យ​ដល់​ក្រុមគ្រួសារ ។

  • ជួយ​ឪពុក​ម្តាយ​ឲ្យ​រៀបចំ​កូនប្រុស​របស់ពួកគាត់​ទទួល​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព និង​ទទួល​បព្វជិតភាព​ម៉ិលគីស្សាដែក ។

  • ជួយ​ឪពុកម្តាយ​ឲ្យ​រៀបចំ​កូនប្រុស​របស់​ពួកគាត់​ដើម្បី​ទទួល​អំណោយទាន​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ពេញម៉ោង រៀប​អាពាហ៍​ពិពាហ៍​នៅ​ព្រះវិហារ​បរិសុទ្ធ និង​ធ្វើជា​ឪពុក ។

ថ្នាក់ដឹកនាំ​គួរតែ​យកចិត្ត​ទុកដាក់​លើ​យុវវ័យ ដែល​ខ្វះ​ការគាំទ្រ​ពីគ្រួសារ​ដើម្បីរស់នៅ​តាម​ដំណឹងល្អ ។

ឪពុកម្តាយ និង​ថ្នាក់ដឹកនាំ​ព្យាយាម​ធ្វើ​ជា​គំរូល្អ​ដល់​យុវវ័យ ។ ពួកគាត់​ធ្វើជា​អ្នកណែនាំ​ដល់​យុវវ័យ​នៅក្នុង​ការ​ខិតខំប្រឹងប្រែង​របស់​ពួកគេ ដើម្បីប្រែក្លាយ​កាន់តែដូចជា​ព្រះ​យេស៊ូវ​គ្រីស្ទ ។ កម្មវិធី​កុមារ និង​យុវវ័យ​អាច​ជួយ​ដល់​ការខិតខំ​ទាំងនេះ​បាន ( សូមមើល​គេហទំព័រ ChildrenandYouth.ChurchofJesusChrist.org ) ។

១០.២.១.២

ការរៀនសូត្រ​ដំណឹង​ល្អ

គណៈប៊ីស្សព ថ្នាក់ដឹកនាំ​កូរ៉ុម​យុវវ័យ និង​ពួក​អ្នកប្រឹក្សា​យោបល់​លើក​ទឹកចិត្តក្រុម​យុវជន និង​ក្រុមគ្រួសារ​របស់ពួកគេ​ឲ្យ​រៀន​សូត្រ​ដំណឹងល្អ​នៅឯ​គេហដ្ឋាន ។ ថ្នាក់ដឹកនាំ និង​ពួកអ្នកប្រឹក្សា​យោបល់​សិក្សា​ដំណឹងល្អ ហើយ​ចែកចាយ​ជាមួយ​ក្រុម​យុវជន​នូវអ្វី​ដែល​ពួកគាត់​បានរៀន ។ ពួកគាត់​អញ្ជើញ​សមាជិក​កូរ៉ុម​ឲ្យ​ចែកចាយ​នៅ​ព្រះវិហារអំពី​អ្វី​ដែល​ពួកគេ​កំពុងរៀន​នៅ​ឯ​គេហដ្ឋាន ។

កូរ៉ុម​បព្វជិតភាព​អើរ៉ុន​ជួបគ្នា​នៅថ្ងៃ​អាទិត្យ​ដើម្បី​ពង្រឹង​សេចក្តីជំនឿ បង្កើត​សាមគ្គីភាព ពង្រឹង​ក្រុមគ្រួសារ និង​គេហដ្ឋាន ហើយ​ដាក់​ផែនការ​ចូលរួម​នៅក្នុង​កិច្ចការ​នៃ​សេចក្តីសង្រ្គោះ និង​ភាពតម្កើងឡើង ។ ដោយ​មាន​ការ​គាំទ្រ​ពី​ពួកអ្នកប្រឹក្សា​យោបល់ គណៈប៊ីស្សព និង​ថ្នាក់ដឹកនាំ​កូរ៉ុម​យុវវ័យ​ដាក់​ផែនការ​ការប្រជុំ​នៅថ្ងៃ​អាទិត្យ ។

ក្រុមយុវជនកំពុង​សិក្សា

ការប្រជុំ​កូរ៉ុម​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ទីពីរ និង​ទីបួន​នៃ​ខែ ។ វាមាន​រយៈពេល ៥០ នាទី ។ ការប្រជុំ​ចាប់ផ្ដើម​ដោយ​ការអធិស្ឋាន ។ សមាជិក​ម្នាក់​នៃ​គណៈ​ប្រធាន​កូរ៉ុម ( ឬ​ជំនួយការ​ម្នាក់​របស់​ប៊ីស្សព​នៅក្នុង​កូរ៉ុម​សង្ឃ ) ដឹកនាំ​កម្មវិធី ។ គាត់​ដឹកនាំ​កូរ៉ុម​ឲ្យ​សូត្រ​បាវចនា ហើយ​ប្រឹក្សា​ជាមួយ​គ្នា​អំពី​ការចាត់តាំង ករណីយកិច្ច និង​កិច្ចការ​ផ្សេងៗ​ទៀត ។

បន្ទាប់មក សមាជិក​កូរ៉ុម ឬ​ថ្នាក់ដឹកនាំ​មជ្ឈិមវ័យ​ម្នាក់​ដឹកនាំ​ការបង្រៀន​ដំណឹងល្អ ។ ថ្នាក់ដឹកនាំ​កូរ៉ុម​ប្រឹក្សា​ជាមួយ​ពួកអ្នក​ប្រឹក្សា​យោបល់​អំពី​អ្នក​ដែល​គួរ​ឡើង​បង្រៀន ។ ទម្រង់​នៃ​ការប្រជុំ មាន​នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ ។ ការប្រជុំ​គួរតែ​បញ្ចប់​ដោយ​ការអធិស្ឋាន ។

ជាធម្មតា កូរ៉ុម​បព្វជិតភាព​អើរ៉ុន​នីមួយៗ​ជួបដាច់​ដោយឡែក​ពីគ្នា ( សូមមើល ១០.១.៥ ) ។ ក្រុម​យុវជន និង​ក្រុម​យុវនារី​អាច​រៀន​ចូលគ្នា​ម្តងម្កាល​សម្រាប់​មេរៀន​ថ្ងៃអាទិត្យ ដូចដែល​បាន​សម្រប​សម្រួល​ដោយ​គណៈប៊ីស្សព និង​គណៈប្រធាន​យុវនារី ។

ក្រុមយុវជន​ត្រូវ​បាន​លើកទឹកចិត្ត​ឲ្យ​ចូលរួម​នៅក្នុង​ថ្នាក់​សិក្ខាសាលា ( សូមមើល ១៥.១ ) ។

១០.២.១.៣

ការបម្រើ និង​សកម្មភាព​នានា

ដោយ​មាន​ការ​គាំទ្រ​ពី​ពួក​អ្នក​ប្រឹក្សា​យោបល់ គណៈប៊ីស្សព និង​ថ្នាក់ដឹកនាំ​កូរ៉ុម​យុវវ័យ​ដាក់​ផែនការ​ធ្វើ​ការបម្រើ និង​សកម្មភាព​នានា ។ កិច្ចការ​ទាំងនេះ​គួរតែ​ជួយ​សម្រេច​កិច្ចការ​នៃ​សេចក្តីសង្រ្គោះ និង​ភាពតម្កើងឡើងរបស់ព្រះ ។ ការបម្រើ និង​សកម្មភាព​នានា​គួរតែ​ស្ថាបនា​ទីបន្ទាល់ ពង្រឹង​ក្រុមគ្រួសារ ចិញ្ចឹម​បីបាច់​សាមគ្គីភាព​នៅក្នុង​កូរ៉ុម និង​ផ្តល់​ឱកាស​ដើម្បី​ផ្តល់ពរជ័យ​ដល់​មនុស្សដទៃ ។ សកម្មភាព​ទាំងនេះ​គួរតែ​មានតុល្យភាព​ក្នុងចំណោម​ផ្នែក​ទាំងបួន​នៃការរីក​ចម្រើន​ផ្ទាល់ខ្លួន ៖ ខាង​វិញ្ញាណ ខាង​សង្គម ខាង​រូបកាយ និង​ខាង​សតិបញ្ញា ។

សកម្មភាព​យុវវ័យ​ភាគច្រើន​ធ្វើឡើង​ខុស​ពី​ថ្ងៃ​អាទិត្យ ឬ​ល្ងាច​ថ្ងៃចន្ទ ។ ជាធម្មតា សកម្មភាព​ទាំងនេះ​ធ្វើឡើង​រាល់​សប្តាហ៍ ។ នៅតាម​តំបន់ខ្លះ រយៈចម្ងាយ សុវត្ថិភាព ឬ​កត្តា​ផ្សេងៗ​ទៀត​ធ្វើ​ឲ្យ​សកម្មភាព​ប្រចាំ​សប្តាហ៍​មិនអាច​ធ្វើបាន ។ នៅតំបន់​ទាំងនេះ សកម្មភាព​នានា​អាច​ធ្វើ​មិនសូវ​ញឹកញាប់​ទេ ប៉ុន្តែ​ជាទូទៅ ពួកគេ​គួរតែ​ធ្វើ​ឡើង​យ៉ាងតិច​ណាស់​ម្តង​ក្នុង​មួយខែ ។ រូបតំណាង​ធនធាន​ដែល​អាច​ជ្រើសរើស​បាន សកម្មភាព​នានា​អាច​ដាក់​ផែនការ​នៅ​លើ Sample Service and Activity Planner ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

ការបម្រើ និង​សកម្មភាព​មួយ​ចំនួន​គួរតែ​រួមបញ្ចូល​ទាំង​ក្រុម​យុវជន និង​ក្រុម​យុវនារី ជា​ពិសេស​យុវវ័យ​ដែល​មាន​វ័យ​ច្រើន​ជាងគេ ។

ក្រុម​យុវវ័យ​អាច​ទទួលបាន​អត្ថប្រយោជន៍​ពី​ការជួបជុំ​គ្នា​ជា​ក្រុម​ធំៗ ។ ក្រុមយុវវ័យ​នៅក្នុង​វួដ​ពីរ ឬ​ច្រើន​ជាង​នោះ​អាច​ជួប​គ្នា​ម្តងម្កាល​ដើម្បី​ធ្វើការ​បម្រើ និង​ធ្វើ​សកម្មភាព​នានា ។ យូរៗ​ម្ដង ស្តេក ឬ​មណ្ឌល​អាច​ដាក់​ផែនការ​ធ្វើ​កម្មវិធី និង​សកម្មភាព​នានា​សម្រាប់​យុវវ័យ ( សូមមើល ២០.៣.២ ) ។

ថ្នាក់ដឹកនាំ​ជា​មជ្ឈិមវ័យ​ជួយ​មើល​ឲ្យ​ប្រាកដ​ថា សកម្មភាព​នានា​មាន​សុវត្ថិភាព ( សូមមើល safety.ChurchofJesusChrist.org សូមមើល​ផងដែរ ២០.៧ នៅក្នុង​ក្បួនខ្នាត​នេះ ) ។ យ៉ាងហោចណាស់ ថ្នាក់ដឹកនាំ​ជា​មជ្ឈិមវ័យ​ដែល​មានទំនួល​ខុសត្រូវ​ពីររូប គួរតែ​មាន​វត្តមាន​នៅ​គ្រប់​សកម្មភាព​ទាំងអស់ ( សូមមើល ១០.៨.១ ) ។

សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល AaronicPriesthoodQuorums.ChurchofJesusChrist.org ។ សូមមើល​ផងដែរ JustServe.org ប្រសិនបើ​មាន ។ ធនធាន​ទាំងនេះ​ផ្តល់​ជា​គំនិត​សម្រាប់​ការបម្រើ និង​ការធ្វើ​សកម្មភាព ។

សកម្មភាព​ប្រចាំឆ្នាំ ។ បន្ថែមលើ​ការធ្វើ​សកម្មភាព​នានា​ជាប្រចាំ​របស់​យុវវ័យ នោះ​ក្រុម​យុវជន​ក៏​អាច​ចូលរួម​ក្នុង​សកម្មភាព​ដូច​ខាងក្រោម​នេះ​រាល់ឆ្នាំ​ផងដែរ ៖

  • ការប្រជុំ​សម្រាប់​ក្រុម​យុវវ័យ និង​ឪពុកម្តាយ​របស់ពួកគេ​នៅ​ជិត​ដើមឆ្នាំ ។ ការប្រជុំ​នេះ​អាច​ធ្វើឡើង​សម្រាប់​ក្រុម​យុវជន និង​ក្រុមយុវនារី​ដាច់​ដោយ​ឡែក​ពីគ្នា ឬ​ជាមួយ​គ្នា​ក៏បាន ។ ការប្រជុំ​នេះ​អាចធ្វើ​ឡើង​ជាវួដ ឬ​ជា​ស្តេក​ក៏បាន ។ ការប្រជុំ​នេះ​ត្រូវ​បានរៀបចំឡើង និង​ដឹកនាំ​ដោយ​ជំនួយ​ការ​ប៊ីស្យព​នៅក្នុង​កូរ៉ុមសង្ឃ និង​គណៈប្រធាន​ក្រុមយុវនារី​ដែល​មាន​វ័យចាស់​ជាងគេ ។ យុវជន​ដែល​ឈាន​ចូល​ដល់​អាយុ ១២​ឆ្នាំ នៅក្នុងឆ្នាំ​នោះ អាចទទួលបាន​និមិត្តរូប​នៃកម្មសិទ្ធិ​របស់​ពួកគេ​នៅអំឡុង​ការ​ប្រជុំ​នេះ ( សូមមើល ១០.៨.៣ ) ។ សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល នៅលើគេហទំព័រ ChildrenandYouth.ChurchofJesusChrist.org ។

  • ការបោះជំរំ​កូរ៉ុម​បព្វជិតភាព​អើរ៉ុន ( សូមមើល សេចក្តីណែនាំ​ពី​ការបោះជំរំ​របស់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន ) ។ ក្រុមយុវជន​អាច​ចូលរួម​នៅ​ក្នុង​ការបោះ​ជំរំ​សម្រាក​នៅ​ពេល​យប់ ព្រឹត្តិការណ៍ និង​សកម្មភាព​បន្ថែម​នានា​នៅ​ពេញ​មួយឆ្នាំ នៅ​កន្លែង​ណា​ដែល​អាច​ធ្វើទៅបាន ។

  • រូបតំណាង​ធនធាន​ដែល​អាច​ជ្រើសរើស​បាន សន្និសីទ​យុវវ័យ​វួដ ឬ​ស្តេក ឬ​សន្និសីទ​ដើម្បី​កម្លាំង​នៃ​យុវជន ( ដ.ក.យ. ) ។ សម្រាប់​ព័ត៌មាន​អំពី​សន្និសីទ ដ.ក.យ សូមមើល FSY.ChurchofJesusChrist.org ។ សម្រាប់​ព័ត៌មាន​អំពី​ការហៅ និង​ការទទួល​ខុសត្រូវ​របស់ ដ.ក.យ វួដ និង​ស្ដេក សូមមើល​នៅលើគេហទំព័រ FSYLeader.ChurchofJesusChrist.org ( សម្រាប់​សហរដ្ឋ​អាមេរិក និង​កាណាដា ) ឬ សេចក្ដីណែនាំ​ពី​ការដាក់​ផែនការ ដ.ក.យ ( សម្រាប់​តំបន់​ផ្សេងទៀត​ទាំងអស់ ) ។

  • យ៉ាងហោច​ណាស់​មាន​សកម្មភាព​មួយ​ដែល​គូសបញ្ជាក់​ពី​គោលការណ៍​នៅក្នុង ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​សម្រាប់​ធ្វើ​ការជ្រើសរើស ។ ព្រឹត្តិការណ៍​នេះអាច​រួមបញ្ចូល​ទាំង​ក្រុម​យុវជន និង​ក្រុម​យុវនារី ។ ឪពុកម្តាយ​ក៏អាច​អញ្ជើញ​ឲ្យ​ចូលរួម​បាន​ដែរ ។

តម្រូវការ​ស្តីអំពី​អាយុ ។ ដោយ​មាន​ការ​អនុម័ត​យល់ព្រម​ពី​ឪពុក​ម្ដាយ​របស់​ពួកគេ យុវជន​អាច​ចូល​រួម​ក្នុងការ​បោះជំរំ​របស់​ក្រុម​យុវជន​ដែល​ត្រូវដេក​យប់ នៅ​ដើម​ខែ​មករា​នៃ​ឆ្នាំ​ដែល​ពួកគេ​ឈាន​ចូល​អាយុ ១២ ឆ្នាំ​បាន ។ ពួកគេ​អាច​ចូល​រួម​ក្នុង​ការ​រាំកម្សាន្ដ​សន្និសីទ​យុវវ័យ និង​សន្និសីទ ដ.ក.យ. នៅ​ដើម​ខែ​មករា​នៃ​ឆ្នាំ​ដែល​ពួកគេ​ឈាន​ចូល​អាយុ ១៤ ឆ្នាំ ។

ការ​បង់​ប្រាក់​សម្រាប់​សកម្មភាព​នានា ។ សកម្មភាព​ទាំងឡាយ រួម​បញ្ចូល​ទាំង​គ្រឿង​ផ្គត់ផ្គង់​នានា​ត្រូវបាន​ចំណាយ​ដោយ​ប្រើ​ថវិកា​វួដ ។ ការ​ធ្វើ​ដំណើរ និង​ចំណាយ​ផ្សេងៗ​មិន​គួរ​លើស​កំណត់​នោះ​ទេ ។

ក្នុង​ករណី​លើក​លែង​មួយ ប្រសិន​បើ​ថវិកា​វួដ​ពុំ​គ្រប់​គ្រាន់​ដើម្បី​បង់​ថ្លៃ​ក្នុង​ការធ្វើ​សកម្មភាព​ជា​ច្រើន​ថ្ងៃ ដូចជា​ការ​បោះ​ជំរំ នោះ​ថ្នាក់​ដឹកនាំ​អាច​ស្នើសុំ​ឲ្យ​អ្នកចូលរួម​ជួយ​បង់​ថ្លៃ​ដើម្បី​ចូលរួមសកម្មភាព​នោះ​បាន ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យុវជន​ម្នាក់​ពុំ​គួរ​ត្រូវ​ខកខាន​ក្នុង​ការ​ចូល​រួម​ដោយ​សារ​តែ​គាត់​ពុំ​អាច​បង់​ប្រាក់​នោះ​ឡើយ ។ ប្រសិនបើ​នៅ​តែ​ត្រូវការ​ប្រាក់​ច្រើន​ទៀត នោះ​ប៊ីស្សព​អាច​ផ្ដល់​សិទ្ធិ​អនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាព​រៃ​អង្គាស​ប្រាក់​ម្ដង​ក្នុង​មួយ​ឆ្នាំ ( សូមមើល ២០.៦.៥ ) ។

គណៈប៊ីស្សព​ត្រូវ​ប្រាកដ​ថា ថវិកា និង​សកម្មភាព​សម្រាប់​ក្រុម​យុវជន និង​ក្រុម​យុវនារី​មាន​ល្មម​គ្រប់គ្រាន់ និង​មិន​លំអៀង ។ ថវិកា​សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន​គឺ​ផ្អែក​លើ​ចំនួន​យុវជន​នៅ​ក្នុង​វួដ ។ ថវិកា​សម្រាប់​ក្រុម​យុវនារី​គឺ​ផ្អែក​លើ​ចំនួន​យុវនារី​នៅ​ក្នុង​វួដ ។

សូមមើល FSY.ChurchofJesusChrist.org សម្រាប់​ព័ត៌មាន​ស្ដីពី​ការផ្ដល់​មូលនិធិ​សម្រាប់​សន្និសីទ ដ.ក.យ ។

ក្រុមយុវជន​នៅ​ទីធ្លាខាងក្រៅ

១០.២.១.៤

ការ​អភិវឌ្ឍ​ផ្ទាល់ខ្លួន

នៅក្នុង​ការខិតខំ​របស់​ពួកគេ​ដើម្បី​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះអង្គ​សង្រ្គោះ នោះ​យុវវ័យ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ដាក់​គោលដៅ​ដើម្បី​រីកចម្រើន​ខាងវិញ្ញាណ ខាងសង្គម ខាងរាងកាយ និង​ខាង​បញ្ញា ( សូមមើល លូកា ២:៥២ ) ។ យុវវ័យ​ស្វែង​រក​ការ​បំផុស​គំនិត​ដើម្បី​រកមើល​អ្វី​ដែល​ពួកគេ​ត្រូវដុសខាត់ ។ ដោយ​មាន​ជំនួយ​ពី​ឪពុកម្ដាយ ពួកគេ​ដាក់​ផែនការ អនុវត្ត​ផែនការ​និង​គិត​ពិចារណា​ពី​អ្វី​ដែល​ពួកគេ​រៀន ។ ថ្នាក់​ដឹកនាំ និង​ពួកអ្នក​ប្រឹក្សា​យោបល់​ផ្តល់​នូវ​ការគាំទ្រ​ដែល​ត្រូវការ​ផងដែរ ។ ទោះជាយ៉ាងណា​ក៏ដោយ ពួកគាត់​មិន​គួរ​តាមដាន​ពី​គោលដៅ ឬ​ការរីក​ចម្រើន​របស់​ក្រុម​យុវជន​នោះទេ ។ ឪពុកម្ដាយ និង​ថ្នាក់​ដឹកនាំ​អាច​ផ្ដល់​យោបល់​ពី​គោលដៅ ប៉ុន្តែ​ពួកគាត់​អនុញ្ញាត​ឲ្យ​យុវវ័យ​ស្វែង​រក​ការ​បំផុស​គំនិតផ្ទាល់ខ្លួន​ពួកគេ​អំពី​គោលដៅ ដែល​ពួក​គេ​ចង់​សម្រេច​បាន ។

រៀងរាល់​ឆ្នាំ យុវវ័យ​ត្រូវបានលើកទឹកចិត្ត​ឲ្យ​បំពេញ​គោលដៅ​យ៉ាងហោច​ណាស់​ចំនួន​ពីរ​នៅក្នុង​ផ្នែក​នីមួយៗ​នៃផ្នែក​ទាំង​បួន ។ ក្រុម​យុវជន​អាច​ជ្រើសរើស​ប្រើ ការអភិវឌ្ឍ​ផ្ទាល់ខ្លួន ៖ សៀវភៅ​មគ្គុទ្ទេសក៍​សម្រាប់យុវវ័យ ឬ​កម្មវិធី​រស់នៅ​តាម​ដំណឹងល្អ​ដើម្បី​កំណត់ និង​កត់ត្រា​គោលដៅ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល នៅលើគេហទំព័រ ChildrenandYouth.ChurchofJesusChrist.org ។

១០.២.២

ការ​មើល​ថែដល់អ្នក​ខ្វះខាត

អ្នកកាន់​បព្វជិតភាព​អើរ៉ុន​ជួយ​ប៊ីស្សព​នៅក្នុង​ការ « ចាត់ចែង​គ្រប់​អស់​ទាំង​ការណ៍​ខាង​សាច់​ឈាម » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៧:៦៨ ) ។ ក្រុមយុវជន​គួរតែ​មាន​ឱកាស​បម្រើ​ជាប្រចាំដល់​មនុស្ស​ដទៃ​ទាំងនៅ​ក្នុងគ្រួសារ និង​ជាមួយ​ក្រុមគ្រួសារ និង​ដោយ​ខ្លួន​ពួកគេ​ផ្ទាល់ នៅអំឡុងពេល​ធ្វើ​សកម្មភាព​យុវវ័យ ។ គំនិត​សម្រាប់​ការបម្រើ​អាច​រកបាន​នៅលើ​ChildrenandYouth.ChurchofJesusChrist.org ។ នៅកន្លែង​ណា​ដែល​មាន​នោះ JustServe.org ផ្ដល់​ជា​ឱកាស​បម្រើ​នៅក្នុង​សហគមន៍ ។

១០.២.២.១

ការ​ធ្វើ​ការងារ​បម្រើ

ការងារបម្រើ​គឺជា​ការថែទាំ​ដល់មនុស្ស​ដទៃ​ដូច​ដែល​ព្រះអង្គ​សង្រ្គោះ​បាន​ធ្វើ ។ អ្នក​កាន់បព្វជិតភាព​អើរ៉ុន​ទទួល​ការងារបម្រើ​ដែលចាត់តាំង​នៅ​ដើម​ខែមករានៃ​ឆ្នាំ​ដែល​ពួកគេ​ឈានចូល​ដល់​អាយុ ១៤ ឆ្នាំ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល ជំពូកទី ២១ ។

១០.២.៣

ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួលយក​ដំណឹងល្អ

អ្នក​កាន់​បព្វជិតភាព​អើរ៉ុន​មាន​កាតព្វ​កិច្ច​ដើម្បី « អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មក​រក​ព្រះគ្រីស្ទ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២០:៥៩ ) ។ របៀប​មួយចំនួន​ដែល​ពួកគេ​អាច​ធ្វើ​កិច្ចការ​នេះ​បាន​គឺមាន​រៀបរាប់​ដូចខាងក្រោម ៖

  • ធ្វើ​ជា​គំរូ​ល្អ​ក្នុងនាម​ជា​សិស្ស​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ។

  • ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​ជាមួយ​មិត្តភក្តិ និង​សមាជិក​គ្រួសារ ។

  • ផ្ដល់​ការងារ​បម្រើ​ទៅ​កាន់​សមាជិក​មិនសូវ​សកម្ម​នៅក្នុង​កូរ៉ុម​របស់​ពួកគេ ។

  • អញ្ជើញ​មិត្តភក្តិ​ឲ្យ​មកព្រះវិហារ ឬ​ចូល​រួម​ក្នុង​សកម្មភាព​ក្រុមយុវវ័យ ។

  • អញ្ជើញ​មិត្តភក្តិ​ឲ្យ​ចូលរួម​នៅក្នុង​កម្មវិធី​កុមារ និង​យុវវ័យ ។ ថ្នាក់ដឹកនាំ​ធ្វើការ​យ៉ាងជិតស្និទ្ធ​ជាមួយ​ឪពុកម្តាយ​របស់​យុវវ័យ​ទាំងនេះ ដើម្បី​ជួយពួកគេ​ឲ្យ​យល់ពី​កម្មវិធី​នេះ ហើយ​កំណត់ថាតើ​ពួកគាត់ និង​កូនៗ​របស់​ពួកគាត់​ចង់​ចូលរួម​បែបណា ។

  • អញ្ជើញ​មិត្តភក្តិ​ឲ្យ​រៀន​ជាមួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ។

ឪពុក​ម្តាយ និង​ថ្នាក់ដឹកនាំ​លើកទឹកចិត្ត​ក្រុមយុវជន​ឲ្យ​រៀបចំខ្លួន​បម្រើ​បេសកកម្ម​ពេញម៉ោង និង​ចែកចាយ​ដំណឹងល្អ​ពេញ​មួយ​ជីវិត​របស់ពួកគេ ។ របៀប​មួយចំនួន​ដែល​ពួកគេ​អាច​ធ្វើ​កិច្ចការ​នេះ​បាន​គឺមាន​រៀបរាប់​ដូចខាងក្រោម ៖

  • លើក​ទឹកចិត្ត​ក្រុម​យុវជន​ឲ្យ​ទទួលបាន​ទីបន្ទាល់​ផ្ទាល់ខ្លួន​អំពី​ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតាសួគ៌ ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​ការស្តារ​ឡើងវិញ​នៃ​ដំណឹងល្អ​របស់ទ្រង់ ។

  • បង្រៀន​ក្រុម​យុវជន​អំពី​ពរជ័យ​នៃការបម្រើ​បេសកម្ម និង​អ្វី​ដែល​រំពឹងទុក​ពី​ពួកគេ ។

  • ផ្តល់​ឱកាស​បម្រើ​នៅក្នុង​សាសនាចក្រ ។

  • ផ្តល់​ឱកាស​បង្រៀន​ដំណឹងល្អ​នៅក្នុងការ​ប្រជុំ​កូរ៉ុម និងការប្រជុំ​ផ្សេងៗ​ទៀត ។

ជាផ្នែក​មួយ​នៃ​ការរៀបចំ​នេះ គណៈប៊ីស្សព ឬ​គណៈប្រធាន​ស្តេក​អាចរៀបចំ​ថ្នាក់​ការរៀបចំខ្លួន​ធ្វើ​ជាអ្នក​ផ្សព្វផ្សាយ​សាសនា​មួយ​រូបបាន ។ ធនធាន​សំខាន់ៗ​សម្រាប់​ថ្នាក់​នេះ​គឺ ព្រះគម្ពីរ បទដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា​សម្រាប់​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទេសន៍​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ថ្នាក់​នេះ​ពុំ​ធ្វើ​ឡើង​អំឡុង​ការ​ប្រជុំ​ថ្ងៃ​អាទិត្យ​នោះទេ ។

រូបតំណាង​ធនធាន​ដែល​អាច​ជ្រើសរើស​បាន Missionary.ChurchofJesusChrist.org ផ្តល់​នូវ​ធនធាន​បន្ថែម​ដែល​អាច​ជួយ​ក្រុម​យុវជន​បាន នៅពេល​ពួកគេ​រៀបចំ​ខ្លួន​ដើម្បី​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា ។ សូមមើល ជំពូកទី ២៣ និង ២៤ សម្រាប់​ព័ត៌មាន​បន្ថែម ។

១០.២.៤

ការបង្រួប​បង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្ប​ជានិច្ច

អ្នក​កាន់​បព្វជិតភាព​អើរ៉ុន​អាច​ជួយ​ក្រុមគ្រួសារ​រួបរួមគ្នា​រហូត​អស់កល្ប​ជានិច្ច​តាម​របៀប​ជាច្រើន ។ វិធីមួយ​ចំនួន​ទាំងនេះ​គឺមាន​រៀបរាប់​ដូចខាងក្រោម ៖

  • គោរព​ឪពុក​ម្តាយ​របស់​ពួកគេ និង​ធ្វើ​ជា​គំរូ​នៃ​ការរស់នៅ​ដូចជា​ព្រះគ្រីស្ទ​នៅក្នុង​ផ្ទះរបស់​ពួកគេ ។

  • រៀបចំ​ខ្លួន​ដើម្បី​មាន​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច​ផ្ទាល់ខ្លួន​ពួកគេ ។

  • មាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​សុពលភាព ។

  • សូម​រៀបចំ​ធ្វើ និង​រក្សា​សេចក្ដីសញ្ញា និង​ទទួល​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ រួមទាំង​អាពាហ៍ពិពាហ៍​ដ៏​អស់កល្ប​ជានិច្ច ។

  • រៀន​អំពី​សាច់ញាតិ​ជិត​ឆ្ងាយ និង​បុព្វការីជន​របស់ពួកគេ ( សូមមើល ក្រុមគ្រួសារ​របស់ខ្ញុំ ៖ ដំណើររឿង​ដែល​នាំ​ឲ្យ​យើង​ជួបជុំ​គ្នា ) ។

  • ស្វែងរក​បុព្វការីជន​ដែល​ត្រូវការ​ពិធីបរិសុទ្ធ​នៅព្រះវិហារ​បរិសុទ្ធ ( សូមមើល​គេហទំព័រ FamilySearch.org ) ។

  • ចូលរួម​នៅក្នុង​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់​សម្រាប់​មរណជន​ឲ្យ​បាន​ញឹកញាប់ តាម​ដែល​កាលៈទេសៈ​អនុញ្ញាត ។

  • ចូលរួម​ធ្វើ​លិបិក្រម ( សូមមើល​គេហទំព័រ FamilySearch.org/indexing ) ។

  • បម្រើ​ជា​អ្នកប្រឹក្សា​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ តាម​ដែល​បាន​ហៅឲ្យ​បម្រើ​ដោយ​គណៈប៊ីស្សព ( សូមមើល ២៥.២.៤ ) ។

១០.៣

គណៈ​ប៊ីស្សព

គណៈ​ប៊ីស្សព​គឺជា​គណៈប្រធាន​បព្វជិតភាព​អើរ៉ុន​នៅ​ក្នុង​វួដ ( សូម​មើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៧:១៣–១៥ ) ។ ពួកគាត់​ដឹកនាំ​កិច្ចការ​នៃ​កូរ៉ុម​បព្វជិតភាព​អើរ៉ុន ។ ការទទួលខុសត្រូវ​ដ៏សំខាន់​បំផុត​របស់​ប៊ីស្សព​គឺ​ត្រូវ​មើលថែ​ដល់​ជំនាន់​ដែល​កំពុង​ពេញវ័យ នៅក្នុង​វួដ​របស់​គាត់ ។ គាត់​រៀន​ស្គាល់​ឈ្មោះ​របស់​ពួកគេ ហើយ​យល់​ពី​កាលៈទេសៈ​នៅ​ផ្ទះ​របស់​ពួកគេ ។ គាត់​ចូលរួម​សកម្មភាព​របស់ពួកគេ និង​ការប្រជុំ​ជាប្រចាំ​នៅថ្ងៃ​អាទិត្យ ។

ប៊ីស្សព​គឺ​ជា​ប្រធាន​នៃ​កូរ៉ុម​សង្ឃ ។ ករណីយកិច្ច​របស់​គាត់ « គឺ​ត្រូវ​ត្រួតត្រា​លើ​[ ពួក ]​សង្ឃ ហើយ​អង្គុយ​ជាមួយ​ពួក​គេ​ក្នុង​ក្រុម​ប្រឹក្សា ដើម្បី​បង្រៀន​ពួក​គេ​អំពី​ភារកិច្ច​នៃ​តំណែង​របស់​ពួក​គេ » ( គោលលទ្ធិ និង​សេចក្តីសញ្ញា ១០៧:៨៧ ) ។

ទីប្រឹក្សា​ទីមួយ​នៅក្នុង​គណៈប៊ីស្សព​មាន​ទំនួលខុសត្រូវ​ចំពោះ​កូរ៉ុម​គ្រូ ។ ទីប្រឹក្សា​ទីពីរ​មាន​ទំនួលខុសត្រូវ​ចំពោះ​កូរ៉ុម​ឌីកុន ។

នៅពេល​សមាជិក​ម្នាក់នៃ​គណៈប៊ីស្សព​ចូលរួម​នៅក្នុង​ការប្រជុំ​របស់​កូរ៉ុម នោះ​គាត់​ធ្វើ​ជាអធិបតី​នៅក្នុង​ការប្រជុំ​នេះ ។

គណៈប៊ីស្សព​មាន​ទំនួលខុសត្រូវ​បន្ថែម​ដូចខាងក្រោម​សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន ៖

  • អ្នក​ណែនាំ​គណៈប្រធាន​កូរ៉ុម និងជំនួយការ​របស់​ប៊ីស្សព​នៅក្នុង​កូរ៉ុម​សង្ឃ ។ ជួយ​ពួកគេ​ឲ្យ​យល់ និង​បំពេញ​ភារកិច្ច​របស់ពួកគេ​ក្នុងនាម​ជា​ថ្នាក់ដឹកនាំ ។ ដើម្បី​ធ្វើ​កិច្ចការ​នេះ​បាន គណៈប៊ីស្សព​ប្រើប្រាស់​ព្រះគម្ពីរ និង « ការណែនាំ​ដល់​គណៈប្រធាន​ថ្នាក់​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី » ( សូមមើល AaronicPriesthoodQuorums.ChurchofJesusChrist.org ) ។ ពួកគេ​ក៏អាច​ប្រើ ជំពូកទី ៤ នៃ​ក្បួនខ្នាត​នេះ​ផងដែរ ។

  • ជួប​ជាមួយ​យុវជន​ម្នាក់ៗ យ៉ាង​ហោច​ណាស់​ពីរដង​ក្នុង​មួយ​ឆ្នាំ ( សូមមើល ៣១.៣.១ ) ។

  • មើលការខុសត្រូវ​លើ​ការបង្រៀន​នៅក្នុង​កូរ៉ុម​បព្វជិតភាព​អើរ៉ុន ។

  • ជួយ​ក្រុម​យុវជនឲ្យ​រៀបចំខ្លួន​ដើម្បី​ទទួល​បព្វជិតភាព​ម៉ិលគីស្សាដែក ( សូម​មើល ១០.៦ ) ។

  • មើលការ​ខុស​ត្រូវ​លើ​កំណត់ត្រា របាយការណ៍ និង​ហិរញ្ញវត្ថុ​របស់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន ។

ពួកអ្នក​ប្រឹក្សា​យោបល់ និង​អ្នកជំនាញ​ក្នុង​កូរ៉ុម​ជួយ​នៅក្នុង​ទំនួលខុសត្រូវ​ទាំងនេះ​តាម​ដែល​បានស្នើសុំ ( សូមមើល ១០.៥ ) ។

១០.៤

ថ្នាក់ដឹកនាំ​កូរ៉ុម​យុវវ័យ

១០.៤.១

ការហៅ​បម្រើ ការគាំទ្រ និង​ការញែកចេញ

រូបតំណាង​គោលការណ៍​ណែនាំ​សម្រាប់​ការសម្រប​សម្រួល ប៊ីស្សព​ហៅ​សង្ឃ​ម្នាក់ ឬ​ពីរនាក់​ឲ្យ​បម្រើ​ជា​ជំនួយការ​របស់គាត់​នៅក្នុង​ការដឹកនាំ​កូរ៉ុម​សង្ឃ ។ សមាជិក​មួយរូប​នៃ​គណៈប៊ីស្សព​ក៏អាច​ហៅ​យុវជន​ម្នាក់​ឲ្យបម្រើ​ជា​លេខាកូរ៉ុម​បាន​ផងដែរ ។

សមាជិក​នៃ​គណៈប៊ីស្សព​ហៅ​ប្រធាន​កូរ៉ុម​ឌីកុន និង​ប្រធាន​កូរ៉ុម​គ្រូ ។ នៅ​ពេល​មាន​អ្នកកាន់​បព្វជិតភាព​អើរ៉ុន​គ្រប់​គ្រាន់​ដើម្បី​បម្រើ នោះ​យុវជន​ទាំង​នេះ​ធ្វើការ​ពិចារណា​ប្រកប​ដោយ​ការ​អធិស្ឋានអំ​ពី​សមាជិក​កូរ៉ុម​ដែល​ត្រូវ​ផ្តល់​អនុសាសន៍ឲ្យ​ធ្វើ​ជា​ទីប្រឹក្សា និង​ជា​លេខា ។ គណៈប៊ីស្សព​ពិចារណា​ពី​អនុសាសន៍​របស់​ពួកគេ ហើយ​ផ្តល់​ការហៅបម្រើ​ទាំងនេះ ។

មុនពេល​ស្នើសុំ​ឲ្យ​យុវជន​ម្នាក់​បម្រើ​ក្នុង​ការហៅ​ទាំង​នេះ​ណាមួយ នោះ​សមាជិក​គណៈប៊ីស្សព​ គួរសូម​ការអនុញ្ញាត​ពី​ឪពុកម្តាយ​របស់​យុវជន​នោះ​ជា​មុន​សិន ។

បន្ទាប់​ពី​ផ្តល់​ការហៅបម្រើ​ទាំងនេះ​ហើយ សមាជិក​មួយរូប​នៃ​គណៈប៊ីស្សព​ឧទ្ទេសនាម​ថ្នាក់ដឹកនាំ​កូរ៉ុម​យុវវ័យ​ទាំងនោះ​សម្រាប់​ការគាំទ្រ​នៅ​ក្នុង​ការប្រជុំ​កូរ៉ុម​របស់​ពួកគេ ។ ប៊ីស្សព​ធ្វើ​ពិធី​ញែក​ចេញ​ដល់​ជំនួយ​ការ​របស់​គាត់ និង​ប្រធាន​កូរ៉ុម​ឌីកុន និង​ប្រធាន​កូរ៉ុម​គ្រូ ។ គាត់​ប្រគល់​កូន​សោ​បព្វជិតភាព​ដល់​ប្រធាន​កូរ៉ុម​ទាំងឡាយ ។ គាត់​អាច​ចាត់​ឲ្យ​ទី​ប្រឹក្សា​របស់​គាត់​ធ្វើ​ពិធី​ញែកចេញ​ដល់​សមាជិក​ផ្សេង​ទៀត​ក្នុង​គណៈប្រធាន និង​លេខាបាន ។

សមាជិក​ម្នាក់​នៃ​គណៈ​ប៊ីស្សព​ប្រកាស​ការហៅ​បម្រើ​ទាំងនេះ​ក្នុង​ម៉ោង​ប្រជុំ​សាក្រាម៉ង់ ។ គាត់​ពុំ​ឧទ្ទេសនាម​ពួកគេ​ដើម្បី​ទទួលការលើក​ដៃគាំទ្រ​ទេ ។

១០.៤.២

ការទទួល​ខុសត្រូវ​ទាំងឡាយ

ប្រធាន​កូរ៉ុម​បព្វជិតភាព​អើរ៉ុន រួម​ទាំង​ប៊ីស្សព មាន​ការ​ទទួល​ខុស​ត្រូវ​ដូច​ខាង​ក្រោម ។ ទីប្រឹក្សា​របស់​ពួកគាត់ និង​ជំនួយការ​របស់​ប៊ីស្សព​នៅក្នុង​កូរ៉ុម​សង្ឃ ចែក​រំលែក​ការទទួល​ខុសត្រូវ​ទាំងនេះ ។

  • ដឹកនាំ​កិច្ចខិតខំ​របស់​កូរ៉ុម​ឲ្យ​ចូលរួម​នៅក្នុង​កិច្ចការ​នៃ​សេចក្តីសង្រ្គោះ និង​ភាពតម្កើងឡើង​របស់​ព្រះ ( សូមមើល ជំពូកទី ១ ) ។

  • រៀន​ស្គាល់ និង​បម្រើ​សមាជិក​កូរ៉ុម​ម្នាក់ៗ ដោយ​រួមទាំង​អ្នក​ដែល​មិនបាន​ចូលរួម​នៅក្នុង​ការប្រជុំ​កូរ៉ុម​ផងដែរ ។ ដឹងពី​តម្រូវការ និង​កាលៈទេសៈ​របស់​ពួកគេ ។

  • បម្រើ​នៅក្នុង​ក្រុមប្រឹក្សា​យុវវ័យ​វួដ ( សូមមើល ១០.៤.៤ ) ។

  • ចូលរួម​ក្នុង​កិច្ចខិតខំ​របស់​វួដ​ដើម្បី​ចែកចាយ​ដំណឹងល្អ និង​ពង្រឹង​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើងវិញ ។ ជំនួយការ​នៅក្នុង​កូរ៉ុម​សង្ឃ​ចូលរួម​ការប្រជុំ​សម្របសម្រួល ( សូមមើល ២៣.៤ ) ។

  • ចូលរួម​ក្នុង​កិច្ចខិតខំ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​នៅក្នុង​វួដ ។ ជំនួយការ​មួយ​រូប​នៅក្នុង​កូរ៉ុម​សង្ឃ​ចូលរួម​ការប្រជុំ​សម្របសម្រួល ( សូមមើល ២៥.២.៧ ) ។

  • បង្រៀន​សមាជិក​កូរ៉ុម​ពី​ភារកិច្ច​បព្វជិតភាព​របស់​ពួកគេ ( សូមមើល គោលលទ្ធិ និងសេចក្ដី​សញ្ញា ១០៧:៨៥–៨៨ ) ។ ជួយ​ពួកគេ​នៅ​ក្នុង​ការ​បំពេញ​ភារកិច្ច​ទាំង​នោះ ។

  • ដាក់​ផែនការ និង​ដឹកនាំ​ការប្រជុំ​កូរ៉ុម ( សូមមើល ១០.២.១.២ ) ។

  • ដាក់​ផែនការ និង​អនុវត្ត​ការបម្រើ និង​សកម្មភាព​នានា​នៅ​ក្នុង​កូរ៉ុម ( សូមមើល ១០.២.១.៣ ) ។

នៅពេល​ដែល​លេខា​កូរ៉ុម​ត្រូវបាន​ហៅឲ្យបម្រើ នោះ​ពួកគេ​រៀបចំ​របៀបវារៈ​សម្រាប់​ការប្រជុំ និង​ធ្វើ​ការ​កត់ត្រា ។ ពួកគាត់​ក៏​ជួយ​ស្មៀន​វួដ ឬ​អ្នកប្រឹក្សា​យោបល់​ប្រចាំ​កូរ៉ុម​ដើម្បី​តាមដាន​វត្តមាន​អ្នក​ចូល​រួម​ផងដែរ ។

សមាជិក​នៃ​គណៈប៊ីស្សព​បង្រៀន​ក្រុម​យុវជន​អំពី​ការទទួល​ខុសត្រូវ​របស់​ពួកគេ ( សូមមើល ១០.៣ ) ។ អ្នកប្រឹក្សា​យោបល់​ប្រចាំ​កូរ៉ុម​គួរតែ​ចូលរួម​ជួយ​យ៉ាង​សកម្ម ( សូមមើល ១០.៥ ) ។

១០.៤.៣

ការប្រជុំ​គណៈ​ប្រធានកូរ៉ុម

គណៈប្រធាន​កូរ៉ុម​បព្វជិតភាព​អើរ៉ុន​ជួប​គ្នា​ជា​ទៀង​ទាត់ ។ ប្រធាន​កូរ៉ុម​ដឹកនាំ​ការ​ប្រជុំ​ទាំង​នេះ ។ យ៉ាង​ហោច​ណាស់​ត្រូវ​មាន​មជ្ឈិម​វ័យ​ពីរ​នាក់​ចូល​រួម—គឺ​សមាជិក​មួយ​រូប​នៃ​គណៈ​ប៊ីស្សព អ្នក​ប្រឹក្សា​យោបល់​ម្នាក់ ឬ​អ្នក​ជំនាញ​ម្នាក់ ។ នៅអំឡុង​ការប្រជុំ​ទាំងនេះ ថ្នាក់ដឹកនាំ​ប្រឹក្សា​ជាមួយគ្នា ហើយ​ស្វែងរក​វិវរណៈ​អំពី​ព្រះទ័យ​របស់​ព្រះអម្ចាស់​សម្រាប់​កូរ៉ុម​របស់ពួកគេ ។ របៀបវារៈ​អាច​រួមមាន​ការពិភាក្សា​អំពី​ចំណុច​ដូចខាងក្រោម ៖

  • ការជួយ​សម្រេច​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ និង​ភាពតម្កើងឡើង​របស់​ព្រះ

  • ការបម្រើ​សមាជិក​ក្នុង​កូរ៉ុម ដោយ​យកចិត្ត​ទុកដាក់​ជាពិសេស​ដើម្បី​គាំទ្រ​ដល់​សមាជិក​ថ្មី និង​ជួយ​ដល់​សមាជិក​ដែល​មិនសូវ​សកម្ម

  • ការឈោង​ទៅ​ជួយ​អស់​អ្នក​ដែល​មាន​សេចក្តី​ជំនឿ និង​ការជឿ​ផ្សេង

  • ការដាក់​ផែនការ​ការប្រជុំ ការបម្រើ និង​សកម្មភាព​នានា​របស់​កូរ៉ុម

  • សេចក្តីណែនាំ​ពី​ភាពជាអ្នកដឹកនាំ មកពី​ថ្នាក់ដឹកនាំ​កូរ៉ុម ឬ​អ្នកប្រឹក្សាយោបល់

របៀប​វារៈ​គំរូ​សម្រាប់​ការប្រជុំ​គណៈប្រធាន មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

១០.៤.៤

ក្រុមប្រឹក្សា​យុវវ័យ​វួដ

គោលបំណង​របស់​ក្រុមប្រឹក្សា​យុវវ័យ​វួដ​គឺដើម្បី​ជួយ​ក្រុម​យុវវ័យ​ឲ្យ​នាំ​មនុស្ស​ដទៃ​មករក​ព្រះយេស៊ូវ​គ្រីស្ទ និង​ជួយ​សម្រេច​បាន​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ និង​ភាពតម្កើងឡើង​របស់​ព្រះ ។

ប៊ីស្សព​ធ្វើ​ជា​អធិបតី​លើ​ក្រុម​ប្រឹក្សា​យុវវ័យ​វួដ ។ សមាជិក​ក្រុម​ប្រឹក្សា​នេះ​រួម​មាន ៖

  • គណៈ​ប៊ីស្សព ។

  • ជំនួយ​ការ​ម្នាក់​របស់​ប៊ីស្សព​នៅ​ក្នុង​កូរ៉ុម​សង្ឃ ប្រធានកូរ៉ុម​គ្រូ និង​ប្រធាន​កូរ៉ុម​ឌីកុន ។

  • ប្រធាន​ថ្នាក់​ទាំងឡាយ​របស់​ក្រុម​យុវនារី ( ឬ​គណៈប្រធាន​ថ្នាក់​ទាំងមូល ប្រសិន​បើ​វួដ​នោះ​មាន​ថ្នាក់​យុវនារី​តែ​មួយ ) ។

  • ប្រធាន​ក្រុមយុវនារី ។

ក្រុម​យុវជន និង​ក្រុម​យុវនារី​កំពុង​និយាយ​គ្នា

ក្រុមប្រឹក្សា​យុវវ័យ​វួដ​ពិភាក្សា​ពី​វិធី​ដើម្បី​ជួយ​មនុស្ស​ដទៃ​ឲ្យ​ស្ថាបនា​ទីបន្ទាល់ ទទួល​ពិធីបរិសុទ្ធ​នៃ​ការសង្គ្រោះ ធ្វើ និង​រក្សា​សេចក្ដីសញ្ញា ហើយ​ប្រែក្លាយ​ជា​អ្នកដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល មរ៉ូណៃ ៦:៤–៥ ) ។ ពួកគេ​ប្រឹក្សា​ជាមួយ​គ្នា​អំពី​សេចក្ដី​ត្រូវការ​របស់​ក្រុម​យុវជន និង​ក្រុម​យុវនារី​នៅ​ក្នុង​វួដ ។ ពួកគេ​អាច​ពិភាក្សា​អំពី​សកម្មភាព​នានា ដើម្បី​បំពេញតាម​សេចក្ដី​ត្រូវការ​ទាំង​នេះ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ដាក់​ផែនការ​លម្អិត​នៃ​សកម្មភាព​នានា​គួរ​តែ​ធ្វើ​ឡើង​នៅ​ក្នុង​ការប្រជុំ​កូរ៉ុម ឬ​ការប្រជុំ​គណៈប្រធាន​ថ្នាក់ ។

សូមមើល ២៩.២.៦ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត​ស្ដីពី​ក្រុមប្រឹក្សា​យុវវ័យ​វួដ ។

១០.៥

អ្នកប្រឹក្សា​យោបល់ និង​អ្នកជំនាញ

សមាជិក​មួយរូប​នៃ​គណៈប៊ីស្សព​ហៅ ហើយ​ធ្វើ​ពិធី​ញែក​ចេញ​ដល់​បុរស​ឲ្យ​ធ្វើ​ជា​អ្នក​ប្រឹក្សា​យោបល់​ប្រចាំ​កូរ៉ុម​បព្វជិតភាព​អើរ៉ុន ។ ពួក​អ្នក​ប្រឹក្សា​យោបល់​ទាំង​នេះ​ជួយ​គណៈ​ប៊ីស្សព​នៅ​ក្នុង​ការ​ទទួល​ខុស​ត្រូវ​របស់​ពួកគាត់​ចំពោះ​កូរ៉ុម​បព្វជិតភាព​អើរ៉ុន ។ ពួកគាត់​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ណែនាំ​ដល់​ក្រុម​យុវជន ការ​បង្រៀន​ពួកគេ​ពី​របៀប​ដឹកនាំ​ដោយ​ការ​បំផុស​គំនិត និង​ការ​ជួយ​ពួកគេ​ឲ្យ​ប្រែក្លាយ​កាន់​តែ​ដូច​ជា​ព្រះយេស៊ូវ​គ្រីស្ទ ។ តាម​ការចាំបាច់ និង​ស្ថានភាព​ជាក់ស្ដែង នោះ​អាច​មាន​ការហៅ​អ្នកប្រឹក្សា​យោបល់​ច្រើន​នាក់​សម្រាប់​កូរ៉ុម​នីមួយៗ ។

រូបតំណាង​គោលការណ៍​ណែនាំ​សម្រាប់​ការសម្រប​សម្រួល គណៈប៊ីស្សព​ក៏អាច​ហៅ​អ្នកជំនាញ​កូរ៉ុម​ឲ្យ​ជួយ​ក្នុង​ព្រឹត្តិការណ៍​ជាក់លាក់​មួយ ដូចជា​ការបោះ​ជំរំ សន្និសីទ​យុវវ័យ ឬ​សកម្មភាព​កីឡា​ផងដែរ ។

យ៉ាងហោចណាស់ បុរស​ជា​មជ្ឈិមវ័យ​ពីរ​នាក់​ដែល​មាន​ការទទួលខុសត្រូវ គួរតែ​មាន​វត្តមាន​នៅ​ការ​ប្រជុំ​កូរ៉ុម និង​សកម្មភាព​នីមួយៗ ។ ការមាន​វត្តមាន​របស់​អ្នកប្រឹក្សា​យោបល់ និង​អ្នកជំនាញ​ធ្វើ​ឲ្យ​សមាជិក​នៃ​គណៈប៊ីស្សព​អាច​ទៅ​ចូលរួម​ក្នុង​ថ្នាក់ និង​សកម្មភាព​នានា​របស់​ក្រុម​យុវនារី និង​អង្គការ​បឋម​សិក្សា​ផងដែរ ។ អ្នក​ប្រឹក្សា​យោបល់ និង​អ្នក​ជំនាញ​ត្រូវតែ​បំពេញ​វគ្គបណ្តុះបណ្តាល​នៅលើ​គេហទំព័រ ProtectingChildren.ChurchofJesusChrist.org ( សូមមើល ១០.៨.១ ) ។

១០.៦

ការជួយ​ក្រុម​យុវជន​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​ទទួល​បព្វជិតភាព​ម៉ិលគីស្សាដែក

នៅពេល​យុវជន​ម្នាក់​មាន​អាយុ ១៨ ឆ្នាំ​ឡើង​ទៅ គាត់​មាន​សិទ្ធិ​ទទួល​បព្វជិតភាព​ម៉ិលគីស្សាដែក ហើយ​ត្រូវ​បាន​តែង​តាំង​ជា​អែលឌើរ ប្រសិន​បើ​គាត់​បាន​រៀបចំ​ខ្លួន ហើយ​មាន​ភាព​ស័ក្ដិសម ។ គាត់​ប្រឹក្សា​ជាមួយ​នឹង​ឪពុកម្ដាយ​របស់​គាត់ ព្រមទាំង​ប៊ីស្សព​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​នេះ ។

លុះ​ដល់​អាយុ ១៩​ឆ្នាំ ឬ​មុនពេល​ចាកចេញ​ពី​ផ្ទះ ( ដូចជា​ការទៅ​រៀន​នៅ​សាកល​វិទ្យាល័យ ឬ​បម្រើ​កងទ័ព ) គាត់​គួរតែ​ត្រូវបាន​តែងតាំង​ជា​អែលឌើរ ប្រសិនបើ​គាត់​មាន​ភាពស័ក្តិសម ។ ទោះបីជា​គាត់​មិន​ត្រូវបាន​តែងតាំង​ជា​អែលឌើរ​នៅ​អាយុ ១៩​ឆ្នាំ​ក្ដី ក៏​គាត់​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ការប្រជុំ​កូរ៉ុម​អែលឌើរ​ផងដែរ ។

ឪពុក​ម្តាយ​មាន​ការទទួល​ខុសត្រូវ​ដ៏សំខាន់​ដើម្បី​ជួយ​កូនប្រុស​របស់​ពួកគេ​ឲ្យ​រៀបចំខ្លួន​ទទួល​បព្វជិតភាព​ម៉ិលគីស្សាដែក ។ គណៈប៊ីស្សព និង​អ្នក​ប្រឹក្សា​យោបល់​ប្រចាំ​កូរ៉ុម​ក៏​អាច​ជួយ​បាន​ផងដែរ តាមរយៈ​ការចែកចាយ​បទពិសោធន៍​ជាមួយ​ពួក​អ្នក​កាន់​បព្វជិតភាព​អើរ៉ុន ដែល​នឹង​រៀបចំខ្លួន​ពួកគេ​ដើម្បី​ធ្វើ​ការ​បម្រើ​ពេញ​មួយ​ជីវិត​ក្នុង​នាម​ជា​ពួកអែលឌើរ ។ ការ​រៀបចំខ្លួន​ដ៏​ល្អ​បំផុត​ដើម្បី​ទទួល​បព្វជិតភាព​ម៉ិលគីស្សាដែក​គឺ​ការបំពេញ​ករណីយកិច្ច​បព្វជិតភាព​អើរ៉ុន ។

អ្នក​ដែល​ទទួល​បព្វជិតភាព​ម៉ិលគីស្សាដែក​គួរ​ខិតខំ​ស្វែង​យល់​ពី ៖

រូបតំណាង​ធនធាន​ដែល​អាច​ជ្រើសរើស​បាន សម្រាប់​ព័ត៌មាន​អំពី​ប្រធានបទ​ទាំងនេះ សូមមើល « បព្វជិតភាព​ម៉ិលគីស្សាដែក» «បព្វជិតភាព» និង « ពួកស្រ្តី​នៅ​ក្នុង​សាសនាចក្រ» ( ប្រធានបទ និង​សំណួរ topics.ChurchofJesusChrist.org ) ។

គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​ពួក​បងប្អូន​ប្រុស​ដែល​ធ្វើ​ការងារ​បម្រើ​អាច​ជួយ​ផ្ដល់​ការ​ណែនាំ​នេះ​បាន ។ វា​អាច​កើត​ឡើង​នៅ​ក្នុង​គេហដ្ឋាន​របស់​យុវជន​ម្នាក់ៗ ឬ​នៅ​ក្នុង​ថ្នាក់​មួយ​ដែល​ធ្វើ​ឡើង​នៅ​ក្រៅ​ការ​ប្រជុំ​ថ្ងៃ​អាទិត្យ ។

១០.៧

រូបតំណាង​គោលការណ៍​ណែនាំ​សម្រាប់​ការសម្រប​សម្រួល
ថ្នាក់​ដឹកនាំ​ក្រុម​យុវជន​ស្តេក

គណៈប្រធាន​ស្ដេក​ហៅ និង​ញែកចេញ​ទីប្រឹក្សា​ជាន់ខ្ពស់​ម្នាក់​ឲ្យ​ធ្វើជា​ប្រធាន​ក្រុម​យុវជន​ស្ដេក ។ សមាជិក​ក្រុមប្រឹក្សា​ជាន់ខ្ពស់​ដែល​បាន​ចាត់​ទៅ​ក្រុម​យុវនារី និង​អង្គការ​បឋម​សិក្សា អាច​ត្រូវបាន​ហៅ និង​ញែកចេញ​ដើម្បី​បម្រើ​ជា​ទីប្រឹក្សា​របស់​គាត់​បាន ។ ឬ​ប្រសិនបើ​ស្ដេក​មួយ​ធំ​ល្មម​គ្រប់គ្រាន់ នោះ​អ្នកកាន់​បព្វជិតភាព​ម៉ិលគីស្សាដែក​ដទៃទៀត​នៅក្នុង​ស្តេក​នោះ​អាច​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​ជា​ទីប្រឹក្សា​បាន ។ ( សូម​មើល ៦.៥ ) ។

ប្រធាន​ក្រុម​យុវជន​ស្តេក​បម្រើ​ក្រោម​ការដឹកនាំ​នៃ​គណៈប្រធាន​ស្តេក ។ គាត់ និង​ទីប្រឹក្សា​របស់​គាត់ ហើយនឹង​លេខា​របស់គាត់​បម្រើ​នៅក្នុង​គណៈកម្មការ​ថ្នាក់ដឹកនាំ​យុវវ័យ​ស្តេក ( សូមមើល ២៩.៣.៩ ) ។ គាត់ និង​ទីប្រឹក្សា​របស់គាត់​ជួយ​គណៈប៊ីស្សព តាមរយៈ​ការបង្រៀន​ពួកគាត់​ពី​ភារកិច្ច​របស់​ពួកគាត់​សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន ។

បងប្អូនប្រុស​ម្នាក់​មកពី​សមាជិកភាព​នៃ​ស្តេក​អាច​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​ជា​លេខា​ក្រុមយុវជន​ស្តេក ។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការទទួល​ខុសត្រូវ​របស់​គណៈប្រធាន និង​លេខា​ក្រុម​យុវជន​ស្តេក សូមមើល ៦.៧.២ និង ៦.៧.៣ ។

១០.៨

គោលការណ៍​ណែនាំ និង​គោលនយោបាយ​បនែ្ថម

១០.៨.១

ការ​ការពារ​យុវវ័យ

នៅពេល​មជ្ឈិមវ័យ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​យុវវ័យ​នៅ​ក្នុង​បរិវេណ​សាសនាចក្រ យ៉ាង​ហោច​ណាស់​គួរ​មាន​មជ្ឈិមវ័យ​ពីរ​រូប​ដែល​មាន​ការទទួល​ខុសត្រូវ មាន​វត្តមាន​នៅទីនោះ ។ វាអាច​ចាំបាច់ ដែល​កូរ៉ុម​ត្រូវ​ជួបជាមួយគ្នា​ដើម្បី​ឲ្យ​ការងារ​នេះ​អាច​ធ្វើ​ទៅ​បាន ។

មជ្ឈិមវ័យ​ទាំងអស់​ដែល​ធ្វើការ​ជាមួយ​យុវវ័យ​ត្រូវតែ​បំពេញ​ការបំពាក់បំប៉ន​ស្តីអំពី​ការការពារ​កុមារ និង​យុវវ័យ​នៅក្នុង​រយៈពេល​មួយ​ខែ​ក្រោយ​ពី​ត្រូវបាន​គាំទ្រ ( ProtectingChildren.ChurchofJesusChrist.org ) ។ បន្ទាប់ពី​នោះ​មក ពួកគេ​ចូលរៀន​វគ្គ​បណ្តុះបណ្តាល​នោះ​ម្តងទៀត​រៀងរាល់​បីឆ្នាំ​ម្ដង ។

សម្រាប់​ព័ត៌មាន​ស្ដីពី​របៀប​ដែល​គោលការណ៍​ណែនាំ​ទាំង​នេះ​អនុវត្ត​ចំពោះ​ដៃគូ​ផ្ដល់​ការងារ​បម្រើ សូម​មើល ២១.២.២ ។

យុវជន​នៅឯ​ព្រះវិហារ

១០.៨.២

យុវជន​ដែល​មានពិការ​ភាព

ថ្នាក់ដឹកនាំ​កូរ៉ុម​ផ្តល់​ការយកចិត្ត​ទុកដាក់​ជាពិសេស​ចំពោះ​យុវជន​ដែល​មាន​ពិការភាព ។ រូបតំណាង​ធនធាន​ដែល​អាច​ជ្រើសរើស​បាន សម្រាប់​ព័ត៌មាន​អំពី​ការជួយ​យុវជន​ទាំងនេះ សូមមើល disabilities.ChurchofJesusChrist.org សូមមើល​ផងដែរ ៣៨.៨.២៧ នៅក្នុង​ក្បួនខ្នាត​នេះ ។

១០.៨.៣

និមិត្តរូប​សម្រាប់​កុមារ និង​យុវវ័យ

ក្រុមយុវជន​ទទួល​បាន​និមិត្តរូប​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​កុមារ និង​យុវវ័យ ។ នៅពេល​យុវជន​ម្នាក់​ក្លាយជា​សមាជិក​កូរ៉ុម​បព្វជិតភាព​អើរ៉ុន​ដំបូង នោះ​គាត់​ទទួលបាន​និមិត្តរូប​នៃ​កម្មសិទ្ធិ​មួយ​មកពី​ថ្នាក់ដឹកនាំ​កូរ៉ុម​របស់​គាត់ ។ យុវជន​ក៏​ទទួលបាន​ច្បាប់​ចម្លងមួយ​ច្បាប់​នៃ ការអភិវឌ្ឍ​ផ្ទាល់ខ្លួន ៖ សៀវភៅ​មគ្គុទ្ទេសក៍​សម្រាប់​យុវវ័យ ផងដែរ ។ ការណ៍​នេះ​អាច​ធ្វើ​ទៅ​បាន នៅពេល​ថ្នាក់​ដឹកនាំ​កូរ៉ុម​ជួប​ជាមួយ​គាត់​ដើម្បី​ស្វាគមន៍​គាត់​ចូល​ក្នុង​កូរ៉ុម ។ វា​ក៏​អាច​ធ្វើឡើង​នៅក្នុង​ការប្រជុំ​ប្រចាំ​ឆ្នាំ​សម្រាប់​យុវវ័យ និង​ឪពុក​ម្ដាយ​របស់​ពួកគេ​ផងដែរ ( សូមមើល ១០.២.១.៣ ) ។

នៅ​ខែ​មករា​នៃ​ឆ្នាំ​ដែល​យុវជន​ម្នាក់​ឈាន​ចូល​អាយុ ១៨ ឆ្នាំ នោះ​គាត់​ទទួល​បាន​និមិត្តរូប​នៃ​កម្មសិទ្ធិ​មួយ​បន្ថែម​ទៀត ។

ក្រុម​យុវជន​អាច​ទទួល​បាន​និមិត្តរូប​នៃ​សមិទ្ធិផល​​មួយតាមរយៈ​ការព្យាយាម​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ ។

ចំពោះ​ព័ត៌មាន​បន្ថែម​អំពី​និមិត្តរូប សូមមើល ChildrenandYouth.ChurchofJesusChrist.org ។

១០.៨.៤

រូបតំណាង​គោលការណ៍​ណែនាំ​សម្រាប់​ការសម្រប​សម្រួល
ការ​ប្រមូល​ដង្វាយ​តមអាហារ

នៅក្នុង​វួដ​ដែល​មាន​ភូមិសាស្រ្ត​តូច នោះ​ប៊ីស្សព​អាច​ដឹកនាំ​អ្នកកាន់​បព្វជិតភាព​អើរ៉ុន​ឲ្យ​ទៅសួរ​សុខទុក្ខ​សមាជិក​រាល់ខែ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​បរិច្ចាគ​ដង្វាយ​តមអាហារ ។ ក្នុង​ការធ្វើ​ការសម្រេចចិត្ត​នេះ ប៊ីស្សព​ពិចារណា​លើ​ចំនួន​អ្នកកាន់​បព្វជិតភាព​អើរ៉ុន​ដែល​មាន គិត​អំពី​សុវត្ថិភាព​របស់​ពួកគេ និង​ពរជ័យ​ដល់​សមាជិក​ដែល​មិន​អាច​ចូល​រួមបរិច្ចាគ​បាន បើ​គ្មាន​អ្នកកាន់​បព្វជិតភាព​ទាំងនេះ​ទៅ​ទេ​នោះ ( សូមមើល ៣៤.៣.២ ) ។

អ្នក​កាន់​បព្វជិតភាព​គួរ​ទៅ​ជា​គូៗ នៅពេល​ប្រមូល​ដង្វាយ​តមអាហារ ។ អ្នក​ដែល​ប្រមូល​ដង្វាយ​តមអាហារ ត្រូវ​ប្រគល់​ដង្វាយ​នោះ​ទៅឲ្យ​សមាជិក​មួយរូប​នៃ​គណៈប៊ីស្សព​ឲ្យ​បាន​ឆាប់​រហ័ស ។

សមាជិក​មិន​ត្រូវ​ផ្តល់​ការបរិច្ចាគ​ដទៃ​ទៀត​ដូចជា ដង្វាយ​មួយភាគ​ក្នុងដប់ ឬ​ដង្វាយ​ផ្សេងៗ​ទៅកាន់​អ្នក​ដែល​ទៅប្រមូល​ដង្វាយ​តមអាហារ​ឡើយ ។